កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.137


  • អភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត
    អានបន្ត

    អភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ចប់​មុខ​តំណែង​លោក កន សុខកាយ ពី​តួនាទី​អភិបាល​ស្រុក​ល្វាឯម ក្នុង​ខេត្ត​កណ្ដាល ក្រោយ​ពេល​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត ក្នុង​​ទឹក​ប្រាក់​៣០​ម៉ឺន​ដុល្លារ​ដើម្បី​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា​នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការ​បញ្ចប់​តំណែង​លោក កន សុខកាយ​ ​ធ្វើ​ឡើង​ដោយសារ «សាមី​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​​និង​វិជ្ជា​ជីវៈ​ធ្ងន់ធ្ងរ​ ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

    អានបន្ត
  • លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”
    អានបន្ត

    លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”

    មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែក​ជីក​ហ្វូណនតេជោ ដែលគ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ១,៧ ពាន់​លានដុល្លារ អាចផ្តល់​អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោក​ក៏​បាន​លើក​ឡើងផងដែរ​​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង ផ្ទុយ​ពីការយល់​ឃើញ​​​របស់​ក្រុមអង្គការ​​សង្គម​ស៊ីវិល។ ខណៈ​ពេល​លោក​កំពុង​ចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ដែលរៀបចំដោយ​មជ្ឈមណ្ឌលសិក្សាអំពី​យុទ្ធសាស្ត្រ និងកិច្ច​ការ​អន្តរជាតិ (CSIS) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មានប្រសាសន៍ថា ព្រែកជីកនេះ នឹងមិនមាន​ផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននៅក្នុងប្រទេស​កម្ពុជា ឬប្រទេសវៀតណាមឡើយ។

    អានបន្ត
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ
    អានបន្ត

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី និង​លំនៅឋាន​ដោយ​បង្ខំ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សលាកបត្រ​ព័ត៌មាន​ស្ដីពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​កម្ពុជា ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភព​លោក ឆ្នាំ២០២៤។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង ២ម៉ឺន​២ពាន់​គ្រួសារ (២២.១០៨) ត្រូវ​បាន​បណ្ដេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ចាប់​តាំង​ពីថ្ងៃទី២៧ ​ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ២០២៤ ដោយ​ផ្អែក​លើ​អត្ថបទ​សារព័ត៌មាន​ចំនួន ៣៦៨ អត្ថបទ ទាក់ទង​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ចំនួន ៤០ករណី។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច ៤ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព​ ដែល​ឈ្មួញ​រំលោភ​យក
    អានបន្ត

    ជនជាតិ​ដើម​ភាគ​តិច ៤ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព​ ដែល​ឈ្មួញ​រំលោភ​យក

    ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៤​​ភូមិ នៅ​ខេត្ត​មណ្ឌលគិរី បាន​លើក​គ្នា​តវ៉ា ៤​ថ្ងៃ​ជាប់​គ្នា​ នៅ​ដើម​ខែ​តុលា​នេះ ដើម្បី​ទាមទារ​ដី​ព្រៃ​កប់​សព​ដែល​ជា​តំបន់​គោរព​បូជា​របស់​សហគមន៍​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខិលខូច ធ្វើ​ប្លង់​រឹង (ប្លង់​កម្មសិទ្ធិ) រំលោភ​យក​ដោយ​ស្ងាត់ៗ។ ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ៤រយគ្រួសារ រស់​នៅ​ក្នុង​ភូមិពូលុ ភូមិឡាំមេះ ភូមិពូចា និងភូមិពូទិល ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​តស៊ូ​មតិ​ទាមទារ​ដី​ព្រៃ​កប់​សព ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​រួម​របស់​អ្នកភូមិ សម្រាប់​អភិរក្ស​ត​ជំនាន់ និង​ជា​កន្លែង​រំលឹក​ដឹង​គុណ ព្រលឹង​ដូនតា។

    អានបន្ត
  • តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង
    អានបន្ត

    តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង

    តុលាការ​ខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដាក់​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រៀងរាល់ ២​ខែ​ម្តង​ជា​កំហិត។លោក មាជ សុវណ្ណារ៉ា អះអាង​ថា តុលាការ​បាន​ហាមឃាត់​លោក​មិន​ឲ្យ​ធ្វើ​សកម្មភាព​នានា ដូចជា អំពើ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ឬ​ប្រព្រឹត្ត​ឲ្យ​មាន​ការ​រើសអើង​តាម​គ្រប់​រូបភាព និង​មធ្យោបាយ​ណា​ដែល​អំពើ​ប្រព្រឹត្ត​ទាំងនោះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​របៀប​រៀបរយ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ឡើយ។

    អានបន្ត
  • អ្នកឃ្លាំមើល​សង្គម​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ តែ​បែរ​ជា​បង្ក្រាប​ទៅ​លើ​អ្នករិះគន់
    អានបន្ត

    អ្នកឃ្លាំមើល​សង្គម​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ តែ​បែរ​ជា​បង្ក្រាប​ទៅ​លើ​អ្នករិះគន់

    បញ្ហា​​​ធំ​ៗ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​រួម​មាន​​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ វិបត្តិសេដ្ឋកិច្ច​ ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ និង​បញ្ហា​ធនធាន​ធម្មជាតិ​ជា​ដើម​នៅ​តែ​កើត​ឡើង​ក្នុង​ឆ្នាំ​២០២៤ នេះ។ អ្នក​ឃ្លាំ​មើល​សង្គម​​​សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះ​ស្រាយ​បញ្ហា ប៉ុន្តែ​បែរ​ជា​​​​បង្ក្រាប​ទៅ​លើ​អ្នក​រិះគន់​​ទៅ​វិញ។

    អានបន្ត
  • សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ
    អានបន្ត

    សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ

    សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសបានបង្ហាញក្តីកង្វល់នៅថ្ងៃទី០៧ ខែតុលាចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងអ្នកនយោបាយ សកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានឯករាជ្យ។ ក្តីកង្វល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់ក្រុមប្រទេសលោកខាងលិចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

    អានបន្ត
  • សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន
    អានបន្ត

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ឱ្យ​បាន ៣​លាន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ឱ្យ​ជីវភាព​គ្រូបង្រៀន​ប្រសើរ​ឡើង និង​ធ្វើ​ឱ្យ​ការ​បង្រៀន​មាន​ប្រសិទ្ធភាព។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី៧ តុលា បាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឱ្យ​បាន ១​ភាគ​៤ នៃ​ប្រាក់ខែ​តំណាងរាស្ត្រ ឬ​ប្រមាណ ៧​រយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ទើប​អាច​ឱ្យ​គ្រូ​បង្រៀន​មាន​ជីវភាព​សមរម្យ។

    អានបន្ត
  • ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ
    អានបន្ត

    ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ជា​ទង្វើ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

    អានបន្ត
  • ក្បាលម៉ាស៊ីនគណបក្សឆន្ទះខ្មែរ ក្នុងរចនាសម្ព័ន្ធបេក្ខជនក្រុមប្រឹក្សាខេត្ត១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន៥រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជា
    អានបន្ត

    ក្បាលម៉ាស៊ីនគណបក្សឆន្ទះខ្មែរ ក្នុងរចនាសម្ព័ន្ធបេក្ខជនក្រុមប្រឹក្សាខេត្ត១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន៥រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជា

    ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងរចនាសម្ព័ន្ធគណបក្សឆន្ទះខ្មែរ បេក្ខជនក្រុមប្រឹក្សាខេត្ត គណបក្សឆន្ទះខ្មែរ ០១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន គណបក្សឆន្ទះខ្មែរ០៥រូប សរុបរួម០៦រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។

    អានបន្ត
  • មន្ត្រី​បរិស្ថាន​មួយ​ចំនួន​នៅ​ខេត្តស្ទឹងត្រែង​រង​ការ​ចោទ​ថា ចាប់​ពលរដ្ឋ​ជំរិត​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង
    អានបន្ត

    មន្ត្រី​បរិស្ថាន​មួយ​ចំនួន​នៅ​ខេត្តស្ទឹងត្រែង​រង​ការ​ចោទ​ថា ចាប់​ពលរដ្ឋ​ជំរិត​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង

    ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​ដែល​ប្រចាំការ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​បាន​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ជា​ច្រើន​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។ ចាប់​តាំង​ពី​ឆ្នាំ២០២៣ រហូត​មក​ទល់​នេះ ពលរដ្ឋ​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នកភូមិ ៥នាក់​ហើយ ដែល​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ប្រឌិត​សំណុំ​រឿង​មិន​ពិត ដើម្បី​​ឃាត់​ខ្លួន​ពលរដ្ឋ​ស្លូតត្រង់​ជំរិត​ទារ​លុយ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។

    អានបន្ត
  • APHR ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​ពលករ​ខ្មែរ នួន តឿន និង​អ្នក​កាសែត លោក ម៉ិច ដារ៉ា
    អានបន្ត

    APHR ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​ពលករ​ខ្មែរ នួន តឿន និង​អ្នក​កាសែត លោក ម៉ិច ដារ៉ា

    ក្រុម​សមាជិក​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ពលករ​ខ្មែរ កញ្ញា នួន តឿន និង​អ្នក​កាសែត​ឯករាជ្យ លោក ម៉ិច ដារ៉ា។ APHR ថា​ខ្លួន​មាន​ការ​រំខាន​ចិត្ត​ជា​ខ្លាំង​ដោយសារ​ករណី​ចាប់​បញ្ជូន​កញ្ញា នួន តឿន ដោយ​បង្ខំ​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) មក​កម្ពុជា​វិញ​កាលពី​ពេល​ថ្មីៗ​នេះ។

    អានបន្ត
  • បក្សកម្ពុជានិយមសម្រេចចូលរួមក្នុង«សម្ពន្ធភាពឆ្ពោះទៅអនាគត»ជាមួយបក្ស៤ផ្សេងទៀត
    អានបន្ត

    បក្សកម្ពុជានិយមសម្រេចចូលរួមក្នុង«សម្ពន្ធភាពឆ្ពោះទៅអនាគត»ជាមួយបក្ស៤ផ្សេងទៀត

    គណបក្សកម្ពុជានិយម បានប្រកាសគាំទ្រ និងសម្រេចចូលរួមក្នុង «សម្ពន្ធភាពឆ្ពោះទៅអនាគត» ជាមួយគណបក្សនយោបាយចំនួន៤ផ្សេងទៀត ដែលនឹងរូបរួមគ្នាជាសំឡេងអ្នកប្រជាធិបតេយ្យសេរីតែមួយក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា គណបក្សកម្ពុជានិយម គាំទ្រក្នុងការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យ និងគណបក្សដែលមាននិន្នាការ ប្រជាធិបតេយ្យសេរី គោលការណ៍អហិង្សា គោរព លើកស្ទួយសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១។ជាមួយគ្នាការសម្រេចចិត្តចូលរួមខាងលើ ធ្វើឡើងក្នុងគោលបំណង កសាងសង្គមស៊ីវិល័យជឿនលឿនថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម សង្គមស្អាតស្អំ ជាពិសេស ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនា សម្រាប់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជាតិខ្មែរជាចម្បងទី១។

    អានបន្ត
  • តុលាការ​ខេត្ត​រតនគិរី​កំហិត​សេរីភាព​របស់​ លោក​ មាជ សុវណ្ណារ៉ា
    អានបន្ត

    តុលាការ​ខេត្ត​រតនគិរី​កំហិត​សេរីភាព​របស់​ លោក​ មាជ សុវណ្ណារ៉ា

    ប្រធាន​គណបក្ស​ជំនាន់​ថ្មី ​លោក ​មាជ សុវណ្ណារ៉ា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​បាន​ចូល​ទៅ​តុលាការ​ខេត្ត​រតនគិរី ​ដើម្បី​តតាំង​នឹង​ការ​ចោទ​ប្រកាន់​រូប​លោក​ថា​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»​នៅ​ក្នុង​ករណី​មួយ​ដែល​មាន​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ។​ ក្រោយ​សវនាការ​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ ដោយ​បញ្ជាក់​ថា ​តុលាការ​មិន​ឃាត់​ខ្លួន​លោក​ទេ​ ប៉ុន្តែ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​លើ​រូប​លោក។​

    អានបន្ត
  • អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព
    អានបន្ត

    អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព

    នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព​ វិញ ដើម្បី​លោក​បាន​បន្ត​អាជីព​ជា​អ្នកសារព័ត៌មាន​ជួយ​ដល់​សង្គម។ ពួកគាត់​ចាត់​ទុក​លោក ម៉ិច ដារ៉ា ជា​អ្នកសារព័ត៌មាន ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​រសើប​ ជាពិសេស​ ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

    អានបន្ត
  • តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?
    អានបន្ត

    តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

    នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ។ សហជីពក្នុងវិស័យកាត់ដេរ បង្ហាញការខកចិត្ត​ នៅពេលឃើញតួលេខដំឡើងប្រាក់ឈ្នួលកម្មករដែលឡើងបានតែ៤ដុល្លារបន្ថែមទៀតនេះ។ សម្រាប់សហជីព ប្រាក់ឈ្នួល២០៨ដុល្លារ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការជាប្រចាំថ្ងៃរបស់កម្មករនៅឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាង ការដំឡើងប្រាក់ឈ្នួលកម្មករ ជាការខិតខំជួយដោះស្រាយបញ្ហាជីវភាពកម្មករឲ្យកាន់តែល្អប្រសើរ។

    អានបន្ត
  • មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភក្ដិ​សួរសុខទុក្ខ​កញ្ញា​ ភួន កែវរស្មី
    អានបន្ត

    មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភក្ដិ​សួរសុខទុក្ខ​កញ្ញា​ ភួន កែវរស្មី

    មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភ័ក្ដិ​សួរសុខទុក្ខ​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី អំឡុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ គួរតែ​ពិនិត្យ និង​បើក​ឱកាស​ឲ្យ​មិត្តភ័ក្ដិ​កញ្ញា ភួន កែវរស្មី បាន​សួរ​សុខទុក្ខ​កញ្ញា​ឡើង​វិញ។

    អានបន្ត
  • HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន
    អានបន្ត

    HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន

    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Right Watch) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ទុកការចាប់ខ្លួនពលករខ្មែរដែលធ្វើការនៅម៉ាឡេស៊ីពីសំណាក់រដ្ឋាភិបាលកម្ពុជា ថា ជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ នៅក្រៅព្រំដែនកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីកម្ពុជា និងម៉ាឡេស៊ីបានសហការគ្នា ចូលចាប់ខ្លួនពលករខ្មែរម្នាក់យកមកដាក់ពន្ធនាគារនៅកម្ពុជា បន្ទាប់ពីពលកររូបនោះបានរិះគន់ខ្លាំងៗអតីតនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែនលើបណ្ដាញសង្គម។

    អានបន្ត
  • ការចាប់បញ្ជូន​ខ្លួន​អ្នកធ្វើការ​តាមផ្ទះ​ពី​ប្រទេស​ម៉ាឡេស៊ី​​បង្ហាញសញ្ញានៃ​ការផ្លាស់ប្ដូរ​តំបន់​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់
    អានបន្ត

    ការចាប់បញ្ជូន​ខ្លួន​អ្នកធ្វើការ​តាមផ្ទះ​ពី​ប្រទេស​ម៉ាឡេស៊ី​​បង្ហាញសញ្ញានៃ​ការផ្លាស់ប្ដូរ​តំបន់​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់

    ពលការិនី​ខ្មែរ​មួយ​រូប​ដែល​ធ្វើការ​តាមផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាននិរទេស​​ដោយសារតែមតិយោបល់ដែល​ពលការិនី​រូបនេះ​បង្ហោះ​នៅលើ​បណ្ដាញសង្គម រិះគន់​មេដឹកនាំ​កម្ពុជា​ ដែលនេះជាសញ្ញា​បង្ហាញថា​សក្ដានុពលរបស់​ប្រទេសម៉ាឡេស៊ី​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់​​​និង​អ្នក​​នយោបាយប្រឆាំង​កំពុង​ផ្លាស់ប្ដូរ​ហើយ ។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់ ឱ្យ​អាជ្ញាធរ​កម្ពុជា ដោយសារ​តែ​រិះគន់​លោក ហ៊ុន សែន
    អានបន្ត

    អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់ ឱ្យ​អាជ្ញាធរ​កម្ពុជា ដោយសារ​តែ​រិះគន់​លោក ហ៊ុន សែន

    ក្រុម​អង្គការ​សិទ្ធិមនុស្ស រិះគន់​សមត្ថកិច្ច​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ឱ្យ​អាជ្ញាធរ​កម្ពុជា។ ពួកគេ​ថា​នេះ​ជា​ទង្វើ​បំពាន​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ រំលោភ​សិទ្ធិមនុស្ស និង​ផ្តល់​គំរូ​អាក្រក់​ដល់​ប្រទេស​ក្នុង​តំបន់ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា នួន តឿន ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី ដែល​ឃុបឃិត​គ្នា ​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​សកម្មជន​បក្ស​ប្រឆាំង ដោយសារ​ការ​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​លើ​បណ្ដាញ​សង្គម​ពី​ក្រៅ​ប្រទេស។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo