កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
មន្ដ្រី៖ អាជ្ញាធរមិនដែលហាមឃាត់ ឬរំខានចំពោះសកម្មភាពរបស់អង្គការសង្គមស៉ីវិលឡើយ ឲ្យតែធ្វើសកម្មភាពដោយស្របច្បាប់
លោក កើត ឆែ អភិបាលរងរាជធាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៉ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៉ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។ វេទិកាសន្ទនាជាមួយអង្គការសង្គមស៉ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល។
អានបន្ត -
មន្ត្រី៖ ពលរដ្ឋប្រហែល៥ម៉ឺននាក់ នៅក្នុងសហគមន៍ធម្មជាតិ នឹងទទួលផលប្រយោជន៍ពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា
តាមរយៈការគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក) ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីជំរុញឱកាសសម្រាប់ការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ។ គម្រោងនេះមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយរំពឹងថាប្រជាពលរដ្ឋជាង ២៥,០០០គ្រួសារ និងប្រហែលជា ៥០,០០០នាក់ នឹងទទួលផលពីគម្រោងនេះ។
អានបន្ត -
កម្ពុជាច្រានចោលការផ្សាយអំពីការបង្ខាំងនិងការធ្វើទារុណកម្មមនុស្សលើទឹកដីកម្ពុជា
ក្រោយមានការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងឈ្មោះ KBS News អំពីការជួញដូរកម្លាំងពលកម្មរបស់ពលរដ្ឋកូរ៉េក្នុងប្រទេសកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍កម្ពុជាបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនោះ ដោយលើកឡើងថា ជាការផ្សាយ«មួលបង្កាច់លាបពណ៌មកលើកម្ពុជា»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា មួយរយៈចុងក្រោយនេះ បណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួនបានផ្សព្វផ្សាយមួលបង្កាច់លាបពណ៌មកលើកម្ពុជាថា «បណ្ដែតបណ្ដោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម»។
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដឹកនាំក្រុមការងារអាយឆា-កម្ពុជា រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside រាជធានីភ្នំពេញ។ កិច្ចសន្ទនានេះធ្វើឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាងមកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្ដាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាជិត១០០នាក់។
អានបន្ត -
លោក ហេង គឹមហុង ស្នើឱ្យរដ្ឋាភិបាលបើកទូលាយការចូលរួមការពារជីវចម្រុះ
សន្និសីទ COP-16 របស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះបា នចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែតុលា ហើយនឹងបញ្ចប់នៅដើមខែវិច្ឆិកាខាងមុខនេះ។ សន្និសីទ COP-16 នេះធ្វើឡើងនៅទីក្រុងកាលីនៃប្រទេសកូឡំប៊ី។ តំណាងអង្គការសង្គមស៊ីវិលនិងសកម្មជនបរិស្ថានមួយចំនួនរបស់កម្ពុជាមានវត្តមាននៅក្នុងសន្និសីទនោះ។ លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលបានចូលរួមក្នុងសន្និសីទនោះ បានផ្តល់បទសម្ភាសន៍ដល់លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ៕
អានបន្ត -
សេចក្តីរាយការណ៍ពិពណ៌នាអំពីទិដ្ឋភាព និងស្ថានភាពចរិយាឧក្រិដ្ឋ (Criminality) នៅប្រទេសកម្ពុជា
ប្រទេសមិនគោរពច្បាប់ បទល្មើសឧក្រិដ្ឋក្លាយជាធម្មតា អ្នកក្តាប់អំណាចអាងអំណាច អ្នកមានអាងទឹកប្រាក់ យកអ្នកមានអំណាចជាអ្នកការពារ។ គេចងក្រងគ្នារស់អាស្រ័យនឹងគ្នាទៅវិញទៅមក ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន ក្រុមគ្រួសារ និងបក្ខពួក។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាអំពីមូលហេតុអង្គការបរទេសដាក់ពិន្ទុឲ្យព្រះរាជាណាចក្រកម្ពុជា និងមូលហេតុក្រុមហ៊ុនធំៗពីបស្ចិមប្រទេសមិនហ៊ានដាក់ទុនរកស៊ីនៅស្រុកខ្មែរ។
អានបន្ត -
អ្នកប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពនៅអូស្ត្រាលីបារម្ភពីកម្ពុជា កាន់តែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ
តំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី និងមន្ត្រីបក្សប្រឆាំង បង្ហាញក្តីព្រួយបារម្ភដូចៗគ្នាថា ប្រទេសកម្ពុជា នឹងកាន់តែធ្លាក់ចូលជ្រៅក្នុងវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច ដូចអតីតកាល ប្រសិនបើរដ្ឋាភិបាលនៅតែមិនគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគាត់បានលើកឡើងក្តីព្រួយបារម្ភទាំងនេះ នៅក្នុងពិធីប្រារព្ធខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅវត្តខ្មែរក្នុងទីក្រុងម៉ែលប៊ន (Melbourne) នៅព្រឹកថ្ងៃទី២៧ ខែតុលា។
អានបន្ត -
សកម្មជនបក្សប្រឆាំងថា ពួកគាត់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាចដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ
សកម្មជនបក្សប្រឆាំងអះអាងថា ពួកគាត់ធ្លាប់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច គឺដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសគេចពីការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការក្រោមការបញ្ជាពីលោក ហ៊ុន សែន។ ទោះជាយ៉ាងណា សកម្មជនមួយចំនួនដែលបានចុះចូលជាមួយបក្សកាន់អំណាចបានចាកចេញពីបក្សនេះវិញ ក្រោយចុះចូលបានមួយរយៈពេល។ តើមានអ្វីនៅពីក្រោយការបង្ខំចិត្តចុះចូលគណបក្សប្រជាជនកម្ពុជា ហើយរត់ចេញមកបក្សប្រឆាំងវិញ?
អានបន្ត -
ពលរដ្ឋចំនួន២ភូមិ នៅខេត្តក្រចេះចោទប្រជាការពារភូមិរំលោភយកដីកប់សពរួមរបស់ពលរដ្ឋ
ពលរដ្ឋចំនួន២ភូមិ នៅស្រុកចិត្របុរី ខេត្តក្រចេះ ចោទប្រជាការពារភូមិថា បានរំលោភយកដីកប់សពរួមរបស់ប្រជាពលរដ្ឋជិត ៥ហិកតារ ដែលមានផ្នូរខ្មោចជាង១០០នាក់កំពុងកប់នៅទីនោះ។ ពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយបញ្ហានេះ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរស្វែងរកដំណោះស្រាយ និងអនុវត្តលើជនរំលោភដីទាំងនោះ។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន និងសហគមន៍ ដើម្បីអភិរក្សជីវចម្រុះ
អង្គការសង្គមស៊ីវិលចំនួន៤ស្ថាប័ន រួមមាន សមាគមបណ្ដាញយុវជនកម្ពុជា សង្ឃសហគមន៍រុក្ខាវ័ន បណ្ដាញសហគមន៍ព្រៃឡង់ និងបណ្ដាញសហគមន៍ព្រៃព្រះរកា ស្នើឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន ព្រះសង្ឃ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីការពារ អភិរក្សព្រៃឈើ និងរក្សាជីវចម្រុះក្នុងប្រទេស។ ការស្នើនេះ គឺតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ និងស្របពេលដែលសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) ត្រូវប្រព្រឹត្តិទៅនៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាក៏បានទៅចូលរួមផងដែរ។
អានបន្ត -
ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មទាមទារឲ្យបារាំងដាក់សម្ពាធទៅរដ្ឋាភិបាលដឹកនាំដោយត្រកូល«ហ៊ុន»
ពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុប ព្រមទាំងអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សនៅទីនោះផង រួមគ្នាទាមទារឲ្យរដ្ឋាភិបាលបារាំង ដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលដឹកនាំដោយគ្រួសារត្រកូលហ៊ុន ឲ្យគោរពនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស២៣ តុលា ឆ្នាំ១៩៩១។ ការទាមទារនេះ ធ្វើឡើងតាមរយៈការធ្វើបាតុកម្មធំមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសៅរ៍ ទី២៦ តុលា ដែលមានអ្នកចូលរួម ជាច្រើនរយនាក់ ក្នុងនោះ ក៏មានប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលរួមដើរក្បួនធ្វើបាតុកម្ម និងបានថ្លែងសារមួយចំនួនទាក់ទងនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានាពេលនោះដែរ។
អានបន្ត -
កម្ពុជាជាប់លេខជិតចុងប៉ូចខាងនីតិរដ្ឋ តាមការស្រាវជ្រាវអង្គការគម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៤
ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននីតិរដ្ឋខ្សោយបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១១ ដែលស្ថិតក្នុងលេខរៀងទី១៤១ ក្នុងចំណោមប្រទេសទាំង១៤២ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project (WJP)) បានចេញផ្សាយសេចក្តីរាយការណ៍ស្ដីពីនីតិរដ្ឋនៃប្រទេសទាំង ១៤២ នៅលើពិភពលោក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ចំណែកប្រទេសភូមា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៣៨ ខណៈប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខរៀងទី៩៩ និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខរៀងទី៨១។
អានបន្ត -
អ្នកប្រជាធិបតេយ្យមកជួបជុំគ្នាធ្វើបាតុកម្មនៅទឹកដីកូរ៉េខាងត្បូង
ពលរដ្ឋខ្មែរកូរ៉េខាងត្បូងប្រមាណ ៤០០នាក់ធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA។ កម្មវិធីនេះសហការជាមួយអង្គការ សង្គមស៊ីវិល ធ្វើនៅទីក្រុងក្វាងជូ (Gwangju) នៅថ្ងៃទី២៧ ខែតុលា។ ពួកគេយល់ឃើញថា រដ្ឋាភិបាលព្យាយាមបំបិទសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ម្យ៉ាងទៀតពួកគេក៏ស្នើឱ្យរដ្ឋាភិបាលបើកចំហរឲ្យមានការធ្វើបាតុកម្ម កូដកម្មដោយអហិង្សានៅក្នុងទឹកដីកម្ពុជាដូចនៅប្រទេសសេរីជាដើម។ ពួកគេបន្តថា បាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA ដោយពួកគេបារម្ភថា គម្រោងនេះនឹងធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាព និងការលំហូរជនអន្តោប្រវេសន៍ចូលកម្ពុជាកាន់តែច្រើន នាពេលអនាគត ហើយវាអាចក្លាយជាហានិភ័យសម្រាប់កម្ពុជា។
អានបន្ត -
ខ្មែរនៅអឺរ៉ុបជួបជុំគ្នារំឭកខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១
នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២៦តុលា ប្រជាជនខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនផង បានជួបជុំគ្នារំឭកខួបទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១។ នៅក្នុងការជួបជុំនេះ ប្រជាជនខ្មែរដែលមកចូលរួម បានទាមទារឲ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែគោរពសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការពារបូរណភាពទឹកដី ដូចអ្វីដែលមានចែងកំណត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
ចលនាមាតាធម្មជាតិអំពាវនាវឱ្យសាធារណជនបរិច្ចាគសប្បុរសទានដល់ការតស៊ូពីពន្ធនាគារ
ចលនាមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកាជួយដល់យុវជនចលនាមាតាធម្មជាតិចំនួន ៥នាក់ដែលកំពុងតស៊ូនឹងភាពអយុត្តិធម៌ក្នុងពន្ធនាគារ។ ចលនាមាតាធម្មជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ តុលា នេះថា សូមប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន ចូលរួមគាំទ្រសកម្មជនបរិស្ថាននៅប្រទេសកម្ពុជា ដើម្បីអនាគតភពផែនដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថវិកាបរិច្ចាគពីអ្នកចូលរួមទាំងអស់ ពិតជាមានតម្លៃអស្ចារ្យណាស់ក្នុងកិច្ចការងារដើម្បីបរិស្ថាន។
អានបន្ត -
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់អំពើអស្ថិរភាពសង្គម ខណៈរដ្ឋាភិបាលបង្ក្រាបសំឡេងអ្នករិះគន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋចូលរួមទប់ស្កាត់សកម្មភាពអស្ថិរភាពសង្គម និងអ្វីមួយ ដែលលោកហៅថា សន្តិភាព។ ទោះជាយ៉ាងណាក្ដី យុវជន និងអ្នកឃ្លាំមើលសង្គមយល់ឃើញថា បញ្ហាអស្ថិរភាពសន្តិសុខសង្គមកើតមានឡើង គឺដោយសារការដឹកនាំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ដឹកនាំប្រទេសបែបផ្ដាច់ការ និងអនុវត្តច្បាប់ធូររលុង។
អានបន្ត -
បក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឱ្យបង្ហាញគម្រោងលម្អិតអំពីចំណាយថវិកាជាតិឆ្នាំ២០២៥
បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។ មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរស្នើរដ្ឋាភិបាលត្រូវផ្ដល់ឯកសារព័ត៌មាននៃគម្រោងចំណាយ នៅមុនពេលដាក់ជូនរដ្ឋសភាអនុម័ត ដើម្បីផ្ដល់ឱកាសដល់មជ្ឈដ្ឋានពាក់ព័ន្ធនឹងថវិកា លើកមតិយោបល់ជាមូលដ្ឋាន សម្រាប់ឱ្យសមាជិកសភាតវ៉ា ក្នុងគោលដៅកែលម្អការចំណាយរបស់រដ្ឋឱ្យត្រឹមត្រូវតាមសេចក្ដីត្រូវការ។
អានបន្ត -
បណ្ដាញយុវជន និងសហគមន៍មូលដ្ឋាន ចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកាប់ឈើខុសច្បាប់នៅក្នុងវេទិការបស់អង្គការសហប្រជាជាតិ
តំណាងសហគមន៍ជនជាតិដើមភាគតិច ព្រះសង្ឃ និងបណ្ដាញយុវជនកម្ពុជា ជំរុញរដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសអារឈើខុសច្បាប់ និងលើកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ។ ការលើកឡើងនេះធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍រួម ក្រោយពីពួកគាត់បានចូលរួមវេទិការបស់អង្គការសហប្រជាជាតិ ស្ដីពីជីវចម្រុះលើកទី១៦ នៅប្រទេសកូឡុំប៊ី (Colombia)។ បណ្ដាញសហគមន៍ព្រៃឡង់ បណ្ដាញសហគមន៍ព្រៃព្រះរកា សង្ឃសហគមន៍រុក្ខាវ័ន និងសមាគមបណ្ដាញយុវជនកម្ពុជា ក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៥ ខែតុលាថា បញ្ហាកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងការរឹតត្បិតសិទ្ធិជាមូលដ្ឋាន ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺជាក្ដីបារម្ភរបស់ពលរដ្ឋកម្ពុជា។ ពួកគាត់ថា ការកាប់ទន្ទ្រានដីព្រៃ បង្កការគំរាមកំហែងដល់បរិស្ថាន និងដីព្រៃជំនឿរបស់ជនជាតិដើមភាគតិច។
អានបន្ត -
តើមានមូលហេតុអ្វីខ្លះដែលចំណាត់ថ្នាក់យុត្តិធម៌នៅកម្ពុជាធ្លាក់ជិតដល់បាតតារាង?
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០២៤នេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺជាប់លេខ១៤១ ក្នុងចំណោម១៤២ប្រទេស។ តាមការវាយតម្លៃដដែលនេះ មូលហេតុដែលយុត្តិធម៌នៅកម្ពុជាធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ គឺមកពីរដ្ឋាភិបាលនៅតែប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីធំៗទាក់ទងនឹងនយោបាយ។ ប៉ុន្តែមន្រ្តីក្រសួងយុត្តិធម៌ ចាត់ទុកថា របាយការណ៍នេះ មានលក្ខណៈលម្អៀង និងអះអាងថា រដ្ឋាភិបាលកំពុងតែខិតខំកែទម្រង់ប្រព័ន្ធយុត្តិធម៌៕
អានបន្ត -
Right Livelihoodស្នើឱ្យUNជួយអន្តរាគមន៍ដោះលែងសកម្មជនចលនាមាតាធម្មជាតិ៥នាក់ដែលកំពុងជាប់ឃុំ
អង្គការRight Livelihood ស្នើឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជួយអន្តរាគមន៍ដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិទាំង៥នាក់ ដែលកំពុងជាប់ពន្ធនាគារ។ ការស្នើនេះគឺស្របពេលដែលសកម្មជនទាំង៥នាក់ជាប់ឃុំអស់រយៈពេលជាង៣ខែមកហើយ ខណៈ Right Livelihood ចាត់ទុកការកាត់ទោសរបស់តុលាការកម្ពុជា គឺធ្វើឡើងដោយគ្មានភស្តុតាងច្បាស់លាស់។ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលដែលជម្រកក្រោមស្លាកសកម្មជនបរិស្ថាន គឺមិនពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថានទេ តែជាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
អានបន្ត