កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • សង្គម​ស៊ីវិល​ស្នើ​សុំ​ការ​លើកលែង​ទោស​មនុស្ស​មួយ​ចំនួន​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព

    លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ខែ​កុម្ភៈ ឃើញ​រាជរដ្ឋាភិបាល​សំរេច​​​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ចន្លោះ​ពី ៤០០ ទៅ ៥០០​នាក់ ក្នុង​នោះ​ក៏​មាន​ជនជាតិ​ថៃ ២​នាក់ ដែល​​​ជាប់​ចោទ​ក្នុង​រឿង​ចារកម្ម​ផងដែរ។ ដូច្នេះ​លោក​ថា គ្មាន​ហេតុផល​ណា​ដែល​រដ្ឋាភិបាល មិន​អាច​លើក​លែង​ការ​ចោទ​ប្រកាន់ ឬ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​ពី​ពន្ធនាគារ​នោះ​ទេ។

  • កម្ពុជា​ប្រាប់​ទៅ​ស្ថានទូត​អាមេរិកឲ្យ​ឈប់​រំលោភ​លើ​អំណាច​តុលាការ​កម្ពុជា​

    កម្ពុជា​ប្រាប់​ទៅ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការរំលោភ​លើ​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យឡើងវិញ​ករណី​ហិង្សា​ក្បែរ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ ខណៈ​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា​។ ​ការ​ប្រតិកម្ម​របស់​កម្ពុជា​នៅពេលនេះ ធ្វើឡើង​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ចេញ​សេចក្តីប្រកា​សព័ត៌ មាន​ខ្លឹមសារ​ថា សូម​ឲ្យ​រដ្ឋាភិបាលកម្ពុ​ជា​ពិនិត្យឡើងវិញ​ករណី​នៃ​ការកាត់ទោស​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ ដោយ​ចាត់ទុកថា​ការកាត់ទោស​នេះ​មាន​ភាពមិនប្រក្រតី ។ សេចក្តីប្រកាស​បញ្ជាក់ថា​៖”​សហរដ្ឋ​អាមេរិក​មាន​កង្វល់​យ៉ាងខ្លាំង ចំពោះ​ដំណើរការ​ដែល​នាំ​ដល់​ការ​ដាក់ទោស​ដល់​អ្នក​ទាំ​ង​នោះ​ដោយ​តុលាការ​។ យើង​សុំឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់​នូវ ដំណើរក្តី​នៃ​តុលាកា​ររបស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វា​មាន​លក្ខណៈ​ពេញលេញ តម្លាភាព ហើយ​ស្របទៅនឹង​ច្បាប់​ក្នុង​ប្រទេស​និង​បទដ្ឋាន​អន្តរជាតិ​”​។​

  • ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បុរស​ជនបរទេស​ម្នាក់ ពីបទ​រួមភេទ​ជាមួយ​ក្មេង​មិនទាន់​គ្រប់​អាយុ​

    ព្រះសីហនុ: បុរស​ជនជាតិ​មិច​សិច​កូ​ម្នាក់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អនីតិជន ( អាយុ​ក្រោម ១៥ ឆ្នាំ )​។ ការឃាត់ខ្លួន​នោះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ១២ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ហាង​ម៉ាស្សា ណៃ​ស៍ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ ​លោក​អនុសេនីយ៍ឯក ម៉េង ចន្ថា នាយរង​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស និង​អនីតិជន បានអោយដឹងថា បុរស​ជនជាតិ​មិច​សិច​កូ​ម្នាក់នេះ មានឈ្មោះ PINA PAEZ BERNRDO ភេទ​ប្រុស អាយុ ៥៩ ឆ្នាំ កាន់​លិ​ខិ​ច​ឆ្លងដែន​លេខ​: ០៧០២០០៤៨៨១១ ផុតកំណត់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ បាន​ចូលមក​ស្នាក់នៅ​ក្រុងព្រះសីហនុ រយៈពេល ១​ខែ​មកហើយ ដោយ​ស្នាក់នៅ ក្នុង​ហាង​ម៉ាស្សា​យីហោ ណៃ​ស៍​។

  • លោក​ រ៉ុង ឈុន ​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំ​រឿង​បាតុកម្ម​នៅ​ផ្លូវ​វេង​ស្រេង​

    លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ម្នាក់​ក្នុងចំណោម៦នាក់ បានប្រកាស​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ ក្នុង​សំណុំរឿង​ដឹកនាំ​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ចុងឆ្នាំ ២០១៣ ។ បើតាម​លោក រ៉ុង ឈុន ពាក្យបណ្តឹង​របស់លោក​នឹង​ដាក់​​នៅ​ថ្ងៃទី ០៩ មករា ស្អែក​នេះ។ សូមបញ្ជាក់ថា សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​កាល​ពី​​ចុង​ឆ្នាំ ២០១៣ ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប ​ជាប់ពន្ធនាគារ​ម្នាក់ ២ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន៣៥លាន​រៀល។

  • “ទីលាន​ប្រជាធិបតេយ្យ​អាច​បើក​ឡើង​វិញ​លុះត្រា​មាន​ការ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​ច្បាប់”

    ការ​ប្រឹងប្រែង​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​មហាជន​ទូទៅ​ប្រើប្រាស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​កម្លាំង​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​យាម​ល្បាត​ការពារ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​ការ​សហការ​ជាមួយ​ប៉ូលិស និង​កម្លាំង​កង​សន្តិសុខ​ផ្សេង​ទៀត។

  • យុវជន​នាំ​គ្នា​មក​បង្ហាញ​​ទស្សនៈ​​លើ​ការ​កែ​ទម្រង់​​ការ​បោះ​​ឆ្នោត

    នៅ​ព្រឹក​​​​​ថ្ងៃទី២០​​មិថុនា​នេះ​​​​​ មជ្ឈ​មណ្ឌល​​​សិទ្ធិមនុស្ស​​កម្ពុជា ​បាន​ប្រមូល​​យុវជន​ មកពី​តាម​​សាលា​ សមាគម​ និង​​អង្គការ​នានា​ ដើម្បី​​ផ្តល់​ឱកាស​​ឲ្យ​យុវជន​ ​បាន​បញ្ចេញ​​​​ ទស្ស​នៈ​ របស់​ខ្លួន​ ក្នុង​ការ​​ចូលរួម​​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ ដែល​ជា​បុព្វ​ហេតុ​​នាំ​ឲ្យមាន​​ការ​ជាប់គាំង​​ខាង​​នយោបាយ​​នៅកម្ពុជា។

  • ១៦ ​គ្រួសារ​​​នៅ​បឹងកក់​ទទួល​យក​ដំណោះស្រាយ​ពី​សាលារាជធានី

    ពលរដ្ឋ​ ១៦ ​គ្រួសារ​នៃ​សហគមន៍​បឹងកក់ ដែល​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​ ១ សង្កាត់​​ស្រះចក ខណ្ឌ​ដូនពេញ ពី​​​​ម្សិលមិញ​បាន​​ឯកភាព​ទទួល​យក​​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ពី​សាលារាជធានី​ភ្នំពេញ​ហើយ​ ខណៈ​ពលរដ្ឋ​​ ៥ ​​​គ្រួសារ​ទៀត កំពុង​​​ស្ថិត​​ក្នុង​ការចរចា។ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំពាក្យ​សាលារាជធានី​​​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ​ពលរដ្ឋ​មាន​​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ជាង​​ ២០ ​​​គ្រួសារ សម្រេច​​ទទួល​យក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពី​សាលារាជធានី​ហើយ​។ ក្នុង​​នោះ​​​ ១៦ ​គ្រួសារ​ដឹកនាំ​ដោយ​​លោក ច័ន្ទ ពុទ្ធិស័ក្ដិ បាន​ទទួល​យក​ដី​ទំហំ ៦៤ ​​ម៉ែត្រការ៉េ​ ខណៈ​មាន​ ៥ ​​គ្រួសារ​ដឹកនាំ​​ដោយ​អ្នកស្រី លី ណារី ទទួល​ចាប់ពី ៧២ ​ម៉ែត្រការ៉េ​ទៅ​ដល់​​ ២១៦ ​ម៉ែត្រការ៉េ​។

  • គជប​ នឹង​ចាប់​ផ្តើម​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ពី​ខែ​កុម្ភៈ​នេះ​ត​ទៅ​

    គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​​ការ​​បោះ​ឆ្នោត ​​នឹង​​​ទទួល​​​ចុះ​​ឈ្មោះ​​​អ្នក​​សង្កេត​ការណ៍​​ជាតិ ​និង​​អន្តរជាតិ​​ចាប់​ពី​​ថ្ងៃទី​០១ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០១៩​នេះ ​ដើម្បី​​ចូល​រួម​​ឃ្លាំ​មើ​ល​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​​ទី​០៣ ​ដែល​​នឹង​​ប្រព្រឹត្ត​ទៅ ​នៅ​​ថ្ងៃទី ​២៦ ​ឧសភា ​ខាង​មុខ​។ ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​គឺ​ជា​ការ​​បោះឆ្នោត​​អសកល ​ដែល​​អង្គ​​បោះ​ឆ្នោត ​គឺ​​មាន​តែ​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់ ​ដែល​​ស្ថិត​នៅ​ក្នុង​​តំណែង​​ប៉ុណ្ណោះ​។​

  • រដ្ឋសភា បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​ រីឯតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើរចេញ​

    ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ រដ្ឋសភា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សិក្ខាសាលា នៅ​វិមាន​រដ្ឋសភា​រយៈពេល​មួយ​ព្រឹក​នេះ ត្រូវ​ឲ្យ​អ្នក​ចង់​ចូលរួម ត្រូវ​ចុះឈ្មោះ​ជាមុន​។ ​នៅ​រដ្ឋសភា នា​ព្រឹក​នេះ ក៏មាន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​មួយចំនួន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​សិក្ខាសាលា​នោះទេ​។ រីឯ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដើរ​ចេញពី​អង្គសិក្ខាសាលា​នោះ​ផងដែរ​។​

  • ញត្តិ​ទាមទារ​ឲ្យ​ដកអភិបាល​ក្រុង​បានលុង​ចេញ​ ត្រូវបាន​ច្រាន​ចោល

    លោក អ៊ុក សំអុល អភិបាល​ក្រុង​បានលុង​​នឹង​មិន​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​លោក​ទេ ហើយ​ផ្ទុយ​ទៅវិញ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​ចំពោះ​ញត្តិ​ដែល​ទាមទារ​​ឲ្យ​ដក​រូប​លោក​ចេញ​កាលពី​ខែ​មុន នេះ​បើ​តាម​​អភិបាល​ក្រុង​រូប​នេះ​ និង​មន្ត្រី​ដទៃ​ទៀត​បាន​លើក​ឡើង​កាលពី​ម្សិលមិញ។

  • ​អង្គការសិទ្ធិមនុស្ស​ស្នើឲ្យ​ទម្លាក់​ការចោទប្រកាន់លើ វ​ន់ ពៅ ​និង​សកម្មជន​មួយចំនួនទៀត​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវ​ឲ្យ​លើកលែង​ការចោទប្រកាន់​ទៅលើ សកម្មជន​សិទ្ធិមនុស្ស​៤​នាក់​ពិសេស​លោក វ​ន់ ពៅ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត ដោយសារ​អង្គការរកឃើញថា ការផ្តន្ទាទោស​ដោយសា​លា​ដំបូង​នោះ មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​បាន​រំលោភ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​។​ ​ ​ការស្នើ​នេះ​ធ្វើ​ស្របពេល​ដែល​សាលាឧទ្ធរណ៍​ យក​សំណុំរឿង​នេះ​មក​សើរើ​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ទៅតាម​ពាក្យបណ្តឹង​របស់​មេធាវី​ជនជាប់ចោទ ដែល​ទាមទារ​ឲ្យ​មោឃៈ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក វ​ន់ ពៅ និងលោក សម្បត្តិ ពិសិដ្ឋ ខណៈ​ជន​ទាំងនោះ​ត្រូវបាន​ដោះលែង​ភ្លាមៗ​ ក្រោយពី​មាន​ការសម្របសម្រួល​ផ្នែក​នយោបាយ។​

  • កម្មករ​ជាង​១០០​នាក់ ដួលសន្លប់​នៅ​រោងចក្រ​កូកូ​វ៉ុល២ ខណៈ​ចៅ​កែ​រោងចក្រ​ចាក់សោ​បិទទ្វារ​​

    កម្មករ​ប្រមាណ​១០០​នាក់ នៅ​រោងចក្រ​កូកូ​វ៉ុល២ នៅ​សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ សន្លប់​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ថៅ​កែរោងចក្រ​ចាក់សោ​បិទទ្វារ មិន​ឲ្យកម្មករ​ទាំងនោះ ចូលរួម​កូដកម្ម​នៅ​ខាងក្រៅ​រោងចក្រ​។

  • ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្រចេះ​រារាំង​ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ប៉ះ​លើ​ដី​ចម្ការ

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ថ្មី ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ បន្ត​រារាំង​ក្រុមហ៊ុន​វៀតណាម ដែល​បាន​ឈូស​ឆាយ​ប៉ះ​លើ​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ជា​មុន។ ការ​ប៉ុនប៉ង​ឈូស​ឆាយ​ដី​របស់​ពលរដ្ឋ​ទាំង​នេះ កើត​ឡើង​បន្តបន្ទាប់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ កក្កដា។

  • សិទ្ធិ​​ទទួល​បាន​​ព័ត៌មាន តើ​​យើង​​មក​ដល់​​ណា​​ហើយ​?

    ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​បាន​​ព័ត៌មាន លើ​​ប្រធាន​បទ តើ​​យើង​​មក​ដល់​​ណា​​ហើយ​? គឺ​ជា​ប្រធាន​បទ​​ដែល​​ត្រូវ​​បាន​លើក​ឡើង​​នៅ​ក្នុង​​កិច្ច​សន្ទនា​​ជាន់​ខ្ពស់ ដើម្បី​​ធ្វើ​​ឲ្​យ​សេចក្តី​ព្រាង ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​បាន​​ព័ត៌​មាន​​នៅ​​កម្ពុជា ធានា​បាន​​នូវ​​សិទ្ធិ​​ទទួល​បាន​​ព័ត៌មាន សេរីភាព​​នៃ​​ការ​បញ្ចេញ​មតិ និង​​ធ្វើ​​ឲ្យ​​ច្បាប់​​នេះ​​ផ្តល់​​អត្ថ​ប្រយោ​ជន៍​​ដល់​​ជីវ​ភាព​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​​។ ​

  • រោងចក្រ​ស៊ូ​ភើ​ថិ​ច​បិទទ្វារ​អត់បើ​កលុយ​កម្មករ​លើ​ក​គ្នា​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជួយ​

    កម្មករ​រោងចក្រ​កាត់ដេរ​ស៊ូ​ភើ​ថិ​ច​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អ​ង្គ្រែ​ក្រោម ជិត​២​រយ​នាក់ ដែល​ពុំទាន់​បាន​បើកប្រាក់​បំណាច់​ខែកក្កដា​ផង ហើយ​ត្រូវបាន​ថៅកែ​រោងចក្រ​បិទទ្វារ​នោះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​នេះ បាន​លើកគ្នា​មក​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់ ពួកគេ​។​

  • រដ្ឋសភា បើក​កិច្ចប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់​អង្គការ ខណៈដែល​សកម្មជន​អង្គការ​សង្គម​ស៊ីវិល ប្រមូលផ្តុំ​តវ៉ា​

    ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ កូ​រ៉ូម​ប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ មាន​ចំនួន ៦៨ រូប ពោល​គឺជា​អ្នកតំណាងរាស្ត្រ​មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។​ ចំណែក​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ​ទេ​។​ ប៉ូលិស​ជាច្រើន​ត្រូវបាន​គេ​ដាក់ពង្រាយ ហើយ​បិទផ្លូវមុខរដ្ឋសភា​ ដោយដាក់​​របាំង​ដែក ខណៈដែល​ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​ប្រមូលផ្តុំ នៅ​រង្វង់​មូល​​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ នៅពេល​បើក​អង្គប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា ការប្រជុំ​ពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅថ្ងៃនេះ ដំណើរការ​ទៅបាន​ដោយយោង​តាម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា បានកំណត់​យក សំឡេង​មតិ​ភាគច្រើន​ដាច់ខាត ដែលមាន​ចំនួន​សមាជិកសភា​ចូលរួម​ប្រជុំ មាន​ចំនួន​លើសពី​ពាក់កណ្តាល នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល ចំនួន ១២៣ រូប​។​ ​ចំណែក​នៅ​ខាងក្រៅ​វិមាន​រដ្ឋសភា​វិញ នៅ​ព្រឹក​នេះ មានការ​ការពារ​សន្តិ​សុខ​យ៉ាង​តឹងរឹង​បំផុត ដែលមាន​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់​។

  • អ្នក​ទោស​​៣​នាក់​ជាប់​ពន្ធនា​គារ​ជា​មួយ​លោក​ម៉ម ​សូណង់​ដូ ​ត្រូវបាន​ដោះ​លែង​ឱ្យ​​មាន​សេរីភាព​

    រាជធានីភ្នំពេញ ៖ ថ្ងៃទី១៩ មីនា​ ២០១៣ អ្នកភូមិ​ប្រម៉ា​ ៣​នាក់ ដែលជាប់​ចោទក្នុងរឿង​បង្កើតតំបន់​អបគមន៍​នៅ​ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាមួយ​​លោក​ម៉ម សូណង់ដូ​ ត្រូវបាន​ដោះលែងចេញ​ពីពន្ធនាគា​រ​ព្រៃ.សវិញហើយ​នៅ​វេលា​ម៉ោង​​​ជាង​១០​ព្រឹក​​ថ្ងៃទី១៩ មីនា ២០១៣។ បុរស​ទាំង​បី​នាក់នោះត្រូវ​បានតុលាការ​សម្រេចផ្តន្ទា​ទោសដាក់ពន្ធនា​គារអស់រយៈ​ពេល១០​ខែ។ បុរស៣នាក់​រស់នៅ​ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកស្នួល ខេត្តក្រចេះ​ទាំងនេះ រួមមាន​លោក​​ទូច រាម លោក​កាន់ សុវណ្ណ និងលោក​​ភាន់ ស្រឿន ត្រូវ​​បាន​ចាប់​ខ្លួន និងផ្តន្ទាទោស​​ក្នុងពេលអាជ្ញាធរ​សមត្ថកិច្ចច​ម្រុះ​បើកប្រតិបត្តិ​ការបណ្ដេញក្រុមអ្នក​ភូមិចេញពីដី​នៅភូមិប្រម៉ា ក្នុងឃុំកំពង់​ដំរី ស្រុក​​ឆ្លូង ខេត្ត​ក្រចេះ កាលពីថ្ងៃ​ទី១៦ ឧសភា ២០១២។ អ្នកភូមិទាំង​បីនាក់ត្រូវបាន​នាំមកកាត់ទោសជាមួយ​នឹងលោក​ម៉ម សូណង់ដូ ក្នុងសំណុំរឿង​បង្កើត​តំបន់​អបគមន៍ ចលនាបះ​បោរ កាន់អាវុធ​ប្រឆាំង​រដ្ឋាភិបាលនៅក្នុង​ភូមិប្រម៉ា៕

  • ក្នុង​ឆ្នាំ​ ២០១៤ ​ក្រសួង​បរិស្ថាន​រឹបអូស​ឈើ​​បាន​ជាង​ ៩៦០ ម៉ែត្រគុប

    ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា​នៅក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​​​នៅក្នុង​តំបន់​​​ការពារ​ធនធាន​ធម្មជាតិ កាលពី​ឆ្នាំ​ ២០១៤ ក្រសួង​​​​​រឹបអូស​ឈើ​បាន​ជាង ៩៦០ ​​ម៉ែត្រគុប ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅតែ​មាន​សន្ទុះ​កើនឡើង​។ យោងតាម​កម្រង​ឯកសារ​ស្តីពី​សកម្មភាព​ការងារ​ក្រសួង​បរិស្ថាន​ ពី​​ខែ​កញ្ញា​ឆ្នាំ​ ២០១៣ ដល់​ខែ​មេសា ឆ្នាំ​​ ២០១៥ បាន​លើក​​ឡើង​ថា ក្នុង​ឆ្នាំ​​ ២០១៤ បើទោះ​​ជា​​​មន្ត្រី​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​​ក្នុង​ការគ្រប់គ្រង​ ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​​គ្រប់​​រូបភាព​​នៅ​​តាម​ឧទ្យានជាតិ ដែន​​ជម្រក​សត្វព្រៃ​ តំបន់​​​ប្រើប្រាស់​ច្រើន​យ៉ាង និង​តំបន់​ការពារ​​ទេសភាព​ក្តី​ប៉ុន្តែ​​​នៅតែ​មាន​ជន​ខិលខូច​មួយ​​ចំនួន​​​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស និង​​បង្ក​​ភាពអនាធិបតេយ្យ​ ដូចជា កាប់រាន​​ដី​ព្រៃឈើ​​​​យក​ដី​លក់ និង​បទល្មើស​កាប់​ឈើ​ខុស​​ច្បាប់​ដឹក​តាម​រទេះ​ប្រមូល​លក់​ឲ្យ​ឈ្មួញ ក៏ដូចជា បទល្មើស​ចាប់​សត្វព្រៃ​​នៅតែ​កើត​មាន​​ជា​បន្តបន្ទាប់​ផង​ដែរ​។

  • សង្គម​ស៊ីវិល​សម្ដែង​ក្ដី​កង្វល់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ

    អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្ដែង​ក្តី​បារម្ភ​របស់​ខ្លួន​ដល់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កម្ពុជា​គឺ​លោក​ស្រី ​រ៉ូណា​ ស្មីត (Rhona Smith) ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ពិសេស​រយៈពេល​១០ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ បាន​ឲ្យ​ VOA ​ដឹង​ថា​ ពួក​គេ​បាន​លើក​បញ្ហា​ថ្មីៗ​មួយ​ចំនួន ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ​ទាក់ទិន​នឹង​ការ​រឹតត្បិត​សេរីភាព​របស់​សង្គម​ស៊ីវិល សិទ្ធិ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ការ​បោះឆ្នោត​ប្រកប​ដោយ​សន្តិវិធី​នា​ពេល​ខាង​មុខ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo