កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់​តែរងការរឹតត្បិត
    អានបន្ត

    អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់​តែរងការរឹតត្បិត

    ទស្សនៈ៖ អ្នកសារព័ត៌មាន មកពី​ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាអះអាងថា ពួកគេកំពុងប្រឈម​ឧបសគ្គក្នុងការស្នើសុំសម្ភាស ឬសុំមតិយោបល់ពីប្រភពអ្នកវិភាគឯករាជ្យ និងអ្នកអត្ថាធិប្បាយសង្គមលើប្រធានបទបែបរិះគន់ ឬបញ្ហារសើប ដោយសារពួកគេបារម្ភពីការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយ។ បញ្ហានេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់លំហូរនៃព័ត៌មាន ដែលអាចទុកចិត្តបានសម្រាប់សាធារណជនក្នុងការទទួលបានព័ត៌មានពីគ្រប់ភាគី និងគ្រប់ជ្រុងជ្រោយ។

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​​ខ្លាំង ក្រោយមានការបញ្ជាចាប់ខ្លួននៅទឹកដីថៃ​តាមសារ​សំឡេង​លោកហ៊ុន សែន ដែល​មន្ត្រីរដ្ឋាភិបាលថាមិនមែនសំឡេងពិត
    អានបន្ត

    សកម្មជន​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​​ខ្លាំង ក្រោយមានការបញ្ជាចាប់ខ្លួននៅទឹកដីថៃ​តាមសារ​សំឡេង​លោកហ៊ុន សែន ដែល​មន្ត្រីរដ្ឋាភិបាលថាមិនមែនសំឡេងពិត

    ភ្នំពេញ — លោក ​ផន ផាន់ណា ​និង​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ប្រទេស​ថៃ ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពួកគេ ​ក្រោយ​មាន​ការ​បែក​ធ្លាយ​សារ​សំឡេង​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ​គឺ​លោក ​ហ៊ុន សែន ​តាម​បណ្តាញ​សង្គម​ ដែល​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ​តាម​កម្ចាត់​សកម្ម​ជន​បក្ស​ប្រឆាំង​ក្នុង​ទឹក​ដី​ថៃ ​ឱ្យ​ទាល់​តែ​បាន​ ដើម្បី​កាត់​ផ្តាច់​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​ ពាក់ព័ន្ធនឹងសារសំឡេងនេះ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា មិនមែនជា​សំឡេង​ពិត​របស់​លោក ហ៊ុន សែន នោះទេ។

    អានបន្ត
  • ទូត​អង់គ្លេស​បង្ហាញ​កង្វល់​អំពី​សិទ្ធិនយោបាយ​នៅ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​លោក​ ស សុខា
    អានបន្ត

    ទូត​អង់គ្លេស​បង្ហាញ​កង្វល់​អំពី​សិទ្ធិនយោបាយ​នៅ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​លោក​ ស សុខា

    ភ្នំពេញ — ឯក​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក ​Dominic Williams ​បាន​លើក​ឡើង​អំពី​កង្វល់​របស់​លោក​ចំពោះ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស សុខា ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​អង្គារ។​ ក្នុង​ចំណោម​ប្រទេស​នៅ​ប្លុកសេរី​ អង់គេ្លស​ជាដៃ​គូ​ពាណិជ្ជ​កម្ម​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ​ហើយ​បាន​បន្ត​តាមដាន​យ៉ាង​ដិត​លើ​ស្ថានភាព​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា​ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​

    អានបន្ត
  • ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​
    អានបន្ត

    ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

    បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។ ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយក​ធ្វើកម្មសិទ្ធិ​នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។

    អានបន្ត
  • លោក ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ថៃ យក​ទៅ​កម្ពុជា​វិញ ទោះ​ស្លាប់​ឬ​រស់​ក៏ដោយ
    អានបន្ត

    លោក ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ថៃ យក​ទៅ​កម្ពុជា​វិញ ទោះ​ស្លាប់​ឬ​រស់​ក៏ដោយ

    លោក ហ៊ុន សែន បញ្ជា​ឱ្យ​លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ​ទោះ​ស្លាប់ ឬ​រស់​ក៏ដោយ។ អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ បាន​បញ្ជា​ឱ្យ​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ​ជាដាច់ខាត ទោះ​ត្រូវ​ស្លាប់ ឬ​រស់​ក៏ដោយ។

    អានបន្ត
  • សមាគម​គ្រូបង្រៀន​ឯករាជ្យ​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក
    អានបន្ត

    សមាគម​គ្រូបង្រៀន​ឯករាជ្យ​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រកាស​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២៤ ខាង​មុខ ក្រោម​ប្រធានបទ «សេរីភាព​គ្រូបង្រៀន» និង​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ កញ្ញា នេះ ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ធ្វើ​ពិធី​ប្រារព្ធ​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ ខាង​មុខ នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​វេលា​ម៉ោង ៨.០០​នាទី​ព្រឹក។

    អានបន្ត
  • តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់
    អានបន្ត

    តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់

    កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។ នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្តដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។ តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។

    អានបន្ត
  • មន្ត្រី​សិទ្ធិមនុស្សថា ការណ៍​ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​
    អានបន្ត

    មន្ត្រី​សិទ្ធិមនុស្សថា ការណ៍​ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​

    អ្នក​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មិន​សម​ជា​ដឹកនាំ​ស្ថាប័ន​បង្កើត​ច្បាប់​ទេ ព្រោះ​ថា លោក​ជា​មេដឹកនាំ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​បែប​នេះ​ ក្រោយ​ពី​ករណី​ថ្មី​មួយ​ទៀត គឺ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រុម​ការ​ងារ​ពិសេស​របស់​ខ្លួន​ តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​យក​មក​កម្ពុជា​វិញ ឱ្យ​ខាង​តែ​បាន ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ លោក ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា បាន​ដាក់​បទ​បញ្ជា​ ឱ្យ​តាម​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​រួប​ នៅ​ប្រទេស​ថៃ​ឱ្យ​បាន​ ទោះ​ជា​យក​មក​ទាំង​រស់​ឬ​ស្លាប់​ក៏​ដោយ។

    អានបន្ត
  • សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម
    អានបន្ត

    សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម

    សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​ដើម​ខ្មែរក្រោម​។ ការ​ដាក់​ញត្តិ​នេះ​ដើម្បី​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅ​ប្រទេស​ទីម័រ (Timor-Leste) ក្រោម​ប្រធានបទ «​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​អធិបតេយ្យភាព ដែល​ដឹកនាំ​ដោយ​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍» ។

    អានបន្ត
  • អង្គការសិទ្ធិមនុស្ស ស្នើឱ្យតុលាការដោះលែងយុវជន ដែលជាប់ឃុំខ្លួន ពាក់ព័ន្ធគម្រោង CLV
    អានបន្ត

    អង្គការសិទ្ធិមនុស្ស ស្នើឱ្យតុលាការដោះលែងយុវជន ដែលជាប់ឃុំខ្លួន ពាក់ព័ន្ធគម្រោង CLV

    បើទោះបីជារាជរដ្ឋាភិបាល ប្រកាសដកខ្លួនចេញពីគម្រោង CLV សកម្មជនសង្គម អ្នកនយោបាយ យុវជន និងប្រជាពលរដ្ឋ ដែលអង្គការសិទ្ធិមនុស្សថា ពួកគេជាប់ឃុំខ្លួនដោយសារគម្រោងនេះ នៅមិនទាន់ដោះលែងឡើយ ខណៈអង្គការនេះស្នើឱ្យតុលាការពិចារណាផ្ដល់សេរីភាពឱ្យយុវជនទាំងនោះវិញ ដើម្បីឱ្យពួកគេបន្តការសិក្សារៀនសូត្រ។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលថា ប្រសិនជាយុវជនទាំងនោះមិនប្រព្រឹត្តល្មើសច្បាប់ តុលាការក៏មិនផ្តន្ទាទោសដែរ ដូច្នេះរាជរដ្ឋាភិបាល គ្មានសិទ្ធិលូកដៃឱ្យតុលាការដោះលែងយុវជនទាំងនោះឡើយ។

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​ក្រចេះ​ប្រកាស​មិន​ទទួល​ស្គាល់​ដី​ពលរដ្ឋ​ជាង​៣០​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់
    អានបន្ត

    អាជ្ញាធរ​ខេត្ត​ក្រចេះ​ប្រកាស​មិន​ទទួល​ស្គាល់​ដី​ពលរដ្ឋ​ជាង​៣០​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់

    អាជ្ញាធរ​ខេត្ត​ក្រចេះ​ប្រកាស​មិន​ទទួល​ស្គាល់​ដី​ពលរដ្ឋ​រស់​នៅ​ជាង ៣០​គ្រួសារ​ដែល​អាជ្ញាធរ​គ្រោង​បណ្ដេញ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ថា ពលរដ្ឋ​ទាំង​នោះ គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទើប​មក​រស់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២។ ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ អះអាង​ថា ពួកគាត់​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ និង​បាន​យក​ឯកសារ​ទាំង​នោះ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​បាន​ថែម​ទៀត។

    អានបន្ត
  • លោកមាជ សុវណ្ណារ៉ាថានឹងចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានការកោះហៅ
    អានបន្ត

    លោកមាជ សុវណ្ណារ៉ាថានឹងចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានការកោះហៅ

    ប្រធានគណបក្សជំនាន់ថ្មីលោកមាជ សុវណ្ណារ៉ាបានប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី២៣ ខែកញ្ញានេះដើម្បីបន្តការងារនយោបាយ និងថា លោកត្រៀមខ្លួនរួចរាល់ដើម្បីចូលទៅបំភ្លឺនៅចំពោះមុខតុលាការខេត្តរតនៈគីរី ប្រសិនបើមានការកោះហៅណាមួយ។ លោកមាជ សុវណ្ណារ៉ាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា លោកនឹងមិនគេចវេសពីការគោរពច្បាប់ឡើយ និងបានតាំងខ្លួនជាអ្នកនយោបាយស្អាតស្អំ។

    អានបន្ត
  • មនុស្សជាង១សែននាក់គាំទ្រញត្តិទាមទារដោះលែងសកម្មជនការពារបរិស្ថាន០៥រូបនៃចលនាមាតាធម្មជាតិ
    អានបន្ត

    មនុស្សជាង១សែននាក់គាំទ្រញត្តិទាមទារដោះលែងសកម្មជនការពារបរិស្ថាន០៥រូបនៃចលនាមាតាធម្មជាតិ

    មនុស្សជាង១០ម៉ឺនបានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៥រូបដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខពីអង្គការជួយសង្គ្រោះព្រៃឈើ Rainforest Rescue និងដោយបន្ថែមថា ក្នុងចំណោមមនុស្សទាំងជាង ១០ម៉ឺននាក់ដែលចូលរួមគាំទ្រញាត្តិដោះលែងសកម្មជនមាតាធម្មជាតិ មានភាគច្រើនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស។

    អានបន្ត
  • ពលរដ្ឋ​ស្ទឹងត្រែង​ថា អាជ្ញាធរ​មិនទាន់​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង
    អានបន្ត

    ពលរដ្ឋ​ស្ទឹងត្រែង​ថា អាជ្ញាធរ​មិនទាន់​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង

    ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​មិន​ទាន់​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង របស់​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD)​ ដែល​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ផល​ដំណាំ​របស់​ពលរដ្ឋ​នោះ​ទេ ក្រៅ​ពី​ពាក្យ​សន្យា​រក​ដំណោះស្រាយ និង​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ចោទ​ពលរដ្ឋ​ទាំង​នោះ​ថា ជា​អ្នក​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន។ ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ និង​ជំនួប​រវាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជាង​កន្លែង​ខែ​មក​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង របស់​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ដោយ​បាន​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា​នឹង​មាន​ដោះស្រាយ​ល្អ​នៅ​រយៈ​ពេល​២​ទៅ​៣​ខែ​ទៀត ហើយ​អាជ្ញាធរ​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា និង​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ក្រុមហ៊ុន​ចិន​ជា​ដាច់ខាត។

    អានបន្ត
  • អតីត​សង្ឃ ហោ សុខុន ជាប់​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​បទល្មើស
    អានបន្ត

    អតីត​សង្ឃ ហោ សុខុន ជាប់​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​បទល្មើស

    អតីត​ព្រះសង្ឃ ហោ សុខុន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​បទល្មើស​ដែល​ត្រូវ​ចាប់​ខ្លួន​នៅឡើយ​ទេ។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហោ សុខុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា លោក ហោ សុខុន កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ជូនដំណឹង​ដល់​សាច់ញាតិ និង​មិត្តភក្ដិ​របស់​គាត់​នៅ​ពេល​ដែល​ពួកគេ​សួរ​ដេញដោល​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ។

    អានបន្ត
  • កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)
    អានបន្ត

    កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

    កម្ពុជាបានប្រកាសសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA ដែលត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ ក្រោយមានការតវ៉ាស្នើឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីគម្រោងនេះត្រូវបានប្រកាសជាសាធារណៈនៅលើគេហទំព័ររបស់ប្រធានព្រឹទ្ធសភា​គឺ លោក ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

    អានបន្ត
  • ក្រសួង​មហាផ្ទៃ​ចាត់ទុក​ការ​រុះរើ​បដា​ទាមទារ​ដោះលែង​លោក កើត សារ៉ាយ មុខ​ទីស្នាក់ការ​អាដហុក​ខេត្ត​កំពង់ចាម​ថា​ជា​ការ​សមស្រប
    អានបន្ត

    ក្រសួង​មហាផ្ទៃ​ចាត់ទុក​ការ​រុះរើ​បដា​ទាមទារ​ដោះលែង​លោក កើត សារ៉ាយ មុខ​ទីស្នាក់ការ​អាដហុក​ខេត្ត​កំពង់ចាម​ថា​ជា​ការ​សមស្រប

    ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​រុះរើ​បដា​ទាមទារ​ដោះលែង​លោក កើត សារ៉ាយ នៅ​ខាង​មុខ​ទីស្នាក់ការ​សមាគម​អាដហុក នៅ​ខេត្ត​កំពង់ចាម របស់​អាជ្ញាធរ​មូលដ្ឋាន ថា​ជា​ការ​ត្រឹមត្រូវ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១៨ ខែ​កញ្ញា ឱ្យ​ដឹង​ថា ចំណាត់ការ​របស់​រដ្ឋបាល​ក្រុង​កំពង់ចាម ដែល​ចុះ​រុះរើ​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កើត សារ៉ាយ នៅ​ខាង​មុខ​ទីស្នាក់ការ​សមាគម​អាដហុក​នោះ ថា​មិន​មាន​អ្វី​ខុស​នោះ​ទេ។

    អានបន្ត
  • ចៅក្រម​ស៊ើបសួរ​ហាម​លោក រ៉ុង ឈុន ធ្វើ​សកម្មភាព​ជួបជុំ​និង​ចេញ​ក្រៅ​ប្រទេស
    អានបន្ត

    ចៅក្រម​ស៊ើបសួរ​ហាម​លោក រ៉ុង ឈុន ធ្វើ​សកម្មភាព​ជួបជុំ​និង​ចេញ​ក្រៅ​ប្រទេស

    ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ដាក់​បម្រាម​ចំនួន​ ៥ ​ចំណុច​លើ​លោក​ រ៉ុង ឈុន​ ដែល​ជា​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំងជាតិ​ ដោយ​មិន​ឱ្យ​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ហាម​មិន​ឱ្យ​ធ្វើ​សកម្ម​ភាព​ជួបជុំ។​ នៅ​ព្រឹក​ថ្ងៃទី​ ២០​ ខែ​កញ្ញា​នេះ ​លោក​ រ៉ុង ឈុន ​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើប​សួរ ​លោក​ ទិតសុទ្ធី​ បូរ៉ាឆាត ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​ បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម» ​និង​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ តាម​បញ្ញត្តិ​មាត្រា​៨៨ ​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

    អានបន្ត
  • សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់
    អានបន្ត

    សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

    កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែតប្រចាំខេត្តកំពង់ធំម្នាក់គឺលោក សឿ សុជា​​ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានមន្ទីរ​បរិស្ថានខេត្តនេះ គឺលោក តុប កក្កដា ក្រោយពីលោក សឿ សុជា ​បាន​​ផ្សាយ​ព័ត៌មាន​​អំពី​ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តាមបណ្តាញសង្គម។

    អានបន្ត
  • បណ្ដាញ​សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃឡង់
    អានបន្ត

    បណ្ដាញ​សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃឡង់

    បណ្ដាញ​សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ ដោយ​បារម្ភ​ថា គម្រោង​នេះ​នឹងធ្វើ​ឲ្យ​ព្រៃឈើ និង​ធនធានធម្មជាតិ​ផ្សេងទៀត​បាត់បង់​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ពួកគាត់​ឃើញ​ទីស្នាក់ការ​បរិស្ថាន​មាន​បិទ​ផ្សាយ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ១១ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រុករក​រ៉ែ​នៅ​តំបន់​ព្រៃ​ការពារ​មួយ​នេះ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo