កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ច្បាប់​ស្ដី​ពី​​”​សមាគម​​និង​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​ជិត​​អនុម័ត​​ជា​​ផ្លូវកា​រ​ហើយ​

    រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ទៅ​កាន់​រដ្ឋសភា​ជាតិ​ហើយ កាលពី​ថ្ងៃ​ទី​១៥ មិថុនា​។ មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី បានអនុម័ត លើ​សេចក្ដីព្រាងច្បាប់​នេះ​។ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ផៃ ស៊ីផា​ន បានឲ្យដឹង តាមរយៈ​ហ្វេ​សប៊ុក​លោក ថា បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​”​រួចរាល់ រាជរដ្ឋាភិបាល​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ផ្លូវការ​នេះ ទៅ​កាន់​រដ្ឋសភា​រួច​ហើយ ដើម្បី​ឲ្យ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​បន្ដ​។​តាម​នីតិវិធី​ក្រោយ​ពី រដ្ឋសភា ពិនិត្យ និង​អនុ​ម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ចេញ​ដាក់ឲ្យ​ប្រើប្រាស់ និង​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

  • ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​មួយ​នៅ​ខេត្ដ​ព្រះវិហារ គ្រោង​ធ្វើ​កូដកម្ម​ទាមទារ​ដក​នា​យក​​

    គ្រូបង្រៀន​ជិត​៣០​នាក់ នៅ​វិទ្យាល័យ​មួយ​នៃ​ខេត្ដ​ព្រះវិហារ គ្រោង​ធ្វើ​កូដកម្ម​ជាថ្មីទៀត​ដោយ​មិន​បង្រៀន​សិស្ស ដើម្បី​ទាមទារ​ដក​នាយក និង​លេខា ដោយ​ចោទ​ថា​អសមត្ថភាព​ក្នុង​ការដឹកនាំ និង​ខ្វះ​ការទទួលខុសត្រូវ ។​ ​គម្រោង​នេះ​កើតឡើង បន្ទាប់​ពី​គ្រូ​វិទ្យាល័យ​គូ​លេន ស្រុក​គូ​លេន ខេត្ត​ព្រះវិហារ ចំនួន​២៦​នាក់ ក្នុងចំណោម​គ្រូ​ទាំងអស់​៣២​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ក្នុង​សាលា​នេះ ដោយ​មិន​បង្រៀន​សិស្ស​រយៈពេល​២​ថ្ងៃ ករណី​ពួក​គាត់​បង្រៀន​លើស​ម៉ោង​ជិត​១​ឆ្នាំ តែ​មិន​ទទួល​បាន​កម្រៃ ខណៈ​គ្រូ​វិទ្យាល័យ​ផ្សេងទៀត​ក្នុង​ខេត្ដ​ជាមួយគ្នានេះ ទទួលបាន​ប្រាក់​ម៉ោង​ត្រឹមត្រូវ ។

  • ពលរដ្ឋ​១៨​គ្រួសារ​នៅ​ខេត្ត​កោះកុង​សុំ​ឆ្វៀល​ដី​របស់​ខ្លួន​ចេញ​ពី​ដី​សម្បទាន

    ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង ​បាន​សុំ​ឱ្យ​សាលាខេត្តកោះកុងសម្រេចឱ្យ​ពួក​គេ​បាន​ស្នាក់​នៅ​លើ​ដី​ទំនាស់​ដែល​នឹង​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ជា​ទី​ក្រុង​ទំនើប។​ ពលរដ្ឋរងគ្រោះ​១៨​គ្រួសារ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ខេត្ត​កោះកុង​ដើម្បីសុំ​សិទ្ធិ​រស់​នៅ​ជា​កម្មសិទ្ធិ​លើដី​ដែល​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union Development Group ​គ្រោង​នឹង​ធ្វើ​អាង​ស្តុក​ទឹក​និង​ទំនប់​វារី​អគ្គិសនី។​ នេះ​បើ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ និង​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង។​

  • GMAC ថា សហជីព​ប្រើ​កូដកម្ម​បាតុកម្ម​ទាមទារ​អត្ថប្រយោជន៍​លើសពី​ច្បាប់​កំណត់

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានលើកឡើង​នៅថ្ងៃនេះ​ថា សហជីព​មួយចំនួន​បន្តសកម្មភាព​ទាមទារ​អត្ថប្រយោជន៍​ប​នែ្ថ​ម​លើសពី​ច្បាប់​កំណត់​តាមរយ:ការធ្វើ​កូដកម្ម​បាតុកម្ម​ខុស​និតិ​វិធី​ច្បាប់​ជា​សំពាធ​លើ​អ្នកវិនិយោគ បើទោះបី​ជាមាន​យន្តការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​ច្បាស់លាស់​ក្តី។ បើតាម GMAC ការទាមទារ​ភាគច្រើន​មិនបាន​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​នោះទេ ដែល​អាច​ចាត់ទុកថា​ជាការ​ដាក់​សម្ពាធ​លើ​រោងចក្រ និង​ប្រៀបបាន​នឹង​ការ​ជំរិត​ពី​ថៅកែ​រោងចក្រ​ដូច្នោះ​ដែរ ហើយ បើ​ថៅកែ​រោងចក្រ​មិនបាន​បំពេញ​តាម​សំណើ​របស់​សហជីព​ទេនោះ សហជីព​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្មហិង្សា​បិទទ្វារ​រោងចក្រ បិទ​ផ្លួ​វ​សាធារណៈ​ជាដើម។

  • អាជ្ញាធរ​និង​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ស្នើ​អាណាព្យាបាល​ឈប់​រំលោភ​កម្លាំង​ពលកម្ម​កុមារ

    មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា បញ្ហា​រំលោភ​បំពាន​កម្លាំង​ពលកម្ម​កុមារ នៅ​តែ​ជា​បញ្ហា​ចោទ ដែល​ភាគី​ពាក់ព័ន្ធ ពិសេស​អាណាព្យាបាល​កុមារ ត្រូវ​ចូលរួម​ដោះស្រាយ។ សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក ប្រឆាំង​នឹង​ពលកម្ម​កុមារ​លើក​ទី​១៤ លើ​ប្រធានបទ «គ្មាន​ពលកម្ម​កុមារ ផ្តល់​ការ​អប់រំ​ដែល​មាន​គុណភាព» កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ការ​ប្រារព្ធ​ទិវា​នេះ ក៏​មាន​ការ​ដើរ​ហែ​ក្បួន​មាន​លើក​បដា​របស់​កុមារ​តូចៗ ដោយ​មាន​អាណាព្យាបាល មន្ត្រី​រាជការ និង​មន្ត្រី​សង្គម​ស៊ីវិល រាប់​រយ​នាក់ នា​មូលដ្ឋាន​ភូមិ​កោះខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

  • ខណ្ឌ​ដូនពេញ​​​បើក​យុទ្ធនាការ​ប្រមូល​ជនអនាថា

    គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ពី​ម្សិលមិញ​បាន​បើក​យុទ្ធនា​ការ​ទ្រង់ទ្រាយ​ធំ​ប្រមូល​ជនអនាថា ស្រ្តី​រកស៊ី​ផ្លូវភេទ​​ និង​អ្នក​ញៀន​ថ្នាំ​ចំនួន​ ៨០ ​នាក់​ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​។ យុទ្ធនាការ​នោះ​ធ្វើ​ឡើង​ចាប់​តាំងពី​ម៉ោង​ ៣ និង​ ២០ ​នាទី រសៀល ដោយ​ប្រមូល​បាន​ជនអនាថា​ចំនួន​ ៤៩ ​​នាក់​ក្នុង​នោះ​មាន​ស្រ្តី​រកស៊ី​ផ្លូវភេទ​ចំនួន​ ១២ ​នាក់​យក​ទៅ​អប់រំ។

  • អង្គការ​សិទ្ធិ​មនុស្ស​បង្ហាញ​ចំណុច​អាក្រក់​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​ការ​វិភាគ​របស់​ខ្លួន​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​សេចក្ដី​ព្រាង​ចុង​ក្រោយ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី។ ការ​វិភាគ​នោះ​រក​ឃើញ​ថា នៅ​មាន​ចំណុច​បារម្ភ​ជាច្រើន ដែល​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ចាត់​ទុក​ថា ជា​ការ​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​លើក​ឡើង​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ ស្រប​ពេល​ដែល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម ត្រូវ​មន្ត្រី​អះអាង​ថា​ត្រូវ​បញ្ជូន​ចេញ​ពី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​រដ្ឋសភា។

  • គ​.​ជ​.​ប បង្កើត​គណៈកម្មការ​ដើម្បី​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹ​ង​ការបោះឆ្នោត​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្កើត​គណៈកម្មកា​រ​ទំនាក់ទំនង​ការងារ​មួយ ដែល​ក្នុងនោះ​មាន​ក្រុម​តូចៗ​ចំនួន​៤ ដើម្បី​ទាក់ទង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ។​ យោង​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ម្សិលមិញ​ឲ្យដឹងថា លោក ​ស៊ិក ប៊ុន​ហុក ដែល​ជា​ប្រធាន គ​.​ជ​.​ប ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​នេះ ឯ​សមាជិក គ​.​ជ​.​ប ទាំង​៨​រូប ត្រូវ​បែងចែក​ជា​៤​ក្រុម ក៏​ជា​សមាជិក​គណៈកម្មការ​នេះ​ផង​ដែរ ។

  • សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​រដ្ឋសភា

    ភ្នំពេញ—សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​រដ្ឋ​សភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារនេះដើម្បី​ពិភាក្សា​បន្ត​ និង​អនុម័ត។​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​អះអាង​ថា​ សិក្ខា​សាលា​ជា​សាធារណៈ​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ទទួល​មតិ​យោបល់​បន្ថែម។​ លោក ​ឈាង វុន​ អ្នក​នាំពាក្យ​រដ្ឋសភា ​និង​ជា​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​បញ្ជូន​ដល់​រដ្ឋសភា​នាព្រឹក​ថ្ងៃ​អង្គារ​នេះ​ ហើយ​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃសភា​ជាតិ​ នឹង​បញ្ជូន​ទៅ​គណៈ​កម្មាធិការជំនាញ​របស់​រដ្ឋសភា​ជាតិ​ដើម្បី​ពិនិត្យ​ មុន​ពេល​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​នោះ។​

  • សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ស្ទឹងត្រែង​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឃាត់​គ្រឿងចក្រ ២​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គិច (Saiv Hkech) កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ មិថុនា។ សហគមន៍​អះអាង​ថា ក្រុមហ៊ុន​បាន​ត្រៀម​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស​សហគមន៍​ក្បាលរមាស។ ចំណែក​តំណាង​ក្រុមហ៊ុន​បដិសេធ​ថា ក្រុមហ៊ុន​ត្រៀម​ឈូស​ឆាយ​ព្រំ​ដី​លិច​ទឹក​សម្រាប់​ដាំ​ដុះ​ប៉ុណ្ណោះ។ ពលរដ្ឋ​ជនជាតិ​ដើម​ព្នង ឃុំ​ក្បាលរមាស ជាង ៥០​នាក់ នៅ​ថ្ងៃ​ទី​១៥ មិថុនា ជួប​ជុំ​គ្នា​នៅ​ទីតាំង​ស្រែ​គាស់ ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ស្រុក​សេសាន ដើម្បី​រង់ចាំ​តំណាង​ក្រុមហ៊ុន ស៊ីវ ហ្គិច ដោះស្រាយ។ សហគមន៍​អះអាង​ថា តំណាង​ក្រុមហ៊ុន​ត្រូវ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ និង​មាន​ស្នាម​មេដៃ​ជាមួយ​សហគមន៍​ច្បាស់លាស់ ទើប​អ្នក​ភូមិ​សម្រេច​ប្រគល់​គ្រឿងចក្រ​ជូន​ក្រុមហ៊ុន​វិញ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ SKD រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី

    ប្រជាពលរដ្ឋ​ជាង ៧០ ​នាក់​តំណាង​ឲ្យ​ ៧១ ​គ្រួសារ​នៅក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សុរាគារ​ខ្មែរ (SKD) បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជាថ្មី​កាលពី​ថ្ងៃ​ម្សិលមិញ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​​​ប្រគល់​ដី​ជូន​ពលរដ្ឋ​វិញ​ បន្ទាប់ពី​ការ​សម្របសម្រួល​ផ្តល់​សំណង​បន្ថែម​​នៅ​សាលា​ខេត្ត​ពុំ​បាន​​លទ្ធផល​​។

  • កម្មករ​រោងចក្រ​​នៅ​ស្ទឹងមានជ័យ​ជាង​១ពាន់​នាក់​តវ៉ា​ឲ្យ​ថៅកែ​គោរព​ច្បាប់ការងារ

    កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ជាង ១.០០០​នាក់ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច។ ប៉ុន្តែ​រយៈពេល​ ៥​ថ្ងៃ​នៃ​ការ​តវ៉ា​ទាំង​នៅ​ក្នុង​រោងចក្រ រហូត​ចេញ​ក្រៅ​រោងចក្រ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​តំណាង​រោងចក្រ​នៅ​ឡើយ​ទេ។ ​កម្មករ កម្មការិនី រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា ធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ឈាន​ដល់​នាំ​គ្នា​ចេញ​មក​ខាង​ក្រៅ ឈរ​ស្រែក​តវ៉ា​នៅ​មុខ​រោងចក្រ និង​ព្រមាន​បិទ​ផ្លូវ ប្រសិន​ថៅកែ​រោងចក្រ​នៅ​តែ​មិន​អើពើ​ការ​ទាមទារ​នេះ។

  • ក្រសួងមហាផ្ទៃ​៖ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អាច​ត្រូវ​ចូល​បញ្ជីខ្មៅ​បើ​បន្ត​រិះគន់​ថ្នាក់​នាំ​កម្ពុជា​​

    ក្រសួង​មហាផ្ទៃ​ថា នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch ) អាច​នឹង​ត្រូវ​ដាក់​ចូល​បញ្ជីខ្មៅ បើ​នៅ​តែ​បន្ត​រិះគន់​មេដឹកនាំ​កម្ពុជា ជាពិសេស​ការរិះគន់​លើ​សព​លោក ជា ស៊ីម ដោយ​ប្រៀបប្រដូច​ទៅ​នឹង​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម ។ ​យោង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ បាន​ហៅ​ការចោទប្រកាន់​របស់​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក ប្រ៊ែ​ដ អាដាម (Brad Adams) ថា​មាន​ចេតនា​មួលបង្កាច់ និង​បង្កប់​នូវ​គំនុំគុំកួន​បុគ្គល មក​លើ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក ជា ស៊ីម ។

  • ឯកអគ្គរដ្ឋទូតអាមេរិកលើក​ឡើង​ថារដ្ឋ​​សភាកម្ពុជាមិន​គួរ​យក​ច្បាប់​អង្គការ​ជា​អាទិភាពចម្បង​នោះទេ​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​​រដ្ឋសភា​កម្ពុជាមិន​គួរ​យក​​សេចក្តីព្រាងច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សមាគម ជាអាទិភាពចម្បងនោះទេ ដោយ​លោកបា​ន​​ស្នើ​​ឲ្យ​រដ្ឋសភា​គិត​គូ​ពី​បញ្ហា​ភាពក្រីក្រ​របស់ប្រជា​ពលរដ្ឋ​ ការថែ​ទាំ​សុខភាព និង​ការការពារ​បរិស្ថាន​ជាដើម​។​ សេចក្តីព្រាង​ច្បាប់​​​អង្គការក្រៅរដ្ឋាភិបាល​ និង​សមាគម នឹង​ត្រូវ​​បញ្ជូន​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​​​អនុម័ត​។ លោក វាលៀម ថដ ធ្លាប់ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​​ក្រើន​រំឭក​ឯកអគ្គរដ្ឋទូតអាមេរិក ​ពី​​​កា​រ​ជ្រៀតជ្រែក​កិច្ចការក​ម្ពុជា​ ពាក់ព័ន្ធនឹង​ករណី​លោក​​រិះ​គន់​សេចក្តីព្រាង​ច្បាប់​នេះ។

  • ប៉ូលិស ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ ៧​ឆ្នាំ​

    បាត់ដំបង: សមត្ថកិច្ច​នគរបាល ស្រុក​ភ្នំព្រឹក កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ សេពសន្ថវៈ​លើ​ក្មេងស្រី​ ​អាយុ ៧​ឆ្នាំ កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច​ថ្ងៃ​ដដែល នៅលើផ្ទះ​ជនរងគ្រោះ ក្នុង​ក្រុមទី​៧ ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក រួច​គេចខ្លួនបាត់​។​ ​លោក សារ៉េត វិ​សេដ្ឋ អធិការរង នគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ពត វុ​ធ​ថា ហៅ កាស ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​រស់នៅ​ភូមិ​ ​ឃុំ​ខាងលើ​។ ចំណែក​ក្មេងស្រី​រងគ្រោះ មាន​អាយុ ៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ខាងលើ​។

  • កម្មករ​រោងចក្រ​​នៅ​ស្ទឹងមានជ័យ​ជាង​១ពាន់​នាក់​តវ៉ា​ឲ្យ​ថៅកែ​គោរព​ច្បាប់ការងារ

    កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ជាង ១.០០០​នាក់ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច។ ប៉ុន្តែ​រយៈពេល​ ៥​ថ្ងៃ​នៃ​ការ​តវ៉ា​ទាំង​នៅ​ក្នុង​រោងចក្រ រហូត​ចេញ​ក្រៅ​រោងចក្រ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​តំណាង​រោងចក្រ​នៅ​ឡើយ​ទេ។ ​កម្មករ កម្មការិនី រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា ធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ឈាន​ដល់​នាំ​គ្នា​ចេញ​មក​ខាង​ក្រៅ ឈរ​ស្រែក​តវ៉ា​នៅ​មុខ​រោងចក្រ និង​ព្រមាន​បិទ​ផ្លូវ ប្រសិន​ថៅកែ​រោងចក្រ​នៅ​តែ​មិន​អើពើ​ការ​ទាមទារ​នេះ។

  • ពលរដ្ឋ​៥​នាក់​ត្រូវ​តុលា​ការ​ហៅ​សួរ​រឿង​វិវាទ​ដីធ្លី

    តំណាង​ជន​ជាតិ​ដើម​ភាគ​តិច ៥ នាក់ ក្នុង​ស្រុក​លំផាត់ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សួរ​នាំ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម បាន​ប្តឹង​ពួក​គាត់​រឿង​បោះ​របង​រំលោភ​យក​ដី​ទំហំ ២០០ហិកតា ដើម្បី​បម្រុង​ទុក​ធ្វើ​ទីទួល​សុវត្ថិភាព​ពេល​មាន​ទឹក​ជំនន់។ ជន​ជាតិ​ដើម​ភាគ​តិច​ឡាវ ទំពួន និង​ខ្មែរ​ប្រមាណ ៣០០នាក់​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់​បាន​នាំ​គ្នា​ទៅ​បោះ​បង្គោល​លើ​ដី ២០០ ហិកតា​ពី​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ហ័ងអាញ​លំផាត់ កាល​ពី​ចុង​ខែ​មេសា​កន្លង​មក បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ ដើម្បី​ដាំដូង​ប្រេង​លើ​ដី​នោះ។

  • យុវជន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​បញ្ហា​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព

    ភ្នំពេញ—ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​គឺ​ជា​ប្រធានបទ​ដែល​កំពុង​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​យុវជន​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឲ្យ​បានទូលំទូលាយ​អំពី​បញ្ហា​នេះ។​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ទូលំទូលាយ​អំពី​បញ្ហា​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ និង​ការ​បង្ការ​អំពើ​ជួញ​ដូរ​មនុស្សត្រូវ​បាន​ស្នើ​ឡើង​ជា​ដំណោះស្រាយ​តាម​រយៈ​ក្រុម​បណ្តាញ​យុវជន​សហគមន៍​ ​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​សុក្រ​ ទី​១២​កន្លង​ទៅ។​

  • ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្តឹង​អភិបាល​ស្រុក​ឲ្យ​សង​ផ្ទះ​វិញ

    មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១០០ ​នាក់​ រស់នៅ​ក្នុង​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី ដែល​រងគ្រោះ​ព្រោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​អាជ្ញាធរ​ដោយ​ដុត​ផ្ទះ​ និង​ផ្តួល​រំលំ​ផ្ទះ​កាលពី​ថ្ងៃ​ទី​ ១១ ខែ​មិថុនា បាន​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​សមាគម​អាដហុក​

  • TI ដាក់​ឲ្យ​ប្រើប្រាស់​កាត​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី២៤មិថុនា

    អង្គការ​តម្លាភាព​កម្ពុ​ជា TI នឹង​សម្ពោធ​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាត​ប្រឆាំង​អំពើពុករលួយ នៅ​រសៀល​ថ្ងៃទី២៤ខែមិថុនា​ខាងមុខនេះ នៅ​មជ្ឈមណ្ឌលសហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន​CJCC។ កាត​ប្រឆាំង​អំពើពុករលួយ នឹង​ចែកជូន​ដល់​អ្នកចូលរួម​ដោយ​ឥតគិតថ្លៃ។ នៅលើ​កាត​នេះ ក៏មាន​លេខ​ទូរ​សព្ទ ដើម្បី​រាយការណ៍​អំពើពុករលួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU ឬ​អង្គការ​តម្លាភាព​កម្ពុជា​TI ។ លោកអ្នក​ដែល​ទទួលបាន​កាត​ប្រឆាំង​អំពើពុករលួយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន នានា​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដែលជា​ដៃគូ​របស់​អង្គការ​តម្លាភាព​កម្ពុជា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo