កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា
សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥតសំចៃមាត់នៅតាមបណ្តាញសង្គមអំពីបញ្ហាព្រំដែនជាមួយវៀតណាម ពិសេសអំពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ តុលានេះថា ពលករខ្មែរនៅម៉ាឡេស៊ីរូបនោះមានឈ្មោះ នួន តឿន និងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ២ដែលអាចប្រឈមនឹងការដេកក្នុងគុកយ៉ាងតិច ៥ឆ្នាំ។
អានបន្ត -
ព័ត៌មានពេលរាត្រី ៤ តុលា៖ លោកមាជ សុវណ្ណារ៉ា នឹងចូលបំភ្លឺតុលាការនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករ
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោកមាជ សុវណ្ណារ៉ា នឹងចូលបំភ្លឺតុលាការនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករ។ ការពិភាក្សាដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីអាមេរិកទាក់ទាញអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
អ្នកឃ្លាំមើលថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា នឹងកាន់តែធ្វើឱ្យរដ្ឋាភិបាលមានកេរ្តិ៍ឈ្មោះមិនល្អ និងប្រឈមទណ្ឌកម្ម
សារព័ត៌មានអន្តរជាតិចុះផ្សាយព្រោងព្រាត ទាក់ទងនឹងសំណុំរឿងចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ខណៈអង្គការជាតិ អន្តរជាតិ រួមមាន បណ្ដាប្រទេសលោកសេរី សហភាពអឺរ៉ុប និងអង្គការអន្តរជាតិនានា នាំគ្នាទាមទារឱ្យដោះលែងអ្នកកាសែតរូបនេះ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ អ្នកឃ្លាំមើលយល់ថា ប្រតិកម្ម និងការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនេះ នឹងកាន់តែធ្វើឱ្យរដ្ឋាភិបាលមានកេរ្តិ៍ឈ្មោះមិនល្អ និងប្រឈមទណ្ឌកម្មថ្មីៗ បន្ថែមទៀតពីសហគមន៍អន្តរជាតិសេរី ប្រជាធិបតេយ្យ។
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលអួតថាប្រទេស១០០កោតសរសើរកម្ពុជាពីការអនុវត្តសិទ្ធិមូលដ្ឋានពលរដ្ឋ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនាពេលកន្លងមក បន្ទាប់ពីមានការកោតសរសើររបស់ប្រទេសចំនួន ១០០ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ UPR លើកទី៤។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការអនុម័តរបាយការណ៍លទ្ធផលនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ UPR លើកទី៤ របស់កម្ពុជា នៅថ្ងៃទី២ ខែតុលា នេះថា មានការផ្តល់អនុសាសន៍ចំនួន ២៧៥ ប៉ុន្តែកម្ពុជាទទួលយកតែ ២៣២អនុសាសន៍ប៉ុណ្ណោះ ខណៈ ៤៣អនុសាសន៍ទៀត គឺជាអនុសាសន៍ដែលមានចរិតនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងមិនស្របជាមួយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
អានបន្ត -
អង្គការសង្គមស៊ីវិល ៤៦ស្ថាប័ន អំពាវនាវឱ្យទម្លាក់ចោលរាល់បទចោទប្រកាន់និងដោះលែងលោក ម៉ិច ដារ៉ា ជាបន្ទាន់
សហគមន៍ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន ៤៦ អំពាវនាវឱ្យមានការទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងលោក ម៉ិច ដារ៉ា ពីពន្ធនាគារជាបន្ទាន់ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។
អានបន្ត -
សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា
សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ពួកគេចាត់ទុករឿងនេះថាជាការបង្ក្រាបទៅលើអ្នកសារព័ត៌មានឯករាជ្យ និងគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀត។ បើទោះជាយ៉ាងណាក្ដី ក្រសួងព័ត៌មានថាការចាប់ខ្លួន លោក ម៉ិច ដារ៉ា មិនបានធ្វើឱ្យប៉ះពាល់ទៅលើសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែជាការអនុវត្តច្បាប់។ ក្រៅពីថ្កោលទោសរដ្ឋាភិបាលកម្ពុជាទាំងសហគមន៍ជាតិ និងអន្តរជាតិបន្តទាមទារឱ្យអាជ្ញាធរដោះលែង អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ។
អានបន្ត -
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក ម៉ិច ដារ៉ា
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅកាត់ថា APHR ដែលជាបណ្តាញអ្នកតំណាងរាស្ត្រគាំទ្រការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍បានអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែកញ្ញា។ លោក ដារ៉ា ត្រូវបានកងកម្លាំងអាជអាវុធចាប់ខ្លួនកាលពីចន្ទ ពេលលោកធ្វើដំណើរជាមួយគ្រួសារចេញពីខេត្តព្រះសីហនុ កាត់តាមស្រុកស្រែអំបិល ខេត្តកោះកុង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយត្រូវបានចោទដោយតុលាការកម្ពុជាពីបទញុះញង់ ជុំវិញការបង្ហោះព័ត៌មានរបស់លោកលើបណ្តាញសង្គម។
អានបន្ត -
តុលាការចោទលោក ម៉ិច ដារ៉ា ពីបទ«ញុះញង់» ខណៈស្ថានទូតអាមេរិកនិងអង្គការនានាទាមទារឱ្យដោះលែងលោក
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសជាច្រើនបានប្រតិកម្មទៅនឹងការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យគឺលោក ម៉ិច ដារ៉ា និងបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែតរូបនោះជាបន្ទាន់ ក្រោយលោកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់។ លោក ម៉ិច ដារ៉ា ត្រូវគេស្គាល់ថា អ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ឬ online scams និងធ្លាប់ឈ្នះពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីប្រធានបទដ៏រសើបទាំងនោះ។
អានបន្ត -
អង្គការអន្តរជាតិថា រដ្ឋាភិបាលបានបរាជ័យ ចំពោះការធានារបស់ខ្លួនលើកកម្ពស់សិទ្ធិមនុស្ស
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ (CIVICUS) និងអង្គការវេទិកាអាស៊ី ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) នៅថ្ងៃទី២ ខែតុលា បានដាក់របាយការណ៍ទៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិលើកទី៤៦។ ក្នុងរបាយការណ៍ ដែលបានស្នើនេះ អង្គការទាំងពីរពិនិត្យឃើញថា រដ្ឋាភិបាលកម្ពុជានៅតែរឹតត្បិតលើសេរីភាពក្នុងការបង្កើតសមាគម ការជួបប្រជុំដោយសន្តិវិធី និងការបញ្ចេញមតិ ចាប់តាំងពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ឆ្នាំ២០១៩។
អានបន្ត -
គណបក្សជំនាន់ថ្មីអំពាវនាវឱ្យដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងអ្នកទោសមនសិការ
គណបក្សជំនាន់ថ្មី អំពាវនាវឱ្យអតីតនាយករដ្ឋមន្ត្រីកម្ពជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីតពូជ លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដ៏ខ្លីខាងមុខនេះ ក្នុងនាមជាតិសាសន៍ខ្មែរតែមួយ។ គណបក្សជំនាន់ថ្មី ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣០ កញ្ញា នេះ ដោយស្នើឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពិចារណាដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៤រូបដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលកន្លងទៅ រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ បានមុន្នី និងលោក សាន សិទ្ធ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះ។
អានបន្ត -
សមាគមនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីស្នាក់ការវិញ បន្ទាប់ពីមិនត្រូវបានអនុញ្ញាតឱ្យធ្វើនៅទីលានប្រជាធិបតេយ្យ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សម្រេចប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការរបស់ខ្លួន បន្ទាប់ពីសាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យប្រារព្ធនៅទីលានប្រជាធិបតេយ្យ។ ក្រុមនេះបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ខ្លួននឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ នៅទីស្នាក់ការរបស់ខ្លួនវិញ ដែលមានអាសយដ្ឋាននៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨.៣០នាទីព្រឹករហូតដល់ម៉ោង ១១.៣០ថ្ងៃត្រង់។
អានបន្ត -
ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកកាសែតលោក ម៉ិច ដារ៉ា
អ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពេលលោក និងក្រុមគ្រួសារធ្វើដំណើរចាកចេញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ កាត់តាមផ្លូវល្បឿនលឿនក្នុងស្រុកស្រែអំបិលខេត្តកោះកុង ហើយមកដល់ពេលនេះ លោកត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការក្រុងភ្នំពេញ ជុំវិញការបង្ហោះរូបភាពលើបណ្តាញសង្គមទាក់ទងរមណីយដ្ឋានបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអ្នកការពារសិទ្ធិមនុស្ស។
អានបន្ត -
មានការគាំទ្រពីអាជ្ញាធរស្រុកសំបូរ ព្រៃឈើសហគមន៍សំពុងមានក្តីសង្ឃឹម
អាជ្ញាធរស្រុកសំបូរ បានបញ្ជាក់ថាករណីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដែលបានដាក់គ្រឿងចក្រមកជាច្រើនគ្រឿង ធ្វើការកាយក្រវាត់ ជាប់ព្រំប្រទល់ព្រៃសហគមន៍សំពុង ស្ថិតនៅក្នុងឃុំ កោះខ្មែរ ស្រុកសំបូរ ខេត្ត ក្រចេះ គឺជាកាយធ្វើព្រំដី ដើម្បីការពារព្រៃសហគមន៍ និងអាចរៀបចំឲ្យមានឯកសារត្រឹមត្រូវតាមច្បាប់។ ទោះជាយ៉ាងណា ប្រជាសហគមន៍នៅតែទទូចឲ្យអាជ្ញាធរជួយអន្តរាគមន៍ចុះបញ្ជីជាព្រៃសហគមន៍សម្រាប់ផលប្រយោជន៍រួម ។
អានបន្ត -
កងរាជអាវុធហត្ថ អះអាងថាការចាប់ខ្លួនអ្នកសារព័ត៌មានមួយរូបយោងតាមដីការបស់តុលាការ
UPDATE: នៅរសៀលថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់ខេមបូចាថា លោក ដារ៉ា បានប្រព្រឹត្តិបទល្មើសតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមជាបន្តបន្ទាប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ហើយលោកត្រូវបានចោទប្រកាន់តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មន្រ្តីជាន់ខ្ពស់កងរាជអាវុធលើផ្ទៃប្រទេស បានអះអាងថា ការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា នៅល្ងាចថ្ងៃចន្ទ ដោយផ្អែកតាមដីការបស់តុលាការដែលបញ្ជាឱ្យចូលខ្លួន។
អានបន្ត -
ពលរដ្ឋថា ព្រៃសហគមន៍ភូមិពូគង់ និងដែនជម្រកសត្វព្រៃកែវសីមា បន្តរងការកាប់ទៅលក់នៅវៀតណាម
ព្រៃសហគមន៍ភូមិពូគង់ និងព្រៃគម្រោងរ៉េដបូក (Redd+) នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី នៅតែបន្តរងការកាប់ឈើធ្វើអាជីវកម្ម និងដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមដោយសេរី តាមច្រករបៀងនៃស្រុកកែវសីមា ដោយមិនទាន់ឃើញមន្ត្រីជំនាញនៅតំបន់នោះចុះទប់ស្កាត់នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ទប់ស្កាត់បទល្មើសទាំងអស់នេះជាបន្ទាន់។
អានបន្ត -
គម្រោងស្តារស្ទឹងព្រែកត្នោត៖ ពលរដ្ឋរងគ្រោះទទូចឲ្យក្រុមហ៊ុនផ្តល់សំណងសមរម្យ
គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃទឹកប្រាក់សរុប ១១៦,២៧ លានដុល្លាអាមេរិក។តែប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោត នៅឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទូចឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ជួយរកដំណោះស្រាយជាដីលំនៅឋាន និងសំណងជាប្រាក់ ក្នុងតម្លៃសមរម្យ ដើម្បីឲ្យពួកគេមានដី និងអាចសាងសង់ផ្ទះសម្បែងរស់នៅបន្តទៀត។
អានបន្ត -
បក្សជំនាន់ថ្មីស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាឱកាសបុណ្យភ្ជុំបិណ្ឌ
គណបក្សជំនាន់ថ្មី បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្របសម្រួលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅ។ គណបក្សជំនាន់ថ្មីស្នើឡើងយ៉ាងដូច្នេះ ពីព្រោះ គណបក្សចង់ឃើញសកម្មជនទាំងនោះត្រឡប់មកមានសេរីភាពវិញ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
អានបន្ត -
សកម្មជននិងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលស្ដារទំនាក់ទំនងកម្ពុជា និងស៊ុយអែតឡើងវិញ
ការសម្រេចផ្ដាច់ជំនួយទាំងស្រុងពីកម្ពុជារបស់រដ្ឋាភិបាលស៊ុយអែត (Sweden) ធ្វើឱ្យប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលធ្លាប់ទទួលបានជំនួយ ដើម្បីដំណើរការគម្រោងការពារសិទ្ធិមនុស្ស និងពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះផលប៉ះពាល់ក៏ធ្លាក់ទៅលើការងារជួយដល់យុវជន ស្ត្រី និងកុមារដែរ។ ករណីនេះក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា មានតែរដ្ឋាភិបាលទេដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ និងអាចដោះស្រាយបញ្ហានេះ ព្រមទាំងចាត់វិធានការបន្តទំនាក់ទំនងល្អជាមួយប្រទេសស៊ុយអែតឡើងវិញ។
អានបន្ត -
សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis ព្រមទទួលសំណង ក្រោយមានវិវាទផ្លូវច្បាប់ និងការពន្យារពេលដោះស្រាយ
បន្ទាប់ពីបានស៊ូទ្រាំ ជាមួយនឹងការតវ៉ាអស់រយៈពេលជាច្រើនខែ និងការចរចាជាមួយគ្នាជាច្រើនលើកច្រើនសារនោះ សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានទទួលយកប្រាក់បំណាច់អតីតភាពការងារពីក្រុមហ៊ុនរថយន្តក្រុង។ ទោះជាយ៉ាងណា ពួកគេបានលើកឡើងថា ក្រុមហ៊ុនមិនបានផ្តល់ប្រាក់សំណងពេញលេញទៅតាមច្បាប់ការងារនោះទេ ។
អានបន្ត -
បទសម្ភាសន៍៖ អ្នកជំនាញស្នើឲ្យពិនិត្យមើល«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ឡើងវិញ
«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន កាលពីដើមខែសីហា ឆ្នាំ ២០២៤ អ្នករិះគន់មួយចំនួនបានលើកឡើងថា មិនមានការពិភាក្សាផ្តល់យោបល់ទូលំទូលាយឡើយលើធម្មនុញ្ញនេះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យមានការពិនិត្យមើលធម្មនុញ្ញនេះឡើងវិញ ហើយធានាថាមានការចូលរួមមតិយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ៕
អានបន្ត