កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.137


  • ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ត្រូវ​បាន​ប្រារព្ឋ​ឡើង​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​សត្វ​ផ្សោត
    អានបន្ត

    ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ត្រូវ​បាន​ប្រារព្ឋ​ឡើង​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​សត្វ​ផ្សោត

    ប្រជា​សហគមន៍ ​ព្រះ​សង្ឃ ​មន្រ្តី​អាជ្ញាធរ ​និង​អង្គ​ការសង្គម​ស៊ីវិល​ជាង​ ២០០​នាក់​បាន​រួ​មគ្នា​ប្រារព្ឋ​ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ទឹក​ដី​ខេត្ត​ក្រចេះ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១ ​ខែតុ​លានេះ ​ដើម្បីលើកកម្ពស់​ការ​យល់​ដឹង​ពីសារៈសំខាន់​សត្វ​ផ្សោត​ ខណៈ​ពេលដែល​ប្រភេទ​សត្វ​នេះ​កំពុ​ងតែគំ​រាម​កំហែ​ងពី​ការ​នេ​សាទ​ខុស​ច្បា​ប់​។ ទិវា​ដ៏​មាន​សារៈ​សំខាន់​នេះ​ ត្រូវ​បាន​រៀប​ចំ​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ឆ្នាំ​២០២៤​នេះ ទិវា​នេះ​ ត្រូវ​បាន​ប្រារព្ឋ​ឡើង​រួ​មគ្នា​រវាង​អង្គការ​ WWF​ រដ្ឋ​បាល​ជល​ផល​ នៃ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេ​សាទ ​និង​អាជ្ញាធរ​ខេត្ត​ក្រចេះ ​នៅ​ប៉ុស្តិ៍ឆ្មាំ​ទន្លេ​កាំពី ​ស្ថិត​ក្នុង​ភូមិ​កាំពី ​ឃុំសំ​បុក​ ស្រុក​ចិត្រ​បុរី។ អង្គការ​ WWF ​បាន​ឱ្យ​ដឹង​ថា ​ទិវានេះ​ប្រារព្ឋ​ឡើង​ក្នុង​គោល​បំណង«​លើក​កម្ពស់ការ​យល់ដឹង​របស់​សាធារណ​ជនទូ​ទៅអំពី​សារៈ​សំខាន់​សត្វផ្សោត ​និង​លិខិតបទ​ដ្ឋាន ​គតិយុត្តិ​ពាក់ព័ន្ធ ​ជាពិសេស​ច្បាប់​ស្តីពី​ជលផល»។

    អានបន្ត
  • ក្រុម​តស៊ូ​មតិ​ចង់​ឱ្យ​តុលាការ​ខ្មែរ​សួរ​អ្នក​ដឹកនាំ​ទាំង​ឪ ទាំង​កូន រឿង​អ្នកកាសែត​សុំទោស​បាន​នៅ​ក្រៅ​ឃុំ
    អានបន្ត

    ក្រុម​តស៊ូ​មតិ​ចង់​ឱ្យ​តុលាការ​ខ្មែរ​សួរ​អ្នក​ដឹកនាំ​ទាំង​ឪ ទាំង​កូន រឿង​អ្នកកាសែត​សុំទោស​បាន​នៅ​ក្រៅ​ឃុំ

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ជំរុញ​ឱ្យ​ចៅក្រម​ស៊ើបសួរ កោះហៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅ​សាកសួរ​ក្នុង​សំណុំរឿង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដើម្បី​ស៊ើបអង្កេត​រក​ការពិត​អំពី​មូលហេតុ​ឲ្យ​នៅ​ក្រៅ​ឃុំ។

    អានបន្ត
  • យុវជន​ចោទ​រដ្ឋាភិបាល​គប់គិត​ជាមួយ​លោក លី យ៉ុងផាត់ បំផ្លាញ​បរិស្ថាន ខណៈ​អ្នកការពារ​ត្រូវ​ជាប់​ទោស
    អានបន្ត

    យុវជន​ចោទ​រដ្ឋាភិបាល​គប់គិត​ជាមួយ​លោក លី យ៉ុងផាត់ បំផ្លាញ​បរិស្ថាន ខណៈ​អ្នកការពារ​ត្រូវ​ជាប់​ទោស

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចោទ​រដ្ឋាភិបាល​ថា គប់គិត​គ្នា​ជាមួយ​លោក​អ្នកឧកញ៉ា លី យ៉ុងផាត់ លក់​កោះកុង​ក្រៅ​ដែល​ជា​ទ្រព្យសម្បត្តិ​រួម​របស់​ជាតិ ដើម្បី​ផលប្រយោជន៍​បុគ្គល​។ ពួកគាត់​អះអាង​បែបនេះ​គឺ​ដោយសារ​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត (SEZ) និង​សម្ព័ន្ធ​អាជីវកម្ម​ជាច្រើន​របស់​លោក លី យ៉ុងផាត់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ថ្នាក់​ជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​បន្ត​ផ្ដល់​អាជ្ញាប័ណ្ណ​ស្របច្បាប់​ឱ្យ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ បំផ្លិចបំផ្លាញ​ធម្មជាតិ។ ក្រោយ​ពេល​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ធនធាន​ធម្មជាតិ ពេលនេះ​យុវជន​ចលនា​មាតា​ធម្មជាតិ​ផ្សេងទៀត​បាន​ចេញ​វីដេអូ​តស៊ូ​មតិ​អំពី​កោះកុង​ក្រៅ​សាជាថ្មី​ទៀត។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​​ស្នើ​អ.ស.ប​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជន​២​រូប​ជា​បន្ទាន់
    អានបន្ត

    អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​​ស្នើ​អ.ស.ប​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជន​២​រូប​ជា​បន្ទាន់

    អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ដាក់​ញត្តិ​ទៅ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន (The United Nations Working Group on Arbitrary Detention) ជំនួស​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ពីរ​នាក់ ដែល​តុលាការ​វៀតណាម​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។ អង្គការ​ទាំង​ពីរ​នេះ​មាន​ភស្តុតាង​បង្ហាញ​ថា អាជ្ញាធរ​វៀតណាម​បាន​បន្ត​ឃុំ​ខ្លួន​ជនជាតិ​ដើម​ខ្មែរ​ក្រោម​តាម​ទំនើង​ចិត្ត​ និង​ស្នើ​ឲ្យ​វៀតណាម​ដោះលែង​សកម្មជន​ទាំង​ពីរ​ជា​បន្ទាន់។ មូលនិធិ​សិទ្ធិ​មនុស្ស (Human Rights Foundation) និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​ឲ្យ​ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ​ស៊ើបអង្កេត​ករណី​សកម្មជន​សិទ្ធិ​មនុស្ស​ឈានមុខ​ខ្មែរ​ក្រោម​ពីរ​នាក់ ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​រំលោភ​ច្បាប់​អន្តរជាតិ។

    អានបន្ត
  • អ្នកកាសែត ដែល​រង​អំពើ​ហិង្សា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ថែម​ទាំង​រង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ទៀត
    អានបន្ត

    អ្នកកាសែត ដែល​រង​អំពើ​ហិង្សា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ថែម​ទាំង​រង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ទៀត

    អ្នក​កាសែត​អនឡាញ (online) របស់​គេហទំព័រ​សំអ៊ាង​ហតញូស៍ លោក លួន ភារិន និង​ក្រុម​ការងារ ដែល​ត្រូវ​បាន​បក្ខពួក​របស់​ម្ចាស់​កន្លែង​ទូ​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​នៅ​ប៉ោយប៉ែត វាយ​ដំ​លើ​រាង​កាយ​តាំង​ពី​ខែ​មីនា រហូត​ដល់​ពេល​នេះ មិន​ត្រឹម​តែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ថែម​ទាំង​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ល្បែង​ទូ​ហ្គេម ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ទៀត។ សម្ព័ន្ធ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​បង្ហាញ​កង្វល់​អំពី​អំពើ​ហិង្សា និង​ការ​បំភិត​បំភ័យ​តាម​ផ្លូវ​ច្បាប់ និង​តុលាការ ទៅ​លើ​អ្នក​សារព័ត៌មាន ដែល​ព្យាយាម​ធ្វើ​សេចក្ដី​ការណ៍​អំពី​បញ្ហា​រសើប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

    អានបន្ត
  • អ្នក​សារព័ត៌មាន​មួយ​ចំនួន​ស្នើ​រដ្ឋាភិបាល​សម្រួល​ឱ្យ​ពួកគេ​ទទួល​បាន​បណ្ណ​សារព័ត៌មាន
    អានបន្ត

    អ្នក​សារព័ត៌មាន​មួយ​ចំនួន​ស្នើ​រដ្ឋាភិបាល​សម្រួល​ឱ្យ​ពួកគេ​ទទួល​បាន​បណ្ណ​សារព័ត៌មាន

    ស្ត្រី​ជា​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ ឬ​អ្នក​សារ​ព័ត៌មាន​គ្មាន​អង្គភាព​ បន្ត​ទទូច​សុំ​ឱ្យ​ក្រសួង​ព័ត៌មាន​សម្រួល​ក្នុង​ការ​ធ្វើ​បណ្ណ​ តាម​ប្រព័ន្ធ​អនឡាញ ​សម្រាប់​សម្គាល់​អ្នក​យក​ព័ត៌មាន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចុះ​យក​ព័ត៌មាន​ស្រប​តាម​ច្បាប់។​ ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សំឡេង​សហ​រដ្ឋ​អាមេរិក​ នៅ​ក្រៅ​សិក្ខា​សាលា​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​នា​ថ្ងៃ​ពុធ​ អ្នកស្រី ​ហង្ស សម្ផស្ស​ ប្រធាន​ក្រុម​អ្នក​សារ​ព័ត៌មាន​ស្ត្រី​កម្ពុជា ​ហៅ​កាត់​ថា CFJ ​បាន​ឱ្យ​ដឹង​ថា​ អ្នក​សារ​ព័ត៌មាន​ជាស្ត្រី​មួយ​ចំនួន​ដែល​ធ្វើ​ការ​ដោយ​គ្មាន​ស្ថាប័ន ​បាន​ព្យាយាម​ស្នើ​បណ្ណ​សារ​ព័ត៌មាន​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ តែ​រាល់​ពាក្យ​ស្នើ​សុំ​ត្រូវ​បាន​ច្រាន​ត្រឡប់​មក​វិញ​ដោយ​មិន​ផ្តល់​ហេតុផល​ជាក់​លាក់។​

    អានបន្ត
  • សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ឲ្យ​ឯកជន
    អានបន្ត

    សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ឲ្យ​ឯកជន

    សហគមន៍​ការពារ​ព្រៃឡង់​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ឲ្យ​ទៅ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​បង្ហាញ​អំពី​តម្លាភាព និង​យុត្តិធម៌ ពីព្រោះ​ព្រៃឡង់​ជា​ព្រៃ​របស់​ពលរដ្ឋ​ទាំង​អស់​គ្នា។ កាល​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ អះអាង​ថា ការ​កាត់​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ព្រៃឡង់​ជិត ៦​ពាន់​ហិកតារ គឺ​ធ្វើ​ឡើង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។ បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​អះអាង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ការងារ​ការពារ​តំបន់​ព្រៃឡង់ មិន​ដែល​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ឲ្យ​ទៅ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​ម្ដង​ណា​ឡើយ។ សហគមន៍​ថា អាជ្ញាធរ​គួរ​រឹបអូស​យក​ដី​ដែល​មិន​មាន​ការ​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ឯកជន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ។

    អានបន្ត
  • កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
    អានបន្ត

    កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

    ក្រសួងបរិស្ថានកម្ពុជាបានអះអាងពីការប្តេជា្ញចិត្តរបស់ខ្លួនក្នុងការពង្រីកគម្របព្រៃឈើក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ការប្តេជ្ញាយ៉ាងដូចនេះត្រូវបានធ្វើឡើងដោយលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងសន្និសីទស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិលើកទី១៦ ឬហៅថា COP16 កាលពីថ្ងៃទី២៩ តុលានៅក្នុងប្រទេសកូឡុំប៊ី។

    អានបន្ត
  • សមាគម​គ្រូបង្រៀន​ចាត់ទុក​ការ​ពិន័យ​ប្រាក់​ជា​«ការ​ចាប់​បង្ខំ»​ដើម្បី​បិទ​សំឡេង​ស្ថាប័ន
    អានបន្ត

    សមាគម​គ្រូបង្រៀន​ចាត់ទុក​ការ​ពិន័យ​ប្រាក់​ជា​«ការ​ចាប់​បង្ខំ»​ដើម្បី​បិទ​សំឡេង​ស្ថាប័ន

    សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចាត់​ទុក​ការ​ផាក​ពិន័យ​សមាគម ​និង​បដិសេធ​ការ​ស្នើ​សុំ​លើក​លែង​ការ​ផាក​ពិន័យ​ជា ​«ការ​ចាប់​បង្ខំ» ​មួយ ​ក្នុង​គោល​បំណង​បំបិទ​សំឡេង​របស់​ស្ថាប័ន​ដែល​ធ្វើ​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ក្នុង​ប្រទេស។​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ធ្លាប់​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ​រ៉ុង ឈុន ​រង​ការ​ពិន័យ​អន្តរ​ការណ៍​ដែល​និយ័ត​ករ​គណនេយ្យ ​និង​សវន​កម្ម​ បាន​តម្រូវ​ឱ្យ​សមាគម​មួយ​នេះ​បង់​ប្រាក់​ជាង​ ១៨​ លាន​រៀល ​ឬ​ប្រមាណ​ ៤.៥០០ ​ដុល្លារ​អាមេរិក ​ចំពោះ​បទ​ល្មើស​នឹង​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវន​កម្ម​សម្រាប់​«ការិយ​បរិច្ឆេទ» ​គណ​នេយ្យ​២០២១។ ​សមាគម​នេះ​រង​ការ​ព្រមាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ​បើ​សិន​មិន​បាន​បង់​ប្រាក់​ពិន័យ ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៩០​ថ្ងៃ។​

    អានបន្ត
  • រាជរដ្ឋាភិបាល​កាន់តែ​ឯកា​ពី​ប្រជាជាតិ​ប្រជាធិបតេយ្យ ល្គឹកណា​ហ៊ុមព័ទ្ធ​ដោយ​អាជីវករ​ជា​ឧក្រិដ្ឋជន
    អានបន្ត

    រាជរដ្ឋាភិបាល​កាន់តែ​ឯកា​ពី​ប្រជាជាតិ​ប្រជាធិបតេយ្យ ល្គឹកណា​ហ៊ុមព័ទ្ធ​ដោយ​អាជីវករ​ជា​ឧក្រិដ្ឋជន

    ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដែល​ផ្តុំ​ទៅ​ដោយ​ឧក្រិដ្ឋជន​បោកប្រាស់​តាម​អនឡាញ លាង​លុយ​កខ្វក់ និង​ការ​ចាប់​ជំរិត នឹង​ប្រឈម​នូវ​ការ​ផ្តាច់​ទំនាក់ទំនង​ពី​រដ្ឋាភិបាល​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ។

    អានបន្ត
  • តុលាការ​ស្ទឹងត្រែង​កោះ​ហៅ​សកម្មជន​ព្រៃឡង់ លោក អ៊ុក ម៉ៅ តាម​បណ្តឹង​ឈ្មួញ​រំលោភ​ដី​ព្រៃ
    អានបន្ត

    តុលាការ​ស្ទឹងត្រែង​កោះ​ហៅ​សកម្មជន​ព្រៃឡង់ លោក អ៊ុក ម៉ៅ តាម​បណ្តឹង​ឈ្មួញ​រំលោភ​ដី​ព្រៃ

    តុលាការ​ខេត្ត​ស្ទឹងត្រែង​បាន​កោះហៅ​សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ ឱ្យ​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ជា​ថ្មី​ទៀត ដើម្បី​ជំនុំ​ជម្រះ​ក្តី នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ តាម​បណ្តឹង​របស់​ឈ្មួញ​មាន​អំណាច ដែល​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ជាង ៣​ពាន់​ហិកតារ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ សកម្មជន​ការពារ​ព្រៃឈើ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ អំពាវនាវ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ក្នុង​រឿង​នេះ ព្រោះ​លោក​ថា មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

    អានបន្ត
  • សមាជិកព្រឹទ្ធសភា​អាមេរិក​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក ម៉ិច ដារ៉ា និង​ដោះលែង​កញ្ញា សេង ធារី
    អានបន្ត

    សមាជិកព្រឹទ្ធសភា​អាមេរិក​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក ម៉ិច ដារ៉ា និង​ដោះលែង​កញ្ញា សេង ធារី

    សមាជិកព្រឹទ្ធសភា​អាមេរិក លោក ឌិក ឌើប៊ិន (Dick Durbin) មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សាទរ​ការ​ដោះលែង​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​បាន​នៅ​ក្រៅ​ឃុំ និង​រំពឹង​ថា នឹង​មាន​ការ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​រូប​នេះ។ សមាជិកព្រឹទ្ធសភា​មក​ពី​រដ្ឋ អ៊ីល្លីណយស៍ (Illinois) លោក ឌិក ឌើប៊ិន បាន​សរសេរ​សារ​អំពាវនាវ​នេះ​នៅ​លើ​បណ្ដាញ​សង្គម អ៊ិច (X) កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា។ លោក​សរសេរ​បញ្ជាក់​ថា​បទចោទប្រកាន់​ដែល​មិន​សម​ផល​លើ​លោក ម៉ិច ដារ៉ា គួរ​ត្រូវ​បាន​គេ​ទម្លាក់​ចោល។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច​ថា រំលោភ​យក​ដី​ស្រែ និង​ហាម​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ
    អានបន្ត

    ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច​ថា រំលោភ​យក​ដី​ស្រែ និង​ហាម​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ

    ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​គូលេន ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច ខូអិលធីឌី (Seladamex Co.,Ltd) ថា បាន​រំលោភ​យក​ដី​ស្រែ និង​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ​ថែម​ទៀត។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ។

    អានបន្ត
  • ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
    អានបន្ត

    ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​តួអង្គ​តែ​មួយ​គត់​ដែល​កំពុង​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ហេតុ​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បំភ្លេច​ចោល​នូវ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ចាប់​យក​ការ​ដឹកនាំ​តាម​បែប​បំពាន​សិទ្ធិមនុស្ស បំពាន​រដ្ឋធម្មនុញ្ញ គ្មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​សេរី​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

    អានបន្ត
  • គ្រួសារ​រំពឹង​ថា តុលាការ​ខេត្ត​តាកែវ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​លោក ភុន យុទ្ធ នៅ​ថ្ងៃ​សវនាការ
    អានបន្ត

    គ្រួសារ​រំពឹង​ថា តុលាការ​ខេត្ត​តាកែវ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​លោក ភុន យុទ្ធ នៅ​ថ្ងៃ​សវនាការ

    ប្រពន្ធ​របស់​ជនពិការ​ដែល​និយាយ​រិះគន់​មេដឹកនាំក្រុងភ្នំពេញ​រំពឹង​ថា​តុលាការ​ខេត្តតាកែវ នឹង​កាត់ក្តី​ប្តីលោកស្រី​ប្រកប​ដោយ​យុត្តិធម៌ ព្រមទាំង​ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​ឱ្យ​លោក ភុន យុទ្ធ មាន​សេរីភាព​ឡើងវិញ។ សំណើនេះ​ធ្វើឡើង ស្របពេល​ដែល​តុលាការ​ថ្នាក់ក្រោម​មួយ​នេះ​គ្រោងបើក​សវនាការ​ជំនុំជម្រះក្ដី​សំណុំ​រឿង លោក ភុន យុទ្ធ នៅ​ថ្ងៃ​ទី៣១ ខែ តុលា​ខាងមុខ។

    អានបន្ត
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ​អប់រំ​សាធារណជន​ពី​អំពើ​និទ្ទណ្ឌភាព​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន
    អានបន្ត

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ​អប់រំ​សាធារណជន​ពី​អំពើ​និទ្ទណ្ឌភាព​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា​នេះ បញ្ជាក់​ជា​ថ្មី​ទៀត​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​ខកខាន​មិន​បាន​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ដើម្បី​នាំ​ជនល្មើស​មក​ជំនុំជម្រះ ដែល​បណ្ដាល​ឱ្យ​ករណី​ទាំងនេះ​មិន​អាច​ដោះស្រាយ ហើយ​ជនរងគ្រោះ​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌ ខណៈ​ជនល្មើស​នៅ​តែ​បន្ត​រួចខ្លួន​ពី​ការផ្ដន្ទាទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ពួកគេ។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាប់​ផ្ដើម​យុទ្ធនាការ​រយៈពេល​ជិត​១ខែ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​បទឧក្រិដ្ឋ​លើ​អ្នកសារព័ត៌មាន ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៩​នេះ បន្ត​រហូត​ដល់​ថ្ងៃ​ទី២៦ ខែវិច្ឆិកា។ យុទ្ធនាការ​នេះ​មាន​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​តួនាទី​អ្នកសារព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​អំពើ​និទ្ទណ្ឌភាព ដែល​កំពុង​បន្ត​ញាំញី​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​ផង

    អានបន្ត
  • អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ត្រជាក់ តែ​ព្រះអង្គ​មិន​ទាន់​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ
    អានបន្ត

    អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ត្រជាក់ តែ​ព្រះអង្គ​មិន​ទាន់​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ

    អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​គណបក្សហ៊្វុនស៊ិនប៉ិច និង​ក៏​ជា​មនុស្ស​ស្និទ្ធ​នឹង​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​លោក ប៉ែន សង្ហា លើក​ឡើង​ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មាន​គុណ​សម្បត្តិ​ជា​ច្រើន ដោយ​ព្រះអង្គ​បាន​​ព្យាយាម​បំពេញ​តួនាទី​តាម​​រដ្ឋធម្មនុញ្ញ គឺ​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ តែ​មិន​កាន់​អំណាច​ ហើយ​ព្រះអង្គ​​​ក៏​​​ជា​ព្រះមហាក្សត្រ​ដែល​មាន​ព្រះទ័យ​ត្រជាក់​​​​ និង​តែង​បង្ហាញ​ស្នាម​ញញឹម​ទៅ​កាន់​​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ការ​កត់​សម្គាល់​របស់​លោក ប៉ែន សង្ហា ដូច​នេះ​ធ្វើ​ឡើង​ក្នុង​ខួប ២០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​នៅថ្ងៃទី២០ តុលា។ ទោះ​ជា​យ៉ាង​ណា​ លោក ប៉ែន សង្ហា ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​មិន​ទាន់​​ព្យាយាម​​​​សម្រប​សម្រួល​វិបត្តិ​នយោបាយ​ដូច​បិតា​ព្រះអង្គ​ គឺ​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​នៅ​ឡើយ ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។

    អានបន្ត
  • បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​អំពី​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥
    អានបន្ត

    បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​អំពី​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥

    បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​បារម្ភ​អំពី​តម្លាភាព នៃ​គម្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥ និង​ស្នើ​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​។ ការ​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់​ពី​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៥ ខែ​តុលា បាន​អនុម័ត​ថវិកាជាតិ​ជាង ៩​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ ហើយ​ក្រសួង​ហិរញ្ញវត្ថុ​ថា នឹង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាងច្បាប់ ១​សប្ដាហ៍​ក្រោយ ក្រោយ​ទៅ​ដល់​រដ្ឋសភា។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ឯកសារ​ព័ត៌មាន​នៃ​គម្រោង​ចំណាយ នៅមុន​ពេល​ដាក់​ជូន​រដ្ឋសភា​អនុម័ត ដើម្បី​ផ្ដល់​ឱកាស​ដល់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​នឹង​ថវិកា លើក​មតិយោបល់​ជា​មូលដ្ឋាន សម្រាប់​ឱ្យ​សមាជិកសភា​តវ៉ា ក្នុង​គោលដៅ​កែ​លម្អ​ការ​ចំណាយ​របស់​រដ្ឋ​ឱ្យ​ត្រឹមត្រូវ​តាម​សេចក្ដី​ត្រូវការ។

    អានបន្ត
  • សកម្មជន​ចលនា​មាតា​ធម្មជាតិ​កំពុង​ជាប់​ឃុំ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ
    អានបន្ត

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​កំពុង​ជាប់​ឃុំ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​ហ៊ាន​ប្រឆាំង​ចំពោះ​ភាព​អយុត្តិធម៌ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ទោះ​ជា​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​បំបាក់​ស្មារតី​យុវជន​យ៉ាង​ណា​ក្ដី។ ពួកគាត់​អះអាង​ថា ការ​ជាប់​ពន្ធនាគារ​គឺ​មិន​គួរ​ឱ្យ​ខ្លាច​ដូច​កម្ពុជា​ត្រូវ​បាត់បង់​ធនធាន​ធម្មជាតិ និង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ បើ​ទោះ​ជា​បាត់បង់​សិទ្ធិ​សេរីភាព​ដោយសារ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្ដី ក៏​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​មាន​ឆន្ទៈ​មោះមុត និង​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន ហើយ​ចង់​ឃើញ​យុវជន​ជំនាន់​ក្រោយ​ចេះ​រួបរួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។

    អានបន្ត
  • សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ
    អានបន្ត

    សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ

    កិច្ច​ប្រ​ជុំ​ស្តីពី​ជីវៈ​ចម្រុះ​លើក​ទី​១៦ (COP16) កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កូឡុំ​ប៊ី​តាំង​ពី​ថ្ងៃ​ទី​២១​ តុលា ​និងគ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ ២០២៤។ ​នៅ​ក្នុង​ឱកាស​នេះ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤​ស្ថាប័នស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​ជា​មួយ​យុវជន​ ព្រះសង្ឃ ​ជន​ជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូល​ដ្ឋានដើម្បី​ការ​ពារ អភិរក្ស​ព្រៃ​ឈើ និង​រក្សា​ជីវ​ចម្រុះ​នៅ​កម្ពុជា​។​ ក្រុម​សកម្ម​ជន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​អះ​អាង​ថា​កន្លង​មក ក្រសួង​បរិស្ថាន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អង្គការ​បរិស្ថាន​មួយ​ចំនួន​ក្នុង​ការ​ចូល​រួម​ត្បាត​ព្រៃ​ជា​មួយ​ក្រុម​មន្ត្រី​បរិស្ថាន​។​ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​បរិស្ថាន​បារម្ភ​ពី​កំណើន​បទ​ល្មើសព្រៃ​ឈើ​ដោយ​សារ​ខ្វះ​កិច្ច​សហការ​ពី​ភាគី​ពាក់​ព័ន្ធ​៕

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo