កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកការទូតបង្ហាញពីការគាំទ្រចំពោះបុគ្គលិកសិទ្ធិមនុស្សដែលរងការចោទប្រកាន់
អ្នកការទូតមកពីប្រទេសក្នុងសហគមន៏អឺរ៉ុប និង អ្នកតំណាងមួយរូបនៃគណៈប្រតិភូសហគមន៏អឺរ៉ុបបានមកកាន់កម្ពុជាបានជួបជាមួយក្រុមបុគ្គលិកសិទ្ធិមនុស្ស អាដហុកក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីការចោទពីបទព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលប្រឆាំងនឹងអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស។
-
ព្រះរាជអាជ្ញា ៖ ការលើកលែងការចោទប្រកាន់លោក ឈូក បណ្ឌិត គឺមិនស្ថិតក្រោមសម្ភាធណាមួយឡើយ
អ្នកដឹកនាំសហជីពធំៗនៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលបានធ្វើការថ្កោលទោស និងរិះគន់យ៉ាងខ្លាំងចំពោះអតីតចៅហ្វាយក្រុងបាវិតដែលបាញ់ប្រហារស្រ្តីរោងចក្របីនាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ការរិះគន់ចំពោះសេចក្តីសម្រេចរបស់តុលាការ ថាបានធ្វើឡើងតាមអ្នកមានអំណាច ប៉ុន្តែមន្រ្តីតុលាការបានធ្វើការបដិសេដចំពោះរឿងនេះ។
-
ស្នើអោយរាជរដ្ឋាភិបាលដោះលែងអ្នកទោសជាច្រើន
និទោសកម្មអន្តរជាតិកាលពីម្សិលម៉ិញ បានអំពាវនាវអោយមានការដោះលែងអ្នកទោសបុរីកីឡា និងបឹងកក់ដែលជាប់ពន្ធនាគារពីរនាក់ ដែលតវ៉ាពីការបណ្តេញចេញដែលឈានដល់ការកាត់ទោសពួកគេនៅសបា្តហ៏ក្រោយ នៅទីក្រុងភ្នំពេញ។
-
តុលាការលើកលែងការចោទប្រកាន់អតីតអភិបាលក្រុងបាវិតករណីបាញ់ប្រហារកម្មករបីនាក់
សាលាដំបូងខេត្តស្វាយរៀងបានធ្វើការលើកលែងការចោទប្រកាន់ទៅលើអតីតអភិបាលក្រុងបាវិត ដែលគេសង្ស័យថាជាមេខ្លោងក្នុងការបាញ់ប្រហារស្រ្តីកម្មកររោងចក្រ ក្នុងកំឡុងពេលដែលពួកគេធ្វើការតវ៉ាយ៉ាងខ្លាំងក្លានៅឯតំបន់សេដ្ឋកិច្ចពិសេសក្នុងខែកុម្ភៈ នេះបើតាមប្រសាសន៏របស់មន្រ្តីតុលាការ។
-
គ្រួសារជាច្រើនរងការបាត់បងដីកសិកម្មរបស់ពួកគេ សម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច
ប្រជាជនប្រមាណ១០០គ្រួសារប្រឈមមុខនឹងការបាត់បង់ដីស្រែរបស់ពួកគេ លើដីសម្បទានសេដ្ឋកិច្ចដែលត្រូវផ្តល់ទៅអោយគ្រួសារទាហានចាស់ៗ ក្នុងខេត្តស្ទឹងត្រែង នេះបើតាមប្រសាសន៏កាលពីម្សិលម៉ិញ របស់អាជ្ញាធរក្នុងតំបន់ និងប្រជាជនដែលរស់នៅតំបន់នោះ។
-
ជនជាតិភាគតិចគ្រឹងបានដាក់ពាក្យបណ្តឹង ទៅលើការឈូសឆាយដី
តាមប្រសាសន៏របស់អង្គការក្រៅរដ្ឋាភិបាល និងអ្នកភូមិជាច្រើនបានរៀបរាប់ថា៖ អ្នកភូមិជនជាតិភាគតិចគ្រឹង បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងអាជ្ញាធរឃុំ កាលពីថ្ងៃសៅរ៍ អំពីការទទួលលុយដោយខុសច្បាប់ពីអ្នកជំនួញម្នាក់ ក្នុងការឈូសឆាយដីបុព្វបុរសរបស់ពួកគាត់ ដើម្បីដាំដំណាំកៅស៊ូក្នុងខេត្តរតនៈគីរី។
-
ក្រសួងកិច្ចការនារីបានបើកអង្គប្រជុំមួយដើម្បីបង្រៀនអំពីការគោរព
មន្រ្តីក្រសួងកិច្ចការនារី ថ្នាក់ស្រុកប្រមាណ៩០នាក់ មកពីខេត្តកណ្តាល ខេត្តស្វាយរៀង និង ខេត្តព្រៃវែង បានជួបជុំគ្នានៅទីក្រុងភ្នំពេញកាលពីម្សិលម៉ិញ ដើម្បីធ្វើការសិក្សាជាមូលដ្ឋានអំពីការប្រព្រឹត្តចំពោះស្រ្តីដោយក្តីគោរព និងជៀសវាងការប្រើប្រាស់អំពើហិង្សា។
-
បុរសម្នាក់ត្រូវចាប់ខ្លួនពីបទរំលោភក្មេងពីរនាក់
កាលពីម្សិលម៉ិញ ប៉ូលីសម្នាក់បានអោយដឹងថា៖ បុរសដែលមានអាយុ ២៨ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសារចាប់រំលោភក្មេងពីរនាក់ ដែលម្នាក់មានអាយុ២ឆ្នាំ និងម្នាក់ទៀតមានអាយុ៤ឆ្នាំ កាលពីព្រឹកថ្ងៃសៅរ៍ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
-
សហគមន៏ជនជាតិចោទក្រុមហ៊ុនពីរថារំលោភដីគាត់ និងកាប់ឈើមូលយកទៅលក់
សហគមន៏ជនជាតិដើមភាគតិចនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានចោទប្រកាន់ក្រុមហ៊ុនចំនួនពីរ ដែលទទួលបាននូវដីសម្បទានសេដ្ឋកិច្ច បានឈូសឆាយរំលោភយកដីពួកគាត់ និងកាប់ឈើមូលនាំចេញយកទៅលក់នៅប្រទេសវៀតណាម។ ប៉ុន្តែមន្ត្រីជំនាញបានបញ្ជាក់ថាសហគមន៏នោះមិនមានការទទួលស្គាល់ជាផ្លូវការទេ។
-
តុលាការត្រូវបានរិះគន់ បន្ទាប់ពីការស្នើសុំនៅក្រៅឃុំរបស់លោក ម៉ម សូណងដូ ត្រូវបានបដិសេធ
ការរិះគន់ទៅលើសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៏កាលពីថ្ងៃសុក្រ ដែលបដិសេធការស្នើនៅក្រៅឃុំរបស់លោក ម៉ម សូណងដូ ប្រធានវិទ្យុឯករាជ្យ បានបន្តរហូតដល់ចុងសបា្តហ៏នេះ ក្រុមអ្នកសិទ្ធិមនុស្ស បានចោទសួរហេតុផលច្បាប់ជុំវិញការបដិសេធនេះ និងចង្អុលយ៉ាងធ្ងន់អំពីតម្លាភាពរបស់ក្នុងតុលាការ។
-
ផ្ទុះកូដកម្មនៅរោងចក្រស្បែកជើងសេនហ្សានស៊ូបួនថ្ងៃដោយគ្មានដំណោះស្រាយ
កម្មករ កម្មការិនី រោងចក្រស្បែកជើងសេនហ្សានស៊ូខេមបូឌាជាង៣០នាក់ ក្នុងចំណោមកម្មករសរុប៥០៤នាក់ ដែលត្រូវថៅកែបញ្ឈប់ពីការងារបាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ដោយមានការដុតកង់ឡានក្នុងគោលបំណងទាមទារអោយថៅកែជនជាតិចិនអនុញ្ញាតអោយចូលធ្វើការវិញ។
-
តុលាការត្រូវបានរិះគន់ បន្ទាប់ពីការស្នើសុំនៅក្រៅឃុំរបស់លោក ម៉ម សូណងដូ ត្រូវបានបដិសេធ
ការរិះគន់ទៅលើសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៏កាលពីថ្ងៃសុក្រ ដែលបដិសេធការស្នើនៅក្រៅឃុំរបស់លោក ម៉ម សូណងដូ ប្រធានវិទ្យុឯករាជ្យ បានបន្តរហូតដល់ចុងសបា្តហ៏នេះ ក្រុមអ្នកសិទ្ធិមនុស្ស បានចោទសួរហេតុផលច្បាប់ជុំវិញការបដិសេធនេះ និងចង្អុលយ៉ាងធ្ងន់អំពីតម្លាភាពរបស់ក្នុងតុលាការ។
-
ប្រជាជនជាច្រើនមិនយល់ព្រមអំពីប័ណ្ណកម្មសិទ្ធិដីបន្ទាប់ពីការវាស់វែង
ប្រជាជន៦០គ្រួសារដែលរស់នៅក្នុងខេត្តកំពង់ចាម ស្រុកក្រគរ មានគំរោងប្តឹងតវ៉ាអាជ្ញាធរខេត្ត បន្ទាប់ពីមន្រ្តីគ្រប់គ្រងដីក្នុងតំបន់សម្រេចចិត្ត ទុកចោលឯកសារចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោមកម្មវិធីការផ្តល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋរបស់នាយករដ្ឋមន្រី្ត ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
-
ប្រេសិតអង្គការសហប្រជាជាតិទៅសួរសុខទុក្ខលោក សូណង់ដូនៅពន្ធនាគារ
កាលពីម្សិលម៉ិញវាជាថ្ងៃដែលមមាញឹកបំផុត រវាងនាយកវិទ្យុស្ថានីយ៍ និងរាជរដ្ឋាភិបាលដែលបានរិះគន់ ករណីលោក ម៉ម សូណង់ដូ។ លោក ម៉ម សូណង់ដូ ត្រូវបានប្រកាសសាលក្រមថ្មីៗ នេះអោយជាប់ ពន្ធនាគាររយៈពេល ២០ឆ្នាំ ដែលជាការកាត់ទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការចោទប្រកាន់ពីបទផ្តើមគំនិត ការធ្វើកុបកម្មនៅជនបទ។
-
ក្រុមហ៊ុន ត្រូវបានជម្រុញអោយគោរពតាមស្តង់ដារការងារ
អ្នកជំនាញផ្នែកការងារបានលើកឡើងកាលពីម្សិលម៉ិញក្នុងកិច្ចពិភាក្សាតុមូលនៅទីក្រុងភ្នំពេញ បានមាន ប្រសាសន៏ថាការគោរពស្តង់ដារការងារនៅកម្ពុជា វានឹងផ្តល់គុណប្រយោជន៏ដល់ម្ចាស់ឧស្សាហកម្មកាត់ដេរ ក្នុងរយៈពេលវែងដូចជាម៉ាកសញ្ញាអន្តរជាតិនឹងធ្វើអោយមានការពេញនិយមសំរាប់ប្រភពនៅ ក្នុងស្រុក។
-
កូដកម្មតវ៉ារបស់បុគ្គលិកកាស៊ីណូ ត្រូពីកាណា នៅតែបន្តដោយគ្មានដំណោះស្រាយ
កូដកម្មទាមទារលក្ខខណ្ឌការងារ៦ចំណុចរបស់កម្មករនិយោជិតជាង២០០នាក់ នៃក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ស្ថិតក្នុងក្រុងប៉ោយប៉ែត នៅតែបន្តភាពចម្រូងចម្រាសអូសបន្លាយអស់រយៈពេល៤ថ្ងៃមកហើយគិតចាប់ពីថ្ងៃទី៨ធ្នូ មកទល់ថ្ងៃទី១១ធ្នូ។
-
បុគ្គលិកសិទ្ធិមនុស្ស ត្រូវបានកោះហៅដើម្បីសាកសួរ
សាលាដំបូងរាជាធានីភ្នំពេញ កាលពីម្សិលម៉ិញ បានចេញសាលដីកាជាលើកទីពីរ ទៅកាន់បុគ្គលិកសិទ្ធិមនុស្ស លោក ចាន់ សុវេត ដើម្បីសាកសួរទៅលើការចោទពីបទព្រហ្មទណ្ឌ ដោយគិតថាមានការជាប់ទាក់ទងគា្នទៅនឹងចលនាអបគមន៏នៅក្នុងខេត្តក្រចេះ។
-
ទិវាសិទ្ធិមនុស្សប្រារព្ធធ្វើនៅទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ៖ មនុស្សគ្រប់រូបត្រូវទទួលបានសិទ្ធិសេរីភាពទោះនៅទីណាក៏ដោយអង្គការសង្គមស៊ីវិលដែលមានសមាជិកសមាជិការប្រមាណជាង២០០០នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១០ធ្នូ ដើម្បីអបអរសាទរខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ «ធុរកិច្ច និងសិទ្ធិមនុស្ស» ។
-
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិយាយថា គួរតែស្តាប់អនុសាសន៏របស់លោកប្រេសិត
ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីម្សិលម៉ិញ បានជម្រុញអោយរដ្ឋាភិបាលយកចិត្តទុកដាក់ស្តាប់នូវអនុសាសន៏របស់ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានមក ក្រោមការស្តីបន្ទោសពីសំណាក់មន្រ្តីជាច្រើន ចំពោះសេចក្តីរាយការណ៏មិនបញ្ជោររបស់គាត់។
-
នៅថ្ងៃដំបូងនៃបេសកកម្ម ប្រេសិតរបស់អង្គការសហប្រជាជាតិ ជួបជាមួយអ្នកភូមិដែលមានបញ្ហាជំលោះដីធ្លី
លោក ស៊ូប៊ែរឌី ប្រេសិតរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យ សម្រាប់បេសកកម្មចំនួន៥ថ្ងៃរបស់គាត់។ កាលពីម្សិលម៉ិញ ដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ លោកស៊ូប៊ែរឌី និងភរិយារបស់រដ្ឋមន្រ្តីម្នាក់ បានទៅដល់ខេត្តកំពង់ឆ្នាំង ជួបជាមួយអ្នកភូមិប្រមាណ៣០០នាក់ ដែលមកពីសហគមន៏មួយដែលមានជំលោះដីធ្លីស្មុគស្មាញដែលបានអូសបន្លាយអស់ពេលជាយូរមកហើយ។