កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក ហ៊ុន សែន ​ចោទ​អង្គការក្រៅ​រដ្ឋាភិបាល​​មួយ​ចំនួន​បញ្ឆេះ​បាតុកម្ម​របស់អ្នក​មានជម្លោះ​ដីធ្លី​​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បាន​ចោទប្រកាន់​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួ​ន​ដែល​លោក​ចាត់​ទុក​​ជា«​អង្គការ​​ខូចៗ​​» ថា​បានបញ្ឆេះ​​ឲ្យ​មាន​បាតុកម្មដីធ្លី​​ជា​បន្តបន្ទាប់​នៅ​រាជធានីភ្នំពេញ។​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៅជ្រោយចង្វាខាងកើត នៅព្រឹកថ្ងៃទី២៣ ខែមីនា លោក​​​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងចំអក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនដែល​តែង​តែ​ចេញ​មុខ​រក​ដំណោះ​ស្រា​យ​ដីធ្លីពី​ស្ថា​ប័ន​រដ្ឋាភិបាល និង​ស្ថាន​ទូត​អាមេរិក។​ លោក​បាន​​ចាត់​ទុក​បាតុកម្មដីធ្លី​​ទាំងនោះ​ជា​បាតុកម្មទាម​ទារ​ខុស​ពី​ការ​ពិត និង​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន។​

  • ​តុលាការ​ខេត្ត​កោះកុង​គំរាម​ប្រើ​កម្លាំង​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ៤៧ខ្នង​​

    ​តុលាការ​ខេត្ត​កោះកុង​គំរាម​ប្រើ​កម្លាំង​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ៤៧ខ្នង នៅ​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​អភិវឌ្ឍ​រយៈពេល​៩៩ឆ្នាំ ។​ ​យោង​សេចក្ដីជូនដំណឹងរបស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ​លោក ស្រី ម៉ាក​នី ចុះ​ថ្ងៃ​ទី០៤ ខែ​មីនា ឆ្នាំ២០១៥ ផ្ញើ​ជូន​ប្រជាពលរដ្ឋ​៤៧​គ្រួសារដាច់ដោយឡែក​ពីគ្នា តែ​មាន​ខ្លឹមសារ​ដូចគ្នាថា ដើម្បី​រក្សា​ប្រសិទ្ធភាព​ច្បាប់ និង​ដើម្បី​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​ឲ្យមាន​ប្រសិទ្ធភាព អយ្យការ​សម្រេច​ឲ្យ​ពលរដ្ឋចំនួន​៤៧ នៅ​ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង រុះរើ​ផ្ទះ​ចេញពី​ដី​មានទំនាស់ក្នុង​រយៈពេល​៦០ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នោះ ​។​ តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នោះ លោក ស្រី ម៉ា​នី ​យល់ថាដី​មាន​ជម្លោះ​នោះជា​ដី​របស់​ក្រុមហ៊ុន​ចិនUnion Development Group Co.,Ltd ។

  • អ្នកបើក​រថយន្ត​ដែល​ចោទ​សមត្ថកិច្ច​ថា​ធ្វើ​ទារុណកម្ម​ប្តឹង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​​

    អ្នកបើក​រថយន្ត​ដឹក​ស្រូវ​ម្នាក់ដែល​ចោទ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែងថា​បាន​តាម​បាញ់ប្រហារ ធ្វើ​ទារុណកម្ម​អំឡុងពេល​ឃាត់ខ្លួន កាលពី​៤​ថ្ងៃ​មុន​នោះ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទារ​សំណង​៥​ម៉ឺនដុល្លារ​ពី​សមត្ថកិច្ច ដោយ​ចោទ​ពី​បទ​ប៉ង​សម្លាប់ ។​ ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ បណ្តាញ​សង្គម​បាន​បង្ហោះ​រូបភាព​រថយន្ត​ដឹក​ស្រូវ​មួយ​គ្រឿង​មាន​ស្នាម​បែក​កញ្ចក់​នៅ​ប៉ែក​ខាងមុខ ដោយ​គ្រាប់កាំភ្លើង​ជិត​អ្នកបើកបរ ។​ ​បណ្តាញ​សង្គម​ក៏​បាន​បង្ហាញរូបភាព​បុរស​អាក្រាត​អាវ​ពីរ​នាក់ ត្រូវ​គេ​ចងដៃ​ទៅក្រោយ ឲ្យ​ដេក​ផ្កាប់មុខ យក​ជើង​ជាន់​ក្បាល ដែល​អ្នក​ចាប់​ចង​មាន​អ្នកខ្លះ មាន​ឯកសណ្ឋាន​ជា​កងរាជអាវុធហត្ថ ។​

  • ពលរដ្ឋ​ចោទ​ក្រុមហ៊ុន ទ្រី ភាព ប្រមូល​ទិញ​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​ខេត្ត​ពោធិ៍សាត់

    ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ថា​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត និង​ពលរដ្ឋ​នៅ​តំបន់​អភិរក្ស​បរិស្ថាន​មួយ​ចំនួន​នៃ​ស្រុក​ភ្នំក្រវាញ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ រួច​បញ្ជាក់​ថា មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន​យក​ឈ្មោះ​ក្រុមហ៊ុន​ទៅ​ប្រើ។ តំណាង​សហគមន៍ និង​ប្រជា​ពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ អះអាង​ថា សកម្មភាព​ចរាចរណ៍​ឈើ​ប្រណីត​ប្រភេទ​នាងនួន និង​ធ្នង់ ក្នុង​ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​នៅ​តំបន់​មួយ​ចំនួន​នៃ​ឃុំ​សន្ទ្រែ ខេត្ត​ពោធិ៍សាត់ កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង។ ពួកគេ​ថា សកម្មភាព​នេះ​មាន​មន្ត្រី ប៉េអឹម​ម្នាក់ និង​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ បាន​កាង​បទល្មើស និង​ទិញ​ឈើ​ទាំង​នោះ​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន អឹម.ឌី.អេស។

  • ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​​​ស្លាប់ដោយ​សារ​របួស​ធ្ងន់​ធ្ងរ

    យោង​​​តាម​​​ឪពុក​​​ស្ត្រី​​​រងគ្រោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រងគ្រោះ​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីតដោយស្នាដៃ​​​​ប្រពន្ធ​​​ដែល​​​ប្រចណ្ឌ​​​​​​ដែល​​​បាន​​​រង​​​កា​​​ររលាក​​​ធ្ងន់​​​ធ្ងរ​​​ត្រង់​​​ផ្ទៃមុខ និង​​​ដង​​​ខ្លួន​​​នោះ បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃសៅរ៍។ មាស វណ្ណី អាយុ​​​២០ឆ្នាំ​​​​​​ជា​​​សន្តិសុខ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Ho Hsin Tai ក្នុង​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​ ត្រូវ​​​បាន​​​រងការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​ពី​​​សំណាក់​​​កម្មការ​​​ិនី​​​ឈ្មោះ ស្រឿន ណាន់ ​​​បន្ទាប់ពី​​​ចេញពី​​​ផ្ទះ​​​របស់ខ្លួន​​​កាលពី​​​ព្រឹក​​​ថ្ងៃទី​​​៦ ខែមីនា។

  • ​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី​ ដោយ​គ្មាន​ការសួរដេញដោល​ដូច​រដ្ឋសភា​​

    ព្រឹទ្ធសភា​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​សម្រេច​អនុម័ត​សេចក្តីស្នើច្បាប់​ចំនួន​ពីរ​ ទាក់ទង​ការបោះឆ្នោត ដោយ​គ្មាន​ការសួរដេញដោល​អ្វី​ឡើយ ពោល​គឺ​ដូច​ការអនុម័ត​នៅ​រដ្ឋសភា​ដែរ​ ។​ ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា រដ្ឋសភា​បាន​អនុម័ត​សេចក្ដីព្រាងសេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​សំឡេង​គាំទ្រ​១០៣​លើ​១០៣​សំឡេង ។ ដោយឡែក​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​សំឡេង​១០១លើ​១០១សំឡេង​ ។ ច្បាប់​ទាំង​ពីរ​ត្រូវបាន​អនុម័ត​ដោយ​មិន​មាន​ការសួរដេញដោល​ឡើយ ខណៈ​អ្នកឃ្លាំមើល​ការបោះឆ្នោត​ទាមទារ​ឲ្យ​ដកចេញ​មាត្រា​ចំនួន​ដែល​ពួកគេ​យល់ថា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ ។

  • ព្រឹទ្ធសភា​កម្ពុជា​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះឆ្នោត

    ភ្នំពេញ—សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម រង្ស៊ី​ចំនួន​៤៩​រូប​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​គឺ​ សេចក្តី​ព្រាង​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​នេះ ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ពិភាក្សា​អ្វី​ទាំង​អស់ ​ពោល​គឺ​គណបក្ស​ទាំង​ពីរ​បាន​អាន​សេចក្តី​ព្រាង​ច្បាប់​នេះ​មួយ​ជំពូក​ម្តងៗ​ រួច​ហើយ​បាន​ស្នើ​សុំ​សំឡេងគាំទ្រ​ពីសមាជិក​ព្រឹទ្ធ​សភា​អនុម័ត​ ដោយ​លើក​ដៃ​ដោយ​មិន​មាន​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​ទេ។​

  • ព្រឹទ្ធ​សភា​អនុម័ត​ច្បាប់​២​ដោយ​មិន​មាន​សំឡេង​ជំទាស់

    ព្រឹទ្ធសភា​បាន​អនុម័ត​ច្បាប់​ចំនួន​ពីរ​ដែល​រដ្ឋសភា​បញ្ជូន​មក គឺ​ច្បាប់​ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មាន​សំឡេង​គាំទ្រ ៤៩​សំឡេង លើ ៤៩​សំឡេង។ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី មាន​តែ ៤៩​រូប​ទេ បាន​អនុម័ត​ច្បាប់​ទាំង​ពីរ​នេះ គឺ​ចំនួន ១២​រូប​ទៀត​អវត្តមាន។

  • ​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី​ ដោយ​គ្មាន​ការសួរដេញដោល​ដូច​រដ្ឋសភា​​

    ព្រឹទ្ធសភា​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​សម្រេច​អនុម័ត​សេចក្តីស្នើច្បាប់​ចំនួន​ពីរ​ ទាក់ទង​ការបោះឆ្នោត ដោយ​គ្មាន​ការសួរដេញដោល​អ្វី​ឡើយ ពោល​គឺ​ដូច​ការអនុម័ត​នៅ​រដ្ឋសភា​ដែរ​ ។​ ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា រដ្ឋសភា​បាន​អនុម័ត​សេចក្ដីព្រាងសេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​សំឡេង​គាំទ្រ​១០៣​លើ​១០៣​សំឡេង ។ ដោយឡែក​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​សំឡេង​១០១លើ​១០១សំឡេង​ ។ ច្បាប់​ទាំង​ពីរ​ត្រូវបាន​អនុម័ត​ដោយ​មិន​មាន​ការសួរដេញដោល​ឡើយ ខណៈ​អ្នកឃ្លាំមើល​ការបោះឆ្នោត​ទាមទារ​ឲ្យ​ដកចេញ​មាត្រា​ចំនួន​ដែល​ពួកគេ​យល់ថា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ ។

  • វេទិកា​សាធារណៈ​អំពី​ការ​លុបបំបាត់​និទ្ទណ្ឌភាព​និង​ប្រឆាំង​អំពើពុករលួយ​នៅ​បន្ទាយមានជ័យ

    គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ (CIACC) រៀបចំ​វេទិកា​សាធារណៈ​​ស្ដី​អំពី​ការ​លុប​បំបាត់​និទ្ទណ្ឌភាព និង​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​ឡើង​​នៅ​ក្នុង​សួន​​វេទិកា​​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា។ វេទិកា​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដឹង និង​ចូល​​រួម​កាត់​បន្ថយ​អំពើ​ពុករលួយ និង​និទ្ទណ្ឌភាព​ក្នុង​សង្គម​ជាតិ។ ​​​​​​​​ប្រធាន​គណៈកម្មការ​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ​រៀបរាប់​ថា វេទិកា​សាធារណៈ​នេះ​ជា​ការ​បង្ហាញ​អំពី​និទ្ទណ្ឌភាព​និង​អំពើ​ពុករលួយ បន្ទាប់​ពី​ការ​សិក្សាស្រាវជ្រាវ​អំពី​បញ្ហា​​ដែល​កើត​មាននៅ​ក្នុង​សង្គម​​កន្លង​មក។

  • ពលរដ្ឋ​ចោទ​ក្រុមហ៊ុន ទ្រី ភាព ប្រមូល​ទិញ​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​ខេត្ត​ពោធិ៍សាត់

    ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ថា​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត និង​ពលរដ្ឋ​នៅ​តំបន់​អភិរក្ស​បរិស្ថាន​មួយ​ចំនួន​នៃ​ស្រុក​ភ្នំក្រវាញ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ រួច​បញ្ជាក់​ថា មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន​យក​ឈ្មោះ​ក្រុមហ៊ុន​ទៅ​ប្រើ។ តំណាង​សហគមន៍ និង​ប្រជា​ពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ អះអាង​ថា សកម្មភាព​ចរាចរណ៍​ឈើ​ប្រណីត​ប្រភេទ​នាងនួន និង​ធ្នង់ ក្នុង​ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​នៅ​តំបន់​មួយ​ចំនួន​នៃ​ឃុំ​សន្ទ្រែ ខេត្ត​ពោធិ៍សាត់ កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង។ ពួកគេ​ថា សកម្មភាព​នេះ​មាន​មន្ត្រី ប៉េអឹម​ម្នាក់ និង​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ បាន​កាង​បទល្មើស និង​ទិញ​ឈើ​ទាំង​នោះ​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន អឹម.ឌី.អេស។

  • មេអ.ហលើ​ផ្ទៃ​ប្រទេស បង្កើត​គណៈកម្មការ​​ចំពោះ​កិច្ច​​នៅ​​ខេត្ត​​ត្បូងឃ្មុំ​ និង​​ខេត្ត​​ព្រៃវែង

    រាជធានីភ្នំពេញ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ ចំពោះ​កិច្ច នៅ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៥​ ករណីកម្លាំង​សមត្ថកិច្ច​ចម្រុះប្រើ​កាំភ្លើង បាញ់​ធ្លុះ​កញ្ចក់ រថយន្ដ​​ដឹក​ស្រូវ និង​បាន​ចាប់​អ្នក​បើករថយន្តធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ និង​បាន​យក​ជើង​ជាន់​ក្បាល​សង្កត់​លើដី កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៥។​ គណៈកម្មការ​ចំពោះ​កិច្ច​ខាងលើនេះ បង្កើតឡើង​ដើម្បី​អធិការកិច្ច​នូវ​បាតុភាព ដែល​បាន​ឡើង​ក្នុង​ពេល បំពេញភារកិច្ច របស់កម្លាំង​សមត្ថកិច្ច​ចម្រុះនៃ​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ព្រៃវែង។​នេះ​បើ​តាម​ការ​បង្ហោះ​ឲ្យដឹង​លើ​គណនី​ហ្វេស​ប៊ុក របស់​លោក​ ខេង ទី​តូ​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕

  • ព្រឹទ្ធសភា​ប្រជុំ​ពិនិត្យ​លើ​សេចក្ដី​ស្នើ​​ច្បាប់​​បោះ​​ឆ្នោត​​និង​​​ច្បាប់​​​គជបថ្មី​​

    នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៥​នេះ ព្រឹទ្ធសភា​បាន​ប្រជុំ​ពិនិត្យ អនុម័ត លើ​សេចក្ដី​សេចក្ដីស្នើច្បាប់​បោះឆ្នោត និង​សេចក្ដី ស្នើ​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ ក្រោម​វត្តមាន​របស់​លោក សាយ ឈុំ ប្រធានស្ដីទី​ព្រឹទ្ធសភា ។​ ​សូមជម្រាបថា សេចក្ដីស្នើច្បាប់​ទាំងពីរ​នេះទៀតសោត មិន​ត្រូវ​បាន​សមាជិក​សភា​ពិភាក្សា​ដេញដោល​នោះទេ ក្នុង​សម័យប្រជុំ​វិសាមញ្ញ កាលពី​ថ្ងៃ​ទី១៩ ខែ​មីនា​ ឆ្នាំ ២០១៥កន្លង​ទៅ ដោយ​បញ្ហា​នេះ ត្រូវបានលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ក្រុម​ការងារ​កំណែទម្រង់ របស់​គណបក្ស​ទាំងពីរ ធ្វើការ​ពិភាក្សា​យ៉ាង​លម្អិត​ហើយ ។​

  • Michelle Obama មិន​បាន​លើក​ពី​បញ្ហា​សិទិ្ធមនុស្ស និង​ករណី​ដីធ្លី​នៅ​កម្ពុជា​​

    ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី Michelle Obama មិន​បាន​លើក​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និងករណី​ជម្លោះដីធ្លីក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ទេ បើទោះជា​មាន​កូនក្មេងរ​បស់​សកម្មជន​ដីធ្លី​ស្វែងរក​អន្តរាគមន៍​ពី​ស្ត្រី​ទី​១​រូបនេះ ឲ្យជួយ​ដោះលែង​ម្តាយ​ពួកគេ​ក៏​ដោយ​ ។​ លោក ប៉ះ ស្កាល់ ទីប្រឹក្សា​របស់​លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយ​ស្រី Michelle Obama បញ្ជាក់ថា លោកស្រី Michelle មិន​បាន​អើពើ​ចំពោះកំណត់ត្រារំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​រំលោភ​ដីធ្លីនៅ​កម្ពុជា​នោះទេ​ ។

  • អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​រារាំង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​សាលាក្ដី​ខ្មែរក្រហម

    ង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ មីនា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​សាលាក្ដី​ខ្មែរ​ក្រហម​លើ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​បន្ថែម​ទៀត។ សេចក្ដី​ថ្លែងការណ៍​អង្គការ​នេះ ចេញ​កាល​ពី​ថ្ងៃ​ទី​២៣ មីនា បន្ត​ទៀត​ថា ប្រសិនបើ​រដ្ឋាភិបាល​បន្ត​រារាំង​យុត្តិធម៌​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នោះ អង្គការ​សហប្រជាជាតិ​គួរ​ដក​ខ្លួន​ចេញ​ពី​សាលាក្ដី​នេះ ហើយ​ម្ចាស់​ជំនួយ​ទាំង​អស់​គួរ​ឈប់​ផ្ដល់​ជំនួយ​ឲ្យ​សាលាក្ដី​នេះ​ត​ទៅ​ទៀត។ ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ចោទ​ប្រកាន់​កំបាំង​មុខ​លើ​ជនសង្ស័យ​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​នាក់ គឺ​លោកស្រី អ៊ឹម ចែម និង​លោក មាស មុត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

  • អ្នក​កាសែត​ចាត់​ទុក​សេចក្ដី​រាយការណ៍​តាម​បែប​ព័ត៌មាន​សន្តិភាព​គឺ​មាន​​សារសំខាន់

    ក្រុម​អ្នក​កាសែត​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គោលការណ៍​សារព័ត៌មាន​សន្តិភាព ចាត់​ទុក​ថា សេចក្ដី​រាយការណ៍​តាម​បែប​សារព័ត៌មាន​សន្តិភាព​នេះ គឺ​ពិត​ជា​បរិបទ​មួយ​ថ្មី​ទៀត​សម្រាប់​ពួក​គេ។ អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​ហៅ​កាត់​ថា អេ.ស៊ី.ធី (ACT) ឲ្យ​ដឹង​ថា ថ្វី​បើ​វគ្គ​នេះ​​បាន​បញ្ចប់​គម្រោង​របស់​ខ្លួន​ក្នុង​រយៈពេល ៣​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ​ក៏ដោយ ក៏​សេចក្ដី​រាយការណ៍​តាម​បែប​សារព័ត៌មាន​សន្តិភាព​នេះ នៅ​តែ​មាន​សារសំខាន់ និង​ចាំបាច់​បន្ថែម​ទៀត​នៅ​ឡើយ សម្រាប់​ក្របខ័ណ្ឌ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​រិះគន់​ធនាគារ​ពិភពលោក​រឿង​បណ្ដេញ​ពលរដ្ឋ

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​រិះគន់​តួនាទី​របស់​ធនាគារ​ពិភពលោក​ថា​ បាន​បង្ក​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន លើ​គម្រោង​​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់ ដែល​ផ្ដល់​ហិរញ្ញប្បទាន​​ដោយ​ធនាគារ​នេះ។ អង្គការ​សង្គម​ស៊ីវិល​​​នោះ បាន​​សង្កត់​ធ្ងន់​ថា វត្តមាន​របស់​ធនាគារ​ពិភពលោក​បាន​​​បំផ្លាញ​ជីវភាព​ប្រជាពលរដ្ឋ​​កម្ពុជា ជា​ជាង​​​កាត់​បន្ថយ​ភាព​ក្រីក្រ។ របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា «ការ​ត្រឡប់​ទៅ​រក​ការ​អភិវឌ្ឍ»​ ធ្វើ​ឡើង​ដោយ​​គម្រោង​គណនេយ្យ​ភាព​អន្តរជាតិ (IAP) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ មីនា បាន​បង្ហាញ​​ថា ធនាគារ​ពិភពលោក​​គឺ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​អ្នក​ដែល​រស់​នៅ​តំបន់​បឹងកក់ ​ពី​គម្រោង​​​ការ​តាំង​​លំនៅ​ថ្មី​របស់​ធនាគារ​នេះ។ ការ​ស្រាវជ្រាវ​នោះ បាន​ស្រង់​សម្ដី​អ្នក​បឹងកក់ ដែល​គេ​អះអាង​ថា មិន​ពេញ​ចិត្ត​ចំពោះ​ធនាគារ​ពិភពលោក​ឡើយ ដែល​បណ្ដាល​ឲ្យ​ពួក​គាត់​គ្មាន​​ទី​កន្លែង​ជ្រក​កោន និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គម្រោង​របស់​ខ្លួន។

  • សហគមន៍​តាងូវ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​លំនៅដ្ឋាន​ពេល​អាជ្ញាធរ​ធ្វើ​ការកែលម្អ​ព្រែក​បារាំង​​

    ប្រជា​សហគមន៍​តាងូវ​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ២៧គ្រួសារ រស់នៅ​តាម​បណ្តោយ​ព្រែកបា​រាំង បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​លំនៅស្ថាន ខណៈ​អាជ្ញាធរ​ប្រកាស​រៀបចំ​បរិស្ថាន​ឲ្យមាន​អនាម័​យ និងស្តារ​ព្រែក​បារាំង​នោះ​ ។​ ​ពលរដ្ឋ​ម្នាក់​រស់នៅ​សហគមន៍​តាងូវ​អ្នកស្រី អៀន ញ៉រ ប្រាប់ VOD នៅ​ព្រឹក​នេះ​នៅ​កន្លែង​កាយ​សំរាម​ថា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ពួកគាត់​ដែល​មានផ្ទះ​នៅ​អប​តាម​សងខាង​ព្រែក​បារាំងពី​គម្រោង​ស្តារ និង រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់​ជុំវិញ​ព្រែក​នេះ​ ។ អ្នកស្រី​បារម្ភ​ខ្លាចការស្តារ​ព្រែក​នេះ ឈាន​ដល់​ការបណ្តេញ​ពួកគាត់​ដែល​រស់នៅ​ក្បែរៗ​នោះ​។​

  • ​អាជ្ញាធរ​ឃុំ​មួយ​នៃ​ខេត្តព្រៃវែង​រារាំង​សង្គម​ស៊ីវិល​ចុះ​ពង្រឹង​សិទ្ធិមនុស្ស​​

    ​មន្ត្រី​ពង្រឹង​អំណាច​សហគម​ន៍​មួយ អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ ពិនិត្យ​មើល​ពី​វិធានការ របស់​មន្ត្រី​ក្រោម​ឱវាទ​ឡើងវិញ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ថ្នាក់​ក្រោម​ជាតិ ខណៈ​ពួកគេ​អះអាង​មក​ថា ការចុះ​បង្រៀន​ពលរ​ដ្ឋ​ឲ្យ​យល់ដឹង​ពី​សិទ្ធិមនុស្ស ត្រូវ​ហាមឃាត់ ។​ ​មន្ត្រីជាន់ខ្ពស់ នៅ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ស៊ុម ម៉ា​ណែ​ត ឲ្យ​VOD​ដឹងថា វគ្គ​បណ្តុះបណ្តាល​ដល់​ស​មាជិក ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ដែល​គ្រោង​ធ្វើ​នៅ​ភូមិ​ប្រស្រែ ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃ​ទី​២១​ខែ​មីនា​ម្សិលមិញ ត្រូវ​លប់​ចោទ​វិញ ដោយសារ​មាន​ការរារាំង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ ។

  • ​តុលាការ​បង្គាប់​ឲ្យ​ព្រះសង្ឃ​៥​អង្គ​គង់នៅ​វត្ត​សាមគ្គី​រង្សី​ចូល​បំភ្លឺ​ពី​បទ​ចោទ​ប្រើ​ហិង្សា​​

    ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ព្រះសង្ឃ​៥​អង្គ នៅ​វត្ត​សាមគ្គី​រង្សី រួម​ទាំង​ព្រះចៅអធិការ​វត្ត​ផង និមន្ត​មក​តុលាការនៅ​ចុង​សប្តាហ៍​ក្រោយនេះដើម្បី​ចោទសួរ​ពី​បទ​ប្រើ​ហិង្សា និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ។​ ​តាម​ដីកាកោះរបស់​តំណាងអយ្យការ​លោក​គី ប៊ុណ្ណា​រ៉ា ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ តម្រូវ​ឲ្យ​ព្រះសង្ឃ​ទាំង​៥​អង្គ​នោះនិមន្ត​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ឈ្មោះ​សុទ្ធ ឆៃ​យ៉ា ប្តឹង​ពី​បទ ហិង្សា​ដោយ​ចេតនា និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo