កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ដី​ចង្កេះ​ភ្នំ​ក្រាំង​ដី​មាស​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

    ក្រាំង​ដី​មាស គឺ​ជា​ភ្នំ​មួយ​សម្បូរ​ទៅ​ដោយ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​សម្ភារៈ​ប្រើប្រាស់​អំពី​ដី។ ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ចាត់​ទុក​ភ្នំ​ក្រាំង​ដី​មាស ជា​អត្តសញ្ញាណ​សម្គាល់​ខេត្ត​របស់​ខ្លួន​មួយ​ដែរ ក្រៅ​ពី​រូប​សំណាក​ឆ្នាំង ដែល​គេ​ធ្វើ​ពី​ស៊ីម៉ងត៍​ដាក់​បញ្ឈរ​លើ​ជើង​ទម្រ​ធំ​មួយ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ក្រុង។ បច្ចុប្បន្ន អ្នក​ភូមិ​ខ្លះ​បាន​បំផ្លាញ​ទាំង​កូន​ឈើ និង​ហ៊ុមព័ទ្ធ​ដី​ក្បែរ​ចង្កេះ​ភ្នំ​នោះ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ។ ក្រុម​ពលរដ្ឋ​ដែល​គេ​សង្ស័យ​ថា​មាន​មេ​ខ្យល់​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​អ្នក​កាង​ពី​ក្រោយ​ខ្នង បាន​ទន្ទ្រាន​ព្រៃ និង​ហ៊ុមព័ទ្ធ​ដី​ភ្នំ​ចំនួន ៤​កន្លែង ដាំ​ចេក និង​ស្វាយ ហើយ​ដី​នៅ​កន្លែង​ខ្លះ​ទៀត​នៃ​ជួរ​ភ្នំ មាន​ដាក់​ស្លាក​ដី​លក់​ទៀត​ផង។ អាជ្ញាធរ​ភូមិ​ដែល​មាន​តួនាទី​គ្រប់គ្រង​ទឹក​ដី​រដ្ឋបាល​ជាប់​នឹង​ភ្នំ​នេះ បាន​បង្ហាញ​ការ​លំបាក​ពី​ការ​ទប់ស្កាត់​សកម្មភាព​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ។

    អានបន្ត
  • ម.ស.ម.ក​ស្នើ​រដ្ឋមន្ត្រី​បរិស្ថាន​បំភ្លឺ​ពី​ការ​ផ្ដល់​ដី​សម្បទាន​ដល់​ឧកញ៉ា​ល្បី​ឈ្មោះ​ពីរ​រូប

    នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) ផ្ញើលិខិត​ចំហ​មួយ​ជូន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យ​បំភ្លឺ​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លឹម ប៊ុនណ្ណា ហៅ​ខ្នា ដែល​កំពុង​រត់​គេច​ខ្លួន ខណៈ​ដី​នេះ​រដ្ឋាភិបាល​ទើប​ដក​ហូត​ពី​ក្រុមហ៊ុន​ចំនួន​២ ដែល​រំលោភ​លើ​លក្ខខណ្ឌ​នៃកិច្ចសន្យា។ ប៉ុន្តែ​មន្ត្រី​ក្រសួង​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ គ្រាន់​តែ​ទទួល​បាន​សិទ្ធិ​ប្រមូល​អនុផល​ព្រៃឈើ ដែល​សល់​ពី​ការ​ឈូសឆាយទេ។ លិខិត​ចំហ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៦ មករា ចាត់​ទុក​ការ​ផ្ដល់​ដី សម្បទាន​សេដ្ឋកិច្ច​២​កន្លែង នៅ​ខេត្ត​មណ្ឌលគិរី ដែល​រដ្ឋាភិបាល​ទើប​ដកហូត ពី​ក្រុមហ៊ុន​ដែល​រំលោភ​លើ​លក្ខខណ្ឌ​ធ្វើ​អាជីវកម្ម​នោះ ថា​បាន​បំពាន​លើ​បទបញ្ជា​លេខ​០១ របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២ ដែល​​ផ្អាក​រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះអាសន្ន និង​ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ។

    អានបន្ត
  • បុគ្គលិកក្រុមហ៊ុនគូវ៉ាហារ៉ានៅភ្នំពេញទាមទារឲ្យក្រុមហ៊ុនបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ

    បុគ្គលិកជាង១០០នាក់នៅក្រុមហ៊ុនគូវ៉ាហារ៉ាដែលជាក្រុមហ៊ុនពិនិត្យសម្ភាររោងចក្រ នៅព្រឹកថ្ងៃពុធនេះ នាំគ្នាធ្វើកូដកម្មតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនគូវ៉ាហារ៉ា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទាមទារឲ្យក្រុមហ៊ុនបន្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលពួកគេធ្លាប់ទទួលបាន និងលក្ខខណ្ឌការងារមួយចំនួនទៀត។ អ្នកតវ៉ាម្នាក់ លោក ស៊ិន សំបូរ មានប្រសាសន៍ថា ការតវ៉ារបស់ពួកលោកគឺដើម្បីទាមទារអត្ថប្រយោជន៍ដែលកម្មករធ្លាប់ទទួលបានពីមុនមក ដូចជាប្រាក់បំណាច់ឆ្នាំ និងលុយព្រីម ដែលលោកថា ពីមុនមកពួកលោកធ្លាប់ទទួលបាន តែក្រុមហ៊ុនបញ្ឈប់ការផ្ដល់អត្ថប្រយោជន៍ទាំងនេះ។

    អានបន្ត
  • សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ស្នើរ​លោក​អាត់ ធន់ ឈប់​ញុះញង់​ការតវ៉ា​ក្រុមហ៊ុន​កា​ពី​តូ​ល​

    ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​លោក ឯ សុភា​ស់ ជា​ប្រធាន បាន​ចេញ​លិខិត​មួយ​ច្បាប់​អំពាវនាវ​លោក អាត់ ធន់ ប្រធាន​សហភាព​យុវជន​កម្ពុជា បញ្ឈប់​សកម្មភាព​ទាំងទ្បាយ ដែល​សមាគម​នេះ​យល់ថា បាន​បង្ក​ភាព​ញុះញង់ តាម​គ្រប់​រូបភាព នៅ​ពីក្រោយ​អតីត​អ្នកបើក​រថយន្ត​ក្រុង ក្រុមហ៊ុន​កា​ពី​តូ​ល​។​បើ​តាម​លិខិត ទង្វើ​បាតុកម្ម​កន្លងមក​បាន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ការប្រកប​របរ របស់​អ្នក​រត់​កង់​បី​-​ម៉ូតូឌុប ចំនួន​១៥០​នាក់ ដែល​ជា​សមាជិក សមាគម ។​ ​លិខិត​របស់​សមាគម​បានបញ្ជាក់​ថា អតីត​អ្នកបើកបរ​ក្រុមហ៊ុន​កា​ពី​តូ​ល ចំនួន​៤៥​នាក់ ដែល​បន្តធ្វើ​សកម្មភាព​តវ៉ា​នានា ប្រឆាំង​នឹង​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​បាន​បញ្ឈប់ ស្របច្បាប់​រួចហើយ​។ ដូច្នេះហើយ​ទើប​សមាគម​ស្នើ​លោក អាត់ ធន់ ឲ្យ​ពិនិត្យលើ​ទង្វើ​ទាំងទ្បាយ ដែល​បង្ក​ភាព​ញុះញង់ ប៉ះពាល់​ទៅដល់​ការប្រកប​មុខរប​ររ​ក​ស៊ី របស់​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

    អានបន្ត
  • រដ្ឋ​ម​ន្ត្រី​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​​ស​ម្រេ​ច​​​រៀ​ប​ចំ​​​វេ​ទិ​កា​​​អ​ប់​រំ​​ផ្ស​ព្វ​ផ្សា​យ​​​ច្បា​ប់​​​ស្តី​ពី​ ​ច​រា​ច​រ​ណ៍​​​ផ្លូ​វ​គោ​ក​

    ភ្នំពេញ​៖ ទន្ទឹមនឹង​សមត្ថកិច្ច​ចុះ​អនុវត្ត​ពង្រឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០១៦​រហូតមក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង បានចេញ​សម្រេច​បង្កើត​ក្រុមការងារ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សាធារណជន​បន្ថែមទៀត ដើម្បី បង្កើន​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ និង​រក្សា​សណ្តាប់ធ្នាប់ ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ថ្មី​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច ស ខេង បានចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​សមាសភាព​មន្ត្រី​ចំនួន ១១​រូប មកពី​ក្រសួង​ពាក់ព័ន្ធ​។ សម្តេច បាន​ណែនាំ​ក្រុមការងារ​នេះ ឲ្យ​ចាត់ចែង​ការងារ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បង្រៀន ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​សាធារណជន តាម​គ្រប់​មធ្យោបាយ រួមទាំង តាមរយៈ​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​ផ្ទាំង​ប៉ាណូ​រូបភាព​តាម​ទីសាធារណៈ ដើម្បី​បង្កើន ការយល់ដឹង​ពី​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់ និង​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​។​

  • ពល​រដ្ឋ​​សហ​គមន៍​​ស្ទឹង​មាន​ជ័យ​​ព្រួយ​បារ​ម្ភ​​ចំ​ពោះ​​ការ​បណ្ដេញ​​ចេញ​​​

    តំណាង​ប្រជាពលរដ្ឋ​៤៣៥​គ្រួសារ មកពី​សហគមន៍​៨​ផ្សេងៗ​គ្នា នៅ​សង្កាត់​ស្ទឹងមានជ័យ ដែលមាន​ផ្ទះ​រស់នៅ​តាម​មាត់​ប្រឡាយ​ស្ទឹងមានជ័យ​សំដែង​ការ​ព្រួ​បារម្ភ ខ្លាច​អាជ្ញាធរ​បណ្តេញ​ពួកគេ​ចេញ​ក្រោមរូបភាព​អភិវឌ្ឍន៍​។​ ​សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ស្ទឹង​ប្រាក់​មានជ័យ សាមគ្គី​មានជ័យ​ថ្មី ស្ត្រី​អភិវឌ្ឍន៍ សហគមន៍​សន្សំ​ប្រាក់ និង សហគមន៍​ស្ត្រី​សាមគ្គី​មានជ័យ​ជាដើម​។​

  • អា​ជ្ញា​ធរ​​បំ​​បែក​​ការ​​ប្រ​មូល​​​ផ្តុំ​​រំ​ឭក​​ខួប​ការ​​បាញ់​​សម្លា​ប់​​ក​ម្ម​ក​រ​នៅ​​ផ្លូវ​វេង​ស្រេង​

    ភ្នំពេញៈ មនុស្ស​ជាច្រើន​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​រំឭក​ខួប​លើក​ទី​ពីរ​នៃ​ការប្រើ​កាំភ្លើង​គ្រាប់​ពិត​ធ្វើ​ការបាញ់​បង្ក្រាប​ទៅលើ​ការតវ៉ា​របស់​កម្មករ​កាត់ដេរ​ដែល​បាន​បណ្តាល​ឲ្យ​មានការ​ស្លាប់ ៥ នាក់ និង​របួស​រាប់សិប​នាក់​កាលពីដើមឆ្នាំ ២០១៤ ត្រូវបាន​បំបែក​ដោយ​កម្លាំង​អាជ្ញាធរ​យ៉ាងច្រើន​លើសលប់​កាលពី​ព្រឹក​ម្សិលមិញ​។​ ​សមាជិក​សហជីព កម្មករ​កាត់ដេរ និង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកដទៃៗ​ទៀត​ប្រមាណ ៣០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ផ្លូវ​វេ​ង​ស្រេង​ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​ការបង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ នៅលើ​ផ្លូវ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​កម្មករ ៤ នាក់​បាន​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន​ប៉ុន្តែ​ត្រូវបាន​សន្និដ្ឋានថា​បាន​ស្លាប់​ហើយ​។ ការជួប​ជុំគ្នា​នេះ​ត្រូវបាន​បំបែក​ដោយ​អាជ្ញាធរ​ដែលមាន​ចំនួន​ប្រមាណ ៥០០ នាក់​រួមមាន​នគរបាល​បង្ក្រាប​កុបកម្ម និង​សន្តិសុខ​ប្រមាណ ១០០ នាក់​។​

  • តំ​ណាង​ស​ហគ​ម​ន៍​​ម្នាក់​នៅ​ព្រះ​វិហារ​​ត្រូវ​ចាប់​ខ្លួន​​

    មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹងថា​តំណាង​សហគមន៍​ដីធ្លី​ជនជាតិដើម​ភាគតិច​ម្នា​ក់នៅ​ខេត្តព្រះវិហារ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​ប្រជាពលរដ្ឋ​តវ៉ា​ជាង​មួយ​សប្តាហ៍​មកហើយ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​ដោះស្រាយ​បញ្ហាដីធ្លី​។​ ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​មកពី​ស្រុក​ចំនួន​២​គឺ​ស្រុករ​រវៀង និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​បាននាំគ្នា​តវ៉ា ដោយមាន​អ្នកខ្លះ​ដេក​សម្រាក​នៅមុខ​សាលាខេត្ត តាំងពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ទាមទា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឡាន​ហ្វេ​ង​។ ប្រជាពលរដ្ឋ​ចោទថា​ក្រុមហ៊ុន​នោះបាន​ឈូសឆាយដី​ពួកគាត់​តាំងពី​ឆ្នាំ​២០១២​។​

  • អ្នក​បឹង​កក់​ស្នើ​អង្គ​ការ​តម្លា​ភាព​ស៊ើប​អង្កេ​ត​ករណី​ជម្លោះ​ដី​ធ្លី​

    អ្នកមាន​ជម្លោះដីធ្លី​១៣​គ្រួសារ​នៅ​ភូមិ​១​ក្នុង​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានស្នើ​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ជួយ​ស៊ើបអង្កេត​ករណី​ជម្លោះដីធ្លី​រយៈពេល​ជិត​១០​ឆ្នាំ ដោយ​ពួកគេ​សង្ស័យថា​មាន​អំពើពុករលួយ​។​ ​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​រួមជាមួយ​ប្រជាពលរដ្ឋ​មកពី​បុរី​កីឡា​និង​ព្រលានយន្តហោះ​SOS​សរុប​ប្រមាណ​៣០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​មុខ​ការិយាល័យ​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​អង្គការ​នេះ​ស៊ើបអង្កេត​លើ​ការដោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​តំបន់​បឹ​កក់​។​

  • ​ស​ហ​ជីព​​មួយ​​ក្រុម​​សុំ​​ជួប​​តំ​ណាង​រាស្ត្រ​បក្ស​​ប្រ​ជា​ជន​​ដើ​ម្បី​​ពិ​ភា​ក្សា​​លើ​​សេច​ក្ដី​ព្រាង​ច្បាប់​​​

    សហជីព​មួយក្រុម ស្នើ​ប្រធានរដ្ឋសភា សុំ​ជួប​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​ពិភាក្សា​លើ​ក្លឹមសារ​មួយចំនួន​នៃ​សេចក្ដីព្រាងច្បាប់​សហជីព ដែល​ពួកគេ​ថា បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ បើ​ច្បាប់​នេះ​ត្រូវ​សភា​អនុម័ត ដោយ​គ្មាន​ការកែប្រែ​នោះ​។​ ​តាម​លិខិត​ចុះ​ថ្ងៃទី​២៥ ខែធ្នូ របស់​ក្រុម​ព្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែល​ផ្ញើ​ទៅ​លោក ហេង សំរិន​នោះ បានសរសេរថា ការស្នើរ​សុំ​ជួប តំណាងរាស្ត្រ​មកពី​បក្ស​កាន់អំណាច​នោះ គឺ​ដើម្បី​ចង់​ឲ្យ​ស្ថាប័ន​ធ្វើ​ច្បាប់​មួយ​នេះ កែប្រែ​ឬក៏​លុបចោល នូវ​ចំនុច​មួយចំនួន​ដែល​ពួកគេ​ថា អាច​នឹង​រារាំង​ពួកគេ​មិន​ឲ្យ​ការពារ​ប្រយោជន៍​កម្មករ​បាន​។​

  • សង្គម​​ស៊ី​វិល​​ទទូ​ច​​ជា​​ថ្មី​​ឲ្យ​រ​ដ្ឋា​ភិ​បាល​​ទម្លាក់​​ចោល​​សេច​ក្ដី​​ព្រាង​​ច្បាប់​​ឧ​ក្រិដ្ឋ​កម្ម​​អ៊ីន​ធឺ​ណិត​

    សេចក្តីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នៅតែមាន​ភាពចម្រូងចម្រាស និង​ជា​ក្ដី​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ទាក់ទង​នឹង​ការការពារ​សិទ្ធិមនុស្ស និង​អ្នកធ្វើការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រុម​សង្គម​ស៊ីវិល​លើកឡើងថា សេចក្ដីព្រាងច្បាប់​នេះ គឺជា​ការ​រឹតត្បិត​ដល់​សិទ្ធិ​បញ្ចេញមតិ និង​ជាការ​គំរាមកំហែង​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ ​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បែរជា​លើកឡើងថា ក្រសួង​មិនទាន់​បានរៀបចំ​ធ្វើ​សេចក្ដីព្រាងច្បាប់​នេះ​ជា​ផ្លូវការ​នៅឡើយ​។​ ​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះថា សេចក្ដីព្រាងច្បាប់​នេះ​ជាការ​រឹតបន្តឹង​ក្នុងការ​បញ្ចេញមតិ និង​ការប្រើប្រាស់​អ៊ីនធឺណិត​។​ ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​អ៊ីនធឺណិត ជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចែករំលែក​ព័ត៌មាន និង​ស្វែងរក​ព័ត៌មាន​ពី​គ្រប់ទិសទី ប៉ុន្តែ​រដ្ឋាភិបាល​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​ប្រជាធិបតេយ្យ​៖ «​ប្រទេសមួយ​ចំនួន​គេ​បានដាក់​បញ្ញត្តិ​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មែន តែ​ជាទូទៅ​គេ​គ្រាន់តែ​ដាក់​ជា​យន្តការ​ទេ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​ថា ឥឡូវ​នៅពេល​មាន​ករណី​ណាមួយ​មាន​គេហទំព័រ​ប៉ះពាល់​លើ​អ្នកដទៃ​ហ្នឹង គេ​មាន​គណៈកម្មការ​គេ​មួយ​ដើម្បី​ត្រួតពិនិត្យ គេ​មាន​អ្នកឯកទេស​មើលថា តើ​ត្រឹមត្រូវ​អត់​?»​។​

  • អ្នក​ភូមិ​​ស​ហ​គ​ម​ន៍​ ២​ ​ធ្នូ ​​ចោទ​​ក្រុម​​ហ៊ុន​​កៅ​ស៊ូ​​​ឈូស​ឆាយ​ដី​​​ចំ​ការ​

    ក្រចេះ​៖ ពលរដ្ឋ​ជាង ១៦០​គ្រួសារ​នៅ​ស្រុក​អង្គស្នួល ខេត្តក្រចេះ បាន​ចោទ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​ថា បាន​ឈូសឆាយដី​របស់​ពួកគាត់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​អេ​ស្កា​វា​ទ័​រ​ជាច្រើន​គ្រឿង​។ ​គ្រួសារ​ជាច្រើន​មកពី​សហគមន៍ ២ ធ្នូ បានដាក់​ពាក់​ប្តឹង​ទៅកាន់​មន្ត្រី​សិទ្ធមនុស្ស អាដហុក កាលពី​ថ្ងៃ​ពុធ ដោយបាន​អះអាងថា ក្រុមហ៊ុន​នេះ​បាន​យក​ម៉ាស៊ីន អេ​ស្កា​វា​ទ័​រ ជាច្រើន​គ្រឿង​មក​ឈូសឆាយដី​របស់​ពួកគាត់​ប្រមាណ ៦ ហិកតា ព្រមទាំង​មាន​សន្តិសុខ​ចាំ​ការពារ​ថែម​ទៀតផង​។​ ​អ្នកស្រី ហាង ឈាវ​គុន មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ក្រុម​អ្នកភូមិ​បានធ្វើ​ការរារាំង​ពួកកម្មករ​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើការ​ឈូសឆាយដី​បន្ថែម​ទៀតឡើយ​។​

  • មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញបានធ្វើការវិភាគលើសេចក្តីព្រាងច្បាប់សហជីព

    មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​ស្វែងរក​ប្រាក់ចំណេញ​បានធ្វើការ​ត្រួតពិនិត្យ​ជាបឋម​យ៉ាង​ឆាប់រហ័ស​មួយ​លើ​សេចក្តីព្រាងច្បាប់​សហជីព​របស់​ព្រះរាជាណាចក្រ​កម្ពុជា (​សេចក្តីព្រាងច្បាប់​សហជីព​) ដែល​បានចេញ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ការវិភាគ​របស់​មជ្ឈមណ្ឌល​យើងខ្ញុំ​ផ្តោត​សំខាន់​លើ​សេរីភាព​សមាគម សេរីភាព​ក្នុងការ​ជួបប្រជុំ និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ការវិភាគ​ជាបឋម​នេះ​បាន​សន្និដ្ឋានថា​មាន​បញ្ហា​មួយចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​នេះ​។​

  • អ្នក​បឹង​កក់​ខ្លះ​ប្តូរ​ចិត្ត​ដោយ​ឈប់​ប្រ​គល់​ដី​របស់​ខ្លួន​ជិត​ពាក់​កណ្តាល​ឲ្យ​អា​ជ្ញា​ធរ​​​

    សហគមន៍​ដីធ្លី​ប្រមាណ​ជាង​៤០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្តុំ​និង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​សេសសល់​៧​គ្រួសារ​ឲ្យ​បាន​ឆាប់​ដោយ​អះអាងថា​សាលា​រាជធានី​មិនបាន​គោរព​តាម​ការសន្យា​ដោយ​ពន្យា​ពេល​ដោះស្រាយ​ជូន​ពួកគេ​ជាង​កន្លះ​ឆ្នាំ​។​ ​តំណាង​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ​មកពី​តំបន់​បឹងកក់​និង​បុរី​កីឡា​។ តំណាង​សហគមន៍​បឹងកក់​អ្នកស្រី លី ចាន់ណា​រី ថ្លែងថា​មូលហេតុ​ដែល​ពួកគេ​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ពួកគេ​លើ​ទំហំ​ដី​ដែល​កាន់កាប់​១០០​ភាគរយ​ខណៈ​កាលពីមុន​ពួកគេ​បាន​ដី​តែ​ពាក់កណ្តាល​នៃ​ផ្ទៃដី​សរុប​។ អ្នកស្រី​បន្តថា​៖ “​នៅពេល​គេ​មិន​ដោះស្រាយ​ពន្យា​ពេល​អញ្ចឹង​វា​ប្រឈម​ហើយដោយ​សារ​ពួក​ខ្ញុំគេ​បូម​ពន្លិច​ផ្ទះសម្បែង​អស់ហើយ​បាត់បង់​មុខរបរ​បាត់បង់​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​អញ្ចឹង​ទៅ​វា​មាន​បញ្ហា​ប្រឈម​អញ្ចឹង​សុខចិត្ត​ថា​ចង់​បញ្ចប់​ខ្ញុំ​យកតែ​៥២​ភាគរយ​តែ​ឥឡូវ​អត់​សាលា​រាជធានី​អត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំៗ​យក​១០០​ភាគរយ​វិញ​”​។​

  • អ្នក​មាន​ជម្លោះ​ដី​ជា​មួយ​តំ​ណាង​រាស្ត្រ​ខេត្ត​ព្រះ​វិហារ​ត្អូញ​ត្អែរ​ពី​ទុក្ខ​លំ​បាក​

    ប្រជាពលរដ្ឋ​ដែល​អះអាង​មាន​ជម្លោះដីធ្លី​ជាមួយ​តំណាងរាស្ត្រ​នៅ​ខេត្តព្រះវិហារ​ត្អូញត្អែរ​ពី​ទុក្ខលំបាក​ដោយ​ថា​អាជ្ញាធរ​បាន​ឈូសឆាយ​យក​ដី​របស់​ពួកគេ​ដោយ​មិនមាន​ដំណោះស្រាយ​ជាង​៤​ឆ្នាំ​មកហើយ​។​ ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​នេះ​ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ឬ​ស្សី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​បាន​ជួបជុំគ្នា​ធ្វើ​សន្និសីទកាសែត​ជាថ្មី​ម្ដងទៀត​លើកឡើង​ពី​ទុក្ខលំបាក​របស់ខ្លួន​ដែល​អះអាងថា​មាន​ជម្លោះ​ដី​ជាមួយ​មន្ត្រី​គណបក្ស​ប្រកាន់​អំណាច​។​

  • សហ​ជីព​នៅ​ខេត្ត​ស្វាយ​រៀង​អំ​ពាវ​នាវ​ឲ្យ​កម្ម​ករ​ឈប់​ត​វ៉ា​ដោយ​ប្រើ​អំ​ពើ​ហិ​ង្សា​

    សហជីព​ចំនួន​៤​ដែលមាន​មូលដ្ឋាន​ប្រចាំខេត្ត​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​អង្គារ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវ​ឲ្យ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ដែល​បាន​តវ៉ា​តាំងពី​ថ្ងៃទី​១៦​ខែធ្នូ ចូលធ្វើការ​ធម្មតា​វិញ​។​ ​សហជីព​ទាំងនោះ​រួមមាន​ស​ម្ព័​ន្ឋ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ​របស់​លោក ឆេង ឈន់ សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ របស់លោក សៅ កុសល និង​សហជីព​សហភាព​ការងារ​កម្ពុជា​របស់លោក ឃុន សុខុម​។ ក្នុង​សេចក្តីថ្លែងការណ៍​រួម សហជីព​ទាំង​៤​សរសេរថា​ការធ្វើ​កូដកម្ម បាតុកម្ម​របស់​កម្មក​រ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មិនមាន​អ្នកដឹកនាំ​ឬក៏​ទាមទារ​ឲ្យ​ច្បាស់លាស់​នោះទេ​។ សហជីព​បាន​អំពាវនាវ​កុំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ខុស​នីតិវិធី​ច្បាប់​និង​ហិង្សា ហើយ​ ​អំពាវនាវ​ឲ្យ​កម្មករ​ចូលធ្វើ​ការងារ​វិញ ហើយ​បើក​ម្មករ​ចង់​ទាមទារ​អ្វី​នោះ ត្រូវ​រក​តំណាំង​សហជីព​មក​ចរចា​តាម​សន្តិវិធី​។​ ​

  • ជន​ជាតិ​​ភាគ​​តិច​​ជាង​​ ១០ ​​នាក់​​ត្រូវ​​តុ​លា​ការ​​កោះ​​ហៅ​​រឿង​​ជម្លោះ​​ដី​

    រតនគិរីៈ តំណាង​ជនជាតិភាគតិច​ជាង ១០ នាក់​ដែល​រួមមាន​ទាំង​មេភូមិ​គណបក្ស​ប្រជាជន និង​ជំទប់​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង និង​រំលោភ​កាន់កាប់​ដី​ក្រុមហ៊ុន​។​ ​តុលាការខេត្ត​រតនគិរី​បានចេញ​ដីការ​កោះហៅ​តំណាង​ពលរដ្ឋ​ចំនួន ១៣ នាក់​រស់នៅ​ក្នុងភូមិ​ប៉ា​អរ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ​ឲ្យ​ចូលទៅ​បំភ្លឺ​បន្ទាប់ពី​ពួកគាត់​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្នុងស្រុក​មួយ​ឈ្មោះ ខូវ គឺ​ម​ឡេង ចាប់តាំងពី​ឆ្នាំ ២០០៨ មក​។ នេះ​បើ​យោងតាម​អង្គការ​អាដហុក និង​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​តុលាការខេត្ត​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ១១ ខែធ្នូ​ឆ្នាំ ២០១៥ ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម​ស៊ើបសួរ សាន ប៊ុនធឿន​។​

  • កម្ម​ករ​​៥៨​នាក់​​ត្រូវ​ដោះ​លែង​ ក្រោយ​​ពី​អា​ជ្ញា​ធរ​​អប់​រំ​ឲ្យ​ឈប់​តវ៉ា​​ប្រើ​អំ​ពើ​ហិ​ង្សា​

    កម្មករ​កម្មការិនី​ចំនួន​៥៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៦​នាក់ មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​ខេត្តស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​អាជ្ញាធរ​អះអាងថា​ពួកគេ​បាន​សន្យាថា​នឹង​ឈប់​បង្ក​អំពើហិង្សា​។​ ​កម្មករ​ត្រូវបាន​សមត្ថកិច្ច​ចាប់​មក​ធ្វើ​ការអប់រំ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បន្ទាប់ពី​ពួកគេ​បានចេញ​មុខ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ពី​១៤០​ដុល្លារ​ទៅ​១៦០​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ​។ បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កម្មករ​ទាំង​នោះបាន​អុក​ឡុង​នៅ​តំបន់​មេន​ហាត​ធេ​ន​ដោយមាន​កាន់ដំបង និង​ដុំថ្ម និង​គប់​ទៅលើ​រោងចក្រ ហើយ​បង្ក​ឲ្យ​ខូចខាត​បង្អួច​កញ្ចក់​មួយ​ចំនួន​។ ហ្វេ​ស​ប៊ុ​ក​សរសេរ​បន្តថា​សមត្ថ​កិច្ច​បាន​ចាប់ខ្លួន​ពួកគេ​យកមក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​កម្មករ មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​វិល​ទៅ​មូលដ្ឋាន​វិញ​នៅ​ម៉ោង​៦​ល្ងាច​។​

  • មន្រ្តី​សហ​ជីព​ថា​​កម្ម​ករ​ជាង​៣០​នាក់​ត្រូវ​ចាប់​ខ្លួន​ ពេល​តវ៉ា​ទាម​ទារ​ដំ​ឡើង​ប្រាក់​ឈ្នួល​​

    មន្ត្រី​សហជីព​ប្រចាំខេត្ត​ស្វាយរៀង​ឲ្យ​ដឹងថា​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត​ជាង​៣០​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ពួកគេ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​កម្មករ​៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។​ ​អគ្គលេខាធិការ​សម្ព​ន្ធ័​សហជីព​ការងារ​ឯករាជ្យ​ប្រចាំខេត្ត​ស្វាយរៀង​លោក លោក លួស សេង ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​កម្មករ​រាប់ពាន់នាក់​បានចេញ​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ទៅ​ជួបជុំគ្នា​នៅ​តំបន់​រោងចក្រ​តាយសេង ដោយ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។ លោក​បន្តថា​ក្នុងពេល​តវ៉ា​នោះ មាន​កម្មករ​មួយក្រុម​ទៀត​បានគេច​ទៅខាង​ក្រោយ​រោងចក្រ ដោយមាន​ការ​គប់​ដុំថ្ម​ទៅលើ​រោងចក្រ​។ លោក​បន្ថែមថា​កម្មករ​ជាង​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោងជាង​១០​ព្រឹក ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ទី​រួម​ខេត្តស្វាយរៀង​។​

  • សង្គម​​ស៊ី​វិល​​ជំ​រុញ​​ឲ្យ​​យុ​​វជន​​​ប្រើ​​បណ្តា​ញ​​សង្គ​ម​​ឲ្យ​​ចំ​​គោល​ដៅ​

    ភ្នំពេញៈ សង្គម​ស៊ីវិល​ធ្វើការ​ផ្តោតលើ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បណ្តាញ​សង្គម​រួមមាន Facebook ឬ Twitter ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​តស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស ធ្វើ​នយោបាយ និង​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត​។​ ​ការជំរុញ​នេះ​ធ្វើឡើង កាលពី​ម្សិលមិញ ក្នុង​វេទិកា​យុវជន​ក្រោម​ប្រធានបទ​នយោបាយ​សម័យ​បច្ចេកវិទ្យា​ដែលមាន​យុវជន ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​ចូលរួម​ប្រមាណ ១៥០ នាក់​ដើម្បីឱ្យ​យុវជន​ធ្វើការ​វាយតម្លៃ​ជាទូទៅ​អំពី​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ចាប់តាំងពី​ឆ្នាំ ២០១៣ មក​ហើយក៏​ដើម្បី​រក​ដំណោះស្រាយ​ផ្លូវ​គំនិត ឬ​នយោបាយ​ដើម្បីឱ្យ​យុវជន​ប្រើប្រាស់​បណ្តាញ​ទាំងនោះ​ឱ្យចំ​គោលដៅ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo