កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សេចក្តី​​​ព្រាង​​​ច្បាប់ថ​​​្មី​​​ស្តី​​​ពី​​​សហជីព​​​ធ្វើ​​​ឲ្យ​​​សហជីព​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​តែ​​​ខ្លាំង​​​

    យោង​​​តាម​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​ទទួល​​​បាន​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​​​​សហជីព​​​ដែល​​​ទើប​​​តែ​​តាក់​​​តែង​​​ចុង​​​ក្រោយ​​ផ្តល់​​​ឲ្យ​​​​​​ក្រសួង​​​ការ​​​ងារ​​​នូវ​​​អំណាច​​​ព្យួរ​​​​​​សហជីព​​​ដែល​​​សហការ​​​ ឬ​​​ធ្វើ​​​សកម្មភាព​​​រួម​​​គ្នា​​​​​​ជាមួយ​​​អង្គការ​​​ដែល​​​រដ្ឋាភិបាល​​​ចាត់​​​ទុក​​​ថា បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សេដ្ឋកិច្ច​​​ ឬ​​​ធ្វើ​​​ឲ្យ​​​​​​ខូច​​​​​​ប្រយោជន៍ជាតិ​​​។

  • សង្គម​ស៊ីវិល ស្នើ​ទៅ​រដ្ឋាភិបាល បើក​ការពិគ្រោះ​យោបល់ មុន​អនុម័ត​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    សង្គម​ស៊ីវិល បាន​លើកឡើងថា មកដល់ពេលនេះ មាន​អង្គការ​សង្គម​ស៊ីវិល ចំនួន ៣៣៦ បាន​គាំទ្រ​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​បើក​ការពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ មុនពេល​អនុម័ត​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​។​

  • សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​មិន​កំណត់​ឲ្យ​ច្បាស់

    ព័ត៌មាន​ណា​ក៏ដោយ​ដែល​ធ្វើឲ្យ​ខូចខាត​ដល់​សន្តិសុខ​ផ្ទៃក្នុង ឬ​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ទំនាក់ទំនង​​​កម្ពុជា​ និង​​ប្រទេស​ដទៃៗ​ទៀត​ ឬ​​គំរាមកំហែង​ដល់​សេដ្ឋកិច្ច ឬ​ហិរញ្ញវត្ថុ​​​កម្ពុជា​អាច​​នឹង​ត្រូវ​ដក​ចេញ ​ក្រោម​សេចក្តី​​ព្រាង​ច្បាប់​​ដែល​នឹង​គ្រប់គ្រង​ព័ត៌មាន​​​របស់​​រដ្ឋាភិបាល។

  • កម្លាំង​ចម្រុះ​​ចុះ​អនុវត្ត​សាល​ដី​កា​​សម្រេច​រក្សា​ការ​ពារ​រឿង​​ទំនាស់​ដីធ្លី​ក្នុង​ភូមិ​ព្រែក​លៀប ប្រជា​ពលរដ្ឋផ្ទុះ​ការ​តវ៉ា

    តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា នេះ កម្លាំង​ចម្រុះ​របស់​សាលា​ខណ្ឌ​ប្ញស្សី​កែវ​ដឹក​នាំ​ដោយ​លោក​សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​សាល​ដី​សម្រេច​រក្សា​ការ​ពារ​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វា​ បង្ក​ឱ្យប្រជា​ពលរដ្ឋ​​ផ្ទុះ​ការ​តវ៉ា​លើក​បដា​ និង​ស្រែក​អំពាវ​នាវ​ឱ្យ​សម្តេច​តេជោ​ជួយ​រក​យុត្តិ​ធម៌​ដែល​ម្ចាស់​បំណុល​ទិញ​ដី​គេ​ទំហំ​៦៥​ម៉ែត្រ​​ហើយ​ចង់​វាត​យក​ដី​ខាង​ក្រោយ​ជា​ចំណី​ប្រឡាយ​ដែល​ពួក​គាត់​កាន់​កាប់​អាស្រ័យ​ផល​ជាយូរ​ឆ្នាំ​មក​ហើយ

  • សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​​

    ស្ត្រី​ម្នាក់​ក្នុងចំណោម​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​ហ៊ុយ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ស្នើ​ឲ្យ​តុលាការ​ខេត្ត​នេះ​ទម្លាក់​បទ​ចោទ​លើ​រូបគាត់ ក្រោយ​តុលាការ​រក​ឃើញ​ថា​គ្មាន​កំហុស​ដូច​ការចោទប្រកាន់ ។​ ​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម អ្នកស្រី ផាវ ញ៉ើង សំណូមពរ​បែប​នេះ​ក្រោយពី​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង នា​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​មិថុនា​នេះ ។​

  • អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត បន្ទាប់​ពី​បញ្ឈប់​ពី​ការងារ​​

    អតីត​បុគ្គលិក​មួយចំនួន​របស់​វិទ្យុ​សំបុក​ឃ្មុំ នាំគ្នា​ទាមទារ​ឲ្យ​លោក ម៉ម សូណង់ដូ ទូទាត់​ប្រាក់​ឈ្នួល​ធ្វើការ​ថ្ងៃបុណ្យ និង​ប្រាក់​អតីតភាព​ការងារ ទៅ​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ។ ​ការតវ៉ា​ជាថ្មីទៀត​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​ស្ថាន​នី​វិទ្យុ​សំបុក​ឃ្មុំ មាន​អតីត​បុគ្គលិក​ប្រមាណ​ជាង​២០​នាក់ ដោយ​ស្រែក​ដាក់​មេក្រូ និង​កាន់​បដា​ជាដើម ។

  • ចំនួន​អនីតិជន​នៅក្នុង​ពាណិជ្ជកម្ម​ផ្លូវភេទ​បាន​ធ្លាក់​ចុះ

    ការ​សិក្សា​ថ្មី​មួយ ដោយ​គណៈកម្មការ​យុត្តិធម៌​អន្តរជាតិ (IJM) ​បាន​អះអាង​ថា ចំនួន​​អនីតិជន​នៅក្នុង​ពាណិជ្ជកម្ម​ផ្លូវភេទ ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ បាន​ធ្លាក់​ចុះ​មក​​ ២,២ ភាគរយ ខណៈ​អនីតិជន​អាយុ​ ១៥ ឆ្នាំ ឬ​ក្មេង​ជាង​នេះ មាន​ចំនួន​ ០,១ ភាគរយ​នៃ​ឧស្សាហកម្ម​នេះ​។

  • កម្មករ​អូស​រទេះ​ដែល​របួស​ធ្ងន់​ក្នុង​បាតុកម្ម​នៅ​ប៉ោយប៉ែត​ប្ដឹង​សមត្ថកិច្ច​ទារ​សំណង​ជំងឺ​ចិត្ត

    កម្មករ​អូស​រទេះ​ដែល​រង​របួស​ធ្ងន់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ពេល​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្ដឹង​សមត្ថកិច្ច​ទៅ​តុលាការ ទាមទារ​សំណង​ជំងឺ​ចិត្ត។ កម្មករ​អូស​រទេះ​អះអាង​ថា មូលហេតុ​ដែល​គេ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ដោយសារ​ខ្លួន​ទន្ទឹង​រង់ចាំ​សមត្ថកិច្ច​ចាត់​វិធានការ​ជន​ដែល​បង្ក​របួស​ស្នាម ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជិត ២​សប្ដាហ៍​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

  • ពលរដ្ឋ​មាន​វិវាទ​ដី​នៅ​ត្បូង​ឃ្មុំ​សូម​ឲ្យ​អាជ្ញាធរ​ឆាប់​ចរចា​ផ្តល់​សំណង

    អ្នក​ភូមិ​រស់​នៅក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ បាន​ដាក់​ពាក្យបណ្តឹង ទៅ​​សមាគម​អាដហុក កាលពី​ម្សិលមិញ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ដើម្បី​ពន្លឿន​ការ​ចរចា​ផ្តល់​សំណង​លើ​ដី​ប៉ះពាល់ ដែល​កំពុង​ឈូស​ឆាយ​ធ្វើការ​សាងសង់​សាលា​ខេត្ត និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេង​ទៀត របស់​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី​មួយ​នេះ។

  • ក្មេងប្រុស​ជំទង់​ម្នាក់សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ក្បែរខាង​នៅវាលស្រែ​

    ក្រុម​មន្ត្រី​មូល​ដ្ឋាន​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ជិត​ខាង​ខ្លួន​អាយុ​១០​ឆ្នាំ​នៅ​ក្នុង​វាលស្រែ​មួយ​កាលពី​ខែ​មុន បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​វាតែ​ម្ដងនៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃពុធ។

  • HRW ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​សេចក្តី​ព្រាង​ច្បាប់​សហជីព

    អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ម្សិលមិញ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជា​សាធារណៈ​នូវ​សេចក្តី​ព្រាង​ចុងក្រោយ​នៃ​ច្បាប់​ស្តី​ពី​សហជីព និង​ត្រូវ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ទ្ធ​ទាំងអស់​មុន​នឹង​ធ្វើការ​អនុម័ត​ដើម្បី​ឲ្យ​ការ​ធ្វើ​ច្បាប់​នេះ មាន​តម្លាភាព និង​​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​ការងារ​អន្តរជាតិ​។

  • សមត្ថកិច្ច​ទប់​ស្កាត់​កម្មករ​រោង​ចក្រ​ M&V មិន​ឲ្យ​ហែ​ក្បួន

    ​នគរ​បាល​ខណ្ឌមានជ័យ ​បាន​ធ្វើ​ការ​រារាំង​កម្មករ​កាត់​ដេរ​ជាង​ ១០០០ ​នាក់​ នៅ​រោងចក្រ​ M & V មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ក្រសួង​នេះ​ជួយ​អន្តរាគមន៍​លើ​ការ​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ ដោយ​ពុំ​មាន​ដំណោះ​ស្រាយ​ អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ​។

  • សេចក្តីព្រាង​ថ្មី​នៃ​​ច្បាប់​ស្ដីពីអង្គការ​មិន​មែន​រដ្ឋាភិបាល​​អាក្រក់​ជាង​សេចក្ដី​ព្រាង​ចុង​ក្រោយ​ឆ្ងាយ​

    សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដ៏ធំមួយ​​អះអាង​​ថា ខ្លួន​បាន​ឃើញ​​ច្បាប់​ចម្លង​បែក​ធ្លាយ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​មួយ​ដែល​មាន​បំណង​គ្រប់​គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា សំណៅ​​​សេចក្តី​ព្រាង​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​​ពី​ការ​ដើរ​ថយក្រោយ​យ៉ាង​ខ្លាំង​។

  • កម្មករ​រោងចក្រ​ M&V​​ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ហែក្បួន​ទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី

    អាជ្ញាធរ​​​បាន​រារាំង​កម្មករ​រោងចក្រ​កាត់​ដេរជាង​៥០០​នាក់​​ដែល​ធ្វើ​កូដកម្ម​មិន​ឲ្យ​ហែ​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។ មន្ត្រី​នគរ​បាល​ និង​សន្តិសុខ​ខណ្ឌមានជ័យ​ប្រហែល​៥០​នាក់​ បាន​រារាំង​កម្មករ​មក​ពី​រោងចក្រ​ M&V ​International Manufacturing មិន​ឲ្យ​ហែក្បួន​កាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ឆ្ពោះ​ទៅ​កណ្ដាល​រាជធានី​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​។

  • ប្រជាពលរដ្ឋ​សំដែង​ការ​បារម្ភ​ត្បិត​អាជ្ញាធរ​គំរាម​ពួក​គាត់​មិន​ឱ្យ​តវ៉ា​រឿង​ដីធ្លី

    ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ចំនួន​៥​ភូមិ​នៅ​ឃុំ​អូរ​ ឃុំ​ត្រែង​ត្រ​យឹ​ង ​និង​ឃុំ​ដំបូក​រូង ​បាន​សំដែង​នូវ​ការ​បារម្ភ​ត្បិត​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ និង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ចុះ​ទៅ​ដល់​លំនៅឋា​ន​ពួក​គាត់ ​និង​បាន​និយាយ​គំរាម​ថា បើ​អ្នក​ណា​ទៅ​ចូលរួម​តវ៉ា​រឿង​ដីធ្លី​ទៀត​នោះ​ខាង​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

  • កម្មករ​រោងចក្រ​MV​ប្រមាណ​៥០០​នាក់​ហែ​ក្បួន​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ

    ​កម្មករ​រោងចក្រ​MV1​ និង​MV3​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ​ប្រមាណ​ជា​៥០០​នាក់​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រសួង​ការងារ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន​៣ ក្នុង​លក្ខខណ្ឌ​ចំនួន​១៩​ចំណុច​ ដែល​បាន​ដោះស្រាយ​ហើយ។

  • អ្នក​អូស​រទេះដែលរង​ការ​វាយ​ដំ​ ដាក់ពាក្យ​បណ្តឹង​ប្តឹង​កង​រាជអាវុធហត្ថ

    អ្នក​​​ឃ្លាំមើល​សិទ្ធិមនុស្ស​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា អ្នក​​​អូស​​​រទេះ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​រហូត​​​ដល់​​​សន្លប់​​​អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​ឧសភា នៅក្នុងក្រុង​ប៉ោយ​ប៉ែត្រ​ ដែល​​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​វាយប្រហារ​លើ​ការ​​​ិយាល័យ​​​គយ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ទាម​​​ទារស​​​ំណង​​​ចំនួន​​​១០.០០០​ដុល្លារ​​​ពី​​​អ្នក​​​វាយ​​​រូប​​​គាត់​​​។

  • លក់​អស់​ទ្រព្យ​សម្បត្តិ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករស

    អ្នកស្រី ហុយ ម៉ៃ បាន​បាត់បង់​គ្រប់​យ៉ាង ដោយសារ​តែ​តម្រូវការ​លើ​ពិភពលោក​ដែល​ត្រូវការ​ស្ករ​ និង​​ជីវឥន្ធនៈ​តម្លៃ​ថោក​។ ស្រ្តី​​អាយុ ៥៤ ឆ្នាំ មាន​កូន ៨ នាក់​រូប​នេះ បាន​ខិតខំ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏ធំ​បំផុត​​នៅ​​អាស៊ី និង​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​​មួយ​ក្នុង​​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​របស់​ក្រុមហ៊ុន កូកាកូឡា។

  • អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជួប​ប្រជុំ​ជាមួយ​អង្គការ​មូលនិធិសាកល​ជុំវិញ​ករណី​សូកប៉ាន់

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ជួប​​ប្រជុំជាមួយ​បុគ្គលិក​អង្គការ​មូលនិធិ​សាកល (Global Fund) ប្រយុទ្ធនឹង​ជំងឺអេដស៍ ​របេង​ និង​គ្រុនចាញ់ដែលមក​បំពេញ​ទស្សនកិច្ច​ កាលពី​សប្តាហ៍មុន​ដើម្បី​តាមដាន​បន្ត​នូវការ​ចោទប្រកាន់​របស់​អង្គការ​នេះ​ដែល​ថា អតីត​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ទទួលប្រាក់​សំណូកប្រហែល​​៣៥០.០០០ដុល្លារ​ក្នុងការ​ទទួល​បាន​កិច្ច​សន្យា​ពាក់ព័ន្ធ​មុង។

  • និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​តវ៉ា​រឿង​សញ្ញាបត្រ

    និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ហៅ​កាត់​ថា​ IU ជិត​ ២០០ ​នាក់​បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ មុខ​សាកល​វិទ្យាល័យ​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​សាលា​ដោះស្រាយ​រឿង​សញ្ញាបត្រ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​អាច​សុំ​សិទ្ធិ​ប្រឡង​ក្របខ័ណ្ឌ​រដ្ឋ​បាន​ទាន់​ពេលវេលា​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo