-
ទិវាលំនៅដ្ឋានពិភពលោកត្រូវបានរំខានដោយការវាយដំយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស ក្រុមសង្គមស៊ីវិល
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះសន្តិសុខសាលាខណ្ឌដូនពេញមួយចំនួន ដែលបានប្រើប្រាស់អំពើហិង្សាដោយគ្មានហេតុផលទៅលើអ្នកចូលរួមប្រមូលផ្ដុំដោយសន្តិវិធី ដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោក កាលពីព្រឹកមិញ និងសូមថ្កោលទោសការវាយប្រហារដែលមិនអាចទទួលយកបាននេះ។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជម្លោះដីធ្លីទៅលើ ស្ត្រី និងផ្សព្វផ្សាយប្រវត្តិទំនាស់ដីធ្លីថ្មីៗចំនួន ១០ ករណីនៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយរបាយការណ៍ស្តីពី “ស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា”។ របាយការណ៍នេះគឺជាលទ្ធផលស្រាវជ្រាវនៃគម្រោងកំណែទម្រង់ដីធ្លីរបស់ ម.ស.ម.ក អំពីស្ត្រីក្នុងជម្លោះដីធ្លីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (“ប្រទេសកម្ពុជា”) ហើយលោកអ្នកអាចទាញយករបាយការណ៍នេះបាននៅលើគេហទំព័ររបស់ ម.ស.ម.ក ទាំងជាភាសាខ្មែរ និង អង់គ្លេស
អានបន្ត -
ម.ស.ម.ក រៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី “ស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា” និងប្រវត្តិសហគមន៍ទំនាស់ដីធ្លីថ្មីៗចំនួន ១០ ករណីនៅក្នុងប្រទេសកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) មានសេចក្តីសោមនស្សសូមជំរាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង ៨:៣០ នាទីព្រឹក នៅការិយាល័យរបស់ ម.ស.ម.ក ក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី “ស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា” និងចេញផ្សាយប្រវត្តិរបស់សកម្មជន និងសហគមន៍ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីនៅក្នុងខេត្តចំនួនប្រាំបីនៅប្រទេសកម្ពុជា។ ប្រវត្តិរបស់សហគមន៍ចំនួន១០ ត្រូវបានចងក្រងរួចរាល់ជាដំណាក់កាលបញ្ចប់នូវការចងក្រងនូវ កម្រងជីវប្រវត្តិដីធ្លី ដែលលើកបង្ហាញនូវទំនាស់ដីធ្លីចំនួន ៣០ ករណីនៅក្នុង ១៥ ខេត្ត និងរាជធានីភ្នំពេញ ដែលសហគមន៍ និងសកម្មជនក្នុងជម្លោះដីធ្លីជាច្រើនបានបាត់បង់ដីធ្លីនិងរងការរំលោភសិទិ្ធមនុស្សផ្សេងៗពីសំណាក់អាជ្ញាធរ និងតួអង្គឯកជន ។
អានបន្ត -
អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់
អង្គការសង្គមស៊ីវិលសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលតម្កល់សាលក្រមផ្តន្ទាទោស និងការព្យួរទោសរយៈពេលមួយឆ្នាំទៅលើសកម្មជនបរិស្ថាន លោក វ៉ែន វន បើទោះ បី ជាមានកង្វះខាតលើភស្តុតាង និងមូលដ្ឋាននៃការចោទប្រកាន់លើរូបគាត់ ប៉ុន្តេស្វាគមន៍ចំពោះការប្រកាសលើកលែងការចោទប្រកាន់របស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះសកម្មជនព្រៃឡង់ លោក ឈាង វុទ្ធី លោក សៅ កន លោក មាស វ័ន្ត លោក មាស គឿង លោក ព្រំ ស៊ុយ លោក ម៉ៅ ធា លោក នួន គិន លោក ហែន ហៃ និងលោក ដួង ឆាយ។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមសម្តែងការមិនពេញចិត្តចំពោះការកាត់ទោសលោក នី ចរិយា ដែលជាអ្នកការពារសិទ្ធិមនុស្ស
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម នៅថ្ងៃនេះសូមសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការផ្តន្ទាទោសដែលមិនសមហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើលោក នី ចរិយា អតីតប្រធានផ្នែកសិទ្ធិមនុស្ស និងឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”)។ បន្ទាប់ពីសវនាការរយៈពេលប្រមាណ ៤ ម៉ោងកន្លះ លោក ឃី ឆៃ ចៅក្រមជំនុំជម្រះបានថយទៅពិចារណាប្រមាណ ១៥ នាទី មុននឹងសម្រេចផ្តន្ទាទោសលោក នី ចរិយា ពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា ៣០៥ បទប្តឹងបរិហារបង្កាច់កេរ្តិ៍តាមមាត្រា ៣១១ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក នី ចរិយា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ចំនួនប្រាំមួយលានរៀល (ប្រមាណ ១.៥០០ដុល្លារអាមេរិក)។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅកម្ពុជា និងស្នើរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីការពារសិទ្ធិរបស់អ្នកប្តូរភេទ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយរបាយការណ៍ស្រាវជា្រវមានចំណងជើងថា«ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។ របាយការណ៍នេះអាចទាញយកបានទាំងជាភាសាខ្មែរ និងអង់គ្លេសនៅលើ គេហទំព័រ របស់ ម.ស.ម.ក។ របាយការណ៍នេះធ្វើឡើងដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ ម.ស.ម.ក និងជាសមិទ្ធផលនៃការស្រាវជ្រាវនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា(«កម្ពុជា») ពាក់ព័ន្ធនឹងការកើតឡើងជាទូទៅ និងទម្រង់នៃការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តី («អ្នកប្តូរភេទ»)។
អានបន្ត -
ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុង ព្រះរាជាណាចក្រកម្ពុជា
ចេញផ្សាយនៅថ្ងែទី 2016-09-21 របាយការណ៍ស្រាវជ្រាវនេះ (“របាយការណ៍”) ចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្តូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្តល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្តីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។ របាយការណ៍នេះផលិតដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ របស់ ម.ស.ម.ក ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១០ ក្នុងគោលបំណងផ្តល់អំណាចដល់សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (“អ្នកស្រឡាញ់ភេទដូចគ្នា”) និងតស៊ូមតិចំពោះសិទ្ធិរបស់ពួកគាត់នៅកម្ពុជា។
អានបន្ត -
ម.ស.ម.ក ធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(«ម.ស.ម.ក»)សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ ម.ស.ម.ក ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។
អានបន្ត -
លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែងនៅឆ្នាំ ២០១៦ ៖ ការធ្វើតាមការសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល ២៥ ឆ្នាំក្រោយមក
កំណត់ត្រាសង្ខេប ស្តីពី “លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែង” ដែលចេញផ្សាយនៅថ្ងៃនេះត្រូវនឹង ទិវាប្រជាប្រជាធិបតេយ្យអន្តរជាតិ ឆ្នាំ២០១៦។ កំណត់ត្រាសង្ខេបនេះលំអិតអំពីការគំរាមកំហែងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានកើនឡើងកាន់តែខ្លាំង និងមានសភាពធ្ងន់ធ្ងរ ដោយសារតែការបោះឆ្នោតនាពេលខាងមុខដាក់គំនាបបន្ថែមលើព្រឹត្តិការណ៍ទាំងនេះ។ កំណត់ត្រាសង្ខេបក៏វិភាគពីស្ថានការគំរាមកំហែងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅក្នុងបរិបទក្រោយ ២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
ផលប៉ះពាល់សិទ្ធិមនុស្សដោយសារការបូមខ្សាច់នៅកម្ពុជា
នៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ប្រជាពលរដ្ឋប្រមាណបីភាគបួនពឹងផ្អែកទៅលើធនធានធម្មជាតិដើម្បីផ្គត់ផ្គង់ដល់ជីវភាពរបស់ខ្លួន ដែលពឹងផ្អែកលើកសិកម្ម ផលានុផលព្រៃឈើ និងការនេសាទដើម្បីទ្រទ្រង់ជីវភាព។ ដូច្នេះ បរិស្ថានមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាដល់ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានពេញលេញ ហេតុដូច្នេះហើយ គម្រោងអភិវឌ្ឍណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានក៏អាចបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជាដែរ។
អានបន្ត -
ការជ្រៀតជ្រែករបស់អាជ្ញាធរនាពេលថ្មីៗនេះលើសេរីភាពខាងការប្រមូលផ្តុំ និងការបញ្ចេញមតិ
ព្រឹត្តិការណ៍បាតុកម្ម និងការតវ៉ានាពេលថ្មីៗនេះបង្ហាញថាសេរីភាពមូលដ្ឋានខាងការបញ្ចេញមតិនិងការប្រមូលផ្តុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) កំពុងប្រឈមនឹងការជ្រៀតជ្រែក និងការរឹតត្បិតខ្លាំងដែលពុំធ្លាប់មាន ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ។
អានបន្ត -
ច្បាប់ស្តីពីសហជីព ឆ្នាំ២០១៦
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចាត់ចំណាត់ថ្នាក់ច្បាប់ស្តីពីសហជីពជាពណ៌ក្រហម បើទោះជាមជ្ឈដ្ឋានមួយចំនួនស្វាគមន៍ចំពោះកិច្ចការពារសេរីភាពខាងសមាគមក្តី ក៏ច្បាប់នេះមានការរឹតត្បិតមួយចំនួនដោយពុំសមាមាត្រទៅនឹងសិទ្ធិរបស់សហជីពក្នុងការធ្វើសកម្មភាពរបស់ខ្លួនដោយសេរី និងមិនស្របទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ។
អានបន្ត




