កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • តុលាការ​គ្រោង​ជំនុំ​ជម្រះ​សំណុំ​រឿង​ឪពុកម្តាយ​លោក ថោង សារ៉ាត់​

    សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ឪពុក​ម្តាយ​លោក​ ថោង សារ៉ាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា​ខាង​មុខ​នេះ ក្រោម​ការ​ចោទពី​បទកាន់​កាប់​អាវុធ​ខុស​ច្បាប់​ ខណៈ​មន្រ្តី​ក្រសួង​យុត្តិធម៌​បង្ហើប​ឲ្យ​ដឹង​ថា ​អធិការ​កិច្ច​លើ​ភាព​មិន​ប្រក្រតី​នៃ​សំណុំ​រឿង​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​ មាន​លទ្ធផល​ខ្លះ​ហើយ។ ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ មាន​លោក ថោង ចំរើន អាយុ​​ ៦៣ ​ឆ្នាំ និងអ្នក​ស្រី​ កែវ សារី អាយុ​​ ៥៥ ​ឆ្នាំ ត្រូវ​បាន​តុលាការ​រាជធានី​សម្រេច​ចោទ​ប្រកាន់ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​​ការ​ចោទ​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ តាម​មាត្រា​ ៤៩០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​នូវ​អាវុធ​វែង​ខ្លី​ ១១​ដើម ​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​ពី​ភូមិ​គ្រឹះ​ឧកញ៉ា ថោង សារ៉ាត់ ជា​ទី​ស្នាក់​នៅ​​អចិន្រៃ្តយ៍​របស់​ជន​ជាប់​ចោទ​។

  • CCHR៖ អ្នកការពារ​សិទ្ធិមនុស្ស​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ព្រមាន​ថា អ្នកការពារ​សិទ្ធិមនុស្ស កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារ​រដ្ឋាភិបាល​ព្រងើយកន្តើយ អនុវត្ត តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០១៥​នេះ បាន​ចេញ​របាយការណ៍​អង្កេតកម្រាស់​៣០​ទំព័រ បង្ហាញថា ភាពស្ទាក់ស្ទើររបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញអនុវត្ត​ច្បាប់ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ម​នយោបាយ ធ្វើឲ្យ​អ្នការពារ​សិទ្ធិមនុស្សជាច្រើន​នៅ​កម្ពុជា​រង​ការគំរាមកំហែង និង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ​។​

  • អង្គការសិទ្ធិមនុស្ស​ព្រមាន​ក្រុមហ៊ុន​ចិន​មួយ​ថា ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​នៅ​ថ្ងៃក្រោយ​​

    ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ព្រមាន​ក្រុមហ៊ុន​ចិន​មួយនៅ​ខេត្ត​កោះកុងថា​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់ទៅ​ថ្ងៃ​អនាគត បើ​ការអនុវត្ត​គម្រោងរបស់​ក្រុមហ៊ុន​នោះ នូវតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ។​ ​ការព្រមាន​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១​ ខែ​មិនា ​ឆ្នាំ​២០១៥ ដែល​មាន​ពលរដ្ឋមាន​ជម្លោះ តំណាង​ក្រុមហ៊ុន អាជ្ញាធរខេត្ត មន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រុម​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ចូលរួម ។​ ​ក្នុង​វេទិកានោះ អ្នកភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុកបុ​ទុម​សាគរ និង​គី​រី​សាគរ ខេត្ត​កោះកុង បាន​ចោទប្រកាន់​ក្រុមហ៊ុន​ចិន UNION DEVELOPMENT GRUP CO.Ltd ថា​បាន​ប្រើ​កម្លាំង​ចុះ​រុះរើ និង​ដុត​ផ្ទះពួកគេ មិន​ផ្តល់​សំណងដោយ​អះអាង​ថា ដី​ទាំងនោះ​ក្រុមហ៊ុន​បានទទួល​សិទ្ធិ​ស្របច្បាប់ពី​រដ្ឋាភិបាល សម្រាប់​វិនិយោគ​៩៩​ឆ្នាំ លើ​ទំហំ​ដី​ជាង​៣​ម៉ឺន​ហិកតា​ ។​

  • អង្គការ​លីកាដូ​រកឃើញ​ដីសម្បទាន​មាន​ចំនួន​ ២៧២ កន្លែង

    អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អំពាវនាវ​ជាថ្មី​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​ឲ្យ​បាន​ពេញលេញ​នូវ​ចំនួន​​ ដីសម្បទាន​ទាំងអស់ ដែល​ត្រូវ​បាន​ផ្តល់​​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ដែល​​អង្គការ​នេះ​បាន​រកឃើញ​ថា​ ដីសម្បទាន​ទំហំ​ជាង ២ ​​លាន​​ហិកតា​នៃ​ដីសម្បទាន​​​ ២៧២ ​កន្លែង​ស្ថិត​នៅ​​ក្រោម​​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ក្នុង​​​​ស្រុក និង​​​បរទេស។

  • ម.ស.ម.ក អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយដី ក្នង​ជម្លោះ​រវាង​អ្នក​ភូមិជនជាតិ​ដើម​ភាគតិច និង​ក្រុម​ហ៊ុន​កៅ​ស៊ូ​នៅ​ខេត្ត​មណ្ឌល​គិរី

    យោង​តាម​ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង រស់​នៅ​ក្នុង​ភូមិ​ចក់​ចារ​ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា នៅថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០១៥ មាន​កម្មករ​របស់​ក្រុម​ហ៊ុន​​ចម្ការ​កៅស៊ូ​វៀត​ណាម ប៊ិញ ភឿក ១ ដែល​អម​ដោយ​មន្ត្រី​នគរ​បាល​ប្រដាប់​ដោយ​អាវុធ​ និង​មន្រ្តី​អាវុធ​ហត្ថ​ ប្រហែល​៩០នាក់ មាន​ឡាន​បាញ់​ទឹក បាន​ឈូស​ឆាយ​បំផ្លាញ​ដី​ចម្ការ​របស់​សហគមន៍ និង​ខ្ទមជាង​ ១៧០។ ការ​កាប់​ឆ្ការ​ដីនេះ​កើត​ឡើង​ក្នុង​អំឡុង​ជម្លោះ​ដ៏រ៉ាំ​រ៉ៃលើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុម​ហ៊ុន​ទទូល​បាន​កាល​ពី​ឆ្នាំ​២០១២។ មក​ទល់​ពេល​នេះ​កង​កម្លាំងសន្តិ​សុខ​នៅ​មាន​វត្ត​មាន​នៅ​ក្នុង​តំបន់​នោះ​នៅ​ឡើយ អ្នក​ភូមិ​បាន​និយាយ​ថា​ពួក​គាត់​នឹង​តប​ត​ចំពោះ​ការ​ឈូស​ឆាយ​ដី​ដែល​អាច​នឹង​កើត​មាន​ម្តង​ទៀត។

    អានបន្ត
  • សង្គម​ស៊ីវិល​ស្នើ​បក្ស​ទាំង​ពីរ​ដាក់​សមាសភាព​ស្ត្រី​ទៅក្នុង គជប ថ្មី​​

    អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ស្រី ស្នើ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាជាតិ និង​តំណាងរាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដាក់​សមា​ភាពស្រី្ត​ទៅក្នុង គជប ថ្មី ឲ្យមាន​សមភាព​យេនឌ័រ ។​ ​ការស្នើ​នេះ ស្របពេល​ដែល​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កំពុង​ទទួលពាក្យ​បេក្ខជន និង​បេ​ក្ខ​នារី​ធ្វើជា​សមាជិក​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ដែល​គ្រោង​ប្រកាស​សុពលភាព​នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ។​ ​សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការលើកស្ទួយ​ស្រី្ត ចេញផ្សាយ​ម្សិលមិញ​នេះ ឲ្យដឹងថា សមភាព​យេនឌ័រ គឺជា​វិធានការ​ផ្តល់​យុត្តិធម៌​សង្គម និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ សេចក្តីថ្លែងការណ៍​បន្ត​ថា បើ​ប្រធាន​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​ស្រី្ត ឬ​បុរស អនុប្រធាន​ត្រូវតែ​ជា​ភេទ​ផ្ទុយ ។ ចំណែក​សមាជិក​៤​រូប នៃ គជប ដែល​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​នយោបាយ​នី​មួយៗ ត្រូវតែ​មាន​ស្រី្ត​យ៉ាងតិច​១​រូប​ទៅ​២​រូប​។

  • តុលាការ​លើក​ពេល​សវន​ការ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​សហគមន៍​បឹង​ឈូក​ក្នុង​រាជធានី​ភ្នំពេញ​​

    សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លើក​ពេល​សវន​ការ​លើ​អ្នក​មាន​ជម្លោះ​ដីធ្លី​៤​នាក់​មក​ពី​សហគមន៍​បឹង​ឈូក រស់នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សីកែវ ពាក់ព័ន្ធ​រឿងក្ដី ប្រើ​អំពើហឹង្សា​ទៅលើ​អ្នកកាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត ។ ​កាលពី​ថ្ងៃ​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​លោក សៀង សុង បាន​កោះហៅ​លោក ចាន់ សុជាតិ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​៤​នាក់​នៅ​សហគមន៍​បឹង​ឈូក​ឲ្យចូល​សវនាការ​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា វេលា​ម៉េង​៨​ព្រឹក លើ​រឿងក្ដី ប្រើ​អំពើហឹង្សា​ទោលើ​អ្នកកាន់កាប់​អចលនវ​ត្ថុ​ដោយ​សុចរិត ។

  • ឈ្មួ​ញ​មាន​ឥទ្ធិពល​ម្នាក់​យក​ប្រឡាយ​ទឹក​រដ្ឋ​ធ្វើ​អាជីវកម្ម ជញ្ជក់​ឈាម​ពលរដ្ឋ​នៅ​ឃុំ​ក្រាំង​ត្រ​យ៉ង

    ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ប្រមាណ២​ពាន់​នាក់​ ក្នុង​ឃុំ​ក្រាំង​ត្រ​យ៉ង ​ខឹងសម្បា​ឈ្មួញ​យក​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ មក​លក់​បន្ត​គ្នា ហើយ​បូមទឹក​លក់ ​ដោយ​មាន​តម្លៃ​ថ្លៃ តាមតែ​អំពើ​ចិត្ត​ បើ​អ្នក​​​ណា​​​គ្មាន​​ប្រាក់​​ទិញ ​គឺ​មិន​ឲ្យ​បូមទឹក​ដាក់​ស្រែ​ឡើយ បណ្តាល​ឲ្យ​រីងស្ងួត​ខូច​ស្រូវ​ ហើយ​ពួក​គាត់​បាន​ប្តឹង​ទៅ​លោក​អភិបាលខេត្ត​ សូម​ឲ្យ​ជួយ​អន្តរាគមន៍​ ​ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១​ មេ​សា ​២០១៥ ​នេះហើយ​ ពុំ​​មាន​ដំណោះស្រាយ​អ្វីឡើយ​ ។ បើ​តាម​ប្រជាពលរដ្ឋ​ភូមិ​រកា​ដុះ​ ឃុំ​ក្រាំង​ត្រ​យ៉ង ​ស្រុក​ពាម​ជ​រ​បាន​ឲ្យ​ដឹង​ថា បើ​មានទឹក​គ្រប់គ្រាន់​ពួក​គាត់​អាច​ធ្វើស្រែ​បាន​៣​ដង ​ហើយ​អ្នក​ភូមិ​ គឺ​ធ្វើស្រែ​ទាំង​ប្រាំងទាំង​វស្សា​ ប៉ុន្តែ​នៅ​ខែ​ មី​នា ​នេះ​ ស្រូវប្រាំង​ត្រូវ​រីង​ទឹក​ខូច​អស់​មួយ​ចំនួន​ ដោយសា​រខ្វះ​ទឹក​ ដោយ​ឈ្មួញ​ ឈ្មោះ​ហំ​​ អ៊ា​ប ​នៅ​ភូមិ​កំ​ពង់​ប្រសាទ​ ឃុំ​កំពង់​ប្រាសាទ ​ធ្វើ​ឈ្មួញកណ្តាល ​បូមទឹក​ពី​ទន្លេតូច ​​មក​ដាក់​ក្នុង​ប្រឡាយ​ លក់​ឲ្យ​ប្រជាពលរដ្ឋ​បូម​បន្ត ​ចេញពីប្រឡាយ​ដាក់​ក្នុង​ស្រែ ​ដោយ​គិត​ក្នុង​មួយ​ហិ​កតា យក​តម្លៃ​៧០​ម៉ឺន​រៀល ​ទៅ​៨០​ម៉ឺន​រៀល ​​បើ​អ្នក​ណា​គ្មាន​ប្រាក់​ គឺ​ទៅ​ខ្ចីពី​ធានា​គារ ​ឬ​អ្នក​ចងការ​ប្រាក់ ​ដែល​មាន​តម្លៃ​កា​រប្រាក់​ខ្ពស់ ​ហើយ​បើ​ស្រូវ​ខូច ​ឬ​បាន​ទិន្នផលទាប ​ត្រូវ​ខាត ​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​ ។ ដោយសារ​ទិញ​ពូជស្រូវ,ជី,ថ្នាំ​,ថ្លៃ​ភ្ជួនិង​ច្រូតកាត់​ប្រមូល​ផលចំណាយ​ខ្ពស់ ហើយចំណាយទិញទឹកដាក់ស្រែទៀត ព្រោះ​បើ​មានទឹក​គ្រប់គ្រាន់ ​គឺ​ស្រូវ​​ក្នុង​មួយ​ហិ​កតា​ បាន​៩​តោន ​បើ​ខ្វះ​ទឹក ​ក្នុង​មួយ​ហិ​កតា ​បាន​ត្រឹមតែ​៣ទៅ​៤​តោន​ ប៉ុណ្ណោះ ។

  • CCHR អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​អ្នក​ប្តូរភេទ

    នៅក្នុង​ការទទួលស្គាល់​ទិវា​អ្នក​ប្តូរភេទ​​អន្តរជាតិ​​ប្រចាំ​ឆ្នាំ​លើក​ទី​ ៦ កាលម្សិលមិញ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​​​ការពារ​សហគមន៍​​អ្នក​ប្តូរភេទ​​​ និង​បញ្ចប់​ការរើសអើង​ពួកគេ​។ ខណៈ​កម្ពុជា​​មិនមាន​ច្បាប់​ថ្កោលទោស​​ដោយ​ផ្ទាល់​​​​ចំពោះ​សហគមន៍​ក្រុម​ស្រី​ស្រឡាញ់​ស្រី បុរស​ស្រឡាញ់​បុរស មនុស្ស​ស្រឡាញ់​ទាំង​បុរស ទាំង​ស្រ្តី និង​មនុស្ស​ប្តូរភេទ (LGBT) ​រដ្ឋាភិបាល​ក៏​ខ្វះខាត​​ការបង្កើត​ច្បាប់​ផ្លូវការ​ផង​ដែរ​ដែល​អាច​ការពារ​ក្រុម​ងាយ​រងគ្រោះ​ទាំងនេះ​។ អ្នក​នាំពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា​៖ «​យើង​មិន​​ទាន់​មាន​ច្បាប់​​ពិសេស​​នោះ​ទេ ប៉ុន្តែ​​យើង​គោរព​ពួកគេ​​ដូច​មនុស្ស​​​ធម្មតា​ដែរ ផ្តល់​ការងារ​ដូច​គ្នា ការអប់រំ​ដូច​គ្នា អ្វីៗ​ដូច​គ្នា​»។ ​លោក​ថា លោក​មិន​ដឹង​ពី​​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ទេ​។

  • នាយករដ្ឋមន្ត្រី​ប្រកាស​រៀបចំ​ច្បាប់​គ្រប់គ្រង​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើង​វិញ

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ មេសា ប្រកាស​ថា លោក​នឹង​រៀបចំ​ឲ្យ​មាន​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​កំណត់​តួនាទី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា។ ក្រោយ​ពី​ផ្អាក​ប្រមាណ ៣​ឆ្នាំ​មក​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១ មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​ចង់​ឲ្យ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើង​វិញ ដើម្បី​ទប់ស្កាត់​ការ​រិះគន់​សកម្មភាព​លោក និង​រដ្ឋាភិបាល ពី​សំណាក់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន៖ «សុំ​អ្នក​ទាំង​ឡាយ​ដឹង​ខ្លួន​ឲ្យ​បាន​ច្បាស់។ តួនាទី​ខ្លួន​កម្រិត​ណា។ ខ្ញុំ​សុំ​ប្រកាស​ទុក​ជា​មុន ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ចេញ​នៅ​ពេល​ខាង​មុខ។ កុំ​វា​ទៅ​គេ​ហៅ​ថា ធ្វើ​តាម​ចិត្ត​ចង់ ព្រោះ​ឥឡូវ​អ្នក​ឯង​កំពុង​នៅ​ក្រៅ​ច្បាប់​ហើយ បើ​ចង់​មាន​បញ្ជី​ជាតិ ទាល់​តែ​ធ្វើ​ច្បាប់​នោះ បាន​ចុះ​បញ្ជី​ជាតិ​បាន អ៊ីចឹង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​តែ​ចេញ»។

  • ខុមហ្វ្រែល៖ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​អំណាច​ធ្ងន់ធ្ងរ

    នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​ទី​៣១ មីនា មាន​ប្រសាសន៍​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​អំណាច​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ការ​ប្រើប្រាស់​ធនធាន និង​បុគ្គលិក​រដ្ឋ​ច្រើន​លើសលប់។ លោក គល់ បញ្ញា អះអាង​ថា មូលហេតុ​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​វិស័យ​សាធារណៈ​របស់​រដ្ឋ​ធ្លាក់​ចុះ ដូច​ជា​សេវា​សុខភាព​ជាដើម។ លោក​ថ្លែង​ដូច្នេះ ក្នុង​ពិធី​កិច្ច​ពិភាក្សា​តុ​មូល​ស្ដី​អំពី "ប្រជាធិបតេយ្យ​និង​ភាព​មិន​ប្រក្រតី​ខាង​នយោបាយ" ដែល​រៀបចំ​ដោយ​អង្គការ ខុមហ្វ្រែល នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ដែល​មាន​តំណាង​អង្គទូត តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ព្រមទាំង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សរុប​អ្នក​ចូល​រួម​ទាំង​អស់​ប្រមាណ ៥០​នាក់។

  • ខុមហ្វ្រែល៖ប្រើធនធានរដ្ឋជាប្រយោជន៍នយោបាយនៅតែចាក់ឫសយ៉ាងមាំ​

    អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល​ បានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៤កន្លងទៅ​ គណបក្សកាន់អំណាចនៅតែប្រើប្រាស់ធនធានរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយកើតមានច្រើន។ របាយការណ៍របស់អង្គការខុមហ្វ្រែលចុះថ្ងៃទី២៧ខែមីនា បានលើកឡើងថាសកម្មភាពក្នុងការប្រយុទ្ធប្រឆាំង​អំពើពុករលួយមានភាពប្រសើរឡើង ប៉ុន្តែការប្រើប្រាស់ធនធានរដ្ឋដើម្បីបម្រើផលប្រយោជន៍នយោ​បាយ នៅតែចាក់ឫសយ៉ាងមាំ និងជាប្រព័ន្ធ។​ ​ របាយការណ៍បន្តថាភាពលម្អៀង​ផ្នែកនយោបាយ​ដែលមន្ត្រីតុលាការ និង​កងកម្លាំងប្រដាប់អាវុធបំពេញតួនាទីបម្រើផលប្រយោជន៍គណបក្សកាន់អំណាចស្ទើរក្លាយជាទម្លាប់។​

  • មេ​ដឹកនំា​ភាគ​តិចសភា​​​​អាមេរិកបារម្ភពី​បញ្ហាសិទ្ធិមនុស្ស និង​ឯករាជ្យ​ភាព​ប្រព័ន្ធ​តុលាការ​​នៅ​កម្ពុជា

    មេ​ដឹកនំា​ភាគ​តិច​តំណាង​រាស្រ្ត​​​អាមេរិក លោកស្រី​Nancy Pelosi ដែលបាន​បំពេញទស្សនកិច្ចនៅកម្ពុជា​រយៈ​​ពេល​២ថ្ងៃ បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ពីការរឹតត្បិត​សេរីភាព​ ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ និង​បញ្ហាពុក​រលួយ​ជាដើម។​ សេចក្តីថ្លែងការណ៍របស់លោកស្រី Nancy Pelosi ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ​​ឲ្យ​ដឹងថាលោក​ស្រី​បាន​ដឹក​នាំ​គណៈប្រតិភូ​ជួប​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន កាលពីថ្ងៃ​ទី​៣០​ខែ​មីនា​។ សេចក្តីថ្លែង​​ការណ៍​បន្ត​ថា​លោក​ស្រី​បាន​​ពិភាក្សា​បញ្ហា​មួយចំនួន​ទាក់​ទង​នឹង​ការ​គាបសង្កត់​​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួ​បជុំ បញ្ហា​អំពើ​ពុករលួយ ​ការ​អនុវត្ត​ការងារ​មិន​យុត្តិធម៌ និង​សិទ្ធិ​ដីធ្លី។

  • តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺមុនចូលឆ្នាំខ្មែរ​

    តុលាការបានចេញដីកាកោះហៅ លោក កឹម សុខា ដែលជាអនុប្រធានទី១រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដោយក្នុងដីកានោះ មិនឃើញបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ។ ប៉ុន្តែចំណាត់ការនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន ព្រមានចាត់ការតាមប្រព័ន្ធតុលាការ​ទៅ​លើអនុប្រធានគណបក្សប្រឆាំងរូបនេះ ដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ លោកចាន់ ចេន ជាមេធាវីការពារក្តីលោក កឹម សុខា ​ឲ្យVODដឹងនៅថ្ងៃអង្គារនេះថា កាល​ពី​ម្សិលមិញ លោកបានទទួលដីកាកោះហៅពីព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លី សុផាន់ណា ដែលកោះហៅលោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភាដែលមាន​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​នោះ ឲ្យចូលទៅបំភ្លឺនៅ​ថ្ងៃទី៨ ខែមេសាឆ្នាំ២០១៥ខាងមុខនេះ ដើម្បីសាកសួរបន្ថែម។

  • ​អាជ្ញាធរ​ខេត្ត​កោះកុង​ព្រមាន​ក្រុមហ៊ុន​ចិន​ឲ្យ​ឈប់​បណ្តេញ​អ្នកភូមិ​​

    ​អាជ្ញាធរ​កម្ពុជា​ព្រមាន​ក្រុមហ៊ុន​ចិន​មួយ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​នៅ​ខេត្ត​កោះកុង ឲ្យ​ឈប់​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ខណៈ​អ្នកភូមិ​ទាមទារ​ឲ្យ​កាត់​ដី​ពួកគេ​ចេញ​ពី​ដី​ក្រុមហ៊ុន តាម​រូបមន្ត​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល ។​ ​ការព្រមាន​របស់​អាជ្ញា​ធរ​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥​នេះ ។​ ​ក្នុង​សិក្ខាសាលា​នោះ អ្នកភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង បានលើកឡើង​ប្រហាក់​ប្រហែក​គ្នា​ថា ក្រុមហ៊ុន​ចិន UNION DEVELOPMENT GRUP CO.Ltd បាន​ប្រើ​កម្លាំង​ចុះ​រុះរើ និង​ដុត​ផ្ទះ​ពួកគេ​ដោយ​មិន​ផ្តល់​សំណង ដោយ​អះអាង​ថា ដី​ទាំងនោះ​ពួកគេ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​ដើម្បី​វិនិយោគ ។​

  • CCHR៖ រដ្ឋា​ភិបាល​​គួរ​​ធ្វើ​ជា​​គំរូ ក្នុង​ការ​​លើក​កម្ពស់​​និង​​ការ​ពារ​​សិទ្ធិ​​អ្នក​​ប្តូរ​​ភេទ

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR នៅ​ថ្ងៃទី៣១ខែមីនា​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយបាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​បោះជំហាន​ទៅ​មុខជា​វិជ្ជមាន ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ​នៅ​កម្ពុជា។ នៅ​ថ្ងៃទី៣១មីនា​នេះ​គឺជា​ខួប​លើក​ទី៦នៃ​អ្នក​ប្តូរ​ភេទ​អន្តរជាតិ​ដោយ​បើកចំហរ។ទិវា​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ដល់​សហគមន៍​អ្នក​ប្តូរ​ភេទ​នៅ​ជុំវិញ​ពិភពលោក​និង​ដើម្បី​ចងចាំ ព្រមទាំង​ឧទ្ទិស​មនុស្ស​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការរើសអើង​និង​ការបង្ហាញ​អត្តសញ្ញាណ​យេនឌ័រ។

  • បទ​យកការណ៍​៖ អ្នករងគ្រោះ​ដោយ​ការបោកគ្រាប់បែក​មុខ​រដ្ឋសភាចាស់​ទាមទារ​ពន្លឿ​នរក​យុត្តិធម៌​​

    ​រយៈពេល​១៨​ឆ្នាំ​កន្លង​ផុត​ទៅ ភាពអយុត្តិធម៌​សម្រាប់​អ្នកស្លាប់ និង​អ្នករងរបួស​នៅក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់​នៅ​តែ​បន្ត​កើតមាន ខណៈ​ឃាតក​ពិត សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​មិន​ទាន់​ចាប់​យក​ទៅ​ផ្តន្ទាទោស​នៅឡើយ ។​ សោកនាដកម្ម​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ខណៈ​លោក សម រង្ស៊ី ដឹកនាំ​ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​កែទម្រង់​ប្រព័ន្ធ​តុលាការ ទាមទារ​ដំឡើង​ប្រាក់ខែ​សមរម្យ និង​ទាមទារ​សិទ្ធិសេរីភាព​ជូន​ប្រជាពលរដ្ឋ ។​ ជា​រៀងរាល់ឆ្នាំ គណបក្ស​ប្រឆាំង​តែងតែ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គ្រា​នោះ ហើយ​នៅ​ឆ្នាំ​នេះ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រំឭក​ពិធី​នេះ​ទៀត ដោយ​មាន​អ្នកចូលរួម​ប្រមាណ​៥០០​អង្គ​/​នាក់ ។​

  • CCHR៖ រដ្ឋាភិបាល​គួរ​ធ្វើជា​គំរូ ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​អ្នក​ប្តូរ​ភេទ

    នៅ​ថ្ងៃទី៣១មីនា​នេះ​គឺជា​ខួប​លើក​ទី៦នៃ​អ្នក​ប្តូរ​ភេទ​អន្តរជាតិ​ដោយ​បើកចំហរ។ទិវា​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ដល់​សហគមន៍​អ្នក​ប្តូរ​ភេទ​នៅ​ជុំវិញ​ពិភពលោក​និង​ដើម្បី​ចងចាំ ព្រមទាំង​ឧទ្ទិស​មនុស្ស​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការរើសអើង​និង​ការបង្ហាញ​អត្តសញ្ញាណ​យេនឌ័រ។ សេចក្តីថ្លែងការណ៍​រប​ស់​CCHRដែល​ចេញផ្សាយ​នៅថ្ងៃនេះ​បានលើកឡើង​ថា​នៅ​កម្ពុជា​បញ្ហា​របស់​អ្នក​ប្តូរ​ភេទ​មិនទាន់បាន​ស្រាវជ្រាវ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ហើយក៏​មិនមាន​ទិន្នន័យ​ច្បាស់លាស់​ទាក់ទង​នឹង​ការរើសអើង​ប្រឆាំងនឹង​អ្នក​ប្តូរ​ភេទ​នោះដែរ។

  • សង្គមស៊ីវិល សម្តែងការព្រួយបារម្ភពីការដាក់បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ​

    សង្គមស៊ីវិលដែលធ្វើការផ្នែកតស៊ូមតិ បង្ហាញការព្រួយបារម្ភថា ភាពមិនប្រក្រតីខាងនយោបាយ និងបក្សពួកនិយមនៅក្នុងស្ថាប័នរដ្ឋធំៗ ធ្វើឲ្យរាំងស្ទះកាន់តែធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការអភិវឌ្ឍជាតិ។ ការបង្ហាញនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ដែលរៀបចំដោយអង្គការខុមហ្វ្រែល។ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា អំពើពុករលួយដែលធំបំផុត គឺ​អំពើពុករលួយផ្នែកនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិទាំងមូល។ លោកថាអំពើពុករលួយផ្នែកនយោបាយនេះ មានន័យថា រដ្ឋាភិបាលមិនបានប្រើប្រាស់ច្បាប់យកមកអនុវត្ត តែបែរជាប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់រាល់ការសម្តែងមតិ និងសិទិ្ធជួបប្រជុំកន្លងមក។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo