កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​រស់នៅ​ភូមិ​បណ្ដែត​ទឹក​នៅ​អរិយក្សត្រ​ព្រម​រុះរើ

    កណ្តាលៈអ្នក​រស់នៅ​ភូមិ​បណ្តែត​ទឹក​នៅ​អរិយក្សត្រ​ចំនួន ​៤៤​ គ្រួសារ​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់​នៅក្នុង​ទឹកដី​កម្ពុជា​ខុស​ច្បាប់​ជាង​ ៣០ ឆ្នាំ​មក​ហើយ​​នោះ​នៅ​ទីបំផុត​បាន​រុះរើ​ផ្ទះ​លើ​ទឹក​របស់​ខ្លួន​ចេញ​នៅ​មុន​ថ្ងៃ​កំណត់​របស់​អាជ្ញាធរ​ឲ្យ​ចាកចេញ​នៅ​ត្រឹម​ថ្ងៃ​ទី​ ២២​ ខែ​មិថុនា​​នេះ។

  • ឃាត់​អ្នក​កាសែត​មិន​ឲ្យ​ថត​ទំនិញ​គេច​ពន្ធ

    បន្ទាយ​មាន​ជ័យៈ កម្លាំង នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨៩១ បាន​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ប្រចាំ​ខេត្ត​បន្ទា​យ​មាន​ជ័យ​ចំនួន​ ២ នាក់​ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ទៅ​ថត​សកម្មភាព​ពលករ​ចំណាក​ស្រុក និង​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​មួយ​ពី​ប្រទេស​ថៃ តាម​ច្រក​របៀង​ដើមគ​ដែល​នៅ​ក្បែរ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត។

  • ក្រុម​សហជីព​ជាង​១០០ ផ្នែក​វិស័យ​កាត់​ដេរ​ សម្រេច​យក​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ

    នៅ​ថ្ងៃអាទិត្យ​នេះ សហជីព​វិស័យ​កាត់ដេរ ចំនួន​ជាង​១០០​សហជីព បាន​ជួបជុំគ្នា​នៅ​ទី​ស្នាក់​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា នៅ​ក្រុងភ្នំពេញ។ ក្រុម​សហជីព​ទាំងនោះ សម្រេចយក​ប្រាក់ខែ​គោល​ចំនួន​១៧៧​ដុល្លារ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដែរ។ នេះ​ជា​ចំនួន​ប្រាក់ខែ​អប្បបរិមា ដែល​ក្រុម​សហជីព​នឹង​យក​ទៅ​ចរចា​ជាមួយ​ក្រុម​និយោជក និង​តំណាង​រដ្ឋាភិបាល។ នេះ​បើ​តាម​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU)។

  • មន្ត្រី​សង្គម​ស៊ីវិល​ថា​នឹង​ប្រាប់​ពលរដ្ឋ​ឈប់​បោះឆ្នោត​ឲ្យ​បក្សនយោបាយ​ដែល​លើកដៃ​អនុម័ត​ច្បាប់​NGO​

    មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើងថា ខ្លួន​នឹង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​បោះឆ្នោត​ឲ្យ​គណបក្សនយោ​បាយ​ណា​ដែល​ចូលរួម​លើកដៃ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ច្បាប់​នោះ​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ។​ ​ការលើកឡើង​នេះ​ធ្វើឡើង​បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​នៅក្នុង​សប្តាហ៍​នេះ ។​

    អានបន្ត
  • អ្នក​ភូមិ​នៅ​រតនគិរី​ជម្លៀស​ម៉ុងតាញ៉ា​២​នាក់​ឲ្យ​អ.ស.ប​សិទ្ធិ​មនុស្ស

    ម៉ុងតាញ៉ា​វៀតណាម ២​នាក់ ដែល​ទើប​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ចូល​មក​លាក់ខ្លួន​ក្នុង​​​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ចុង​សប្ដាហ៍​ត្រូវ​បាន​អ្នក​ភូមិ​ខ្មែរ​ជម្លៀស​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​​ឧត្ដម​ស្នងការ​នៃ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​រាជធានី​​ភ្នំពេញ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ខ្មែរ អ្នក​ជួយ​លាក់​បំពួន​ម៉ុងតាញ៉ា ទាំង​២ មាន​ប្រសាសន៍​ថា កន្លែង​លាក់​ខ្លួន​មិន​ធានា​សុវត្ថិភាព រួម​ទាំង​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប៉ះពាល់​សុខភាព​​ពួកគេ។ ម្យ៉ាង​វិញ​ទៀត ការ​ស្វែងរក​កន្លែង​លាក់​ខ្លួន​ម៉ុងតាញ៉ា ពី​សមត្ថកិច្ច​មូលដ្ឋាន​គឺ​ជា​​ហេតុផល​ដែល​អ្នក​ភូមិ​សម្រេច​ជម្លៀស​ពួកគេ​ទៅ​រក​ទី​មាន​សុវត្ថិភាព៖ «យើង​អត់​ហ៊ាន​ទុក​នៅ​ហ្នឹង​ទេ លំបាក​ស្បៀង​អាហារ លំបាក​ប៉ូលិស​សម្ងាត់ គេ​ដាក់​ក្នុង​ភូមិ​អ៊ីចឹង​ណា​គេ​តាម​រក!»។

  • បទ​យកការណ៍​៖ ប្រជា​សហគមន៍​នៅ​បឹងទំពុន រង់ចាំ​ការអភិវឌ្ឍ​ទាំង​អារម្មណ៍​ភ័យ​អរ​​

    បឹងទំពុន​ជា​បឹង​ដែល​សាធារណជន​ស្គាល់​ថា ជា​កន្លែង​ផ្ទុក​ទឹកស្អុយ ឬ​កន្លែង​រំដោះ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ បច្ចុប្បន្ន​ក្រុមហ៊ុន​ឯកជន​កំពុង​ចាក់​ខ្សាច់​បំពេញ បន្ទាប់ពី​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល ។ បឹង​មួយ​នេះ ក្រៅពី​ដើរតួនាទី​ក្នុង​ការផ្ទុក​ទឹកស្អុយ ក៏​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ និង​ប្រកប​របរ​នៅ​ទីនោះ​ដែរ ។

  • រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ប្ដឹង​រឿង​ព្រំដែន​ជាមួយ​វៀតណាម​ទៅ​តុលាការ​អន្តរជាតិ

    រដ្ឋាភិបាល​កម្ពុជា នឹង​យក​សំណុំ​រឿង​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នេះ​ ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) អោយ​ជួយ​ដោះស្រាយ ប្រសិន​បើ​ការ​ដោះស្រាយ​តាម​យន្តការ​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀតណាម មិន​បាន​សម្រេច​លទ្ធផល​ទេ​នោះ។ គម្រោង​នេះ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង ដែល​ទាមទារ​អោយ​រដ្ឋាភិបាល​ពន្លឿន​បណ្ដឹង​នេះ​អោយ​បាន​ឆាប់។ ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​ភាព​មិន​ប្រក្រតី​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដោយ​សន្តិភាព ដូច​ការ​ដោះស្រាយ​ទំនាស់​ទឹក​ដី​ជាមួយ​ប្រទេស​ថៃ កន្លង​មក ជា​ឧទាហរណ៍​ស្រាប់។ ទន្ទឹម​នឹង​នេះ លោក​បន្ត​ថា ប្រសិនបើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​បច្ចេកទេស និង​នយោបាយ​តាម​យន្តការ​ទ្វេ​ភាគី​មិន​បាន​លទ្ធផល​ទេ នោះ​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ស្វែង​រក​អន្តរាគមន៍​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុង​ឡាអេ។

  • អ្នក​ភូមិ​នៅ​រតនគិរី​ជម្លៀស​ម៉ុងតាញ៉ា​២​នាក់​ឲ្យ​អ.ស.ប​សិទ្ធិ​មនុស្ស

    ម៉ុងតាញ៉ា​វៀតណាម ២​នាក់ ដែល​ទើប​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ចូល​មក​លាក់ខ្លួន​ក្នុង​​​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ចុង​សប្ដាហ៍​ត្រូវ​បាន​អ្នក​ភូមិ​ខ្មែរ​ជម្លៀស​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​​ឧត្ដម​ស្នងការ​នៃ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​រាជធានី​​ភ្នំពេញ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ខ្មែរ អ្នក​ជួយ​លាក់​បំពួន​ម៉ុងតាញ៉ា ទាំង​២ មាន​ប្រសាសន៍​ថា កន្លែង​លាក់​ខ្លួន​មិន​ធានា​សុវត្ថិភាព រួម​ទាំង​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប៉ះពាល់​សុខភាព​​ពួកគេ។ ម្យ៉ាង​វិញ​ទៀត ការ​ស្វែងរក​កន្លែង​លាក់​ខ្លួន​ម៉ុងតាញ៉ា ពី​សមត្ថកិច្ច​មូលដ្ឋាន​គឺ​ជា​​ហេតុផល​ដែល​អ្នក​ភូមិ​សម្រេច​ជម្លៀស​ពួកគេ​ទៅ​រក​ទី​មាន​សុវត្ថិភាព៖ «យើង​អត់​ហ៊ាន​ទុក​នៅ​ហ្នឹង​ទេ លំបាក​ស្បៀង​អាហារ លំបាក​ប៉ូលិស​សម្ងាត់ គេ​ដាក់​ក្នុង​ភូមិ​អ៊ីចឹង​ណា​គេ​តាម​រក!»។

  • ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រគល​់​ដីចម្ការ​​អំពៅ​ ​ដែល​​ក្រុម​ហ៊ុនថៃ​​បោះ​បង់​ចោល​​

    អ្នកភូមិ​ប្រាំមួយ​នាក់​មកពី​ខេត្ត​ឧត្ដរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​កំពូល​ប្រគល់​​ដីចម្ការ​ត្រឡប់​មក​វិញ​ដែល​​​​​ប្រជាពលរដ្ឋ​​រាប់ពាន់​គ្រួសារ​និយាយ​ថា ​ជា​ដី​របស់​ខ្លួន​ដែល​ត្រូវ​​​​ក្រុម​ហ៊ុន​ចម្ការ​​អំពៅ​គ្រប់​គ្រង​ដោយ​ថៃ​ចំនួន​បី​​ លួច​ប្លន់យក​ទៅ​។

  • អ្នក​ជំនាញ UN រិះគន់​ច្បាប់​ស្តី​ពី​អង្គការ

    ភ្នំពេញៈ ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស​ខ្លាំង ទីបំផុត​បាន​ទៅ​ដល់​រដ្ឋសភា​​កាលពី​ថ្ងៃ​អង្គារ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ក្លាយ​ជា​សំឡេង​ចុងក្រោយ​បំផុត​ដែល​រិះគន់​លើ​ច្បាប់​ចម្លង​នៃ​ច្បាប់​នេះ​ដែល​បាន​លេច​ធ្លាយ​​ចេញ​ដោយ​អ្នក​ជំនាញ​រូប​នេះ​ថា​សេចក្តី​ព្រាង​ច្បាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​វា​ «មិនមែន​ដើម្បី​បម្រើ​វិស័យ​នេះ​ទេ» ប៉ុន្តែ «​ដើម្បី​គ្រប់គ្រង​វិស័យ​នេះ​​»។

  • ពលករ​​​នេសាទ​​​ខ្មែរ​​​​​​២៣០​​​នាក់​​​​​​​​​​​​​​​មក​​​ដល់​​​កម្ពុជា​​​ហើយ​​​​​​

    អ្នក​នេសាទ​​​​​ខ្មែរ​​​ជាង​២០០​នាក់​ដែល​​ជាប់​​​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​​​​ បាន​​​វិល​​​​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​ហើយ​​​នៅ​​​​ព្រឹក​នេះ​តាម​យន្ត​ហោះ Boeing 737 មួយ​គ្រឿង ​​ក្រោយពី​​​​មាន​អន្តរាគមន៍​ពី​ក្រសួង​ជលផល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ និង​​មន្ត្រី​ការ​ទូត​កម្ពុជា​​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​​។ ​មន្ត្រី​​​និយាយ​​​ថា អ្នក​នេសាទ​សរុប​​ចំនួន​២៣០​នាក់​​ ​​​​បាន​​​ត្រឡប់​ពី​កោះ​អំបន់ ប្រទេស​​ឥណ្ឌូ​​​ណេស៊ី ​ក្រោយពី​​​​មាន​ការ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​​ឧស្សាហកម្ម​ ភីធី​ ម៉ារីប៊ូ គ្រុប (PT Maribu Industries Group) ជា​ក្រុម​ហ៊ុន​តំណាង​ទូក​នេសាទ​ថៃ​​​​ក្នុងប្រទេស​ឥណ្ឌូណេ​​​ស៊ី។ លោក​​​​​​ស្រី ជូ ប៊ុនអេង រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​មហា​​​ផ្ទៃ ដែល​​​បាន​​​ទៅ​​​​​​ទទួល​​​ពលករ​​​ទាំង​​​នោះ​​​នៅ​​​ឯ​​​អាកាសយានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ពល​​​ករ​​​ទាំង​​​អស់ ត្រូវ​​​ស្លាប់​​​មួយ​​​ចំហៀង​​​ខ្លួន​​​ ដែល​​​ត្រូវ​​​ការ​​​ព្យាបាល​​​ជា​​​ចាំបាច់។ ក្នុង​​​បទ​​​សម្ភាស​​​នៅ​​​ថ្ងៃ​​​នេះ ពលករ​​​​​​ជា​​​ច្រើន​​​នាក់​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូកនេ​​​សាទ​​​​​​ថៃ​​​ប្រហែល​​​ពីរ​​​ទៅ​​​ប្រាំមួយ​​​​​​ឆ្នាំ ប៉ុន្តែ​​​ត្រូវ​​​ឃាត់​​​ខ្លួន​​​នៅ​​​ក្នុង​​​តំបន់​​​អំបន់​​​ ក្នុង​​​ពេល​​​ដែល​​​ទូក​​​របស់​​​គេ​​​ចូល​​​ដែន​​​ទឹក​​​ឥណ្ឌូណេស៊ី។

  • លោក ​កឹម សុខា​ គាំ​ទ្រ​ឲ្យ​ពន្យារ​ពេល​ច្បាប់​ NGOs

    ភ្នំពេញៈ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ។

  • កម្មករ​រោងចក្រ​​ W&D នឹង​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​សុក្រ

    ភ្នំពេញៈ កម្មករ​ប្រមាណ​ជាង​​ ១០០០ ​នាក់​នៅ​រោង​ចក្រ​ W&D (Cambodia) ក្នុង​ខណ្ឌ​មានជ័យ​ដែល​តវ៉ា​អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ​ បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​ត្រឡប់​ចូល​ធ្វើ​ការ​ក្នុង​រយៈពេល​ ៤៨ ​ម៉ោង។

  • កម្ពុជា​កំពុង​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​ និង​ការ​លក់​ស្រា

    ភ្នំពេញៈ ខណៈ​ឧស្សាហកម្ម​​ស្រា​​ពិភពលោក​កំពុង​ផ្តោត​​លើ​តំបន់​អាស៊ី​អាគ្នេយ៍ ក្រសួង​សុខាភិបាល​​របស់​កម្ពុជា​កំពុង​ជំរុញ​​ឲ្យ​មាន​ច្បាប់​ថ្មី​មួយ​ដែល​នឹង​ដាក់​បញ្ញត្តិ​ចំពោះ​ការ​លក់​​ស្រា ការ​ប្រើប្រាស់​ស្រា និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា។

  • សេចក្តី​​​ព្រាង​​​ច្បាប់​​​កំណត់​​​អាយុ​​​​​​អាច​​​ផឹក​​​គ្រឿង​​​សវឹង​​​ត្រឹម​​​២១​​​ឆ្នាំ

    ក្រសួង​​​សុខាភិបាល​​​​​​ ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដំបូង​​​​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​​​​គ្រឿង​​​ស្រវឹង ដែល​​​កំណត់​​​អាយុ​​​ស្រប​​​ច្បាប់​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​គឺ​​​២១​​​ឆ្នាំ ហើយ​​​នឹង​​​ដាក់​​​ពិន័យ​​​​​​ចំពោះ​​​អ្នក​​​លក់​​​​​​ដែល​​​លក់​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ក្មេង​​​មិន​​​ទាន់​​​គ្រប់​​​អាយុ។

    អានបន្ត
  • ពលរដ្ឋ​រង​ប៉ះ​ពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករ​សសុំ​ដី​ពី​រដ្ឋ​វិញ​

    ភ្នំពេញៈ តំណាង​ប្រជាសហគមន៍​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី និង​អ្នក​ផ្គត់​ផ្គង់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​ របស់​ក្រុមហ៊ុន កូកាកូឡា បាន​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​ទៅ​ក្រសួង​កសិកម្ម​ឲ្យ​ប្រគល់​ដី​ឲ្យ​ពួក​គេ​វិញ។

  • លោក​កឹម សុខា​៖​​ច្បាប់​​អង្គការ​​មិន​មែន​​ជា​​ច្បាប់​​ដែល​​ត្រូវ​តែ​​បន្ទាន់​​អនុម័ត​​ទេ​​

    ជា​ការលើកឡើង​ពី​សំណាក់​លោក​កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនមែន​ជា​ច្បាប់ ដែល​ត្រូវតែ​បន្ទាន់​អនុម័ត​នោះទេ​។ ប្រសិនបើ​អាច​ពន្យារ​បាន គួរតែ​ពន្យារ​សិន​។ កម្ពុជា នៅ​មាន​ច្បាប់​ជាច្រើន​ទៀត ដែល​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​ឡើងវិញ ពិសេស​ដូចជា​ច្បាប់​ស្តីពី ប្រព័ន្ធ​តុលាការ​ជាដើម​។ ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ធ្វើឡើង​ក្រោយ​ពី​បញ្ចប់​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ​ជា​១០​ស្ថាប័ន នៅ​ថ្ងៃ​ទី​១៦ មិថុនា នៅ​វិមាន​រដ្ឋ​សភាជាតិ​។​

  • លោក វន់ ពៅ ត្រូវ​បាន​សន្តិសុខ​ផ្សារ​នាគមាស​រារាំង​មិន​ឲ្យ​ចូល

    ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង​សមាជិក​​ជិត​១០​នាក់ ត្រូវ​បាន​សន្តិសុខ​ផ្សារ​នាគមាស ហាម​មិន​ឲ្យ​ជួប​សួរ​សុខទុក្ខ​សមាជិក​របស់​លោក នៅ​ក្នុង​ផ្សារ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា។ លោក វន់ ពៅ ចាត់​ទុក​ការ​រារាំង​នេះ គឺ​ជា​ការ​រើសអើង​លើ​រូប​លោក។ លោក​បន្ត​ថា បន្ទាប់​ពី​មាន​ការ​រារាំង​ពី​កម្លាំង​សន្តិសុខ​ផ្សារ លោក​ក៏​ត្រឡប់​មក​វិញ ដោយ​មិន​តទល់​អ្វី​ទេ ក្រែង​មាន​ហិង្សា​កើត​ឡើង។

  • លោក កឹម សុខា អះអាង​ថា​ច្បាប់អង្គការ​មិនទាន់​ចាំបាច់សម្រាប់​កម្ពុជា​​នៅឡើយទេ​​

    អនុប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រ​ធាន​ទី​១​រដ្ឋ​សភា លោក កឹម សុខា អះអាង​ថា​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល មិន​ទាន់​មាន​ភាពចាំ​បាច់​នៅ​ឡើយ​នៅ​ពេល​នេះ ដោយ​លោក​ថា​កម្ពុជា​មានច​​ច្បាប់​ជា​ច្រើន​ទៀត​ដែលត្រូវ​យក​ចិត្ត​ទុក​ដាក់​។​ ​លោក កឹម សុខា បាន​ថ្លែង​បែបនេះ​នៅ​វិមានរដ្ឋ​សភា បន្ទាប់​ពី​ជំនួប​របស់​ជាមួយ​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​១០​ ​នៅ​ព្រឹកថ្ងៃ​ពុធ​​នេះ ស្តី​អំពីសេចក្តីព្រាង​ច្បាប់​​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​។

  • ឃាត់​ខ្លួន​ជន​បរទេស​ពីរ​នាក់​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ

    កណ្តាលៈ ជនបរទេស​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​ករណី​ដាច់​ដោយឡែក​ពី​គ្នា​ពាក់ព័ន្ធ​ករណី​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ស្ថិត​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ និង​នៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។ លោកស្រី​ ណា នាង​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​បាន​ចុះ​ចាប់​បុរស​ជា​ជនជាតិ​បារាំង ឈ្មោះ​ Bernard Louis Francois Soudeller ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ នៅ​ខេត្ត​កណ្តាល​មក​សួរ​នាំ​នៅ​ក្រសួង​មហាផ្ទៃ​រាជធានី​ភ្នំពេញ​ ក្រោយពី​មាន​ពាក្យបណ្តឹង​ជនរងគ្រោះ​។​ លោកស្រី​ថា​៖ «នាយកដ្ឋាន​ជួញដូរ​កំពុង​សាកសួរ​បន្ត​រឿង​មាន​ជន​រងគ្រោះ​ដាក់​ពាក្យបណ្តឹង​ថា​គាត់​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​បំពាន​លើ​កុមារ»។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo