-
មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញបានធ្វើការវិភាគលើសេចក្តីព្រាងច្បាប់សហជីព
មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញបានធ្វើការត្រួតពិនិត្យជាបឋមយ៉ាងឆាប់រហ័សមួយលើសេចក្តីព្រាងច្បាប់សហជីពរបស់ព្រះរាជាណាចក្រកម្ពុជា (សេចក្តីព្រាងច្បាប់សហជីព) ដែលបានចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការវិភាគរបស់មជ្ឈមណ្ឌលយើងខ្ញុំផ្តោតសំខាន់លើសេរីភាពសមាគម សេរីភាពក្នុងការជួបប្រជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។ ការវិភាគជាបឋមនេះបានសន្និដ្ឋានថាមានបញ្ហាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ក្រោមចំណងជើង "ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា" និងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងសាលារៀននានាដោះស្រាយបញ្ហាការរើសអើង
ថ្ងៃនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បានចេញរបយការណ៍ក្រោមចំណងជើងថា "ការសម្លុតអ្នកស្រាឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា" ("របាយការណ៍")។ របាយការណ៍នេះផលិតដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ ម.ស.ម.ក ហើយនេះជាលទ្ធផលនៃការស្រាវជ្រាវទូទាំងប្រទេសពីការសម្លុតដែលក្រុមស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរភេទ ("អ្នកស្រឡាញ់ភេទ") បានជួបប្រទះក្នុងអំឡុងពេលការសិក្សារបស់គេនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់រយៈពេលវែងនៃការសម្លុតបែបនេះ។
អានបន្ត -
ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា
របាយការណ៍នៃការស្រាវជ្រាវនេះគឺជាលទ្ធផលនៃការស្រាវជ្រាវទូទាំងប្រទេសមួយអំពីការសម្លុតដែលស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរភេទ ("អ្នកស្រឡាញ់ភេទដូចគ្នា") ជួបប្រទេះក្នុងអំឡុងពេលដែលពួកគេសិក្សានៅតាមសាលារៀននៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់រយៈពេលវែងនៃការសម្លុតបែបនេះ។ របាយការណ៍នេះត្រូវបានរៀបចំឡើងក្រោយពីមានការរកឃើញនូវចំណុចខ្វះខាតដ៏ធំមួយ ពាក់ព័ន្ធនឹងអ្វីដែលគេដឹងពីបទពិសោធន៍របស់សិស្សជាអ្នកស្រឡាញ់ភេទដូចគ្នាតាមសាលារៀនក្នុងប្រទេសកម្ពុជា។
អានបន្ត -
ម.ស.ម.ក សម្ពោធរបាយការណ៍ស្រាវជ្រាវក្រោមចំណងជើងថា “ការសម្លុតអ្នកស្រលាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា”
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) មានសេចក្តីសោមនស្សសូមជំរាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា អគារខាងត្បូង រាជធានីភ្នំពេញ សាលប្រជុំ អេ ជាន់ទី៥ ដើម្បីសម្ពោធរបាយការណ៍ស្តីពី“ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា” (“របាយការណ៍”)។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ ២០១៥
ថ្ងៃនេះទី១០ ខែធ្នូ ឆ្នាំ២០១៥ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមសម្តែងក្តីបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សដ៏អាប់អួនៅកម្ពុជានិងសូមអំពាវនាវរាជរដ្ឋាភិបាលកម្ពុជា(“រដ្ឋាភិបាល”) មេត្តាចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សដែលកើតឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។
អានបន្ត -
ក្រុមការងារសង្គមស៊ីវិលកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៦៧ ក្រោមប្រធានបទស្តីពី "លើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ"
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នេះអង្គការសង្គមស៊ីវិលនៅកម្ពុជារៀបចំប្រារព្ធទិវាខួបលើកទី ៦៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស "ស.ស.ស.ម" ក្រោមប្រធានបទ "លើកកម្ពស់សេរីភាពខាការបញ្ចេញមតិ" នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ត -
ជំនួយថវិការគម្រោងអ្នកការពារសិទ្ធិមនុស្សស្រ្តី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយខិតប័ណ្ណស្ដីពី ជំនួយគម្រោងអ្នកការពារសិទ្ធិមនុស្សស្ត្រី។ ខិតប័ណ្ណនេះមានគោលបំណងឲ្យអ្នកអានបានដឹងពីប្រភេទជំនួយដែលគម្រោងអាចផ្ដល់ឲ្យអ្នកការពារសិទ្ធិមនុស្សស្ត្រីដែលធ្លាប់ទទួលរង ឬប្រឈមនឹងអំពើហិង្សា ឬប៉ះទង្គិចផ្លូវចិត្តដោយសារតែការងាររបស់ពួកគេ។ ខិតប័ណ្ណនេះមានបញ្ចូលព័ត៌មានទាក់ទិននិងប្រភេទនៃជំនួយដែលគម្រោងមាន និងព័ត៌មានដែលអ្នកអាចសុំជំនួយ។ ម.ស.ម.ក សង្ឃឹមថាអ្នកការពារសិទ្ធិមនុស្សស្ត្រីអាចទួលបានព័ត៌មានតាមរយៈខិតប័ណ្ណផ្សព្វផ្សាយនេះ។
អានបន្ត -
-
អង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំនេះដោយសារមានការរឹតត្បិតជាងមុនអង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេ
ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៥ - អង្គការលីកាដូ មិនអាចប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិទៅតាមគម្រោងនៅពន្ធនាគារចំនួន ១៨ កន្លែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានឡើយ ដោយសារមានលក្ខខណ្ឌហាមឃាត់មួយចំនួនជាលាយលក្ខអក្សរពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
អានបន្ត -
ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនៅទូទាំងប្រទេស
ថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៥ - ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ យ៉ាងតិចណាស់នៅក្នុង ១៦ រាជធានីនិងខេត្ត នឹងប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួបលើកទី ៦៧ នៃទិវាសិទិ្ធមនុស្សអន្តរជាតិ ដែលនៅក្នុងនោះនឹងមានការប្រមូលផ្តុំគ្នាជាក្រុមធំមួយនៅក្នុងរាជធានីភ្នំពេញ។
អានបន្ត -
បុរីកីឡា~ទំនាស់ដ៏រុំារ៉ៃនៅតែបន្ត
បន្ទាប់ពីរង់ចាំដំណោះស្រាយអស់រយៈពេលជិតបួនឆ្នាំចាប់តាំងពីមានការបណ្តាញចេញដោយហិង្សា អតីតប្រជាពលរដ្ឋបុរីកីឡាបានខកចិត្តជាខ្លាំងទៅនឹងសេចក្តីសម្រេចប្រកាសឡើងនាពេលថ្មីៗនេះរបស់សាលារាជធានីភ្នំពេញដែលបានបង្ហាញថាភាគច្រើននៃគ្រួសារដែលសេសសល់ត្រូវបានបដិសេធក្នុងការទទួលបានលំនៅដ្ឋាននៅនឹងកន្លែង តាមការសន្យាពីដំបូងរបស់ក្រុមហ៊ុនផានអ៊ីមិច។
អានបន្ត -




