កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​​ស្រ​ឡាញ់​ភេ​ទ​​ដូច​​គ្នា​​នៅ​​​កម្ពុ​ជា​ ​នៅ​​តែ​​ត្រូវ​​ប្រ​ឈម​​នឹង​​ការ​​រើស​​អើង​​

    ដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រិ​ទ្ធិ កាលពីដើម​សប្ដាហ៍​នេះ បានចេញ​លិខិត​ណែនាំ​ម្ចាស់​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យ​បញ្ឈប់​ការអត្ថាធិប្បាយ​និង​ការសម្ដែង ដែល​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ មែនទែនទៅ ការធ្វើ​អត្ថាធិប្បាយ​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មិនមែនជា​រឿង​ថ្មី​អ្វី​នោះទេ​។ របាយការណ៍​ស្ទង់​មតិ​មួយ រកឃើញថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នៅតែ​ត្រូវ​សង្គម​រើសអើង មិន​ផ្ដល់​តម្លៃ​។​ ​នៅ​កម្ពុជា កន្លងមក សំឡេង​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវបាន​បំបិទ​តាមរយៈ​ការគាបសង្កត់​និង​ការ​មាក់ងាយ​។ ប៉ុន្តែ​សព្វថ្ងៃនេះ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មាន​លក្ខណៈ​រឹងមាំ​ជាង​មុន​។ ពួកគេ​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​អំពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់ខ្លួន ព្រមទាំង​ហ៊ាន​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​ជា​ប្រយោជន៍​របស់​ក្រុម​ខ្លួន និង​សង្គមជាតិ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​នៅតែ​សង្កេតឃើញថា ការរើសអើង ការ​មាក់ងាយ ក៏ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​។​

  • ដោះ​​លែង​​អ្នក​​ដឹក​នាំ​​បាតុ​កម្ម​​ដោយ​​នៅ​​ជាប់​​បទ​​ចោទ​​ពីរ​

    បន្ទាយ​មាន​ជ័​យៈ អ្នករៀបចំ​បាតុកម្ម​តវ៉ា​ទារ​សំណង​ពី​ការប៉ះពាល់​ដោយ​ការជួស​ជុស​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​វ័យ ៣៧ ឆ្នាំ​លោក ឆេង ប៊ុន​ហាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ពីរ​ថ្ងៃ​និង​ទើប​បញ្ជូនទៅ​សាលាដំបូង​កាលពី​ម្សិលមិញ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​វិញ​ហើយ​នៅពេល​រសៀល​ថ្ងៃ​ដដែល​ប៉ុន្តែ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការ​ត្រូវ​ពិនិត្យ​តាម​តុលាការ​។​ ​លោក ឆេង ប៊ុន​ហាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​បាតុកម្ម​អស់​រយៈពេល ១២ លើក​ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​ការបណ្តេញ​ចេញពី​លំនៅឋាន​ដើម្បី​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ដែល​អាជ្ញាធរ​ថា​ជា​សកម្មភាព​ខុសច្បាប់​។ បាតុកម្ម​នោះបាន​រៀបចំ​រូប​ទីងមោង​តំណាង​មន្ត្រី​ពុករលួយ និង​អូស​រូបនោះ​នៅតាម​ផ្លូវ​ខណៈ​សហគម​ន៍​របស់​ពួកគេ​ប្រឈម​នឹង​ការបណ្តេញ​ចេញពីផ្ទះ​ដោយសារ​គម្រោង​ផ្លូវ​រថភ្លើង​។​

  • ពល​រដ្ឋ​ជំ​រុញ​ជា​ថ្មី​ទៀត​ឲ្យ​អា​ជ្ញា​ធរ​ប្រ​គ​ល់​ដី​ជូន​ពួក​គេ​តាម​ប​ញ្ជា​​នា​យក​រដ្ឋ​ម​ន្ត្រី​​

    អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​មួយចំនួន​បានចេញ​តវ៉ា​ជាថ្មីទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ព​ន្លឿ​ន​យន្តការ​កាត់​ដី​ឲ្យ​ពួកគេ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ខណៈ​ជម្លោះដីធ្លី​នៅ​តំបន់​នោះបាន​អូសបន្លាយ​ជិត​១០​ឆ្នាំ​។​ ​កាលពី​ឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ត្រី​បានចេញ​អនុក្រឹត្យ​កាត់​ដី​នៅ​តំបន់​បឹងកក់​ទំហំ​ជាង​១២​ហិកតា​ប្រគល់​ឲ្យ​អ្នកភូមិ​ជិត​១០០០​គ្រួសារ​វិញ ក្រោយពី​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការបណ្តេញចេញ​ឲ្យ​ទៅ​នៅក្រៅ​ក្រុង​ជា​ថ្នូរ​នឹង​កា​ផ្តល់​សំណង​ត្រឹម​៨​ពាន់​ដុល្លារ​និង​លុយ​ខ្មែរ​២​លាន​រៀល​ក្នុង​មួយ​គ្រួសារ​។​

  • CCHR ជំ​រុញ​​ឲ្យ​​រដ្ឋា​ភិ​បាល​​ដាក់​ចេញ​​នូវ​​ច្បាប់​​ប្រ​ឆាំង​​ការ​រើស​អើង​​យេន​ឌ័រ​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃទី​១៦​ខែធ្នូ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជាបន្ទាន់ និង​ដាក់ចេញ​នូវ​ច្បាប់​ប្រឆាំងនឹង​ការរើសអើង​យេនឌ័រ ។ ការជំរុញ​នេះ បាន​ធ្វើឡើង​នៅពេលដែល​CCHR ដាក់​សម្ពោធ​នូវ​របាយ​ការណ៍​ស្រាវជ្រាវ​មួយ មាន​ចំណងជើង​ថា​៖«​ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា​» នៅ​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។​ ​របាយការណ៍​នេះ​ត្រូវបាន​រៀបចំឡើង ក្រោយពី​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដ៏​ធំ​មួយ ពាក់ព័ន្ធ នឹង​អ្វីដែល​គេ​ដឹង ពីបទ​ពិសោធន៍​របស់​សិស្ស​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​របស់​CCHR ។

  • CCHR​​​៖​​អ្នក​​​ស្រ​លា​ញ់​​​ភេទ​​ដូច​គ្នា​​ ​ត្រូវ​បាន​​​រើស​អើង​​​តាម​​​គ្រឹះ​ស្ថាន​​​អប់រំ​​​នៅ​​ក​ម្ពុ​ជា​​​

    មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ស្តីពី​របាយការណ៍​ស្រាវជ្រាវ​ក្រោម​ចំណងជើង​ថា ការ​សម្លុត​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅតាម​សាលារៀន​ក្នុងប្រទេស​កម្ពុជា​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ទូទាំងប្រទេស​មួយ​អំពី​ការ​សម្លុត ដែល​ស្ត្រី​ស្រលាញ់​ស្ត្រី បុរស​ស្រលាញ់​បុរស អ្នក​ស្រលាញ់​ទាំង​ពីរភេទ និង​អ្នក​ប្តូរ​ភេទ (​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​) ជួបប្រទះ​ក្នុងអំឡុង​ពេលដែល​ពួកគេ​សិក្សា​តាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា និង​ផលប៉ះពាល់​រយះពេល​វែង​នៃ​ការ​សម្លុត​បែបនេះ​។​

  • រដ្ឋ​សភា​អ​នុ​ម័ត​សេច​ក្តី​ព្រាង​​ច្បាប់​ចំ​នួន​​៣​ ដោយ​​គ្មាន​ការ​តវ៉ា​ពី​តំ​ណាង​រាស្ត្រ​បក្ស​ប្រ​ឆាំង​​

    តំណាងរាស្ត្រ​ភាគតិច​របស់​គណបក្ស​ប្រឆាំង​៣៤​រូប​បាន​លើកដៃ​យល់ព្រម​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​គ្មាន​អ្នក​ឡើង​បញ្ចេញមតិ​ជំទាស់​នឹង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ទាំងនេះ​។​ ​ការបង្ហាញ​ភាព​ស្ងៀមស្ងាត់​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ​ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​ភាគតិច​នេះ សម្រេច​ព្រម​ចូលប្រជុំ​សភា​វិញ ក្រោយពី​ធ្វើពហិការ​ជិត​២​ខែក្រោយ​ពី មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ត្រូវ​ដកចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក សម រង្ស៊ី ត្រូវ​ប្រធានរដ្ឋសភា​ប្រកាសថា​អស់​ភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​និង​តុលា​ការចេញ​ដីការ​ឲ្យ​តាម​ចាប់ខ្លួន​។ ការចូល​ប្រជុំ​សភា​នេះ​ធ្វើឡើង​ក្រោយពី​មាន​កិច្ចព្រមព្រៀង​៤​ចំណុច​នា​ថ្ងៃ​១០ ខែធ្នូ​នេះ ដោយ​គណបក្សកាន់អំណាច​ព្រម​សន្យា ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ តាម​ស្មារតី​បង្រួបបង្រួម​ជាតិ ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ​។​

  • រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​​ណែ​នាំ​ឲ្យ​​បញ្ឈប់​​ការ​អត្ថា​ធិ​ប្បាយ​ឬ​សម្តែង​បង្អាប់​បន្ថោក​​​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​​

    រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញ​លិខិត​ណែ​នាំទៅ​ម្ចាស់​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​និង​ពី​ធី​ករ សិល្បករ បញ្ឈប់​ធ្វើការ​អត្ថាធិប្បាយ​ឬ​សម្តែង​នៅក្នុង​កម្មវិធី​នានា ដែលមាន​ន័យ​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។​ ​លិខិត​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ​មាន​ខ្លឹមសារ​ថា​ក្រសួង​ព័ត៌មាន​ស្នើ​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​មួយចំនួន ពិធីករ​-​ពិធី​ការិនី និង​សិល្បករ​-​សិល្បការិនី បញ្ឈប់​ធ្វើការ​អត្ថាធិប្បាយ​និង​សម្តែង​ក្នុង​កម្មវិធី​នានា បង្អាប់​បន្ថោក​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​និង​សិទ្ធិសេរីភាព​របស់​បុគ្គ​ល ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ លិខិត​បញ្ជាក់ថា​៖ “​រយៈពេល​កន្លងមក នៅតាម​អង្គភាព​ផ្សព្វផ្សាយ​មួយចំនួន​មាន​ពិធីករ ពិធី​ការិនី និង​សិល្បករ សិល្បការិនី មួយចំនួន​បានធ្វើ​អត្ថាធិប្បាយ​និង​សម្តែង​និយាយ​ចំអន់ បង្អាប់​បន្ថោក​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ទស្សនិកជន​សប្បាយរីករាយ​និង​ធ្វើ​ឲ្យ​កម្មវិធី​នោះ​មាន​ប្រជាប្រិយភាព​ថែមទៀត ប៉ុន្តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​និង​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។

  • អ្នក​​បុ​រី​​កី​ឡា​​ដាក់​​បណ្ដា​សា​​អ្នក​​ឃុប​ឃិត​​ឲ្យ​​សង់​​អគារ​​ទី ៩​

    ភ្នំពេញៈ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បុរី​កីឡា​កាលពី​ព្រឹក​ម្សិលមិញ​បានរៀបចំ​ពិធី​ដាក់​បណ្ដាសា​ដល់​បុគ្គល​មានអំណាច​មួយចំនួន​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរី​កីឡា​ក្នុងការ​លួច​បន្ត​ការសាងសង់​អគារ​ទី ៩ ដើម្បី​ជួល ឬ​លក់​ឲ្យ​អ្នកដទៃ​គ្រា​ដែល​ដំណោះស្រាយ​ដីធ្លី និង​លំនៅឋាន​របស់​ពួកគាត់​ត្រូវបាន​ពន្យារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​រហូត​មកទល់ពេលនេះ​អស់​ពេល​ជិត​មួយ​ទសវត្សរ៍​។​

  • កម្ពុជា​​៖ អ្នក​ប្រើ​ប្រាស់​​អ៊ីន​ធឺ​ណិត​​មាន​​ជាង​​៦​​លាន​​នាក់ ភាគ​ច្រើន​​ប្រើ​​ក្នុង​​ទូរ​​សព្ទ​​ចល័ត​

    ភ្នំពេញ​៖ មក​ទល់​​ខែ​កញ្ញា​​ឆ្នាំ​​២០១៥​​នេះ ទិន្ន​ន័យ​​អ្នក​ប្រើ​ប្រាស់​​ប្រព័ន្ធ​​អ៊ី​ន​​ធឺ​​ណេ​ត​​នៅ​​កម្ពុ​ជា​មាន​​ចំនួន​​៦​​លាន​​២​​សែន​​នាក់ ដែល​​ក្នុង​នោះ​​ភាគ​ច្រើន​​ប្រើ​ប្រាស់​​ក្នុង​​ទូរ​​សព្ទ​​ចល័ត​។ នេះ​​បើ​តាម​​អត្ថបទ​​ចុះ​ផ្សាយ​​របស់​​ទី​ភ្នាក់​ងារ​សា​ព័​ត៌មាន AKP​។ តាម AKP កម្ពុជា​​មាន​ការ​ប្រើ​ប្រាស់​​ស៊ីម​​ទូរ​​សព្ទ​​ជាង​២១​​លាន​​ស៊ីម ជាប់​​ចំណាត់​ថ្នាក់​​ទី​​២​​នៅ​​តំបន់​​អា​ស៊ាន​។​ ​តាម​ការអះអាង​របស់​លោក កាន ច័ន្ទ​មេ​តា្ត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មកដល់​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ចំនួន​៦​លាន​២​សែន​នាក់ ដែល​ក្នុងនោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​ស្ទើរតែ​៩៨​ភាគរយ​ទៅហើយ​។​

  • ប្រធាន UNHCR បង្ហាញ​​ទស្សនៈ​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍ ក្នុង​​ទិវា​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​

    ​ក្នុង​ឱកាស នៃ​​ពិធី​​ប្រា​រព្ធ​​ខួប​​លើក​​ទី​​៦៧ នៃ​​ទិ​វា​​សិទ្ធិ​មនុស្ស​​អន្តរជាតិ អ្នកស្រី Wan Hea Lee ប្រធាន​ការិយា​ល័យ​​ឧ​ត្ត​ម​​ស្នង​ការ​​សិទ្ធិ​មនុស្ស របស់​​អង្គការ​​សហ​​ប្រជា​តិ​​ប្រចាំ​​កម្ពុជា​(UNHCR) ត្រូវ​បាន​​ផ្តល់​ឱកាស​​ថ្លែង​​សុន្ទរកថា​​ដ៏​​មាន​​ខ្លឹម​សារ​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍ នៅ​ចំពោះ​មុខ មន្ត្រី​រ​​ដ្ឋា​ភិបាល​​គ្រប់​លំដាប់​​ថ្នាក់ សិស្ស​​និស្សិត យុវជន​​កាក​បាទ​ក្រហម យុវជន​​កាយ​​រិ​ទ្ធ និង​​ព្រះសង្ឃ​​ប្រមាណ​​ជិត​​៣​​ពាន់​​អង្គ​​នាក់​។​

  • ទិ​វា​​ សិ​ទ្ធិ​​មនុស្ស​​ មាន​​ការ​​ស្នើ​​ឲ្យ​​គិត​គូរ​​ភេទ​​ទី​ ​៣

    ភ្នំពេញៈ សិទ្ធិ​របស់​ក្រុម​ស្រី​ស្រឡាញ់​ស្រី បុរស​ស្រឡាញ់​បុរស មនុស្ស​ស្រឡាញ់​ទាំង​បុរស​ទាំង​ស្ត្រី និង​មនុស្ស​ប្តូរ​ភេទ (LGBTI) គឺជា​ចំណុច​ផ្តោត​សំខាន់​នៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។​ ​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​អង្គការ CamAsean ជា​អង្គ​ការតស៊ូ​មតិ​តំណាង​ឲ្យ​ក្រុម​ប្រជាជន​ដែល​គេ​គិតថា​ទិវា​នេះ​រួមមាន​ការសម្ដែង​ផ្សេងៗ​ដោយ​ក្រុមមនុស្ស​ស្រី​ស្រឡាញ់​ស្រី​មនុស្ស​ប្តូរ​ភេទ និង​រូបថត និង​ខ្សែភាពយន្ត​ដែល​បង្ហាញ​ពី​ជីវិត និង​ការតស៊ូ​នៃ​ក្រុម LGBTI​។​ ​លោក គង់ យ៉ា​រ៉ា អ្នកសម្របសម្រួល​អង្គ​ការ CamAsean បាន​ថ្លែងថា​៖ «​ថ្ងៃនេះ​អ្វីៗ​គឺ​និយាយ​ពី​អ្នក​ដែល​រង​ភាពអយុត្តិធម៌​។ យើង​ជា​តំណាង​ពី​សហគមន៍ LGBTI នារី​រកស៊ី​ផ្លូវភេទ​អ្នក​ប្រើ​គ្រឿងញៀន និង​អ្នកមាន​ផ្ទុកមេរោគ​អេដស៍​»​។​

  • ​បទ​យកការណ៍​៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ធ្វើឡើង​ព្រម​គ្នា​ទាំង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​

    ​មនុស្ស​រាប់ពាន់​មកពី​ក្រុម​ផ្សេងៗ​ដែលមាន​និន្នាការ​ខុសគ្នា​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ទីតាំង​ធំៗ​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​។ ក្រុមទី​១​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​គឺ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្រោម​ប្រធានបទ​«​សិទ្ធិ​យើង សេរីភាព​យើង គ្រប់ពេលវេលា​»​ដែលមាន​មនុស្ស​ចូលរួម​ប្រហែល​២០០០​នាក់​។​ ​ដោយឡែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចែកជា​ពីរ​ក្រុម​ទៀត​គឺ​ក្រុមទី​១​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​មាន​អ្នកចូលរួម​ប្រមាណ​៣០០០​នាក់​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រោម​ប្រធានបទ​គឺ​សេរីភាព​បញ្ចេញមតិ​។​

  • បទ​យក​ការណ៍៖ ​អ្នក​ដើរ​ក្បួន​សិទ្ធិ​មនុស្ស​ទាម​ទារ​ឲ្យ​រដ្ឋាភិ​បាល​ប្រគល់​ដី​ឲ្យ​ក​សិករ​វិញ​

    អ្នក​បាត់​បង់​ដី​ធ្លី​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​បាន​ធ្វើ​យុទ្ធ​នា​ការ​ដើរ​​ហែ​ក្បូន​ក្នុង​ទិ​​វាសិទ្ធិ​មនុ​ស្ស​​​អន្តរ​​​ជា​តិ​​​១​០​ធ្នូ​ឆ្នាំ​​​​២០១៥​នេះ ដែល​ពួក​គេ​ថា​ដើម្បី​ជំរុញ​ឲ្យ​​រដ្ឋា​ភិបាល​ពន្លឿនដក​ហូត​ដី​ជាង​៤​ពាន់​ហិ​ក​​​តា​ពី​ក្រុ​មហ៊ុន​ប្រគល់​ឲ្យ​​​ពួក​​​គេ​ជិត​១០០០​គ្រួសារ​វិ​ញ។ អ្នក​ចូល​រួម​ដើរ​ហែ​ក្បូន​បាន​ចេញ​ដំណើរ​ពី​តំបន់​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​ស្រុក​ឱរ៉ាល់​ឆ្ពោះ​​ទៅ​ទីរួម​ខេត្ត​កំពង់​ស្ពឺ​ក្នុង​​ច​​ម្ងាយ​​ផ្លូវ​​ប្រហែល​​១០០​គីឡូ​ម៉ែត្រ​ដោយ​ឆ្លង​កាត់​មុខ​ស្នាក់​ការ​ក្រុម​ហ៊ុនធំៗ​២​ដែល​ពួក​គេ​​ថា​​​​បាន​រំលោ​ភ​យ​ក​​ដី​អ្ន​ក​​ភូមិ។ អ្នក​ដើរ​ហែ​ក្បូន​មាន​សម្លៀក​បំពាក់​ចម្រុះ​ពណ៌​ពាក់​មួក​ស្លឹក​ត្នោតបង់ក​ក្រមាភា​​គ​​​​ច្រើន​ប្រើស្បែក​ជើ​ង​​ផ្ទា​​​ត់​ធ្វើ​ដំណើរ​​ក្នុង​​ស្ថាន​​ភាព​​ស្ងាត់​ស្ងៀម​តែ​ទឹក​មុខ​​ហាក់​បង្ក​ប់​នូវ​​ភា​​​ព​​​ឈឺ​ចាប់។

  • ពល​រដ្ឋ​រាប់​រយ​នាក់​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​សៀម​រាប​ពន្លឿន​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​

    ប្រជា​ពល​រដ្ឋ​ប្រមាណ​៧០០​នាក់​មក​ពី​៦​សហគមន៍​​ក្នុង​ខេត្ដ​សៀម​រាប​ ជំរុញ​​ឲ្យ​អាជ្ញាធរ​​និង​ស្ថា​ប័ន​​​ពាក់​ព័ន្ធ ពន្លឿន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​និង​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដី ​ដើម្បី​ឲ្យ​​ពួក​គេរ​ស់​នៅ​​ស្រប​​ច្បាប់​។ ការ​ទាម​ទារ​នេះ​ធ្វើ​ឡើង​ដោយ​ប្រជា​សហ​គមន៍​មក​ពី​ស្រុក​បន្ទាយ​ស្រី​ ស្រុក​ស្វាយ​លើ ស្រុក​អង្គ​ធំ ក្រុង​សៀម​រាប ស្រុក​​ប្រាសាទ​​បាគង​​និង​ស្រុក​​ជី​​ក្រែង ​​ ក្នុង​ការ​ប្រារព្ធ​សិទ្ធិមនុស្ស​អន្ដរ​អន្ដរ​ជាតិ​១០​ធ្នូ​​ដែល​​មាន​​ការ​​ចូល​​រួម​​ពី​​សហ​​ព័ន្ធ​​សហ​​ជីព​ផង​​ដែរ​។ ពិធី​អប​អរសាទរទិវា​សិទ្ធិ​មនុស្ស​អន្ដរ​ជាតិ​លើក​ទី​៦៧ ក្រោម​​ប្រ​ធាន​​បទ«យុត្ដិធម៌»​ធ្វើ​ឡើ​ង​ក្នុ​ង​​ខេត្ដ​​សៀម​​រាប​ នា​ព្រឹក​​ថ្ងៃ​​ទី​៨​​​ខែ​ធ្នូឆ្នាំ​២០១៥​នេះ រៀប​ចំ​​ដោយ​អង្គ​ការ​​ការ​ពារ​​​សិទ្ធិមនុស្ស​​លីកា​​ដូ​ខេត្ដ​​សៀម​រាប​។​

  • រដ្​ឋាភិបាល​នឹង​​អប​អរ​សា​ទរ​ទិ​វា​សិទ្ធិ​មនុស្ស ក្រោម​ប្រធាន​បទ”​សិទ្ធិ​យើង សេរី​ភាព​យើង​ជា​និរន្តរ៍”​

    ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នឹង​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ​”​សិទ្ធិ​យើង សេរីភាព​យើង​ជា​និរន្តរ៍​”​។​ ​លោក ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​នៅ​ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​សហកា​រ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​។ លោក​បន្តថា​ឆ្នាំនេះ គណៈកម្មាធិការ​នឹង​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​នេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១១ ដោយមាន​ការចូលរួម​ជា​គណៈអធិបតី​ពី​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

  • ក្រុម​សិទ្ធិមនុស្ស​គ្រោង​ហែ​ក្បួន​នៅ​ភ្នំពេញ​ខណៈ​អាជ្ញាធរ​ហាមឃាត់​

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ពួកគេ​នឹងធ្វើ​ការ​ហែរ​ក្បួន​ពី​គោលដៅ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ទៅកាន់​រដ្ឋសភា ក្រសួងយុត្តិធម៌ និង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃទី​១០​ខែធ្នូ​ខណៈ​អាជ្ញាធរ​ថា​មិន​អនុញ្ញាតិ​ឲ្យ​ដើរ​ក្បួន​។​ ​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​២០​រួមមាន​សមាគម​អា​ហុក វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អង្គការ​ខុមហ្វ្រែល អង្គការ​និ​ច​ហ្វិ​ច និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ប្រារព្ធ​ទិវា​នេះ​នឹងមាន​ការសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ប្រតិកម្ម​ហៅ​កាត់​ថា​CHRAC​។ ចំណែក​សកម្មជន​សិទ្ធិមនុស្ស​និង​អង្គការ​សមាគម​មួយក្រុម​ទៀត ដែល​ហៅថា​ជា​ក្រុម​មិត្ត​១០​ធ្នូ​បាន​ដើរ​ក្បួន​តាំងពី​ថ្ងៃ​៦​នឹង​មកជួប​ជុំគ្នា​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី​១០​ខែធ្នូ​។​ ​

  • ​ខ្មែរក្រោម​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​

    ​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៦ ខែធ្នូ បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប​លើក​ទី​៦៧ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ការ​ប្រារព្ធ​ពិធី​នេះ គឺ​ក្នុង​បំណង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦៧ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែធ្នូ ផង និង​ដើម្បី​លើកឡើង​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម ផង​។​ ​ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែល​ឋិត​នៅ​បុរី​សហគមន៍​ព្រៃនគរ ក្នុងភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលមាន​ពលរដ្ឋ​ខ្មែរក្រោម​ជិត ២០០​នាក់​ចូលរួម រួមទាំង​ព្រះសង្ឃ​ផងដែរ​។​

  • ​អង្គការ​លីកាដូ​ផ្អាក​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​តាម​ពន្ធនាគារ​ជា​លើកដំបូង​នៅ​ឆ្នាំនេះ​

    ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ សម្រេច​ផ្អាក​ការរៀបចំ​ទិវា​សិទ្ធិមនុស្ស​នៅតាម ពន្ធនាគារ​ជា​លើកដំបូង​នៅ​ឆ្នាំនេះ ដោយ​អង្គការ​នេះ​ចោទថា អាជ្ញាធរ​មានការ​រឹតត្បិត​សេរីភាព​ក្នុង​ការរៀបចំ​ខ្លាំងពេក​។​ ​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ អង្គការ​លីកាដូ តែង​រៀបចំ​ទិវា​សិទ្ធិមនុស្ស នៅតាម​ពន្ធនាគារ​នានា​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ឆ្នូ​។ ការរៀបចំ​បារ​ព្ធ​ទិវា​១០​ធ្នូ តាម​ពន្ធនាគារ​គោលដៅ​នោះ អង្គការ​លីកាដូ មាន​រៀបចំ​ការផ្តល់​ម្អូ​ប​អាហារ សម្ភារ​ប្រើប្រាស់ និង ការនាំ​អ្នក​ជាប់ឃុំ​លេងល្បែង​កំសាន្ត ដើម្បី​បង្ក​បរិយាកាស​រីករាយ​ជាដើម​។​

  • ពលរដ្ឋ​នៅ​ពោធិ៍សាត់​សុំ​ឲ្យ​ព​ន្លឿ​ន​ដោះស្រាយ​ជម្លោះដីធ្លី​និង​បញ្ឈប់​ការប្រើ​ហិង្សា​

    ​ប្រជាពលរដ្ឋ​ជា​សកម្មជន​ដីធ្លី​ប្រមាណ​៥00​នាក់​នៅ​ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ដ ព​ន្លឿ​ន​ដោះស្រាយ​ជម្លោះដីធ្លី​ឲ្យ​បាន​ឆាប់ និង​បញ្ឈប់​ការប្រើ​ហិង្សា​មកលើ​ពួកគាត់​ក្នុងពេល​តវ៉ា​រក យុត្ដិធម៌​និង​ប្រមូលផ្ដុំ​សម្ដែង​មតិ​។​ ​ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុងពេល​ហែ​ក្បួន​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ​លើក​ទី​៦៧ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។ ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​នោះ មួយចំនួន​អ្នកមាន​ជម្លោះដីធ្លី និង​ខ្លះ ទៀត​សកម្មជន​ធនធានធម្មជាតិ បាន​ហែ​ក្បួន​ចេញពី​តាម​បណ្ដា​ឃុំ​មួយចំនួន ក្នុងស្រុក​ក្រគរ ឆ្ពោះទៅកាន់​ទី រួម​ខេត្ដ​ពោធិសាត់ និង​តំបន់​ផ្សារ​មួយចំនួន​។ ពួកគេ​បាន​ស្រែក​តាម​ឧបករណ៍​បំពង​សម្លេង​ទាមទារ​ឲ្យ អាជ្ញាធរ​បញ្ឈប់​ប្រើ​ហិង្សា​មកលើ​ប្រជាពលរដ្ឋ និង​ព​ន្លឿ​ន​ដោះស្រាយ​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​ផងដែរ​។​

  • បទ​សម្ភាសន៍​​អំពី​​គោល​ការណ៍​​ណែ​នាំ​​ស្ដី​ពី​​ធុរ​កិច្ច​​និង​​សិទ្ធិ​​មនុស្ស​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ

    ការធ្វើ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម ឬ​សហគ្រាស​ខ្នាតតូច និង​មធ្យម ទាំង​ជាតិ និង​អន្តរជាតិ ជា​កម្លាំងចលករ​សំខាន់ ដើម្បី​រុញច្រាន​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចជាតិ​ឲ្យ​ដើរ​ទៅមុខ​។​ ​ទោះជា​យ៉ាងណា នៅ​ប្រទេស​កម្ពុជា ព័ត៌មាន​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស ឬ​ការបំផ្លាញ​ធនធានធម្មជាតិ តាមរយៈ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ធុរកិច្ច តែង​កើតមាន​ឡើងជា​ញឹកញយ​។ ទាក់ទង​បញ្ហា​នេះ អង្គការសហប្រជាជាតិ បានអនុម័ត​នូវ «​គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​» កាលពី​ខែមិថុនា ឆ្នាំ​២០១១ ដើម្បី​ធានាថា ការវិនិយោគ​ក្នុង​វិស័យ​ធុរកិច្ច អាច​ផ្ដល់នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​សង្គមជាតិ​ទាំងមូល​។​ ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បានផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដើម្បី​ពន្យល់​លម្អិត​អំពី​គោលការណ៍​ណែនាំ​នេះ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo