កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • កម្មករ​​ផ្ទុះ​​ហិង្សា​​គប់​​ដុំថ្ម​​ចូល​អាគារ​រោង​ចក្រ​​នៅ​​ខេត្ត​​​តាកែវ​

    កិច្ច​ពិភាក្សា​រួម​គ្នា​មួយ រវាង​មន្ត្រី​ពាក់ព័ន្ធ និង​ថៅកែ​រោងចក្រ នៅ​ខេត្ត​តាកែវ បាន​​ធ្វើ​ឡើង​នៅ​​ព្រឹក​​ថ្ងៃ​​ពុធ​​នេះ បន្ទាប់​​ពី​ក្រុម​កម្មករ​តវ៉ា​​ឈាន​ដល់​​ផ្ទុះ​​ហិង្សា​​គប់​​ដុំ​​ថ្ម​​​បណ្តា​ល​​​ឲ្យ​​ខូចខាត​ផ្នែក​ខ្លះ​នៃ​អាគាររោង​ច​ក្រនោះ​។​ ​ប្រធាន​សហជីព​សេរី​ក​កម្មករ​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា លោក ជា មុនី ថ្លែង​​ដោយ​​ខ្លី​​ថា កម្មករ​​ជិត​​៧០០​​នាក់​​នៅ​​រោង​ចក្រ​វិន មេន​​ស៊ូ ស្ថិតនៅ​ឃុំ​ពពែ​ល​ ​ស្រុក​ត្រាំកក់ ខេត្ត​​តាកែវ បាន​គប់​ដុំ​ថ្ម​សំដៅ​​រោង​ចក្រ​​របស់​​ខ្លួន​​ ដោយ​ខឹង​ថៅកែ​មិន​ចេញ​មក​ច​រចា​។ ​តែ​លោក ជា មុនី បន្តថា ពេល​នេះ​លោក​កំពុង​ជួប​ពិភាក្សា រក​​ដំណោះ​ស្រាយ​​ជាមួយ​​ភាគី​​ពាក់​ព័ន្ធ ៖ "វា​មិន​អី​ទេ​​កញ្ចក់​នេះ​ ​វា​អាច​ជួស​ជល​វិញ​ឡើង​បាន​ទេ​ ឥឡូវ​ប៉ុណ្ណឹង​សិន​បាន​​ហើយ ខ្ញុំ​កំពុង​ធ្វើ​ការ​ច​រចា​ជាមួយ​សមត្ថកិច្ច​ ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ពាក់​ព័ន្ធ​រោ​ងចក្រ​នេះ​សិន​" ។

  • តុលាការ​ខ្មែរក្រហម​​ស្តាប់​​សក្ខី​កម្ម​​អតី​ត​មន្ត្រី​​ឃោស​នា​​ការ​​ក្នុង​រ​បប​​ខ្មែរក្រហម​

    អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចាប់ផ្តើម​ស្តាប់​​ស​ក្ខី​កម្ម​​​អ​តី​ត​មន្ត្រី​​ឃោស​នាការ ​ក្នុង​របប​កម្ពុជា​ប្រ​ជា​ធិប​តេ​យ្យ​ លោក ព្រំ ស៊ូ ក្នុង​ក្របខណ្ឌ​នៃ​សំណុំ​រឿង​​​០០២​។

  • ក្រុម​និស្សិត​សុំ​ឲ្យ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស អ.ស.ប

    បេសកកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ថ្ងៃ​អង្គារ ទី២១ ខែ​ឧសភា នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី២​ហើយ។ថ្ងៃ​នេះ​បន្ទាប់​ពី​ជួប​ពិភាក្សា​ការងារ​ជា​មួយ គ.ជ.ប នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោក​ទើប​តែ​បញ្ចប់​ការ​ធ្វើ​បទ​ឧទ្ទេសនាម​របស់​លោក​ក្នុង​សិក្ខាសាលា​សិទ្ធិ​មនុស្ស​មួយ​នៅ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ក្រោម​ប្រធាន​បទ "ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​វិនិយោគ​បរទេស"។

  • ប្រជាពលរដ្ឋ​​​៣៥៤គ្រួសារ​មកពីស្រុកវាលវែងសុំទាមទារ​​កម្ម​សិទ្ធិដីធ្លីនៅមុខវត្តបទុម

    រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​​៥២​នាក់​តំណាង​៣៥៤គ្រួសារចំនួន៤ភូមិ នៅស្រុកវាលវែង ឃុំ​អូរ​តាសោម ​បានមក​សុំ​ធ្វើការ​តវ៉ា​នៅ​វេលាម៉ោង​៨ និង​​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ឧសភា ២០១៣ នេះ ​បានជិះ​រថយន្ត​៣គ្រឿង ហើយលើកស្លាក​​គណបក្ស​​ប្រជាជន ​​​ដឹកនាំ​ដោយ​លោក​មេ​ឃុំ​អូរ​តាសោម សំដៅ​មក​ដើម​ពោធិ៍​​មុខ​វត្តបទុមសុំឱ្យ​សម្តេច​​តេជោ ហ៊ុន សែន ជួយ​​អន្តរាគមន៍​​ដើម្បី​ទាមទារ​ប្រគល់​​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន​៩២៧,៧​ហិកតា ​ជូន​ដល់ពួក​គាត់​វិញ បន្ទាប់ពី​​អាជ្ញាធរ​​ឃុំ​មិន​អនុញ្ញាតឱ្យ​វាស់វែងដោយ​សំអាង​ថា ជាដី​ព្រៃ​សហ​គមន៍​​​ជុំវិញ​អាងទឹក​វារី​​អគ្គិសនី​អាតៃ ៕

  • អ្នកភូមិ​ជាង​១០០​នាក់ បិទ​​ផ្លូវ​​ចូល​​សាលា​​រាជ​ធានី​​ម្តង​ទៀត ដាក់​​សម្ពាធ​​រក​​ដំណោះ​ស្រាយ​​ដីធ្លី​

    អ្នកភូមិ​ជាង​១០០​នាក់ មកពី​៦​សហគមន៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បិទ​ផ្លូវ​ចេញ​ចូល​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ស្ថាប័ន​នេះ អន្តរាគមន៍​រក​ដោះស្រាយ បញ្ចប់​ជម្លោះ​​ដីធ្លី​ជូន​ពួកគេ។​ អ្នកភូមិ​ទាំងនោះ​មក​ពី​សហគមន៍​​បុរី​​កីឡា បឹង​កក់ ថ្មគោល ៣៤៧ និង​​សហគមន៍​​មួយ​ចំនួន​ទៀត។ ពួក​គេ​អះអាង​ថា ការ​សម្រេច​​​បិទ​ផ្លូវ​​នៅ​ពេល​​នេះ ដើម្បី​ឲ្យ​អភិបាលរាជ​ធា​នី​ភ្នំ​ពេញ លោក ប៉ា​ សុជាតិ​វង្ស ដែល​ទើប​ឡើងកាន់​តំណែង​ថ្មី ចាត់​វិធាន​ការ​​​ឲ្យ​បាន​​​ឆាប់ ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​អូសបន្លាយ ជូន​ពួកគេ​ឲ្យបាន​មុន​ការបោះឆ្នោត​ជាតិ ​នៅ​ថ្ងៃ​ទី​២៨ ​ខែកក្កដា ឆ្នាំ​២០១៣​​នេះ ។​

  • គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​សកម្ម​ជន​ជាង​បី​ពាន់​នាក់ តវ៉ា​ទាម​ទារ​ធ្វើ​កំណែ​ទម្រង់​ គ.ជ.ប

    ថ្នាក់ដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ ដឹក​នាំ​​សកម្ម​ជន និង​ប្រជា​ពលរដ្ឋ​​ប្រមាណ បី​​ទៅ​បួន​​ពាន់​​នាក់ ​ប្រមូល​ផ្តុំ​​នៅ​​ទីលាន​ប្រជា​ធិប​តេយ្យ ដើម្បី​​ទាម​ទារ​​ឲ្យ​មាន​​ការ​កែ​ទម្រង់​គណៈ​កម្មាធិ​ការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត​។​ ការប្រមូលផ្តុំ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​សកម្មជន​គណបក្ស​​សង្គ្រោះ​​ជាតិ និង​ប្រជាពលរដ្ឋ​​នៅ​រាជធានី​ភ្នំពេញ និង​មកពី​បណ្តា​​ខេត្ត​​មួយ​ចំនួន​​ចូល​រួម ដែល​ដឹកនាំ​​ដោយ លោក​​កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​។

  • សាលាឧទ្ធរណ៍​នឹង​ជម្រះ​ករណី​អ្នកស្រី​យ៉ោ​ម បុប្ផា នៅ​ថ្ងៃ​៥​ខែមិថុនា​ ​

    ភ្នំពេញ: សំណុំរឿង​អ្នកស្រី យ៉ោ​ម បុ​បា្ផ ដែល​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស ៣​ឆ្នាំ ព្រោះ បាន​ប្រើ​អំពើហិង្សា​ធ្ងន់ធ្ងរ​ទៅលើ​អ្នករត់ ម៉ូតូឌុប​២​នាក់ កាលពីពេល កន្លងទៅ នឹងត្រូវ​សាលាឧទ្ធរណ៍​លើក​យកមក​ជំនុំជម្រះ​សាជាថ្មី​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ ខាងមុខនេះ ។ ​នៅ​មុនពេល​សវនាការ​សាលា ឧទ្ធរណ៍​នាពេល​ខាងមុខនេះ អ្នកស្រី យ៉ោ​ម បុ​បា្ផ បាន​ស្វះស្វែង​អន្ដរាគមន៍​ពី សំណាក់​ស្ថាប័ន​តុលាការ​ទាំងបី​ជាន់ថ្នាក់ ដើម្បី​ឱ្យបាន​នៅ ក្រៅ​ឃុំ​បណ្ដោះ អាសន្ន ។ ប៉ុន្ដែ​ជាការ​បរាជ័យ កាលពី ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៣ តុលាការ កំពូល​បានសម្រេច​មិន​អនុញ្ញាតឱ្យយ៉ោ​ម បុ​បា្ផ បាន​ស្ថិត​នៅក្រៅ​ឃុំ​នោះទេ​។​

  • មនុស្ស​៣​ក្រុម​​ប្រមូល​ផ្ដុំ​គ្នា​​​ជួប​លោក សុរិយា ស៊ូប៊ែឌី

    នៅ​ក្នុង​ការ​តវ៉ា​របស់​ក្រុម​អ្នក​ម៉ូតូ​ឌុប ជេរ​ប្រមាថ​លោក សុរិយា ស៊ូប៊ែឌី ដោយ​ប្រៀប​ប្រដូច​លោក សុរិយា ស៊ូប៊ែឌី ទៅ​នឹង​សត្វ​ស្វា ហើយ​ភ្ជាប់​លោក អ៊ូ វីរៈ ទៅ​នឹង​សត្វ​ឆ្កែ។ ប្រធាន​ក្រុម​អ្នក​ម៉ូតូ​ឌុប លោក ឯ សុភាស់ មាន​ប្រសាសន៍​នៅ​ពេល​ព្រឹក​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ជេរ​ប្រមាថ​ដូច្នេះ គឺ​មក​ពី​ក្រុម​របស់​លោក​ខឹង​នឹង​លោក សុរិយា ស៊ូប៊ែឌី និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដែល​ស៊ើប​អង្កេត​ករណី​សមាជិក​របស់​គាត់ ឈ្មោះ វ៉ាត ថៃសេង និង ង៉ែត ចិត្ត ដែល​អះអាង​ថា ត្រូវ​អ្នក​ស្រី យ៉ោម បុប្ផា វាយ​ឱ្យ​របួស​ទេ ហើយ​ចាត់​ទុក​ថា ករណី​នេះ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី។ ពួក​គាត់​ចាត់​ទុក​ថា ជា​រឿង​ព្រហ្មទណ្ឌ ហើយ​ទាមទារ​ឱ្យ​មាន​សំណង​សម្រាប់​សមាជិក​របស់​គាត់។ លោក ឯ សុភាស់ ថ្លែង​ថា លោក​រីករាយ​ក្រោយ​ជំនួប​ជាមួយ​លោក សុរិយា ស៊ូប៊ែឌី ហើយ​សម្រេច​រំសាយ​ក្រុម​របស់​លោក។

  • ពលរដ្ឋ​ស្រុក​​ក្រគរ តវ៉ា​​ការ​ឃុំ​​ខ្លួន​​សកម្ម​ជន​​ដីធ្លី​​ដ៏​​លេច​ធ្លោ លោក គុច វេង

    ប្រជាពលរដ្ឋ​ជាង​៥០​នាក់ នៅ​ស្រុក​​ក្រគរ ខេត្ត​​ពោធិ៍​សាត់ ចាប់​​ពី​​ព្រឹក រហូត​​ដល់​​រសៀល​​ថ្ងៃ​​ចន្ទ​​នេះ បាន​មក​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅ​មុខ​​តុលាការ​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​បង្ហាញ​​ភស្តុតាង​​ ដែល​នាំឲ្យ​មាន​ការឃុំ​ខ្លួន​សកម្មជន​ដីធ្លី និង​ការពារ​សិទ្ធិមនុស្ស​មួយ​​រូប​​របស់​​ពួក​គេ​។ សកម្មជន​ដីធ្លី និង​ការពារ​សិទ្ធិមនុស្ស​ដ៏​​លេចធ្លោ មកពី​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក គុច វេង ត្រូវបាន​នគរបាល​​ស្រុក​ចាប់ខ្លួន និង​បញ្ជូន​មក​តុលាការខេត្ត កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ តាម​ដីកា​តុលាការ ក្រោម​ការចោទប្រកាន់​ពី​បទ​ឆបោក​។ លោក គុច វ៉េង ត្រូវបាន​ស្ត្រី​ម្នាក់ នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ប្តឹង​ពី​បទ​ឆបោក យក​លុយ​របស់​ខ្លួន​ជាង ៤០០០​ដុល្លារ​​​​​អាមេរិក ជា​​ថ្នូរ​​នឹង​ការរក​ការងារ​ឲ្យ​ប្តី​របស់​គាត់​។

  • អាជ្ញាធរ​ខេត្ត​ព្រះវិហារ​កំពុង​ស្វែងរក​អ្នក​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​អណ្តូងរ៉ែ

    រហូត​ដល់​ល្ងាចថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​រួម​ទាំង​អ្នកភូមិនៃ​ឃុំ​រម្យទម​ផង​បាន​នាំ​គ្នា​កាយ​ដី​បាក់​ក្នុង​អណ្តូងរ៉ែ​មួយ​ ដើម្បី​ស្វែង​រក​អ្នក​រងគ្រោះ។ ​អ្នកភូមិសង្ស័យថា ការ​បាក់ដី​ក្នុង​អណ្តូងរ៉ែ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ អាច​សម្លាប់​មនុស្ស​ដែល​តែងតែ​ចេញចូល​ជីកកកាយ​រក​រ៉ែមាស​ជារៀងរាល់​ថ្ងៃ។ នាយប៉ុស្តិ៍​ឃុំ​រម្យទម នៃ​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ​បាន​អះអាង​ថា គេ​នៅ​មិន​ទាន់ដឹង​អំពី​ចំនួន​នៃ​អ្នក​រងគ្រោះ​នៅ​ឡើយទេ ក្រៅពី​ព័ត៌មាន​ដែល​ថា មាន​យុវជន​ម្នាក់​នៅ​ក្នុង​មូលដ្ឋាន​បាន​បាត់ខ្លួន។

  • មនុស្ស​ជាង​៥​ពាន់​នាក់​​ធ្វើ​បាតុកម្ម​ទាមទារ​ប្ដូរ គ.ជ.ប

    គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​សមាជិក​បក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​ចូល​រួម។ការ​ធ្វើ​បាតុកម្ម​នេះ​ឡើង គឺ​ដើម្បី​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល និង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។

  • ក្រុម​ម៉ូតូ​ឌុប​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​ការិយាល័យ​អ.ស.ប​រឿង​អ្នកស្រី យ៉ោម បុប្ផា

    ក្រុម​ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​កង់​បី​ប្រមាណ ១៥០​នាក់ តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​២០ ឧសភា ដើម្បី​ទាមទារ​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទួល​ញត្តិ​ទាមទារ​សុំ​ឲ្យ​ចែក​ឲ្យ​ដាច់​ករណី​អ្នកស្រី យ៉ោម បុប្ផា ជាមួយ​ករណី​ដីធ្លី​តំបន់​បឹងកក់។ ការ​តវ៉ា​ដាក់​ញត្តិ​នេះ ដោយសារ​ពួកគេ​ទាំង​នោះ​ព្រួយ​បារម្ភ​ថា នឹង​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា តាម​រយៈ​ការ​អន្តរាគមន៍​ពី​លោក សុរិយា ស៊ូប៊ែឌី នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា នេះ។

  • ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​បិទ​ផ្លូវ​តវ៉ា​រឿង​ភ្លើង​អគ្គិសនី

    ពលរដ្ឋ​នៅ​ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ អស់​រយៈ​ជាង​កន្លះ​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ចុះ​អន្តរាគមន៍​ជួយ​លើ​ករណី​ឈ្មួញ​ម៉ៅការ​ភ្លើង​អគ្គិសនី ដែល​លួច​កែច្នៃ​កុងទ័រ​ធ្វើ​ភ្លើងអគ្គិសនី ដើរ​លឿន​ខុស​ប្រក្រតី។ការ​លើក​ក្បួន​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​ ក្នុង​ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា បាន​​រំសាយ​ទៅ​វិញ​ លាយឡំ​ទៅ​នឹង​ការ​ខក​ចិត្ត​ ដោយសារ​តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​​ពុំ​បាន​ផ្ដល់​ចម្លើយ​ច្បាស់​លាស់​ណា​មួយ ឆ្លើយ​តប​ចំពោះ​សំណើ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ម្ចាស់​ម៉ៅ​ការ​ភ្លើង​អគ្គិសនី​​នៅ​ក្នុង​មូលដ្ឋាន​ដែល​ជា​ការ​ស្នើ​សុំ​របស់​អ្នក​ភូមិ។

  • ប៉ូលិស​ឃាត់​ខ្លួន​សមាជិក​អង្គការ​៥​នាក់​ពី​បទ​ឆបោក

    សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ឈ្មោះ អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្សភ័ក្ត​បូរី ៥​រូប ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ដោយសារ​អាជ្ញាធរ​ឃុំ​អន្សាចំបក់ ក្នុង​ខេត្ត​ពោធិ៍សាត់ ប្ដឹង​ពី​បទ​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ។ តែ​ប្រធាន​អង្គការ​នេះ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សមាជិក​អង្គការ​លោក​ជា​បញ្ហា​នយោបាយ។

  • មន្ត្រី​មូលដ្ឋាន​នៅ​រតនគិរី​រង​ការ​ប្ដឹង​ពី​បទ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ភូមិ

    ខណៈ​ពេល​តុលាការ​ខេត្ត​រតនគិរី កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ថា បាន​លក់​ដី​ព្រៃ​ឈើ​ជាង ៤០០​ហិកតារ នៅ​ស្រុក​អូរយ៉ាដាវ។ ប្រជាពលរដ្ឋ​សហគមន៍​ជា​ដើម​បណ្ដឹង​អះអាង​ថា មេ​ភូមិ​បាន​ប្រើប្រាស់​អាជ្ញាធរ​ប្រពៃណី​ប៉ុនប៉ង​បណ្ដេញ​លោក​ចេញ​ពី​សហគមន៍ ដោយសារ​តែ​លោក​មិន​ព្រម​ដក​ពាក្យ​បញ្ឈប់​ប្ដឹង​ពី​ករណី​នេះ។មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់​មេ​ភូមិ និង​ជំនួយ​ការ​ភូមិ​តេន ឃុំ​យ៉ាទុង កំពុង​រង​ការ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​រើសអើង គំរាម​កំហែង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ។

  • សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​លោក ឈូក បណ្ឌិត

    តុលាការ​ខេត្ត​ស្វាយរៀង កំណត់​យក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ ជា​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​ក្នុង​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​ប្រហារ​លើក​ក្រុម​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​បង្វែរ​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង តាំង​ពី​ដើម​ខែ​មីនា។សហភាព​ការងារ​កម្ពុជា និង​សហភាព​សហជីព​កម្ពុជា ដែល​មាន​សម្ព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៤ មក​ពី​វិស័យ​ចំនួន ៩ មាន​សមាជិក​ជាង ១៥​ម៉ឺន​នាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៨ ឧសភា ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​របស់​លោក ឈូក បណ្ឌិត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​ក្ដី​ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌។

  • ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ស្នួល​ត្រូវ​គេ​កាប់​រាន​ដី​ធ្វើ​ចម្ការ​ស្ទើរ​ទាំង​ស្រុង

    សកម្មជន​ការពារ​ព្រៃ​ឈើ បាន​និយាយ​ថា ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ស្នួល ជាង ២​ពាន់​ហិកតារ ក្នុង​ខេត្ត​ក្រចេះ ជិត​រលាយ​ទាំង​ស្រុង​ហើយ ព្រោះ​មាន​បទ​ល្មើស​ព្រៃ​ឈើ និង​សកម្មភាព​កាប់​រាន​ដី​ធ្វើ​ចម្ការ​ពី​ជន​ខិល​ខូច​គ្មាន​ការ​ទប់ស្កាត់។ សកម្មជន​ការពារ​ព្រៃ​ឈើ ខេត្ត​ក្រចេះ បាន​ចោទ​ថា មន្ត្រី​មាន​សមត្ថកិច្ច​មួយ​ចំនួន​ថា​ទំនង​ជា​នៅ​ពី​ក្រោយ​បទ​ល្មើស​កាប់​រាន​ដី​ព្រៃ ទើប​គ្មាន​វិធាន​ការ​ទប់ស្កាត់។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​មន្ត្រី​ជំនាញ​បដិសេធ។ មន្ត្រី​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា ថា ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ដែល​ក្រសួង​បរិស្ថាន​ដាក់​ឲ្យ​អភិរក្ស ត្រូវ​ជន​ល្មើស​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​កាប់​ព្រៃ​ឈើ​ស្ទើរ​អស់​ទៅ​ហើយ។

  • ក្រុមហ៊ុនផលិតស្បែកជើង វិងស្តារ ទទួលរ៉ាប់រងទាំងស្រុង លើគ្រួសារជនរងគ្រោះ

    ភ្នំពេញ: តំណាង​ក្រុមហ៊ុន​ផលិត​ស្បែកជើង វិ​ង​ស្តារ (Wing Star Shoes) នៅ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ បានធ្វើ​សន្និសីទកាសែត នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បី​បកស្រាយ​អំពី​ឧបទ្ទវ​ហេតុដែល​នាំ​ឲ្យ​បាក់​ធ្នើ​រផ្ទុក​អី​វ៉ាន់នៅក្នុង​រោងចក្រ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​កម្មករ កម្មការិនីចំនួន​ពីរ​នាក់​ស្លាប់ និង​ទទួល​រងរបួស​ចំនួន ១១​នាក់​។ ទាក់ទង​នឹង​ករណីនេះ ក្រុមហ៊ុន បាន​អះអាងថា នឹង​ទទួលខុសត្រូវ​ទាំងស្រុងជាមួយ​ក្រុមគ្រួសារ​សព និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​។​

  • ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រី​​តម្រូវ​​ឲ្យ​​ពលរដ្ឋ​​មក​ពី​​ខេត្តព្រះវិហារ​កែតម្រូវ​ញត្តិ​ជាថ្មី​

    មន្ត្រី​ខុទ្ទ​កាល័យ​លោកនាយក​​​​រដ្ឋមន្ត្រី ឲ្យ​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​ ​មកពី​ខេត្ត​ព្រះវិហារ ដែល​មាន​ទំនាស់​ដីធ្លី កែតម្រូវ​ញត្តិ​របស់​ខ្លួន ខណៈ​ប្រជាពលរដ្ឋ​ទាំងនោះ បន្ត​ប្រមូលគ្នា​នៅ​មុខ​វត្តបទុម​វ​ត្តី រហូត​ដល់​ម៉ោង​ជាង​៥​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សុំ​អន្តរា​គ​ម​ន៏​ជាថ្មី​ម្តងទៀត ចំពោះ​ជម្លោះដីធ្លី​ជាមួយ​អតីត​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​។​

  • ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំងនឹង​ចុះ​ស៊ើបអង្កេត​ករណីបំផ្លាញព្រៃ​នៅរ​តនគិ​រី​

    ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង បានអះអាងថា លោក​នឹង​ដឹកនាំ​មន្ត្រី​បក្សទៅ​ជួប​អ្នកស្រុក នៅ​ស្រុកអូយ៉ាដាវ និង​ស្រុកលំផាត់ នៅ​ថ្ងៃ​ទី២១ និង២២ ខែ​ឧសភា ដើម្បីស្រាវជ្រាវ ​​​​​​ករណី​ផលប៉ះពាល​ព្រៃឈើ ដោយ​ការផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​។ ​នៅក្នុង​លិខិត​របស់​អ្នកតំណាងរាស្ត្រ​ ស៊ុន​ ឆ័យ ​បានសរសេរថា លោក​នឹង​ទទួលបានការដល់ព័ត៌មាន របស់​អ្នកស្រុក អំពី​ផលប៉ះពាល់មកលើ​ជីវភាព​របស់អ្នកស្រុក។ លិខិត​បន្តថា មាន​​​​​​ក្រុមហ៊ុនវៀតណាម​ចំនួន​ពីរ គឺ​ក្រុមហ៊ុន កៅស៊ូ​(VRG) និងក្រុមហ៊ុន Hoang Ang Gia Lai (HAGL) ត្រូវអង្គការ​បរិស្ថាន Global Witness រកឃើញថា កំពុងតែ​ធ្វើ​ព្រៃ​នៅ​តំបន់​នោះ រលាយ​ទៅ​​​​​ថ្ងៃ​ខាង​មុខ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo