-
-
-
ទិវាសេរីភាពសារព័ត៌មានពិភពលោក ៖ ហេតុអ្វីការទទួលបានព័ត៌មានមានសារៈសំខាន់នៅកម្ពុជា?
នៅថ្ងៃនេះជាការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកជាការផ្តួចផ្តើមប្រចាំឆ្នាំក្នុងគោល បំណងលើកកម្ពស់និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក។ គោលការណ៍សំខាន់នៃទិវាសេរីភាពសារព័ត៌មានឆ្នាំនេះគឺផ្តោតទៅលើការទទួលបានព័ត៌មាន ដែលជាលក្ខខណ្ឌសំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យដែលមានលក្ខណៈចូលរួមពិតប្រាកដ ដែល “អនុញ្ញាតឱ្យមានការតាមដានជាសាធារណៈ ការពិនិត្យមើល ការចូលរួម និងការពង្រឹងអំណាច”។
អានបន្ត -
-
សង្គមស៊ីវិលថ្កោលទោសការចោទប្រកាន់នានាលើអ្នកការពារសិទ្ធិមនុស្ស
យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់និងឃាត់ខ្លួនអ្នកការពារសិទ្ធិមនុស្សមកពីក្រុមការពារសិទ្ធិមនុស្ស និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងបុគ្គលិកការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំនួន ប្រាំមួយនាក់ ដោយហេតុផលមិនសមរម្យ។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធិមនុស្ស
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះការកោះហៅ និងសាកសួរទៅលើមន្ត្រីអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសមស្រប និងត្រឹមត្រូវតាមច្បាប់ក្នុងការការពារសិទ្ធិមនុស្ស។ នេះជាការអនុវត្តដោយបំពានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (“អ.ប.ព”) ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើសង្គមស៊ីវិល។
អានបន្ត -
-
សង្គមស៊ីវិលថ្កោលទោសចំពោះការចាប់ខ្លួនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន
យើងជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមថ្កោលទោសចំពោះការចាប់ខ្លួនលោក អ៊ុំ សំអាន សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ (“គ.ស.ជ”) កាលរំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ ការចាប់ខ្លួននេះមិនត្រឹមតែផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលធានានូវអភ័យឯកសិទ្ធិជាសមាជិកសភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីលំហលទ្ធិប្រជាធិបតេយ្យរួមតូច និងការមិនទទួលយកនូវនយោបាយបែបពហុបក្សនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាចំពោះករណី "កញ្ញា ខុម ចាន់តារាទី" ហៅ "ស្រីមុំ"
យើងខ្ញុំទាំងអស់ដែលជាសមាជិក សមាជិកានៃអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាដែលមានឈ្មោះដូចខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រដែលចេះតែបន្តកើតឡើងមិនចេះឈប់ឈរ មានជាអាទិ៍នាពេលថ្មីៗនេះគឺករណី "កញ្ញា ខុម ចាន់តារាទី" ហៅ "ស្រីមុំ" ដែលបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយនូវជីវិតឯកជនរបស់គាត់យ៉ាងគំហុក ហើយបច្ចុប្បន្នករណីរបស់គាត់ត្រូវបានតុលាការចេញដីកាកោះទាក់ទងនឹងការចោទប្រកាន់នូវបទល្មើសចំនួន ២ ផ្សេងគ្នាគឺករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្ត្រាចារ្យ រ៉ូណា ស្មីត
ខ្ញុំមានកិត្តិយសនិងមានសេចក្តីរីករាយដែលបានបំពេញបេសកកម្មលើកទីពីរបស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខ្ញុំទទួលបានការតែងតាំងពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអញ្ជើញនិងកិច្ចសហប្រតិបត្តិការ ដែលបានផ្តល់នៅមុនពេល និងនៅក្នុងពេលបំពេញបេសកកម្មនេះ។
អានបន្ត -
បាយការណ៍ស៊ើបអង្កេតផល់ប៉ះពាល់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុនប៊ិញហ្វឿក ក្រចេះរ៉ាប់ប៊ើ ១ ខមភើនី លីមីធីត ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ប្រជពលរដ្ឋភូមិចក់ចារមានចំនួន ១៨០ គ្រួសារ ស្មើនឹងមនុស្ស ៨៦៩ នាក់ (ស្ត្រី ៤០៨ នាក់) គឺជាជាតិដើមព្នងដែលមានឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ចប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនបានកាន់កាប់តាមក្បួនខ្នាត ទំនៀមទម្លាប់ នៃការប្រើប្រាស់ដីសមូហភាព។ សហគមន៍នេះកំពុងដំណើរការចុះបញ្ចីដីសមូហភាពជនជាតិដើមភាគតិច ឈានដល់បញ្ចប់ដំណាក់កាលទីពីរ ដែលលក្ខន្តិកៈ សហគមន៍ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃរួចហើយ។
អានបន្ត -
ម.ស.ម.ក រៀបចំពិធីផ្សព្វផ្សាយវេបសាយស្តីពី “ការអប់រំសិទ្ធិដីធ្លី”
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងរៀបចំពិធីផ្សព្វផ្សាយវេបសាយស្តីពី “ការអប់រំសិទ្ធិដីធ្លី” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នៅការិយាល័យនៃអង្គការ Development Innovations ស្ថិតនៅអគារលេខ ២៩៦ ផ្លូវ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅជាភាសាខ្មែរ។
អានបន្ត




