កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រះវិហារ​បន្ត​ប្រមូលផ្ដុំ​មុខ​សាលាខេត្ត​ទាមទារ​រក​ដំណោះស្រាយ​​

    ​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជាង​៣០០ មកពី​ស្រុក​ទាំង​៧​នៃ​ខេត្ត​ព្រះវិហារ ប្រមូលផ្ដុំ​គ្នា​មុខ​សាលាខេត្ត​ជាថ្មី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយអ្នក​មាន​លុយ មាន​អំណាច​នៅក្នុង​ខេត្ត​នេះ ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ ។​ ​ក្រុម​អ្នក​មាន​ទំនាស់​ដីធ្លី ទាំង​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិដើម​ភាគតិច ដែល​បាន​នាំគ្នា​ឡើង​ទៅ​តវ៉ា​តាំង​ពី​ម្សិលមិញ​នោះ បានចាប់ផ្ដើម​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​ដោយ​មាន​លើក​បដា​ផង ចាប់ពី​ម៉ោង​ប្រមាណ​៦​ព្រឹក ឆ្ពោះទៅកាន់​សាលាខេត្ត​ព្រះវិហារ​ដើម្បី​បន្ត​ធ្វើ​ការទាមទារ​ឲ្យ​អាជ្ញាធ​ររ​ក​ដំណោះស្រាយ​ឲ្យ​ខ្លួន ។​

  • អង្គការ​អន្តរជាតិ​ជាង​២០០​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​អ្នក​បឹងកក់

    អង្គការ​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ចំនួន​២២០ នៅ​ប្រទេស​ចំនួន​៧០ ចេញ​សេចក្ដី​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​បទដ្ឋាន​អន្តរជាតិ នៅ​ពេល​ធ្វើ​ការ​អភិវឌ្ឍ។ ក្នុង​លិខិត​របស់​បណ្ដាញ​អង្គការ​អន្តរជាតិ ដែល​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​កម្ពុជា បង្ហាញ​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​លក្ខខណ្ឌ​រស់នៅ​របស់​អ្នក​បឹងកក់ រាប់​ពាន់​គ្រួសារ ដែល​កំពុង​រស់នៅ និង​ធ្លាប់​រស់នៅ​ទីនោះ​មុន​ពេល​បណ្ដេញ​ចេញ។

  • លោក​ ហ៊ុន សែន អះអាង​ថា​ការពិគ្រោះយោបល់​លើ​សេចក្តីព្រាងច្បាប់អង្គការ​ច្រើន​ពេក​ហើយ​​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​អះអាង​ថារដ្ឋាភិបាល​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សមា​គម និង​អង្គការក្រៅ នៅពេល​ខាងមុខនេះ​ ដោយ​លោក​ថា​សេចក្តីព្រាង​ច្បាប់នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ពិគ្រោះយោបល់​ច្រើន​លើករួចមកហើយ។​

  • អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ករណី​ច្បាប់​អង្គការ​​

    ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​១១​ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា និង​រដ្ឋាភិបាល​ដទៃទៀត ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់ចោល​សេចក្ដីព្រាងច្បា​ប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​លើកឡើង​ថា ច្បាប់​នេះ​នឹង​គំរាមកំហែង​ដល់​សេរីភាព​របស់​អង្គការ​សមាគម ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែមិថុនា ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា អង្គការ​នេះ និង​អង្គការ​សិទ្ធិមនុស្ស​ចំនួន​១០​ផ្សេងទៀត​បាន​ផ្ញើ​លិខិត​ទៅ​កាន់​សហភាព​អ៊ឺរ៉ុប និង​រដ្ឋាភិបាល​៤៤​ប្រទេស​ផ្សេង​ទៀត ដោយ​ជំរុញ​ឲ្យ​អ្នកផ្ដល់​ជំនួយ និង​រដ្ឋាភិបាល​ទាំងនោះ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ។ អង្គការ​ទាំងនោះ​ក៏បាន​លើកឡើង​ដែរ​ថា ច្បាប់​ថ្មី​នេះ​មិន​មាន​ភាពចាំបាច់​នោះទេ ព្រោះថា​ច្បាប់​ដែល​មាន​សព្វថ្ងៃ​បាន​ដោះស្រាយ​ពី​កង្វល់​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​អង្គការ សមាគម​ទាំងនោះ​រួចស្រេច​ទៅ​ហើយ ។​

  • លោក​ហ៊ុន សែន ​រំឭក​ពលរដ្ឋ​អំពី​បក្ស​ផ្សេង​យក​ពន្ធ​

    កំពង់ស្ពឺៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ប្រជាពលរដ្ឋ​ជា​ថ្មី ចំពោះ​គណបក្ស​នយោបាយ ជា​គូ​ប្រជែង​របស់​លោក ដែល​នឹង​យក​ពន្ធ​លើ​ដី​ធ្លី​ដើម្បី​បង្កើន​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ នៅ​ពេល​គណបក្ស​នោះ​ឈ្នះ​ឆ្នោត ដឹក​នាំ​ប្រទេស ខណៈដែល​គណបក្ស​ប្រឆាំង​បាន​គូស​បញ្ជាក់ថា ខ្លួន​មាន​បំណង​យក​ពន្ធ​ដី​តែ​ពី​ក្រុមហ៊ុន​ដែល​មាន​ដី​រាប់​ពាន់ រាប់​ម៉ឺន​ហិកតា​តែ​ប៉ុណ្ណោះ។ ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៤១ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម្សិលមិញ លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា ក្នុង​តួនាទី​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី លោក​មិន​ដែល​យក​ពន្ធ​ដី​ធ្លី​ពី​ប្រជាពលរដ្ឋ​ទេ។

  • ច្បាប់​ស្តី​ពី​អង្គការ​អាច​ត្រូវ​សភា​អនុម័ត​ដោយ​គ្មាន​ការ​ពិភាក្សា

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ សេចក្តី​ព្រាង​ច្បាប់​​ដ៏​ចម្រូងចម្រាស ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុជា​ អាច​នឹង​ត្រូវ​​អនុម័ត ដោយ​រដ្ឋសភា ដោយ​គ្មាន​ការ​ពិភាក្សា​បន្ថែម​ទៀត បើ​ទោះបី​ជា​​មាន​​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ពី​សង្គម​ស៊ីវិល និង​នាពេល​ថ្មីៗ​បំផុត​នេះ ពី​បេសកជន​ពិសេស​របស់​អាមេរិក​លោក Scott Busby ដែល​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល រៀបចំ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ដើម្បី​​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្តី​។

  • ​អ្នក​ខេត្តព្រះវិហារ​ទាមទារ​ឲ្យ​ដកតំណែង​ព្រះរាជអាជ្ញា​រង​ខេត្ត​នេះ​មួយ​រូប​​

    ប្រជាពលរដ្ឋ​ជាង​២០០​នាក់ មកពី​៧​ស្រុក​នៃ​ខេត្ដ​ព្រះវិហារ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័នពាក់​ព័ន្ធ​ដក​មន្ដ្រី​តុលាការ​រូប​នេះ​ពី​តំណែង ដោយ​ពួកគេ​លើកឡើងថា អនុវត្ដ​ច្បាប់​មិន​មាន​តម្លាភាព ។​ ​ការតវ៉ា​ធ្វើឡើង​ចាប់ពី​ម៉ោង​៤​រសៀល ដល់​ម៉ោង​៦​និង​៣០​ព្រលប់ ថ្ងៃទី​០២ ខែមិថុនា ។ ក្រុមអ្នកតវ៉ា​ទាំងនោះ​អះអាងថា ពួកគេ​ជា​អ្នក​បាត់បង់​ដីធ្លី បាត់បង់​ព្រៃឈើ ។ ក្នុង​ការតវ៉ា​នោះ​មាន​លើក​បដា​ពាក្យស្លោក​មាន​អត្ដ​ន័យ​ផ្សេងៗ​គ្នា ដូចជា “​ទាមទារ​ដក​តំណែង​លោក​ឡុង ស៊ីថា​” “​លោក​ឡុង ស៊ីថា ធ្វើការ​មិន​យុត្ដិធម៌​ចំពោះ​ពលរដ្ឋ​” “​ដើមឈើ​ជា​ជីវិត​របស់​ពួកយើង​” ជាដើម ។

  • ​បទ​យក​ការណ៍​៖ អ្នកភូមិ​ទាមទារ​ឲ្យ​តុលាការ​ខេត្ដសៀមរាប ដោះលែង​ពលរដ្ឋ​ពីរ​នាក់​ពី​ពន្ធនាគារ​

    ​កាលពីដើមឆ្នាំ​២០១៥​កន្លងមកនេះ មន្ដ្រី​តុលាការ​ខេត្ដ​សៀមរាប គឺ​លោក សុក កែវ​បណ្ឌិត ជា​ព្រះរាជអាជ្ញារង និង លោក គី ឬ​ទ្ធី ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចាប់ខ្លួន​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ចំនួន​ពីរ​នាក់ គឺ​លោក បឿន សុខ និង​លោក វ៉ែន ឡ​ន ដោយ​ចោទ​ថា បាន​កាប់​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​សហគម​ន៍​តាខ្មៅ អភិវឌ្ឍន៍​កសិកម្ម និង​ឧហ្សាហកម្ម ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម លី គឹម​ឃុន ។ ក្រៅពី​ការចាប់ខ្លួន​បុរស​ពីរ​នាក់​នេះ ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​ផ្សេង​ទៀត ក៏​កំពុង​រត់គេចខ្លួន​ផងដែរ ដោយសារ​តុលាការ​ខេត្ត​នេះ​បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។​

  • ឯកអគ្គរដ្ឋទូតអាមេរិកថាដំណើរទស្សនកិច្ចរបស់ឧបការីបង្ហាញពីការប្តេជ្ញាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បង្ហាញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

  • ពលរដ្ឋខ្មែររងគ្រោះលើទូកនេសាទ៣៨នាក់ត្រូវបញ្ជូនមកកម្ពុជាវិញនៅថ្ងៃនេះ​

    ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាពលករខ្មែររងគ្រោះលើទូកនេសាទក្រៅប្រទេសចំនួន៣៨នាក់ នឹងត្រូវបានបញ្ជូនពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញ នៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីពួកគេត្រូវបានជួយសង្រ្គោះពីការធ្វើបាបលើទូកនេសាទ។

  • ឧបការីអាមេរិកអះអាង​ថា​ច្បាប់​អង្គការ​មិន​ទាន់ចាំបាច់សម្រាប់កម្ពុជានោះទេ​

    ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បាន​អះអាងថាច្បាប់សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មិនទាន់​ចាំបាច់​​មាន​សម្រាប់កម្ពុជានៅពេលនេះ​នោះទេ។​

  • អាជ្ញាធរ​អប្សរា​​​ច្រាន​ចោល​ការ​អះអាង​ដែល​ថា ខ្លួន​​មិន​​អើពើ​នឹង​​បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន​ នៅ​ក្នុង​វិវាទ​ដីធ្លី​

    កាលពី​ថ្ងៃ​អាទិត្យ​អាជ្ញាធរ​​អប្សរា​បាន​និយាយ​​​ការ​ពារ​ខ្លួន​ឯង​​ទប់ទល់​នឹង​ការ​ចោទ​ប្រកាន់​​ដែល​លើក​ឡើង​ថា ខ្លួន​មិន​​បាន​រាប់​បញ្ចូល​ប្រជាពល​រដ្ឋ​ជាង​៥០គ្រួសារ​​​ទៅ​​ក្នុង​កិច្ច​ព្រមព្រៀង​ទទួល​​ដី​​មួយ​ចំណែក​នៃ​ដី​របស់​អាជ្ញាធរ​អប្សរា​ក្នុង​សង្កាត់​អំពិល ក្រុង​សៀមរាប

  • សមាជិក​សភាគណបក្ស​ប្រជាជន​កម្ពុជា​​សន្យា​ពិភាក្សា​ដេញដោល​ស្តី​ពី​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​តែ​គណបក្ស​ប្រឆាំង​ចង់បាន​លើសពីនេះ

    លោក ឈាង​ វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោ​ក​នឹង​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ក្នុង​គោល​បំណង​ធ្វើនិយតកម្ម​​ផ្នែក​អង្គការ​មិនមែន​រដ្ឋាភិបាល

  • អាមេរិក​មក​ពិភាក្សា​ពី​ច្បាប់​អង្គការ​ដែល​ចម្រូងចម្រាស

    ភ្នំពេញៈ ឧបការី​រង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ទទួល​បន្ទុក​ផ្នែក​​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​​ការងារ​ លោក Scott Busby បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ពិភាក្សា​ជាមួយ​​មន្រ្តី​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​លើ​បញ្ហា​​ក្តីបារម្ភ​អំពី​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​។

  • ជនជាតិ​កួយ ទៅ​តវ៉ា​មុខ​សាលាខេត្ត​ព្រះវិហារ ក្នុង​ទំនាស់​ដីធ្លី​ជាមួយ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច

    តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥ សហគមន៍​ជនជាតិដើម​ភាគតិច​កួយ បាន​យក​ញត្តិ​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ដោយ​ទាមទារ​ឲ្យ​ដោះស្រាយ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ យូរ​ឆ្នាំ​មកហើយ ជាមួយ​ក្រុមហ៊ុន​សម្បទា​ន​សេដ្ឋកិច្ច ជាង ៤០ នៅ​ខេត្តព្រះវិហារ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​ខេត្តព្រះវិហារ បានមក​រារាំង​តាមផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ចូលដល់​កន្លែង​តវ៉ា នៅមុខ​សាលាខេត្ត​ព្រះវិហារ នោះឡើយ​។

  • កង​រាជអាវុធហត្ថខេត្តកំពត​គំរាម​ចាប់ខ្លួន​មេដឹកនាំការ​តវ៉ា

    កាលពី​ម្សិលមិញ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពត​​បាន​​លើក​ឡើង​ថា ពួកគេ​នឹង​ចាប់​ខ្លួន​សមាជិក​សហគមន៍​ស្រុក​ឈូកនិយាយឥតសំចៃ​ម្នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​មួយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ប្រសិន​បើ​​គាត់​មិន​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សម្រាប់ក្រុម​អ្នកភូមិ​រាប់​រយ​គ្រួសារ​ ដោយ​អះអាងកាន់កាប់​​ដី​មួយ​ផ្នែក​ដែលមាន​​វិវាទទេនោះ។

  • កម្មករ​រោងចក្រ​អឹមវ៉េ​ចាក់អង្រែក្រោម​បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌការងារនៅសេសសល់​

    កម្មករជាង​១០០នាក់​ ដែល​ធ្វើ​ការ​នៅ​រោងចក្រM&V1 និង​M&V3 ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​អង្គារនេះ បានបន្ត​តវ៉ា​ ដោយ​ទាម​ទារ​លក្ខខណ្ឌ​ការងារ​៦ចំណុចនៅសេសល់​​ពីក្រុមហ៊ុន។

  • អាជ្ញាធរ​អប្សរាប​ដិសេធ​ការ​ចោទប្រកាន់

    សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ច្រាន​ចោល​​ការ​​ចោទប្រកាន់​ដែល​​​ថា​ ខ្លួន​​មិន​បាន​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​កាត់​ដី​ទំហំ​ជាង​​​ ២២០ ​ហិកតា​ជូន​ប្រជាពលរដ្ឋ​។

  • ​អ្នក​ខេត្តព្រះវិហារ​ជំរុញ​អាជ្ញាធរ​ខេត្ត​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​តាម​គោលការណ៍​ច្បាប់​​

    ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយអ្នក​មាន​លុយ មាន​អំណាច​នៅក្នុង​ខេត្ត​នេះ ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ ។​ ​តាម​គម្រោង ប្រជាពលរដ្ឋ​ជាង​២​០០០​នាក់​មកពី​បណ្ដា​ស្រុក​ទាំង​៧ នៃ​ខេត្ត​ព្រះវិហារ​នឹង​ជួបជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែ​មិថុនា​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ផលប៉ះពាល់​ដីធ្លី ស្រែ ចម្ការ និង​ដី​លំនៅដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ។ ប៉ុន្តែ​តាម​ប្រភព​ពី​អង្គការ​នានា ដែល​តាមឃ្លាំមើល​ការប្រមូលផ្ដុំ​នេះ​ឲ្យដឹងថា ប្រជាពលរដ្ឋ​មួយចំនួន​មកពី​បណ្ដា​ស្រុក​ផ្សេងៗ​ក្នុង​ខេត្ត​នេះ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​រារាំង​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះវិហារ ដើម្បី​ចូលរួម​កម្មវិធី​ជួបជុំគ្នា​នា​ព្រឹក​នេះ​ទេ ។​

  • ​លោក ហោ ណាំហុង ប្រាប់​ឧបការី​រង​អាមេរិក​ថា ច្បាប់​អង្គការ​​មិនមែន​ដើម្បី​រឹតត្បិត​សេរីភាព​ទេ​​

    ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ថ្លែង​ប្រាប់​ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ថា ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​មាន​ទិសដៅ​ប្រឆាំង ឬ​កម្រិត​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo