កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​មាន​ជម្លោះ​ដីធ្លី​ស្វែងរក​ដំណោះស្រាយ​ជា​ថ្មី​ក្នុង​ខួប​នៃ​ការបណ្ដេញចេញ​​

    ​អ្នក​មាន​ជម្លោះ​ដីធ្លី​មាន​គ្នា​ប្រមាណ​៣០​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ជំរុញ​ជា​ថ្មី​ដល់​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋសភា​ឲ្យ​រក​ដំណោះស្រាយ​ឲ្យ​ខ្លួន ក្នុង​ខួប​៣​ឆ្នាំ​នៃ​ការបណ្ដេញចេញ​ដោយ​បង្ខំ ។​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​បុរី​កីឡា និង​សហគមន៍​បឹងកក់​រៀបចំ ប្រារព្ធ​ពិធី​រំ​ឮ​ក​ខួប​៣​ឆ្នាំ​នៃ​ការបណ្តេញចេញ​ដោយ​បង្ខំ​នៃ​សហគមន៍​បុរី​កីឡា ដោយ​បាន​នាំគ្នា​ទៅ​តវ៉ា និង​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​រក​ដំណោះស្រាយ ។ តំណាង​ពលរដ្ឋ​៥​នាក់​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ទៅ​ដាក់​ញត្តិ ដោយ​ខាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​សន្យាថា​នឹង​ធ្វើ​ការឆ្លើយតប​ក្នុង​សប្ដាហ៍​ក្រោយ ។​

  • សហគមន៍​បុរី​កីឡា​ជំរុញ​ម្តងទៀត បន្ទាប់​ពី​បណ្តេញចេញ​៣​ឆ្នាំ​គ្មាន​ដំណោះស្រាយ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មួយក្រុម​នៅ​សហគមន៍​បុរី​កីឡា​ជំរុញ​ម្តងទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋ​សភា​ពន្លឿន​កិច្ច​អន្តរាគមន៍​ផ្តល់​សំណង​ដល់​ជនរងគ្រោះ ខណៈ​ការបណ្តេញចេញ​៣​ឆ្នាំ​មកនេះ​គ្មាន​ដំណោះស្រាយ ។​ ​តំណាង​អ្នក​តវ៉ា​អ្នកស្រី ជុំ ង៉ាន់ ប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥ នេះ​ថា​បី​ឆ្នាំ​មកនេះ ពួក​គេ​ជាង​១០០​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញចេញ បាន​បោះ​តង់​រស់នៅ​លើ​គំនរ​សំរាម​ក្រោម​កាំជណ្តើរ និង​ជាយ​របង​ផ្ទះ​អ្នកដទៃ រស់នៅ​បណ្តោះអាសន្ន ដើម្បី​ចេញ​តវ៉ា រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា ដើម្បី​រក​យុត្តិធ៌ម​រឿង​បណ្តេញចេញ ។​

  • អង្គការ​៣៥​ជំរុញ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​នៅ​ផ្លូវវេង​ស្រេង​​

    អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍ ចំនួន​៣៥ ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ របួស និង​បាត់​ខ្លួន ក្នុង​អំពើ​ហិង្សា​នៅលើ​ផ្លូវវេង​ស្រេង កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ ខណៈ​ខួប​មួយ​ឆ្នាំ​ខិត​ជិត​មក​ដល់ ។ ​សេចក្តីថ្លែងការណ៍​រួម​មួយ​របស់​អង្គការ​-​សមាគម និង​សហគមន៍​ដីធ្លី ចំនួន​៣៥ នៅ​ថ្ងៃ​ទី​១ ខែ​មករា​នេះ ឲ្យដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​គ្រោង​នឹង​ប្រមូលផ្តុំ​គ្នា​នៅលើ​ផ្លូវវេង​ស្រេងត្រង់​ចំណុច​ដែលមា​ន​អំពើហិង្សា​កើត​ឡើង​ដើម្បី​ចូលរួម​រំឭក​ខួប​១​ឆ្នាំ និង​អំពាវនាវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ។

  • សង្គ្រោះ​ជាតិ​ប្តូរ​គម្រោង​រំ​ឮ​ក​ខួប​១​ឆ្នាំ​នៃ​អ្នក​ស្លាប់​នៅ​ផ្លូវវេង​ស្រេងម​កទីលាន​ប្រជាធិបតេយ្យ​វិញ​​

    ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​ពិធី​រំ​ឮ​ក​ខួប​មួយ​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បាញ់សម្លាប់​បាតុករ នៅ​ផ្លូវវេង​ស្រេង បន្ទាប់​ពី​សាលា​រាជធានី​បដិសេធ​មិនឲ្យ​ធ្វើ​ពិធីបង្សុកូល​នៅ​កន្លែងកើតហេតុ​នោះ ។​

  • សហគមន៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ព្រមាន​ហែ​ក្បូន​រំ​ឮ​ក​ខួប​ដើម្បី​ក្រើនរំឭក​ឲ្យ​រក​យុត្តិធម៌​​

    សហគមន៍​ដែល​ត្រូវ​បាន​បណ្តេញចេញ បណ្តាញ​ព្រះសង្ឃ និង​កម្មករ មាន​គ្នា​ប្រមាណ​ជា​១​ពាន់​អង្គ​នាក់ គ្រោងដើរ​ហែ​ក្បូន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ខូប​គម្រប់​មួយ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ការណ៍​សម្លាប់​ក​ម្មករ​នៅ​ផ្លូវវេង​ស្រេង និង​ខួប​នៃ​ការបណ្តេញចេញ ខណៈ​អ្នករងគ្រោះ​មិនទាន់​ទទួលបាន​យុត្តិធម៌ ។​

  • ជន​ជាតិ​ភាគ​តិច​ឃាត់​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ដី​សម្បទាន​ចិន

    សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួយ បាន​ចាប់​ឃាត់​គ្រឿង​ចក្រ និង​អ្នក​បើកបរ​ពីរ​នាក់​របស់​ក្រុមហ៊ុន​ចិន ហើយ​គំរាម​ដុត​គ្រឿង​ចក្រ​ចោល បើ​គ្មាន​ដំណោះ​ស្រាយ​ពី​ផល​ប៉ះពាល់​ជូន​ពួកគាត់​ខណៈ​ដែល​អាជ្ញាធរ​ថា ផល​ប៉ះពាល់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​អស់​ហើយ។

  • ​ពលរដ្ឋ​ក្នុង​ឃុំ​កោះ​ស្តេច​ខេត្តកោះកុង​បន្ត​បិទផ្លូវ​ចូល​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឲ្យ​បើក​ផ្លូវចូល​ភូមិ​វិញ​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Union Development Co,. Ltd នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ត​បិទផ្លូវ​ចូល​ទៅ​កាន់​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​បើកផ្លូវ​ចូល​ភូមិ​របស់​ពួកគាត់​ឡើងវិញ ដែល​ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​បាន​ចាក់​ដី​បិទ កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​កន្លង​ទៅ ។​ ​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក ស៊ឹម គឹម​សាន្ត ប្រាប់​VOD​នៅ​ព្រឹក​នេះ​ថា ពួកគាត់​មាន​គ្នា​ប្រមាណ​ជា​៥០​នាក់​បាន​ធ្វើ​ការបិទផ្លូវ​នេះ ជិត​មួយ​សប្តាហ៍​មក​ហើយ តែ​ពុំ​មាន​អាជ្ញាធរ ឬ​ភាគី​ណាមួយ​ចេញមក​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ ។ លោក​បាន​ចោទ​អាជ្ញាធរ​ស្រុក និង​ក្រុមហ៊ុន​ថា​បាន​ឃុន​ឃិត​គ្នា​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​មាន​ផ្លូវចេញចូល ។​

  • កម្មករ​រោងចក្រ​ស៊ីម៉ងត៍ ​ចក្រី​ទីង​ ធ្វើ​កូដកម្ម​តវ៉ា

    បុគ្គលិក-កម្មករ​ខ្មែរ​ប្រមាណ ១០០​នាក់ ធ្វើ​ការ​នៅ​ក្រុមហ៊ុន ហ៊ូស៊ីន នៃ​រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង កាលពី​ម្សិលមិញ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ ៤ ចំណុច ក្នុង​នោះ​មាន​ការ​ដំឡើង​ប្រាក់​ខែ ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​ថែ​សុខភាព និង​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការងារ​រវាង​បុគ្គលិក-​កម្មករ​ខ្មែរ និង​ចិន។

  • ក្រុម​អ្នក​ភូមិ​នៅ​អារ៉ែង​រារាំង​តំណាង​ក្រុមហ៊ុន​ចិន ២​នាក់

    អ្នក​ភូមិ មាន​ភាព​តានតឹង ដោយ​ប្រឈម​មុខ​ជា​មួយ​ក្រុម​តំណាង​ក្រុមហ៊ុន​មួយ​ដែល​គេ​ជួល​ឲ្យ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​អាច​នឹង​កើត​មាន​នៅ​តំបន់​សាងសង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង នៅ ខេត្ត​កោះកុង កាល​ពី​ម្សិល​មិញ។ នេះ​បើ​យោង​តាម​សកម្មជន​បរិស្ថាន​ម្នាក់​បាន​ឲ្យ​ដឹង។

  • CNRP នឹង​រំលឹក​ខួប​នៃ​ការបាញ់​សម្លាប់​បាតុករ​នៅ​ផ្លូវវេង​ស្រេង​​

    គណបក្ស​សង្គ្រោះ​ជាតិ នឹង​រំលឹក​ខួប​មួយ​ឆ្នាំ នៃ​ព្រឹត្តិការណ៍​សម្លាប់​បាតុករ នៅ​ផ្លូវវេង​ស្រេង ដោយសារ​សមត្ថកិច្ច​បាញ់​រះលើក​ម្មករ នៅ​គ្រា​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល កាលពីដើម ឆ្នាំ​២០១៤​។​ ​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ មាន​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​កម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ នៅ​បណ្តោយ​ផ្លូវវេង​ស្រេង បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់ បាត់​ខ្លួន​១​នាក់ និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រងរបួស​។​

  • រយៈ​ពេល ១ ឆ្នាំ​ថៃ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​កាប់​គ្រញូង ៤៥ នាក់

    ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ទាហាន​ថៃ​បាន​បាញ់​មក​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា ចំនួន ៦ លើក​បណ្តាល​ឲ្យ​ស្លាប​ម្នាក់ និង​ចាប់​ខ្លួន​ចំនួន ៤៥ នាក់ ដោយ​សារ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​តាម​បណ្តោយ​ព្រំ​ដែន ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ផ្ទុយ​ទៅ​នឹង​ការ​រក​ឃើញ​របស់​សង្គម​ស៊ីវិល។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ឧត្តរ​មាន​ជ័យ។

  • ឆ្នាំ​នេះ​សង្គ្រោះ​បាន​ជន​រង​គ្រោះ​ពី​ការ​ជួញ​ដូរ ៧១​នាក់

    យ៉ាង​ហោច​មាន​ជន​រង​គ្រោះ​ក្នុង​អំពើ​ជួញ​ដូរ​មនុស្ស ៧១​នាក់ ក្នុង​នោះ​មាន ១៤ នាក់​ជា​អនីតិជន ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម របាយ​ការណ៍​ប្រចាំ ឆ្នាំ​២០១៤ របស់​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ពី​ថ្ងៃ​ចន្ទ។

  • ​សហជីព​ជំរុញ​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​តាម​ចាប់ខ្លួន​អ្នក​បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​មក​កាត់ទោស​​

    ក្រុមការងារ​ធ្វើការ​ផ្តោតលើ​សិទ្ធិ​កម្មករ​នៅ​ថ្ងៃ​ពុធ​នេះ ជំរុញ​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​តាម​ចាប់ខ្លួន អ្នក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍ បាញ់សម្លាប់​កម្មករ​ត​វ៉ា​នៅ​ផ្លូវ៉េង​ស្រេង​កាលពី​ជិត​១​ឆ្នាំ​មុន​មក​ផ្តន្ទាទោស ខណៈ​ជនរងគ្រោះ​មិនទាន់​ទទួលបាន​យុត្តិធម៌ ។​

    អានបន្ត
  • ស្ថានភាព​សិទ្ធិមនុស្ស​និង​ភាព​អយុត្តិធម៌​សង្គម​ក្នុង​ឆ្នាំ​២០១៤

    បើ​ទោះ​ជា​កម្ពុជា ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ការពារ​សិទ្ធិ​មនុស្ស និង​ដាក់​បញ្ចូល​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក៏​ដោយ ក៏​អ្នក​ឃ្លាំមើល​ការ​អនុវត្ត និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស មើល​ឃើញ​​ថា នៅ​តែ​ជា​បញ្ហា​គួរ​អោយ​ព្រួយ​បារម្ភ។ តើ​បញ្ហា​ជាក់ស្ដែង​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ មាន​សភាព​យ៉ាង​ណា​ខ្លះ?

  • ​រាជរដ្ឋាភិបាលបាន​​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​​ជាង​៣,៨​លាន​ប័ណ្ណ​​​

    ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឲ្យដឹងថារាជរដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​អនុប្រយោគ​កាត់​ផ្ទៃដី​សរុប​ជាង១,២លាន​ហិកតា​ និង​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​​ប្រជាពលរដ្ឋ​បាន​ជាង៣,៨​លាន​ប័ណ្ណ​ គិតមក​ដល់​​ត្រឹម​ថ្ងៃទី​៣០ ខែវិ​ច្ឆិកា​ ឆ្នាំ​២០១៤​។​

  • ក្នុង ឆ្នាំ​២០១៤ កូដកម្ម​បាតុកម្ម​បាន​កើត​ឡើង​ចំនួន ២៩០ លើក

    គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នៃ ឆ្នាំ​២០១៤ នេះ កូដកម្ម​របស់​កម្មករ កើត​មាន​ឡើង​ចំនួន ២៧៦ រោងចក្រ ស្មើ​នឹង ២៩០ លើក​ដោយ​មាន​កូដករ​ជាង ១២ ម៉ឺន​នាក់​ចូល​រួម គឺមាន​ការ​ថយ​ចុះ​ច្រើន​បើ​ធៀប​ទៅ​នឹង ឆ្នាំ​២០១៣។

  • អ្នក​ភូមិ​នៅ​ព្រះវិហារ​ប្រឈម​មុខ​ជាមួយ​ក្រុមហ៊ុន​ចិន​រឿង​ទំនាស់​ដី

    ជនជាតិ​ភាគ​តិច​កួយ ៣​ភូមិ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចាប់​ផ្ដើម​ប្រឈមមុខ​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង រយៈពេល ៣​ថ្ងៃ​មក​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​យក​គ្រឿងចក្រ​ទៅ​ឈូស​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចំការ។ តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​២៩ រហូត​មក​ដល់​ម៉ោង​ជាង ៣​រសៀល ថ្ងៃ​ទី​៣០ ខែ​ធ្នូ ក្រុម​ជនជាតិ​ភាគ​តិច​បាន​លើកគ្នា​ហ៊ុមព័ទ្ធ​ចាប់​មនុស្ស ២​នាក់ ព្រមទាំង​គ្រឿងចក្រ ២​គ្រឿង ដែល​ចូល​ទៅ​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ក្រុមហ៊ុន​នោះ។ ក្រុម​ជនជាតិភាគតិច​កួយ​ជាង ២៥០​នាក់ មក​ពី​សហគមន៍​ស្រែព្រាង សហគមន៍​ប្រមេរ និង​បុសធំ បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​យ៉ាង​តឹងតែង​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង ជាមួយ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ មន្ត្រី​មន្ទីរ​កសិកម្ម និង​ប៉ូលិស​ខ្លះ កាល​ពី​វេលា​ម៉ោង​ជាង ៣​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ។

  • កម្មករ​រោងចក្រ​ស៊ីម៉ងត៍​នៅ​កំពត​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ

    កម្មករ​រោងចក្រ​ស៊ីម៉ងត៍ ចក្រីទីង នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ និង​ធានា​រ៉ាប់រង​សេវា​សុខភាព។ ក៏ប៉ុន្តែ​ភាគី​រោងចក្រ​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​កម្មករ​នៅ​ឡើយ​ទេ។ កម្មករ​ប្រុស​ស្រី​ជិត ១០០​នាក់ ប្រមូល​ផ្ដុំ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន រោងចក្រ​ផលិត​ស៊ីម៉ងត៍ ចក្រីទីង ទាមទារ​លក្ខខណ្ឌ​ការងារ ៤​ចំណុច។ ការ​ទាមទារ​ទាំង​នោះ​រួម​មាន ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​ក្រោយ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បាន​រយៈពេល​មួយ​ឆ្នាំ ដូច​ដែល​បាន​ចែង​ក្នុង​កិច្ច​សន្យា​ការងារ ទាមទារ​ប្រាក់​ឧបត្ថម្ភ ថែរក្សា​សុខភាព និង​សង្គ្រោះ​ព្យាបាល​ជំងឺ​នៅ​ពេល​មានគ្រោះថ្នាក់ ពេល​បំពេញ​ការងារ ទាមទារ​ប្រាក់​បំណាច់ ឬ​ប្រាក់​ខែ​ទី​១៣ និង​ទាមទារ​ឲ្យ​កម្មករ​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ស្មើ​បុគ្គលិក​ចិន ធ្វើ​ការ​ក្នុង​រោងចក្រ​នោះ​ដែរ។

  • គ្រូបង្រៀន​វិទ្យាល័យ​មួយ​នៅ​កំពង់ឆ្នាំង​ស្នើ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ក្នុង​ការ​បើក​ប្រាក់​ខែ

    សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បើក​ប្រាក់​បៀវត្សរ៍​ក្នុង​វិស័យ​អប់រំ​របស់​ខេត្ត​នេះ។ ពួក​គេ​អះអាង​ថា បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់​មាន​ឈ្មោះ​គ្រូបង្រៀន​កម្រិត​វិទ្យាល័យ និង​បឋមសិក្សា​ចំនួន ៥​នាក់ មិន​ដែល​ទៅ​បំពេញ​ការងារ ឬ​បង្រៀន​ទាល់​តែ​សោះ ប៉ុន្តែ​មាន​ឈ្មោះ​បើក​ប្រាក់​បៀវត្សរ៍​ជា​រៀង​រាល់​ខែ។ ក្រុម​គ្រូបង្រៀន និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ ទាក់ទង​ករណី​កេង​បន្លំ​ថវិកា​ជាតិ ឬ​ប្រើ​ឈ្មោះ​ខ្មោច​ដើម្បី​បើក​ប្រាក់​ខែ​នៅ​វិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ និង​នៅ​សាលា​រៀន​ខ្លះ​ទៀត​ដែល​មាន​បញ្ហា​ដូច​គ្នា​នេះ។

  • សាលាឧទ្ធរណ៍​លើក​ពេល​សម្រេច​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះសង្ឃ​២​អង្គ

    សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ សម្រេច​លើក​ពេល​ប្រកាស​សេចក្ដី​សម្រេច​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ព្រះសង្ឃ​ពីរ​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ ទៅ​ដើម​ខែ​មករា ឆ្នាំ​ក្រោយ។ ការសម្រេច​នេះ​បន្ទាប់​ពី​សភា​ស៊ើបសួរ​បាន​បើក​ការ​សាកសួរ​អតីត​ព្រះ​សង្ឃ​ទាំង ២​អង្គ​រយៈពេល ១៥​នាទី។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដឹក​នាំ​ដោយ​ចៅក្រម សេង ស៊ីវុត្ថា ​កំណត់​យក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨​ព្រឹក​ជា​ពេល​វេលា​ប្រកាស​ជា​សាធារណៈ​ពី​សេចក្ដី​សម្រេច​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះសង្ឃ ២អង្គ​ដែល​គង់​នៅ​វត្ត​ស្ទឹងមានជ័យ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo