កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • "យុវជន​ជា​ភ្នាក់ងារ​សំខាន់​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា"

    មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ឡើង​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​កម្ពុជា ភាគ​ច្រើន​លើសលប់​ជា​បុរស​ដែល​មាន​វ័យ​ក្មេង ជាពិសេស​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។ កត្តា​នេះ​ជា​ផ្នែក​មួយ ដែល​រាំង​ស្ទះ​ដល់​ការ​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​កម្ពុជា។ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល យល់​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ យុវជន​គឺ​ជា​ចលករ​សំខាន់​ក្នុង​ការ​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ ក្នុង​វេទិកា​ជជែក​ពិភាក្សា​យុវជន​ស្ដីពី "ទស្សនៈ​យេនឌ័រ និង​ការ​ចូលរួម​របស់​យុវជន​ជា​បុរស ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី" នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ចាត់​ទុក​ថា អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ក្តៅ ជា​បញ្ហា​អាទិភាព តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សង្គម និង​ប្រទេស​ជាតិ​ប្រកប​ដោយ​សមធម៌។

  • អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​បិទ​ច្រក​ចូល​វិទ្យុ​ទាមទារ​ឲ្យ​ពន្លឿន​បើក​ប្រាក់​អតីត​ភាព​ការងារ

    អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ បាន​បិទ​ច្រក​ចេញ​ចូល​របស់​វិទ្យុ​នោះ ដើម្បី​ទាមទារ​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បើក​ប្រាក់​អតីត​ភាព​ការងារ​ដល់​ពួក​គេ។ ប៉ុន្តែ​ការ​បិទ​ច្រក​ចេញ​ចូល​នោះ ប៉ះពាល់​ដល់​ការងារ​បុគ្គលិក​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ការ បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ខ្លះ។ អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ ១០​នាក់ បន្ត​លើក​បដា និង​ស្រែក​ដាក់​មេក្រូ​រិះគន់ លោក ម៉ម សូណង់ដូ នៅ​ពី​មុខ​ស្ថានីយ​វិទ្យុ​នោះ​ក្រោយ​ពី លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​នេះ​មិន​ព្រម​បើក​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​ពួក​គេ។ ឈាន​ដល់​ថ្ងៃ​ទី​៤ នៃ​ការ​តវ៉ា​របស់​អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ ពួក​គេ​បាន​បិទ​ច្រក​ចេញ​ចូល​របស់​វិទ្យុ និង​បាន​គរ​ពោះវៀន​កង់​ជាច្រើន ត្រៀម​ដុត​ទាមទារ​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បើក​ប្រាក់​អតីត​ភាព​ការងារ។ ប៉ុន្តែ​ការ​បិទ​ច្រក​ចេញ​ចូល​មិន​ឲ្យ​បុគ្គលិក​ដទៃ​ចេញ និង​ចូល​ធ្វើ​ការ​នេះ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​អ្នក​ឈប់ និង​អ្នក​បន្ត​ធ្វើ​ការ។

  • ក្រសួង​នឹង​ពិភាក្សា​នៅ​ខែ​ក្រោយ​នេះ​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​បន្ថែម​​

    ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាងថា ការពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ដល់​កម្មករ នៅ​ខែ​ក្រោយ​នេះ នឹង​ប្រព្រឹត្តទៅ​ដោយ​តម្លាភាព ខណៈ​ការសម្រេច​ដំឡើង​កាលពី​ឆ្នាំទៅ បង្ក​ឲ្យ​ផ្ទុះ​ការតវ៉ា និង​ឈាន​ទៅ​សម្លាប់​កម្មករ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​ ។​ ​កាលពី​ឆ្នាំទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ អប្បបរមា​ដល់​១២៨​ដុល្លារ បន្ទាប់​ពី​ក្រុមអ្នកតវ៉ា យ៉ាងតិច​៥​នាក់​ត្រូវ​គេ​បាញ់សម្លាប់ និង​ជិត​៤០​នាក់​ផ្សេង​ទៀត​ត្រូវ​បាញ់​ឲ្យ​រងរបួស តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ ។

  • ក្រសួង​មហាផ្ទៃ​​ប្រតិកម្ម​នឹង​អត្ថបទ​របស់​លោក​ Brad Adams​ អំពី​លោក​ជា ស៊ីម

    ភ្នំពេញ—លោក​នាយ​ឧត្តម​សេនីយ៍​ឯក ​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ គ្រោង​នឹង​ដាក់​លិខិត​មួយ​ច្បាប់​ទៅលោក​ ប្រេដ​ អាដាម៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ដើម្បី​ទាម​ទារ​ឱ្យធ្វើ​ការ​«សុំទោស»​ដល់​សព​លោក​ ជា​ ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​និង​អត្ថបទ​របស់​លោក​ ដែល​និយាយ​អំពី​តួនាទី​របស់​លោក​ ជា ស៊ីម​ នៅ​ក្នុង​របប​ខ្មែរ​ក្រហម។​

  • កម្មករ​ប្រមាណ​២​ពាន់​នាក់​នៅ​រោងចក្រ​គ័ន​ថេក​ខេត្ត​តាកែវ​ទាមទារ​ប្រាក់​ខែ​គោល​១២៨​ដុល្លារ

    កម្មករ​កម្មការិនី​ប្រមាណ ២​ពាន់​នាក់​នៅ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក គ័ន​ថេក កម្ពុជា (KUAN TECH) ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​បាន ១២៨​ដុល្លារ​តាម​រដ្ឋាភិបាល​ប្រកាស។ កម្មការិនី​ឈ្មោះ ជុំ ស្រីអូន ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រកាស​ថា កម្មករ​ម្នាក់​ត្រូវ​បាន​ប្រាក់​ខែ​គោល ១២៨​ដុល្លារ​ក្នុង ១​ខែ ប៉ុន្តែ​ថៅកែ​បើក​ឲ្យ​ពួក​គាត់​តែ ១២៣​ដុល្លារ ទើប​កម្មករ​ដែល​ធ្វើ​ការ ៥​ខែ​ឡើង ទៅ​នាំ​គ្នា​សាកសួរ។ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា ថៅកែ​ជនជាតិ​ចិន រក​ទះ​កំផ្លៀង​គាត់​នៅ​ពេល​គាត់​ហៅ​កម្មករ​ដទៃ​ឲ្យ​ចូលរួម​តវ៉ា ព្រោះ​ថៅកែ​មិន​គោរព​ច្បាប់​ក្នុង​ប្រទេស។ កម្មករ​ដទៃ​ឃើញ​ដូច្នេះ ក៏​លើក​គ្នា​តវ៉ា​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា មក ទាមទារ​ឲ្យ​ថៅកែ​បំពេញ​សិទ្ធិ​កម្មករ​ទាំងអស់ និង​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១២៨​ដុល្លារ តាម​រដ្ឋាភិបាល​ប្រកាស​ផង៖ «អ្នក​ដែល​ចូល​ខែ​២ ថ្ងៃ​ទី​៦ ក៏​គេ​អត់​ទាន់​ឲ្យ​ពេញ​សិទ្ធិ​ដែរ គេ​ថា​ឲ្យ​ផាត់​ខែ​២ ចោល គេ​គិត​យក​ខែ​៣ បាន​គេ​ថា​គ្រប់​បី​ខែ ព្រោះ​ដល់​ខែ​ហ្នឹង​គេ​អត់​គិត​ឲ្យ​បាន​តែ ១២៣ ហ្នឹង បាន​បងៗ​កម្មករ​នាំ​គ្នា​តវ៉ា»។

  • ពលរដ្ឋ​ប្ដឹង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា​ថា​ប្រើ​ហិង្សា​និង​គំរាម​កំហែង

    ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្ដឹង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ពី​បទ​ដឹក​នាំ​កង​កម្លាំង​ចាប់​អ្នក​ភូមិ​ដាក់​ខ្នោះ និង​វាយ​ដំ​រាងកាយ ទាក់ទិន​ជម្លោះ​ទាមទារ​ដី​ស្រែ ៧១​ហិកតារ។ ចំណែក​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បដិសេធ​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​មិន​បាន​ប្រើ​អំពើ​ហិង្សា​ដូច​ការ​ចោទ​នោះ​ទេ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​មន្ត្រី​កង​រាជ​អាវុធហត្ថ ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​នឹង​វិន័យ​កងទ័ព រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស ឬ​យ៉ាង​ណា?

  • របាយការណ៍៖ ចំនួន​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​កុមារ​កំពុង​ថយ​ចុះ

    វ៉ាស៊ីនតោន—កាលពី​ថ្ងៃ​ច័ន្ទ ទី៨ ខែ​មិថុនា​កន្លង​ទៅ​នេះ ​ការ​ស្រាវជ្រាវ​ជា​ទូទៅ​មួយ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ជា​កុមារ​នៅ​កម្ពុជា​កំពុង​ថយ​ចុះ។ ការ​ស្រាវជ្រាវ​ជាទូទៅ​របស់​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ ឬ International Justice Mission (IJM) ដែល​ជា​អង្គការ​មួយ​ដែល​ស៊ើប​អង្កេត​អំពី​ស្ថានភាព​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​កុមារ​កម្ពុជា​ អាយុ​ចាប់​ពី​១៧​ឆ្នាំ​ចុះ​ក្រោម ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពី​៨,៦ភាគរយ​នៅ​ឆ្នាំ២០១២ មក​ត្រឹម​២,២ភាគរយ​មក​ត្រឹម​ខែ​មិនា ឆ្នាំ២០១៥​នេះ។

  • តុលាការ ចេញដីការ ឃុំខ្លួនតាអាយុ៧៧ឆ្នាំ ពីបទចាប់រំលោភ ចៅស្រី អាយុ១៦ឆ្នាំ ដាក់ពន្ធនាគារ

    លោក នៅ យ៉ារ័ត្ន ចៅក្រមសើបសួរសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥នេះ បានចេញដីកាឃុំខ្លួន បុរសវ័យ៧៧ឆ្នាំម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយ ចាប់រំលោភលើចៅស្រី បង្កើតរបស់ខ្លួន អាយុ១៦ឆ្នាំ។ សូមបញ្ជាក់ថា លោកតាអាយុ ៧៧ឆ្នាំ បានចាប់រំលោភចៅ ស្រីបង្កើតអាយុ១៦ឆ្នាំ រហូតមានផ្ទៃពោះ៦ខែ តាំងពីមុនចូលឆ្នាំខ្មែរ មកម៉្លេះ ទើបតែបែកការណ៍នៅពេល នេះ ក៏ត្រូវបាននគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

  • សហរដ្ឋអាមេរិក​បន្ត​ជំរុញឲ្យ​កម្ពុជា​មាន​តម្លាភាព​ក្នុង​ដំណើ​រការបង្កើត​ច្បាប់​​

    ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក លើកឡើងថា ខ្លួន​នៅតែ​បន្ត​ជំរុញ​ឲ្យមាន​ការសន្ទ​នា និង​អំពាវនាវ​ឲ្យ​កម្ពុជា​មាន​តម្លាភាព​ក្នុង​ដំណើការ​នៃ​ការបង្កើត​ច្បាប់ ខណៈ​រដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​មួយចំនួន ដែល​សង្គម​ស៊ីវិល​អះអាង​ថា​នឹង​រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការធ្វើ​ប្រតិបត្តិការ និង​ការ​បញ្ច​ញ​មតិ​របស់​ខ្លួន និង​ប្រជាពលរដ្ឋ ។​

  • ប្រើ​ល្បិច​ ចាប់រំលោភ​នារី​ ម្នាក់​រួច​គេច​ទៅ​ថៃ តែ​ជាប់​កណ្តាប់ ដៃ​ប៉ូលិស​ដដែល

    ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ មិថុនា ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះរបស់ ខ្លួនក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់ ក្នុងផ្ទះសំណាក់ កាលពី ថ្ងៃទី៣១ ឧសភា កន្លងមក រួចហើយបានគេចខ្លួន ទៅប្រទេសថៃ ។

    អានបន្ត
  • យូមែន​រ៉ៃត៍​វ៉ច្ឆ៖ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-សមាគម​មាន​ផល​ប៉ះពាល់​ខ្លាំង

    អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក​នេះ​និយាយ​ថា ប្រសិន​បើ​រដ្ឋសភា​កម្ពុជា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​គណៈ​រដ្ឋមន្ត្រី​ទើប​អនុម័ត​នោះ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការងារ​របស់​អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ។

  • ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​

    ព្រះមហាក្សត្រ​ ព្រះបាទនរោត្តមសីហមុនី បានប្រកាសឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែលច្បាប់នេះ​​នឹង​ដាក់ទោស​ទណ្ឌ​ជាប់ពន្ធនាគារ និង​ការពិន័យជាប្រាក់​ចំពោះ​អ្នក​លក់ និង​អ្នកចែកចាយ​ផលិត​ផល​ថ្នាំ​ជក់​​ ដែល​ប្រព្រឹត្ត​ខុស​​តាម​​ការកំណត់។​

  • ផ្ទះ​ពីរ​ខ្នង​របស់​ពលរដ្ឋ​នៅ​ខណ្ឌ​ឫស្សីកែវ​ត្រូវ​អាជ្ញាធរ​រុះរើ​​

    យ៉ាងហោច​ណាស់​ផ្ទះ​ពីរ​ខ្នង​របស់​ពលរដ្ឋ នៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០ នាក់​ចុះ​រុះរើ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ម្ចាស់ផ្ទះ​អះអាងថា អាជ្ញាធរ​មិន​បាន​ជូនដំណឹង​ជាមុន​ឡើយ ។​

  • រដ្ឋាភិបាល​ចុះ​បញ្ជី​ឲ្យ​តែ​អង្គការ​អព្យាក្រឹត

    ក្រោម​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូងចម្រាស​ដែល​បាន​​អនុម័ត​​ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី កាលពី​ថ្ងៃ​សុក្រ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រដ្ឋាភិបាល ចាត់ទុក​ថា​ «​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​​ជាតិ​» នឹង​មិន​ចុះ​បញ្ជី​ឲ្យ​ទេ ខណៈ​អង្គការ​ដែល​ទទួល​បាន​ការ​ចុះ​បញ្ជី​ត្រូវតែ​​​ «អព្យាក្រឹត​ចំពោះ​​រាល់​គណបក្ស​នយោបាយ​​ទាំងអស់​»​។ នេះ​បើ​តាម​ច្បាប់​ចម្លង​នៃ​សេចក្តី​ព្រាង​ច្បាប់​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​។

  • ប្រជាពលរដ្ឋ​៥០​គ្រួសារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​តផ្ទុះ​ការ​តវ៉ា​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ផ្លូវ​រថភ្លើង

    សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ព្រឹក​នេះ​ថ្ងៃ​ទី​១១ មិថុនា ២០១៥ នេះថា មានប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ដោយ​អ្នកខ្លះ​លើក​បដា​ពាក្យស្លោក និង​អ្នកខ្លះ​ពាក់​.​ក ពាក់ព័ន្ធ​នឹង​​ការ​ទាមទារ​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី ដែល​រង​ផល​ប៉ះពាល់​លើ​ដី​ផ្លូវ​រថភ្លើង ។

  • មេ​សហជីព​គ្រោង​ជួប​ប្រជុំ​និយាយ​ពី​ប្រាក់ខែ​កម្មករ​ឆ្នាំ​ក្រោយ

    ភ្នំពេញៈ ការ​ចរចា​​សម្រាប់​ប្រាក់​​ឈ្នួល​អប្បបរមា​ឆ្នាំ​ក្រោយ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា​នឹង​​ធ្វើ​ឡើង​​ចន្លោះ​ពី​ខែ​កក្កដា​ដល់​ខែ​តុលា ហើយ​មេដឹកនាំ​សហជីព​នឹង​ជួប​ប្រជុំ​គ្នា​នា​ខែ​នេះ ដើម្បី​ពិភាក្សា​ថា​តើ​ប្រាក់​ខែ​ចំនួន​ប៉ុន្មាន​ដែល​ពួកគេ​នឹង​ទាមទារ​។

  • ទី​បំផុត កម្ម​ករ​រ​រាប់​ពាន់​នាក់​​​នៅ​​រោង​ចក្រ​ M&V ​​​ព្រម​ចូល​ធ្វើ​​ការវិញហើយ​​

    កូដ​កម្ម​មួយដែល​បាន​​ធ្វើ​ឡើង​​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​​ដោយ​​កម្ម​ករ​​ជាង ២.០០០ នាក់​មក​ពី​រោង​ចក្រ​មួយ​​ក្នុង​រាជ​​ធានី​ភ្នំពេញ​ ដែល​ផ្គត់​ផ្គង់​​ សម្លៀក​បំពាក់​ដល់​ក្រុម​ហ៊ុន​លក់​​​សម្លៀក​បំពាក់លំដាប់​ថ្នាក់​ពិភពលោក H&M បាន​បញ្ចប់​ហើយ​​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​សហ​ជីព​​បាន​​​បន្ថយ​​ការ​ទាម​ទារ​​​របស់​ខ្លួន ហើយ​​​​គាំទ្រ​​លក្ខ​ខណ្ឌ​មួយ​ដែល​​កម្ម​ករ​​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ពេញ​សម្រាប់​រយៈពេល​​ធ្វើ​កូដ​កម្ម ​​នេះ​​​បើ​យោង​តាម​​​តំណាង​​សហ​ជីព​បាន​លើក​ឡើង។

  • តុលាការកោះកុងជំនុំជម្រះ​ក្តីក្រុមហ៊ុនប្តឹងពលរដ្ឋ

    កោះកុងៈ ​សាលា​​ដំបូង​ខេត្ត​កោះ​កុង កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​បើក​សវន​ាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​របស់​​​ក្រុម​ហ៊ុន​​​​ហេង​​ហ៊ុយ ​​​ដែល​​បាន​​ប្តឹង​​​តំណាង​​ប្រជា​ពលរដ្ឋ​ម្នាក់​​​ជាគូ​​ភាគី​ទំនាស់​រឿង​ដីធ្លី ពី​បទ​​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ ទាក់​ទង​នឹង​​ការ​បំពុល​គោឲ្យ​​ងាប់​​២​ក្បាល។

  • អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់​អតីត​ការងារ​ជា​លើក​ទី​២

    ជា​ការ​ពិត​ណាស់ ដូចដែល​បាន​គ្រោង​ទុកជា​មុន របស់​អតីត​ក្រុម​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ(FM105) ដែល​បាន​យក​ថ្ងៃ​ទី​១០ មិថុនា ២០១៥ នេះ ជា​ថ្ងៃ​ប្រមូលផ្តុំ​គ្នា​ជា​លើក​ទី​២ ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គេ បន្ទាប់​ពី​ក្រុមហ៊ុន​សូណ​ង់​ដូ ខូ​អិ​ល​ធី​ឌី បញ្ឈប់​បុគ្គលិក​បម្រើ​ការងារ​ចំនួន​១០​នាក់ ហើយ​មិន​បើកប្រាក់​បៀវត្ស​ដល់​បុគ្គលិក ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo