កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្កើន​ចំណេះដឹង​ផ្នែក​ច្បាប់​ដល់​សហគមន៍​ក្រីក្រ​​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បាន​ចាក់​បញ្ចាំង ភាពយន្ត​ឯកសារ​ខ្លី​មួយ​ឲ្យ​តំណាង​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ទស្សនា ដែល​អង្គការ​នោះ​យល់ថា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ខណៈ​តុលាការ​រង​ការរិះគន់​ថា​មាន​ទំនោរ​ទៅរក​បក្ស​អំណាច​។​ ​ការចាក់​បញ្ចាំង​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​(CCHR)​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ជិត​១០០​នាក់ មកពី​តំណាង​អង្គការក្រៅរដ្ឋាភិបាល និង​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ខ្លះ នៅតំ​បឹងកក់ និង​បុរី​កីឡា​ជាដើម​។​

  • អង្គការ​សិទ្ធិ​មនុស្ស​បើក​វគ្គ​ពង្រីង​សិទ្ធិ​អំណាច​ដល់​ពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​វៀតណាម

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន​ក្បែរ​ព្រំដែន​កម្ពុជា-​វៀតណាម ពិសេស​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ គោលបំណង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​​គឺ​ចង់​ឱ្យ​ពលរដ្ឋ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ និង​ស្គាល់​ភាព​ជា​ម្ចាស់​អំណាច​ពិតប្រាកដ​របស់​ខ្លួន។

  • សហគមន៍​ព្នង​មាន​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​វៀតណាម​បដិសេធ​មិន​ចុះ​បញ្ជី​ស្ថិតិ​ដីធ្លី

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ជាង ២០០​គ្រួសារ បដិសេធ​មិន​យល់​ព្រម​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណកម្ម​ទៅ​ឲ្យ​អាជ្ញាធរ​នោះ​ឡើយ។ អ្នក​ភូមិ​អះអាង​ថា ពួក​គេ​អស់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិញ ភឿក​១។

  • ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​ស្ករស លី យ៉ុងផាត់ បង្ហូរ​កាក​សំណល់​ពី​រោងចក្រ​ចូល​ស្ទឹង

    ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ពង់ ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​ក្រុមហ៊ុន​ផលិត​ស្ករស​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ថា​បាន​បង្ហូរ​សារធាតុ​នៃ​កាក​សំណល់​ចេញ​ពី​រោងចក្រ​ចូល​ទឹក​ស្ទឹង និង​អូរ​ធម្មជាតិ ដែល​អ្នក​ស្រុក​តែង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​ស្ករស លោក លី យ៉ុងផាត់ វិញ​បញ្ជាក់​ថា សារធាតុ​ដែល​បែក​ធ្លាយ​ចេញ​ពី​ធុង​នោះ គឺ​មាន​ជាតិ​ស្ករ​សុទ្ធ ពុំ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ទេ។

  • ស្រ្តី និង​កុមារ​ងាយ​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ

    ការសិក្សា​​មួយ​​បាន​បង្ហាញ​ថា ស្ត្រី និង​កុមារ​មាន​ភាព​ងាយ​រងគ្រោះ ដោយសារ​គ្រោះ​មហន្តរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​ច្រើន​ជាង​បុរស ១៤ ​ដង ខណៈ​ដែល​ពួកគេ​ទទួល​បាន​ព័ត៌មាន​​​តិច កត្តា​សង្គម​គ្រួសារ និង​មាន​​​កាយសម្បទា​ទន់ខ្សោយ ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​នៅពេល​កើត​មាន​​​គ្រោះ​ធម្មជាតិ។

  • តុលាការ​កាត់ទោស​លោក ហ៊ី ណារិន លើ​បទចោទ ​៣ ​បទល្មើស

    សាលាដំបូង​រាជធានី ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​បាន​បើកសវនាការ​កាត់ទោស ជនជាប់ចោទ​ឈ្មោះ ហ៊ី ណារិន អាយុ​ ៦០ ​ឆ្នាំ អតីត​អធិការនគរបាល​ខណ្ឌ​មានជ័យ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​លុយ​រដ្ឋ​ជាង​​ ២៧០០ ​លានរៀល​ក្នុង​ចន្លោះ​ឆ្នាំ​ ២០០៦ ដល់​ឆ្នាំ ២០១៤​។

  • ពលរដ្ឋ​នៅ​ទល់មុខ​វិមាន​សន្តិភាព​សុំ​លោក​ហ៊ុន សែន ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​​

    ប្រជាពលរដ្ឋ​ភូមិ​៣នៅ​ទល់មុខ​វិមាន​សន្តិភាព តាមផ្លូវ​សហព័ន្ធរុស្ស៊ី នាំគ្នា​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​នេះ ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពួកគេ​ ។​

  • រដ្ឋសភា​ត្រៀម​រើស​បេក្ខភាព​ គ.ជ.ប ​ថ្មី ក្រោយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា

    មន្រ្តី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​ប្រហែល​ឡាយ​ព្រះ​ហស្ថលេខា​លើ​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​​ស្តីពី​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ដើម្បី​អាច​បញ្ជូន​ច្បាប់​ទាំង​ពីរ​ទាន់​ពេល​វេលា​ទៅ​គណៈកម្មា​ធិការ​អចិន្ទ្រៃយ៍​រដ្ឋសភា​រៀបចំ​អង្គ​ប្រជុំ​រៀបចំ​នីតិវិធី​ជ្រើស​រើស​បេក្ខជន​សម្រាប់ គ.ជ.ប។

  • ក្រសួង​រៀបចំ​ដែនដី​រៀបចំ​ពិនិត្យ​សើរើ​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្ត​ក្រចេះ

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​រៀបចំ​ពិនិត្យ​សើរើ​ឡើង​វិញ​លើ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ជាង ៣​ពាន់​ហិកតារ នៅ​ខេត្ត​ក្រចេះ។ ការ​ពិនិត្យ​ឡើង​វិញ គឺ​បន្ទាប់​ពី​មាន​សំណើ​របស់​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​ពាក្យ​បណ្ដឹង​រក​ឃើញ​ថា មាន​មនុស្ស​ខិលខូច​មួយ​ក្រុម​បាន​យក​ដី​ពី​រដ្ឋ​ហើយ តែ​មិន​ចែក​ឲ្យ​ពលរដ្ឋ​ទេ តែ​បែរ​ជា​ចែក​ឲ្យ​តែ​បក្ខពួក​ខ្លួន​ទៅ​វិញ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ក្បែរ​ទីស្ដីការ​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់

    ពលរដ្ឋ​៦៣​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​២០០​គ្រួសារ ក្នុង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ប្រមូល​ផ្ដុំ​តវ៉ា​នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ជិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដែល​មិន​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់។ ការ​ប្រមូល​ផ្ដុំ​លើក​បដា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មីនា របស់​តំណាង​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​ពួកគាត់​អះអាង​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​ដែល​ពលរដ្ឋ​១​គ្រួសារ​ដែល​ជា​ខ្សែ​ស្រឡាយ​អ្នក​ធំ ក្នុង​ចំណោម​ពួកគាត់ បាន​ទទួល​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ហើយ​អ្នក​តវ៉ា​បន្ត​ថា ពួក​គាត់​ប្រឆាំង​ដាច់​ខាត នឹង​ការ​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

  • គ្រួសារ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ដើរ​ដល់​ទីបញ្ចប់

    ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​គ្រួសារ​មួយ នៅ​សង្កាត់​បឹងកក់​ ២ ជាមួយ​ក្រុមហ៊ុន​ឃុន សៀ នឹង​ឈាន​មក​ដល់​ទីបញ្ចប់​​នៅពេល​ដែល​គ្រួសារ​នេះ យល់ព្រម​ទទួល​យក​សំណង​ជា​ទឹកប្រាក់​ចំនួន​​ ១៦ ​ម៉ឺន​ដុល្លារអាមេរិក ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​ដី ដែល​ខ្លួន​បាន​រស់នៅ​ជាង​ ៣០ ​ឆ្នាំ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​កាន់កាប់​។

  • សកម្មជន​បក្សប្រឆាំង​ ១១ នាក់​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ

    សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ លើ​សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១ នាក់​នៅ​ថ្ងៃ​សុក្រ​ទី​ ២៧ ខែ​មីនា​ខាង​មុខ​នេះ ទាក់ទង​​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្បែរ​​ទីលានប្រជាធិបតេយ្យ​ កាលពី​ខែ​កក្កដា​កន្លង​ទៅ ជា​សំណុំ​រឿង​ដែល​ក្រុម​មេធាវី​ និង​អង្គការ​សង្គមស៊ីវិល​ចាត់ទុក​​​ថា ជា​រឿង​​​នយោបាយ។

  • ​ក្រសួង​ការងារ​សន្យា​ដោះស្រាយ​ការតវ៉ា​ដោយ​បិទផ្លូវ​របស់​កម្មករ​រោងចក្រ​មួយ​​

    ​ក្រសួង​ការងារ​បាន​សន្យាថា នឹង​ដោះស្រាយ​ចំពោះ​ការតវ៉ា​របស់​កម្មករ​រោងចក្រ​ សៀវ ​គី​ញ ដែល​បិទ​កំណាត់​ផ្លូវ​ចូល​សាលា​កសិកម្ម​ចំការ​ដូង​ជាច្រើន​ថ្ងៃ​មក​នេះ បន្ទាប់ពី​ទទួលបាន​ញត្តិ​ដែល​កម្មករ​សុំ​អន្តរាគមន៍​កាល​ពី​ម្សិលមិញ ។​

  • គ្រួសារ​អ្នក​កាសែត​នៅ​កំពង់ឆ្នាំង​ស្នើ​អាជ្ញាធរ​តាម​ចាប់​ជន​ជាប់​ចោទ​៥​នាក់​ផ្សេង​ទៀត​ដាក់​គុក

    ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រកាស​សាលក្រម​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ជាប់​ទោស​ជាង ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា។ មន្ត្រី​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​សាទរ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ជនល្មើស ៥​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន យក​មក​ផ្ដន្ទាទោស។

  • អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រំលឹក​អំពី​ការ​លុប​ឈ្មោះ​មន្ត្រី​ខ្មោច

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​រំលឹក​ដល់​ប្រធាន​អង្គភាព​គ្រប់​លំដាប់​ថ្នាក់​នានា​របស់​រដ្ឋ ទាំង​ផ្នែក​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ឲ្យ​លុបបំបាត់​ឈ្មោះ​មន្ត្រី​ខ្មោច ឬ​មន្ត្រី​ដែល​មាន​តែ​ឈ្មោះ​បើក​ប្រាក់​បៀវត្ស​តែ​មិន​មក​ធ្វើការ។ សេចក្ដី​ជូន​ដំណឹង​នោះ បាន​ព្រមាន​ថា ជន​ណា​រក្សា​ឈ្មោះ​មន្ត្រី​ខ្មោច គឺ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។

  • តុលាការ​ខេត្ត​មណ្ឌលគិរី​ស៊ើប​អង្កេត​បណ្ដឹង​ចោទ​មន្ត្រី​៣​នាក់​ចេញ​លិខិត​កាប់​ឈើ​ខុស​ប្រក្រតី

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ស្វាគមន៍​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ ទាក់ទិន​ពាក្យ​ប្ដឹង​មន្ត្រី​មូលដ្ឋាន​បី​នាក់​ពី​បទ​ចេញ​លិខិត​កាប់​ឈើ​ខុស​ប្រក្រតី ដែល​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍។ សមាជិក​សហគមន៍​ឃុំ​ប៊ូស្រា ចំនួន​បី​នាក់ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ក្នុង​នាម​ជា​ដើម​បណ្ដឹង ចោទ​មន្ត្រី​មូលដ្ឋាន​បី​នាក់​ពី​បទ​ឃុបឃិត​ចេញ​លិខិត​អនុញ្ញាត​កាប់​ឈើ​ខុស​ច្បាប់។

  • អាដហុក​ស៊ើប​អង្កេត​ករណី​ទាហាន​សឹក​រង​ខេត្ត​បាត់ដំបង​ដេញ​បាញ់​មន្ត្រី​សហគមន៍​នេសាទ

    មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង កំពុង​ស៊ើប​អង្កេត​ករណី​មន្ត្រី​ទាហាន​សឹក​រង​ខេត្ត ដេញ​បាញ់​មន្ត្រី​សហគមន៍​នេសាទ​ត្រី​នៅ​ស្រុក​ឯកភ្នំ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​នោះ។ ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បាញ់​បោះ​របស់​ទាហាន​នោះ​កាល​ពី​ថ្ងៃ​ទី​១៧ មីនា កន្លង​ទៅ ហើយ​ពុំ​ទាន់​មាន​ចំណាត់​ការ​ពី​សមត្ថកិច្ច​នៅ​ឡើយ។

  • អង្គការ​សិទ្ធិ​មនុស្ស៖​ រដ្ឋាភិបាល​កម្ពុជា​បង្អាក់​យុត្តិធម៌​ចោទ​ប្រកាន់​អតីត​កម្មាភិបាល​ខ្មែរក្រហម

    វ៉ាស៊ីនតោន—អង្គការ​សិទ្ធិមនុស្ស​ Human Rights ​Watch​ បានចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ថា​ កំពុង​បង្អាក់​យុត្តិធម៌​ទាក់ទង​នឹង​ដីការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​កម្មាភិបាល​ ខ្មែរក្រហម​ពីរនាក់​ក្នុង​សំណុំ​រឿង​ចំនួនពីរដាច់​ដោយ​ឡែក​ពីគ្នា​ ដែល​សង្ស័យ​ថា​ ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ទសវត្សរ៍​១៩៧០។

  • សហគមន៍​នៅ​រតនគិរី​ចោទ​ក្រុមហ៊ុន​៧​មករា​ផារី​ថា​ឈូស​ឆាយ​ព្រៃ​ឈើ​និង​រំលោភ​យក​ដី

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ប៉ាតាង ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា​ផារី (7 Makara Phary) កំពុង​ឈូស​ឆាយ​ព្រៃ​ស្រោង ដើម្បី​យក​ឈើ​មាន​តម្លៃ​ដែល​អ្នក​ភូមិ​អភិរក្ស និង​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​មាន​ផល​ដំណាំ​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​ដី​សម្បទាន។ សហគមន៍​ភូមិ​ប៉ាតាង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ទប់ស្កាត់​ជា​បន្ទាន់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ និង​សកម្មភាព​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន ៧​មករា​ផារី។

  • បើក​សវនាការ​កាត់​ទោស ​អតីត​អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​​ជុំ​វិញ​អំពើ​ពុក​រលួយ

    លោក​ហ៊ី​ ណារិន អតីត​អធិការ​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ ត្រូវ​បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​មក​កាន់​តុលា​ការ​ក្រុង​ភ្នំពេញ​ដើម្បី​បើក​សវនា​ការ​ជំនុំជម្រះ​ទោស​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ ដែល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​ទុក​ថា​ជា​អំពើ​ពុក​រលួយ​នៅ​ក្នុង​អង្គ​ភាព​នគរ​បាល​ខណ្ឌ​មាន​ជ័យ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo