កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមអ្នកភូមិបឹងកក់ ដើរហែក្បួន រម្លឹកខួប នៃការចាប់ឃុំខ្លួន អ្នកស្រី យ៉ោម បុប្ផា
ថ្ងៃទី៤កញ្ញា ឆ្នាំ២០១២-ថ្ងៃ៤កញ្ញា ឆ្នាំ២០១៣ ថ្ងៃនេះ គម្រប់មួយឆ្នាំ ដែលអ្នកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅបឹងកក់ ត្រូវបានចាប់ឃុំខ្លួន។ ពាក់ព័ន្ធនឹងករណីអ្នកស្រី យ៉ោម បុប្ផា គម្រប់ ១ ឆ្នាំ ដែលត្រូវជា ៣៦៥ ថ្ងៃ អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងការណ៍ បញ្ជាក់ជាថ្មីថា តុលាការផ្តន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ខ្វះភស្តុតាងជាក់លាក់ ដើម្បីធ្វើការចោទប្រកាន់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងករណីវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់៕
-
ប្រជាសហគមន៍មានជម្លោះដីធ្លី ដង្ហែរក្បួនមកតុលាការកំពូល ទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
ប្រជាសហគមន៍ ដែលមានទំនាស់ដីធ្លីជាង៣០០នាក់ នៅព្រឹកថ្ងៃពុធនេះ បានដង្ហែរក្បួនពីវត្តភ្នំ មកតុលាការកំពូល ទាមទារឲ្យស្ថាប័នមួយនេះ ដោះលែងសកម្មជនដីធ្លីអ្នកស្រីយ៉ោម បុប្ផា ដែលបានជាប់ពន្ធនាគារមួយឆ្នាំមកហើយ។ អង្គការលើកលែងទោសអន្តរជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យដោះលែងអ្នកស្រីជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕
-
អាជ្ញាធរ សម្រេចប្រគល់រថយន្ត ទៅឲ្យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិញ
អាជ្ញាធរ ខណ្ឌដូនពេញ នៅរសៀលថ្ងៃពុធនេះ សម្រេចប្រគល់រថយន្តទៅឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ បន្ទាប់ពីមានការចរចាជាមួយព្រះរាជអាជ្ញា។ រថយន្តរបស់មជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជាមួយគ្រឿង នៅព្រឹកថ្ងៃពុធនេះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ឃាត់ទុកនៅតំបន់បឹងកក់ ខណៈរថយន្តគ្រឿងនេះ ជួយដឹកសម្ភារៈមួយចំនួនរបស់ប្រជាសហគមន៍បឹងកក់ ដែលបានដង្ហែរជាក្បួនទៅតុលាការកំពូល ទាមទារឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សបង្ហាញច្រកបួនដែលអាចដោះស្រាយការជាប់គាំង
វ៉ាស៊ីនតោន - ការជាប់គាំងនយោបាយនៅបន្តនៅឡើយ បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានខិតខំប្រឹងប្រែងដោះស្រាយការតវ៉ារបស់ គណបក្សសង្គ្រោះជាតិដែលមិនព្រមទទួលយកលទ្ធផលដែលប្រកាសដោយគ.ជ.ប.។ លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញនូវសេណារីយោចំនួន បួនដែលគណបក្សនយោបាយអាចនឹងប្រើជាច្រកមួយដើម្បីចេញពីភាពទាល់ច្រក នេះបាន។
-
នគរបាល មិនជឿថាមេដឹកនាំចលនាផ្តួលរំលំរដ្ឋាភិបាល ហ៊ានចូលកម្ពុជាឡើយ
មន្ត្រីនគរបាល នៅព្រឹកថ្ងៃអង្គារនេះ បដិសេធព័ត៌មានដែលថា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ដោយគេចខ្លួនពីការជាប់ចោទក្នុងបទញុះញង់ ចលនាប៉ះបោរ ផ្តួលរំលំរដ្ឋាភិបាលនោះ ហ៊ានវិលចូលប្រទេសកម្ពុជាឡើយ។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ចាត់ទុកថា ការប្រកាសវិលត្រលប់របស់លោក សួន សេរីរដ្ឋា គឺជាការភូតកុហក ដើម្បីបង្កភាពចលាចលដល់សង្គមខ្មែរ ខណៈភាពតានតឹងផ្នែកនយោបាយ មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងសវនាការភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខេត្តបាត់ដំបង
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការ ករណីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣នេះ ម៉ោង៨ព្រឹក នៅអាគារ "ស" វិមានរដ្ឋចំការមន។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្វាគមន៍ការប្តេជ្ញារបស់បក្សសង្គ្រោះជាតិប្រឆាំងការរើសអើងជាតិសាសន៍
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនដែលមានខ្លឹមសារថា គណបក្សសង្គ្រោះជាតិ (គ.ស.ជ) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ សីហា បញ្ជាក់ពីគោលជំហររបស់ខ្លួនស្តីពីការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
-
សកម្មជនដីធ្លីសហគមន៍បឹងកក់ចេញតវ៉ាជាថ្មីសុំដោះលែងលោកស្រីយ៉ោម បុប្ផា
វ៉ាស៊ីនតោន — សកម្មជនសិទ្ធិដីធ្លីនៅសហគមន៍បឹងកក់នឹងចេញដើរតវ៉ាជាថ្មីទៀតនៅ ថ្ងៃពុធនេះដើម្បីទាមទារឱ្យតុលាការដោះលែងអ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីដ៏ល្បីឈ្មោះម្នាក់ដែលត្រូវបានជាប់ពន្ធនាគាររយៈពេល មួយឆ្នាំគត់។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានជំរុញឱ្យតុលាការកំពូលទម្លាក់ការ ចោទប្រកាន់លើអ្នកស្រី យ៉ោម បុប្ផាដោយលើកហេតុផលថាពុំមានមូលដ្ឋានច្បាប់ជាក់លាក់ណាដើម្បីដាក់ បន្ទុកអ្នកស្រីទេ។
-
អ្នកវិភាគនយោបាយ៖គម្រោងបាតុកម្ម ស្មិងស្មាធិ៍របស់គណបក្សសង្គ្រោះជាតិជាជំហានទៅរកការចរចា
ភ្នំពេញ — បន្ទាប់ពីការបន្ទន់ឥរិយាបទក្នុងគម្រោងដឹកនាំធ្វើមហាបាតុកម្ម អហិង្សារបស់គណបក្សសង្គ្រោះជាតិ ក្រុមអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជាបានយល់ឃើញថា គណបក្សប្រឆាំងដែលកើនប្រជាប្រីយ៍ភាពក្នុងការបោះឆ្នោត ទំនងជាបោះជំហានទៅរកតុចរចាជាមួយគណបក្សគ្រប់គ្រងអំណាចរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមើលឃើញថា ការដឹកនាំធ្វើមហាបាតុកម្មដោយវិធីស្មិងស្មាធិ៍នេះជាសញ្ញាណមួយ របស់គណបក្សប្រឆាំងដើម្បីចូលរួមតុចរចាជាមួយគណបក្សគ្រប់គ្រងអំណាច។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទាមទារឲ្យតុលាការកំពូលដោះលែង អ្នកស្រី យ៉ោម បុប្ផា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារនេះ ទាមទារឲ្យតុលាការកំពូលទម្លាក់ការចោទប្រកាន់លើសកម្មជនការពារដីធ្លី នៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដោយចាត់ទុកថាការផ្តន្ទាទោសលើរូបអ្នកស្រីមានភាពអយុត្តិធម៌។
-
សង្គមស៊ីវិលបន្តអំពាវនាវឲ្យគណបក្សនយោបាយធំៗទាំងពីរជួបចរចារគ្នាជាបន្ទាន់
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ការជួបចរចាណាមួយនោះគួរមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ដែលអាចធ្វើការសម្រេចបានភ្លាមៗ ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីកុំឲ្យមានការអូសបន្លាយពេលវេលាឥតប្រយោជន៏បន្តទៅទៀត ដោយលោកបានបន្តថា ការបង្កើតគណៈកម្មការត្រួតពិនិត្យលើការបោះឆ្នោត មិនទាន់ហួសពេលនៅឡើយទេ តែទាមទារឲ្យមានការចរចាជាបន្ទាន់ ដោយកំណត់ពីរបៀបវារៈនៃការចរចាឲ្យបានច្បាស់លាស់ប្រកបដោយសុឆន្ទៈ ពិតប្រាកដនោះ។
-
ម.ស.ម.ក ចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ការ ប្តេជ្ញារបស់ គ.ស.ជ ចំពោះគោលការណ៍ សិទ្ធិមនុស្សជាសកល និងការប្រឆាំង នឹងការរើសអើង ជាតិសាសន៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអាទិត្យទី០១ខែកញ្ញា ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ការប្តេជ្ញារបស់ គណះបក្សសង្គ្រោះជាតិ ចំពោះគោលការណ៍ សិទ្ធិមនុស្សជាសកល និងការប្រឆាំង នឹងការរើសអើង ជាតិសាសន៍ ហើយសង្ឈឹមថា គ.ស.ជ នឹងអនុវត្ត នូវសកម្មភាពតាមការប្តេជ្ញានោះ ។
-
យុវជនខ្មែរមួយក្រុម ទាមទារកោះត្រល់មកវិញ តាមរយៈបទចម្រៀង«ឱ កោះត្រល់អើយ»
យុវជនដើម្បីជាតិខ្មែរមួយក្រុម ដែលមានសមាជិកជិត១០នាក់ បាននិពន្ធបទចម្រៀងមួយបទរៀបរាប់ពីកោះត្រល់ ដែលបានបាត់បង់ទៅវៀតណាម ដោយទាមទារកោះត្រល់ ឲ្យរដ្ឋាភិបាលរកដំណោះស្រាយយក កោះត្រល់មកវិញ។
-
អ៊ូ វីរៈ ៖ អង្គការសហប្រជាជាតិ មិនអាចជាអាជ្ញាកណ្តាល ក្នុងការដោះស្រាយបញ្ហាកម្ពុជាបច្ចុប្បន្ននេះទេ
លោក អ៊ូ វីរៈ បានថ្លែងថា «ប្រទេសសំខាន់ៗនៅក្នុងពិភពលោក ដែលកំពុងមានបញ្ហាយ៉ាងក្តៅគគុក គឺអង្គការសហប្រជាជាតិនៅមិនទាន់យកចិត្តទុកដាក់ផង… ប្រទេសកម្ពុជាមិនទាន់ដល់ថ្នាក់ហ្នឹងទេ… អង្គការសហប្រជាជាតិនឹងមិនចូលមកដូចកាលជំនាន់ឆ្នាំ១៩៩២ទេ»។ លោក អ៊ូ វីរៈ បានទាមទារឲ្យអ្នកនយោបាយទាំងអស់ ត្រូវតែច្បាស់លាស់ចំពោះបញ្ហានេះ និងមិនត្រូវនិយាយយកគួរ នាំឲ្យមានភាពស្រពិចស្រពិលដល់ប្រជាពលរដ្ឋនោះទេ។
-
ក្រុមអង្គការសង្គមស៊ីវិលជម្រុញឲ្យមានការចរចាគ្នារវាងគណបក្សទាងពីរ
ក្រុមអង្គការសង្គមស៊ីវិលដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍បោះឆ្នោត នៅព្រឹកថ្ងៃទី០២ កញ្ញា នេះ បានធ្វើការជម្រុញឲ្យគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើការចរចារគ្នាដើម្បីរកច្រកចេញដ៏ប្រសើរមួយ។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងបើក កិច្ចពិភាក្សា តុមូលមួយ ស្តីពីសេរីភាព បញ្ចេញមតិ បច្ចុប្បន្ន និងពេលអនាគត
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធាន បទ “សិទ្ធិសេរីភាពបញ្ចេញមតិ ក្នុងពេលបច្ចុប្បន្ន និងការប្រមើលមើល ទៅអនាគត”
-
ក្រុម សង្គមស៊ីវិល អំពាវនាវឲ្យគណបក្សទាំងពីរ ចូលតុចរចាគ្នា បន្តការអត់ធ្មត់ បន្ថយវោហាស័ព្ទនយោបាយ ដែលងាយបង្កឲ្យមានអំពើហឹង្សា
ភ្នំពេញ: នៅថ្ងៃទី២ ខែកញ្ញានេះ ក្រុមអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី អនុសាសន៍របស់សង្គមស៊ីវិល ក្នុងការដោះស្រាយវិវាទ នៃការបោះឆ្នោត បន្ទាប់ពីដំណើរការដោះស្រាយបណ្តឹងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានសំរេចឲ្យ គ.ជ.ប បើកញ្ចប់សុវត្ថិភាព "ក" ដែលមានភាពមិនប្រក្រតីជាច្រើន នៅមណ្ឌលក្រចេះ បាត់ដំបង សៀមរាបភាគច្រើន គឺមានការមិនបិទកញ្ចប់ត្រឹមត្រូវតាមនីតិវិធី មានការកែទិន្នន័យដូចជា ចំនួនសន្លឹកឆ្នោតបានការនឹងការខុសទិន្នន័យគ្នា ក្នុងទំរង់ ១១០៤ ១១០២ ការមិនកត់ត្រាសំឡេងទិន្នន័យរបស់គណបក្សនយោបាយ។
-
នៅក្នុងអាណត្តិនេះ ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មនៅក្នុងវិស័យនយោបាយ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានកត់សម្គាល់ពីនិន្នាការថ្មីរបស់ប្រជាពលរដ្ឋខ្មែរនេះ។ សម្រាប់លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ការផ្តាស់ប្តូរនិន្នាការសង្គមនេះ មួយផ្នែកធំដោយសារតែក្រុមយុវជនជំនាន់ថ្មីចាប់ផ្តើមយល់ដឹងពី បញ្ហាប្រទេសជាតិកាន់តែច្រើន និងមួយផ្នែកទៀតដោយសារតែការរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យា អ៊ីនធើណែត និងក្រុមពលករខ្មែរនៅប្រទេសជឿនលឿនបញ្ជ្រាបព័ត៌មានមកកាន់គ្រួសារ របស់ពួកគេ។
-
សង្គមស៊ីវិល៖ ដល់ពេលដែលលោក សម រង្ស៊ី និងលោក ហ៊ុន សែន ត្រូវជួបគ្នាផ្ទាល់ហើយ
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជំរុញឲ្យលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជួបគ្នាដោយផ្ទាល់ ដើម្បីជជែកដោះស្រាយបញ្ហាជាប់គាំងនយោបាយជៀសវាងហិង្សាកើតឡើង។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ដើម្បីទម្លាយភាពទាល់ច្រកផ្នែកនយោបាយនេះ គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាបេក្ខភាព នាយករដ្ឋមន្ត្រី និងលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាព នាយករដ្ឋមន្ត្រីដែរនោះ ត្រូវជួបគ្នាចរចាផ្ទាល់ ដើម្បីរកដំណោះស្រាយ។