កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.137


  • CDI គួរតែ​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ «ជជែក​ជាមួយ​រដ្ឋាភិបាល»
    អានបន្ត

    CDI គួរតែ​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ «ជជែក​ជាមួយ​រដ្ឋាភិបាល»

    អ្នកឃ្លាំមើល​លើកឡើង​ថា អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ (CDI) គួរតែ​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ទៅ​ជជែក​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​នេះ នៅ​ខេត្ត​សៀមរាប។ អ្នកឃ្លាំមើល​លើកឡើង​ថា កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ (IDC-CDI) នៅ​រសៀល​ថ្ងៃទី១៨ ខែ​វិច្ឆិកា នៅ​ខេត្ត​សៀមរាប នៅ​មិន​ទាន់​បើក​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ​ឡើយ ខណៈ​ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ជា​ប្រទេស​ពោរពេញ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ។

    អានបន្ត
  • អាជីវកម្ម​កាយ​ភ្នំ​ឈើ​កាច់​ក្នុង​​ខេត្ត​ព្រៃវែង​កក្រើក​ឡើង​វិញ ក្រោយ​ពី​ស្ងាត់​មួយ​រយៈ
    អានបន្ត

    អាជីវកម្ម​កាយ​ភ្នំ​ឈើ​កាច់​ក្នុង​​ខេត្ត​ព្រៃវែង​កក្រើក​ឡើង​វិញ ក្រោយ​ពី​ស្ងាត់​មួយ​រយៈ

    ពលរដ្ឋ​ឱ្យ​ដឹង​ថា ​អាជីវកម្ម​កាយ​ភ្នំ​ឈើ​កាច់​ក្នុង​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត ក្រោយ​ពី​ស្ងាត់​មួយ​រយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ពី​អាជីវកម្ម​កាយ​ភ្នំ​ប្រវត្តិសាស្ត្រ​ខុស​ច្បាប់​ក្នុង​តំបន់​នោះ។ ពួកគេ​អះអាង​ថា មេទាហាន​ពាក់​ផ្កាយ​មួយ​ម្នាក់ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កាយ​យក​ខ្សាច់​ភ្នំ​ក្នុង​តំបន់​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​របស់​អ្នក​ខេត្ត​ព្រៃវែង។

    អានបន្ត
  • អ្នក​វិភាគ៖ ការ​វិល​ត្រឡប់​របស់​លោក​ ប្រាក់​ សុខុន គឺ​ដើម្បី​សម្រប​ទៅ​​នឹង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ
    អានបន្ត

    អ្នក​វិភាគ៖ ការ​វិល​ត្រឡប់​របស់​លោក​ ប្រាក់​ សុខុន គឺ​ដើម្បី​សម្រប​ទៅ​​នឹង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ

    ការ​វិល​ត្រឡប់​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​សាជាថ្មី​របស់​លោក ប្រាក់ សុខុន ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​លើ​កិច្ចការ​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​វិវត្ត​កាន់​តែ​ស្មុគ​ស្មាញ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៃ​មហា​អំណាច។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកវិភាគ។

    អានបន្ត
  • មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ធ្វើ​ចំណាប់ខ្មាំង​ឱ្យ​ចុះចូល​ដូច​លោក ហៃ វណ្ណា
    អានបន្ត

    មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ធ្វើ​ចំណាប់ខ្មាំង​ឱ្យ​ចុះចូល​ដូច​លោក ហៃ វណ្ណា

    មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់​ខ្លួន​លោក សុខ ស៊ុនសារ៉េត គឺ​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​ឱ្យ​លោក ស៊ន តារា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ឱ្យ​លោក ហៃ វណ្ណា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​នោះ ពេល​នេះ​លោក ហ៊ុន សែន បាន​បន្ត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​ចាប់​ខ្លួន​ឪពុក​របស់​លោក ស៊ន តារា ក្នុង​ចេតនា​ដូច​គ្នា​នេះ​ដែរ។

    អានបន្ត
  • អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​ជំរុញ​ឱ្យ​ដោះស្រាយ​ជម្លោះ​ដោយ​ការចរចា​ផ្អែកលើ​ច្បាប់​អន្តរជាតិ
    អានបន្ត

    អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​ជំរុញ​ឱ្យ​ដោះស្រាយ​ជម្លោះ​ដោយ​ការចរចា​ផ្អែកលើ​ច្បាប់​អន្តរជាតិ

    អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ហៅ​កាត់ CDI ប្ដេជ្ញាចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង បន្ថែម​ទៀត ដើម្បី​ស្រាយ​បញ្ជា​ប្រឈម​នៅ​សតវត្ស​ទី​២១​នេះ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដើម្បី​ជំរុញ​សន្តិភាព និង​ធានា​ស្ថិរភាព​សម្រាប់​ប្រជាជន រួម​ទាំង​ការចរចា​ដោយ​បើកចំហ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ ដើម្បី​ប្រយោជន៍​រួម​របស់​មនុស្សជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា លើកឡើង​ទៀត​ថា អង្គការ​នយោបាយ​នេះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជម្លោះ​ទូទាំង​តំបន់ និង​ពិភពលោក​កំពុង​ផ្ទុះឡើង ហើយ​ខ្លួន​ប្រកាស​ប្រឆាំង​អំពើ​ហិង្សា​គ្រប់​ទម្រង់។

    អានបន្ត
  • លោកហ៊ុន ម៉ាណែតថា បក្សប្រជាជនលើកកម្ពស់ប្រជាធិបតេយ្យនិយមកណ្តាល និងភាពចម្រុះនយោបាយ
    អានបន្ត

    លោកហ៊ុន ម៉ាណែតថា បក្សប្រជាជនលើកកម្ពស់ប្រជាធិបតេយ្យនិយមកណ្តាល និងភាពចម្រុះនយោបាយ

    នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល រួមជាមួយបណ្តាប្រទេស និងគណបក្សនយោបាយផ្សេងទៀតដែលមានគំនិតដូចគ្នា។ តាមនាយករដ្ឋមន្រ្តីកម្ពុជារូបនេះដដែល គណបក្សប្រជាជនកម្ពុជាគំាទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។

    អានបន្ត
  • លោករ៉ុង ឈុនស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទា ក្រោយបានអនុវត្តទោសរយៈពេល ៣ឆ្នាំ
    អានបន្ត

    លោករ៉ុង ឈុនស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទា ក្រោយបានអនុវត្តទោសរយៈពេល ៣ឆ្នាំ

    លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទាជូនលោកវិញ ក្រោយត្រូវបានអនុវត្តទោសអស់រយៈពេល ៣ឆ្នាំ។ នេះបើតាមលិខិតពាក្យបណ្តឹងសុំផ្តល់នីតិសម្បទារបស់លោក រ៉ុង ឈុន ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៨ វិច្ឆិកានេះ។

    អានបន្ត
  • តុលាការ​ខេត្ត​ប៉ៃលិន​រង​ការ​រិះគន់​រឿង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ដោយសារ​ការ​ចុះចូល​បក្ស​កាន់​អំណាច
    អានបន្ត

    តុលាការ​ខេត្ត​ប៉ៃលិន​រង​ការ​រិះគន់​រឿង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ដោយសារ​ការ​ចុះចូល​បក្ស​កាន់​អំណាច

    មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​តុលាការ​ខេត្ត​ប៉ៃលិន​ថា ចាប់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​យក​ទៅ​ធ្វើ​ទុក្ខបុកម្នេញ និង​ដាក់សម្ពាធ​ដើម្បី​បម្រើ​នយោបាយ​របស់​លោក ហ៊ុន សែន។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​តុលាការ​នៅខេត្តប៉ៃលិន​ដោះលែង​សកម្មជន​បក្សប្រឆាំង​ពីរនាក់​ ដោយសារតែ​ពួកគេ​ចុះចូល​បក្ស​កាន់​អំណាច។ មន្ត្រី​បក្សជំទាស់​ចាត់ទុកការ​យក​ប្រព័ន្ធតុលាការ​ទៅ​គាបសង្កត់​លើ​សមាជិក​ខ្លួន​ឱ្យ​ប្តូរជំហរ ជា​ថ្នូរ​នឹង​សេរីភាព​ថា​ជា​នយោបាយ​ស្មោគគ្រោក ដែល​ត្រូវ​បញ្ឈប់​ជាបន្ទាន់។

    អានបន្ត
  • អ្នកឃ្លាំមើល​បារម្ភ​ថា ការ​ចង​សម្ព័ន្ធភាព​រវាង​អង្គភាព​កងទ័ព​ជាមួយ​ក្រុមហ៊ុន​រក​ស៊ី​កាប់​ឈើ​នឹង​បង្ក​វិនាសកម្ម​ព្រៃឈើ
    អានបន្ត

    អ្នកឃ្លាំមើល​បារម្ភ​ថា ការ​ចង​សម្ព័ន្ធភាព​រវាង​អង្គភាព​កងទ័ព​ជាមួយ​ក្រុមហ៊ុន​រក​ស៊ី​កាប់​ឈើ​នឹង​បង្ក​វិនាសកម្ម​ព្រៃឈើ

    អ្នកឃ្លាំមើល​ធនធាន​ធម្មជាតិ និង​សហគមន៍​ការពារ​ព្រៃឈើ​បារម្ភ​ថា ការណ៍​ដែល​អង្គភាព​កងទ័ព​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ជាប់​ព័ន្ធ​នឹង​ការ​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នឹង​ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​រង​ការ​បំផ្លិចបំផ្លាញ​កាន់​តែ​ធ្ងន់ធ្ងរ។ ការ​លើកឡើង​របស់​ពួកគាត់​បែប​នេះ​គឺ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​ឱ្យ​អង្គភាព​កងទ័ព​សហការ​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព គ្រុប និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត។ អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​គ្មាន​ជំនឿ​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​ដែល​រដ្ឋាភិបាល​សហការ​ជាមួយ​នោះ​ថា អាច​នឹង​ជួយ​ពង្រឹង​សមត្ថភាព​លើ​វិស័យ​យោធា​ឱ្យ​មាន​ភាព​រីក​ចម្រើន​បាន​ឡើយ ដោយសារ​ក្រុមហ៊ុន​ឯកជន​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ។

    អានបន្ត
  • អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​
    អានបន្ត

    អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​

    ក្រុមអ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ទិន្នាការចូលរួមរបស់យុវជន សិស្សនិស្សិត ព្រះសង្ឃ ក្នុងការប្រមូលសំរាមនៅតាមទីសាធារណៈ ពិសេសនៅក្នុងឱកាសបុណ្យជាតិធំៗ មានការកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងពលរដ្ឋខ្លះដែលមានទម្លាប់មិនល្អក្នុងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។ ការលើកឡើងនេះ ក្រោយមានទិដ្ឋភាពសំរាមជាច្រើនត្រូវបានបោះចោលពាសវាលពាសកាល ពិសេសថង់ប្លាស្ទិក និងកែវជ័រ ដែលរសាត់អណ្តែត នៅលើគោកផង និងក្នុងទឹកផង នាឱកាសព្រះរាជពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ នៃពាក្យកណ្តាលខេត្តវិច្ឆិកា ឆ្នាំ២០២៤ ខណៈក៏មានការបង្ហាញពីទិដ្ឋភាពរបស់យុវជនជាច្រើនបានចូលរួមប្រមូលសំរាមទាំងនោះច្រកថង់ យកទៅទុកដាក់នៅក្នុងធុងសំរាមផងដែរ។

    អានបន្ត
  • ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​អន្តរាគមន៍​ដោះ​លែង​ឪពុក​លោក ស៊ន តារា
    អានបន្ត

    ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​អន្តរាគមន៍​ដោះ​លែង​ឪពុក​លោក ស៊ន តារា

    ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ឪពុក​អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម និង​នយោបាយ​លោក ស៊ន តារា​ចេញ​ពី​កណ្ដាប់​ដៃ​របស់​លោក ហ៊ុន សែន ព្រមទាំង​ជំរុញ​ឱ្យ​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ពួកគេ​ព្រមាន​ចេញ​ធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត បើ​មិន​ដោះស្រាយ​អំពើ​ឧក្រិដ្ឋ​គាបសង្កត់​ឆ្លងដែន និង​រំលោភ​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​នោះ​ទេ។

    អានបន្ត
  • លោក ​ម៉ិច ដារ៉ា​ ទទូច​សុំ​ឱ្យស្ថាប័នបង្កើតច្បាប់​និង​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់
    អានបន្ត

    លោក ​ម៉ិច ដារ៉ា​ ទទូច​សុំ​ឱ្យស្ថាប័នបង្កើតច្បាប់​និង​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់

    លោក ​ម៉ិច ដារ៉ា ដែល​បាន​ប្រកាស​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​ បាន​ស្នើឱ្យ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ច្បាប់​និង​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ឱ្យ​លោក​ពេញលេ​ញ​ បន្ទាប់ពី​លោក​បាន​ទទួល​ស្គាល់កំហុសដែលផ្តើម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​មួយ​ចំនួនលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។

    អានបន្ត
  • ពលរដ្ឋ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ឪពុក​របស់​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា បង្ហាញ​អំពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល
    អានបន្ត

    ពលរដ្ឋ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ឪពុក​របស់​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា បង្ហាញ​អំពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល

    ពលរដ្ឋ​​​ចាត់​ទុក​ការ​ចាប់​ខ្លួន ឪពុក​របស់​អ្នក​អត្ថាធិប្បាយ​នយោបាយ​មាន​ប្រជាប្រិយភាព តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក ស៊ន តារា ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង គឺ​បង្ហាញ​ពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​សំឡេង​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ពលរដ្ឋ​​​​​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ថា ចាប់​ខ្លួន​អតីត​នាយរង​សេនាធិការ នៃ​តំបន់​ប្រតិបត្តិការ​ សឹក​រង​ខេត្តកំពង់​ស្ពឺ លោក សុខ ស៊ុនណារ៉េត ដែល​ត្រូវ​ជា​ឪពុក​របស់ អ្នក​អត្ថាធិប្បាយ​នយោបាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក ស៊ន តារ កាល​ពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ដោយ​ចោទ​អំពី​បទ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន គឺ​ជា​ប្រឌិត​របស់​​រដ្ឋាភិបាល ដើម្បី​បង្ខូច​ឈ្មោះ​ជន​រង​គ្រោះ និង​ដើម្បី​កុំ​ឲ្យ​មហាជន​មើល​ឃើញ​ថា រឿង​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គាត់​យល់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ការ​គាប​សង្កត់​ឆ្លង​ដែន ដែល​របប​ផ្ដាច់ការ​តែងតែ​ធ្វើ ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង។

    អានបន្ត
  • ឪពុក​សកម្មជន​ ស៊ន តារា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»
    អានបន្ត

    ឪពុក​សកម្មជន​ ស៊ន តារា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»

    លោក សុខ ស៊ុនណារ៉េត ​ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​ ស៊ន តារា ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពីបទ​«រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» តាម​មាត្រា ៤០​នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។ អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក សុខ ស៊ុនណារ៉េត ​អាយុ ៦៦​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ហើយ​សំណុំ​រឿង​នេះ​បាន​មក​ដល់​តុលាការ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

    អានបន្ត
  • លោក​ ស៊ន តារា ប្រតិកម្មនឹង​​ការ​ចាប់​​ខ្លួន​​​ឪពុក​លោក​​ថា​​ជា​​ចំណាត់​ការ​​ខុស​​គោលដៅ
    អានបន្ត

    លោក​ ស៊ន តារា ប្រតិកម្មនឹង​​ការ​ចាប់​​ខ្លួន​​​ឪពុក​លោក​​ថា​​ជា​​ចំណាត់​ការ​​ខុស​​គោលដៅ

    លោក ​ស៊ន តារា​ បាន​អំពាវ​នាវ​ដល់​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ​ហ៊ុន សែន ​ឱ្យ​ដោះ​លែង​ឪពុក​របស់​លោក​គឺ​ លោក សុខ ស៊ុន​ណា​រ៉េត ដែល​ត្រូវ​បានសាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចោទ​ប្រកាន់​ពី​បទ​«រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន» ដែល​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​ពី ​៥ឆ្នាំ ​ទៅ​១០ឆ្នាំ ​តាម​មាត្រា​៤០ ​នៃ​ច្បាប់​ស្តីពីការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​។

    អានបន្ត
  • អ្នក​ជំនាញUNថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយ​ជា​ទីតាំង​គ្មាន​សុវត្ថិភាព
    អានបន្ត

    អ្នក​ជំនាញUNថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយ​ជា​ទីតាំង​គ្មាន​សុវត្ថិភាព

    អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ព្រមាន​ថា តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់​ដែល​ហានិភ័យ​ខ្ពស់។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នេះ ស្រប​ពេល​កម្ពុជា​មាន​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​អំពើ​ចាប់​ជំរិត។ រីឯ​ប្រទេស​ភូមា​វិញ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អសន្តិសុខ​គួរ​ឱ្យ​ព្រួយបារម្ភ។ ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា បញ្ហា​អសន្តិ​សុខ​ហាក់​កំពុង​រាលដាល​នៅ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​កាន់​តែ​ខ្លាំង​ដោយសារ​តែ​និន្នាការ​ដឹកនាំ​របស់​ក្រុម​មេ​មេដឹកនាំ​មួយ​ចំនួន​ ងាក​ទៅ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។ ពួកគេ​លើក​ឡើង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​លេចធ្លោ​រឿង​អសន្តិសុខ​ខ្លាំង​នោះ គឺ​កម្ពុជា​ និង មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា។

    អានបន្ត
  • លោក ស៊ន តារា ស្នើសុំ​អាជ្ញាធរ​ឱ្យ​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ
    អានបន្ត

    លោក ស៊ន តារា ស្នើសុំ​អាជ្ញាធរ​ឱ្យ​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ

    អ្នក​អត្ថាធិប្បាយ​នយោបាយ ដ៏​មាន​ប្រជាប្រិយភាព លោក ស៊ន តារា ស្នើសុំ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ឪពុក​លោក​គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់។ លើស​ពី​នេះ លោក ស៊ន តារា ថា អ្វី ដែល​លោក​បាន​ធ្វើ​មិន​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​លោក​ទេ។ សំណើ​របស់​លោក ស៊ន តារា នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​រាជ​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន ឳពុក គឺ​លោក សុខ ស៊ុនណារ៉េត និង​បាន​ឃុំ​ខ្លួន​លោក នៅ​ពន្ធនាគារ​ខេត្ត​នេះ ដោយ​ចោទ​អំពី​បទ​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន។

    អានបន្ត
  • ACU បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម​ទៅ​តុលាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​តាមរយៈ​លោក លី សាម៉េត
    អានបន្ត

    ACU បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម​ទៅ​តុលាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​តាមរយៈ​លោក លី សាម៉េត

    អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង​សូកប៉ាន់​លុយ ៣០​ម៉ឺន​ដុល្លារ​តាមរយៈ​លោក លី សាម៉េត ដើម្បី​បាន​តំណែង​ជា​អភិបាល​ស្រុក។

    អានបន្ត
  • មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ដី​សង្គមកិច្ច​មាន​ប្រសិទ្ធភាព​និង​មាន​សង្គម​ស៊ីវិល​ចូលរួម
    អានបន្ត

    មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ដី​សង្គមកិច្ច​មាន​ប្រសិទ្ធភាព​និង​មាន​សង្គម​ស៊ីវិល​ចូលរួម

    រាជរដ្ឋាភិបាល​បាន​បង្កើត​ «គណៈកម្មាធិការ​ជាតិ​ដឹក​នាំ​អនុវត្ត​កម្មវិធី​ផ្តល់​ដី ​ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»​ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ និង​មាន​សមាជិក​ជា​រដ្ឋមន្ត្រី​មក​ពី​គ្រប់​ក្រសួង​ ស្ថាប័ន​ អភិបាល​ខេត្ត​ទាំង​អស់ បូក​រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ និង​នគរបាលជាតិ។ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​នេះ បាន​ចែង​ថា គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោលដៅ​«ផ្តល់​ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅឋាន​និង​ខ្វះ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ និង ​គាំទ្រ​គម្រោង​អភិវឌ្ឍ​សហគមន៍​ ព្រម​ទាំង​ការពារ​ព្រៃ​នៅ​ជិត​ទី​តាំង​ផ្តល់​ដី​ប្រកប​ដោយ​ចីរភាព»។

    អានបន្ត
  • អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា
    អានបន្ត

    អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា

    កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ មានក្តីសង្ឃឹមក្រោយដឹងថា លោកដូណាល់ ត្រាំត្រៀមរើសសមាជិកព្រឹទ្ធសភា លោក Marco Rubio ធ្វើជារដ្ឋមន្ត្រីការបរទេស។ សម្រាប់អ្នកគាំទ្រលោក កឹម សុខា លោក Marco Rubio ជាមនុស្សដែលឈឺឆ្អាលក្នុងរឿងប្រជាធិបតេយ្យ ពិសេសធ្លាប់បានថ្កោលទោសចំពោះការចាប់ខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo