កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.137


  • សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត បាន​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​អនាគត
    អានបន្ត

    សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត បាន​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​អនាគត

    សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ រួម​មាន​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែ​ទម្រង់​កម្ពុជា និង​គណបក្ស​កម្ពុជា​និយម បាន​សម្រេច​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​អនាគត។ ការ​ជ្រើស​រើស​តំណាង​សម្ព័ន្ធភាព​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​គណបក្ស​នយោបាយ​ទាំង​ប្រាំ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ក្រោយ​ពី​គណបក្ស​កម្ពុជា​និយម​បាន​ប្រកាស​ចូលរួម​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត កាល​ពី​សប្ដាហ៍​មុន។

    អានបន្ត
  • ពលរដ្ឋ​​ចាម​​ជំរុញ​ឱ្យ​ចាត់​វិធានការ​ច្បាប់​​ចំពោះ​កូន​​ឧកញ៉ា​ម្នាក់ ដែល​រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​​លើ​កុមារី​ចាម​​១៨​នាក់
    អានបន្ត

    ពលរដ្ឋ​​ចាម​​ជំរុញ​ឱ្យ​ចាត់​វិធានការ​ច្បាប់​​ចំពោះ​កូន​​ឧកញ៉ា​ម្នាក់ ដែល​រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​​លើ​កុមារី​ចាម​​១៨​នាក់

    ពលរដ្ឋ​​ចាម​​​ជា​ច្រើន​នាក់​ជំរុញ​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ ចំពោះ​ កូនប្រុស​របស់​​អ្នក​ឧកញ៉ា​ម្នាក់​ឈ្មោះ​ សុះ កំរី ដែល​ជា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទង្វើ​​ ​បៀតបៀន​ផ្លូវ​ភេទ​​មក​លើ​កុមារី​ចាម​​ ១៨​នាក់​ បណ្ដាល​ឱ្យ​កុមារី​ខ្លះ​មានផ្ទៃពោះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​នេះ ​គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​បើ​ការ​ស៊ើប​អង្កេត​រក​ការ​ពិត​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

    អានបន្ត
  • តុលាការកំពូលសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ ពាក់ព័ន្ធ​ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
    អានបន្ត

    តុលាការកំពូលសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ ពាក់ព័ន្ធ​ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន

    តុលាការកំពូលនៅថ្ងៃទី​១៤ ​ខែ​តុលា ​ឆ្នាំ២០២៤នេះ បាន​សម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់​ពាក់​ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន តាមបណ្ដឹងសារទុក្ខរបស់ពួកគេ ដែល​សំណុំរឿងនេះ​ត្រូវ​បាន​សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ​សម្រេច​តម្កល់សាល​ក្រម​សាលា​ដំបូង ។

    អានបន្ត
  • តើការបន្តរួបរួមនៃចរន្តអតីតបក្សប្រឆាំង អាចមានឥទ្ធិពលប្រកួតប្រជែងជាមួយបក្សកាន់អំណាច?
    អានបន្ត

    តើការបន្តរួបរួមនៃចរន្តអតីតបក្សប្រឆាំង អាចមានឥទ្ធិពលប្រកួតប្រជែងជាមួយបក្សកាន់អំណាច?

    សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង នៅថ្ងៃអាទិត្យទី១៣កញ្ញា បានប្រកាសពីការចូលរួមរបស់គណបក្សកម្ពុជានិយម របស់លោក យ៉ែមបុញ្ញឫទ្ធិ។ ការណ៍នេះនាំឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត កើនសមាសភាពដល់៥គណបក្សដែលរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម។អ្នកនយោបាយនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត អះអាងថា ការចងសម្ព័ន្ធរវាងគណបក្សមាននិន្នាការប្រជាធិបតេយ្យពេលនេះ កាន់តែធ្វើឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត មានឥទ្ធិពលទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា យល់ថា ការចងសម្ព័ន្ធនេះ គ្រាន់តែយុទ្ធសាស្ត្រចាញ់របស់ក្រុមអ្នកនយោបាយប្រឆាំងប៉ុណ្ណោះ។

    អានបន្ត
  • អង្គការការពារស្ត្រីស្នើឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាបុរសខ្មែរឥស្លាមម្នាក់រំលោភសិស្សស្រី១៨នាក់
    អានបន្ត

    អង្គការការពារស្ត្រីស្នើឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាបុរសខ្មែរឥស្លាមម្នាក់រំលោភសិស្សស្រី១៨នាក់

    អ្នកធ្វើការ​ខាងការពារ​សិទ្ធិ​ស្ត្រី និងប្រើបណ្ដាញសង្គម ជំរុញឲ្យតុលាការ​ស៊ើបអង្កេតលើក​ករណី​ដែល​មានការ​ចោទ​ប្រកាន់ថា បុរសខ្មែរ​ឥស្លាម​ម្នាក់ ដែលជាកូនប្រុស​របស់អ្នកឧកញ៉ា សុះ កំរ៉ី បានរំលោភ​ផ្លូវ​ភេទ​ទៅលើ​សិស្សស្រី​ជា​ខ្មែរ​ឥស្លាម​១៨នាក់ កាលពីពេលថ្មីៗនេះ។ ការ​ជំរុញនេះធ្វើឡើង ដោយសារមានការចែករំលែករូបភាពរបស់​ស្ត្រីរងគ្រោះ ដែលត្រូវបានគេអះអាងថា ទទួលរងករណីរំលោភបំពានផ្លូវភេទដោយ ឈ្មោះ សូហៃមី ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី និងជាកូនប្រុស​របស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ តែ អ្នកឧកញ៉ា សុះ កំរ៉ី បានចេញមុខ​ការពារ​តាម​រយៈ​ទំព័រហ្វេសប៊ុក​ផ្ទាល់​ខ្លួនថា កូនប្រុសលោក​ពុំ​ប្រព្រឹត្តដូចការ​ចោទ​ប្រកាន់ទេ។

    អានបន្ត
  • មន្ត្រី​បក្ស​ប្រឆាំង​ប្រាំបួន​រូប​ត្រូវ​បាន​សាក​សួរ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្តជុំវិញ​​បញ្ជី​​បេក្ខជនឈរឈ្មោះ​សម្រាប់​ការ​​បោះឆ្នោត​ខែ​ឧសភា
    អានបន្ត

    មន្ត្រី​បក្ស​ប្រឆាំង​ប្រាំបួន​រូប​ត្រូវ​បាន​សាក​សួរ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្តជុំវិញ​​បញ្ជី​​បេក្ខជនឈរឈ្មោះ​សម្រាប់​ការ​​បោះឆ្នោត​ខែ​ឧសភា

    សាលាដំបូងខេត្តកណ្តាលបានកោះហៅមន្ត្រីគណបក្សប្រឆាំងចំនួន​៩រូប រួមទាំងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោក សុខ ហាច សមាជិកព្រឹទ្ធសភា មក​ពី​គណបក្សឆន្ទៈខ្មែរ មកសាកសួរពាក់ព័ន្ធនឹងបទរំលោភលើទំនុកចិត្ត។ ករណី​នេះ គឺពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាលើ​លេខរៀង​នៃបញ្ជីបេក្ខជនឈរឈ្មោះ​ អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​កាល​ពី​ខែឧសភា។ លោក ខា ដែនណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត បាន​បញ្ជាក់​ថា លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញា​រង​​បាន​កោះ​ហៅ​ពួកគាត់​មក​សាកសួរ ប៉ុន្តែលោក​មានប្រ​សា​សន៍​ថា ករណី​នេះ​កំពុងស្ថិត​នៅក្នុង​​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

    អានបន្ត
  • សង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយថាដល់ពេលហើយដែលត្រូវចាត់ការមន្ដ្រីអាងអំណាច
    អានបន្ត

    សង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយថាដល់ពេលហើយដែលត្រូវចាត់ការមន្ដ្រីអាងអំណាច

    ដល់ពេលហើយដែលត្រូវអនុវត្ដច្បាប់លើមន្ដ្រីអាងអំណាច យកឈ្មោះអ្នកធំទៅដើរបោកលុយពលរដ្ឋ ឬមន្ដ្រីដែលប្រព្រឹត្ដអំពើពុករលួយ សូកប៉ាន់ដើម្បីបានមុខតំណែង។ នេះគឺជាការលើកឡើងរបស់មន្ដ្រីអង្គការសង្គមស៊ីវិល អ្នកនយោបាយ ក៏ដូចជាអ្នកវិភាគ។ ការបង្ហាញជំហរគាំទ្រឱ្យរាជរដ្ឋាភិបាលអនុវត្ដវិធានការច្បាប់ដោយគ្មានលើកលែង បន្ទាប់ពីថ្មីៗនេះមានព័ត៌មានពាក់ព័ន្ធនឹងមន្ដ្រីដែលយកឈ្មោះថ្នាក់ដឹកនាំដើរបោកប្រាស់លុយកាក់រាប់សិបម៉ឺនដុល្លារ និងមន្ដ្រីដែលសូកប៉ាន់ដើម្បីបានតួនាទី ត្រូវបានទម្លាយឱ្យដឹង ហើយដែលពួកគេទាំងនោះកំពុងត្រូវបាន និងបានទទួលការអនុវត្ដច្បាប់ផងដែរ។ ជាក់ស្ដែងដូចជាករណីលោក លី សាម៉េត និងលោក កន សុខកាយ ជាដើម៕

    អានបន្ត
  • មន្ត្រី​បក្ស​ជំទាស់​ថា​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ស្ថិត​លើ​មនុស្ស​តែ​ម្នាក់​គត់​គឺ​លោក ហ៊ុន សែន
    អានបន្ត

    មន្ត្រី​បក្ស​ជំទាស់​ថា​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ស្ថិត​លើ​មនុស្ស​តែ​ម្នាក់​គត់​គឺ​លោក ហ៊ុន សែន

    មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អំណាច​ផ្ដាច់ការ ព្រោះ​អំណាច​បញ្ជា​ទាំងអស់​រាប់​ចាប់តាំងពី​ការ​ជ្រើសរើស និង​ទម្លាក់​ព្រះមហាក្សត្រ​ឡើង​ទៅ គឺ​ចេញពី​បក្ស​តែ​មួយ ដែល​ស្ថិត​ក្រោម​បញ្ជា​មនុស្ស​តែ​ម្នាក់ គឺ​លោក ហ៊ុន សែន។

    អានបន្ត
  • Facebook មួយទម្លាយថា ជនជាតិបរទេសឈ្មោះ ផាទ្រីក អាន់ដ្រូលី ត្រូវបានកំពុងបង្កភាពវឹកវរនៅកម្ពុជា
    អានបន្ត

    Facebook មួយទម្លាយថា ជនជាតិបរទេសឈ្មោះ ផាទ្រីក អាន់ដ្រូលី ត្រូវបានកំពុងបង្កភាពវឹកវរនៅកម្ពុជា

    ជនបរទេសជនជាតិអូស្រ្តាលី ឈ្មោះ ផាទ្រីក អាន់ដ្រូលី កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានមកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំផែនការពិសេសមួយ ដើម្បីបង្កភាពវឹកវរនៅកម្ពុជា តាមរយៈការញុះញង់ បង្កភាពចលនាចល និងពិភាក្សាជាមួយសកម្មជនក្រុមប្រឆាំងរាជរដ្ឋាភិបាលផងដែរ។

    អានបន្ត
  • សមត្ថកិច្ច​ចាប់​ខ្លួន​ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ស្ងាត់ៗ
    អានបន្ត

    សមត្ថកិច្ច​ចាប់​ខ្លួន​ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ស្ងាត់ៗ

    សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត ដែល​ជា​ជំនួយ​ការ​ផ្ទាល់​ជាង ២អាណត្តិ​ហើយ​នោះ គឺ​លោក ដួង តារា បន្ទាប់ពីលោក ហ៊ុន សែន ទើប​តែ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក លី សាម៉េត ដែល​ជា​ទីប្រឹក្សា។ អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ចាត់​វិធានការ​លើ​មនុស្ស​ជំនិត​របស់​មេ​បក្ស​កាន់​អំណាច​ជា​បន្ត​បន្ទាប់​នេះ នៅ​មិន​ទាន់​ជះ​ឥទ្ធិពល​វិជ្ជមាន​ជា​ដុំ​កំភួន​ដល់​ការ​លុប​បំបាក់​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ។

    អានបន្ត
  • កម្ពុជា​នឹង​ធ្វើ​«អង្គកឋិនទានមហាសាមគ្គី​គ្រួសារខ្មែរ»ជាលើកដំបូង​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​​ក្រោម​នៅខែក្រោយ
    អានបន្ត

    កម្ពុជា​នឹង​ធ្វើ​«អង្គកឋិនទានមហាសាមគ្គី​គ្រួសារខ្មែរ»ជាលើកដំបូង​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​​ក្រោម​នៅខែក្រោយ

    រាជរដ្ឋាភិបាលកម្ពុជា​ រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងរួម​ទាំង​ស្ថាប័នថ្នាក់ជាតិផ្សេងទៀតរួមគ្នា​ធ្វើ«អង្គកឋិនទាន មហាសាមគ្គី​គ្រួសារខ្មែរ»ដើម្បី​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​ក្រោមនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។​​ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧​ ខែតុលា​។ អ្នកនយោបាយ​​ អ្នក​ឃ្លាំមើលសង្គម ​និង​តំណាង​ខ្មែរកម្ពុជាក្រោមបាន​ថ្លែង​​​គាំទ្រ ​និងសាទរ​ជាខ្លាំង​ចំពោះ​គម្រោង​​ដង្ហែអង្គកឋិន​​ទាន​ទៅកាន់​អតីត​ទឹកដីខ្មែរ​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម​ ពីសំណាក់​ថ្នាក់​ដឹកនាំជាន់ខ្ពស់​កម្ពុជានេះ​។

    អានបន្ត
  • អ្នក​ឃ្លាំមើល​ជំរុញ​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ឡើង​វិញ
    អានបន្ត

    អ្នក​ឃ្លាំមើល​ជំរុញ​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ឡើង​វិញ

    អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បង្ក្រាប​លើ​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​អនាធិបតេយ្យ។អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា បើ​សហគមន៍​អន្តរជាតិ​ត្រឹមតែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ឬ​ភ័យ​ព្រួយ​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដោយ​គ្មាន​វិធានការ​ណា​មួយ​ជាក់លាក់​ទេ នោះ​រដ្ឋាភិបាល​គឺ​នៅ​តែ​ព្រហើន​គាបសង្កត់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ដោយ​គ្មាន​ញញើត​ដដែល។

    អានបន្ត
  • ចលនា​មាតា​ធម្មជាតិ​ថា​ការ​បាត់បង់​សេរីភាព​របស់​សកម្មជន​បរិស្ថាន​បង្ហាញ​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា
    អានបន្ត

    ចលនា​មាតា​ធម្មជាតិ​ថា​ការ​បាត់បង់​សេរីភាព​របស់​សកម្មជន​បរិស្ថាន​បង្ហាញ​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

    អង្គការ​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការ​បាត់បង់​សិទ្ធិ​សេរីភាព​អស់​រយៈពេល ១០០​ថ្ងៃ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។អង្គការ​ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ ដោយ​ភ្ជាប់​រូបថត​សកម្មជន​បរិស្ថាន​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង ៥​នាក់​ថា ការ​ឈាន​ជើង​ចូល​ក្នុង​គុក​រហូត​ដល់​ទៅ​ពីរ​ដង​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ មិនមែន​ជា​កំហុស​របស់​ពួកគេ ប៉ុន្តែ​ជា​កំហុស​ដ៏​ធំ​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​ដែល​ដាច់​ធម៌​មេត្តា ផ្ដាច់​សំឡេង​ពួកគេ​មិន​ឲ្យ​និយាយ​ពី​បរិស្ថាន​បន្ត​ទៀត​ប៉ុណ្ណោះ។

    អានបន្ត
  • មេដឹកនាំ​បក្ស​ជំទាស់ ៥​រូប​និង​មនុស្ស​៣​នាក់​ទៀត​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្តាល​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត
    អានបន្ត

    មេដឹកនាំ​បក្ស​ជំទាស់ ៥​រូប​និង​មនុស្ស​៣​នាក់​ទៀត​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្តាល​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត

    មេដឹកនាំ​គណបក្ស​ជំទាស់​ចំនួន ៥​រូប និង​មនុស្ស​មួយ​ចំនួន​ទៀត បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៩ ខែ​តុលា ពី​បទ «រំលោភ​លើ​ទំនុកចិត្ត» តាម​បណ្តឹង​របស់​ឈ្មោះ ឃិន យឿន អតីត​សមាជិក​គណបក្ស​ជំទាស់ និង​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ​២០២៤ ក្នុង​មណ្ឌល​ភូមិភាគ​៣។

    អានបន្ត
  • អ្នក​ឃ្លាំមើល៖ អន្តរជាតិ​ពិបាក​ជឿ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា
    អានបន្ត

    អ្នក​ឃ្លាំមើល៖ អន្តរជាតិ​ពិបាក​ជឿ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា

    អ្នក​ឃ្លាំមើល​លើកឡើង​ថា អន្តរជាតិ​ពិបាក​នឹង​ជឿ​លើ​ការ​ធានា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំង​ណាស់ ដោយសារតែ​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ចេះ​តែ​បន្ត​កើត​មាន​សព្វថ្ងៃ​នេះ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មាន​ភស្តុតាង​ជាច្រើន​មុន​នឹង​ពួកគេ​បាន​សម្រេច​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន ខណៈ​រដ្ឋាភិបាល​ក៏​ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែរ។

    អានបន្ត
  • ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ពីរ​នៃ​ខេត្តព្រៃវែង​ប្រឈម​បាត់បង់​ដី​ចម្ការ​និង​លំនៅឋាន​ ​ក្រោយ​មាន​វត្តមាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​​
    អានបន្ត

    ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ពីរ​នៃ​ខេត្តព្រៃវែង​ប្រឈម​បាត់បង់​ដី​ចម្ការ​និង​លំនៅឋាន​ ​ក្រោយ​មាន​វត្តមាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​​

    រស់នៅផ្ទះចម្ងាយមិនដល់ ​៥​ម៉ែត្រពីច្រាំងទន្លេដែលបានធ្លាក់ចូលទឹកម្តងបន្តិចៗ និងកំពុងសម្រាន្តលេងនៅលើអង្រឹង ដោយសម្លឹងមើលទៅកាន់កូនតូច២នាក់ និង​ផ្ទះ ជាប់នឹងច្រាំងទន្លេ។អ្នកស្រី មុំ រតនា អាយុ ៤២ឆ្នាំ ជាស្ត្រីមេផ្ទះ ដែលគ្រួសារអ្នកស្រីរស់នៅភូមិក្បាលកោះពាមរាំង ពីដូនតាមកដល់បច្ចុប្បន្ន ​បាននិយាយថា រាល់ថ្ងៃបារម្ភខ្លាំង ពីព្រោះផ្ទះរបស់គាត់គ្រាន់តែរើដោយសារបាក់ច្រាំងទន្លេ​បានធ្វើឡើង២ទៅ៣ដង ហើយក៏គ្មានលទ្ធភាពក្នុងការរើទៀតទេ គឺមានតែទុកឱ្យបាក់ដល់ផ្ទះតែប៉ុណ្ណោះ។ ពលរដ្ឋអះអាងថា សកម្មភាពបូមខ្សាច់ នៅតាមដងទន្លេមេគង្គមានសំឡេងទ្រហឹងអឹងកង អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងបានបង្កប៉ះពាល់ខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។​

    អានបន្ត
  • ពលរដ្ឋ ៥ ភូមិ​នៅ​ខេត្ត​ក្រចេះ​ទាមទារ​រក​អយុត្តិធម៌​ដោយសារ​ក្រុមហ៊ុន​វៀតណាម​រំលោភ​យក​ដី​ហើយ​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ថែមទៀត
    អានបន្ត

    ពលរដ្ឋ ៥ ភូមិ​នៅ​ខេត្ត​ក្រចេះ​ទាមទារ​រក​អយុត្តិធម៌​ដោយសារ​ក្រុមហ៊ុន​វៀតណាម​រំលោភ​យក​ដី​ហើយ​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ថែមទៀត

    ពលរដ្ឋ ៥ភូមិ​នៅ​ខេត្ត​ក្រចេះ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​អូស​បន្លាយ​ពេល​មិន​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ជូន​ពួកគាត់​ អ្នក​ភូមិ​នឹង​គ្មាន​ដី​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត​ទៀត​ឡើយ។ ពលរដ្ឋ​ជាង ២រយ ៥០គ្រួសារ (២៥២) រស់​នៅ​ក្នុង​ភូមិ​ចំនួន ៥​ ក្នុង​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ​​បង្ហាញ​ពី​ភាព​អយុត្តិធម៌ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម​ បាន​រំលោភ​យក​ដី​កសិកម្ម​របស់​ពួកគាត់​ទាំង​មូល​ ហើយ​ប្តឹង​តំណាង​ពួកគាត់ ៦នាក់ ទៅ​តុលាការ ដើម្បី​គំរាម​កំហែង​មិន​ឱ្យ​ពួក​តវ៉ា​ថែម​ទៀត​។

    អានបន្ត
  • ក្រសួង​ការបរទេស​អាមេរិក​ព្រួយ​បារម្ភ​នឹង​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​ម៉ិច ដារ៉ា
    អានបន្ត

    ក្រសួង​ការបរទេស​អាមេរិក​ព្រួយ​បារម្ភ​នឹង​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​ម៉ិច ដារ៉ា

    ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បន្ត​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​កម្ពុជា​លោក​ម៉ិច ដារ៉ា ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​មតិ​ចម្រុះ​និង​ជំរុញ​សារព័ត៌មាន​សេរី។ ករណី​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ដ៏​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​ត្រូវ​បាន​អ្នកសារព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក​ចោទ​សួរ​ជា​ថ្មីកាលពី​ថ្ងៃ​អង្គារ​អំពី​អន្តរាគមន៍​របស់​អាមេរិក​ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​មាន​កំណត់​នឹង​ទៅ​ចូលរួមប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទ​ ប្រទេស​ឡាវ​នា​ចុង​សប្តាហ៍​នេះ។

    អានបន្ត
  • តំណាង​រាស្រ្ត​ម៉ាឡេស៊ី​គ្រោង​ស្នើ​ឱ្យ​មាន​សវនាការ​ដេញ​ដោល​លើ​ការ​ចាប់​បញ្ជូន​អ្នក​រិះគន់​មក​កម្ពុជា
    អានបន្ត

    តំណាង​រាស្រ្ត​ម៉ាឡេស៊ី​គ្រោង​ស្នើ​ឱ្យ​មាន​សវនាការ​ដេញ​ដោល​លើ​ការ​ចាប់​បញ្ជូន​អ្នក​រិះគន់​មក​កម្ពុជា

    តំណាង​រាស្រ្ត​ម៉ាឡេស៊ី​ម្នាក់ ​អះអាង​ថា ​ខ្លួន​គ្រោង​ស្នើ​ឱ្យ​មាន​ការ​សួរ​ដេញ​ដោល​មួយ​អំពី​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ម្នាក់​ដែល​រិះគន់​លោក ​ហ៊ុន សែន ​ហើយ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា ​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។ ​នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ម៉ាឡេស៊ី​មួយ​ឈ្មោះ​ថា ​FMT​(Free Malaysia Today)​ ដែល​បាន​ដក​ស្រង់​សម្តី​របស់​តំណាង​រាស្រ្ត​ម្នាក់ ​នៅ​ថ្ងៃ​ទី​១០ ​ខែ​តុលា ​ឆ្នាំ​២០២៤។​

    អានបន្ត
  • អភិបាលស្រុកមួយរូបត្រូវដកតំណែង បន្ទាប់ពីមានការសូកប៉ាន់ដើម្បីទទួលមុខតំណែងនៅកន្លែងថ្មី​
    អានបន្ត

    អភិបាលស្រុកមួយរូបត្រូវដកតំណែង បន្ទាប់ពីមានការសូកប៉ាន់ដើម្បីទទួលមុខតំណែងនៅកន្លែងថ្មី​

    កាល​ពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​បញ្ចប់​តំណែង​របស់​លោក កន សុខកាយ ពី​អភិបាល​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃបន្ទាប់​ពី​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា លោក លី សាម៉េត ដែល​ជា​ទីប្រឹក្សា​របស់​លោក​បាន​ធានាថា​នឹង​ជួយរក​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ដល់​លោក កន សុខកាយ ជាថ្នូរ​នឹង​ការ​ផ្ដល់សំណូក​ជា​ច្រើន​ម៉ឺន​ដុល្លារ​។​​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo