-
លេខ៤៖ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ស្ត្រីនៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ៩-សីហា-២០១៨
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំម្រះដោយយុត្តិ ធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែ មីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាការចេញផ្សាយជាស៊េរីប្រចាំត្រីមាសក្នុងឆ្នាំ ២០១៨ ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក និងពិភាក្សាលើបញ្ហាឲ្យបានទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌ មាននេះ ផ្តោតលើបញ្ហាដែលស្ត្រីបានប្រឈមនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាពិសេស ភាពស្មើគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្តោះអាសន្ន និងការចោទប្រកាន់លើហិង្សាយេនឌ័រ។
ទាញយកអានបន្ត -
លេខ៣៖ ការពន្យល់ប្រាប់សិទ្ធិ
- កាលបរិច្ឆេទចេញផ្សាយ: ៨-វិច្ឆិកា-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌក្នុងតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តបទដ្ឋានជាតិ និងអន្តរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ព្រឹត្តិបត្រព័ត៌ មាននេះ គឺជាការចេញផ្សាយលើកទីបីជាស៊េរីប្រចាំត្រីមាសដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើកាតព្វកិច្ចរបស់ចៅក្រមជំនុំជម្រះ ក្នុងការប្រាប់ជនជាប់ចោទអំពីបទចោទប្រកាន់មកលើខ្លួន និងភារកិច្ចរបស់ចៅក្រមក្នុងការពន្យល់អំពីសិទ្ធិទទួលបានជំនួយពីមេធាវី ឬស្វ័យការពារ ព្រមទាំងសិទ្ធិនៅស្ងៀម ដើម្បីរួចផុតពីការឆ្លើយដាក់បន្ទុកលើខ្លួនឯង។
ទាញយកអានបន្ត -
ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសស្តីពីឯកសណ្ឋានជនជាប់ឃុំ និងសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស -ខែមិថុនា ឆ្នាំ ២០១៧
- កាលបរិច្ឆេទចេញផ្សាយ: ៥-មិថុនា-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌក្នុងតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តបទដ្ឋានជាតិ និងអន្តរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាការចេញផ្សាយលើកទីពីរជាស៊េរីប្រចាំត្រីមាសដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើការអនុវត្តសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២៧-មីនា-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ នៅមិនទាន់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) និងប្រធានតុលាការនៅគ្រប់ជាន់ថ្នាក់ទាំងអស់ ចាត់វិធានការជាបន្ទាន់ដើម្បីធានាថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ត្រូវបានការពារយ៉ាងត្រឹមត្រូវតាមច្បាប់ជាតិ និងត្រូវបានអនុវត្តយ៉ាងពេញលេញ។
ទាញយកអានបន្ត -
លេខ ១៖ ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសស្តីពីសិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ - ខែកុម្ភៈ ឆ្នាំ២០១៧
- កាលបរិច្ឆេទចេញផ្សាយ: ២០-កុម្ភៈ-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាគម្រោងមួយដែលអនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)។ គម្រោងនេះមានគោលបំណង ជួយធ្វើឱ្យនីតិវិធី និងការអនុវត្តន៍របស់តុលាការនៅកម្ពុជាមានលក្ខណៈកាន់តែប្រសើរឡើង ដោយបង្កើតនូវការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់ប្រទេសជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ៥-ឧសភា-២០១៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ សេចក្តីព្រាងច្បាប់សំខាន់ៗ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ត្រូវបានបញ្ជូន ឬត្រៀមនឹងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។ យ៉ាងណាក្តី សេចក្តីព្រាងច្បាប់ថ្មីៗទាំងនោះ មិនត្រូវបានផ្សព្វផ្សាយ ហើយគ្មានការពីគ្រោះយោបល់ជាមួយសង្គមស៊ីវិល និងសាធារណៈជននោះទេ ជាទូទៅ ត្រូវបានរៀបចំឡើងដោយរឹតត្បិតលើសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់ប្រទេសជាតិ និងផ្ទុយទៅនឹងគោលការណ៍អភិបាលកិច្ចល្អទាំងស្រុង។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ៩-មករា-២០១៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានកាតព្វកិច្ចត្រូវគោរពបទដ្ឋានមួយចំនួនអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលត្រូវតែអនុវត្តតាមគោលការណ៍ ជូស ឃូហ្សិន្ហ (Jus Cogens) និងច្បាប់ទំនៀមទម្លាប់អន្តរជាតិ ហើយកាតព្វកិច្ចនេះត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ដែលខ្លួនបានផ្តល់សច្ចាប័ន។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ឋានានុក្រមច្បាប់នៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ៩-មករា-២០១៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ លិខិតុបករណ៍គតិយុត្តជាតិ ស្របតាមឋានានុក្រមជាក់លាក់ដែលចាំបាច់ត្រូវតែចងក្រងឡើងដោយគោរពតាមគោលការណ៍នីតិរដ្ឋ។ តែយ៉ាងណាក៏ដោយ មានករណីមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មិនគោរពតាមឋានានុក្រមនេះ ហើយប្រើប្រាស់នូវលិខិតុបករណ៍គតិយុត្តដែលមានកម្រិតទាបដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិមនុស្សជាមូលដ្ឋាន។
ទាញយកអានបន្ត -
សវនាការករណីជួញដូរមនុស្សនៅកម្ពុជា ឆ្នាំ២០១១ - ខែមករា ឆ្នាំ២០១២
- កាលបរិច្ឆេទចេញផ្សាយ: ២០-មករា-២០១២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ បុរស ស្រ្តី កុមារកម្ពុជា ត្រូវបានជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្មនៅទូទាំងអាស៊ីភាគអាគ្នេយ៍។ នៅ ឆ្នាំ២០០៨ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានអនុម័តក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនអត្រានៃការផ្តន្ទាទោសជនល្មើស ករណីជួញដូរមនុស្សឱ្យបានជោគជ័យ។ ករណីជួញដូរបង្កឱ្យមានការលំបាកក្នុងការផ្តន្ទាទោស។ នៅប្រទេសកម្ពុជា ក្នុងករណីភាគច្រើន ការងាររបស់ជនរងគ្រោះ ករណីជួញដូរ មិនមានលក្ខណៈខុសច្បាប់នោះទេ។
ទាញយកអានបន្ត -
លេខ ៩៖ ការហាមឃាត់ចំពោះការអនុវត្តន៍អានុភាពប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ៖ បទប្បញ្ញត្តិថ្មីនៃក្រមព្រហ្មទណ្ឌ - ខែធ្នូ ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ១២-ធ្នូ-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ នៅខែតុលា ឆ្នាំ២០០៩ រដ្ឋសភាបានអនុម័តក្រមព្រហ្មទណ្ឌថ្មី ដែលចូលជាធរមាន និងត្រូវបានអនុវត្តនៅ ខែធ្នូ ឆ្នាំ២០១០។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមព្រហ្មទណ្ឌ") គឺជាក្រមនៃច្បាប់ព្រហ្មទណ្ឌដែលមាន៦៧២មាត្រា។ ក្រមនេះជំនួសដោយស្ងៀមស្ងាត់នូវបទប្បញ្ញតិ្តស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅកម្ពុជាក្នុងសម័យអន្តរកាល ("អ៊ុនតាក់")។
ទាញយកអានបន្ត -
លេខ ៨៖ សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ - ខែវិច្ឆិកា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២៩-វិច្ឆិកា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ បុគ្គលគ្រប់រូបមានសិទ្ធិទទួលបានការវិនិច្ឆ័យថាមាន ឬគ្មានទោសនៅក្នុងសវនាការជាសាធារណៈលើកលែងតែនៅក្នុងករណីពិសេសមួយចំនួនតែប៉ុណ្ណោះ។ សិទ្ធិនេះត្រូវបានធានាដោយច្បាប់អន្តរជាតិ នៅក្នុងមាត្រា ១៤ (១) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ("ក.អ.ស.ព.ន") និងច្បាប់ជាតិ គឺក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមនីតិវិធីព្រហ្មទណ្ឌ")។
ទាញយកអានបន្ត -
លេខ ៧៖ សិទ្ធិមានមេធាវី - ខែតុលា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ១០-តុលា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ សិទ្ធិទទួលបានជំនួយពីមេធាវីមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យមានការ ជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកតិកាសញ្ញាស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ព្រមទាំងច្បាប់ជាតិ។
ទាញយកអានបន្ត