កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
សមត្ថកិច្ចសម្រេចបញ្ជូនជនសង្ស័យក្នុងករណីរំលោភក្មេងស្រីឥស្លាម១៨នាក់ទៅតុលាការ
លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះថា ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ដែលជាប់ចោទក្នុងរឿងរំលោភក្មេងស្រីសិស្សសាលា ១៨នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅសាលាដំបូងក្រុងភ្នំពេញ។ ការសម្រេចយ៉ាងដូចនេះ បន្ទាប់ពីជនសង្ស័យបានបដិសេធមិនទទួលស្គាល់ទង្វើរបស់ខ្លួន ទោះបីជាមានជនរងគ្រោះចេញមុខបំភ្លឺលើករណីនេះក៏ដោយ។
អានបន្ត -
ចលនាមាតាធម្មជាតិ៖ អាជ្ញាធរខេត្តព្រះសីហនុមិនដោះស្រាយករណីរោងចក្រចិនបង្ហូរគីមីចូលស្ទឹង
ក្រុមយុវជនចលនាមាតាធម្មជាតិនៅថ្ងៃទី១៥ ខែតុលា បានផ្សាយវីដេអូជាថ្មីទៀត បង្ហាញពីបច្ចុប្បន្នភាព រោងចក្រចិនកែច្នៃផ្លែស្វាយមួយកន្លែង ក្នុងខេត្តព្រះសីហនុ នៅតែបន្តបង្ហូរសារធាតុគីមីចូលស្ទឹងធម្មជាតិជាច្រើនខែមកហើយ ដែលអាជ្ញាធរខេត្តនេះ មិនអើពើដោះស្រាយនៅឡើយទេ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ និងបរិស្ថានកាន់តែធ្ងន់ធ្ងរ។បើទោះជាសកម្មជនចលនាមាតាធម្មជាតិ៥នាក់កំពុងជាប់ពន្ធនាគារក្តី ក៏ក្រុមចលនាមាតាធម្មជាតិនៅតែបង្ហាញពីការបំពុលបរិស្ថាន ប៉ះពាល់ជីវចម្រុះក្នុងទឹក សុខភាពពលរដ្ឋ ដែលបង្កឡើងដោយរោងចក្រចិនឈ្មោះ ខេមបូឌានហ្គូមហ្វាម ឯ.ក (Cambodian Gome Farm Food Co., Ltd) ដើម្បីជំរុញឱ្យមានដំណោះស្រាយវិបត្តិបរិស្ថានក្នុងខេត្តព្រះសីហនុ។
អានបន្ត -
សង្គមស៊ីវិលស្នើអាជ្ញាធរខេត្តកំពតឱ្យចាត់វិធានការលើក្រុមហ៊ុនបំផ្ទុះភ្នំបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ
មន្ត្រីសង្គមស៊ីវិលទាមទារឱ្យអាជ្ញាធរខេត្តកំពត និងក្រសួងពាក់ព័ន្ធចាត់វិធានការច្បាប់ លើក្រុមហ៊ុនផលិតថ្មកំបោរមួយដែលពួកគេមិនស្គាល់ឈ្មោះបានប្រើសារធាតុគីមីបំផ្ទុះថ្មភ្នំ បណ្ដាលឱ្យកម្ទេចកន្ទីថ្មហុយគ្របដណ្ដប់មួយផ្នែក លើភូមិឋានរបស់អ្នកស្រុក។ បាតុភាពនេះកើតឡើង ក្នុងភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស បណ្ដាលឱ្យពលរដ្ឋ ៤នាក់រងរបួស និងខូចខាតលំនៅឋាន ព្រមទាំងងាប់គោចំនួន ២ក្បាល កាលពីថ្ងៃទី ១៤ តុលា ។
អានបន្ត -
សមត្ថកិច្ចសួរចម្លើយកូនប្រុសមេដឹកនាំកំពូលសាសនាឥស្លាមពាក់ព័ន្ធករណីចោទប្រកាន់រំលោភបំពានផ្លូវភេទសិស្សស្រី១៨នាក់
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសួរចម្លើយលោក កាមារ៉ូទីន សូហៃមី កូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលសាសនាឥស្លាមនៅកម្ពុជា បន្ទាប់ពីមានការបែកចាយព័ត៌មាននៅលើបណ្ដាញសង្គមចោទប្រកាន់រូបលោកថាបានរំលោភបំពានផ្លូវភេទលើសិស្សស្រី ១៨នាក់ នៅឯអន្តេវាសិកដ្ឋានសាលារៀនមួយកន្លែងនៅរាជធានីភ្នំពេញ ។ មន្ត្រីមួយរូបនៃអង្គភាពប្រតិកម្មរហ័សរបស់នាយកដ្ឋានបានបញ្ជាក់ប្រាប់ ខេមបូចា ព័ត៌មាន ថា លោក សូហៃមី ត្រូវបានសួរចម្លើយមែន ប៉ុន្តែ មន្ត្រីរូបនោះមិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតថាតើលោក សូហៃមី ត្រូវបានចាប់ខ្លួន ឬអត់នោះឡើយ ។
អានបន្ត -
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលប្រាប់ទូតអូស្ត្រាលីថាកម្ពុជាចាប់ខ្លួនតែមេខ្លោងបះបោរប៉ុណ្ណោះ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ថារដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនក្រុមប្រឆាំងនៅពេលនេះ គឺអនុវត្តតែទៅលើមេខ្លោងដែលនាំឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ។
អានបន្ត -
គ្រួសារជនរងគ្រោះ និងមន្រ្តីសិទ្ធិមនុស្សទាមទារឱ្យតុលាការផ្ដល់យុត្តិធម៌ជូនកុមារីរងគ្រោះ ពីការបៀតបៀន និងរំលោភសេពសន្ថវៈ
គ្រួសារជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលជំរុញឱ្យតុលាការបើកការស៊ើបអង្កេត ដោយឈរលើគោលការណ៍យុត្តិធម៌ ពាក់ព័ន្ធកូនអ្នកឧកញ៉ា សុះ កំរី ដែលជាមេដឹកនាំសាសនាឥស្លាមកម្ពុជា ដែលមានកូនប្រុសឈ្មោះ កាមារ៉ូទីន ស៊ូហៃមី បានជាប់ពាក់ព័ន្ធ ករណីបៀតបៀនផ្លូវភេទកុមារីជនជាតិចាម ១៨នាក់ និងផ្ដល់សំណង់ ជំងឺចិត្តដល់ជនរងគ្រោះ។ ការស្នើសុំនេះ ធ្វើឡើងក្រោយពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ និងបញ្ជាឱ្យសមត្ថកិច្ចចាប់ឃុំខ្លួន លោក កាម៉ារូទីន ស៊ូហៃមី ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
អានបន្ត -
ប្រពន្ធរបស់មន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារជាង ១ពាន់ថ្ងៃ ស្នើតុលាការដោះលែងប្ដី
ប្រពន្ធរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារជាង ១ពាន់ថ្ងៃស្នើតុលាការដោះលែងប្ដីឱ្យមានសេរីភាពជួបជុំគ្រួសារវិញ ខណៈដែលគ្រួសាររបស់ពួកគាត់ជាប់បំណុល និងបាត់បង់ប្ដីដែលជាបង្គោលគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថាមន្ត្រីបក្សប្រឆាំងទាំងនេះបានកាត់ទោសក្រោមរូបភាពនយោបាយ ដូច្នេះតុលាការគួរពិចារណាដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
អ្នកឃ្លាំមើលជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតរៀបចំការដឹកនាំឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍផ្នត់គំនិត ជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត រៀបចំការដឹកនាំរបស់ខ្លួនឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចបំណងក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឆ្ពោះទៅរកគោលដៅនៃការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
អានបន្ត -
បណ្ដាញសហគមន៍ព្រៃឡង់ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ
បណ្ដាញសហគមន៍ការពារព្រៃឡង់ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានត្រឹមត្រូវទៅលើប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ដែលជាប់ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃឡង់ភាគខាងត្បូង មានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរថ្នាក់ជាតិចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃមួយនេះ។
អានបន្ត -
ស្ថានទូតអូស្ត្រាលី លើកអំពីបញ្ហាចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ស្ថានទូតអូស្ត្រាលីបានលើកឡើងអំពីកង្វល់ ពាក់ព័ន្ធការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា សកម្មជនចលនាមាតាធម្មជាតិ ៥រូប និងបុគ្គលមួយចំនួនពាក់ព័ន្ធការបញ្ចេញមតិ រិះគន់រដ្ឋាភិបាល និងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណែកមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលថា ការចាប់ខ្លួនទាំងនោះ គឺជាការអនុវត្តច្បាប់ ពុំមែនជាការរំលោភសិទ្ធិមនុស្សនោះទេ។
អានបន្ត -
ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឲ្យអភិបាលខេត្តថ្មីជួយរកយុត្តិធម៌ករណីប្រធានមន្ទីរចាប់ខ្លួនពលរដ្ឋជំរិតទារលុយ
ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឲ្យអភិបាលខេត្តថ្មីលោក សរ សុពុត្រា ជួយរកយុត្តិធម៌ករណីប្រធានមន្ទីរបរិស្ថានខេត្តនេះលោក ស្រេង ជាហេង តែងតែបញ្ជាឱ្យមន្ត្រីក្រោមឱវាទចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដើម្បីជំរិតទារលុយជាថ្នូរដោះលែងឱ្យមានសេរីភាព។ បញ្ហានេះអ្នកភូមិថា ធ្វើឱ្យពលរដ្ឋខ្លះជំពាក់បំណុលធនាគារ និងពលរដ្ឋខ្លះទៀតជាប់ពន្ធនាគារដោយសារតែគ្មានលុយបង់ឱ្យមន្ត្រីទាំងនោះ។
អានបន្ត -
តុលាការភ្នំពេញចោទប្រកាន់ជំនួយការលោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ«ឆបោក» រឿងអាស្រូវសាងសង់ផ្ទះល្វែង
ពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប ទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយ សំណងខូចខាតជូនពួកគាត់ ក្រោយតុលាការចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ «ឆបោក»។ លោក ដួង តារា ត្រូវបានពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀងចោទ ប្រកាន់ថា មានជាប់ពាក់ព័ន្ធទៅនឹងការរកស៊ីឆបោកប្រាក់ពលរដ្ឋជាមួយក្រុមហ៊ុនមួយនេះ។
អានបន្ត -
ជនជាតិដើមភាគតិចនៅព្រះវិហាររងការគំរាមពីតំណាងក្រុមហ៊ុនប្ដឹងទៅតុលាការ បើពុំចែកផលស្រូវពាក់កណ្ដាលឱ្យទៅក្រុមហ៊ុន
ស្របពេលដែលជនជាតិដើមភាគតិចកួយ នៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារជិតប្រមូលផលស្រូវ ស្រាប់តែមានតំណាងក្រុមហ៊ុនចិនម្នាក់ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ បានឃុបឃិតគ្នា ជាមួយអភិបាលរងខេត្តព្រះវិហារ លោក ឃឹម បញ្ញា និងអាជ្ញាធរភូមិឃុំគំរាម ពលរដ្ឋប្ដឹងទៅតុលាការ និងបង្ខំឱ្យធ្វើកិច្ចសន្យា ប្រសិនបើពុំចែកស្រូវ៥០ភាគរយ ឱ្យទៅពួកគេពេលពលរដ្ឋប្រមូលផលនៅឆ្នាំនេះ។ ការទាមទារនេះធ្វើឡើង ដោយចោទពលរដ្ឋថា អាស្រ័យផលលើដី ក្រុមហ៊ុនដោយខុសច្បាប់។
អានបន្ត -
សមត្ថកិច្ចបើកការស៊ើបអង្កេតកូនប្រុសរបស់មេដឹកនាំកំពូលសាសនាឥស្លាមជុំវិញការចោទប្រកាន់រំលោភបំពានផ្លូវភេទ
នគរបាលជាតិកំពុងស៊ើបអង្កេតករណីមួយដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលសាសនាឥស្លាមមួយរូបនៅកម្ពុជា ក្រោយពេលបែកធ្លាយព័ត៌មាននៅលើបណ្ដាញសង្គមដែលចោទប្រកាន់ថា កូនប្រុសរបស់លោកបានរំលោភបំពានផ្លូវភេទលើសិស្សស្រីចំនួន ១៨នាក់ នៅឯអន្តេវាសិកដ្ឋានសាលារៀនឥស្លាមមួយកន្លែងនៅរាជធានីភ្នំពេញ ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បាននិយាយថា នគរបាលកំពុងសហការជាមួយនឹងអង្គភាពប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរបស់អគ្គស្នងការនគរបាលជាតិ លើករណីនេះ ។
អានបន្ត -
ជនរងគ្រោះ និងអ្នកតាមដានចង់ឃើញអាជ្ញាធរដាក់ទោសអ្នកបោកប្រជាពលរដ្ឋឱ្យធ្ងន់
ជនរងគ្រោះ និងអ្នកឃ្លាំមើលសង្គមជំរុញឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងទៅលើបុគ្គលទាំងឡាយណាដែលបោកប្រាស់ប្រជាពលរដ្ឋ ហើយផ្តល់សំណងដល់ជនរងគ្រោះវិញឲ្យបានសមរម្យ។ ថ្មីៗនេះ មានការចាប់ខ្លួនអ្នកដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទ«ឆបោក» ជាប្រព័ន្ធជាបន្តបន្ទាប់។ ហើយកាលពីសប្តាហ៍មុន លោក ដួង តារា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអតីតជំនួយការរបស់លោក ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួនពីបទ «ឆបោក»។
អានបន្ត -
តុលាការកំពូលទម្លាក់បទចោទពលរដ្ឋខេត្តត្បូងឃ្មុំ ៤នាក់ តែសហគមន៍ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី
តុលាការកំពូលនៅថ្ងៃទី១៤ តុលា បានសម្រេចទម្លាក់បទចោទប្រកាន់មកលើពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តត្បូងឃ្មុំ ៤ រូប បន្ទាប់ពីសាលាដំបូង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចឱ្យពួកគាត់ជាប់ពន្ធនាគារក្នុងម្នាក់ ២ឆ្នាំ តាមបណ្តឹងរបស់ក្រុមហ៊ុនចិន។ បើទោះបីជាតុលាការកំពូលផ្តល់យុត្តិធម៌ជូនពលរដ្ឋក្តី តែជម្លោះដីធ្លីដែលក្រុមហ៊ុនចិន និងអ្នកមានអំណាចរំលោភយកដីស្រែចម្ការ របស់សហគមន៍ចំនួន ២ភូមិទាំងមូល នៅតែជាប់គាំង គ្មានដំណោះស្រាយជាច្រើនឆ្នាំមកហើយ។
អានបន្ត -
អង្គការលើកកម្ពស់យុវជនរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបលើកទី៤
អង្គការលើកកម្ពស់យុវជន ហៅកាត់ថា ផេពភី (PEPY Empowering Youth) នៅថ្ងៃទី១២ ខែតុលា បានរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប លើកទី៤ ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តបន្ថែមដល់សហគ្រិននៅក្នុងខេត្តសៀមរាប ក្នុងការដាក់តាំងបង្ហាញនូវផលិតផល និង សេវាកម្ម ដើម្បីទទួលបានការសិក្សាបន្ថែមពីអតិថិជន និងផ្សារភ្ជាប់ទៅទីផ្សារឱ្យកាន់តែទូលំទូលាយ។
អានបន្ត -
អ្នកការពារសិទ្ធិជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីរំលោភបំពានសិស្សនារីនៅសាលារៀនឥស្លាមមួយ
អ្នកការពារសិទ្ធិស្រ្តី និងកុមារប្រចាំអង្គការលីកាដូ ជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតស្វែងរកការណ៍ពិត ជុំវិញករណីសិស្សនារីចំនួន១៨នាក់ដែលត្រូវបានផ្សាយថា រងការរំលោភបំពានពីអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី នៅសាលារៀនឥស្លាមអាន់នៀកម៉ះភ្នំពេញ។ ការជំរុញរបស់អ្នកជំនាញផ្នែកស្រ្តី និងកុមារ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារលើបណ្តាញសង្គមនានាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដោយផ្សាយថា លោក សូហៃមី កូនប្រុសរបស់អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរំលោភបំពានលើសិស្សនារីចំនួន១៨នាក់។
អានបន្ត -
គ្រួសារ និងមេធាវីបារម្ភពីសុខភាពរបស់អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ក្នុងពន្ធនាគារ
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា ដែលជាអ្នកសារព័ត៌មានកំពុងជាប់ឃុំពីបទញុះញង់ នឹងដាក់លិខិតទៅតុលាការស្នើឱ្យអ្នកសារព័ត៌មានរូបនេះស្ថិតនៅក្រៅឃុំ ដោយសារបារម្ភពីបញ្ហាសុខភាព និងត្រូវមើលថែម្តាយចាស់ជរា។ លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានស៊ើបអង្កេតដែលតែងរាយការណ៍ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ពីបទញុះញង់ ជុំវិញការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
អានបន្ត -
បុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ បន្តធ្វើបាតុកម្មទាមទារដំណោះស្រាយវិវាទការងារ
បុគ្គលិកក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី១៣ ខែតុលា បានជួបជុំគ្នានៅខាងមុខអាគារកាស៊ីណូណាហ្គាវើលដី ទី២ ដើម្បីបន្តធ្វើបាតុកម្មទាមទាររកដំណោះស្រាយវិវាទការងារ ពីថៅកែក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។ ពួកគាត់បាននាំគ្នាផ្លុំប៉ី វាយស្គរ និងលើកបដាចម្រុះចំនួន៨ ផ្ទាំង ដែលរៀបរាប់ពីលក្ខខណ្ឌចំនួន៨ចំនុច ដូចជា ទាមទារឲ្យថៅកែណាហ្គាវើលដ៍ ទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពចូលធ្វើការវិញ និងបញ្ឈប់ការកេងប្រវ័ញ្ចបុគ្គលិកក្រោមស្លាកកម្មសិក្សាជាដើម។
អានបន្ត