កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ពលរដ្ឋ​នៅ​ព្រះវិហារ​ខ្វះ​ដី​ធ្វើ​ស្រែ​រដូវ​វស្សា​ដោយសារ​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន

    ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច កំពុង​កើត​មាន​ច្រើន​ឡើងៗ​ក្នុង​ស្រុក​ទាំង​៧ នៅ​ខេត្ត​ព្រះវិហារ។ ក្រុម​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ទោះបី​ជា​មាន​បញ្ហា​ទំនាស់​ដីធ្លី​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​មាន​វិធានការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ដែល​បណ្ដាល​​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ជួប​បញ្ហា​ជា​ច្រើន រួម​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ឬ​ក៏​បាត់បង់​ដី​ស្រែ​ចម្ការ​ជាដើម។ អ្នក​ភូមិ​ប្រមាណ ៦​នាក់ នៅ​ឃុំ​សង្កែ​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​នាំ​គ្នា​គេច​ចេញ​ពី​ផ្ទះ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​ភ័យខ្លាច​កម្លាំង​ប៉ូលិស​តាម​ចាប់​ខ្លួន​ពួកគេ​បញ្ជូន​ទៅ​តុលាការ។

  • នគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួនពូ ក្រោយរំលោភ ក្មួយស្រី បានសម្រេច ចប់ចុងចប់ដើម

    បុរសជនជាតិ វៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជនរងគ្រោះប្តឹង ពីបទ រំលោភក្មួយស្រីមិនទាន់គ្រប់អាយុ និងមានសតិមិនល្អ ហើយត្រូវនាំខ្លួន យកទៅសាកសួរ និងបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការ តាមច្បាប់ ។

  • លោកស៊ុំ ចាន់គា ប្រធានអាដហុកប្រចាំខេត្តបន្ទាយមានជ័យ ត្រូវទីប្រឹក្សានៅព្រឹទ្ឋសភាទូរស័ព្ទគំរាម

    បន្ទាយមានជ័យ៖ ប្រធានសមាគមការពារសិទ្ឋិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយជ័យ លោក ស៊ុំ ចាន់គា រងការគំរាមកំហែង ពីសំណាក់ បុរសម្នាក់ ដែលអះអាងថាខ្លួន ជាទីប្រឹក្សា នៅក្នុងព្រឹទ្ធសភា ហើយក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុន យ៉ប អេស៊ា(ខេមបូឌា)លីមីតធីត Job Asia (Cambodia) Limited បានប្រើទូរស័ព្ទដៃលេខ ០៩៧ ៦១០៨ ៣៣៣ គំរាមកំហែងមកលើរូបលោក ខណៈដែលសមាគមអាដហុក ជួយការពារសិទ្ឋិកម្មករនៅគ្រាដែលក្រុមហ៊ុនខាងលើ យកពលករទៅបោកប្រាស់ នៅក្នុងប្រទេសថៃ។

  • ពលរដ្ឋ​នៅ​ព្រះវិហារ​ខ្វះ​ដី​ធ្វើ​ស្រែ​រដូវ​វស្សា​ដោយសារ​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន

    ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច កំពុង​កើត​មាន​ច្រើន​ឡើងៗ​ក្នុង​ស្រុក​ទាំង​៧ នៅ​ខេត្ត​ព្រះវិហារ។ ក្រុម​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ទោះបី​ជា​មាន​បញ្ហា​ទំនាស់​ដីធ្លី​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​មាន​វិធានការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ដែល​បណ្ដាល​​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ជួប​បញ្ហា​ជា​ច្រើន រួម​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ឬ​ក៏​បាត់បង់​ដី​ស្រែ​ចម្ការ​ជាដើម។ អ្នក​ភូមិ​ប្រមាណ ៦​នាក់ នៅ​ឃុំ​សង្កែ​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​នាំ​គ្នា​គេច​ចេញ​ពី​ផ្ទះ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​ភ័យខ្លាច​កម្លាំង​ប៉ូលិស​តាម​ចាប់​ខ្លួន​ពួកគេ​បញ្ជូន​ទៅ​តុលាការ។

  • អតីតតារាបាល់ទាត់​ដេវីដ ប៊ែកខេម មកទស្សនកិច្ច​នៅកម្ពុជា ​ផ្តោតពី​​អំពើហិង្សា​លើ​កុមារ​

    អតីតតារាបាល់ទាត់​ជនជាតិ​អង់គ្លេស​ លោក ដេវីដ ប៊ែកខេម(David Beckham) បាន​មក​បំពេញទស្សនកិច្ច​នៅកម្ពុជារយៈពេល​២ថ្ងៃ​ ក្នុង​នាម​ជា​ឯកអគ្គរាជទូតសុច្ឆន្ទៈរបស់​អង្គការយូនីសេហ្វ ដោយ​ផ្តោតទៅ​លើ​ការយកចិត្តទុកដាក់កុមាររងគ្រោះនៅកម្ពុជា។​ សេចក្តីប្រកាស​ព័ត៌មានរបស់​យូនីសេហ្វ ផ្សាយនៅថ្ងៃ​ទី​១៥ ខែមិថុនានេះ ឲ្យ​ដឹង​ថា​លោក ដេវីដ ប៊ែកខេម ឯកអគ្គរាជ​ទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វ និងដៃគូ ដែលកំពុងជួយគាំទ្រដល់កុមាររងគ្រោះពីការរំលោភបំពានលើរាងកាយ ផ្លូវភេទ និងផ្លូវចិត្ត និង​កុមារដែលងាយរងគ្រោះពីសំណាក់គ្រោះថ្នាក់ផ្សេងៗទៀត។ សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ថា នៅដើមឆ្នាំ២០១៥នេះ គឺជាទិវាខួបលើកទី១០របស់លោក ដេវីដ ប៊ែកខេម ដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ ហើយរូបលោករួមទាំងអង្គការបានបង្កើតនូវមូលនិធិមួយដែលមានឈ្មោះថា“លេខ៧ - មូលនិធិដេវីដ ប៊ែកខេម និងយូនីសេហ្វ” ដើម្បីជួយការពារកុមារពីគ្រោះថ្នាក់។

  • អាជ្ញាធរ​គំរាម​រុះរើ​ផ្ទះ​ពលរដ្ឋ​ដោយ​គ្មាន​ផ្តល់​សំណង

    ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​​បឹងឈូក​បាន​អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បាន​ដាក់​កម្លាំង​ប្រមាណ​ជាង​ ២០ ​នាក់​ប្រដាប់​ដោយ​ពូថៅ ញញួរ និង ដែកគាស់ មក​គំរាម​កំហែង​ធ្វើការ​រុះរើ​ផ្ទះ​របស់​ពួកគាត់ ដោយ​យក​លេស​ថា​ដើម្បី​ធ្វើការ​ឈូសឆាយ​បើក​ផ្លូវ​លេខ ១៨០៨ តភ្ជាប់​ទៅ​នឹង​ផ្លូវ​ ៥៩៨ ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​របស់​សាធារណជន។

  • ក្រសួង​ការបរទេស​អាមេរិក​បន្ត​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

    ក្រសួង​ការបរទេស​​អា​មេ​រិ​ក និង​​ទីភ្នាក់ងារ​​អាមេរិក​​សំរាប់​​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ​ទើប​តែ​​បាន​​​ផ្ញើ​​របាយការណ៍​​មួយ ទៅ​កាន់​​សភា​អាមេរិក​​កាល​ពី​ថ្ងៃ​ទី១១​មិថុនា​​កន្លងទៅ ​ដែល​​ក្នុង​​នោះ​​ក៍​​មាន​និយាយ​​ពី​​ប្រទេស​កម្ពុជា​​ផងដែរ​។ ​របាយការណ៍ ​ស្តីពី ​ដំណើរ​ការ​​ប្រជាធិប​តេយ្យ​​​​និង​​សិទ្ធិ​មនុស្ស​នៅ​​តំបន់​​អាស៊ី​​នេះ បាន​ចាត់ទុក​​ដំណើរ​ការ​​ប្រជាធិបតេយ្យ និង​​ការ​​លើក​​កម្ពស់​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ថា ជា​​បញ្ហា​​អាទិភាព​​របស់​​អាមេរិក។

  • ឯកអគ្គរដ្ឋទូតអាមេរិកលើក​ឡើង​ថារដ្ឋ​​សភាកម្ពុជាមិន​គួរ​យក​ច្បាប់​អង្គការ​ជា​អាទិភាពចម្បង​នោះទេ​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​​រដ្ឋសភា​កម្ពុជាមិន​គួរ​យក​​សេចក្តីព្រាងច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សមាគម ជាអាទិភាពចម្បងនោះទេ ដោយ​លោកបា​ន​​ស្នើ​​ឲ្យ​រដ្ឋសភា​គិត​គូ​ពី​បញ្ហា​ភាពក្រីក្រ​របស់ប្រជា​ពលរដ្ឋ​ ការថែ​ទាំ​សុខភាព និង​ការការពារ​បរិស្ថាន​ជាដើម​។​

  • មេដឹក​នាំ​សហជីព​នឹង​ទាមទារ​ប្រាក់​ឈ្នួល​អប្បរមា​​១៧៧​ដុល្លារ​ឆ្នាំ​២០១៦

    ភ្នំពេញ—មេដឹក​នាំ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​នឹង​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បរមា​ចំនួន​១៧៧​ដុល្លារក្នុង​ការ​ចរចាជាមួយ​នឹង​និយោជក​ដែល​ធ្វើការ​វិនិយោគ​ ក្នុង​វិស័យ​វាយ​នភណ្ឌ​ កាត់​ដេរ​សម្លៀក​បំពាក់​ ​និង​ផលិត​ស្បែកជើង​ ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ ខណៈពេល​ដែល​ក្រសួង​ការងារ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ប្រតិទិន​ថ្មី​សម្រាប់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៦។​ ប្រតិទិន​ថ្មី​នៃ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​របស់​ក្រសួង​ការងារ​ដែល​ប្រកាស​ឲ្យ​ដឹង​កាលពីថ្ងៃ​សុក្រ​បាន​បញ្ជាក់​ថា ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​នឹង​ចាប់​ពី​ខែ​កក្កដា​រហូត​ដល់ប្រាក់​ឈ្នួល​អប្បបរ​មាន​ថ្មី​ចូល​ជាធរមាន​នៅខែមករា​ឆ្នាំ​២០១៦។​

  • ក្រសួងមហាផ្ទៃ​៖ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អាច​ត្រូវ​ចូល​បញ្ជីខ្មៅ​បើ​បន្ត​រិះគន់​ថ្នាក់​នាំ​កម្ពុជា​​

    ក្រសួង​មហាផ្ទៃ​ថា នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch ) អាច​នឹង​ត្រូវ​ដាក់​ចូល​បញ្ជីខ្មៅ បើ​នៅ​តែ​បន្ត​រិះគន់​មេដឹកនាំ​កម្ពុជា ជាពិសេស​ការរិះគន់​លើ​សព​លោក ជា ស៊ីម ដោយ​ប្រៀបប្រដូច​ទៅ​នឹង​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម ។ ​យោង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ បាន​ហៅ​ការចោទប្រកាន់​របស់​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក ប្រ៊ែ​ដ អាដាម (Brad Adams) ថា​មាន​ចេតនា​មួលបង្កាច់ និង​បង្កប់​នូវ​គំនុំគុំកួន​បុគ្គល មក​លើ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក ជា ស៊ីម ។

  • ស្ត្រី​សតិ​មិន​គ្រប់​ម្នាក់ ត្រូវគេ​រំលោភ​រហូត​ប្រសូត្រ​បានកូន​ប្រុស​១ សមត្ថកិច្ច​រកមុខ​ឪពុក​ក្មេង​នោះ មិនទាន់​ឃើញ

    កំពង់ឆ្នាំង: ស្ត្រី​មា្ន​ក់ ដែលមាន​សតិ​មិន​ប្រក្រតី​ត្រូវគេ​ចាប់រំលោភ​រហូត​បាន​ផ្ទៃពោះ ហើយ​ប្រសូត្រ​បានកូន​ប្រុស​១ ប៉ុន្តែ​រហូតមកដល់​នឹង​ពេលនេះ​សមត្ថកិច្ច​នៅតែ​ងងឹតឈឹង មិនទាន់​ស្រាវជ្រាវ​រកឃើញ​ឪពុក​ក្មេងប្រុស​នោះ យកមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅឡើយ​ទេ ។ ​ ​ ​ស្ត្រី​អភ័ព្វ​នេះ​មានឈ្មោះ វឺ​ន ហៀ​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នាង​ជ​មុ​ស្ស​ដែលមាន​សតិ​មិន​គ្រប់ និង ជា​កូនកំព្រា ឪពុក ម្តាយ ដែល​បាន​ស្លាប់ចោល ជាច្រើន​ឆ្នាំ​មកហើយ ។ នាង​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​២​នាក់ ហើយ​សព្វថ្ងៃ​រស់នៅ​ជាមួយនិង​យាយ​ជីដូនមួយ​ក្នុងភូមិ​ឃុំ​ខាងលើ ។ រីឯ​ប្អូនប្រុស​ម្នាក់ទៀត មាន​ប្រពន្ធ និង ទៅ​រស់នៅ​ផ្សេង​ពីគ្នា ។

  • គ្រូ​បង្រៀន​នៅ​កំពង់ឆ្នាំង​រិះគន់​នាយក​សាលា​ដែល​តម្រូវ​ឲ្យ​គ្រូ​ចូល​បក្ស​ប្រជាជន

    គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មិន​ពេញ​ចិត្ត​ចំពោះ​នាយក​សាលា​ដែល​ចលនា​ឲ្យ​លោកគ្រូ អ្នកគ្រូ គាំទ្រ​គណបក្ស​នយោបាយ​នៅ​ក្នុង​ម៉ោង​បំពេញ​ការងារ​របស់​រដ្ឋ។ ប៉ុន្តែ​នាយក​សាលា​វិញ​ឆ្លើយ​តប​ថា ការ​ចុះ​ឈ្មោះ​ជា​សមាជិកភាព​គណបក្ស​ប្រជាជន​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត និង​មិន​ប៉ះពាល់​ដល់​ម៉ោង​បង្រៀន​សិស្ស​ទេ។ គ្រូ​បង្រៀន​ពីរ​នាក់ ក្នុង​ចំណោម ៩​នាក់ ដែល​បង្រៀន​នៅ​អនុវិទ្យាល័យ​ត្រពាំងចាន់ នៅ​អល់អែក​មិន​​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​ចង់​បាន​របស់​ថ្នាក់​ដឹកនាំ​ការិយាល័យ​អប់រំ​ស្រុក​បរិបូរណ៍ និង​នាយក​សាលា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥​ នៅ​ឡើយ​ទេ ដោយ​ពួកគាត់​យល់​ថា​ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​អប់រំ​ក្នុង​ខេត្ត​ធ្វើ​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ខ្លួន។

  • យុវជន​កម្មករ​លើក​យក​បញ្ហា​៥​ចំណុច​​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ដោះស្រាយ

    កម្មករ​រោងចក្រ អ្នក​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ ដែល​មក​ពី​បណ្ដា​រោងចក្រ សហគ្រាស​នៅ​កម្ពុជា ប្រមាណ​ជិត ១០០​នាក់ បាន​នាំ​គ្នា​ពិភាក្សា និង​បោះឆ្នោត​ជ្រើសរើស​ចំណុច​សំខាន់ៗ ៥​ចំណុច នៅ​ក្នុង​ចំណោម​បញ្ហា​ជាង ១០ ដែល​កម្មករ​ជួប​ប្រទះ ព្រមទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។ ​ក្រុម​កម្មករ​រោងចក្រ អ្នក​បម្រើ​សេវា​កម្សាន្ត និង​អ្នកធ្វើ​ការ​បម្រើ​តាម​ផ្ទះ បាន​ជួបជុំគ្នា​នៅ​ក្នុង​វេទិកា​យុវជន​កម្មករ ស្ដីពី "បញ្ហា​ប្រឈម និង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ" នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នា​រាជធានី​ភ្នំពេញ។ ពួកគេ​បាន​អនុម័ត​ចំនួន ៥​ចំណុច​សំខាន់ៗ កំពុង​ជួប​ប្រទះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ពួកគេ។

  • ប្រធាន​សមាគម​ន៍​មួយ ជំរុញ​រដ្ឋាភិបាល​ឲ្យ​យកចិត្តទុកដាក់ដ​ល់​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ​​

    ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (IDEA) នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើក​ម្មករ​ធ្វើការ​តាម​ផ្ទះ ដោយ​អះអាង​ថា កម្មករ​មួយ​ចំនួន​នៅតែ​មាន​ការរំលោភ​សិទ្ធិ​ពី​សំណាក់​ថៅកែ ។​ ​លោក វ​ន់ ពៅ បាន​មានប្រសាសន៍​បែបនេះ ក្នុង​កម្មវិធី​ទិវា​កម្មករ​ធ្វើការ​តាម​ផ្ទះ​អន្តរជាតិ​ខួប​លើក​ទី​៤ ដែល​ធ្វើ​ថ្ងៃទី​១៤ ខែមិថុនា នៅ​មុខ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ត្រើយ​ខាងកើត​មុខ​វាំង ដោយ​មាន​អ្នកចូលរួម​ជាង ៣០០ នាក់ ។

  • រដ្ឋាភិបាល៖ ការ​ភ្ជាប់​មរណភាព​លោក ជា ស៊ីម ទៅ​សាលាក្ដី​ខ្មែរ​ក្រហម​ជា​រឿ​មួលបង្កាច់

    ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ភ្ជាប់​មរណភាព​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​ភាព​បរាជ័យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ថា ជា​ការ​ចោទ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​គ្មាន​យុត្តិធម៌។ សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ហៅ​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​លោក ប៊្រែដ អាដាម (Brad Adams) ចំពោះ​លោក ជា ស៊ីម ថា ជា​ការ​រៀបចំ​គ្រោង​ទុក​ជា​មុន ក្នុង​ចេតនា​មួល​បង្កាច់ និង​បង្កប់​នូវ​គំនុំគំកួន​បុគ្គល​មក​លើ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

  • អ្នក​ស្រុក​មេមត់​ថា​អាជ្ញាធរ​វៀតណាម​ឃាត់​មិន​ឱ្យ​ឆ្លង​កាត់​​ផ្លូវ​ក្បែរ​តំបន់​ដី​ជម្លោះ

    ពលរដ្ឋ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន​ក្បែរ​ចំណុច​ដី​មាន​ជម្លោះ​ដូច​​សព្វដង​បាន​ទេ ពីព្រោះ​មាន​ឃាត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ទី​នោះ។ សកម្មភាព​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​កើត​ឡើង​ក្រោយ​ពេល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​​វៀតណាម កាល​ពី​ពេល​កន្លង​មក។ យ៉ាង​ណា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បញ្ជាក់​ថា ការ​បិទ​នោះ គឺ​បិទ​តែ​ការ​នាំ​ទំនិញ​ចេញ​ចូល​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​មនុស្ស​វិញ គឺ​គេ​មិន​ហាម​ឃាត់​ឡើយ។ ពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ត្រូវ​ខកខាន​មិន​អាច​ឆ្លង​កាត់ ឬ​ដឹក​ផលិតផល​របស់​ខ្លួនដូច​ជា​ដំឡូង ជ័រ ឬ​កំណាត់​ឈើ​ចេញ​តាម​ច្រក​របៀង​ក្នុង​ភូមិ​បាន​ដោយ​ជំនួស​ឱ្យ​ការ​ដឹក​ចេញ​ទៅ​តាម​ច្រក​តំបន់​នៅ​ឆ្ងាយៗ​ពី​ភូមិ​របស់​ខ្លួន​វិញ។ បញ្ហា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ជើង ត្រូវ​ជួប​បញ្ហា​ជីវភាព​មួយ​ចំណែក ពីព្រោះ​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​បង់​ឱ្យ​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​ត្រូវ​នាំ​ទំនិញ​ចេញ​កាន់តែ​ច្រើន។

  • ពលរដ្ឋ​៣​គ្រួសារ​រង​ផល​ប៉ះពាល់​​ដោយសារ​​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹងត្រែង​មិន​ទាន់​ទទួល​សំណង

    ពលរដ្ឋ ៣​គ្រួសារ​ក្នុង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ឡើយ ខណៈ​ដី​ចម្ការ​របស់​ពួក​គាត់​បាន​ក្លាយ​ជា​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​ទៅ​ហើយ​នោះ។ ​ពលរដ្ឋ ៣​គ្រួសារ រស់​នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសាន ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុមហ៊ុន​ផ្ដល់​សំណង​ដីចម្ការ​ពួកគាត់ ដែល​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​ឈូស​ឆាយ​តាំង​ពី​ចុង​ឆ្នាំ​២០១៤។ ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ជាង ១០​គ្រួសារ​ផ្សេង​ទៀត មាន​ដីចម្ការ​ដូច​គ្នា​តែ​សុទ្ធតែ​ទទួល​បាន​សំណង​ផល​ប៉ះពាល់។

  • ​សំណុំរឿង​ឃាតកម្ម​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​កាលពីដើមឆ្នាំ​២០១៥ ត្រូវ​បាន​ជំនុំជម្រះ​​

    សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី ករណី​ឃាតកម្ម​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី កាលពីដើមឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ជនជាប់ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ។ ​ព្រះសង្ឃ​ដែល​ត្រូវបាន​ធ្វើ​គត់​មាន​ព្រះនាម ថាច់ ខាន់ ព្រះជន្ម​៣៧​វស្សា មាន​កំណើត​មក​ពី​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម មាន​នាទី​ជា​គ្រូសូត្រឆ្វេង​នៅ​វត្ត​សាមគ្គី​រង្សី ។​ ​សវនាការ​ជំនុំជម្រះ​នោះ​ធ្វើឡើង ដោយ​មាន​លោក​តុ​ប ឈុន​ហេង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ ។ ក្នុង​សវនាការ​នោះ តំណាង​អយ្យការ​បាន​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ ចាន់ សុ​ភក្ត្រ ហៅ​លី ទឹង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​អតីត​សាមណេ បួស​រៀន និង​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

  • អ្នក​វិភាគ​ជំរុញ​ឲ្យ​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​បើ​វៀតណាម​នៅ​តែ​បន្ត​ឈ្លាន​ពាន

    ក្រុម​អ្នក​វិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​កម្ពុជា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ប្រសិន​បើ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា។ ការ​ជំរុញ​របស់​អ្នក​វិភាគ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម កំពុង​បន្ត​មហិច្ឆតា​ឈ្លាន​ពាន​យក​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់ រហូត​ដល់​កម្ពុជា ធ្វើ​កំណត់​ទូត​តវ៉ា​ផ្លូវ​ការ​ពី​ការ​ទន្ទ្រាន​នេះ។ បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ប្រទេស​អ្នក​ភូមិ​ផង​របង​ល្អ​ជាមួយ​គ្នា ឬ​កសាង​នូវ​ព្រំដែន​មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដោយ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្តី ប៉ុន្តែ​ជា​រឿយៗ គេ​សង្កេត​ឃើញ​ថា ភាគី​វៀតណាម តែង​តែ​រំកិល​ព្រំដែន​ចូល​ទន្ទ្រាន​មក​លើ​ដែនដី​ដែល​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​មិន​មាន​ខ្លាច​រអា​កម្ពុជា បន្តិច​សោះ​ឡើយ។

  • ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ដោះស្រាយ​បញ្ហា​វៀតណាម​រំលោភ​ចូល​ដី​ស្រែ​នៅ​ស្វាយរៀង

    តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប នឹង​ដាក់​លិខិត​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​វៀតណាម រំលោភ​ចូល​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ហិកតារ នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ ការ​ទាមទារ​នេះ បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​១៣ មិថុនា ដឹក​នាំ​យុវជន​ជាច្រើន រួម​ទាំង​ព្រះសង្ឃ​ផង ដើរ​ពិនិត្យ​មើល​ចម្ការ​ចន្ទី ៣០​ហិកតារ ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ប្រមូល​ផល​ឡើយ។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ប៉ូលិស​ព្រំដែន​ខ្មែរ មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​នោះ​ទេ ដោយ​និយាយ​ថា ពួក​គាត់​មិន​ដឹង​អ្វី​ទាំងអស់។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo