កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.137


  • អង្គការ Right Livelihood ស្នើ​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​របស់ UN ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ
    អានបន្ត

    អង្គការ Right Livelihood ស្នើ​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​របស់ UN ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ

    អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែល​ធ្លាប់​ប្រគល់​ពានរង្វាន់​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​មាត់ លើ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ទាំង ១០នាក់ ដោយ​តុលាការ​ក្រុង​ភ្នំពេញ ទៅ​កាន់​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​រក​យុត្តិធម៌​ជូន​ពួក​គេ។ សង្គម​ស៊ីវិល គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ផ្ដល់​ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ ថា មាន​អំណះអំណាង​ច្បាស់លាស់។ នេះ​ជា​លើក​ទី២ ហើយ ដែល​អង្គការ​ផ្ដល់​ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត (Sweden) បាន​ថ្លែងការណ៍​ទៅ​កាន់​អ្នករាយការណ៍​ពិសេស ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លើក​យក​ករណី​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស និង​ចាប់​ឃុំ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥នាក់ ដោយសារ​ពួក​គេ​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ការពារ​បរិស្ថាន។

    អានបន្ត
  • ទោះ​កម្ពុជា​ដកខ្លួន​ចេញ​ពី CLV-DTA ក៏​​ក្រុម​ប្រឆាំង​នៅតែ​ប្រើ​វា​ញុះញង់​ពលរដ្ឋ
    អានបន្ត

    ទោះ​កម្ពុជា​ដកខ្លួន​ចេញ​ពី CLV-DTA ក៏​​ក្រុម​ប្រឆាំង​នៅតែ​ប្រើ​វា​ញុះញង់​ពលរដ្ឋ

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពី​ម្សិលមិញ​បាន​លើក​ឡើង​ថា ទោះបីជា​កម្ពុជា​ដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏​ក្រុមប្រឆាំង​នៅតែ​បន្ត​ប្រើប្រាស់​វា​ជា​មូលដ្ឋាន​ឃោសនា​ញុះញង់​ពលរដ្ឋ​ក្នុង​ចេតនា​កេងចំណេញ​នយោបាយ។ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ជឿ​តាម​ក្រុមប្រឆាំង​ញុះញង់​បំភ្លៃ​ការពិត​ជុំវិញ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ព្រោះ​ការ​បំផុស​បញ្ហា CLV-DTA ជា​ផ្នែក​មួយ​ដែល​អាចធ្វើឱ្យ​ខ្មែរ​បែក​បាក់​សាមគ្គី​ឯកភាព​ជាតិ។

    អានបន្ត
  • គម្រោងយុត្តិធម៌ពិភពលោក៖ ចំណាត់ថ្នាក់កម្ពុជាធ្លាក់ជិតបាតតារាងប្រព័ន្ធយុត្តិធម៌ពិភពលោក
    អានបន្ត

    គម្រោងយុត្តិធម៌ពិភពលោក៖ ចំណាត់ថ្នាក់កម្ពុជាធ្លាក់ជិតបាតតារាងប្រព័ន្ធយុត្តិធម៌ពិភពលោក

    របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤នេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម១៤២ប្រទេស។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា របាយការណ៍នេះមានលក្ខណៈលម្អៀង និងថា វាមិនបានឆ្លុះបញ្ជាំងពីតថភាពជាក់ស្តែងដែលនៅក្នុងនោះ រដ្ឋាភិបាលកម្ពុជាខិតខំកែទម្រង់ប្រព័ន្ធយុត្តិធម៌។

    អានបន្ត
  • អ្នក​កាសែត​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន
    អានបន្ត

    អ្នក​កាសែត​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

    អ្នក​កាសែត​ឯករាជ្យ ដែល​គេ​និយម​និយាយ​ជា​ភាសា​អង់​គ្លេស​ថា freelance journalist លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​លោក​ទទួល​​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​ពន្ធនាគារ​ ខេត្ត​កណ្ដាល កាល​ពីក្រោយ​ម៉ោង​ ១២ ថ្ងៃ​ត្រង់បន្តិច​​ នៃ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា បន្ទាប់​ពី​លោក​បាន​​សុំទោសចំ​ពោះ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​​ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាម​រយៈ​វីដេអូ​ឃ្លីប កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៤ ។ ការ​ទទួល​បាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ​ បាន​ធ្វើ​ឱ្យ លោក ម៉ិច ដារ៉ា ក្រុម​គ្រួសារ ក៏​ដូច​ជា​​មិត្ត​រួម​អាជីព ជាតិ​ និង​អន្តរជាតិ ​មាន​ក្ដី​រំភើប​រីករាយ ឬ​ធូរ​ទ្រូង​មួយ​កម្រិត ថ្វី​ដ្បិតតែ​ការ​ចោទ​ប្រកាន់​ពុំទាន់​ត្រូវ​បាន​ទម្លាក់​ចោល​ក៏​ដោយ ហើយក៏​​ជាប់​បម្រាម​តុលាការ​ចំនួន​ ៤ចំណុច គឺ​ទី​១ លោក ម៉ិច ដារ៉ា មិន​អាច​ចេញ​ក្រៅ​ប្រទេសបាន ​ទី​២ មិន​អាច​ផ្លាស់​ប្ដូរលំនៅ​​ដោយ​គ្មាន​ការ​អនុញ្ញាត ទី​៣ ត្រូវ​ឆ្លើយតបតាមការកោះហៅរបស់មន្ត្រីមានសមត្ថកិច្ច និង​ទី​៤ លោក ម៉ិច ដារ៉ា ត្រូវ​បង្ហាញ​ខ្លួន​​ចំពោះ​ប៉ូលិស​​ប៉ុស្តិ៍ផ្សារ​ដើម​ថ្កូវ នៅ​រៀងរាល់​បួន​សប្ដាហ៍​​ម្ដង ។

    អានបន្ត
  • លោក ម៉ិច ដារ៉ា អ្នកកាសែត​ឯករាជ្យ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​សុំទោស​តាម​វីដេអូ
    អានបន្ត

    លោក ម៉ិច ដារ៉ា អ្នកកាសែត​ឯករាជ្យ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​សុំទោស​តាម​វីដេអូ

    បរិយាកាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​ល្ខោន​លេង​រឿង​ដដែលៗ។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន ហ៊ុន ម៉ាណែត កាលពី​ពុធ។

    អានបន្ត
  • អតីត​មន្ត្រី​សិទ្ធិមនុស្ស​ដែល​របប​ក្រុង​ភ្នំពេញ​ប្តឹង​ទារ​សំណង​ជិត​កន្លះ​លាន​ដុល្លារ បង្កើត​អង្គការ​ប្រជាធិបតេយ្យ​នៅ​អូស្ត្រាលី
    អានបន្ត

    អតីត​មន្ត្រី​សិទ្ធិមនុស្ស​ដែល​របប​ក្រុង​ភ្នំពេញ​ប្តឹង​ទារ​សំណង​ជិត​កន្លះ​លាន​ដុល្លារ បង្កើត​អង្គការ​ប្រជាធិបតេយ្យ​នៅ​អូស្ត្រាលី

    មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី កំណត់​បេសកកម្ម​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ Khmer Democracy Organization (KDO) ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ។

    អានបន្ត
  • រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ប្រយ័ត្ន​ចាញ់​បោក​មេខ្យល់​រឿង​ចុះឈ្មោះ​យក​ដី​សម្បទាន
    អានបន្ត

    រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ប្រយ័ត្ន​ចាញ់​បោក​មេខ្យល់​រឿង​ចុះឈ្មោះ​យក​ដី​សម្បទាន

    ក្នុង​ពិធី​សម្ពោធ​ទំនប់​អូរ​តេ​ធិបតី ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ​នៅ​ខេត្តមណ្ឌលគិរី​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ប្រាប់​ពលរដ្ឋ​ប្រយ័ត្ន​ចាញ់បោក​មេខ្យល់​ដែល​បំផុស​រឿង​ចុះឈ្មោះ បង់​ប្រាក់ ដើម្បី​បានទទួល​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​តាម​ព្រំដែន​ពីរដ្ឋ។ ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​កត់សម្គាល់​ឃើញ​ពលរដ្ឋ​បង្ហោះ​លើ​ហ្វេស​ប៊ុក​ពាក់ព័ន្ធ​នឹង​ករណី​មេ ខ្យល់​ដើរ​បំផុស​ពលរដ្ឋ ដើម្បី​ចុះឈ្មោះ បង់ប្រាក់ ទទួលយក​ដី​សម្បទាន​សង្គមកិច្ច​ពីរដ្ឋ។ លោក​បាន​បញ្ជាក់ថា៖ «អត់​មាន​ទេ! សូម​ប្រជា​ពលរដ្ឋ​កុំ​ជឿ​មេខ្យល់​ដែល​កំពុង​ដើរ​បំផុស​ថា​ចុះឈ្មោះ​ដើម្បី​យក​ដី​នេះ (ដី​សម្បទាន​សង្គមកិច្ច)»។

    អានបន្ត
  • ប្រធាន​ទីភ្នាក់ងារ USAID ថា សហរដ្ឋ​អាមេរិក​ចង់ឱ្យ​ដៃគូ​មាន​ឯករាជ្យភាព ជាជាង​ការ​ពឹង​ផ្អែក
    អានបន្ត

    ប្រធាន​ទីភ្នាក់ងារ USAID ថា សហរដ្ឋ​អាមេរិក​ចង់ឱ្យ​ដៃគូ​មាន​ឯករាជ្យភាព ជាជាង​ការ​ពឹង​ផ្អែក

    នាយិកា​ទីភ្នាក់​ងារសហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា​ USAID ​អ្នកស្រី​ Samantha Power​ បាន​បិទ​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ពុធ​ ដោយ​បាន​ផ្តល់​ការ​កត់​សម្គាល់​លើ​វឌ្ឍន​ភាព​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ហើយ​ថា​ ទីភ្នាក់ងារ​ USAID ​ចង់​ឃើញ​ដៃគូ​របស់​ខ្លួន​មាន​ឯករាជ្យ​ភាព​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ជា​ជាង​ការ​ពឹង​ផ្អែក​ ក្រោយ​ទទួល​បាន​ជំនួយ​អភិវឌ្ឍ​ប្រទេស។ នៅ​ឯ​សន្និសីទ​ព័ត៌មាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ​អ្នកស្រី​ Power​ បាន​ថ្លែង​ថា​ សហ​រដ្ឋ​អាមេរិក​បាន​ខិត​ខំ​ជួយ​ប្រទេស​កម្ពុជា​ ក្នុង​នាម​ជាដៃ​គូ​ តាម​រយៈ​ការ​ផ្តល់​ឱ្យ​នូវ​ជំនួយ​ឥត​សំណង​ ដែល​នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​មាន​បំណុល ​ក្នុង​ពេល​មាន​សុខ​សន្តិ​ភាព។​

    អានបន្ត
  • សកម្មជន​សិទ្ធិ​មនុស្សខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​វៀតណាម​ចាប់​ឃុំ
    អានបន្ត

    សកម្មជន​សិទ្ធិ​មនុស្សខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​វៀតណាម​ចាប់​ឃុំ

    សកម្មជន​សិទ្ធិ​មនុស្ស និង​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​ភ្នំពេញ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ សំណើ​នេះ​ធ្វើ​ឡើង​មុន​ពេល​ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ដឹក​នាំ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

    អានបន្ត
  • ពលរដ្ឋមួយចំនួន​ត្រូវបានសាក​សួរ​ជុំវិញ​ការ​មិនសុំ​​ការ​អនុញ្ញាត​ដើម្បីប្រារព្ធកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
    អានបន្ត

    ពលរដ្ឋមួយចំនួន​ត្រូវបានសាក​សួរ​ជុំវិញ​ការ​មិនសុំ​​ការ​អនុញ្ញាត​ដើម្បីប្រារព្ធកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

    ពលរដ្ឋចំនួនប្រាំបួននាក់ និងព្រះសង្ឃមួយអង្គ ត្រូវបានប៉ូលិសនាំទៅសាកសួរ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចុះកិច្ចសន្យាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខេត្តកំពត។ ក្រុម​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា កន្លែង​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​កាន់​តែ​រឹត​បន្តឹង។​ ពលរដ្ឋប្រមាណ១០នាក់ រួមទាំងព្រះសង្ឃមួយអង្គ បានប្រមូលផ្តុំគ្នានៅសួនច្បារសាធារណៈ ដើម្បីប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣៣ កាលពីថ្ងៃពុធ ក្នុងក្រុងកំពត។

    អានបន្ត
  • តុលាការ​ដាក់​បម្រាម​លោក ម៉ិច ដារ៉ា មិន​ឱ្យចេញ​ក្រៅ​ប្រទេស
    អានបន្ត

    តុលាការ​ដាក់​បម្រាម​លោក ម៉ិច ដារ៉ា មិន​ឱ្យចេញ​ក្រៅ​ប្រទេស

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់​បម្រាម​លើ​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច​ ដារ៉ា​ មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ ​បន្ថែម​លើ​នោះ លោក​ ដារ៉ា​ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​មួយ​ខែ​ម្តង​ តាម​ការ​កំណត់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី។​ លោក​ ម៉ិច ដារ៉ា ​ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​កាសែត​ដែល​ហ៊ាន​រាយ​ការណ៍​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ទី​ ៣០ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ​ពី​បទ​ញុះញង់​ ទាក់ទង​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ។​

    អានបន្ត
  • អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​រឿង​ចាប់​ជំរិត
    អានបន្ត

    អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​រឿង​ចាប់​ជំរិត

    អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន​ប្រទេស​កូរ៉េខាងត្បូង KBS News ដែល​បាន​ចុះផ្សាយ​អំពើ​បង្ខាំង​ពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់ និង​ចាប់​ជំរិត​នៅ​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ទូរទស្សន៍​កូរ៉េខាងត្បូង KBS News ជុំវិញ​អំពើ​បង្ខាំង​មនុស្ស និង​អំពើ​ចាប់​ជំរិត​នេះ មិនមែន​ជា​ការពិត​ឡើយ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ​ទាំងស្រុង។

    អានបន្ត
  • ស្នងការខេត្តកំពតបដិសេធនឹងការចុះផ្សាយថាមានការឃុំខ្លួនក្រុមយុវជនចំនួន១០នាក់
    អានបន្ត

    ស្នងការខេត្តកំពតបដិសេធនឹងការចុះផ្សាយថាមានការឃុំខ្លួនក្រុមយុវជនចំនួន១០នាក់

    បន្ទាប់ពីសារព័ត៌មាន The Cambodia Daily Khmer បានផ្សាយព័ត៌មានដែលមានខ្លឹមសារថា " ពលរដ្ឋចំនួន ១០នាក់ រួមទាំងព្រះសង្ឃផងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពតភ្លាមៗ អំឡុងពេលដែលពួកគេធ្វើការផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី ៣៣ឆ្នាំនៅថ្ងៃពុធនេះ ” រួចមក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដា្ឋននគរបាលខេត្តកំពត បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយច្បាប់ដោយបានបដិសេធទាំងស្រុងនូវការចុះផ្សាយ របស់សារព័ត៌មានខាងលើដែលបានចោទប្រកាន់មកអាជ្ញាធរ សមត្ថកិច្ចថាបានឃុំខ្លួនក្រុមយុវជនទាំង១០នាក់ រហូតមកដល់ថ្ងៃនេះមិនទាន់ដោះលែង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានអំពាវនាវដល់គ្រប់អង្គភាពសារព័ត៌មានឱ្យធ្វើការផ្សាយប្រកបដោយវិជ្ជាជីវៈ និងទទួលព័ត៌មានពីគ្រប់ភាគីអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិតណាមួយ ជាហេតុដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ច។

    អានបន្ត
  • តុលាការ​ដោះលែង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​លោក សៀម ភ្លុក បន្ទាប់​ពី​លោក​អនុវត្ត​ទោស ២ឆ្នាំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ
    អានបន្ត

    តុលាការ​ដោះលែង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​លោក សៀម ភ្លុក បន្ទាប់​ពី​លោក​អនុវត្ត​ទោស ២ឆ្នាំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ

    ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ទទួល​បាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃទី២៥ ខែតុលា បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង ២ ឆ្នាំ ក្នុង​សំណុំ​រឿង​បង្កើត​ គណបក្ស​បេះដូង​ជាតិ។ យ៉ាង​ណា​លោក សៀម ភ្លុក នៅ​តែ​ចាត់​ទុក​ការ​កាត់​ឱ្យ​ លោក​មាន​ទោស​និង​ជាប់​ឃុំ ២ឆ្នាំ ៦ខែ​កន្លង​មក​នេះ​ថា​ ជា​រឿង​អយុត្តិធម៌។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ ប្ដេជ្ញា​ចិត្ត​បន្ត​ជីវភាព​នយោបាយ និង​ទាមទារ​សិទ្ធិ​សេរីភាព ព្រម​ទាំង​យុត្តិធម៌​នៅ​ ក្នុង​សង្គម បន្ទាប់​ពី​លោក​ទទួល​បាន​សេរីភាព​វិញ។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ ថា​នឹង​បន្ត​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ​នៅ​ឡើយ។

    អានបន្ត
  • អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នឹង​ផ្អាក​ការងារ​មួយ​រយៈ ខណៈ​សុខភាព​លោក​ចុះ​ខ្សោយ ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ខែ
    អានបន្ត

    អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នឹង​ផ្អាក​ការងារ​មួយ​រយៈ ខណៈ​សុខភាព​លោក​ចុះ​ខ្សោយ ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ខែ

    អ្នក​សារព័ត៌មាន​ឯករាជ្យ​ លោក ម៉ិច ដារ៉ា ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃទី២៤ ខែតុលា ក្រោយ​ជាប់​ឃុំ​ចំនួន ២៥ថ្ងៃ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក ម៉ិច ដារ៉ា ដើម្បី​ឱ្យ​លោក​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន​ទៀត។

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន SV Asset
    អានបន្ត

    ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន SV Asset

    ប្រជាពលរដ្ឋ ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ នៅ​ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset Co.Ltd) ត​ទៅ​ទៀត។ សកម្មជន​បរិស្ថាន យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​យក​សំណើ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ប្រសើរ​ជាជាង​ទុក​បញ្ហា​ទាំង​អស់​នេះ​ចោល។ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​សម្រាប់​ចិញ្ចឹម​ជីវិត ស្ថិត​នៅ​ឃុំ​តានូន ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ទទូច​​ឲ្យ​រដ្ឋាភិបាល ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ដក​ហូត​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ពី​ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset Co.Ltd) ដោយ​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​មិនបាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​ក្រសួង​បាន​កំណត់​នោះ​ទេ។

    អានបន្ត
  • អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
    អានបន្ត

    អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

    អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដា​រ៉ា ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់ ពី​សហរដ្ឋអាមេរិក ត្រូវបាន​តុលាការ ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​២៤ ខែតុលា ក្រោយ​ជាប់ឃុំ​ជិត​១​ខែ​។​ ​ការដោះលែង​លោក ម៉ិច ដា​រ៉ា ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ក្រោយពី​អ្នកសារព័ត៌មាន​ឯករាជ្យ​រូបនេះ បាន​ចេញពី​វីដេអូ​សុំទោស​ឪពុក​កូន​គឺ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត និង​ទទួលស្គាល់ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅលើ​បណ្ដាញ​សង្គម​។​

    អានបន្ត
  • លោកម៉ិច ដារ៉ាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសុំទោសជុំវិញកំហុសឆ្គងរបស់ខ្លួន
    អានបន្ត

    លោកម៉ិច ដារ៉ាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសុំទោសជុំវិញកំហុសឆ្គងរបស់ខ្លួន

    លោកម៉ិច ដារ៉ា ដែលជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញហើយនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីជាប់ពន្ធធនាគាររយៈពេល២៥ថ្ងៃ។ការដោះលែងខាងលើធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានសុំទោស ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើកកន្លងទៅ។

    អានបន្ត
  • លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចេញវីដេអូសុំទោស
    អានបន្ត

    លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចេញវីដេអូសុំទោស

    លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ការ​សុំទោស​របស់​លោក​កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ​ចំពោះ​លោកហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថា​លោកសប្បាយចិត្តដែលបាន​នៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូនមិត្តភក្តិ អង្គការជាតិ និងអន្តរជាតិព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអា

    អានបន្ត
  • ពលរដ្ឋ​១០​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ក្រោយពី​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
    អានបន្ត

    ពលរដ្ឋ​១០​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ក្រោយពី​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

    ពលរដ្ឋ​ចំនួន ១០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ភ្លាមៗ អំឡុង​ពេល​ដែល​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ៣៣​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ។ ពលរដ្ឋ​ចំនួន ៩​នាក់ និង​ព្រះសង្ឃ ១​អង្គ នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ នេះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តាម​មាត់​ឆ្នេរ​ខេត្ត​កំពត ស្ថិត​ក្នុង​សង្កាត់​កំពង់កណ្តាល ក្រុង​កំពត ខេត្ត​កំពត ប៉ុន្តែ​ក្រោយ​ធ្វើការ​ផ្សព្វផ្សាយ​បាន​បន្តិច ក៏​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុង​កំពត ដើម្បី​សាកសួរ​តែម្តង។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo