កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស

    ថ្ងៃ​៤ ខែធ្នូ ឆ្នាំ​២០១៥ - ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់ យ៉ាងតិចណាស់​នៅក្នុង ១៦ រាជធានី​និង​ខេត្ត នឹង​ប្រមូល​ផ្តុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៦៧ នៃ​ទិវា​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ ដែល​នៅ​ក្នុងនោះ​នឹងមាន​ការប្រមូលផ្តុំ​គ្នា​ជា​ក្រុម​ធំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

    អានបន្ត
  • ​សហជីព​ចង់​ជួប​សភា មុន​អង្គនីតិបញ្ញត្តិ​នេះ​ពិភាក្សា​ច្បាប់​គ្រប់គ្រង​សហជីព​

    ​ភ្នំពេញ​—​សហជីព​កម្មករ​មួយក្រុម​បានដាក់​លិខិត​ទៅកាន់​ប្រធាន​សភាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ស្នើសុំ​ឲ្យ​ប្រធាន​សភាជាតិ​ធ្វើ​អន្តរាគមន៍​ឲ្យ​មានការ​ប្រជុំ​មួយ​រវាង​សហជីព និង​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា មុន​ពេលដែល​អ្នកតំណាង​រាស្ត្រ​នៅក្នុង​សភាជាតិ​សម្រេច​ប្រជុំ​ធ្វើការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។ សហជីព​យល់ថា សេចក្តីព្រាងច្បាប់​នេះ​នៅមាន​លក្ខណៈ​រឹតបន្តឹង​សេរីភាព​។​

  • លោក សម រង្ស៊ី ថា​លោក ហេង សំរិន គ្មាន​មូលដ្ឋាន​ប្តឹង​រូបលោក​ពីបទ​បរិហាកេរ្តិ៍​

    ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែងថា​ប្រធានរដ្ឋសភា លោក ហេង សំរិន ពុំមាន​មូលដ្ឋាន​ក្នុងការ​ចោទ​រូបលោក​ពីបទ​បរិហាកេរ្តិ៍​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ ដោយ​អះអាងថា​លោក​មិនបាន​និយាយ​ឈ្មោះ​នរណាម្នាក់​ក្នុងការ​សរសេរ​របស់​លោក​។ ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ អញ្ជើញលោក សម រង្ស៊ី ចូលមក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក សាកសួរ​ពី​រឿង​បរិហាកេរ្តិ៍ តាម​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​លោក ហេង សំរិន​។ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​ថា​៖ “​យើង​ចងចាំ​ថា របប​កើត​ថ្ងៃ ៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់គេ កាត់ទោស​ប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា​ជា​ជន​ក្បត់ជាតិ​”​។​

  • ​តុលា​ការចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​អ្នក​កាន់​ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​

    ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី និង​ជំនួយការ​របស់​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ករណី​ចោទប្រកាន់​ក្លែងបន្លំ​ឯកសារ​រឿង​ព្រំដែន​។​ ​លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ដោយ​ចោទ​លោក​៣​បទ​ចោទ គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។ លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីរ​ថ្ងៃ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន ដោយ​ចោទថា​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។​

  • ក្រសួងការបរទេស​បំភ្លឺ​សភាពការណ៍​ទៅ​អន្តរជាតិ​និង​វាយបក​អ្នក​រិះគន់​

    ​វ៉ាស៊ីនតោន​--​ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​លិខិត​ចំនួន​ពីរ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បកស្រាយ​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​និង​រដ្ឋសភាជាតិ​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​វាយបក​ខ្លាំង​ចំពោះ​អ្នក​រិះគន់​។​ ​ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​សំទុះ​នៃ​ការរិះគន់​ជា​អន្តរជាតិ​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់​ក្នុងនោះ​មាន​មកពី​សភា​សហគម​ន៍​អឺរ៉ុប សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក អង្គការសហប្រជាជាតិ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង សមាជិកសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​ជាដើម​។​

  • លោក​​សម រង្ស៊ី​​រង​​បណ្តឹង​​ពី​​លោក​​ហេង សំរិន​​ដោយ​​សារ​​ផ្សាយ​​​បន្ត​​បន្ទូល​​អតីត​​ព្រះ​​មហា​ក្សត្រ​

    ភ្នំពេញ—តុលា​ការ​រាជ​ធានី​​ភ្នំពេញ​បាន​​ចេញ​​ដី​កា​កោះ​​ថ្មី​​មួយ​​ទៀត​​បង្គាប់​​ឲ្យ​​លោក ​សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​​សង្គ្រោះ​​ជាតិ​ចូល​​ទៅ​កាន់​​អយ្យការ​​អម​​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ​ នៅ​​ដើម​​ខែ​​មករា​ខាង​​មុខ​​នេះ​ ទាក់​​ទិន​​នឹង​​បណ្តឹង​​បរិ​ហា​កេរ្តិ៍​ ដែល​​ប្រធាន​​សភាជាតិ​​កម្ពុជា​គឺ​​លោក ​ហេង សំរិន​ អះ​អាង​​ថា​​មាន​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​រូប​លោក។​ នេះ​​បើ​យោង​​​ទៅ​តាម​​ដីកា​កោះ​​ចេញ​​ដោយ​​ព្រះ​​រាជ​អាជ្ញា​​រង​​មួយ​​រូប​​នៃ​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ​​និង​​អ្នក​​នាំ​​ពាក្យ​​នៃ​​គណ​បក្ស​​ប្រ​ឆាំង។​

  • ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កំពុង​ពិនិត្យមើល​សេចក្តីព្រាងច្បាប់​សហជីព​

    ​ភ្នំពេញ​—​សេចក្តីព្រាងច្បាប់​សហជីព​បាន​ទៅដល់​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភាជាតិ កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បានអនុម័ត​សេចក្តីព្រាងច្បាប់​នេះ ដោយ​គ្មាន​ការកែប្រែ​។ នេះ​បើ​យោងទៅតាម​អ្នកនាំពាក្យ​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស និង​អ្នកនាំពាក្យ​របស់​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា​។​

  • ស្ថាប័ន​​រដ្ឋ​​កាន់​​តែ​​ច្រើន​​បើក​​ទូលាយ​​ព័ត៌​មាន​​តាម​​ហ្វេស​ប៊ុក

    ភ្នំពេញ—​ការ​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​ ក្នុង​​ការ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ និង​​សេចក្តី​ជូន​​ដំណឹង​​ទៅ​​ដល់​​សាធារ​ណ​ជន​ បាន​​ក្លាយ​​ជា​​ទំនោរ​​ថ្មី​​មួយ​សម្រាប់​​មន្ត្រី​​រាជ​រដ្ឋា​ភិបាល​និង​​ស្ថាប័ន​​សា​ធារ​ណៈ។​ មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ទើរតែ​គ្រប់​ស្ថាប័ន​រដ្ឋ​ ឬ​ក្រសួង​ បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​រៀងៗ​ខ្លួន។ ទំព័រ​ហ្វេសប៊ុក​ របស់​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​ទៀត​សោត​ មួយ​ចំនួន​ធំ​មាន​ភាព​សកម្ម​ ដោយ​បង្ហោះ​នូវ​សកម្មភាព​របស់​ស្ថាប័ន​ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ ​សំណូម​ពរឲ្យ​សាធារណជន​ចូល​រួម​ក្នុង​យន្តការ​សាធារណៈ​ ការ​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ទូទៅ​ ឬ​សេចក្តី​ជូនដំណឹង​ដល់​អ្នក​សារព័ត៌មាន​ជា​ដើម​។

  • ​តុលាការខេត្ត​ក្រចេះ​កោះហៅ​អ្នកមាន​ជម្លោះដីធ្លី​ឲ្យ​ចូល​បំភ្លឺ​ករណី​កាប់​រាន​ដី​រដ្ឋ​

    ​សាលាដំបូង​ខេត្តក្រចេះ កាលពី​ថ្ងៃ​ពុធ បាន​កោះហៅ​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​៣​នាក់ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ករណី​ជម្លោះដីធ្លី ដែល​ប្តឹង​ដោយ​អាជ្ញាធរ ពាក់ព័ន្ធ​ការកាប់​រាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ។​ ​អ្នកស្រី​ឌី សុ​ភី រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ប្រាប់​អ្នកយកព័ត៌មាន​VOD​ថា​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​លោក ទុ​ត វី​នី​ត ចេញ​ដីកា​កោះហៅ​ស្វាមី​គាត់​លោក ខឹម ចេ​ន និង​ប្រជាពលរដ្ឋ​២​នាក់​ទៀត ឲ្យ​ចូល​បំភ្លឺ​នៅថ្ងៃនេះ ទៅតាម​បណ្តឹង​របស់​អភិបាលស្រុក​ចិត្រ​បុរី លោក ហង្ស ចាន់​ឌី ដែល​ចោទ​ពីរ​បទល្មើស កាប់​រាន​ព្រៃ ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​។ ប៉ុន្តែ​អ្នកស្រី​ថា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ដីកា​នោះ គឺ​ឈ្មោះ​អ្នកប្តឹង បែរជា​ប្រជាពលរដ្ឋ​មកពី​ភូមិ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ទៅវិញ​។​

  • តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​រង​ការវាយដំ​គ្រោង​ស្វែងរក​យុត្តិធម៌​ពី​សហគមន៍​អន្តរជាតិ​

    ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​រង​ការវាយដំ​ពី​សំណាក់​មនុស្ស​មួយក្រុម​ដែល​គេ​ស្គាល់​ថា​គាំទ្រ​បក្ស​កាន់អំណាច​នោះ ឲ្យ​ដឹងថា​ពួកគេ​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​បន្ថែមទៀត បើ​តុលាការ​នៅ​កម្ពុជា​មិនអាច​ចាត់ការ​ទៅលើ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។​

  • ​លោក កឹម សុខា អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រយ័ត្នប្រយែង​ការបញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​ក​

    ​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជួបជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដោយ​អំពាវ​នា​ឲ្យ​យុវជន​របស់​គណបក្ស​ចៀសវាង​ប្រើពាក្យ​អសុរោះ​និង​បញ្ចេញ​ទស្សនៈ​ណាមួយ ដែល​លោក​ថា​អាច​នាំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ដល់​ការចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​ ​លោក កឹម សុខា ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​តំណាង​យុវជន​មកពី​២៥​រាជធានី​ខេត្ត​ប្រមាណ​ជា​២០០​នាក់​ក្នុង​ស្នាក់ការ​គណបក្ស​នៅ​ចាក់អង្រែ​ក្រោម​។ លោក​មានប្រសាសន៍ថា​លោក​មិន​ចង់ឃើញ​យុវ​ជនណាម្នាក់​រង​ទុក្ខ​ដោយសារ​ការបញ្ចេញ​ទស្សនៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ​។ លោក​បន្តថា​ទោះបី​ជាមាន​ជន​ណា​ប្រើពាក្យ​អសុរោះ​មកលើ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​លោ​កថា​យុវជន​ត្រូវ​ចៀសវាង​តបត​ដោយ​ពាក្យ​ប្រមាថ​និង​ហិង្សា​ទៅវិញ​។​

  • ​សមត្ថកិច្ច​ជាង​២៥០០​នាក់​ត្រៀមខ្លួន​អនុវត្ត​ផែនការ​ចាប់​លោក សម រង្ស៊ី ប្រសិន​មក​តាម​ច្រក​សៀមរាប​

    ​របាយការណ៍​ស្តីពី​ផែនការ​អនុវត្ត​ដីកាចាប់ខ្លួន លោក សម រង្ស៊ី បង្ហាញថា​ក្រសួងមហាផ្ទៃ​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​ជាង​២៥០០​នាក់ ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង ប្រសិនបើ​លោក​មក​កម្ពុជា​វិញ​តាម​ខេត្តសៀមរាប​។​ ​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បន្ទាប់ពី​លោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨​ថា​លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​។​ ​ឯកសារ​ស្តីពី​ផែនការ​អនុវត្ត​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី សម្រាប់​នៅ​ខេត្តសៀមរាប ចុះ​ថ្ងៃទី​១៦​ខែវិច្ឆិកា ឲ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​រាប់សិប​និង​រាប់រយ​នាក់​នឹងដាក់​ត្រៀម​នៅ​ច្រក​សំខាន់ៗ​មួយចំនួន ដែល​បូក​សរុបទៅ​មាន​ទៅដល់​ជាង​២៥០០​នាក់​។ កម្លាំង​ទាំងនោះ​មាន​មកពី​កងការពារ​ដែនអាកាស កងរាជ

  • ​តុលាការ​កោះហៅ​លោក សម រង្ស៊ី រឿង​បរិហាកេរ្តិ៍​លោក ហេង សំរិន តាម​ហ្វេ​ស​ប៊ុ​ក​

    ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​បរិហាកេរ្តិ៍​ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពី​ខែវិច្ឆិកា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​១​ខែធ្នូ ឲ្យ​ដឹងថា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ អញ្ជើញលោក សម រង្ស៊ី ចូលមក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក សាកសួរ​ពី​រឿង​បរិហាកេរ្តិ៍ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​លោក ហេង សំរិន​។​

  • ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

    ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar កាលពី​ថ្ងៃ​ចន្ទ បានប្រគល់​សារតាំង​របស់លោក​ជូន​លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី ជាការ​បង្ហាញ​ពី​ការចាប់ផ្តើម​បេសកកម្ម​របស់លោក​នៅ​កម្ពុជា​។​ ​លោក Edgar បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជំនួស​លោក​Jean-Francois Cautain​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ឲ្យ​ដឹងថា​ការ​ប្រគល់ជូន​សារតាំង​នេះ​បញ្ជាក់​ពី​ការទទួលស្គាល់​ជា​ផ្លូវការ​ថា​លោក​Edgar​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​លោក Edgar មិនមែនជា​អ្នក​មក​ថ្មី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ដោយ​លោក​បាន​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ចាប់ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០០០​។​

  • ការស្រាវជ្រាវ​ឃើញថា​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់​រងគ្រោះ​ហិង្សា​ផ្លូវភេទ​និង​រាងកាយ​

    ​ភ្នំពេញ​—​អំពើហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​នៅមាន​អត្រា​ខ្ពស់​ដោយ​យ៉ាងហោចណាស់​មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​កម្ពុជា​ប្រាំ​នាក់​បាន​រងគ្រោះ​ដោយ​អំពើហិង្សា​ផ្លូវភេទ​និង ឬ​អំពើហិង្សា រាងកាយ ដែល​ប្រព្រឹត្ត​ដោយ​បុគ្គល​ជា​ដៃគូ​ជិតស្និទ្ធ​របស់​ពួកគេ​។ ទង្វើ​នេះ​ជាការ​បន្ថែម​ឱ្យមាន​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ចុងក្រោយ​ដែល​បានធ្វើ​ឡើងជា​លើកដំបូង​ដោយ​ក្រសួង​កិច្ចការនារី​ក្រោម​ការសហការ​របស់ UN Women​។​

  • មេធាវី​ប្តឹង​បន្ថែម​ឲ្យ​ចាប់​មេដឹកនាំ​បាតុកម្ម​ដែលមាន​ករណី​វាយ​តំណាងរាស្ត្រ​

    ​មេធាវី​៤​នាក់​ដែល​ការពារ​ក្តី​តំណាងរាស្ត្រ​បក្សប្រឆាំង​អះអាងថា​ពួកគេ​នឹងដាក់​ពាក្យ​ប្តឹង​បន្ថែមទៀត​ទៅ​តុលាការ ដើម្បី​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​លើ​មេដឹកនាំ​ធ្វើបាតុកម្ម​ដែល​បង្ក​ឲ្យ​មាន​ហិង្សា​វាយ​តំណាងរាស្ត្រ​កន្លងមក​។​ ​កាលពី​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​២​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​បាតុករ​មួយក្រុម​ព្រួត​គ្នា​វាយ​ឲ្យ​របួស​បាក់ដៃ​បាក់​ឆ្អឹ​ក​ច្រមុះ​និង​ផ្នែក​ខ្លះទៀត​លើ​ផ្ទៃមុខ​ពេល​មាន​បាតុករ​ច្រើន​រយ​នាក់ តវ៉ា​មុខ​មន្ទីរ​រដ្ឋសភា​ទាមទារ​ឲ្យ​លោក កឹម សុខា កូតា​មកពី​គណបក្ស​បក្សប្រឆាំង​ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​ ​ក្រោយពី​មានការ​ថ្កោលទោស​ទាំង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​ការបញ្ជា​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​ផង​នោះ​ជនសង្ស័យ​៣​នាក់​ដែល​គេ​ស្គាល់​ថា​អ្នកខ្លះ​ជា​ទាហាន​ផង​នោះ​បានចេញ​សារភាពថា​ពួកគេ​ជា​អ្នក​វាយ​តំណាងរាស្ត្រ​។​

  • របាយ​ការណ៍​​អង្គ​ការ​​លី​កាដូ៖ ជន​​រង​គ្រោះ​​នៃ​​ការ​​រំលោភ​​សេព​​សន្ថវៈ​​ពិបាក​​រក​យុត្តិធម៌​

    ភ្នំពេញ—បញ្ហា​​​​រំលោភ​​​​សេព​​​​សន្ថវៈ​​​នៅ​​​តែ​​​បន្ត​​មាន ​ហើយ​​វា​​ជា​​បញ្ហា​​រ៉ាំ​រ៉ៃ​​នៅ​​ប្រទេស​​កម្ពុជា។​ ក្រុម​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​បាន​​និយាយ​​ថា ជន​​រង​​គ្រោះ​​ដោយ​​ការ​​ចាប់​​រំលោភ​​សេពសន្ថវៈ​​ហាក់​​ដូច​​ជា​​ត្រូវ​​តែ​​បង់​​ប្រាក់​​ទៅ​​ស្ថា​ប័ន​​មាន​​សមត្ថ​​កិច្ច​​ដើម្បី​​រក​​ជំនួយ​ ខណៈ​​ពេល​ដែល​​ជន​​សង្ស័យ​​ដែល​មាន​​ប្រាក់​​អាច​ទិញ​​នូវ​​សេរី​ភាព​​របស់​​ខ្លួន។ ​នេះ​​បើ​​យោង​​ទៅ​​តាម​របាយ​​ការណ៍​​របស់​​សម្ព័ន្ធ​​ខ្មែរ​​ជំរឿន ​និង​​ការពារ​​សិទ្ធិ​​មនុស្ស​​លី​កាដូ។​

  • របាយការណ៍ៈ តុលាការ​ពុករលួយ​បង្ក​ការ​លំបាក​ដល់​ការ​វិនិយោគ

    ភ្នំពេញៈ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​បាន​ទទួល រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ខណៈ​គណៈ​មេធាវី​អន្តរជាតិ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ពុករលួយ ស៊ី​សំណូក និង​ឥទ្ធិពល​នយោបាយ។ របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «យុត្តិធម៌ ប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺ​បញ្ហា​ប្រឈម​ដល់​ឯករាជ​ភាព​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា» បាន​ពិពណ៌នា​ពី​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៃ​ដំណើរ​ការ​របស់​តុលាការ​កម្ពុជា និង​បាន​លើក​ឡើង​ពី​កង្វះ​ទំនុក​ចិត្ត​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ពី​ប្រជាជន​ក្នុង​ស្រុក និង​ជន​បរទេស។ ពាណិជ្ជករ​ថ្លែង​ថា គុណភាព​របស់​ប្រព័ន្ធ​តុលាការ​កំពុង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​វិនិយោគ ឬ​មិន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • ​តុលាការ​ខេត្ត​ក្រចេះ​កោះហៅ​សកម្មជន​ដីធ្លី​ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​

    សកម្មជន​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ក្រចេះដែល​ធ្លាប់​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​វៀតណាមការពារ​ដី​អ្នកភូមិ ត្រូវបានតុលាការខេត្ត​នេះ កោះ​ហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ចន្ទ​នេះ ចោទប្រកាន់ថាជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឆបោក​។​ ​តំណាង​សហគមន៍​នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ឃី ឆាយ អាយុ​៥៤​ឆ្នាំ ឱ្យវីអូឌី(​VOD)ដឹង​មុន​ចៅក្រម​សាកសួ​រថាលោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ឆបោក ដូច​ការចោទប្រកាន់​ទេ​។ លោក​ថាអ្វី​ដែល​លោក​បាន​ធ្វើ​កន្លង​ទៅគឺ​តវ៉ា​នឹង​ក្រុមហ៊ុន​ប៊ិន​ភឿក​២ របស់​វៀតណាម មិន​ឱ្យ​រំលោភ​យក​ដីអ្នកភូមិ​ជាង​៧០០​ហិកតា​។ លោក​ថា​៖ “​ខ្ញុំ​មិន​ធ្លាប់​ដែល​ឆបោក​គេ​អី​ផង ដល់​អ៊ីចឹង​ខ្ញុំ​មិនដឹង​សោះ​តែ​ម្តង ត្រឹម​តវ៉ា​ដីធ្លី តែ​រឿង​ឆបោក​អី​នោះ ខ្ញុំ​មិនដែល​”​។​ ​អ្នក​ភូមិ​ម្នាក់​នៅ​ភូមិ​ស្រែ​ថ្មី លោក ពៅ សាវឿន អះអាង​ដែរ​ថាលោក ឃី ឆាយ ធ្លាប់​ដឹកនាំ​អ្នកភូមិ​ដែល​មាន​ជម្លោះ​ដីធ្លីទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាង​មួយខែ ប្រឆាំង​នឹង​ក្រុមហ៊ុន​ប៊ិន​ភឿក​២ របស់​វៀតណាម​។​ លោក​ថាជា​លទ្ធផល​នៃ​ការតវ៉ា​ពេលនោះ រដ្ឋាភិបាល​សម្រេច​កាត់​ដី​នៅ​តំបន់​នោះ​៧៥០​ហិកតាឱ្យ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​វិញ កាលពី​ឆ្នាំ​២០១៤​។​

  • សមាជិក និង​មន្ត្រី គ.ជ.ប ១១ រូប ទៅ​សិក្សា​បច្ចេកទេស​នៃ​ការបោះឆ្នោត​នៅ​កូរ៉េខាងត្បូង

    សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោតជាតិ​ចំនួន ៣ រូប និង​មន្ត្រី​បច្ចេកទេស៨រូប​ទៀត នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ស្អែក​នេះ។ ដំណើរ​ទស្ស​និច្ច​នេះ ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ការបោះឆ្នោត​ដោយ​សេរី​និង​យុ​ត្តិ។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា អ្ន​ន​នាំពាក្យ គ.ជ.ប។ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន៣រូប រួមទាំង​មន្ត្រី៨ រូប​ទៀត នឹង​ចាក​ចេញពី​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​កូរ៉េខាងត្បូង​នៅ​ថ្ងៃស្អែក​នេះ។ ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​កូរ៉េ​នោះ រួមមាន លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ.ជ.ប, លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ.ជ.ប និង​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិក​គ.ជ.ប ព្រមទាំង​មន្ត្រី​ជំនាញ ៨រូប​ទៀត តាម​នាយដ្ឋានផ្សេងៗ មានដូចជា នាយកដ្ឋាន​ច្បាប់ និង​នាយកដ្ឋាន​រដ្ឋា​បាល ជាដើម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo