កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.413
-
អានបន្ត មនុស្ស១០នាក់ដែលថៃគ្រោងបញ្ជូនមកកម្ពុជាត្រូវ UNHCR ធានាឲ្យទៅរស់នៅប្រទេសទី៣
លោកស្រ៊ុន ស្រ៊ន ដែលរួចផុតពីការប៉ុនប៉ងចាប់ខ្លួនដោយអាជ្ញាធរថៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាជនភៀសខ្លួនខ្មែរ១០នាក់ដែលអាជ្ញាធរថៃចាប់ខ្លួន ក្នុងនោះមាន៣នាក់ត្រូវបានដោះលែងវិញកាលពីពេលថ្មីៗ ត្រូវបានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃហៅកាត់ថា CNHCR ធានាពួកគេនិងក្រុមគ្រួសារឲ្យទៅរស់នៅប្រទេសទី៣ហើយ។
អានបន្ត -
អានបន្ត សមត្ថកិច្ចឃាត់ខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ សាជាថ្មីដោយចោទពីបទញុះញង់
សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ សាជាថ្មី នៅព្រឹកថ្ងៃទី៥ មករា ដោយចោទពីបទបរិហារកេរ្តិ៍ និងញុះញង់ ក្រោយលោកបង្ហោះសារលើហ្វេសប៊ុករិះគន់ពីព័ត៌មានដែលក្រសួងការងារទើបបង្ហាញចំនួនក្រុមហ៊ុនទើបបើកថ្មីនៅដើមឆ្នាំ២០២៤។
អានបន្ត -
អានបន្ត អាជ្ញាធរថៃចាប់ខ្លួនជនសង្ស័យ២នាក់ ដែលវាយ លោក ស្រ៊ុន ស្រ៊ន បណ្តាលឱ្យរងរបួសក្បាល
អាជ្ញាធរថៃ ចាប់ជនសង្ស័យថៃ ២នាក់ ក្នុងចំណោម៣នាក់ ដែលបានយកដំបងដែកវាយសកម្មជនជនជាតិខ្មែរមួយរូប លោក ស៊្រុន ស៊្រន បណ្តាលឱ្យបែកក្បាលផ្នែកខាងក្រោយ ខណៈជនរងគ្រោះអះអាងថា នឹងបន្តដាក់ពាក្យបណ្តឹងទៅតុលាការ។
អានបន្ត -
អានបន្ត អាជ្ញាធរថៃអំពាវនាវដល់ពលរដ្ឋខ្លួនប្រុងប្រយ័ត្នអំពីការបោកប្រាស់ការងារនៅកម្ពុជា
ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ននៅក្នុងការមកធ្វើការនៅប្រទេសកម្ពុជា ខណៈមានជនរងគ្រោះជាជនជាតិថៃជាច្រើនត្រូវបានបង្ខំឱ្យធ្វើការនៅកន្លែងជើងកាងប្រើប្រាស់ទូរស័ព្ទដើម្បីបោកបញ្ឆោត ឬហៅថាCall-centre gangs។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតថៃកាលពីពេលថ្មីៗនេះ។
អានបន្ត -
អានបន្ត ប៉ូលិសវៀតណាមពិន័យម្ចាស់គណនីតិចតុកដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្ត
ប៉ូលិសទីក្រុងហូជីមិញបានពិន័យជាប្រាក់ចំនួន ៧.៥ លានដុង ប្រហែល៣០០ដុល្លារសហរដ្ឋអាមេរិច ដល់ម្ចាស់គណនីតិចតុក(Tik Tok)ជនជាតិវៀតណាមដែលថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ។
អានបន្ត -
អានបន្ត ជនជាតិដើមភាគតិចកួយខកចិត្តនឹងតុលាការខេត្តកំពង់ធំ កាត់ក្ដីលម្អៀងក្នុងសំណុំរឿងបទល្មើសព្រៃឈើ
សហគមន៍ជនជាតិដើមភាគតិចកួយជាង ២០០គ្រួសារ ខកចិត្តនឹងការសម្រេចរបស់តុលាការខេត្តកំពង់ធំ ដែលឱ្យតំណាងសហគមន៍ជាអ្នកការពារព្រៃឈើ ៧នាក់ ចាញ់ក្តី ក្នុងសំណុំរឿងបទល្មើសព្រៃឈើ ដែលក្រុមអ្នកមានអំណាចកាប់ទន្ទ្រានព្រៃអភិរក្សជាដើមបណ្ដឹង។
អានបន្ត -
អានបន្ត បញ្ហាស្ត្រីប្រឈមអំពើហិង្សាក្នុងសង្គមជាច្រើន ត្រូវបានលើកយកមកវែកញែក រវាងសង្គមស៊ីវិល និងតំណាងរដ្ឋាភិបាល
ភាគីពាក់ព័ន្ធបានជួបប្រជុំគ្នាលើកឡើងពីបញ្ហាស្ត្រី ប្រឈមអំពើហិង្សាក្នុងសង្គម ដែលនៅតែបន្តកើតមាន។ ក្នុងនោះសង្គមស៊ីវិល និងសហជីពលើកឡើងថា ក្នុងវិស័យការងារស្ត្រីទទួលរងនូវអំពើហិង្សាទាំងការងារក្នុងប្រព័ន្ធ និងការក្រៅប្រព័ន្ធ។
អានបន្ត -
អានបន្ត អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួងនឹងពិចារណាចំពោះការរកឃើញរបស់សមាគមអាដហុកពីភាពយឺតយ៉ាវរបស់តុលាការក្នុងការជំនុំជម្រះ
ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រសួងនឹងពិនិត្យមើលរបាយការណ៍របស់សមាគមអាដហុកដែលថាបានរកឃើញពីភាពយឺតយ៉ាវរបស់តុលាការក្នុងការជំនុំជម្រះ ប៉ុន្តែប្រសិនបើមានភ័ស្តុតាងមូលដ្ឋានត្រឹមត្រូវ គឺក្រសួងនឹងពិចារណាដើម្បីដោះស្រាយករណីនេះ។
អានបន្ត -
អានបន្ត យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តីជំរុញឱ្យសកម្មជនជាស្រ្តីទទួលបានការគាំពារបន្ថែម
ក្រុមសកម្មជនប្រារព្ធយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងគោលបំណងលើកតម្កើងសកម្មជនជាស្រ្តី និងក្រើនរំឮកអំពីបញ្ហាដែលពួកគេជួបប្រទះ។
អានបន្ត -
អានបន្ត Q&A៖ ការចងក្រងសហជីពនៅកម្ពុជានៅមានបញ្ហាប្រឈម
នៅកម្ពុជា វត្តមានរបស់សហជីពត្រូវបានគេសង្កេតឃើញជាលើកដំបូងនៅក្នុងរបបរាជានិយមខ្មែរអំឡុងទសវត្ស ១៩៥០។ សហជីពដើរតួជាវេទិកាមួយដើម្បីបញ្ចេញសំលេង និងការព្រួយបារម្ភរបស់ពួកគេដល់សាធារណៈជន និងដើម្បីចរចាជាមួយរដ្ឋាភិបាល ឬនិយោជកដើម្បីផលប្រយោជន៍ និងចំណាប់អារម្មណ៍រួមរបស់ពួកគេ។ បច្ចុប្បន្ន សហជីពនៅតែប្រឈមនឹងបញ្ហាក្នុងការចងក្រង និងអនុវត្តសកម្មការងារ។
អានបន្ត -
អានបន្ត សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរបង្ហាញពីតម្លាភាពករណីចាប់ខ្លួនអភិបាលក្រុងកែប ហើយដោះលែងវិញ
មន្ត្រីអង្គការសង្គមស៊ីវិលទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បង្ហាញពីមូលហេតុនៃការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង ហើយដោះលែងក្នុងថ្ងៃតែមួយ។
អានបន្ត -
អានបន្ត ក្រុមសង្កេតការណ៍ថាការវាយប្រហារលោក ស្រ៊ុន ស្រ៊ន ជារូបភាពគំរាមកំហែងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សកម្មភាពលបវាយប្រហារលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គឺជារូបភាពនៃការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋធ្ងន់ធ្ងរ ប្រសិនបើមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនមានវិធានការស៊ើបអង្កេតវែកមុខជនដៃដល់មកផ្ដន្ទាទោសទេនោះ។
អានបន្ត -
អានបន្ត របាយការណ៍សមាគមធាងត្នោត ៖ ការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងវិបត្តិបំណុល
របាយការណ៍របស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំនិងដោយគ្មានលំនៅឋានសមរម្យ កំពុងមានបញ្ហាបំណុល ខ្វះអាហារូបត្ថម្ភ ខណៈមានការរំខានដល់ការសិក្សារបស់កុមារ ហើយពួកគេអាចធ្លាក់ទៅក្នុងពលកម្មកុមារ។
អានបន្ត -
អានបន្ត ក្រុមអ្នករត់តាក់ស៊ី ដឹកភ្ញៀវទេសចរខេត្តសៀមរាប តវ៉ាចំពោះក្រុមហ៊ុនចិន ដែលយកថ្លៃផ្លូវ
សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤ បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៦។
អានបន្ត -
អានបន្ត មិនទាន់មានដំណោះស្រាយឡើយ ក្រោយក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប
សៀមរាប៖ ក្រោយជួបពិភាក្សាគ្នាជាង២ម៉ោង នាព្រឹកថ្ងៃទី៣ មករា រវាងក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប នោះមិនទាន់មានដំណោះស្រាយអ្វីឡើយ។
អានបន្ត -
អានបន្ត ពលរដ្ឋស្រុកបាកានទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបូមខ្សាច់ពីបឹងធម្មជាតិមួយដោយបារម្ភពីផលប៉ះពាល់ទៅថ្ងៃក្រោយ
ប្រជាពលរដ្ឋជិត៨០នាក់តំណាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីសប្តាហ៍កន្លងទៅបានប្រមូលផ្តុំ គ្នាតវ៉ាទាមទារ ឱ្យអាជ្ញាធរ បញ្ឈប់សកម្មភាពបូមខ្សាច់ចេញពីបឹងធម្មជាតិមួយឈ្មោះ«បឹងស្វាយស» ដោយពួកគាត់បារម្ភថា ការបូមខ្សាច់នោះអាចធ្វើឱ្យដីស្រែចំការ និងផ្ទះសម្បែងរបស់ពួកគាត់នៅក្បែរនោះបាក់ចូលផ្ទៃបឹង។
អានបន្ត -
អានបន្ត សមាគមអាដហុកជំរុញក្រសួងយុត្តិធម៌ចាត់វិធានការតឹងរ៉ឹងលើចៅក្រមនិងតំណាងអយ្យការដែលអនុវត្តការងារមិនបានត្រឹមត្រូ
ភ្នំពេញ — សមាគមការពារសិទ្ធិមនុស្សអាដហុកបានជំរុញក្រសួងយុត្តិធម៌ឱ្យពិនិត្យ និងចាត់វិធានការតឹងរ៉ឹងលើចៅក្រម និងតំណាងអយ្យការ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ។ នេះបើយោងតាមរបាយការណ៍នៃការតាមដានសវនាការរបស់តុលាការមួយចំនួន ក្នុងឆ្នាំ ២០២៣។
អានបន្ត -
អានបន្ត មន្ត្រីក្រុងកែប២រូបត្រូវបានដោះលែង ក្រោយACUឃាត់ខ្លួនសាកសួរពាក់ព័ន្ធរឿងពុករលួយ
អភិបាលខេត្ដកែបអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនមន្រ្ដី២រូប និងយកទៅសួរនាំកាលពីម្សិលមិញ ប៉ុន្តែបានដោះលែងពួកគេឱ្យធ្វើការធម្មតាវិញ ខណៈសង្គមស៊ីវិល គាំទ្ររាល់សកម្មភាពប្រឆាំងអំពើពុករលួយដើម្បីធានាសង្គមស្អាតស្អំ និងការអភិវឌ្ឍ។
អានបន្ត -
អានបន្ត មហាជនត្អូញត្អែរតម្លៃផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបទាមទារឲ្យអាជ្ញាធរដោះស្រាយ
ក្រោយមានការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថាផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប មិនមានការគិតលុយ បានធ្វើមហាជនជាច្រើនបានប្រតិកម្មព្រោងព្រាតនូវការចុះផ្សាយនោះ ដោយបញ្ជាក់ថានៅតែមានការគិតលុយលើផ្លូវហាយវេចូលព្រលានដដែល។
អានបន្ត -
អានបន្ត តុលាការគ្រោងបើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
ភ្នំពេញ — នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។
អានបន្ត