កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • កំពូល​មិន​ចាត់​ការ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​មាន​ជម្លោះ​ដី​ជាមួយ​ឧកញ៉ា ឃុន សៀ

    តុលាការ​កំពូល កាល​ពី​ម្សិលមិញ បាន​សម្រេច​មិន​ចាត់​ការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្រ្តី​ត្រូវ​ចោទ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ឃុន សៀ​ម្នាក់ ដោយសារ​សំណុំ​រឿង​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​ហើយ ហើយ​ថា បើ​តុលាការ​ថ្នាក់​ក្រោម​បិទ​ការ​ស៊ើប​អង្កេត​បែប​នេះ តុលាការ​កំពូល​មិន​អាច​សម្រេច​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​គាត់​បាន​ទេ។ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ស្រ្តី​ត្រូវ​ចោទ​ម្នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ឃុន សៀ បន្ត​ថា៖ «តុលាការ​ថ្ងៃ​នេះ​ជំនុំ​ជម្រះ​បណ្តឹង​សារ​ទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី ជន​ត្រូវ​ចោទ។ ប៉ុន្តែ​សំណុំ​រឿង​ស្រ្តី​ត្រូវ​ចោទ​រូប​នេះ តុលាការ​មិន​អាច​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បាន​ទេ ប្រសិន​បើ​តុលាការ​ថ្នាក់​ក្រោម​បិទ​ការ​ស៊ើប​អង្កេត ទៅ​ហើយ​នោះ»។

  • ម.ស.ម.ក នឹងសម្ពោធខ្សែវីដេអូខ្លីស្តីអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

    នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នឹងសម្ពោធខ្សែវីដេអូខ្លីមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលផ្តោតសំខាន់ទៅលើ សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ សិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការដែលមិនលម្អៀង។

    អានបន្ត
  • ​បទសម្ភាសន៍​៖​ ការឆ្លើយតប​របស់​កម្ពុជា​ចំពោះ​មុខ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​​

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វ៊ី​ស​បាន​ត្រួតពិនិត្យ​លើកទី​២ ស្តី​ពី​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា​នេះ​នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន ។ ​តើ​នៅក្នុង​កិច្ចប្រជុំ​នោះ គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ចោទ​សំណួរ​អ្វីខ្លះ​ដល់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា ?

  • ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ​នៅ​តាកែវ​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​មន្ត្រី​យោធា​ឈូស​ឆាយ​ដី​ស្រែ

    ប្រជាពលរដ្ឋ​ប្រមាណ ៧០​គ្រួសារ នៅ​ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ មីនា បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​របស់​មន្ត្រី​យោធា​ម្នាក់ ដែល​ពួក​គាត់​ចោទ​ថា​បាន​ចុះ​ទៅ​ឈូស​ឆាយ​ដី​ស្រែ​គាត់​ប្រមាណ ៥០​ហិកតារ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង ឃុំ​អូរសារាយ ឈ្មោះ ងួន ប៉ិក អាយុ ៦៣​ឆ្នាំ អះអាង​ថា មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ស្វាយ សារ៉ាត់ បាន​រំលោភ​យក​ដី​ពួក​គាត់៖ «មាន​អ្នក​កាន់​អំណាច លោក ស្វាយ សារ៉ាត់ យក​អាត្រាក់​មក​ឈូស​ឆាយ​ដី​ប្រជាជន កំពុង​ឈូស​ឆាយ កំពុង​យក​អាត្រាក់​មក​រុញ​មក​ភ្ជួរ។ អ្នក​ភូមិ​ម្នាក់​ទៀត៖ ទាហាន ស្វាយ សារ៉ាត់ គាត់​មក​ឈូស​ឆាយ​ភ្ជួរ​ដី​ប្រជាពលរដ្ឋ។ ឥឡូវ​ប្រជាជន​ទៅ​ហាម​ឃាត់​អត់​ឲ្យ​ឈូស​ឆាយ បាទ! គេ​នៅ​តែ​ឈូស​ឆាយ។ ខ្ញុំ​កាន់​កាប់​មក​យូរ​ហើយ ហើយ​គាត់​អត់​ដែល​ឃើញ​មក​ធ្វើ​ផង ហើយ​មក​ឈូស​ឆាយ​អ៊ីចឹង​ខ្ញុំ​មិន​ព្រម»។

  • ​កម្មករ​នៅ​ព្រែក​ព្នៅ​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ករណី​រោងចក្រ​បញ្ឈប់​កម្មករ​គ្មាន​មូលហេតុ​​

    កម្មករ​មកពី​រោងចក្រ​កាត់ដេរ​មេ​រ៉ូសាន់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល លើ​ករណី​ថៅកែ​រោងចក្រ​ដែល​ពួកគេ​ចោទថា មិន​គោរព​ច្បាប់​ការងារ និង​បាន​បញ្ឈប់​កម្មករ​៥០​នាក់​ដោយ​គ្មាន​មូលហេតុ ។​ ​កម្មករ​រោងចក្រ​មេ​រ៉ូសាន់​ប្រមាណ​៥០​នាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ កម្ម​ការ​នី​ម្នាក់​ឈ្មោះ លុន ចាន់ណា ប្រាប់​អ្នកសារព័ត៌មាន​មុន​ពេល​ដាក់​ញត្តិ​ថា ថៅកែ​រោងចក្រ​មេរ៉ូ​សាន់​បានបញ្ឈប់​កម្មករ ដោយ​គ្មាន​ហេតុផល​ឲ្យបាន​ច្បាស់លាស់ ហើយ​ការបញ្ឈប់​របស់​ថៅកែ​រោងចក្រ​រូបនោះ មិន​បាន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​នោះ​ទេ ។​

  • ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ​នៅ​តាកែវ​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​មន្ត្រី​យោធា​ឈូស​ឆាយ​ដី​ស្រែ

    ប្រជាពលរដ្ឋ​ប្រមាណ ៧០​គ្រួសារ នៅ​ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ មីនា បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​របស់​មន្ត្រី​យោធា​ម្នាក់ ដែល​ពួក​គាត់​ចោទ​ថា​បាន​ចុះ​ទៅ​ឈូស​ឆាយ​ដី​ស្រែ​គាត់​ប្រមាណ ៥០​ហិកតារ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង ឃុំ​អូរសារាយ ឈ្មោះ ងួន ប៉ិក អាយុ ៦៣​ឆ្នាំ អះអាង​ថា មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ស្វាយ សារ៉ាត់ បាន​រំលោភ​យក​ដី​ពួក​គាត់៖ «មាន​អ្នក​កាន់​អំណាច លោក ស្វាយ សារ៉ាត់ យក​អាត្រាក់​មក​ឈូស​ឆាយ​ដី​ប្រជាជន កំពុង​ឈូស​ឆាយ កំពុង​យក​អាត្រាក់​មក​រុញ​មក​ភ្ជួរ។ អ្នក​ភូមិ​ម្នាក់​ទៀត៖ ទាហាន ស្វាយ សារ៉ាត់ គាត់​មក​ឈូស​ឆាយ​ភ្ជួរ​ដី​ប្រជាពលរដ្ឋ។ ឥឡូវ​ប្រជាជន​ទៅ​ហាម​ឃាត់​អត់​ឲ្យ​ឈូស​ឆាយ បាទ! គេ​នៅ​តែ​ឈូស​ឆាយ។ ខ្ញុំ​កាន់​កាប់​មក​យូរ​ហើយ ហើយ​គាត់​អត់​ដែល​ឃើញ​មក​ធ្វើ​ផង ហើយ​មក​ឈូស​ឆាយ​អ៊ីចឹង​ខ្ញុំ​មិន​ព្រម»។

  • ​ម​.​ស​.​ម​.​ក នឹង​បញ្ចាំង​ខ្សែ​ភាពយន្ត​មួយ​ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិ​ធម៌​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​) នឹង​ចាក់​បញ្ចាំង​ខ្សែរ​ភាពយន្ត​មួយ ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅក្នុង​សប្តាហ៍​នេះ ខណៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​រង​ការ​ចោទថា មាន​ភាពលម្អៀង កាត់ក្តី​មិន​យុត្តិធម៌ ទំនោរទៅតាម​អ្នកនយោបាយ ។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មីនា​នេះ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៦​សប្តាហ៍​នេះ (CCHR) នឹង​សម្ពោធ​ខ្សែរ​វីដេអូ​ខ្លី​មួយ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដែល​ផ្តោ​តសំខាន់​ទៅលើ សិទ្ធិ​មាន​មេធាវី និង​មាន​វត្តមាន​នៅ​ពេល​សវ​នា​ការ សិទ្ធិ​ទទួល​បាន​ការ​សន្មត់​ទុកជាមុន​ថា គ្មាន​ទោស សិទ្ធិ​របស់​ជនជាប់ចោទ​ជា​អនីតិជន សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​តុលាការ​មិន​លម្អៀង ។​

  • គណបក្ស​ទាំង​ពីរ​រក្សា​ជំហរ​ទទួលយក​បេក្ខភាព​លោកស្រី ពុង ឈី​វ​កេក ជា​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប ថ្មី​​

    គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នៅ​ថ្ងៃ​អង្គារ​នេះ​អះអាង​ថា នៅ​តែ​រក្សា​ជំហរ​ទទួលយក​បេក្ខភាព​លោកស្រី ពុង ឈី​វ​កេក ធ្វើជា​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប ដដែល ដរាបណា​លោកស្រី​ទទួលយក​ខ្លឹមសារ​ក្នុង​លក្ខខណ្ឌ​នៃ​ច្បាប់​បោះឆ្នោត និង​ច្បាប់ គ​.​ជ​.​ប ថ្មី ខណៈ​ច្បាប់​ទាំងពីរ​នេះ​បាន​ទៅ​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ ។​

  • ពលរដ្ឋ​នៅ​កោះ​ស្តេច​បារម្ភ​បាត់​ដី​ទៅ​ចិន

    ប្រជាពលរដ្ឋ​ចំនួន ៤៧​ គ្រួសារ​ នៅ​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​​ជាមួយ​ក្រុមហ៊ុន​​ចិន​យូញៀន​កំពុង​មាន​ក្តីបារម្ភ​ពី​ការ​បាត់បង់​ដី និង​ផ្ទះសម្បែង បន្ទាប់ពី​សាលាដំបូង​ខេត្ត​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ឲ្យ​ពួកគេ​​រុះរើ​ផ្ទះ និង​យក​សម្ភារ​ផ្សេងៗ​ចេញ​ពី​ដីទំនាស់​នោះ​ក្នុង​​រយៈពេល ៦០ ថ្ងៃ​ដើម្បី​យក​ដី​នោះ​ប្រគល់​​​ឲ្យ​ក្រុមហ៊ុន​។ កាលពី​ថ្ងៃ​ទី​ ០៤ ​​មីនា​តំណាង​​អយ្យការ​សាលាដំបូង​ខេត្ត​កោះកុង លោក ស្រី ម៉ាកនី បាន​​ចេញ​លិខិត​ជូន​ដំណឹង​ស្តីពី​ការ​អនុវត្ត​ដីកា​រក្សា​ការពារ​ដោយ​ស្ម័គ្រចិត្ត ដោយ​សម្រេច​ហាមឃាត់​ពលរដ្ឋ​​ចំនួន ៤៧ ​គ្រួសារ លក់ដូរ ឬ​ធ្វើ​មរតក​លើ​ដី​ទំនាស់​នោះ ព្រមទាំង​ឲ្យ​រុះរើ​ផ្ទះ និង​​សម្ភារ​ផ្សេងៗ​ចេញពី​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​យូញៀន​ក្នុង​​រយៈពេល​ ៦០ ​ថ្ងៃ គិត​ចាប់​តាំងពី​ថ្ងៃ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​តទៅ។

  • អាមេរិក និង​ជប៉ុន​រៀបចំ​សិក្ខាសាលា​លើកកម្ពស់​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​​

    ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន សហការ​គ្នា​រៀបចំ​សិក្ខាសាលា ដើម្បី​ជំរុញ​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រីក្នុង​ការធ្វើ​ជំនួញ និង​ភាព​ជា​អ្នកដឹកនាំ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នឹង​រួមគ្នា​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា វេលា​ម៉ោង៨​និង​៣០​នាទី នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន ដើម្បី​ជំរុញ​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី ។ សេចក្តីប្រកាស​បន្ត​ថា ពិធី​នេះ​នឹង​មាន​ការចូលរួម​ពី​សហគ្រិន​នារី ម្ចាស់ជំនួយ និង​អង្គការ​តាម​សហគមន៍ ដែល​អ្នកចូលរួម​នឹង​ធ្វើ​ការពិភាក្សា​គ្នា ដោយ​ផ្តោត​លើ​ការបណ្តុះ​គំនិត​សហគ្រិន ដើម្បី​បង្កើន​ការផ្តល់អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​កម្ពុជា ។​

  • រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ទៅ​អូស្ត្រាលី​លើ​កិច្ច​សហប្រតិបត្តិការ​អន្តោប្រវេសន៍

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ចាប់​ពី​ថ្ងៃ​ទី​២៤-២៧ មីនា។ តាម​គម្រោង​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏​នឹង​មាន​ការ​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​រដ្ឋាភិបាល​ទាំងពីរ​លើ​កិច្ច​សហប្រតិបត្តិការ​អន្តោប្រវេសន៍។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៣ មីនា បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង រយៈពេល​៤​ថ្ងៃ​នោះ នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីសប (Julie Bishop) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន លោក ភឺថើ ឌុចសុន (Peter Dutton) ហើយ​នឹង​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី(Sydney) ផង​ដែរ។

  • ​លោក ហ៊ុន សែន រិះគន់​សង្គម​ស៊ីវិល​ថា​ដុត​កម្តៅ​បាតុកម្ម​រឿង​ដីធ្លី​​

    ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ចោទប្រកាន់​ចំៗ ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ជា​អ្នក​ដុត​កម្តៅ ឲ្យមាន​បាតុកម្ម​តវ៉ា​ប្រឆាំង​អាជ្ញាធរ​រដ្ឋាភិបាល រឿង​ជម្លោះ​ដីធ្លី ។​

  • Human Rights Watch អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​រារាំង​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣ និង​០០៤

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក អំពាវនាវ​រដ្ឋាភិបាល​កុំឲ្យ​រារាំង​ការចាត់វិធានកា​រតា​មសេច​ក្តីសម្រេច​ដោយ​កំបាំង​មុខ ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​ទើប​បាន​ដាក់​ឲ្យ​ជនសង្ស័យ​២​រូប ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ។​ ​កាលពី​ថ្ងៃ​ទី​០៣ ខែ​មីនា កន្លងទៅ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម លោក Mark Harmon បានសម្រេច​ដោយ​កំបាំងមុខ ដាក់​អតីត​កម្មាភិបាល​ខ្មែរក្រហម​២​រូប​គឺ លោក មាស មុត ក្នុង​សំណុំរឿង​០០៣ និង​អ្នកស្រី អ៊ឹម ចែម ក្នុង​សំណុំរឿង​០០៤ ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​ឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។​

  • លោក ស ខេង ចេញ​ទៅ​អូស្ត្រាលី​ចុះ​ MOU ​ស្ដី​ពីអន្តោប្រវេសន៍​​

    រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​៤​ថ្ងៃ ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ (MOU) រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​អូស្ត្រាលី ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តោប្រវេសន៍ ។​

  • លោកស្រី ពុងឈីវកេក រារែក​នឹង​តំណែង​នៅ​ គ.ជ.ប ថ្មី

    ប្រធាន​អង្គការ​លីកាដូ​ដែល​​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ជា​បេក្ខជន​ទី​ ៩ ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថ្មី​កំពុង​ត្រៀម​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ ដើម្បី​​សម្រេច​​ថា​​តើ​លោកស្រី​គួរ​ដក​ខ្លួន​ចេញ​ពី​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ឬ​យ៉ាងណា ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​​​ចំនួន​ពីរ​ទាក់ទង​នឹង​ដំណើរ​ការបោះឆ្នោត​កំពុង​ទទួល​​រង​ការ​​រិះគន់​យ៉ាងខ្លាំង​ពី​​សង្គម​ស៊ីវិល​។

  • ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​បាត់ដំបង​និង​បន្ទាយមានជ័យ​ប្រតិកម្ម​នឹង​ដីកា​បណ្ដេញ​ចេញ​ពី​ដី

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ជាង ៣០០​គ្រួសារ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​លោក​ឧកញ៉ា សង ថន បណ្ដេញ​អ្នក​ស្រុក​ចេញ​ពី​ដី​ដែល​កំពុង​កាន់​កាប់​នោះ។ អ្នក​ភូមិ​បញ្ជាក់​ថា លោក​ឧកញ៉ា សង ថន បាន​បញ្ជា​ឲ្យ​អ្នក​ស្រុក​រុះរើ​ផ្ទះ​សម្បែង និង​ចាក​ចេញ​ពី​ដី​កាល​ពី​ថ្ងៃ​ទី​១៨ មីនា កន្លង​ទៅ។ អ្នក​ភូមិ​នៅ​ខេត្ត​ជាប់​ជាយដែន​ទាំង​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​សកម្មភាព​របស់​លោក​ឧកញ៉ា សង ថន នេះ​ថា ជា​ទង្វើ​មួយ​ប្រើ​ប្រព័ន្ធ​តុលាការ​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​បង្ខំ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

  • ​កម្មករ​រាប់រយ​នាក់​បិទផ្លូវ​ច្រកចូល​សាលា​ចំការ​ដូង​ទាមទារ​ដំឡើង​ថ្លៃ​ដេរ​​

    កម្មករ​រាប់រយ​នាក់នៅ​រោងចក្រ​ចិន ឈ្មោះ សៀវ គី​ញ នៅ​ថ្ងៃ​អង្គារ​នេះ​បន្ត​បិទ​កំណាត់​ផ្លូវ​ច្រកចូល​សាលា​កសិកម្ម​ចំការ​ដូង ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រដំឡើង​ថ្លៃ​ឈ្នួល​ដេរ​ស៊ី​បុង និង​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត ​។​

  • សហគមន៍​ព្រៃឈើ​នៅ​ស្រុក​អន្លង់វែង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​ការ​កាប់​ឈើ

    ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន សកម្មភាព​កាប់​ឈើ​យក​ទៅ​លក់ដូរ និង​ដើម្បី​រុករាន​យក​ដី​កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​តំបន់​ការពារ​របស់​សហគមន៍​នៃ​ភូមិ​អូរតាម៉េង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​ក៏ដោយ ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃឈើ​ជាដើម ហាក់​មិន​សូវ​ចុះ​ទៅ​បង្ក្រាប​ទេ។ ក្រុម​បណ្ដាញ​ការពារ​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​កំពុង​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​២ ក្នុង​ស្រុក​អន្លង់វែង។

  • លោក ហ៊ុន សែន៖ ស្រុក​ខ្មែរ​ជា​ឋានសួគ៌​សម្រាប់​ធ្វើ​បាតុកម្ម

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​​​​ចំៗ​ថា​ ប្រទេស​កម្ពុជា​ គឺ​ជា​​​​ឋានសួគ៌​សម្រាប់​ធ្វើ​បាតុកម្ម ហើយ​អ្នក​ធ្វើ​បាតុកម្ម​នោះ គឺ​ជា​ក្រុម​មនុស្ស​ដដែលៗ​ដែល​យក​ការ​ធ្វើ​បាតុកម្ម​ជា​អាជីវកម្ម។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ មូលហេតុ​នៃ​ការ​​ធ្វើ​បាតុកម្ម​នោះ ដោយសារ​តែ​មាន​រឿង​អយុត្តិធម៌​កើន​ឡើង​ក្នុង​សង្គម​ច្រើន។ ​​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល ​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​កន្លង​ទៅ​ដោយសារ​តែ​មាន​​មនុស្ស​មួយ​ក្រុម​ស្ដាប់​តាម​ការ​ញុះញង់​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

  • ក្រុម​គរុ​និស្សិត​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​ក្រសួង​អប់រំ​បើកប្រាក់​អាហារូបករណ៍​ចំនួន​៨​ខែ​​

    គរុ​និស្សិត​ជា​មន្ត្រីរាជការ​ប្រមាណ​ជាង​១០០​នាក់ ដែល​ទទួល​ការបណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​ក្រសួង​អប់រំ​ជា​ថ្មី​ទៀត ដើម្បី​ទាមទារ​ឲ្យ​ពន្លឿន​ផ្តល់​ប្រាក់អា​រូបករណ៍ ដែល​ពួកគេ​អះអាង​ថា​ក្រសួង​សេដ្ឋកិច្ច​បាន​ធ្វើ​ខុស​នឹង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ។​ ​គរុ​និស្សិត​ម្នាក់ លោក ប៊ុត កុសល្យ ឲ្យ ​VOD​ ដឹង​នៅ​រសៀល​ថ្ងៃទី​២៣ ​ខែ​មីនា​នេះ​ថា គរុ​និស្សិត​ជាង​១០០​នាក់ ដែល​តំណាង​ឲ្យ​ជាង​៤០០​នាក់ បាននាំគ្នា​ទៅ​ក្រសួង​អប់រំ​ជា​លើក​ទី​២ នៅ​ថ្ងៃនេះ​ហើយ​នៅ​ម៉ោង​១១​ព្រឹក រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​សម្រេច​ឲ្យ​គរុ​និស្សិ​ត​ទាំងនោះ ចូល​ជួប​ប្រជុំ​នៅក្នុង​វិទ្យាសា្ថន​ជាតិ​អប់រំ ។ លោក​បន្តថា​ក្នុង​កិច្ចប្រជុំ​នោះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង្ស ជួន​ណារ៉ុន សន្យា​ថា​ផ្តល់ប្រាក់​៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដល់​ពួកគេ​សម្រាប់​រយៈពេល​៨​ខែ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo