កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារ យំស្ដាយដីនៅតំបន់២ នៃបឹងទន្លេសាប ដោយសារអាជ្ញាធរចុះវាស់វែងយកមកដោះដូរ
ប្រជាពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងយំសោកស្ដាយដីស្រែ ដែលធ្លាប់បង្កបង្កើនផលអស់រយៈពេលជិត៣០ឆ្នាំ ដោយសារយន្តការវាស់វែង និងដោះដូរដីរបស់រដ្ឋបាលខេត្ត។ ពួកគាត់ថា ក្រោយពីបាត់បង់ដីស្រែកន្លែងចាស់នេះទៅ ពួកគាត់អាចនឹងឈប់ធ្វើស្រែ ព្រោះដីទីតាំងថ្មី ដែលអាជ្ញាធរដោះដូរឱ្យនោះ ជាតំបន់ព្រៃ មានទីតាំងឆ្ងាយពីផ្ទះ និងមានទំហំតូច ហើយថែមទាំងគ្មានប្រព័ន្ធប្រឡាយទឹកថែមទៀត។ យន្តការដោះដូរដីតំបន់២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ពេលនេះ កំពុងធ្វើបាបប្រជាពលរដ្ឋ ២២០គ្រួសារ នៅឃុំភ្នំលៀប និងឃុំប្រាសាទ ឱ្យបាត់បង់ដីកសិកម្ម និងផ្ទះសម្បែង។
អានបន្ត -
តុលាការកោះហៅលោក រ៉ុង ឈុន ពីបទញុះញង់
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ ចូលបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់រូបលោកពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ
គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្ស។ តែលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ពោល ៥ថ្ងៃក្រោយសមាជបក្ស។ តាមដីកាចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យ លោក រ៉ុង ឈុន ចូលបំភ្លឺនៅម៉ោង៩ព្រឹកថ្ងៃទី២០ កញ្ញាពីដំណើររឿង «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។
អានបន្ត -
ក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន១៨ ស្នើរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់
ក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់ពិភពលោកចំនួន១៨បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលជាបន្ទាន់លើការធ្វើសវនកម្មលើអង្គការសង់ត្រាល់(CENTRAL) និងដកបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងប្រធានកម្មវិធីរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ និងត្រូវធានាថាកម្ពុជាគោរពសិទ្ធិរបស់អង្គការសង្គមស៊ីវិល។ ក្រុមហ៊ុនមានម៉ាកយីហោល្បីៗទាំងនេះ ជាផ្នែកមួយនៃសមាគមស្បែកជើង និងវាយនភណ្ឌអាមេរិក ហៅកាត់ថា AAFA បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីបង្ហាញកង្វល់របស់ពួកគេចំពោះ «ពេលវេលាស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃលើអង្គការសង់ត្រាល់» ក្រោយពីអង្គការមួយនេះបានចេញរបាយការណ៍មានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» កាលពីខែមិថុនា កន្លងទៅ។
អានបន្ត -
បក្សជំទាស់ និងអង្គការសិទ្ធិមនុស្ស ស្នើឱ្យណែនាំអ្នកស្រី ហ៊ូ រុនអេង សិន មុនប្រើច្បាប់ដាក់ទោស
អង្គការសិទ្ធិមនុស្ស និងបក្សជំទាស់ ស្នើរាជរដ្ឋាភិបាលពិចារណាលើកលែងទោសអ្នកស្រី ហ៊ូ រុនអេង ដែលបានសរសេរមតិរិះគន់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងខ្មែរ ដែលការបញ្ចេញមតិអ្នកស្រី រុនអេង គួរតែអប់រំសិន មុនប្រើប្រាស់ផ្លូវច្បាប់ដាក់ទោសទណ្ឌ។ យ៉ាងណាការបញ្ចេញមតិយោបល់ស្ដ្រីចំណាស់នេះ មន្ត្រីរាជរដ្ឋាភិបាល ថា មិនត្រូវបានលើកលែងឡើយ ពីព្រោះអ្នកស្រី ហ៊ូ រុនអេង បានសរសេរមតិរិះគន់បែបចោទប្រកាន់មកលើថ្នាក់ដឹកនាំ មិនមែនជាមតិរិះគន់បែបស្ថាបនាឡើយ។
អានបន្ត -
មេសិទ្ធិមនុស្សកម្ពុជាប្រាប់ពីមូលហេតុនៃការចាប់ខ្លួនបុគ្គលមួយចំនួនដល់ទូតសហភាពអឺរ៉ុប
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់ប្រាប់លោក Igor Driesmans (អ៊ីហ្គោ ទ្រីសស្មាន) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីមូលហេតុ នៃការចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ ដោយសារអាជ្ញាធរកម្ពុជាបានរកឃើញភស្តុតាងរឹងមាំនិងជាក់លាក់ដូចជា៖កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំព្រមទាំងការកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ។ នៅក្នុងនោះតួយ៉ាងដូចជា៖ ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
អានបន្ត -
ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នស្តីពីសិទ្ធិជនជាតិដើមភាគតិច
តំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា លោក សោម គន្ធារី ស្នើសុំឱ្យអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស គួរជំរុញឱ្យរាជរដា្ឋភិបាលកម្ពុជា ផ្ដល់សច្ចាប័ន លើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើមភាគតិច។ថ្វីបើប្រទេសកម្ពុជាបានទទួលស្គាល់សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចក៏ពិតមែន ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័នផ្លូវច្បាប់នោះទេ។
អានបន្ត -
ជនជាតិដើមភាគតិច ១២ភូមិ នៅខេត្តរតនគិរីថា ក្រុមហ៊ុនវៀតណាមមិនកាត់ឆ្វៀលដីប្រគល់ជូនសហគមន៍តាមការសន្យា
សហគមន៍ជនជាតិដើមភាគតិចកាចក់ចំនួន ១២ភូមិ រស់នៅកៀកព្រំដែនកម្ពុជា-វៀតណាម ក្នុងខត្តរតនគិរីនៅតែទន្ទឹងរង់ចាំអាជ្ញាធរកាត់ឆ្វៀលដីចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) របស់វៀតណាម ជាង ១០ឆ្នាំមកហើយ។ សហគមន៍ត្អូញត្អែរថា អាជ្ញាធរយឺតយ៉ាវដោះស្រាយបញ្ហានេះ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាង ១ពាន់គ្រួសារ ទទួលរងភាពអយុត្តិធម៌ម្តងហើយម្តងទៀត ។
អានបន្ត -
គណបក្សកម្លាំងជាតិ នឹងធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី១៥ ខែកញ្ញា
គណបក្សកម្លាំងជាតិ នឹងធ្វើសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ នៅទីស្នាក់ការគណបក្សកម្លាំងជាតិ ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីតំណាងគណបក្សកម្លាំងជាតិចំនួន ៤នាក់ រួមមានលោក ផុន សុភា និងលោក ឡេង សេងហុង ជាដើម បានចូលរួមប្រជុំជាមួយតំណាងសាលារាជធានីភ្នំពេញ ស្ដីអំពីការរៀបចំធ្វើសមាជនេះ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកញ្ញា។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់តាមការស្នើរបស់លោក ហ៊ុន សែន រឿងរិះគន់វៀតណាម
ក្រោយការស្នើសុំរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ត្រូវបានតុលាការរាជធានីភ្នំពេញបង្គាប់ឱ្យសមត្ថកិច្ចឃាត់ខ្លួន ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះរិះគន់ការបោះបង្គោលព្រំដែនជាមួយវៀតណាម និងប្រើប្រាស់ពាក្យ «យួន» ក្នុងសំណេរ។
អានបន្ត -
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ
ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាថាវៀតណាមបានគ្រប់គ្រងដីខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៨ កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើងភ្លាមៗក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុន សែន។ ទន្ទឹមនឹងការចាប់ខ្លួនសំឡេងរិះគន់នេះ លោកហ៊ុន សែនក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល និងបណ្តាប្រទេសលោកខាងលិចត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់ មុននឹងប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាទេនោះ។
អានបន្ត -
តុលាការកំពូលបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបប្រឆាំងនឹងលោក វន់ ពៅ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល រក្សាសាលដីការបស់សាលា ឧទ្ធរណ៍ ដែលសម្រេចផ្ដន្ទាទោសប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ឱ្យជាប់ពន្ធនាគារជាង ៤ឆ្នាំទុកជាបានការ ដដែល។ លោក វន់ ពៅ ថាការសម្រេចនេះ រឹតតែធ្វើឱ្យយុត្តិធម៌សម្រាប់លោក នៅឆ្ងាយដូចជើងមេឃ។ ទោះបីជាតុលាការថ្នាក់ក្រោម តាំងពីសាលាដំបូងរាជធានីភ្នំពេញដល់សាលាឧទ្ធរណ៍ មិនបានផ្ដល់យុត្តិធម៌ដល់រូបលោកក៏ដោយ ប៉ុន្តែក្នុងរយៈពេល ១០ ឆ្នាំមកនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ នៅតែខិតខំបន្តស្វះស្វែងរកយុត្តិធម៌ពីតុលាការជាន់ខ្ពស់។
អានបន្ត -
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងត្រៀមបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែនក្នុងប្រទេសកូរ៉េខាងត្បូង
ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងត្រៀមនាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកហ៊ុន សែននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការត្រៀមចេញមុខប្រឆាំងជាថ្មីរបស់របស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងលើកនេះ គឺដើម្បីចង់ប្រាប់លោក ហ៊ុន សែនពីការដែលពលរដ្ឋនៅតែទទូចចង់ឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA និងទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន និងសង្គមផងដែរ។
អានបន្ត -
កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ
កូដករណាហ្គាវើលដ៍រំពឹងថា ភាគីថៅកែក្រុមហ៊ុននឹងដោះស្រាយ បិទបញ្ចប់វិវាទការងារដែលបានអូសបន្លាយ ជិត១ពាន់ថ្ងៃមកនេះ។ ក្រុមកូដករចាប់មានក្តីសង្ឃឹមឡើងវិញ ខណៈពេលដែលតុលាការត្រៀមដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរចេញពីពន្ធនាគារ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤។
អានបន្ត -
ប្រជាពលរដ្ឋតវ៉ារឿងដីតំបន់២ នៅខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរបង្ខំឱ្យទទួលយកក្បាលដីមិនសមរម្យ
ប្រជាពលរដ្ឋ កំពុងតវ៉ារឿងដីធ្លីនៅតំបន់២ ដែលជាដីអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ នៅខេត្តបន្ទាយមានជ័យ កំពុងកើតទុក្ខមិនសុខចិត្ត ក្រោយអាជ្ញាធរខេត្តនេះ បានគំរាមកំហែង និងប្រើប្រាស់ឧបាយកល បង្ខំឱ្យពួកគាត់ផ្ដិតមេដៃទទួលយកក្បាលដី តាមយន្តការចាប់ឆ្នោតដោះដូរ។ វិធានការដ៏ឆេវឆាវរបស់អាជ្ញាធរនេះ បានធ្វើឱ្យពលរដ្ឋខ្លះ បាត់បង់ដីស្រែ និងខ្លះទៀត បាត់បង់ដីលំនៅឋាន។
អានបន្ត -
នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ
ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ការចរចាប្រាក់ឈ្នួលលើកទី៣ គឺ «គួរឱ្យកត់សម្គាល់ជាងលើកមុន» ដោយសារនិយោជកបានបន្ថែមប្រាក់ឈ្នួល ១ដុល្លារទៀតដើម្បីឱ្យប្រាក់ឈ្នួលឡើងដល់២ដុល្លារ។
អានបន្ត -
លោក មាជ សុវណ្ណារ៉ា កំពុងស្វះស្វែងចូលតតាំងក្តី ខណៈប្រឈមនឹងការចាប់ខ្លួន
អ្នកនយោបាយជើងចាស់មួយរូប និងជាអតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា អះអាងថា លោកកំពុងស្វះស្វែងរកមធ្យោបាយ ដើម្បីអាចតតាំងក្តីរបស់លោក ខណៈតុលាការខេត្តរតនគិរីបានចេញដីកាចាប់ខ្លួនរូបលោក នៅក្នុងករណីដែលកើតឡើងមួយឆ្នាំមកហើយ។
អានបន្ត -
កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ
កម្មករ–កម្មការិនីប្រមាណ៣០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ML ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា ក្រោយពីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគាត់មានភាពយឺតយ៉ាវ។ អ្នកស្រី សូ សារឿន ជាកម្មការិនីរោងចក្របានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលនាំឱ្យកម្មករធ្វើបាតុកម្មតវ៉ាដោយសារថៅកែរោងចក្រនេះពន្យាពេលបើកប្រាក់ឈ្នួលដល់ពួកគាត់។ អ្នកស្រីថា តាមកាលកំណត់ គឺភាគីរោងចក្រត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករនៅថ្ងៃទី៦ នៃខែនីមួយៗ ប៉ុន្តែសម្រាប់ខែកញ្ញានេះ គឺថៅកែពន្យាពេលបើកប្រាក់ឈ្នួលឱ្យកម្មករដល់ថ្ងៃទី១១វិញ ក្រោមហេតុផលថា ជាប់លុយនៅហុងកុងពុំទាន់អាចដោះស្រាយបាន។
អានបន្ត -
នាយករដ្ឋមន្ត្រី៖ ៩នាក់ជាមេខ្លោងត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងគម្រោងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦៦នាក់ ហើយអប់រំដោះលែងវិញ៥៧នាក់ ខណៈ៩នាក់ទៀតជាមេខ្លោងត្រូវបានបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា កាលពីថ្ងៃទី១៨ ខែសីហា កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនក្រុមជ្រុលនិយមបាន៦៦នាក់ ក្នុងនោះ៥៧នាក់ត្រូវបានដោះលែងវិញបន្ទាប់ពីមានការអប់រំ និងណែនាំ ហើយនៅសល់៩នាក់ទៀតត្រូវកសាងនីតិវិធីទៅតុលាការ។
អានបន្ត -
ដីព្រៃទំហំ១០០ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបានគេធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអះអាងថា ដីព្រៃទំហំ ១០០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជន។ ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ថា ដីដែលគេធ្វើរបងហ៊ុំព័ទ្ធ និងឈូសឆាយទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនោះមានទំហំ ១០០ហិកតាស្ថិតនៅចំណុចអូរពង្រ និងវាលព្រះឥន្ទ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។
អានបន្ត