-
អង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះការដោះលែងលោក វ៉ែន វ៉ន ប៉ុន្តែសូមថ្កោលទោសចំពោះការផ្តន្ទាទោសទៅលើរូបលោក
ខណៈពេលដែលយើងជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមស្វាគមន៍ចំពោះសេចក្តីសម្រេចកាលពីកាលពីថ្ងៃម្សិលមិញត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកោះកុងចំពោះការព្យួរទោសរបស់អ្នកដឹកនាំសហគមន៍ជនជាតិដើមភាគតិចនិងជាសកម្មជនដីធ្លីគឺលោក វ៉ែន វ៉ន យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់ចៅក្រមផ្តន្ទាទោសលោក វ៉ែន វ៉ន បើទោះជាការចោទប្រកាន់លើរូបលោកដោយពុំសមហេតុផលក៏ដោយ ដូចដែលមានពណ៌នាយ៉ាងលម្អិតនៅក្នុងការវិភាគផ្លូវច្បាប់របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (“ម.ស.ម.ក”)។
អានបន្ត -
នៅក្នុងឱកាសនៃទិវាគ្មានការរើសអើង ម.ស.ម.ក ចេញផ្សាយកាលប្បវត្តិនៃសាវតារ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល កម្ពុជាបង្កើតឲ្យមានច្បាប់ប្រឆាំងនឹងការរើសអើង
នៅក្នុងឱកាសនៃទិវាគ្មានការរើសអើងឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយនូវកាលប្បវត្តិដែលបរិយាយលម្អិតអំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនចំពោះការវិវឌ្ឍនៃចលនាសិទ្ធិ អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា និងសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាបង្កើតនូវយន្តការការពារផ្នែកច្បាប់ដល់អ្នកស្រឡាញ់ភេទដូចគ្នាជាបញ្ហាអាទិភាព។
អានបន្ត -
ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាសគាំទ្រពហិការចំពោះក្រុមហ៊ុនទេសចរណ៍កាពីតូល បន្ទាប់ពីមានការបង្រ្កាបទៅលើសកម្មភាពរបស់សហជីពដ៏ឃោរឃៅបានកើនឡើង
ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោរឃៅទៅលើការតវ៉ារបស់កម្មករកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ យើងជាសហជីព តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលមានរាយនាមខាងក្រោម ("សង្គមស៊ីវិល") សូមប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើពហិការជាបន្តបន្ទាប់ចំពោះក្រុមហ៊ុនកាពីតូល ខូ អិល.ធី.ឌី ដែលគេស្គាល់ថាកាពីតូលទេសចរណ៍ និងសូមអំពាវនាវដល់សាធារណជនទូទៅចូលរួមពហិការនេះជាមួយគ្នាដោយសារតែក្រុមហ៊ុនបានបណ្តេញចេញនិយោជិតរបស់ខ្លួនដោយពុំត្រឹមត្រូវ និងបង្រ្កាបលើចលនារបស់សហជីព។ ក្រុមហ៊ុនទេសចរណ៍កាពីតូលបានរំលោភយ៉ាងបំពានទៅលើសិទ្ធិការងារ និងសេរីភាពមូលដ្ឋានរបស់និយោជិតខ្លួន ហើយយើងសូមថ្កោលទោសចំពោះទង្វើរបស់ក្រុមហ៊ុននេះ។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមប្រកាសគាំទ្រអង្គការមាតាធម្មជាតិ និងថ្កោលទោសចំពោះការបង្ក្រាបទៅលើអង្គការនេះ
ជាការឆ្លើយតបទៅនឹងបទចោទយ៉ាងអយុត្តិធម៌ចុងក្រោយបង្អស់ប្រឆាំងទៅលើសមាជិកបីរូបបន្ថែមទៀតរបស់អង្គការការពារបរិស្ថានឈ្មោះមាតាធម្មជាតិ យើងជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោម សូមប្រកាសគាំទ្រអង្គការមាតាធម្មជាតិ និងសូមថ្កោលទោសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ក្នុងការបង្ក្រាបទៅលើអង្គការនេះ និងសង្គមស៊ីវិលទូទៅនៅកម្ពុជា។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី “ ការទទួលបានប័ណ្ណកម្មសិទ្ធិ ដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា” និងសូមអំពាវនាវឱ្យមានការការពារដល់សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយរបាយការណ៍ស្តីពី “ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា”(“របាយការណ៍”)។ លោកអ្នកអាចទាញយករបាយការណ៍នេះបាននៅលើគេហទំព័ររបស់ ម.ស.ម.ក ទាំងជាភាសាខ្មែរនិងអង់គ្លេស។ របាយការណ៍នេះគឺជាសមិទ្ធផលការស្រាវជ្រាវនៃគម្រោងកំណែទម្រង់ដីធ្លីរបស់ ម.ស.ម.ក ទៅលើបទពិសោធន៍របស់សហគមន៍ជនជាតិដើមភាគតិច និងការចូលរួមរបស់សហគមន៍ទាំងនោះក្នុងដំណើរការទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពដើម្បីការពារដីប្រពៃណីរបស់ខ្លួន។
អានបន្ត -
ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់ សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា
របាយការណ៍នេះពិនិត្យមើលឧបសគ្គក្នុងការចុះបញ្ជីដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ដោយផ្នែកទៅលើទិន្នន័យដែលគម្រោងប្រមូលបាន។ បាយការណ៍នេះមានគោលបំណងលើកឡើងនូវមូលហេតុនៃកង្វះខាតក្នុងការអនុវត្តការចុះបញ្ជីដីធ្លីសហគមន៍ និងកំនត់នូវអនុសាសន៍នានាសម្រាប់ដាក់ជូនដល់អ្នកពាក់ព័ន្ធដែលអាចជួយលើកកម្ពស់ការអនុវត្តឲ្យបានប្រសើរ ដើម្បីបង្កើនការការពារសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី “ ការទទួលបានប័ណ្ណកម្មសិទ្ធិ ដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា” និងសូមអំពាវនាវឱ្យមានការការពារដល់សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយរបាយការណ៍ស្តីពី “ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា”(“របាយការណ៍”)។ លោកអ្នកអាចទាញយករបាយការណ៍នេះបាននៅលើគេហទំព័ររបស់ ម.ស.ម.ក ទាំងជាភាសាខ្មែរនិងអង់គ្លេស។ របាយការណ៍នេះគឺជាសមិទ្ធផលការស្រាវជ្រាវនៃគម្រោងកំណែទម្រង់ដីធ្លីរបស់ ម.ស.ម.ក ទៅលើបទពិសោធន៍របស់សហគមន៍ជនជាតិដើមភាគតិច និងការចូលរួមរបស់សហគមន៍ទាំងនោះក្នុងដំណើរការទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពដើម្បីការពារដីប្រពៃណីរបស់ខ្លួន។
អានបន្ត -
សង្គមស៊ីវិលសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាទៅលើអ្នកបើកបររថយន្តក្រុងជាច្រើននាក់ដែលបានធ្វើបាតុកម្ម
ថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០១៦ - យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាកាលពីព្រឹកមិញនេះ ដែលត្រូវបានប្រព្រឹត្តិឡើងដោយសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (CCDA) ទៅលើអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រអ្នកបើកបរទាំងនោះដែលកំពុងតវ៉ា ហើយក៏មានការសោកស្តាយផងដែរចំពោះនគរបាលដែលមិនបានឆ្លើយតបឲ្យបានគ្រប់គ្រាន់ ដើម្បីបញ្ជៀសអំពើហិង្សានេះ។ យើងខ្ញុំសូមអំពាវនាវឲ្យមានការដោះលែងបុរសពីរនាក់ ដែលត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ និងទាមទារឲ្យមានការស៊ើបអង្កេតលើអំពើហិង្សានេះ។
អានបន្ត -
-
សកម្មជនអង្គការមាតាធម្មជាតិត្រូវបានកំណត់មុខសញ្ញាជាថ្មី
ការឃុំខ្លួនដោយខុសច្បាប់នាពេលថ្មីៗលើសកម្មជនអង្គការមាតាធម្មជាតិ និងប្រជាសហគមន៍ក្នុងខេត្តកោះកុងគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍នានាមានគោលបំណងរារាំងក្រុមសកម្មជនអង្គការមាតាធម្មជាតិមិនឱ្យអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ។
អានបន្ត -
ការចាប់ខ្លួនលោក វង្ស សុខខេងលី បង្ហាញពីការបន្តគំរាមកំហែងរបស់នគរបាល
លោក វង្ស សុខខេងលី ត្រូវបានឃុំខ្លួនដោយពុំមានការចោទប្រកាន់កាលពីថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០១៦ ដើម្បីសាកសួរនិង "អប់រំ" ពាក់ព័ន្ធក្នុងសកម្មភាពតវ៉ាដោយសន្តិវិធីរបស់លោក។ នគរបាលក៏ប៉ុនប៉ងឱ្យលោកចុះហត្ថលេខាលើលិខិតសន្យាបញ្ឈប់ចូលរួមក្នុងការតវ៉ា។ ការបំពានអំណាចដោយខុសច្បាប់ពីសំណាក់អាជ្ញាធរ ជាការរំលោភទៅលើសិទ្ធិមនុស្សនិងជាផ្នែកមួយនៃយុទ្ធសាស្ត្រគំរាមកំហែងដែលកំពុងតែកើតមាននៅព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត -




