កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អង្គការប្រឆាំងការជួយដូរមនុស្សខកចិត្តអំពីចំណាត់ថ្នាក់កម្ពុជានៅក្នុងបញ្ជីស.រ.អា.
វ៉ាស៊ីនតោន—អង្គការអន្តរជាតិមួយ ដែលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ប្រទេសកម្ពុជាគួរតែទទួលបានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការផ្លាស់ប្តូរដ៏ធំក្នុងវិធីសាស្ត្រប្រឆាំងនឹងការជួញដូរផ្លូវភេទនៅក្នុងប្រទេសនេះ។ កម្ពុជានៅតែត្រូវបានចាត់ចូលនៅក្នុងបញ្ជីប្រទេសដែលក្រសួងការបរទេសសហរដ្ឋ អាមេរិក និយាយថា មិនទាន់បានធ្វើការប្រឹងប្រែងឲ្យបានគ្រប់គ្រាន់នៅឡើយទេ ក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស។ ក៏ប៉ុន្តែ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ហៅកាត់ថា IJM បានឲ្យដឹងថា ចំណាត់ថ្នាក់នេះមិនផ្តល់ការទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងខ្លះ ដែលប៉ូលិសកម្ពុជាបានខិតខំបង្ក្រាបការជួញដូរផ្លូវភេទក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះទេ។ លោក Blair Burns នាយករងប្រតិបត្តិការតាមតំបន់របស់បេសកកម្មយុត្តិធម៌អន្តរជាតិ បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ចំណាត់ថ្នាក់នេះគឺជារឿងគួរឲ្យខកចិត្ត»។
-
មន្ទីរពេទ្យបានបដិសេធមិនជួយសំរាលកូនអោយស្ត្រីម្នាក់
ស្ត្រីអាយុ ២៧ ឆ្នាំម្នាក់ដែលឈឺពោះឆ្លងទន្លេរ ហើយបានទៅរកគ្រូពេទ្យដើម្បីជួយសម្រាល ប៉ុន្តែត្រូវបានគ្រួពេទ្យបដិសេធ ក្រោយមកបានត្រឡប់មកផ្ទះវិញ តែមិនទាន់ទាំងដល់ផ្ទះផងស្រាប់តែសំរាលកូនស្រីនៅតាមផ្លូវជិត ផ្លូវរទេះភ្លើងដែលស្ថិតក្នុង ខណ្ឌ័ឬស្សីកែវ ក្រុងភ្នំពេញ ។ ទាក់ទិននឹងករណីខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់គ្រូពេទ្យដែលខ្វះសីលធម៌ លោកបានបញ្ជាក់ផងដែរថា នឹងមានវិធានការចំពោះគ្រូពេទ្យទាំងនោះដើម្បីអោយទទួលខុសត្រូវចំពោះទង្វើរដែលបានប្រព្រឹត្តឡើង។
-
លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនទៅតុលាការ ហើយស្រែកថា អយុត្តិធម៌
ក្រោយពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃសាកសួរអស់រយៈពេលប្រមាណ ៨ ម៉ោង លោក អ៊ុំ សំអាន ត្រូូវបានអាជ្ញាធរសម្រេចបញ្ជូនទៅកាន់តុលាការដំបូងរាជធានីភ្នំពេញហើយ នៅរសៀលនេះ ថ្ងៃទី ១១ ខែមេសា នេះ។ លោក អ៊ុំ សំអាន បានថ្លែងប្រាប់អ្នកកាសែតថា ករណីនេះអយុត្តិធម៌ណាស់សម្រាប់ខ្លួន។ បើទោះបីជាអាជ្ញាធរ បញ្ជូនខ្លួន ទៅតុលាការក្រោមការចោទប្រកាន់ញុះញុងបង្កឲ្យមានអសន្តិសុខសង្គមក្តី ក៏លោក អ៊ុំ សំអាន នៅតែអះអាងថា លោកមិនសោកស្តាយឡើយដែលលោកវិលត្រឡប់របស់លោកមកកម្ពុជាវិញ ព្រោះលើកឡើងថា ខ្លួនមកក្នុងបំណងល្អ៕
អានបន្ត -
ការចរចាប្រាក់ខែកម្មករ9លើកនិយោជកប្រកាន់75$ សហជីព6ស្នើ78$ សហជីព3ស្នើ100$ សហជីព1ស្នើ120$
រាជធានីភ្នំពេញ ៖ ការចរចាដើម្បីដំឡើងប្រាក់ខែគោលរបស់កម្មករ បានធ្វើឡើងអស់៩លើកហើយនៅតែរកច្រកចេញមិនទាន់បាននៅឡើយ ។ រហូតមកដល់ពេលនេះ ភាគីនិយោជកនៅតែប្រកាន់គោលជំហរផ្ដល់ឱ្យ៧៥ដុល្លារសហរដ្ឋអាមេរិក ចំណែកតំណាងសហជីពចំនួន១០ផ្សេងៗគ្នាក៏បានប្រកាន់គោលជំហរក៏ផ្សេងគ្នាដែរ ដោយភាគីសហជីពចំនួន៦ស្នើ៧៨ដុល្លារ,សហជីពចំនួន៣ស្នើ១០០ដុល្លារ និងតំណាងសហជីពមួយទៀតប្រកាន់ជំហរ១២០ ដុល្លារ ។ នេះបើតាមប្រសាសន៍បស់លោកសាត សមុទ្រ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បន្ទាប់ពីកិច្ចប្រជុំជាលើកទី ៩ រយៈពេលមួយព្រឹកថ្ងៃទី១៩ មីនា នៅទីស្ដីការក្រសួងសង្គមកិច្ច ។
-
អ្នកបើករថយន្តក្រុងក្រុមហ៊ុនភ្នំពេញសូរិយា ធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ
អ្នកបើកបររថយន្តក្រុងជិត១០០នាក់ របស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ និងឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងារ។
-
អាជ្ញាធរបំបែក អតីតអ្នកបឹងកក់ដែលប្រមូលផ្ដុំនៅរដ្ឋសភាដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញត្តិរបស់ខ្លួន
ក្រុមសមត្ថកិច្ចចម្រុះប្រមាណ១០០នាក់ បំបែកក្រុមអតីតអ្នកបឹងកក់ដែលប្រមូលផ្ដុំគ្នាក្បែររដ្ឋសភាដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញត្តិរបស់ខ្លួន ដែលបានដាក់ជូនដើម្បីទាមទាររកសំណងបន្ថែម។ នៅព្រឹកថ្ងៃពុធនេះ អតីតអ្នកបឹងកក់ដែលចាកចេញជួបប្រមូលផ្ដុំគ្នា គោលបំណងដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញ្ញត្តិកាលពីពេលកន្លងទៅ តែត្រូវក្រុមសមត្ថកិច្ចចម្រុះបំបែក ដោយចាប់សែងពួកគាត់ទៅ ទម្លាក់នៅសួនមុខសណ្ឋាគារណាហ្គា ។
-
សង្គមស៊ីវិលពិគ្រោះយោបល់ដើម្បីដោះស្រាយជម្លោះដីរវាងពលរដ្ឋនិងក្រុមហ៊ុននៅកោះកុង
ក្រុមអង្គការសង្គមស៊ីវិលចំនួន៥ បានសហការរៀបចំកិច្ចពិគ្រោះយោបល់ ដើម្បីដោះស្រាយទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនយូនៀនឌីវុឡុបមែនគ្រុប (UNION DEVELOPMENT GROUP CO.,LTD) នៅសណ្ឋាគារកោះកុងស៊ីធី ខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៨ តុលា។ កិច្ចពិគ្រោះយោបល់នេះ មានមនុស្សចូលរួមប្រមាណ ៣០ នាក់ មកពីតំណាងក្រសួងបរិស្ថាន អាជ្ញាធរខេត្ត ឧទ្យានុរក្សបុទុមសាគរ តំណាងប្រជាពលរដ្ឋ តំណាងក្រុមហ៊ុនយូនៀនឌីវុឡុបមែនគ្រុប និងអង្គការសង្គមស៊ីវិលចំនួន៥ គឺអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) អង្គការលីកាដូ (Licadho) វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) និងគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)។
-
ពលរដ្ឋ៤០គ្រួសារនៅសៀមរាបទាមទារសំណងផលប៉ះពាលពីការជីកប្រឡាយ
ប្រជាពលរដ្ឋនៅស្រុកពួក ខេត្ដសៀមរាប ទាមទារឲ្យរដ្ឋាភិបាលផ្ដល់សំណងតាមច្បាប់ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ ខណៈដីធ្លីរបស់ពួកគេរងផលប៉ះពាល់ពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្រ និងហេដ្ឋារចនាសម្ព័ន្ធ ។ ពលរដ្ឋនៅភូមិគោកជ្រៃ ឃុំសរសរស្ដម្ភ ស្រុកពួក លោក ឃុត ឈា ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋប្រហែល៤០គ្រួសារ បារម្ភបាត់បង់ដីស្រែ ដំណាំកសិកម្ម និងលំនៅឋាន ដោយសាររដ្ឋាភិបាលអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្រ និងធ្វើផ្លូវ ប៉ះចំដីពួកគេ ដោយមិនបានផ្ដល់ប្រាក់គោលនយោបាយ ។ លោកថា ផ្ទះប្រជាពលរដ្ឋខ្លះមានតម្លៃរាប់ពាន់ដុល្លារ ប៉ុន្ដែអាជ្ញាធរមិនមានចេតនាផ្ដល់សំណងដល់ពួកគាត់ឡើយ ។ លោកបន្តថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍទេ ប៉ុន្ដែរដ្ឋាភិបាលត្រូវផ្ដល់សំណងឲ្យបានសមរម្យ និងតាមរូបភាពជាក់ស្ដែង ដើម្បីកាត់បន្ថយភាពក្រីក្រ ព្រោះពួកគាត់រស់នៅលើដីនោះតាំងពីក្រោយឆ្នាំ១៩៧៩មកម្ល៉េះ ។
-
តុលាការផ្តន្ទាទោសយុវជនដែលរងការចោទប្រកាន់ឲ្យមានបដិវត្តន៍ពណ៌ ១ឆ្នាំ៦ខែ
តុលាការរាជធានីភ្នំពេញបានកាត់ទោសយុវជន ម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ។ នៅរសៀលថ្ងៃអង្គារនេះ ចៅក្រមជំនុំជម្រះ លោក ហេង សុខណា បានប្រកាសសាលក្រមផ្តន្ទាទោសយុវជនគង់ រ៉ៃយ៉ា ពីបទញុះញង់បង្កបទឧក្រិដ្ឋជាអាថ៌ ដោយសារការបង្ហោះសារលើហ្វេសប៊ុកពីបដិវត្តន៍ពណ៌។
អានបន្ត -
ទារកជាង១០នាក់របស់ស្រ្តីស៊ីឈ្នួលពពោះជំនួសមិនទាន់មានអ្នកទទួលខុសត្រូវ
ស្ត្រីពពោះជំនួសមួយចំនួនសម្រាលបានកូនភ្លោះ ខណៈពេលជាប់ឃុំបណ្តោះអាសន្នដើម្បីរងចាំការកាត់ទោសពីតុលាការក្រុងភ្នំពេញ ប៉ុន្តែមិនទាន់ដឹងថានណាជាអ្នកទទួលខុសត្រូវចិញ្ចឹមទារកទាំងនោះទេ។
-
មន្ត្រីជាន់ខ្ពស់មហាផ្ទៃព្រមានថា អ្នកដែលបន្តប្រើឈ្មោះនិងរចនាសម័្ពន្ធបក្សប្រឆាំងនឹងត្រូវផ្ដន្ទាទោស
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រមានជនណាដែលនៅតែបន្តប្រើប្រាស់ឈ្មោះ សញ្ញាសម្គាល់ (Logo) និងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ នឹងប្រឈមការផ្ដន្ទាទោស ដូចជាការផាកពិន័យជាប្រាក់ និង ត្រូវជាប់ពន្ធនាគារជាដើម។ ប៉ុន្តែ អតីតសមាជិកគ.ជ.ប យល់ថា ការព្រមានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្ស។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចឲ្យគជប បើកកញ្ចប់សុវត្ថិភាព ក នៅ ៨ ការិយាល័យបោះឆ្នោត នៅក្រុងបាត់ដំបង
ភ្នំពេញ: ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យគជប បើកកញ្ចប់សុវត្ថិភាព ក ចំនួន ៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង។ សេចក្តីសម្រេចដូច្នេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។
-
ព្រឹទ្ធសភាបដិសេធមិនពន្យារពេលអនុម័តច្បាប់តាមការស្នើរសុំរបស់សង្គមស៊ីវិលទេ
បន្ទាប់ពីបរាជ័យក្នុងការស្នើរសុំឲ្យរដ្ឋសភានៃប្រទេសកម្ពុជា ពន្យាពេលពិនិត្យនិងអនុម័តទៅសេចក្តីព្រាងច្បាប់ចំនួន៣ដែលពាក់ព័ន្ធនឹងប្រព័ន្ធតុលាការរួចមក ជាថ្មីម្តងទៀតក្រុមអង្គការសង្គមស៊ីវិលជាតិ និង អន្តរជាតិចំនួន៩ស្ថាប័ន បានចេញនូវសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឲ្យព្រឹទ្ធសភាជាតិពន្យា ពេលពិនិត្យនិងអនុម័តទៅក្តីព្រាងច្បាប់ចំនួន៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធតុលាការរួមមាន ទី១សេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ ទី២ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញានិងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
-
ឮថាធ្លាប់គំរាមបាញ់បោះប្រជាពលរដ្ឋទៀត…ជិតបាត់បង់ហើយអាជីពស្មូនឆ្នាំងនេះ !
បន្ទាប់ពីសារព័ត៌មាន កោះសន្តិភាព បានផ្សាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលប្រឈមនឹងការបាត់បង់អាជីពស្មូនឆ្នាំងព្រោះតែទីតាំងដែលពួកគាត់យកដីមកផលិតត្រូវក្រុមហ៊ុនចិនទិញយកអស់ និងគម្រាមកំហែងប្រជាពលរដ្ឋមិនអោយចូលជីកយកដីផងនោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះនៅសាលាឃុំជ្រៃបាក់ មានការប្រជុំដោះស្រាយបន្ទាន់មួយដែលមានមន្ត្រីសុរិយោដី ស្រុករលាប្អៀរ ជាអ្នកមកសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។
-
សិទ្ធិទទួលបានព័ត៌មាន តើយើងមកដល់ណាហើយ?
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន លើប្រធានបទ តើយើងមកដល់ណាហើយ? គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់ ដើម្បីធ្វើឲ្យសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា ធានាបាននូវសិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងធ្វើឲ្យច្បាប់នេះផ្តល់អត្ថប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋខ្មែរទូទៅ។
-
សេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ិនធើណែត រឹតបន្តឹងសិទ្ធិអ្នកសារព័ត៌មាន និងគេហទំព័រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលក្នុងគ្រប់គ្រងលើប្រព័ន្ធអ៊ីនធើណែត ដោយសេចក្តីព្រាងច្បាប់នេះ រឹតបន្តឹងសិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងគេហទំព័រ ដែលអាចឈានដល់ការជាប់ពន្ធនាគារ និងការផាកពិន័យជាទឹកប្រាក់។
-
លោកអ៊ូ វីរៈ៖អាជ្ញាធរថៃអាចគំរាមគំហែងពលករខ្មែរ
ពលករខ្មែរ ដែលចាកចេញ ពីប្រទេសថៃ មិនតិចជាង ១០ម៉ឺននាក់នោះទេ ដែលត្រូវបានអាជ្ញាធរថៃដឹកបញ្ចូលមកដល់ប្រទេស កម្ពុជាវិញ នៅច្រកទ្វារអន្តរ ជាតិ នៅក្រុងបោយប៉ែត។តួលេខជាបឋម ដែលបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយ គឺមានប្រមាណជិត ២សែននាក់ហើយ គិកចាប់តាំងពី ថ្ងៃទី០៩មិថុនា រហូតមកដល់ពេលនេះ។ចំនួននេះ គឺហាក់ដូចជា មិនធ្លាប់មានឡើយ នៅកម្ពុជា ទាក់ទងនឹងការបញ្ចូនពលករខ្មែរ ពីប្រទេសថៃបែបនេះ។
-
សហគមន៍ថាបទល្មើសនៅព្រៃឡង់បន្តកើតមានក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច
ប្រជាសហគមន៍ព្រៃឡង់ឲ្យដឹងថាបទល្មើសព្រៃឡង់នៅតែបន្តកើតមានឡើងដោយពួកគេអះអាងថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើធ្វើក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យ។ ក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព ថ្លែងថាក្រោយពីក្រុមសហគមន៍ចុះល្បាតបទល្មើសព្រៃឡង់៥ថ្ងៃនៅដើមខែកុម្ភៈក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ លោកថាពួកគេបានរកឃើញបទល្មើសព្រៃឈើជាក់ស្តែង៤៣ករណីនិងរឹបអូសម៉ាស៊ីនរណាយន្ត១៩គ្រឿង ឈើជ្រៀករួចមាន៧៥ម៉ែត្រគូប និងឈើមិនទាន់ជ្រៀកមាន១៥៩ដើម។ ពួកគេក៏បានឃើញគល់ឈើកាប់រួចថ្មីមាន៧៨៧គល់និងការកាប់រានដីព្រៃ២៨៣ហិកតា។ លោកថាក្នុងចំណោមខេត្តទំាងនោះខេត្តកំពង់ធំមានបទល្មើសព្រៃឈើច្រើនជាងគេ។ លោក ហឿន សុភាព បង្ហាញការព្រួយបារម្ភចំពោះធនធានធម្មជាតិនៅក្នុងព្រៃឡង់នោះដោយលោកថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើបន្ទាប់ពីបានដីសម្បទានសេដ្ឋកិច្ច។ លោកបន្តថា៖ ”យើងឃើញបទល្មើសដែលកើតឡើងចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលគាត់មានអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលផ្តល់ឲ្យគឺគាត់មានរោងចក្រអាឈើនៅក្នុងតំបន់នីមួយគឺគាត់បានធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ចូលមកក្នុងរោងចក្រ ហើយគាត់ដឹកចេញរបៀបណាឬគាត់ដឹកចេញផ្សេងៗមានឡានធំៗដឹកផងដែរ”។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបំបាត់និទណ្ឌភាពនៅកម្ពុជា
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស រួមមានកាណាដា និងសហរដ្ឋអាមេរិក ជាដើម គ្រោងធ្វើបាតុកម្មនៅថ្ងៃទីពុធ ទី១៧ ខែកញ្ញា ខាងមុខ នៅតាមតំបន់ដែលពួកគេរស់នៅ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលកម្មករឲ្យបាន ១៧៧ដុល្លារអាមេរិក។ អ្នករៀបចំបាតុកម្មនៅក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា លោក ជួប សំណាង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គោលបំណងសំខាន់នៃការធ្វើបាតុកម្មនេះ គឺជំរុញឲ្យក្រុមហ៊ុនធំៗដែលបញ្ជាទិញផលិតផលសំលៀកបំពាក់កាត់ដេរ គាបសង្កត់ដល់ម្ចាស់រោងចក្រនៅកម្ពុជា គិតគូរពីស្ថានភាពរស់នៅដ៏លំបាករបស់កម្មករដែលមានប្រាក់ខែទាប។