កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ការបាតុកម្មពីមុខដំបងឆក់ និងខែល របស់អាជ្ញាធរ
កាលពិម្សិលម៉ិញ ប្រជាពលរដ្ឋសហគមន៏បឹងកក់ប្រមាណជាង ១០០ នាក់បាននាំគ្នាតវ៉ា នៅមុខនធនាគារពិភពលោក និង មុខរដ្ឋសភា សុំអោយរដ្ខាភិបាលផ្តល់ដីមួយចំនួនដល់ពួកគាត់ ពិសេសធ្វើការដោះលែងលោកស្រី យ៉ោម បុប្ភា ពីពន្ធនាគារផងដែរ។
-
ប្រជាពលរដ្ឋនាំគ្នាដាក់បណ្តាសាតុលាការ
ចំណាត់ការរបស់តុលាការយូរពេកធ្វើអោយប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តលើយុត្តធម៌ប្រជាពលរដ្ឋប្រមាណ ១០០ ភូមិ នៅខេត្តកំបង់ចាម បានលើដៃទាំងពីររបស់ពួកគេសំពះ ដើម្បីបន់ស្រន់និងដាក់បណ្តាសាតុលាការ ក៏ដូចជាដល់ក្រុមហ៊ុនដែលបានរំលោភយកដីពួកគាត់។
-
បញ្ឍប់ការប្រើប្រាស់នូវកិច្ចសន្យាការងារដែលមានរយៈពេលខ្លី
លោករ៉ុង ឈុន ប្រធានសម្ពន្ធ័សហជីពសេរីកម្មករកម្ពុជា បានស្នើរសុំអោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើចំណាត់ការទៅលើឧស្សាហកម្មកាត់ដេរ និង ស្បែកជើងដែលមិនគោរពទៅតាមច្បាប់
អានបន្ត -
អ្នករត់ម៉ូតូឌុប ជាង១០០នាក់ តវ៉ានៅមុខ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR)
ភ្នំពេញ៖អ្នករត់ម៉ូតូឌុបនៅកម្ពុជាជាង១០០នាក់ បានលើកគ្នាមកតវ៉ានៅមុខ CCHR ដើម្បីទាមទារឲ្យ លោក អ៊ូ វីរៈ កែតម្រូវសំដីរបស់ខ្លួន ដែលបាននិយាយ នៅលើសារព័ត៌មាននានាចំពោះករណីរបស់ យ៉ោម បុប្ផា ថានេះជារឿងជម្លោះដីធ្លី។
-
សង្គមស៊ីវិល៖ សិទ្ធិមនុស្សកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា បន្ទាប់ពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា នៅមានសង្គ្រាមនៅឡើយ និងមិនទាន់មានការគោរពសិទ្ធិមនុស្ស និងមានការរៀបចំការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យទេ គឺកម្ពុជា ជារដ្ឋកុម្មុយនិស្ត និងជារដ្ឋផ្ដាច់ការនៅឡើយ។ រហូតដល់ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ទើបមានការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យលើកដំបូងនៅឆ្នាំ១៩៩៣។
-
បុគ្គលិកក្រុមហ៊ុនទូរសព្ទ័រៀបចំពាក្យបណ្តឹង
សម្ពន្ធ័សហជីពកម្មករកម្ពុជា១ បានធ្វើការប្តឹងតវ៉ាក្រុមហ៊ុនបណ្តាញទូរសព្ទ័ថៃ ដែលគេស្គាល់ថា Mfone ដោយសារក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកជាង ៥០នាក់ និង មិនគោរពទៅតាមច្បាប់ការងារ។
អានបន្ត -
សម្តេចហេង សំរិន ធ្វើការបកស្រាយទាក់ទងសិទ្ធិមនុស្ស
កាលពីម្សិលម៉ិញ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៏ទាក់ទងទៅនឹងការបោះឆ្នោតជាតិថា វាគឺជាភាពយុត្តធម៌ និង ការបង្ហាញពីសិទ្ធិរបស់ពលរដ្ឋសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៏។
-
នគរបាលកំណត់មុខសញ្ញាជនសង្ស័យក្នុងករណីជះទឹកអាស៊ីត បណ្ដាលឲ្យមនុស្សស្លាប់
នគរបាលខេត្តបាត់ដំបង លើកឡើងថាខ្លួនបានបាត់បង់តម្រុយក្នុងការស្វែងរកជនសង្ស័យតែម្នាក់គត់នៅក្នុងករណីជះទឹកអាស៊ីតបណ្តាលឲ្យស្ត្រីវ័យក្មេងម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ កាលពីខែមុន។ លោក ចិត្ត វណ្ណី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍កាលពីម្សិលមិញថា គេគិតថា ជនសង្ស័យឈ្មោះ រឿន មឿន អាយុ២២ឆ្នាំ បានរត់គេចខ្លួនពីខេត្តបាត់ដំបងទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្ដែ នគរបាលមិនដឹងថា ជននេះបានទៅទីណាឲ្យប្រាកដនោះឡើយ។
-
ក្រសួងយុត្តិធម៌ស្នើរអោយមានការស៊ើបអង្កេតករណី លោក ឈូក បណ្ឌិត
អ្នករដ្ឋការក្រសួងយុត្តិធម៌មានប្រសាសន៏ថា “ក្រសួងយុត្តិធម៌ស្នើរអោយសាលាឧទ្ធរណ៏ ធ្វើការស៊ើបអង្កេតករណីលោក ឈូក បណ្ឌិត ដែលជាអភិបាលក្រុងបាវិត ចំពោះករណីបាញ់ប្រហារលើកម្មការនី ៣នាក់ឡើងវិញ ”។
-
វប្បធម៌មិនអើពើទៅនឹងបញ្ហាចាប់រំលោភនៅកម្ពុជា
កាលពីយប់ថ្ងៃសៅ បុរសពីរនាក់បានចាប់រំលោភក្មេងស្រីពិការជើងទាំងពីរ អាយុ១៩ ឆ្នាំម្នាក់ក្នុងចំការចេក នៅកៀនស្វាយខេត្តកណ្តាល។
-
មនុស្សបីនាក់ត្រូវបានចាប់ខ្លួនពីបទជះទឹកអាស៊ីតយ៉ាងសាហាវនៅក្នុងក្រុងសៀមរាប
មន្ត្រីតុលាការម្នាក់បាននិយាយថា បុរសចំនួនបីនាក់ដែលជាប់សង្ស័យថាបានជះទឹកអាស៊ីតខ្លាំងលើស្រ្តីអាយុ៤០ឆ្នាំម្នាក់និងកូនប្រុសរបស់គាត់នៅផ្ទះរបស់ខ្លួននៅក្នុងឃំុសាលាកំរើក ក្រុងសៀមរាប កាលពីសប្តាហ៍មុន ត្រូវបានតុលាការចោទប្រកាន់កាលពីម្សិលមិញ ហើយពេលនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ អ្នកស្រីយីអូន ដែលពុំអាចនិយាយបាន និងភ្នែកខាងស្តាំរបស់អ្នកស្រីមិនអាចមើលឃើញនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តជាមួយកូនប្រុសអាយុ១៩ឆ្នាំរបស់អ្នកស្រីឈ្មោះ នួនជីវ័ន្តដែលខ្នងរបស់គេរងការរលាកធ្ងន់ធ្ងរ ដោយសារការជះទឹកអាសីុតនេះ។
-
រោងចក្របិទទ្វារ កម្មករ-កម្មការិនីជាង1ពាន់នាក់ធ្វើបាតុកម្មទាមទារឱ្យថៅកែដោះស្រាយប្រាក់តាមច្បាប់ការងារ5ចំណុច
កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យរបស់ក្រុមហ៊ុនស្វាយរៀង ខេមបូឌា ហ្គាមេន ប្រមាណជាង១ពាន់នាក់ បាននាំគ្នាឈរតវ៉ានៅមុខរោងចក្រទាមទារឱ្យថៅកែក្រុមហ៊ុនផ្តល់ប្រាក់ចំនួន៥ចំណុចមុនពេលបិទរោងចក្រ និងបានចោទថាថៅកែប្រើល្បិចក្ស័យធន គេចមិនចង់ផ្តល់ប្រាក់ការងារឱ្យកម្មករ-កម្មការីនី។ ការទាមទារនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ធ្នូ វេលាម៉ោង៧ព្រឹកនៅរោងចក្រខាងលើ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
-
ប៉ូលីលបានកំណត់មុខសញ្ញាជនដែលបានសម្លាប់នារីម្នាក់ដោយការជះទឹកអាស៊ីត
ប៉ូលីសបានតាមដានស៊ើបអង្កេតលើបុរសវ័យ២២ឆ្នាំម្នាក់ នៅខេត្តបាត់ដំបង ស្រុកកោះក្រឡ ដែលត្រូវ បានសង្ស័យថាជាជនដៃដល់ដែលបានសម្លាប់នារីម្នាក់នៅខេត្តព្រះសីហនុ ដោយចាក់ស្រោចទឹកអាស៊ីត ទៅលើក្បាល និងចាក់ចូលក្នុងមាត់របស់នាង។
-
កម្មករោងចក្រខនប្រេសធ្វើកូដកម្មទាមទារឲ្យតំណាងសហជីពរបស់ខ្លួនចូលធ្វើការវិញ
ភ្នំពេញ: កម្មករប្រមាណជា៣០នាក់ ក្នុងចំណោមកម្មករ៨០០នាក់ មកពីរោងចក្រកាត់ដេរខនប្រេស ដែលមានទីតាំងនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាននាំគ្នាធ្វើកូដកម្មទាមទារឲ្យ តំណាងសហជីពរបស់ពួកគេទាំង៦នាក់បានចូលធ្វើការជាធម្មតាវិញ។
-
តុលាការបានដោះលែងបុគ្គលិកសិទ្ធិមនុស្សម្នាក់ ប៉ុនែ្តការចោទប្រកាន់នូវតែមាន
សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលម៉ិញបានសាកសួរ មន្រ្តីស៊ើបអង្កេតសិទ្ធិមនុស្សលោក ចាន់ សុវ៉េត ដែលត្រូវបានចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ក្នុងខែឧសភា។
-
ប៉ូលីសនៅតែមិនអើពើក្នុងការស៊ើបអង្កេត ចំពោះការសម្លាប់ដោយទឹកអាស៊ីត
កាលពីមិ្សលម៉ិញនេះ ប៉ូលីសនៅតែសម្ងំស្ងៀមមិនអើពើ ទៅលើព្រឹត្តិការណ៏ជុំវិញការសម្លាប់យ៉ាងឃោរឃៅទៅលើក្មេងស្រីអាយុ ១៩ឆ្នាំម្នាក់ក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃសុក្រ ដែលបានសម្លាប់ដោយអ្នកវាយប្រហារដែលចាក់ស្រោចទឹកអាស៊ីតលើក្បាល និងក្នុងមាត់របស់នាង។
-
លោក សម រង្ស៊ី ជម្រុញ ចាមម៉ូស្លីម ដើម្បីបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍បានធ្វើការអំពាវនាវទៅកាន់សហគមន៏ចាមម៉ូស្លីមកម្ពុជាដើម្បីបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិខ្មែរ ក្នុងកំឡុងពេលបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ។
-
សហជីពបានតវ៉ាចំពោះសេចក្តីសម្រេចរបស់តុលាការក្នុងរឿងបាញ់ប្រហារស្ត្រីបីនាក់
មេដឹកនាំសហជីពមានគំរោងធ្វើបាតុកម្មនៅក្នុងខែមករា ដើម្បីតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការខេត្តស្វាយរៀង កាលពីសប្តាហ៏មុន ដែលបានលើកការចោទប្រកាន់ចំពោះអតីតចៅហ្វាក្រុងបាវិត លោក ឈូក បណ្ឌិត ដែលសង្ស័យជាមេខ្លោងនៅក្នុងការបាញ់ប្រហារលើកម្មកររោងចក្រកាត់ដេរ ក្នុងកំឡុងពេលធ្វើកូដកម្មនៅដើមឆ្នាំនេះ។
-
នារីអាយុ១៩ឆ្នាំម្នាក់បានស្លាប់ក្នុងការវាយប្រហារដោយទឹកអាស៊ីត
បើតាមអោយដឹងពីប៉ូលីស និងគ្រួសាររបស់ជនរងគ្រោះកាលពីម្សិលម៉ិញថា នារីវ័យ១៩ឆ្នាំម្នាក់បានស្លាប់កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីទឹកអាស៊ីតយ៉ាងសាហាវបានស្រោចពីលើក្បាល និងក្នុងមាត់ដោយទង្វើរបស់ជនដៃដល់ដែលបានកើតឡើងក្នុងខេត្តព្រះសីហនុ។