កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ​ក្រសួង​បញ្ជា​ឈប់​ឲ្យមាន​ក្រុម​ជញ្ជីង​ចល័តប​ន្ទា​ប់​ពី​ផ្ទុះ​រឿង​ធ្វើ​ទារុណកម្ម​អ្នក​ដឹកស្រូវ​​

    ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ស្តីបន្ទោស​មន្ត្រីក្រោមឱវាទ​ថាបាន​ពង្រាយ​ក្រុម​ចល័ត ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​តាម​បណ្តា​រាជធានី ខេត្ត​នានា ដែល​ផ្គើន​នឹង​វិធានការរបស់​ក្រសួង​បង្ក​ឲ្យមាន​បញ្ហា​កើតឡើង ។​ ការព្រមាន​របស់​ក្រសួង​សាធារណការ​នេះ ធ្វើឡើង​ក្រោយ​ពី​ផ្ទុះ​រឿង​ថាសមត្ថកិច្ច​និង​ក្រុម​ជញ្ជីង​ចល័ត ត្រង់​គីឡូ​ម៉ែត​លេខ​៨៩ ក្នុង​ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ បាន​ព្រួត​គ្នា​ធ្វើ​ទារុណកម្ម​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ពីរ​នាក់​ចោទថា អ្នក​ដឹកស្រូវ​ព្យាយាម​បើករថយន្ត​គេច មិន​ចូល ឲ្យ​ត្រួតពិនិត្យ ។​

  • លោក កឹម សុខា សន្យា​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់​ដោយ​ការ​គប់​គ្រាប់​បែក​ដៃ​នៅ​មុខ​រដ្ឋសភា​ចាស់

    ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធានទី១ រដ្ឋសភា លោក កឹម សុខា សន្យា​នឹង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​គប់​គ្រាប់​បែក​ដៃ កាល​ពី​ថ្ងៃទី៣០ មីនា ១៩៩៧ នៅ​មុខ​អតីត​អគារ​រដ្ឋសភា​ចាស់។ ការ​ថ្លែង​សន្យា​របស់​លោក កឹម សុខា ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទាំង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា នៅ​មុខ​អតីត​អាគារ​រដ្ឋសភា​ចាស់ លើ​សួនច្បារ​មុខ​វត្ត​បទុមវតី។ បន្ថែម​ពី​នេះ លោក កឹម សុខា ក៏​ថ្លែង​សូម​ទោស​ចំពោះ​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ដោយសារ​ការ​គប់​គ្រាប់​បែក​ដៃ។ ប៉ុន្តែ​លោក​អះអាង​ថា លោក​នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ដោយ​លោក​នឹង​ស្វែង​រក​យុត្តិធម៌ ដោយ​សន្តិវិធី និង​អហិង្សា។

  • សកម្មជន​ដីធ្លី​បដិសេធ​ការ​ចោទ​របស់លោក ហ៊ុន សែន ដែល​ថា​តវ៉ា​ដើម្បី​ពានរង្វាន់​​

    សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ចេញ​តវ៉ា​ជាថ្មីទៀត នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បដិសេធ​ការ​ចោទ​របស់ លោក ហ៊ុន សែន ដែល​បាន​ចោទប្រកាន់​លើ​ពួកគេ​ថា តវ៉ា​កន្លងមក​ដើម្បី​បាន​ពានរង្វាន់ ឬ​តវ៉ា​ដើម្បី​យក​ជំនួយ​ជា​ដើម​នោះ ។​ ស្ត្រី​សកម្មជន​ដីធ្លី​ដែល​នៅ​សេសសល់​ពី​ការចាប់​ដាក់ពន្ធនាគារ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បដិសេធ​នឹង​ការចោទប្រកាន់​របស់​នា​យក​រដ្ឋមន្ត្រី ។

  • សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ស្នើ​ស្ថានទូត​អាមេរិក​អន្តរាគមន៍​ជួយ​ដោះស្រាយ​​

    ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ប្រមាណ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកនេះ ឲ្យបាន​ឆាប់​។​ ​អ្នករងគ្រោះ​ដីធ្លី​ទាំងនោះ​រួមមាន អតីត​សហគមន៍​បឹង​កក់​ដែល​ទទួល​យកសំ​ណងខ្លះ អតីត​បឹងកក់​ដែល​មិន​ទាន់​ទទួលយក​សំណង និង​សហគមន៍​SOS​ ។ ស្ថានទូត និង​ស្ថាប័ន​ដែល​បានដាក់​ញត្តិ​រួមមាន ស្ថាន​ទូ​អាមេរិក សហគមន៍​អឺ​រ៉ុប និង​ធនាគារ​ពិភពលោក​ (World Bank)​ ។​

  • ​វិភាគ​៖ តើ​ដល់​ពេល​ណា​ទើប​តុលាការ​នាំ​ជនដៃដល់​សម្លាប់​អ្នក​តវ៉ា​ទៅ​ផ្តន្ទាទោស​?​

    ជារឿយៗ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្សតែង​ចាត់ទុកថា កម្ពុជា​ជា​ប្រទេស​និទណ្ឌភាព​ ។ បើ​តាម​ការសង្កេត ក្រុម​ជនដៃដល់​ជា​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​បង្ក្រាប​លើ​ហ្វូង​បាតុករ ធ្វើឲ្យ​អ្នក​តវ៉ា​ស្លាប់ និង​របួស​ពិការ​មួយជីវិត មិន​ត្រូវបាន​សមត្ថកិច្ច​វែកមុខ ចាប់ខ្លួន​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​នោះទេ​ ។ ​ក្រុម​ជនដៃដល់​ទាំងនោះ​មាន លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាន​បាញ់ប្រហា​រលើ​បាតុករ បណ្ដាល​ស្ត្រី​កម្មករ​៣​នាក់​របួស​គ្រាំគ្រា​មួយជីវិត ​។ កម្លាំងចម្រុះ​រដ្ឋាភិបាល​ចុះបង្ក្រាប​អ្នក​តវ៉ា​រឿង​ដីធ្លី​នៅ​ភូមិ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ ​។ ការប៉ះទង្គិច​រវាង​បាតុករ និង​កម្លាំង​ចម្រុះ​នៅ​ស្ពាន​ក្បាលថ្នល់ បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់ ​។ កម្លាំងចម្រុះ​បាញ់​បង្ក្រាប​ហ្វូង​បាតុករ​រោងចក្រ​អេស​អិល(SL) នៅ​ស្ពាន​ស្ទឹងមានជ័យ​បណ្ដាល​ឲ្យ​អ្នក​តវ៉ា​ជាច្រើន​នាក់​របួស និង​ស្លាប់​ស្ត្រី​អ្នកលក់​បាយ​ម្នាក់ជាដើម​ ។​

  • ពលរដ្ឋ​មិន​ពេញ​ចិត្ត​សំណង​ពី​ផល​ប៉ះពាល់​ដោយសារ​ទំនប់​សេសាន​ក្រោម២

    ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​សាងសង់ និង​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ទទួល​បាន​ការ​យ​ល់​ព្រម​ពី​រដ្ឋសភា និង​រដ្ឋាភិបាល​រួច​ទៅ​ហើយ​នោះ។ ប៉ុន្តែ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ដោយ​គេ​ស្នើ​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​សិន រង់ចាំ​ការ​ពិនិត្យ​មើល​ម្ដង​ទៀត​ពី​ការ​ផ្ដល់​សំណង​សមរម្យ​នៃ​ផល​ប៉ះពាល់។ ក្នុង​ពេល​ដែល​អ្ន​កភូមិ​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​ការ​ផ្ដល់​សំណង​របស់​រដ្ឋាភិបាល គណៈកម្មការ​ទី​៣​រដ្ឋសភា ទទួល​បន្ទុក​វិនិយោគ អភិវឌ្ឍន៍ ធនធាន​ទឹក និង​បរិស្ថាន បាន​ចុះ​មក​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ពលរដ្ឋ អាជ្ញាធរ តំណាង​ក្រុមហ៊ុន និង​ពលរដ្ឋ។ ក្រោយ​ចុះ​អង្កេត​គណៈកម្មការ​សភា និង​ផ្ដល់​របាយការណ៍​ទៅ​រដ្ឋាភិបាល។

  • ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក ​ប៉ែន​ សមិទ្ធិ ​ទទួលមរណភាព​​

    ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា លោក ប៉ែន សមិទ្ធិ ទទួលមរណភាព នៅ​វេលា​ជិត​ភ្លឺ​ថ្ងៃ​ទី​៣០ ​ខែ​មីនា​នេះ ដោយ​រោគាពាធ​ ។​ សមាជិក​គណៈកម្មាធិកា​រនា​យក​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មីនា​នេះ​ថា លោក​ ប៉ែន សមិទ្ធិ បាន​ទទួល​មរណភាព​នៅ​វេលា​ជិត​ភ្លឺថ្ងៃនេះ នៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។ លោក​បន្តថាសព​លោក ​ប៉ែន សមិទ្ធិ ​នឹង​ត្រូវទុក​ដាក់​នៅ​វត្ត​លង្កា ហើយនៅ​ម៉ោង១០​ព្រឹក​នេះ​សមាជិក និង​គណៈ​កម្មាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ទាំងអស់​នឹង​ទៅ​ចូលរួមបុណ្យសព​លោក ​។​

  • បក្សប្រឆាំង​ថា​នឹង​ស្នើ​ទៅ​បក្ស​កាន់​អំណាច ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់​៣​ទាក់ទង​តុលាការ​​

    ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​អះអាង​ថា បន្ទាប់​ពី​កែទម្រង់ គ​.​ជ​.​ប ថ្មី ចប់ គណបក្ស​ប្រឆាំង​នឹង​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៣​ទាក់ទិន​នឹង​តុលាការ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ ។​ ការអះអាង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នកស្លាប់​នៅ​គ្រា​ដែល​គេ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា​ចាស់ កាលពី​ឆ្នាំ​១៩៩៧ ខណៈ​លោក សម រង្ស៊ី ដឹកនាំ​ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ ។​

  • លីកាដូ​រកឃើញ​ក្រុម​ហ៊ុន​បរទេសសរុប​១៣២​ទទួល​​ដីសម្បទាន​សេដ្ឋកិច្ចជាង​១លានហិកតា​

    របាយការណ៍របស់​អង្គការលីកាដូស្តីពីការ​ផ្តល់​ដីសម្បទានសេដ្ឋកិច្ច​​​​​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ហ៊ុន​បរទេសសរុប​​ចំនួន​១៣២​ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្តល់ដីជាង​១លានហិកតា​​ឲ្យ​វិនិយោគ។ ជាមួយ​ទិន្នន័យ​​ដីសម្បទានសេដ្ឋកិច្ចនេះ អង្គការលីកាដូបាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ទិន្នន័យ​ច្បាស់​លាស់​ទាក់​ទង​នឹង​ដី​សម្បទាន​នេះ។ សេចក្តីថ្លែង​ការណ៍​បញ្ជាក់​​ថា​ទិន្នន័យ​​​ដីសម្បទានសេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ គឺត្រូវ​បាន​​ចងក្រង​ក្នុង​​រយៈពេល៥ឆ្នាំ​​នៃការ​ស៊ើបអង្កេត​​ទៅ​លើ​វិស័យ​នេះ។

  • មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​លើក​ទឹកចិត្ត​ឲ្យមាន​ការដាក់​ពាក្យជាស​មាជិក គ​.​ជ​.​ប ថ្មី​ឲ្យបាន​ច្រើន​​

    នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍​ជា​មួយ​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជា​ការប្រសើរ​ណាស់ ដែល​គណបក្ស​ទាំង​ពីរ​បើក​ចំហ​ឲ្យ​អ្នកដាក់ពាក្យ​ដើម្បី​ធ្វើជា​សមាជិក គ​.​ជ​.​ប ថ្មី​នោះ​ ។ លោក​លើក​ទឹកចិត្ត​ឲ្យ​អ្នក​មាន​សមត្ថ ដាក់ពាក្យ​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ ជ្រើសរើស​យក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ធ្វើការ ចៀសវាង​ការ​រើស​យក​អ្នក​មិន​មាន​សមត្ថភាព នាំឲ្យ​ដំណើរការ​បោះឆ្នោត​លើក​ក្រោយ​មាន​បញ្ហា​។ ប៉ុន្តែ​លោក​បន្តថា បើ​ការជ្រើសរើស​យក​បេក្ខភាព​នោះ គ្មាន​តម្លាភាព ធ្វើតាម​ការកំណត់​ទុក​នៃ​បក្ស​រៀងៗ​ខ្លួន នោះ​វា​នឹង​នាំ​ឲ្យ​ដំណើរការ គ​.​ជ​.​ប ថ្មី មិន​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ទូទៅ គឺ​នៅតែ​បម្រើ​ផលប្រយោជន៍​បក្ស​ដដែល​ ។​

  • អង្គការសហប្រជាជាតិ​ទំនង​នឹង​តែងតាំង​ស្ត្រី​ជនជាតិ​អង់គ្លេស​ជា​តំណាង​ពិសេស​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​​

    អង្គការសហប្រជាជាតិ​ទំនង​នឹង​ជ្រើសរើស​យក​លោកស្រី Rhona Smith ជា​បេក្ខភាព​សម្រាប់​តំណែង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​ជំនួស​លោក​សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បាន​បញ្ចប់​អាណត្តិ​រយៈពេល​៦​ឆ្នាំ​របស់​គាត់​មក​កាន់​កម្ពុជា នៅ​ឆ្នាំ​២០១៥​នេះ​ ។​

  • សង្គម​ស៊ីវិល​គាំទ្រ​ជំនួប​ស្វែងរក​ដំណោះស្រាយ​ដល់​ជនភៀសខ្លួន​ម៉ុងតាញ៉ា

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ស្ថានភាព​ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម ឲ្យ​ដឹង​ថា ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម​ចំនួន​១៣​រូប ដែល​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី នៅតែ​បន្ត​ជួបប្រទះ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ ហើយ​ប្រឈម​នឹង​ជំងឺ​តម្កាត់​ផ្សេងៗ។ ស្រប​ពេល​ជាមួយគ្នា សង្គម​ស៊ីវិល ក៏​គាំទ្រ​នូវ​ជំនួប​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ សម្រាប់​ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម ដែល​បាន​ធ្វើឡើង​រវាង​មន្ត្រី​អង្គការសហប្រជាជាតិ ជាមួយ​មន្ត្រី​កម្ពុជា​និង​វៀតណាម កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា កន្លង​ទៅ។

  • បញ្ហា​ប្រឈម​របស់​យុវជន​ក្នុង​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន២០១៥

    ក្រុម​យុវជន ដែល​ជា​សិស្ស​និស្សិត​បង្ហាញ​ក្ដី​កង្វល់ នៅ​ពេល​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច អាស៊ាន២០១៥ នឹង​ត្រូវ​ចូល​មក​ដល់​ក្នុង​ចុង​ឆ្នាំ​នេះ។ ក្រុម​យុវជន​យល់​ឃើញ​ថា ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​កាន់តែ​ខ្លាំង ជាពិសេស​លើ​ការ​រក​ការងារ​ធ្វើ។ ដោយ​ឡែក​មន្ត្រី​របស់​រដ្ឋាភិបាល​វិញ ទទួល​ស្គាល់​ថា តាមរយៈ​ការ​លើកលែង​ពន្ធ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រមាណ ៧ភាគរយ ក៏​ពិត​មែន ក៏ប៉ុន្តែ​ជំនួស​មក​វិញ​ប្រទេស​អាច​នឹង​ស្រូប​បាន​ភ្ញៀវ និង​អ្នក​វិនិយោគ​បាន​ច្រើន​ជាង​មុន។

  • HRWដាក់​សម្ពាធ​ក្រុមហ៊ុន​បញ្ជា​​ទិញ​របស់​អាល្លឺម៉ង់​ឲ្យ​គោរព​​លក្ខខ័ណ្ឌ​ការងារ​និង​សិទ្ធិ​កម្មករ

    អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) បាន​ដាក់​សម្ពាធ​ក្រុមហ៊ុន​បញ្ជា​ទិញ​​ផលិត​ផល​សំខាន់ៗ របស់​អាល្លឺម៉ង់ ដូច​ជា​ក្រុមហ៊ុន​អាឌីដាស (Adidas) ក្រុម​អេច្ឆ អេន អឹម (H&M) និង​ក្រុម​ហ៊ុន​​ធំៗ​ជា​ច្រើន​ទៀត ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ អំពី​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​កម្មករ។ របាយការណ៍​ដដែល​​ គូស​បញ្ជាក់​ថា​ កង្វះ​តម្លាភាព នឹង​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​នោះ​ដួល​រលំ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចេញ​របាយការណ៍​ផ្ទួន​ៗ​គ្នា នៅ​កំឡុង​​ខែ​មីនា​នេះ​ ដែល​គេ​បាន​រក​ឃើញ​ថា វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។ អង្គការ​ដដែល​នេះ បាន​ក្រើន​រំលឹក​ដល់​រោងចក្រ​ដែល​ផ្គត់ផ្គង់ ទៅ​​អ្នក​បញ្ជាទិញ​ធំ​​ៗ នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ ជា​ពិសេស​​រោងចក្រ​របស់​អាល្លឺម៉ង់ ដែល​ផ្គត់ផ្គង់​ម៉ាក​សំខាន់ៗ​ដូច​ជា​អាឌីដាស់ (Adidas) ជា​ដើម ត្រូវ​លើក​កម្ពស់​ការ​​គោរព​សិទ្ធិមនុស្ស និង​សុវត្ថិភាព​តាម​រយៈ​ ការ​ធានា​ឲ្យ​​សង្វាក់​ផ្គត់ផ្គង់ ​ឲ្យ​មាន​តម្លា​ភាព។

  • ​ពលរដ្ឋ​នៅ​ពីរ​សង្កាត់​ផ្សេង​គ្នា​តវ៉ា​មិន​ឲ្យ​បូម​ខ្សាច់​ពី​ទន្លេ​ចូល​ព្រែក ខ្លាច​ប៉ះពាល់​ផ្ទះ​ពួកគេ​​

    ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ព្រែក​បារាំង ក្នុង​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​ទន្លេ​ចូល​ព្រែក ព្រោះ​ខ្លាច​ប៉ះពាល់​ផ្ទះ​ពួកគាត់​ចំនួន​ពីរ​សង្កាត់​នៅ​តំបន់​នោះ​ ។​ ​សង្កាត់​ទាំងនោះ​រួមមាន សង្កាត់​និរោធ និង​សង្កាត់​ច្បារអំពៅ ។​ ​តំណាង​សហគមន៍​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ អ្នកស្រី អៀង ញ៉ ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា តាម​គម្រោង​របស់​សាលាខណ្ឌ​ច្បារអំពៅ ត្រូវ​បូម​ខ្សាច់​លុប​ព្រែក​បារាំង រួច​ធ្វើ​ផ្លូវ​បេតុង​ទទឹង​១៤​ម៉ែត្រ​ ។ អ្នកស្រី​អះអាងថា ការអនុវត្ត​ជាក់ស្តែង អាជ្ញាធរ​ធ្វើ​ផ្លូវ​ដល់​ទៅ​១៦​ម៉ែត្រ នាំឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​គ្រួសារ ដែល​កំពុង​រស់នៅ​ក្បែរ​ប្រឡាយ​ព្រែក​បារាំង​នោះ​ ។ អ្នកស្រី​ថា អ្នកស្រី​មិន​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នោះទេ តែ​អ្នកស្រី​ស្នើ​ទៅ​អភិបាលខណ្ឌ នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យធ្វើ​ផ្លូវ​បេតុង​នៅ​តំបន់​នោះ​ត្រឹមតែ​៨​ម៉ែត្រ ទុក​៨​ម៉ែត្រ​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន​នៅនឹងកន្លែង​ ។​

  • អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម​ផ្លាស់​ប្ដូរ​ពេល​វេលា​ធ្វើ​សវនាការសាក្សី​ពី​អាមេរិក

    អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៃ​សាលាក្ដី​ខ្មែរក្រហម​ប្រកាស​ផ្លាស់​ប្ដូរ​ពេល​វេលា​ធ្វើ​សវនាការ នៅ​ថ្ងៃ​ចន្ទ ទី ៣០ មីនា ពី​ម៉ោង ៩ មក​ម៉ោង ៨ ព្រឹក​វិញ។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​នេះ គឺ​សម្រាប់​តែ​សវនាការ​រយៈ​ពេល ៣​ថ្ងៃ​ទេ ដោយសារ​តែ​ពេល​វេលា​នៅ​សហរដ្ឋ​អាមេរិក ខុស​គ្នា​ពី​ពេលវេលា​នៅ​ប្រទេស​កម្ពុជា៖ «សវនាការ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ​នេះ អង្គ​ជម្រះ​នឹង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី ឌុតមែន ដែល​នឹង​ត្រូវ​ធ្វើ​តាម​រយៈ​មធ្យោបាយ​សោតទស្សន៍​ពី​សហរដ្ឋ​អាមេរិក។ សូម​ភាគី​ជ្រាប និង​អញ្ជើញ​ចូល​រួម​តាម​ពេល​វេលា​កំណត់​នេះ ហើយ​អង្គ​ជម្រះ​ក៏​សូម​រំឭក​ផង​ដែរ​ថា សវនាការ​ស្ដាប់​សក្ខីកម្ម​សាក្សី ឌុតមែន ត្រូវ​ធ្វើ​តែ​នៅ​ពេល​ព្រឹក ដោយ​ចាប់​ពី​ម៉ោង ៨ រហូត​ដល់​ម៉ោង ១០​ព្រឹក។ សវនាការ​ហ្នឹង ៣​ថ្ងៃ គឺ​ថ្ងៃ​ទី ៣០, ៣១ ខែ​មីនា ហើយ​នឹង​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០១៥។ នេះ​ការ​ស្ដាប់​សក្ខីកម្ម​សាក្សី ឌុតមែន ដែល​មាន​រយៈ​ពេល ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ធ្វើ​តែ​ពេល​ព្រឹក​ទេ»។

  • អាជ្ញាធរ​ខេត្ត​រតនគិរី​គ្រោង​កោះ​ហៅ​សហគមន៍​ប៉ាតាង​ដោះស្រាយ​ជម្លោះ​ដីធ្លី

    អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ គ្រោង​កោះ​អញ្ជើញ​សហគមន៍​ភូមិ​ប៉ាតាង ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មក​ប្រជុំ​សម្រប​សម្រួល​ជម្លោះ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា ផារី ក៏ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា បើ​ទោះ​ជា​មាន​គម្រោង​ប្រជុំ​ដោះស្រាយ​បញ្ហា​ក៏ដោយ ក៏​បញ្ហា​ចម្បង គឺ​ក្រុមហ៊ុន​ត្រូវ​តែ​បញ្ឈប់​ការ​ឈូស​ឆាយ។

  • តុលាការ​ពន្យារ​ពេល​ជា​ថ្មី​ទៀត​ក្រោយ​ពី​សវនាការ​បាន​មួយ​ថ្ងៃ

    ភ្នំពេញ—បន្ទាប់​ពី​បាន​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​លើសំណុំ​រឿង​សួន​ប្រជាធិបតេយ្យដែល​ចោទ​សកម្មជន​នយោបាយ១១​នាក់​ពី​បទ​អំពើ​ហិង្សា​មក​នោះ​ ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ពន្យារពេល​ម្តង​ទៀត​ ដោយ​បាន​ប្រកាស​ថា​ សវនាការ​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២០​ខែ​មេសា​ក្រោយ​នេះ។​ ទាំង​មេធាវី​ការពារ​ក្តី​ និង​ជន​ជាប់​ចោទ​បាន​ហៅ​ការ​ពន្យារពេល​រឿង​ក្តី​នេះ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ។​

  • ចៅក្រម​ស៊ើបអង្កេតសាលាក្តីខ្មែរក្រហម​​​ចោទប្រកាន់មនុស្សម្នាក់ទៀតក្នុងសំណុំរឿង០០៤​

    អតីត​​លេខា​រង​ភូមិភា​គកណ្តាលសម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​(របបប៉ុល ពត​) លោក អោ អាន​ ដែល​គេ​តែង​​តែ​ស្គាល់​ថា​តា អាន ត្រូវបាន​ចៅ​ក្រម​ស៊ើបអង្កេត​នៃ​សាលា​ក្តីខ្មែរក្រហម សម្រេច​​ចោទប្រកាន់​ និង​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ។ លោក អោ អា​ន​ អាយុ​៨២ឆ្នាំ ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម ​ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។ សព្វថ្ងៃ អោ អាន កំពុង​រស់នៅ​ក្នុង​​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។​

  • គណៈកម្មការ​ទី​៣​រដ្ឋសភា​ចុះ​អង្កេត​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

    នៅ​ឯ​ខេត្ត​ស្ទឹងត្រែង គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក នៅ​ថ្ងៃ​ទី​២៨ មីនា បាន​ចុះ​អង្កេត​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo