កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​ព្រះសង្ឃ​ដែល​ធ្លាប់​ចេញ​តវ៉ា​ប្រឆាំង​វៀតណាម​ត្រូវ​រង​ការវាយដំ​នៅ​វត្ត​ស្ទឹងមានជ័យ​​

    ​ព្រះសង្ឃ​មួយ​អង្គ​ដែល​សកម្ម​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម​នោះ ត្រូវ​រង​ការវាយដំ​ពី​សំណាក់​មនុស្ស​ក្រុម​មួយ​ទៀត នៅពេល​មាន​ជម្លោះ ក្នុង​វត្ដ​ស្ទឹងមានជ័យ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤។​ ​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក ឆេង សុ​ភ័ស ឲ្យដឹងថា ព្រះសង្ឃ សឺ​ន សាយ ត្រូវ​មនុស្ស​មួយ​ក្រុម​ទៀត​វាយ ដោយ​ចោទ​ថា​បាន​ជិះ​ម៉ូតូ​ក្នុង​វត្ត​ខុស​វិន័យ​សង្ឃ ហើយ​ពេលនោះ ចៅអធិការ​វត្ដ​ស្ទឹងមានជ័យ​និង​អ្នក​រត់​ម៉ូតូ​កង់​បី នៅក្នុង​វត្ដ​បាន​ទៅ​ឃាត់ ក៏​កើត​មាន​ជម្លោះ បណ្តាលឲ្យ​បែក​ព្រះ​កេស ព្រះសង្ឃ សឺ​ន សាយ និង​ត្រូវបាន​ព្យាបាល​ដោយ​គ្រូពេទ្យ​អង្គការ​លីកាដូ​។

  • សាលា​រាជធានី​ភ្នំពេញ​ថ្កោលទោស​ការហែក្បួន​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​​

    សាលា​រាជធានី​ភ្នំពេញ ថ្កោលទោស​ចំពោះ​ការ​ដង្ហែ​ក្បួន​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​១០០០​នាក់ ដែល​ប្រារព្ធ​ខួប​លើក​ទី​២៣ កាល​ពី​ម្សិលមិញ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ ខែតុលា ឆ្នាំ​១៩៩១ ដោយ​ចោទ​ថា ក្បួន​ដង្ហែ​នោះ​មាន​ភាព​អ​នាធិ​តេ​យ្យ និង​បង្ក​ឲ្យ​ស្ទះច​រាចរណ៍​។​ សេចក្តីថ្លែងការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​ខែតុលា បានសរសេរថា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​សូម​ថ្កោលទោស ចំពោះ​អ្នក​ដឹកនាំ​រៀបចំ​កម្មវិធី​រំឭក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣​ខែតុលា​១៩៩១ និង​ព្រមាន​ថា អ្នក​រៀបចំ​កម្មវិធី​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន បើ​មាន​បាតុភាព​។

  • កម្មករ​រោងចក្រ​ហ្គ្រេនធ្វីន​ប្រមាណ​៣​ពាន់​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤

    កម្មករ​រោងចក្រ​ហ្រ្គេនធ្វីន (Grand Twins) ប្រមាណ ៣.០០០​នាក់ បិទ​ផ្លូវ​ជាតិ​លេខ​៤ ដែល​ឋិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៤ តុលា បំណង​សុំ​អោយ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ថ្លៃ​បាយ ទូទាត់​សំណង និង​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ការងារ​ចំនួន​ជាង ១០​ចំណុច។ តំណាង​កម្មករ​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ទាមទារ​ប្រាក់​ថ្លៃ​បាយ​ប្រចាំ​ថ្ងៃ​ចំនួន ២.០០០​រៀល និង​បន្ថែម ១.០០០​រៀល​ទៀត​ពេល​ថែម​ម៉ោង។ ស្រប​គ្នា​នេះ កម្មករ​ទាមទារ​អោយ​រោងចក្រ​ទូទាត់​សំណង​ចាស់​អោយ​កម្មករ គឺ​សំណង​ដែល​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ឃ្យូអិមអាយ (QMI) មក​ជា​រោងចក្រ ហ្រ្គេនធ្វីន ដោយ​ពុំ​បាន​ផ្ដល់​សំណង​ដល់​កម្មករ។

  • កម្មករ​រោងចក្រ​ ចៀន ឡឹ ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដោះស្រាយ​បញ្ហារបស់​​ខ្លួន​តាម​ការ​សន្យា​

    កម្មករ​រោងចក្រ ចៀន ឡឹ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ធ្វើការប្រមូលផ្ដុំតវ៉ាជាថ្មីនៅមុខក្រសួងការងារ ទាមទារឲ្យរដ្ឋមន្រី្តក្រសួងការងារអនុវត្តតាមការសន្យានាពេលកន្លងមក។ ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ប្រាប់VODថា ការ​ប្រមូល​ផ្ដុំតវ៉ា​ជាថ្មី​របស់​កម្មករ-កម្មការនី នា​ព្រឹក​នេះ ដើម្បី​ទាមទារ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​តាម​ការ​សន្យារបស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កន្លង​មក។ លោកថា កម្មករ​ទាំង​អស់​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​សារការ​សន្យា​លោក​រដ្ឋមន្រ្តី​នា​ពេល​កន្លង​មក​ថា​ជួយ​ដោះ​ស្រាយ​ជូន​កម្មករ ប៉ុន្តែ​មក​ទល់ពេល​នេះ ​មិន​ទាន់មាន​ការ​អនុវត្ត​អ្វី​ជាក់​លាក់​នៅ​ឡើយ​ទេ។

  • អង្គជំនុំជម្រះ​ព្រមាន​មេធាវីរបស់​ខៀវ ​នួន​ និង​នួន ជា ថា​ធ្វើ​ខុសវិជ្ជាជីវៈ​

    អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរ​​ក្រហមបាន​ចេញ​លិខិត​ព្រមាន​មេធាវី​ជាតិ​ និង​អន្តរជាតិ​របស់​ជន​ជាប់​ចោទ​ លោក ខៀវ​ សំផន និង​លោក នួន​ ជា ថា​​ប្រព្រឹត្ត​ខុស​វិជ្ជា​ជីវៈ​ និង​ផ្តល់​ឱកាស​ចុងក្រោយ​ក្នុង​ការ​ចូល​រួមកិច្ច​ប្រជុំ​​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅសប្តាហ៍ក្រោយ។​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រនេះ​ឲ្យ​ដឹង​ថា យោងតាម​វិធាន​ផ្ទៃ​ក្នុង​​៣៨របស់​អង្គជំនុំជម្រះ​ តុលា​ការ​​​ចេញ​លិខិត​ព្រមាន​ជាផ្លូវ​ការ​មួយ​សម្រាប់​ការ​ប្រព្រឹត្ត​ខុស​របស់​មេ​ធាវី​​ជាតិ​ និង​អន្តរ​ជាតិ​ការ​ពារ​ឲ្យ​ជន​ជាប់​ចោទ​លោក ខៀវ សំផន និង​នួន​ ជា។លិខិ​ត​ព្រមាន​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីមេធាវី​ការពារ​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការលើ​​សំណុំ​រឿង​០០២/០២​កាលពី​ថ្ងៃ​ទី​១៧​ខែ​តុលា​ ឆ្នាំ​២០១៤ និង​ការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​តុលា។​​

  • កម្មករ​រោង​ចក្រ​​Grand Twinsក្នុង​ខណ្ឌពោធិ៍សែនជ័យបាតុកម្ម​តវ៉ា​​បិទផ្លូវ​ជាតិ​លេខ​៤​

    កម្មករ​រោង​ចក្រ​ Grand Twins រាប់ពាន់​នាក់ នៅ​ព្រឹកថ្ងៃសុក្រ​​​នេះ បាតុកម្ម​បិទកំណាត់​​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​វិទ្យាល័យ​ជម្ពូវ័ន​ បណ្ដាល​មាន​ការកក​ស្ទះ​ចរាចរណ៍យ៉ាង​ខ្លាំង ។ ប្រធាន​សហព័ន្ធ​សហជីព​គាំទ្រ​កម្មករ​កម្ពុជា លោក នួន នី ប្រាប់​VOD​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​កម្មករ​​បិទ​ផ្លូវ​គឺ​ដោយ​សារការតវ៉ា​ជាច្រើន​ថ្ងៃ​មក​នេះ​មិនមាន​ដំណោះ​ស្រាយ​ណាមួយ ដោយ​​ភាគី​ខាង​រោងចក្រ​មិន​ព្រម​ចេញ​មក​ធ្វើ​ការ​ចរចា ។ លោក​ថា មន្ត្រី​មក​ពីក្រសួង​ការងារ​កំពុង​ចរចា​ជាមួយ​រោងចក្រ​ដើម្បី​កំណត់​ឲ្យ​មាន​ការចរចា​រវាង​រោង​ចក្រជាមួយ​កម្មករ​ តែ​ពុំ​ទាន់​មាន​ការឆ្លើយ​តប​ពីភាគី​ក្រុមហ៊ុន​ ។

  • ​មន្ដ្រី​មន្ទីរ​អប់រំ​ខេត្ដ​សៀមរាប​រង​ការ​ចោទថា ប្រព្រឹត្ដ​អំពើ​ពុករលួយ​កឹប​កេងប្រាក់​បេសកកម្ម​​

    មន្ដ្រី​មន្ទីរ​អប់រំ ​យុវជន និង​កីឡា ខេត្ដ​សៀមរាប ចោទប្រកាន់​ប្រធានការិយាល័យ​ខ្លួន​ថា កឹ​បកេង​ថវិកា​បេសកកម្មសម្រាប់​ចុះ​ពិនិត្យ និង​ពង្រឹង​គុណភាព​អប់រំ ក៏ដូចជា​ការងារ​អភិវឌ្ឍន៍​នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា​ក្នុង​ខេត្ដ​។​ ​មន្ដ្រីរដ្ឋបាល​ការិយាល័យ​មធ្យមសិក្សា នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ដ​សៀមរាប លោក ហេ សុគន្ធ​មាលា ​ប្រាប់​ VOD​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅក្នុង​តារាង​ទឹកប្រាក់​បេសកកម្ម​ដែល​ផ្ដល់​ឲ្យ​មន្ដ្រី​ចុះ​ធ្វើការ​តាម​គ្រឹះស្ថាន​នានា មាន​ចំនួន​ទឹកប្រាក់​ត្រឹមត្រូវ​តាមច្បាប់ ប៉ុន្ដែ​នៅពេល​ប្រធានការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ លោក ញឹក សា​គុណ ផ្ដល់​ឲ្យ​បែរជា​មិន​គ្រប់​ចំនួន​ទៅវិញ និង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះឡើយ​។ លោក​បន្ដថា អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ណែនាំដល់​មន្ទីរ​អប់រំ​ខេត្ត​ថា​កុំឲ្យ​មាន​ការកឹបកេង​ថវិកា​បេសកកម្ម​នោះប​ន្ត​ទៀត​។ លោក​បន្ថែមថា ករណី​នេះ​លោក​ក៏​បាន​ដាក់​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​ ហង់ ជួន​ណារ៉ុន ដែរ ប៉ុន្ដែ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។​

  • ទស្សនៈ​សង្គម​ស៊ីវិល​ជុំវិញ​កំណែទម្រង់​ការបោះឆ្នោត​​

    សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការបោះឆ្នោត​លើកឡើងថា ការ​មិន​បើកចំហ​ព័ត៌មាន​ពី​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត រវាង​គណបក្ស​ទាំងពីរ ឲ្យ​ពលរដ្ឋ និង​ជា​ពិសេស​សង្គម​ស៊ីវិល​បាន​ដឹង ជា​ឧបសគ្គ​ធំ​នៃ​ការធ្វើ​កំណែទម្រង់​នោះ​។​ ការលើកឡើង​បែប​នេះ ក្រោយ​ពី​មន្ត្រី​ជំនាញ​ការបោះឆ្នោត​ជប៉ុន ជួប​ជាមួយ​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ នៅ​ថ្ងៃ​២២ ខែតុលា ម្សិលមិញ​។ ក្រោយ​ជំនួប​នោះ ភាគី​ជប៉ុន​ស្នើ​ឲ្យមាន​កំណែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ អ្នកសារព័ត៌មាន​មិនអាច​ដឹង​ពី​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​តើ​គណបក្ស​នេះ​ទទួលយក​សំណើ​របស់​ជប៉ុន​ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ជំនួប​ជាមួយ​ភាគី​ជប៉ុន​នោះ បាន​គេច​ចេញពី​អ្នកសារព័ត៌មាន​។ ចំណែក​ឯ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សុ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការកែទម្រង់​ការបោះ​ឆ្នោត ដូច​ដែល​ជប៉ុន​បាន​រកឃើញ​មែន​នោះ នោះ​ការកែទម្រង់​នឹង​អាច​ដំណើរការ​បាន​លឿន​ជាទីបំផុត​។​

  • ​បទ​យកការណ៍​៖​ ពលរដ្ឋ​ខ្មែរ​ស្នើ​ឲ្យ​ភាគី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​ពិនិត្យឡើងវិញ​លើ​ការគោរព​សន្ធិសញ្ញា​នេះ​​

    តាំងពី​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​២៣​តុលា​នេះ បណ្តាញ​ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និស្សិត បញ្ញាវ័ន្ត និង​អ្នកមាន​ជម្លោះ​ដីធ្លី បាន​ប្រមូលផ្តុំ​គ្នា នៅមុខ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​មាន​ដៃ​កាន់​ទង់ជាតិ​ចម្រុះ​ជាតិ​សាសន៍ និង​បដា​ផ្សេងៗ​មាន​ទាំង​ឧបករណ៍​បំពង​សំឡេង​ផង​។​ ការប្រមូលផ្តុះ​នោះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ពួកគេ​នាំ​គ្នា​ប្រារព្ធ​ខួប​២៣​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​ កិច្ចព្រមព្រៀង​នោះ​មាន​ប្រទេស​ចំនួន​១៨​បាន​ចុះហត្ថលេខា រួម​ទាំង​ប្រទេស​មហាអំណាច​ធំៗ​ផង ដូចជា​សហរដ្ឋអាមេរិក ចិន សហភាពសូវៀត បារាំង អូស្ត្រាលី និង​ប្រទេស​មួយចំនួន​ទៀត ពិសេស​ប្រទេស​ថៃ​និង​វៀតណាម ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា​។​

  • សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ដែល​ចែក​លិខិត​អំពាវនាវ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​​

    សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​ចាប់ខ្លួនយុវជន​យ៉ាងតិច​ពីរ​នាក់ដែល​ចែក​ខិតប័ណ្ណ​ដោយ​មាន​រូប​សញ្ញា​ចលនា​រណសិរ្ស​រំដោះជាតិខ្មែរ ក្នុងន័យ​អំពាវនាវ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​។ ​សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញា របស់​រណសិរ្ស​រំដោះជាតិខ្មែរ (​រ​.​ស​.​រ​.​ជ​.​ខ​) ឲ្យចូល​រួម​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ថ្ងៃទី​២៣ ខែតុលា ​ឆ្នាំ​២០១៤ នេះ​គឺ​បាន​សរសេរ​បាវចនារ​បស់​គេ​ថា ជាតិ សាសនា ប្រជាជាតិ​ខ្មែរ​។ ខិតប័ណ្ណ​នោះបាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​ទាំងអស់​ក្រោក​ឡើង​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​នេះ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​។​

  • មនុស្ស​ប្រមាណ​១០០០​នាក់​​បាន​ដើរ​ជាក្បួន​​​ជំរុញ​ឲ្យ​​គោរព​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស

    ភ្នំពេញ— ក្រុម​ប្រជា​ពលរដ្ឋរង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី ​ព្រះសង្ឃ ​ក្រុម​យុវជន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​សមាគម​និស្សិត​បញ្ញវន្ត​និង​សហជីព​កម្មករ​និង​អង្គការ​សង្គម​ស៊ីវិល ​សរុប​ប្រមាណជិត​១០០០​នាក់​បាន​រំឭកអំពី​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​សង្កត់​ធ្ងន់​លើ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការគោរព​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​នេះ។​

  • កម្មករ​រោង​ចក្រ​​Grand Twinsក្នុង​ខណ្ឌពោធិ៍សែនជ័យបន្ត​ធ្វើតវ៉ាទាមទារ​លក្ខខណ្ឌ​ការងារ​​​

    កម្មករ​រោង​ចក្រ​Grand Twins នៅ​ព្រឹកថ្ងៃ​ពុធ​​នេះ បន្ត​តវ៉ា​នៅ​មុខ​រោង​ចក្រ ដើម្បី​ទាមទារ​​ឲ្យ​​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ និង​លក្ខខណ្ឌ​ការ​ងារ​សមរម្យ​មួយ​ចំនួន។ កម្មករបានតវ៉ា​ជាច្រើន​ថ្ងៃ​មក​ហើយ​ តែ​​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។ កម្មការិនី​ដែល​​ចូល​រួម​ធ្វើ​ការ​តវ៉ា​ កញ្ញា វណ្ណេត​ មានប្រសាសន៍ថាការ​តវ៉ា​នេះ គឺ​ដើម្បី​​ទាមទារ​លក្ខខណ្ឌ​ការ​ងារ​មួយ​ចំនួន​ដូចជា សុំ​ឲ្យដំឡើង​ប្រាក់​ថ្លៃ​បាយពេល​ថែម​ម៉ោង​នៅ​ថ្ងៃ​អាទិត្យ ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ១៥​ដុល្លារ ប្រាក់​ថ្លៃ​ជួល​ផ្ទះឲ្យ​គ្រប់​១០​ដុល្លារ សុំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចេញ​មុន​ម៉ោង​១៥នាទី និង​​​​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ជាដើម។

  • សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ព្រៃឈើ​​

    សង្គម​ស៊ីវិល និង​បណ្តាញ​អ្នក​ការពារ​ព្រៃឈើ​នៅ​កម្ពុជា សើ្ន​រដ្ឋាភិបាល​រឹតបន្តឹង​ចំពោះ​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​រក្សា​ធនធាន​ធម្មជាតិឲ្យបាន​គង់វង្ស​។​ ការជំរុញ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី កង្វល់​លើ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៤ រៀបចំ​ដោយ​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ដើម្បី​ឲ្យ​តំណាង​អ្នក​ការពារ​ព្រៃឈើ​បង្ហាញ​ពី​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​។​ ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា មានប្រសាសន៍​សន្និ​ថា លោក​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​សោកនាដកម្ម​នៃ​ការថយចុះ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា នៅក្នុង​អំឡុងពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក ស្នើ​រដ្ឋាភិបាល​ពិនិត្យ​រាល់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ឯកជន ដែល​នាំ​ឈើ​ចេញ និង​បញ្ជាក់​ពី​ទីតាំង បរិមាណ និង​តម្លែ​ជា​ដើម​។

  • គណបក្សសង្រ្គោះជាតិ​អំពាវនាវឲ្យរាជ​រដ្ឋាភិបាល​បញ្ឈប់ការ​ប្រើ​ហិង្សា​លើ​អ្នកដីធ្លី​

    គណ​បក្ស​សង្រ្គោះ​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​ អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​មាន​ជម្លោះ​ដីធ្លី​ដែល​ឡើង​មក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​អន្ត​រាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន។​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ​​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​ មក​ពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​ បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញា​ធរ​ខណ្ឌ​ នៅ​ក្បែរ​វិមាន​ឯករាជ្យ ជិត​ផ្ទះ​នាយករដ្ឋមន្រ្តី បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល។

  • សហភាពសហជីពកម្ពុជាថាក្រសួងការងារ​រិតត្បិតការបញ្ចេញយោលបល់ក្នុង​ការ​កំណត់​ប្រាក់ឈ្នួល​កម្មករ​

    ហភាព​សហជីព​កម្ពុជា​ ​លើក​ឡើង​ថាក្រសួង​ការ​ងារ​​រិត​ត្បិត​សេរីភាព​ក្នុង​ការ​បញេ្ចញ​យោបល់​​របស់​ភាគី​ ​ដែល​ចូល​រួម​ប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​-​និយោជិត​។ ​សេចក្ដី​ថ្លែង​ការណ៍​របស់​សហភាព​សហជីព​កម្ពុជា​ ​ចុះ​ថ្ងៃ​ទី​២១​ ​ខែ​តុលា​នេះ​ ​ឲ្យ​ដឹង​ថា​ ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ ​ទី​២០​ ​​ក្រុម​ការ​ងារ​បាន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមារ​បស់​កម្ម​ករ​​និយោជិត​ ​ផ្នែក​វាយនភ័ណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​ ​និង​ស្បែក​ជើង​ ​ដែល​​មាន​​ការ​រឹត​បន្តឹង​ដល់​ភាគី​ចូល​រួម​ពិភាក្សា​យ៉ាង​ធ្ងន់​ធ្ងរ​ ​ដែល​មិន​ធ្លាប់​មាន​ចំពោះ​រាល់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​កន្លង​មក​។ សេចក្ដី​ថ្លែង​ការ​ដដែល​បន្ថែម​ថា​ ​នៅ​ក្នុងក្រម​សីលធម៌​នៃ​ការ​ប្រជុំ​នេះ​បាន​ដាក់​បម្រាម​​ដល់​អ្នក​ចូល​រួម​ ​ត្រូវ​រក្សា​ការ​សម្ងាត់​នៃ​ព័ត៌មាន​។

  • អ្នក​រងរបួស​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​កើន​ដល់​ជិត​៤០​នាក់​​

    តំណាង​អ្នក​ភូមិ​អះអាងថា ពួកគេ​៤​នាក់​កំពុង​សង្គ្រោះបន្ទាន់ និង​ជិត​៤០​នាក់​ផ្សេង​ទៀត​កំពុង​ព្យាបាល ក្នុង​ជម្រក​បណ្តោះអាសន្ន បន្ទាប់​ពី​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​បង្ក្រាប​ដោយ​ហិង្សា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី នៅ​ពេល​ពួកគេ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី​។​ ​លោក ម៉េង ចាន់ថន មកពី​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ អះអាងថា ជា​តំណាង​ក្រុមអ្នកតវ៉ា​រឿង​ដីធ្លី នោះ​ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ពួកគេ​៣៧​នាក់​បាន​រងរបួស ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

  • ​អ្នកច្បាប់​៖ អភិបាលខេត្ត​គ្មាន​សិទ្ធិកោះហៅ​មន្ត្រី​តុលាការ​មក​សួរនាំ​ លើ​ការសម្រេចសេចក្តី​ទេ​​

    អ្នកជំនាញ​ផ្នែក​ច្បាប់​ក្នុងស្រុក លើកឡើងថា ការ​ដែល​អភិបាលខេត្ត​កោះអញ្ជើញ​ប្រធាន​តុលាការ ឬ​ព្រះរាជអាជ្ញាឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការសម្រេចសេចក្តី​លើក្តី​បទល្មើស​អ្វី​មួយ​នោះ គឺជា​ការរំលោភ​លើ​អំណាចតុលាការ និង​ក្រសួង​យុត្តិធម៌​។​ ​ការបកស្រាយ​របស់​អ្នក​ច្បាប់​នេះ ដោយសារ​តែ​ថ្មីៗ​នេះ អភិបាលខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​កោះអញ្ជើញ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​បំភ្លឺ​របាយការណ៍​ស្តី​ពី​ការសម្រេច​ មិន​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់ពី​បទ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​។​ ប្រធាន​សម្របសម្រួល​គណៈ​កម្មា​ធិ​ការប្រព្រឹត្តកម្ម លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើ​អភិបាលខេត្ត​ចង់ដឹង​ពី​ស្ថានភាព​បទល្មើស​ថយ ឬ​មាន​ការកើនឡើង គាត់​អាច​កោះហៅ​ប្រធាន ឬ​ព្រះរាជអាជ្ញា​សាកសួរ​បន្ថែម​បាន ក្នុងនាម​ជា​មន្ត្រី​គ្រប់គ្រង​ខេត្ត​។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​អភិបាលខេត្ត​កោះហៅ​ប្រធាន​សាលាដំបូង​ខេត្ត​ឲ្យចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការសម្រេច​រឿងក្តី​អ្វីមួយ​នោះ ជា​ការបំពាន​អំណាចតុលាការ​។

  • កម្មករ​រោង​ចក្រ​​Grand Twinsក្នុង​ខណ្ឌពោធិ៍សែនជ័យបន្ត​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​​

    កម្មករ​រោង​ចក្រ​Grand Twins ជាង​៤ពាន់​​នាក់​ នៅ​ថ្ងៃ​អង្គារ​​នេះ បន្ត​ការ​តវ៉ា​នៅ​មុខ​រោង​ចក្រដើម្បី​ទាមទារ​​ឲ្យ​​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ និង​លក្ខខណ្ឌ​ការ​ងារ​សមរម្យ​មួយ​ចំនួន បន្ទាប់​ពី​ការ​តវ៉ា​កាល​ពី​ម្សិលមិញ​មិន​ទទួល​បាន​ដំណោះ​ស្រាយ ។ ​កម្មការនី​ដែល​​ចូល​រួម​ធ្វើ​ការ​តវ៉ា​ កញ្ញា វណ្ណេត​ ប្រាប់​VODនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កម្មករបាន​ប្រមូល​ផ្ដុំ​តាំង​ពី​ម៉ោង​៦កន្លះ​ព្រឹក​មកម្លេះ ហើយ​​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​ទទួល​ដំណោះ​ស្រាយ​សមរម្យ​ណាមួយ​ ។

  • អនុប្រធាន​សភា​ទី​១​ជួប​តំណាង​បាតុករ​ប្រឆាំង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

    អនុ​ប្រធាន​សភា​ទី​១ លោក កឹម សុខា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា បាន​ជួប​តំណាង​ជាង ១០​​នាក់ នៃ​ក្រុម​បាតុករ​ប្រឆាំង​កិច្ចព្រមព្រៀង​ទទួល​យក​ជន​ភៀសខ្លួន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា។ ជំនួប​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ថា អ្នក​តំណាងរាស្ត្រ​ទាំង ១២៣​រូប មិន​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​អោយ​បាន​ពេញ​លេញ ដោយ​សំអាង​ថា ពុំ​មាន​អ្នកតំណាង​រាស្ត្រ​ទទួល​យក​ញត្តិ​បាតុករ។ ស្របគ្នា​នេះ​តំណាង​រាស្ត្រ​២​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គឺ​ក្រុម​បាតុករ​ទេ​ដែល​បដិសេធ​មិន​ប្រគល់​ញត្តិ។ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បញ្ជាក់​ជា​ថ្មី​ទៀត​ថា សកម្មភាព​របស់​អ្នក​តំណាងរាស្ត្រ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ញត្តិ​ប្រឆាំង​ការ​ទទួល​យក​ជន​ភៀសខ្លួន​កំពុង​ធ្វើ​អោយ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត។

  • កម្មករ​៧​នាក់​របួស​ដោយសារ​បាក់​ស្រុត​ពិតាន​អាគារ​រោងចក្រ​នៅ​តាកែវ

    កម្មការិនី​រោងចក្រ​ដេរ​សំលៀកបំពាក់ នីស៊ីគូ (Nishiku) ចំនួន ៧​នាក់ បាន​រង​របួស​ស្រាល​ក្នុង​ហេតុការណ៍​បាក់​ស្រុត​ពិតាន និង​អាគារ​រោងចក្រ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ភូមិ​ឃ្លាំងសម្បត្តិ ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​​តាកែវ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ តុលា ក្នុង​ពេល​កម្មករ​ប្រមាណ ៨០០​នាក់ កំពុង​បំពេញ​ការងារ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ បាន​ហៅ​ការ​បាក់​ស្រុត​ពិតាន និង​អាគារ​រោងចក្រ​ក្នុង​ពេល​កម្មករ​បំពេញ​ការងារ​ថា បណ្ដាល​មក​ពី​ការ​សាងសង់​ខ្វះ​បច្ចេកទេស។ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពត់សរ លោក នួន វណ្ណរ៉ា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ថា បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​ក្នុង​ហេតុការណ៍​នេះ​ដោយ​ក្រុម​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ដែន​ដី មន្ត្រី​ក្រសួង និង​មន្ទីរ​ការងារ បាន​រក​ឃើញ​ថា កម្មការិនី ៧​នាក់ ដែល​ជា​បុគ្គលិក​ផ្នែក​ដេរ​បាន​រង​របួស​ស្រាល​នៅ​ពេល​ពួកគេ​កំពុង​បំពេញ​ការងារ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo