កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កោះកុង​សុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌

    ​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ស្រែកយំ​អង្វរករ​សុំ​អន្តរាគមន៍​នៅ​មុខ​ក្រសួង​យុត្តិធម៌​ជាថ្មីទៀត ឲ្យ​ការពារ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​តាម​រដ្ឋធម្មនុញ្ញ ។​ ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​មក​ពី​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែអំបិល និង​ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ដោយ​មាន​វេចបាយ​កញ្ចប់ និង​អំបិល​បុក​មក​ជាមួយ​ផង​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ជាថ្មីទៀត​នៅ​មុខ​ក្រសួង​យុត្តិធម៌ បន្ទាប់ពី​ពួកគេ​រក​អន្តរាគមន៍​ជា​ច្រើន​ដង តែ​មិន​បាន​លទ្ធផល ករណី​ដែល​ពួក​គេ​អះអាង​ថា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង ហ៊ុយ ។​

  • ប្រជាពលរដ្ឋ សហគមន៍​បុរី​កីឡា ២៥ គ្រួសារ ចុងក្រោយ ទទួលបាន​ផ្ទះ​នៅ​បុរី​កីឡា

    ប្រជាពលរដ្ឋ សហគមន៍​បុរី​កីឡា ចំនួន​ជាង ១៥៤ គ្រួសារ ដែល​នៅ​សេសសល់​ចុង ក្រោយ បានទទួល​ការដោះស្រាយ ដោយ​ទទួលបាន​សំណង​សមរម្យ ក្នុងនោះ ២៥ គ្រួសារ​ទទួលបាន​ផ្ទះ នៅ​បុរី​កីឡា រីឯ ៨៩ គ្រួសារ ទទួលបាន​ផ្ទះ​នៅ​កន្លែង​សមរម្យ​មួយ ក្នុង​រាជធានី​ភ្នំពេញ និង ៤០ គ្រួសារ​ទៀត នឹង​ទទួល​ការដោះស្រាយ របៀប​គោល នយោបាយ​ពីរ​ដ្ឋ​។ - See more at: http://www.cen.com.kh/local/13573839#sthash.4iESr4et.rAEVvMag.dpuf

  • ក្មេងស្រី​ដែល​លក់​ដូរ​នៅ​អង្គរវត្ត​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា

    ប៉ុន្មាន​ម៉ោង​មុន​ពេល​លោកស្រី Michelle Obama អញ្ចើញ​មក​ដល់​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ​កម្ពុជា​មាន​ការ​មមាញឹក​ក្នុង​ការ​ចាប់​ផ្តើម​ប្រកប​ការងារ​ផ្ទាល់​ខ្លួន​រៀងៗ​ខ្លួន​ជា​ធម្មតា។ ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​មាន​ការ​សូត្រ​មន្ត​ប្រតិបត្តិ​ កសិករ​ចេញ​ធ្វើ​ស្រែ​ចម្ការ​ និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​រៀងៗ​ខ្លួន។

  • ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​ឈើ

    ពលរដ្ឋ​ជាង ១០០ នាក់​បាន​ធ្វើ​ការ​តវ៉ា និង​ដាក់​ញតិ្ត​ទៅ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​សិប្បកម្ម​ឈើ ដែល​កំពុង​ទិញ និង​ជួល​កម្មករ​ឲ្យ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​ព្រះ​រកា ប្រមាណ​ជា ៥​ឆ្នាំ មក​ហើយ។ ប្រជា​ពលរដ្ឋ​ទាំង​នេះ​មក​ពី ភូមិ​ពោធិ៍ទាប ១៤២ គ្រួសារ ក្នុង ឃុំ​ម្លូព្រៃ ១ ស្រុក​ឆែប បាន​នាំ​គ្នា​ជិះ​គោយន្ត​ជាង ១០ គ្រឿង​ធ្វើ​ដំណើរ​សំដៅ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​លុប​បំបាត់​សិប្បកម្ម​ឈើ​មួយ​របស់​លោក ស គិប និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា។ នេះ​បើ​តាម​លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​ព្រះវិហារ ដែល​បាន​តាម​ដាន​ការ​តវ៉ា​នេះ។

  • សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូងចម្រាស

    សភា​កម្ពុជា​បាន​អនុម័ត​ជា​ឯកច្ឆន្ទនូវ​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​ចំនួន​២បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាចហើយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​ប្រឆាំង ​បាន​សាទរ​ច្បាប់​ទាំង​២​ថា​ ជា​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ​បន្ទាប់​ពី​ការ​ចរចា​ដែល​ជា​រឿយៗ​មាន​ការតឹង​តែង​អស់​រយៈ​ពេល​ជា​ច្រើន​ខែក្រោយ​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣​ ​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​បាន​ខិត​ជិត​ជ័យ​ជម្នះ​ហើយ​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ​ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ។

  • ធនាគារ​ពិភពលោក​រង​ការ​រិះ​គន់​ក្នុង​របាយ​ការណ៍​សិទ្ធិ​មនុស្ស

    បន្ទាប់​ពី​ទទួល​ស្គាល់​ថា​មាន «បញ្ហា​ធំ» ជាមួយ​គម្រោង​ផ្តល់​ការ​តាំង​លំនៅឋាន​ថ្មី កាល​ដើម​ខែ​នេះ ធនាគារ​ពិភពលោក បាន​ទទួល​រង​ការ​រិះគន់ ពី​ប្រជាជន​តំបន់​បឹងកក់ នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ពី​ក្រុម​សិទ្ធិ​មនុស្ស។ របាយ​ការណ៍​របស់​គម្រោង​គណនេយ្យភាព​អន្តរជាតិ (IAP) ដែល​មាន​ចំណង​ជើង​ថា «ត្រឡប់​ទៅ​រក​ការ​អភិវឌ្ឍ» រួម​បញ្ចូល​លទ្ធផល​នៃ​ការ​សម្ភាស​ជាមួយ​ប្រជាជន​បឹងកក់ ១០០ នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន ដែល​ពួកគេ​ភាគ​ច្រើន​បំផុត មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទស្សនៈ​នៃ​ការ​អភិវឌ្ឍ​របស់​ធនាគារ​នេះ។

  • គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច

    ខេត្ត​រតនគីរី—ទោះ​បី​ជា​ធ្លាប់​បាន​ឆ្លង​កាត់​សង្រ្គាម​អស់​ជា​ច្រើន​ជំនាន់​ក៏​ដោយ ​ក៏​លោក​សឿង សារ៉ាត់​មិន​ដែល​រងគ្រោះរហូត​ដល់​ពិការ​អវយវៈ​ណា​មួយ​ឡើយ។ ទើប​តែ​មក​ដល់​ពេល​ស្រុក​អស់​សង្គ្រាម ​លោក​បែរ​ជា​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ដោយសារ​គ្រាប់​កាំភ្លើង​ទៅ​វិញ។​ បុរស​ជន​ជាតិ​ទំពួន​ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​តំបន់​ព្រៃ​នៃស្រុក​អណ្តូងមាស​ ខេត្ត​រតនគីរី​រូប​នេះ​ អះអាង​ថា ​លោក​ដាច់​ជើង​ម្ខាង​នេះ​នៅ​ឆ្នាំ​២០០៩​ ​ដោយ​សារជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទានសេដ្ឋ​កិច្ច​មួយ​នៅ​ក្នុង​ខេត្ត​នេះ។​

  • អង្គការ​តម្លាភាព​កម្ពុជា៖ ​យុវជន​មិន​សូវ​យល់​ដឹង ​ឬ​យល់​ដឹង​តិច​តួច ​ពី​ច្បាប់​និង​បទ​បញ្ញត្តិ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​

    របាយ​ការណ៍​​របស់​​អង្គការ​​តម្លាភាព​​កម្ពុជា ​ដែល​​ទើប​តែ​​ចេញ​ផ្សាយ​​ក្នុង​​សប្ដាហ៍​​នេះ ​​បាន​​បង្ហាញ​​ថា ​​៩៩​ភាគរយ​​នៃ​​យុវជន​​ដែល​​ត្រូវ​បាន​​ស្ទង់​​មតិ ​ឯកភាព​​ថា ​អំពើពុក​រលួយ​​​ជា​​ឧបសគ្គ​​​ដ៏​​ធំ​​​មួយ​ ​ដល់​​ការ​​អភិវឌ្ឍ​​ជាតិ។​ ​ប៉ុន្តែ​​ជា​មួយ​គ្នា​នេះ​ដែរ ​​យុវជន​​ម្នាក់​​​ក្នុង​​ចំណោម​​២​​នាក់​​ គឺ​​​ធ្លាប់​​បាន​​​ឆ្លង​កាត់​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​​ការ​សុំ​​ឯកសារ​​ និង​​នៅ​ក្នុង​​សាលា។​ ​​បើ​ផ្អែក​​តាម​​របាយ​ការណ៍​​​ដដែល​ ​​​យុវ​ជន​​ខ្មែរ​​មិន​សូវ​​យល់ដឹង ​ឬ​​យល់ដឹង​​តិចតួច​​បំផុត ​អំពី​​ច្បាប់​​និង​​បទបញ្ញត្តិ​របស់​​​រដ្ឋាភិបាល ​ក្នុង​ការ​​លើក​ស្ទួយ​​សុចរិត​​ភាព​ និង​​បង្ការ​​អំពើពុក​រលួយ។​​

  • អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ជិត​៥០​គ្រួសារ

    កម្លាំង​អាជ្ញាធរ​ចម្រុះ​ជាង ១០០នាក់ កាល​ពី​ថ្ងៃ​ម្សិល​មិញ បានបន្ត​​រុះ​រើ​លំនៅ​ដ្ឋាន​ពលរដ្ឋ​ជិត​ ៥០ ​​គ្រួសារ​ដែល​នៅ​សេស​សល់​ ក្នុង​ចំណោមផ្ទះ​ ១៤៩ ​គ្រួសារនៅ​សហគមន៍​អូរដំរី ស្រុក​ស្ទឹង​ហាវ ទៅ​តាម​សាល​ដីកា​​របស់​សាលា​ដំបូង​ខេត្ត​ ដែល​​ការ​អនុវត្ត​នេះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​អះអាងថា ធ្វើ​ខុស​ទីតាំងដី​។ តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ដំរី លោក ម៉ន ស៊ីណា បាន​ឲ្យ​ដឹងថា ការ​ចុះ​អនុ​វត្ត​សាល​ក្រម​របស់​តុលាការ ពី​សំណាក់​អាជ្ញាធរ​នេះ គឺ​ពុំ​បាន​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋជាមុន​ទេ ព្រមទាំង​បាន​ធ្វើ​​ខុស​ទីតាំង​ដី​ដែល​មាន​ជម្លោះ។

  • ពលរដ្ឋ​​ប៉ះពាល់​ពី​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ អំពាវនាវ​ជា​ថ្មី​ឲ្យ​ផ្អាក​គម្រោង​នោះ​​

    ប្រជា​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការសង់​ទំនប់​វា​រី​អគ្គិសនី​នេះ ខណៈ​គម្រោង​នោះ​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំន​នួន​៣​ឃុំ ។​ ឃុំ​ដែល​រង​ការប៉ះពាល់​ទាំងនោះ​រួមមាន ឃុំ​ស្រែគរ ឃុំ​ភ្លុក និង​ឃុំ​ក្បាល​រមាស ។​ ការអំពាវនាវ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ចំនួន​២០​នាទី​ស្តីពី ”​ទំ​បន់​វា​រី​អគ្គិសនី​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​” ។ ភាពយន្ត​នោះ​បង្ហាញ​ពី​ភាពឈឺចាប់ របៀប​តស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ និង​ឆ្លុះបញ្ចាំង​ផលប៉ះពាល់​របស់​ក្រុមហ៊ុន​ចិន ដែល​សង់​ទំ​បន់​វា​រី​អគ្គិសនី​នៅ​តំបន់​នោះ​ជា​ដើម ។​

  • ​សហគមន៍​ដីធ្លី​គ្រោង​ជួបជុំ​មុខ​ទូត​អាមេរិក​ស្នើ​លោកស្រី មី​ហ្សែ​ល អន្តរាគមន៍រ​ដោះលែង​ស្រី្ត​១១​នាក់​​

    ប្រជា​សហគមន៍​មានជម្លោះដីធ្លី​គ្រោង​ប្រមូលផ្តុំ​គ្នា​មុខ​ស្ថានទូត​អាមេរិក នៅ​ព្រឹកស្អែក ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ជំរុញ​ឲ្យមាន​ការដោះលែ​ងស្ត្រី​សកម្មជន​ដីធ្លី​១១​នាក់ ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ។​ តំណាង​សហគមន៍​បឹងកក់​អ្នកស្រី បូ​វ សោភា បានឲ្យដឹងថា នៅ​ម៉ោង​៨​ព្រឹក​ស្អែក ប្រជាពលរដ្ឋ​ពី​១០០​ទៅ​២០០​នាក់ មក​ពី​សហគមន៍​បឹងកក់ សហគមន៍​SOS បុរី​កីឡា និង​ផ្លូង​រទេះភ្លើង នឹង​ប្រមូលផ្តុំ​គ្នា​នៅមុខ​ស្ថានទូត​អាមេរិក ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​កន្លងមក បាន​ដល់ដៃ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ដែរឬទេ ។ អ្នកស្រី​អះអាងថា មន្ត្រី​ស្ថានទូត​អាមេរិក​ដែល​ចេញ​មក​ទទួល​យក​ញត្តិ បាន​សន្យាថា​នឹង​បញ្ជូន​ញត្តិ​នោះ​ទៅ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ឲ្យបាន​ដឹង​ពី​បញ្ហា​នេះ ។​

  • ​ប្រជា​សហគមន៍​បុរី​កីឡា​មិន​ពេញចិត្ត​ដំណោះស្រាយ​បឋម​របស់​សាលា​រាជធានី​​

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​សហគមន៍​បុរី​ឡា​ ដែល​បាន​ធ្វើ​ការតវ៉ា​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​នោះ បានបង្ហាញ​ការមិន​ពេញចិត្ត​ទៅនឹង​ដំណោះស្រាយ​បឋម​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​យល់ថា ដំណោះស្រាយ​នេះ​នៅ​មិនទាន់​ស្មើភាព និង​យុត្តិធម៌​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ។​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ពី​លទ្ធផល​នៃ​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរី​កីឡា ដោយ​បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​១៥៤​គ្រួសារ ដែល​ត្រូវ​ទទួលបាន​សំណង ។​

  • ​កម្មករ​រោងចក្រ​នៅ​ខណ្ឌ​ដង្កោ​បាតុកម្ម​ទាមទារ​ឲ្យ​រោងចក្រ​គោរព​តាម​កិច្ចព្រមព្រៀង​ជាមួយ​កម្មករ​​

    ​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ GRCA ក្នុង​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាតុកម្ម​ទាមទារ​ឲ្យ​រោងចក្រ​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ភាគី​រោងចក្រ​បាន​យល់ព្រម​ជា​មួយ​កម្មករ​កាលពី​ចុងឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​ការសុំច្បាប់ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ។​ ​ប្រធាន​សហជីព​មូលដ្ឋាន​នៃ​សហព័ន្ធ​សហជីព​ការពារ​សិទ្ធិ​កម្ម​លោក ពេន សា​វីត បានឲ្យ​VOD​ដឹងថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៤ ភាគី​រោងចក្រ​បាន​ព្រមព្រៀង​ជាមួយ​កម្មករ​លើ​ចំណុច​មួយចំនួន​ដែល​ក្នុងនោះ បានអនុញ្ញាត​ឲ្យ​កម្មក​រណា​ដែល​មិន​បាន​មក​ធ្វើការ អាច​ផ្ដល់​ព័ត៌មាន​តាម​មិត្ត​រួម​ក្រុម​របស់​គេ​ទៅ​ផ្នែក​រដ្ឋបាល​ដឹងឮ ហើយ​ពេល​កម្មករ​ធ្វើបាតុកម្ម មិន​ត្រូវ​កាត់លុយ​កម្មក​រ ។ លោក​ថា ក្នុង​ការអនុវត្ត​ជាក់ស្ដែង រោងចក្រ​ទាមទារ​ឲ្យ​កម្មករ​ត្រូវ​មក​សុំ​ច្បាប់​ដោយ​ផ្ទាល់ ហើយ​ពេល​ខ្លះ​ភាគី​រោងចក្រ​ហាក់​មិន​ចង់​អនុញ្ញាត​ច្បាប់​ឲ្យ ដោយ​ត្រូវ​ឆ្លងកាត់​តាម​បែបបទ​រដ្ឋបាល​ស្មុគស្មាញ​ច្រើន ។​

  • រដ្ឋមន្ត្រីការបរទេស សំណូមពរ យូ​នី​សេ​ហ្វ ឲ្យ​ជួយ​កុមារ​មាន​ផ្ទុក មេរោគ​អេដស៍​នៅ​ភូមិ​រកាf

    ខណៈ​ជួបពិភាក្សា​ការងារ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥​នេះ នៅ​ទីស្តីការ​ក្រសួងការ បរទេស ជាមួយ​លោក ស្រី​រ៉ា​ណា ហ្វ្ល័​វើ​ស៍ (Rana Flowers) តំណាង​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ប្រចាំ​នៅ​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង ការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ បាន​សំណូមពរ​ចំពោះ អង្គការ​យូ​នី​សេ​ហ្វ ឲ្យ​ជួយ​កុមារ ដែលមាន​ផ្ទុកមេរោគ​អេដស៍ នៅ​ភូមិ​រកា​។​

  • សភា​ខ្មែរ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​រៀបចំ​ការ​បោះ​ឆ្នោត

    រដ្ឋ​សភា​នៃគណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុម័ត​ជា​ឯក​ឆន្ទ​នូវ​សេចក្តី​ស្នើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ចំនួ​ន​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មន្ត្រី​នៃ​គណបក្ស​ទាំង​ពីរ​រំពឹង​ថា​ ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

  • សាលារាជធានី ភ្នំពេញបង្ហាញ លទ្ធផលនៃដំណោះ ស្រាយជូនសហគមន៍ បុរីកីឡាចំនួន ១៥៤គ្រួសារ

    តំណាងសាលារាជធានីភ្នំពេញ ដែលបានទទួលស្គាល់ បញ្ហាដីធ្លី របស់សហគមន៍ បុរីកីឡា ជាជំងឺរាំរ៉ៃនោះនៅថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០១៥នេះបាន បង្ហាញលទ្ធផល នៃដំណោះស្រាយ សម្រាប់ សហគមន៍ បុរីកីឡា១៥៤គ្រួសារ។ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃសុក្រនេះ ស្ដីពីស្ថានការវិវត្តន៍ ចុងក្រោយ នៃដំណោះស្រាយ សម្រាប់ប្រជាពលរដ្ឋ ដែលនៅសេសសល់ ក្នុងសហគមន៍បុរីកីឡា១៥៤គ្រួសារ លោក មាន ចាន់យ៉ាដា នាយក រដ្ឋបាលសាលា រាជធានីភ្នំពេញលើកឡើងថា នៅឆ្នាំ២០០៣សហគមន៍ ចំនួន៨របស់អ្នក បុរីកីឡាមាន ប្រជាពលរដ្ឋរស់ នៅចំនួន១៧៧៦គ្រួសារ។

  • Human Rights Watch ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សិទ្ធិ​ការងារ

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សិទ្ធិ​ការងារ ដើម្បី​ទប់​ស្តាត់ការ​រំលោភបំពាន​សិទ្ធិ​កម្មករ​នៅក្នុងវិស័​យ​ឧស្សាហកម្ម​កាត់ដេរ ។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចេញផ្សាយ​ពី​ទីក្រុង​ញូយ៉ក​នៅថ្ងៃនេះ ឲ្យដឹងថា​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ការឆ្លើយតប​នឹង​លិខិត​របស់​ក្រសួង​ការងារ​ដែល​បាន​ច្រានចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស្ដីពី​ការរំលោ​ភ​សិទ្ធិ​ការងារ ។​ ​នៅក្នុង​ខែ​មីនា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចេញ​របា​យ​ការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​ការងារ ដែល​មាន​ចំណងជើង​ថា Work Faster or Get Out ។ របាយការណ៍​កម្រាស់​១៤៦​ទំព័រ​នេះ​បានសរសេរថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជារឿយៗ​បាន​រើសអើង និង​កេងប្រវ័ញ្ច​ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​កម្មរ ។ កម្មករ​ភាគច្រើន​បានទទួល​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួ​គាត់​ងាយ​រងគ្រោះ​ពី​ការបណ្តេញចេញ ។​

  • សង្គម​ស៊ីវិល​សុំ​ឱ្យ​លុបចោល​មាត្រា​ដែល​រិត​ត្បិត​សិទ្ធិ​និង​សេរីភាព

    រយៈពេលមួយ​ថ្ងៃមុន​ពេល​ដែល​សមាជិក​សភា​ទាំង​១២៣​រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ និង គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​យក​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ការ​រៀប​ចំ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​ រៀបចំការ​បោះឆ្នោត​យក​មក​អនុម័ត​នោះអង្គការ​សង្គមស៊ីវិល​ដែល​តាម​ដាន​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ទាមទារ​ឱ្យ​គណបក្ស​ទាំង​ពីរ​លុប​ចោល​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៃ​មាត្រា​ ៨៤​ ១៣៧​ ១៤៨​ ១៥៩​ និង​ ១៦០​ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ លើ​ប្បញ្ញត្តិ​ដែល​ចែង​ពី​ការ​ដាក់​ទោស​ពិន័យ​ទៅ​លើ​សិទ្ធិ​ចូល​រួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ​និង​សេរីភាព​បញ្ចេញ​មតិ​របស់​ សមាគម​ និង​ អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល។​

  • ជម្លោះ​ដីធ្លី​​នៅ​​សហគម​ន៍​​បុរី​កីឡា​​ក្រុង​ភ្នំពេញ​​អាច​​នឹង​​បិទ​​បញ្ចប់​

    ថ្ងៃនេះ ប្រជា​សហគមន៍​បុរី​កីឡា​ក្រុងភ្នំពេញ និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ប្រជុំគ្នា​ដើម្បី​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃស្អែក ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ដំណោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ។ លទ្ធផល​បឋម​នៃ​ដំណោះស្រាយ​ដែល​នឹងត្រូវ​បទ​ផ្សាយ​នៅ​ថ្ងៃស្អែក​ដែរនោះ ទំនង​អាច​បិទ​បញ្ចប់​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​សហគមន៍​បុរី​កីឡា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

  • កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ជិត​១៥០​គ្រួសារ​ក្នុង​សហគមន៍​អូដំរី

    កង​កម្លាំង​ចម្រុះ​ជាង១០០នាក់ បាន​ចុះ​រុះរើ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​១៤៩​គ្រួសារ​នៅ​សហគមន៍​អូដំរី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី១៩ មីនា តាម​​សាលដីកា​អនុវត្ត​របស់​តុលាការ។ បន្ទាប់​ពី​សមត្ថកិច្ច​រុះរើ​ផ្ទះ​សម្បែង​របស់​​ពលរដ្ឋ​សហគមន៍​អូដំរី​រួច​ហើយ តំណាង​របស់​ពលរដ្ឋ​ទាំងនោះ បាន​នាំ​គ្នា​ឡើង​មក​សុំ​អន្តរាគមន៍ តវ៉ា​ផ្នែក​ច្បាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិមនុស្ស ​មាន​អង្គការ​លីកាដូ និង​អាដហុក​ជាដើម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo