កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.137


  • លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ទេ បើ​មិន​មាន​នយោបាយ​ឈ្នះ​ឈ្នះ
    អានបន្ត

    លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ទេ បើ​មិន​មាន​នយោបាយ​ឈ្នះ​ឈ្នះ

    មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត បាន​នោះ​ទេ ហើយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ទាំងស្រុង​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នៅ​ឆ្នាំ​១៩៩៨។

    អានបន្ត
  • USAID គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើក​ពី​កង្វល់​ជុំវិញ​សេរីភាព​សារព័ត៌មាន
    អានបន្ត

    USAID គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើក​ពី​កង្វល់​ជុំវិញ​សេរីភាព​សារព័ត៌មាន

    ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មក​កម្ពុជា លោកស្រី ផូវើ សាម៉ាន់ថា នាយិកា​គ្រប់គ្រង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន ៥ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​សង្គម​ស៊ីវិល កម្មករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ថ្លែង​នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​រាជធានី​​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែតុលា ឆ្នាំ​២០២៤ លោកស្រី សាម៉ាន់ថា បាន​ក្លាយ​ជា​នាយិកា USAID ដំបូង​បំផុត​​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​សុន្ទរកថា​របស់​លោក​ស្រី​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការការពារ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ផងដែរ​។​

    អានបន្ត
  • តុលាការ​សម្រេច​ដោះលែង​លោក ម៉ិច ដារ៉ា ក្រោយ​លោក​ចេញ​លិខិត​សុំទោស​លោក​ហ៊ុន សែន
    អានបន្ត

    តុលាការ​សម្រេច​ដោះលែង​លោក ម៉ិច ដារ៉ា ក្រោយ​លោក​ចេញ​លិខិត​សុំទោស​លោក​ហ៊ុន សែន

    តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច ដារ៉ា​ ឱ្យ​បាន​ស្ថិត​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់ពី​លោក​បាន​សរសេរ​លិខិត​ និង​ចេញ​វីដេអូ​ថ្លែង​ទទួល​កំហុស និង​សុំ​អភ័យ​ទោស​ពី​ប្រធាន​ព្រឹទ្ធ​សភា​លោក ​ហ៊ុន​ សែន ​និង​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន ម៉ាណែត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​អ្នក​កាសែត​ឯក​រាជ្យ​រូប​នោះ។​

    អានបន្ត
  • USAID លើក​កង្វល់​រឿង​សិទ្ធិមនុស្ស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា
    អានបន្ត

    USAID លើក​កង្វល់​រឿង​សិទ្ធិមនុស្ស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា

    ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ (USAID) លើកឡើង​អំពី​កង្វល់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្រប​ពេល​នៃ​ការ​ប្រកាស​ផ្ដល់​មូលនិធិ​លើស​ពី ៥០​លាន​ដុល្លារ​ដល់​កម្ពុជា។ នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​សកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៣ តុលា ថា ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ដដែល​នោះ អ្នកស្រី​បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន ដូចជា ការ​គំរាមកំហែង​លើ​សិទ្ធិ​ជា​មូលដ្ឋាន និង​ការ​ចាប់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ជាដើម ក្នុង​នោះ​សហរដ្ឋអាមេរិក​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ករណី​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា។ អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​ករណី​រសើបៗ​ជាច្រើន​ទៀត​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​អ្នកស្រី​មិន​និយាយ​លម្អិត​អំពី​ចំណុច​ទាំងនោះ​ទេ ដោយ​អ្នកស្រី​គ្រាន់តែ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ចំពោះ​ដំណោះស្រាយ​ជា​វិជ្ជមាន​ចំពោះ​ករណី​ទាំងនោះ។

    អានបន្ត
  • អ្នកនាំពាក្យ៖ពុំមានពលរដ្ឋកូរ៉េត្រូវបានបង្ខាំងឱ្យធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជាឡើយ
    អានបន្ត

    អ្នកនាំពាក្យ៖ពុំមានពលរដ្ឋកូរ៉េត្រូវបានបង្ខាំងឱ្យធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជាឡើយ

    អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កា និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានផ្សាយចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ ជាមួយគ្នានេះអគ្គស្នងការដ្ឋាននគរបាលជាតិសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះមិនមែនជាការពិតនោះឡើយ និងអំពានាវឱ្យធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ។

    អានបន្ត
  • ពលរដ្ឋជិត១០០នាក់ផ្តិតមេដៃស្នើអភិបាលខេត្តព្រះវិហារចាត់វិធានការលើលោកបេន អ្នកអភិរក្សព្រៃឈើ
    អានបន្ត

    ពលរដ្ឋជិត១០០នាក់ផ្តិតមេដៃស្នើអភិបាលខេត្តព្រះវិហារចាត់វិធានការលើលោកបេន អ្នកអភិរក្សព្រៃឈើ

    ពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃភ្នំពក-ភ្នំតោ្នតខេត្តព្រះវិហារជិត១០០នាក់បានផ្តិតស្នាមមេដៃស្នើសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តឱ្យមានចំណាក់ការលើលោក បេន ដេវីស អ្នកអភិរក្សព្រៃសហគមន៍ភ្នំពក-ភ្នំត្នោត។ បើតាមលិខិតជាច្រើនច្បាប់ផ្ញើទៅកាន់លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ការប្រមូលស្នាមមេដៃរបស់ពលរដ្ឋទាំងនេះ ធ្វើឡើងបន្ទាប់ពីពួកគេមិនពេញចិត្តពី សកម្មភាពអភិរក្សព្រៃឈើរបស់លោកបេន និងថាលោកបេនបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃមកលើពលរដ្ឋសហគមន៍។ លោកបេនវិញអះអាងថា ក្រុមការងាររបស់លោកមិនដែលធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ប្រជាសហគមន៍ឡើយ ផ្ទុយទៅវិញ គឺមានតែជួយអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។

    អានបន្ត
  • អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​សិទ្ធិមនុស្ស​អំពាវ​នាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា
    អានបន្ត

    អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​សិទ្ធិមនុស្ស​អំពាវ​នាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា

    អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នកសារព័ត៌មាន និង​ដោះលែង​អ្នកសារព័ត៌មាន​រូប​នេះ ដោយ​សំអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​វីដេអូ លោក ម៉ិច ដ៉ារ៉ា សុំ​ទោស លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​ទទួល​ស្គាល់​ថា​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម។

    អានបន្ត
  • គណបក្ស​កម្លាំង​ជាតិ​ថា​ទោះបី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​អាយុ​៣៣​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅឡើយ
    អានបន្ត

    គណបក្ស​កម្លាំង​ជាតិ​ថា​ទោះបី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​អាយុ​៣៣​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅឡើយ

    គណបក្ស​កម្លាំង​ជាតិ លើកឡើង​ថា ទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​អាយុ ៣៣​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ និង​ធានា​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ។

    អានបន្ត
  • លោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ ៥លើក កន្លងទៅ
    អានបន្ត

    លោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ ៥លើក កន្លងទៅ

    អ្នកសារព័ត៌មានកម្ពុជា លោក ម៉ិច ដារ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញវីដេអូមួយ សូមទោសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើក កន្លងទៅ។ តាមរយៈវីដេអូនេះ លោក ម៉ិច ដារ៉ា បានអះអាងថា មុនពេលចាប់ខ្លួន លោកបានបង្ហោះព័ត៌មានមិនពិត ចំនួន៥លើក នៅលើបណ្តាញសង្គមកន្លងមក ក្នុងនោះមាននៅថ្ងៃទី២០, ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ដូច្នេះទៀតថា៖ «រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុស ដែលខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។

    អានបន្ត
  • អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស
    អានបន្ត

    អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស

    អង្គការ​អន្តរជាតិ​ជាង ១៦០​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​អំពាវនាវ​ឱ្យ​ប្រធាន​ធនាគារ​ពិភពលោក ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ត្រូវ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ថ្មី​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដរាបណា​រដ្ឋាភិបាល​មិន​ព្រម​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាពិសេស​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ក្រុម​អង្គការ​អន្តរជាតិ​ធំៗ​ដែល​ធ្វើការ​ក្នុង​ផ្នែក​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ១៦៣​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​លោក Ajay Banga ប្រធាន​ធនាគារ​ពិភពលោក World Bank ថ្កោលទោស និង​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​សំណុំរឿង​បង្ក្រាប​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន ២​ស្ថាប័ន គឺ​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។

    អានបន្ត
  • ក្រុមអ្នកតស៊ូមតិស្នើឲ្យប្រធានUSAIDលើកពីករណី លោក ម៉ិច ដារ៉ា ដើម្បីឲ្យមានការដោះលែង
    អានបន្ត

    ក្រុមអ្នកតស៊ូមតិស្នើឲ្យប្រធានUSAIDលើកពីករណី លោក ម៉ិច ដារ៉ា ដើម្បីឲ្យមានការដោះលែង

    ក្រុម​អ្នក​តស៊ូ​មតិ​លើ​បណ្តាញ​សង្គម​ អំពាវ​នាវ​ឲ្យ​ប្រធាន​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ (USAID) ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ឲ្យមាន​ការ​ដោះលែង ​លោក ម៉ិច ដារ៉ា ​ជា​អ្នកយក​ព័ត៌មាន​ស៊ើប​អង្កេត​ដ៏លេច​ធ្លោ​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»។​ ក្រុម​អ្នក​តស៊ូ​មតិ​បាន​ឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បណ្តាញ​សង្គម​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​លោក​ស្រីSamantha Power លើក​ឡើង​ពី​ករណី​ លោក ម៉ិច ដារ៉ា ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​។

    អានបន្ត
  • គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង​ ១១​ម៉ឺន​នាក់
    អានបន្ត

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង​ ១១​ម៉ឺន​នាក់

    លោក យិច សមិទ្ធិ សមាជិកនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឱ្យ​ដឹងថា គ.ជ.ប នឹង​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ១១១ ៨៨៩ នាក់​ក្នុង​ចំណោម​ឈ្មោះ​ជិត ១០​លាន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២៤។ លោក សមិទ្ធិ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ប្រកាស​ផ្សាយ​អំពី​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​តវ៉ា ឬ/និង​បណ្តឹង​ជំទាស់​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង កាល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤។

    អានបន្ត
  • អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន
    អានបន្ត

    អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន

    ប៉ូលិស​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ហ្វីលីពីន​មានផ្ទៃពោះ​ចំនួន១៣នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ម្តាយ​ពពោះ​ជំនួសនេះ។ ​បើ​យោងតាម​លោក ឆាយ គឹមឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។​ លោក​បាន​ថ្លែង​ថា ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីមាត្រា១៣ និង១៤ នៃ​ច្បាប់​កម្ពុជា​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

    អានបន្ត
  • អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស
    អានបន្ត

    អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស

    ថ្ងៃ​ទី​២៣​តុលា ​២០២៤​ នេះគឺ​ជា​ខួប​លើក​ទី​៣៣​ នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​២៣​ តុលា ​១៩៩១​។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ធ្លាក់​មក​ជាបន្ត​បន្ទាប់​ អ្នក​នយោ​បាយ​នៅ​ក្រៅ​រដ្ឋា​ភិបាល​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ គោរព​ឲ្យបាន​ពេញ​លេញ​នូវ​ស្មារតី​នៃ​ការ​កិច្ច​ព្រម​ព្រៀង​នេះ ​និង​ដោះ​លែង​សកម្មជន​ដែល​ជាប់​ឃុំ។​ ​តែ​ជាមួយ​គ្នានេះ ​អ្នក​នយោបាយ​កាន់​អំណាច​ក៏​បាន​អបអរ​ទិវា​នេះ​ដែរ​ ជាមួយ​នឹង​ការ​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ជា​ច្រើន ​មុន​នឹង​ឈាន​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​២៣​តុលា​។

    អានបន្ត
  • ចៅក្រមស៊ើបសួរបានសាកសួរបន្ថែម​លើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងបទញុះញង់
    អានបន្ត

    ចៅក្រមស៊ើបសួរបានសាកសួរបន្ថែម​លើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងបទញុះញង់

    លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅវេលាម៉ោង១២ និង២២នាទី​រសៀល នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ការ​សុំទោស​របស់​លោក​កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ​ចំពោះ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថា​ លោកសប្បាយចិត្តដែលបាន​នៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូន មិត្តភក្តិ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ននេះ។​

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​កំពត​​ដោះលែង​ពលរដ្ឋ​៩​នាក់​និង​ព្រះ​សង្ឃ​មួយ​អង្គ​ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង
    អានបន្ត

    អាជ្ញាធរ​ខេត្ត​កំពត​​ដោះលែង​ពលរដ្ឋ​៩​នាក់​និង​ព្រះ​សង្ឃ​មួយ​អង្គ​ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង

    អាជ្ញាធរ​ក្រុង​កំពត​សម្រេច​ដោះ​លែង​ពលរដ្ឋ ៩​នាក់​ និង​ព្រះ​សង្ឃ​មួយ​អង្គ ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង​ពាក់ព័ន្ធ​នឹង​ការ​ជួប​ជុំ​គ្នា​ផ្សាយ​ផ្ទាល់​ពី​អត្ថន័យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ក្នុង​ខួប​៣៣​ឆ្នាំ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ តុលា។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ។ អាជ្ញាធរ​ក្រុង​កំពត​បាន​តាក់​តែង​លិខិត​មួយ​ច្បាប់​ឲ្យ​ពលរដ្ឋ​ និង​ព្រះសង្ឃ​មួយ​អង្គ​ផ្ដិត​មេដៃ សន្យា​ឈប់​ធ្វើ​សកម្ម​ផ្សព្វផ្សាយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ច្បាប់​ផ្សេងៗ​ទៀត ​រួម​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ផង ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន។

    អានបន្ត
  • តុលាការ​បន្ត​សាកសួរ​លោក​ម៉ិច ដារ៉ា ខណៈ​សង្គម​ស៊ីវិល​សង្ឃឹម​ថា​លោក​អាច​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ
    អានបន្ត

    តុលាការ​បន្ត​សាកសួរ​លោក​ម៉ិច ដារ៉ា ខណៈ​សង្គម​ស៊ីវិល​សង្ឃឹម​ថា​លោក​អាច​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​លោក​ ម៉ិច ដារ៉ា​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ភ្នំ​ឈើ​កាច់ ​ក្នុង​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង។​ នេះ​បើ​តាម​មេធាវី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ លោក ​ឌុច ពិសិដ្ឋ​ មេធាវី​ការពារ​ក្តី​លោក ​ម៉ិច ដារ៉ា​ បញ្ជាក់​ឱ្យ​វីអូអេ​ដឹង​ថា ​ចៅក្រម​ស៊ើប​នៅ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សាកសួរ​កូនក្តី​របស់​លោក​បន្ថែម​ទៀត​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​ ទោះ​យ៉ាង​ណា​ លោក​យល់​ថា ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​កូនក្តី​ជា​ទម្រង់​នៃ​ការ​សម្តែង​មតិ​ចំពោះ​ស្ថានភាព​សង្គម​ ដោយ​គ្មាន​ធាតុផ្សំ​នៃ​ការ​ញុះញង់​នោះ​ឡើយ។​

    អានបន្ត
  • ក្រុម​យុវជន​បន្ត​ផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស «ខណៈ​រដ្ឋាភិបាល​បំភ្លេច​កិច្ច​ព្រមព្រៀង​នេះ​ចោល»
    អានបន្ត

    ក្រុម​យុវជន​បន្ត​ផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស «ខណៈ​រដ្ឋាភិបាល​បំភ្លេច​កិច្ច​ព្រមព្រៀង​នេះ​ចោល»

    ក្រុម​យុវជន​ដែល​សិក្សា​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នាំ​គ្នា​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ និង​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ បើ​ទោះបីជា​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​បន្សាប​កិច្ច​ព្រមព្រៀង​មួយ​នេះ​ក្ដី។ ពួកគាត់​មើល​ឃើញ​ថា មេដឹកនាំ​បច្ចុប្បន្ន មិន​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

    អានបន្ត
  • អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស
    អានបន្ត

    អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស

    អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស។ ស្រ្តីវ័យក្មេងកាន់តែច្រើនថាសិទ្ធិរំលូតកូនគឺជាអាទិភាពចម្បងនៅក្នុងការបោះឆ្នោតអាមេរិក និងព័ត៌មានផ្សេងទៀត។

    អានបន្ត
  • ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក នឹង​ចេញ​ពី​ពន្ធនាគារ​​នៅ​សប្តាហ៍​នេះ
    អានបន្ត

    ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក នឹង​ចេញ​ពី​ពន្ធនាគារ​​នៅ​សប្តាហ៍​នេះ

    សមត្ថកិច្ច​អះអាង​ថា ស្ថាបនិក​បក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក នឹង​​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី២៧ ខែតុលា ចុង​សប្ដាហ៍​នេះ ក្រោយ​លោក​អនុវត្ត​ទោស​គ្រប់​ចំនួន​ នៅ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ​កន្លងទៅ។ ប៉ុន្តែ​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស នៅតែ​ចាត់​ទុក​ការ​ផ្ដន្ទាទោស​សមាជិក​បក្សជំទាស់​ទាំងនោះ​ឱ្យ​ជាប់ឃុំ​ចប់​រយៈពេល​២ឆ្នាំ៦ខែ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo