កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • គ្រួសារ​អ្នក​កាសែត​នៅ​កំពង់ឆ្នាំង​ស្នើ​អាជ្ញាធរ​តាម​ចាប់​ជន​ជាប់​ចោទ​៥​នាក់​ផ្សេង​ទៀត​ដាក់​គុក

    ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រកាស​សាលក្រម​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ជាប់​ទោស​ជាង ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា។ មន្ត្រី​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​សាទរ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ជនល្មើស ៥​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន យក​មក​ផ្ដន្ទាទោស។

  • ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ជួប​អភិបាលខេត្ត​ស្វាយរៀងរ​ក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​​

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ចុះ​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលខេត្ត​ស្វាយរៀង និង​សហការី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​រក​ដំណោះស្រាយ​ករណី​ទំនាស់​ដីធ្លី ការធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ ។​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ផ្ញើលិខិត​មួយច្បាប់ តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សុំឲ្យ​ក្រសួង​មួយ​នេះ​អនុញ្ញាត​ឲ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ជួប​ជាមួយ​តំណាងរាស្ត្រ ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​រក​ដំណោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ។

  • ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ជួប​អភិបាលខេត្ត​ស្វាយរៀងរ​ក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​​

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ចុះ​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលខេត្ត​ស្វាយរៀង និង​សហការី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​រក​ដំណោះស្រាយ​ករណី​ទំនាស់​ដីធ្លី ការធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ ។​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ផ្ញើលិខិត​មួយច្បាប់ តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សុំឲ្យ​ក្រសួង​មួយ​នេះ​អនុញ្ញាត​ឲ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ជួប​ជាមួយ​តំណាងរាស្ត្រ ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​រក​ដំណោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ។​

  • កម្មករ​រោងចក្រ មេរ៉ូសាន់ មក​តវ៉ា​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី

    កម្មករ កម្មការិនី​ប្រមាណ​ជា​ ៤០ ​នាក់​ដែល​តំណាងឲ្យ​កម្មករ​ជាង​ ៧០០ ​នាក់​​នៅ​រោងចក្រ​មេរ៉ូសាន់ នៅក្នុង​ខណ្ឌ​ព្រែកព្នៅ បាន​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ឲ្យ​អន្តរាគមន៍​ជួយ​ដោះស្រាយ​រឿង​ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​អស់​ប្រមាណ​ជា​ ៤០ ​នាក់ ដោយ​មិន​ផ្តល់​ប្រាក់​អតីតភាព​ការងារ។

  • តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ជួប​អភិបាលខេត្ត​ស្វាយរៀងរ​ក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​​

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ចុះ​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលខេត្ត​ស្វាយរៀង និង​សហការី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​រក​ដំណោះស្រាយ​ករណី​ទំនាស់​ដីធ្លី ការធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ ។​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ផ្ញើលិខិត​មួយច្បាប់ តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សុំឲ្យ​ក្រសួង​មួយ​នេះ​អនុញ្ញាត​ឲ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ជួប​ជាមួយ​តំណាងរាស្ត្រ ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​រក​ដំណោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ។​

  • សហគមន៍​នៅ​រតនគិរី​ចោទ​ក្រុមហ៊ុន​៧​មករា​ផារី​ថា​ឈូស​ឆាយ​ព្រៃ​ឈើ​និង​រំលោភ​យក​ដី

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ប៉ាតាង ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា​ផារី (7 Makara Phary) កំពុង​ឈូស​ឆាយ​ព្រៃ​ស្រោង ដើម្បី​យក​ឈើ​មាន​តម្លៃ​ដែល​អ្នក​ភូមិ​អភិរក្ស និង​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​មាន​ផល​ដំណាំ​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​ដី​សម្បទាន។ សហគមន៍​ភូមិ​ប៉ាតាង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ទប់ស្កាត់​ជា​បន្ទាន់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ និង​សកម្មភាព​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន ៧​មករា​ផារី។

  • ​តុលាការ​លើក​ពេល​សវ​នា​ការ​អ្នក​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​បឹង​កក់​​

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​លើ​ក​ថ្ងៃ​បើក​ស​វនា​ការ​ករណី​កញ្ញា លី សៀវ​មិញ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឃុន​សៀ តាម​ការស្នើសុំ​របស់​មេ​ធា​វី​ជន​ត្រូវ​ចោទ ដើម្បី​ទុក​ឱកាស​ឲ្យ​គ្រួសារ​កូនក្តី​ច​រចា​ជាមួយ​ក្រុមហ៊ុន​ ។​ ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​បើកសវនាការ​កាត់ទោស​កញ្ញា លី សៀវ​មិញ ដែល​ត្រូវបាន​ចោទ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ឃុន​សៀ​ថា​បាន​បំផ្លិចបំផ្លាញ ប្រើ​ហិង្សា និង​បរិហាកេរិ៍្ត ។​

  • ​តុលាការ​លើក​ពេល​សវ​នា​ការ​អ្នក​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​បឹង​កក់​​

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​លើ​ក​ថ្ងៃ​បើក​ស​វនា​ការ​ករណី​កញ្ញា លី សៀវ​មិញ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឃុន​សៀ តាម​ការស្នើសុំ​របស់​មេ​ធា​វី​ជន​ត្រូវ​ចោទ ដើម្បី​ទុក​ឱកាស​ឲ្យ​គ្រួសារ​កូនក្តី​ច​រចា​ជាមួយ​ក្រុមហ៊ុន​ ។​ ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​បើកសវនាការ​កាត់ទោស​កញ្ញា លី សៀវ​មិញ ដែល​ត្រូវបាន​ចោទ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ឃុន​សៀ​ថា​បាន​បំផ្លិចបំផ្លាញ ប្រើ​ហិង្សា និង​បរិហាកេរិ៍្ត ។​

  • ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​បង្ហាញ​តម្លាភាព​ករណី​ធ្វើ​ទារុណកម្ម​លើ​អ្នកបើករថយន្ត​ដឹក​ស្រូវ​​

    ​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល បង្ហាញ​ពី​តម្លាភាព ក្នុង​ការចុះ​ធ្វើ​អធិការកិច្ច ករណី​សមត្ថកិច្ច​ព្រួត​គ្មា​ធ្វើ​ទារុណកម្ម​លើ​អ្នកបើក​រថយន្ត​ដឹក​ស្រូវ ដើម្បី​ទប់ស្កាត់​ភាពភ័យខ្លាច​របស់​ពល​រដ្ឋ ។​

  • ក្មេង​កំព្រា ៣​នាក់ សុំអោយ​តុលាការ ព​ន្លឿ​ន​កាត់ក្ដី​រឿង​ឪពុកម្ដាយ​នាង ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

    ក្មេងស្រី​កំព្រា​ចំនួន ៣​នាក់ បាន​លើកដៃ​សំពះ សុំអោយ​តុលាការ ព​ន្លឿ​ន​ការកាត់ក្តី​រឿង​ឪពុកម្ដាយ​របស់​ពួកនាង ដែល​ស្លាប់ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​រថយន្ត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​គីឡូ​មែត្រ​លេខ ៣១-៣២​។​

  • សង្គម​ស៊ីវិល​ជំរុញ​ក្រុមប្រឹក្សាធម្មនុញ្ញ​លុបមាត្រា​៨៤ និង​មាត្រា​មួយចំនួន​ទៀត​ពី​ច្បាប់​បោះឆ្នោត​​

    ​អ្នក​ឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញលុបចោល​មាត្រា​៨៤ និង​មាត្រា​មួយចំនួន​ទៀត ក្នុង​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​ធានា​ពី​សិទ្ធិ​ជា​មូលដ្ឋាន​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​។​ ​មាត្រា​ទាំង​នោះ​រួមមាន មាត្រា​៨៤ ១៤៨ ១៥៩ ១៦០ និង​មាត្រា​១៦២ នៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

  • ជន​ពិការ​ប្ដឹង​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា​រឿង​ធ្វើ​ទារុណកម្ម​និង​រំលោភ​យក​ដី​រដ្ឋ

    ជន​ពិការ​ម្នាក់​នៅ​ខេត្ត​កំពត ប្ដឹង​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា ថា​បាន​ធ្វើ​ទារុណកម្ម​​យ៉ាង​សាហាវ​ឃោរឃៅ​លើ​រូប​គាត់ និង​រំលោភ​យក​ដី​រដ្ឋ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត។ តែ​មន្ត្រី​ខុទ្ទកាល័យ​រដ្ឋសភា​​ឆ្លើយ​ថា មិន​ដែល​ស្គាល់​ឈ្មោះ​ទីប្រឹក្សា​ដែល​ជន​ពិការ​អះអាង​ថា ធ្វើ​ទារុណកម្ម​នោះ​ទេ។

  • គណៈកម្មការ​ទី១​រដ្ឋសភា​លើកឡើង​ពី​លទ្ធផល​ទំនាស់​ដី​២០​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ

    គណៈកម្មការ​ទី១ រដ្ឋសភា បាន​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ ជួប​ពិភាក្សា​ជាមួយ​នឹង​លោក ឈិត សុខុន អភិបាល​ខេត្ត និង​មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​មួយ​ចំនួន ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ដែល​កើត​មាន​ក្នុង​ខេត្ត​នេះ។ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា បាន​ប្រាប់​ឲ្យ​ដឹង​អំពី​លទ្ធផល​ដែល គណៈកម្មការ​បាន​រក​ឃើញ​ក្នុង​រយៈពេល​៣​ថ្ងៃ ជុំវិញ​ទំនាស់​ដី​ធ្លី របស់​ពលរដ្ឋ​២០​សហគមន៍ មក​ពី​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ​ជាដើម។

  • កម្មករ​រោង​ចក្រ​កាត់​ដេរ​ស៊ាវ​គីញ​ជាង​១០០​នាក់​លើក​គ្នា​តវ៉ា​មុខ​ក្រសួង​ការ​ងារ​​

    តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កម្មករ​រោង​ចក្រ​កាត់​ដេរ​ស៊ាវ​គីញ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​​ប្រមាណ​ជាង​១០០​នាក់​បាន​​​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួងការ​ងារ​ដើម្បី​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍ដោះ​ស្រាយ​លក្ខខណ្ឌ​ការ​ងារ​ដែល​ពួក​គេ​ទាម​ទារ​ចំនួន​៧​ចំណុច​។ លក្ខ​ខណ្ឌ​ទាំង​៧​ចំណុច​នោះ​រួម​មាន ១-ស្នើ​សុំ​កុំ​ឱ្យ​រោង​ចក្រ​កាត់​ប្រាក់​កម្មករ​ដែល​ធ្វើ​ការ​តវ៉ា​, ២-ទាម​ទារ​លុយ​ប្រាក់​ខែ​គោល​អ្នក​ដេរ​ស៊ី​បុង​ពី​៧០​ដុល្លារ​ទៅ​៨៨​ដុល្លារ​, ៣-សុំ​លុយ​បាយ​ថ្ងៃ​ត្រង់​៤.០០០​រៀល​, ៥-លុយ​ព្រីម​១៥​ដុល្លារ​, ៦-លុយ​ទូ​ទៅ​៦% និង​ដំឡើង​ថ្លៃ​បុង​១មុខ​១.០០០​រៀល​ និង​៧-ទាម​ទារប្រាក់​១៤០​ដុល្លារ​សម្រាប់​អ្នក​ពិនិត្យ​(QC)។

  • គណបក្ស​ទាំង​ពីរ​រក្សា​ជំហរ​ទទួលយក​បេក្ខភាព​លោកស្រី ពុង ឈី​វ​កេក ជា​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប ថ្មី​​

    គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នៅ​ថ្ងៃ​អង្គារ​នេះ​អះអាង​ថា នៅ​តែ​រក្សា​ជំហរ​ទទួលយក​បេក្ខភាព​លោកស្រី ពុង ឈី​វ​កេក ធ្វើជា​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប ដដែល ដរាបណា​លោកស្រី​ទទួលយក​ខ្លឹមសារ​ក្នុង​លក្ខខណ្ឌ​នៃ​ច្បាប់​បោះឆ្នោត និង​ច្បាប់ គ​.​ជ​.​ប ថ្មី ខណៈ​ច្បាប់​ទាំងពីរ​នេះ​បាន​ទៅ​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ ។​

  • អាមេរិក និង​ជប៉ុន​រៀបចំ​សិក្ខាសាលា​លើកកម្ពស់​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​​

    ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន សហការ​គ្នា​រៀបចំ​សិក្ខាសាលា ដើម្បី​ជំរុញ​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រីក្នុង​ការធ្វើ​ជំនួញ និង​ភាព​ជា​អ្នកដឹកនាំ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នឹង​រួមគ្នា​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា វេលា​ម៉ោង៨​និង​៣០​នាទី នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន ដើម្បី​ជំរុញ​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី ។ សេចក្តីប្រកាស​បន្ត​ថា ពិធី​នេះ​នឹង​មាន​ការចូលរួម​ពី​សហគ្រិន​នារី ម្ចាស់ជំនួយ និង​អង្គការ​តាម​សហគមន៍ ដែល​អ្នកចូលរួម​នឹង​ធ្វើ​ការពិភាក្សា​គ្នា ដោយ​ផ្តោត​លើ​ការបណ្តុះ​គំនិត​សហគ្រិន ដើម្បី​បង្កើន​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​កម្ពុជា ។​

  • ​កម្មករ​រាប់រយ​នាក់​បិទផ្លូវ​ច្រកចូល​សាលា​ចំការ​ដូង​ទាមទារ​ដំឡើង​ថ្លៃ​ដេរ​​

    កម្មករ​រាប់រយ​នាក់នៅ​រោងចក្រ​ចិន ឈ្មោះ សៀវ គី​ញ នៅ​ថ្ងៃ​អង្គារ​នេះ​បន្ត​បិទ​កំណាត់​ផ្លូវ​ច្រកចូល​សាលា​កសិកម្ម​ចំការ​ដូង ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រដំឡើង​ថ្លៃ​ឈ្នួល​ដេរ​ស៊ី​បុង និង​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត ​។​ កម្មករ​ទាំងនោះ​បាន​ទាមទា​រ​បន្ថែម​ប្រាក់សម្រាប់​អ្នក​ដេរ​ស៊ី​បុង​ពី​៧៥​ទៅ​៧៨​ដុល្លារ​ក្នុង​មួយខែ ទារ​លុយ​បាយ​ថ្ងៃត្រង់​បន្ថែម​ពី​២​០០០​ទៅ​៤​០០០​រៀល​ក្នុង​មួយ​ថ្ងៃ បន្ថែម​លុយ​ព្រីម​ពី​១០​ ទៅ​១៥​ដុល្លារ និង​ប្រាក់ខែ​QC ១៤០​ដុល្លារ​ក្នុង​មួយខែ និង​សុំ​កុំ​ឲ្យ​ថៅកែ​កាត់លុយ ពេល​កម្មករ​ធ្វើ​បាតុកម្ម​ជាដើម ​។​

  • បទសម្ភាសន៍​៖​ ការឆ្លើយតប​របស់​កម្ពុជា​ចំពោះ​មុខ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​​

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វ៊ី​ស​បាន​ត្រួតពិនិត្យ​លើកទី​២ ស្តី​ពី​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា​នេះ​នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន ។ ​តើ​នៅក្នុង​កិច្ចប្រជុំ​នោះ គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ចោទ​សំណួរ​អ្វីខ្លះ​ដល់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា ? ខាងនេះ​គឺជា​បទសម្ភាសន៍​រវាង​លោក ឡាយ សា​មាន អ្នកយក​ព័ត៌មាន VOD និង​លោក ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ។​

  • ​ម​.​ស​.​ម​.​ក នឹង​បញ្ចាំង​ខ្សែ​ភាពយន្ត​មួយ​ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិ​ធម៌​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​) នឹង​ចាក់​បញ្ចាំង​ខ្សែរ​ភាពយន្ត​មួយ ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅក្នុង​សប្តាហ៍​នេះ ខណៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​រង​ការ​ចោទថា មាន​ភាពលម្អៀង កាត់ក្តី​មិន​យុត្តិធម៌ ទំនោរទៅតាម​អ្នកនយោបាយ ។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មីនា​នេះ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៦​សប្តាហ៍​នេះ (CCHR) នឹង​សម្ពោធ​ខ្សែរ​វីដេអូ​ខ្លី​មួយ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដែល​ផ្តោ​តសំខាន់​ទៅលើ សិទ្ធិ​មាន​មេធាវី និង​មាន​វត្តមាន​នៅ​ពេល​សវ​នា​ការ សិទ្ធិ​ទទួល​បាន​ការ​សន្មត់​ទុកជាមុន​ថា គ្មាន​ទោស សិទ្ធិ​របស់​ជនជាប់ចោទ​ជា​អនីតិជន សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​តុលាការ​មិន​លម្អៀង ។​

  • រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ទៅ​អូស្ត្រាលី​លើ​កិច្ច​សហប្រតិបត្តិការ​អន្តោប្រវេសន៍

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ចាប់​ពី​ថ្ងៃ​ទី​២៤-២៧ មីនា។ តាម​គម្រោង​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏​នឹង​មាន​ការ​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​រដ្ឋាភិបាល​ទាំងពីរ​លើ​កិច្ច​សហប្រតិបត្តិការ​អន្តោប្រវេសន៍។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៣ មីនា បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង រយៈពេល​៤​ថ្ងៃ​នោះ នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីសប (Julie Bishop) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន លោក ភឺថើ ឌុចសុន (Peter Dutton) ហើយ​នឹង​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី(Sydney) ផង​ដែរ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo