កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អតីត​ទាហាន​និង​ពលរដ្ឋ​៨​គ្រួសារ​នៅ​កំពង់ឆ្នាំង​ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​ដីធ្លី

    អតីត​ពល​ទាហាន និង​ពលរដ្ឋ​ចំនួន ៨​គ្រួសារ​ផ្សេង​ទៀត រស់នៅ​ភូមិ​ព្រៃជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពួក​គាត់។ តំណាង​ពលរដ្ឋ​អះអាង​ថា កាល​ពី​ឆ្នាំ​២០១០ មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បណ្ដេញ​ពលរដ្ឋ​ចំនួន ១៣៣​គ្រួសារ​ចេញ​ពី​តំបន់​អូរដា ដើម្បី​យក​ដី​នោះ​ទៅ​ធ្វើ​ជា​ទីតាំង​ហ្វឹកហាត់​កម្លាំង​ប្រដាប់​អាវុធ ហើយ​បាន​ដោះដូរ​ដី​ព្រៃ​នៅ​តំបន់​ត្រពាំង​ស្នោ ឲ្យ​ពួក​គាត់​វិញ ប៉ុន្តែ​ដី​នោះ​មាន​ផ្នែក​ខ្លះ​ប៉ះ​ចំ​លើ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​កំពុង​គ្រប់គ្រង។

  • រដ្ឋាភិបាល​សុំ​កុំ​ឱ្យ​សហជីព​ព្រួយបារម្ភ​នឹងសេចក្តីព្រាងច្បាប់​ថ្មី

    វ៉ាស៊ីនតោន—រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រាប់​ដល់​សហជីព ​និង​អង្គការ​ក្រៅរដ្ឋាភិបាល​កុំ​ឱ្យ​មាន​កា​រព្រួយ​បារម្ភ​ចំពោះ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​ដែល​រដ្ឋាភិបាល​កំពុង​តែ​តាក់​តែង។ ការអះអាង​នេះ ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​សហជីព​នានាអំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​កុំ​ធ្វើ​ច្បាប់​សហជីព​នេះ​ដោយ​ពួកគេ​យល់​ថា​មាន​មាត្រា​មួយ​ចំនួន​ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ដោយ​បិទ​សិទ្ធិ​ក្នុងការ​បង្កើត​សហជីព​និង​ព្រួយបារម្ភ​ថា​អ្នក​បញ្ជាទិញ​អាច​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ប្រសិន​បើ​សិទ្ធិ​កម្មករ​ត្រូវ​បាន​បំបិទ។

  • អ្នក​ខេត្ត​ឧត្តរមានជ័យ​សុំ​កាន់កាប់​ដី​ឡើង​វិញ ក្រោយ​ពេល​ក្រសួង​ដក​ដី​ទាំងនោះ​ពី​ក្រុមហ៊ុន​​

    ​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ​ស្នើ​ទៅ​ក្រសួង​កសិកម្ម​ឲ្យ​ប្រគល់​ដី​ជូន​ពួកគេ​វិញ បន្ទាប់​ពី​ក្រសួង​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ស្ករស​នៅក្នុង​ខេត្ត​នេះ ។​ ​បុរស​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​៤​នាក់​បាន​អះអាង​ថា ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤៦៦​គ្រួសារ នៅ​ស្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្មិ​ន តិ បាន​ប្រាប់​VOD​តាម​ទូរ​សព្ទ​នៅ​ថ្អៃ​ពុធ​នេះ​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ថា ក្រសួង​កសិកម្ម​បាន​ដក​ដី​ពី​ក្រុមហ៊ុន​អង្គរ​ស៊ូ​ហ្គើ​រ​ខេន ខេន​ស៊ូ​ហ្គើ​រ​វែ​ល​លី និង​ទន្លេ​ស៊ូ​ហ្គើ​រ​ខេន កាលពី​ឆ្នាំ ២០១៥ ពួកគាត់​បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​ទៅ​ក្រសួង​កសិកម្ម​ស្នើសុំ​គ្រប់​គ្រង់​ដី​ឡើងវិញ ។​

  • សហជីព​រក្សា​ជំហរ​មិន​ចង់ឲ្យ​មាន​ច្បាប់​”​សហជីព​”

    មេដឹកនាំ​សហជីព​មួយចំនួន នៅតែ​បន្ដ​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ឈប់​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សហជីព​” ដែល​សហជីព​ភាគច្រើន​អះអាង ថា ច្បាប់​នេះ​នឹង​រឹតត្បិត​របស់​សេរីភាព​របស់​ពួកគេ​។ លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ អះអាង ថា ក្រុម​សម្ព័ន្ធ​សហជីព​របស់លោក នៅ​តែ​ប្រកាន់​ជំហរ​មិន​ចង់ឲ្យ​មាន​ច្បាប់ ច្បាប់​ស្ដីពី​”​សហជីព​” ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការរៀបចំ​សេចក្ដីព្រាងច្បាប់​នេះ​ផង​ដែរ​។

  • ឃាត់ខ្លួន​យុវ​ជន​ម្នាក់​ពី​បទ​​ប៉ុន​ប៉ង​រំលោភក្មេងស្រី​អាយុ​១១​ឆ្នាំ​​

    ខេត្ត​កំពង់​ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​​ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្ម​ភាពចាប់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​ តែមិន​បានសម្រេច​ កាល​ពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៦ មិថុនា ២០១៥ ​នៅ​ចំណុច​ដី​វាល​ក្រោយ​ភូមិ​ប្រកិល ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ ។ ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​ឈ្មោះ​វិញ វ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រី​ឯ​ក្មង​ស្រី​រង​គ្រោះ​ឈ្មោះ ស.ស.ភ អាយុ​១១​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ជា​មួយ​គ្នា ។

  • ពលករ​ខ្មែរ​រងគ្រោះ​លើ​ទូក​នេសាទ​២៣០​នាក់​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃស្អែក​​

    ​ក្រសួងការបរទេស​កម្ពុជា​ឲ្យដឹងថា ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅ​លើ​ទូក​នេសាទ​នៅ​ក្រៅប្រទេស​ចំនួន​២៣០​នាក់បន្ថែម​ទៀត​នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក ក្រោយពី​ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ធ្វើ​បាប​លើ​ទូក​នេសាទ ។​ ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បានឲ្យដឹងថា តាម​ការទាមទារ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន PT. Maribu Industries Group ដែលជា​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ នឹង​ជួល​យន្ដហោះ​មួយ​គ្រឿង​ប្រភេទ Boeing 737-900 ER ដើម្បី​ដឹក​ពលករ​ខ្មែរ​ចំនួន​២១៣​នាក់​ពី​កោះ​អំ​បន់ (Ambon) ប្រទេស​ឥណ្ឌូនេស៊ី មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃស្អែក​ម៉ោង​៦​ព្រឹក ។​

  • អត្ថបទ​ទាំង​ស្រុង​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

    អត្ថបទ​ទាំង​ស្រុង​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

  • ​រដ្ឋមន្ត្រី​ថា​ច្បាប់​សហជីព មិន​បាន​កៀបសង្កត់​សេរីភាព​ទេ​​

    រដ្ឋមន្ត្រីក្រសួង​ការងារអះអាងថា ច្បាប់​គ្រប់គ្រង​សហជីព​ដែល​ក្រសួង​បាន​និង​កំពុង​ព្រាង ហើយ​គ្រោង​នឹងដាក់​ជូន​រដ្ឋសភា​អនុម័ត​នោះ គឺ​មិន​បាន​រឹតបន្តឹង​សេរីភាព​របស់​សហជីព ឬភាគី​ពាក់ព័ន្ធ​ទេ ​។ ការអះអាង​នេះ ធ្វើឡើង​ជា​ថ្មី​ទៀត​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ ស្តី​ពី​ទំនាក់ទំនង​វិជ្ជាជីវៈ​លើក​ទី​៦ ដែល​ផ្តោត​ទៅលើ “​កម្ពុជា​ដើម្បី​សន្តិភាព​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ“​ ។​ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​សន្និសីទ​នោះ​ថា ច្បាប់​គ្រប់គ្រង​សហជីព​ដែល​កំពុង​ធ្វើ​សេចក្តីព្រាង​នោះ គឺ​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ពោល​គឺ​មិន​បាន​កៀបសង្កត់ ឬ​រឹតបន្តឹង​សហជីព និង​ភាគី​ពាក់ព័ន្ធ​ឡើយ ​។

  • ក្រសួង​ការងារ​ស្នើឲ្យ​សហព័ន្ធ​និយោជក​នានា ​ចូលរួម​លុបបំបាត់ព​ល​កម្ម​លើ​កុមារ​​

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្នើឲ្យ​សហព័ន្ធ​និយោជក និង​សហគ្រាស​ពាណិជ្ជកម្ម​នានា ចូលរួម​លុបបំបាត់​ព​លកម្ម​កុមារ ដោយ​មិន​អនុញ្ញាត​ឲ្យ​កុមារ​ក្រោម​អាយុ ១៨ ឆ្នាំ​ចូលធ្វើការ ។ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ថ្ងៃ​អង្គារ​នេះ​ថ្លែងថា ក្រសួង​មិន​ចង់ឱ្យ​មាន​ការប្រើប្រាស់​ព​លកម្ម​កុមារ​នៅក្នុង​កន្លែង​ការងារ​ឡើយ ។ លោក​មានប្រសាសន៍ថា «​ពលកម្ម​លើ​កុមារ វា​ជា​ទង្វើ​ខុសច្បាប់ យន្តការ​នៃ​ការងារ​របស់​កុមារ នឹង​ធ្វើឱ្យ​ដំណើរការ​ផលិតកម្ម​មា​ន​ការថយចុះ​ទាំង​នៅពេល​បច្ចុប្បន្ន និង​អនាគត ព្រោះថា កុមារ​នៅ​ក្មេងខ្ចី ទាំង​គំនិតប្រាជ្ញា និង​កម្លាំង​កាយ​ក្នុង​ការបង្កើន​គុណភាព​នៃ​ផលិតផល ពុំ​មាន​សមត្ថភាព​ពេញលេញ ដូច​មនុស្ស​ចាស់​ទេ»

  • អាជ្ញាធរ​និង​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ស្នើ​អាណាព្យាបាល​ឈប់​រំលោភ​កម្លាំង​ពលកម្ម​កុមារ

    មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា បញ្ហា​រំលោភ​បំពាន​កម្លាំង​ពលកម្ម​កុមារ នៅ​តែ​ជា​បញ្ហា​ចោទ ដែល​ភាគី​ពាក់ព័ន្ធ ពិសេស​អាណាព្យាបាល​កុមារ ត្រូវ​ចូលរួម​ដោះស្រាយ។ សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក ប្រឆាំង​នឹង​ពលកម្ម​កុមារ​លើក​ទី​១៤ លើ​ប្រធានបទ «គ្មាន​ពលកម្ម​កុមារ ផ្តល់​ការ​អប់រំ​ដែល​មាន​គុណភាព» កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ការ​ប្រារព្ធ​ទិវា​នេះ ក៏​មាន​ការ​ដើរ​ហែ​ក្បួន​មាន​លើក​បដា​របស់​កុមារ​តូចៗ ដោយ​មាន​អាណាព្យាបាល មន្ត្រី​រាជការ និង​មន្ត្រី​សង្គម​ស៊ីវិល រាប់​រយ​នាក់ នា​មូលដ្ឋាន​ភូមិ​កោះខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

  • ក្រសួង​ការងារ​ស្នើឲ្យ​សហព័ន្ធ​និយោជក​នានា ​ចូលរួម​លុបបំបាត់ព​ល​កម្ម​លើ​កុមារ​​

    ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្នើឲ្យ​សហព័ន្ធ​និយោជក និង​សហគ្រាស​ពាណិជ្ជកម្ម​នានា ចូលរួម​លុបបំបាត់​ព​លកម្ម​កុមារ ដោយ​មិន​អនុញ្ញាត​ឲ្យ​កុមារ​ក្រោម​អាយុ ១៨ ឆ្នាំ​ចូលធ្វើការ ។ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ថ្ងៃ​អង្គារ​នេះ​ថ្លែងថា ក្រសួង​មិន​ចង់ឱ្យ​មាន​ការប្រើប្រាស់​ព​លកម្ម​កុមារ​នៅក្នុង​កន្លែង​ការងារ​ឡើយ ។ លោក​មានប្រសាសន៍ថា «​ពលកម្ម​លើ​កុមារ វា​ជា​ទង្វើ​ខុសច្បាប់ យន្តការ​នៃ​ការងារ​របស់​កុមារ នឹង​ធ្វើឱ្យ​ដំណើរការ​ផលិតកម្ម​មា​ន​ការថយចុះ​ទាំង​នៅពេល​បច្ចុប្បន្ន និង​អនាគត ព្រោះថា កុមារ​នៅ​ក្មេងខ្ចី ទាំង​គំនិតប្រាជ្ញា និង​កម្លាំង​កាយ​ក្នុង​ការបង្កើន​គុណភាព​នៃ​ផលិតផល ពុំ​មាន​សមត្ថភាព​ពេញលេញ ដូច​មនុស្ស​ចាស់​ទេ» ។

  • ប្រជា​សហគមន៍​៤​ខេត្ត​ប្រជុំ​ចែក​រំលែក​បទពិសោធន៍​អំពី​របៀប​តស៊ូ​មតិ​ឲ្យ​មាន​ប្រសិទ្ធភាព

    សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ផ្តល់​ឱកាស​ដល់​ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កំពង់ធំ ដើម្បី​ចែក​រំលែក​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។ គោលដៅ​នៃ​ការ​ជួប​ជុំ​នេះ ដើម្បី​ស្វែង​យល់​ពី​របៀប​តស៊ូ​មតិ​ប្រកប​ដោយ​ភាព​ជោគជ័យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ។ ប្រជា​សហគមន៍​មាន​បញ្ហា​ផ្សេងៗ​មក​ពី​បណ្ដា​ខេត្ត​ចំនួន​៤ រំពឹង​ថា ពួក​គេ​នឹង​មាន​គំនិត​កាន់​តែ​ច្រើន ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​សហគមន៍​របស់​ពួក​គាត់។ ការ​រំពឹង​នេះ ដោយសារ​ពួក​គេ​យល់​ថា ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នៃ​របៀប​តស៊ូ​មតិ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​កាន់​តែ​ទូលំទូលាយ។

  • ប៉ូលិស បង្ហាញមុខ​ជនជាតិ​បារាំង​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​កម្ពុជា​

    ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥​នេះ បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ ជា​ជនជាតិ​បារាំង​ម្នាក់ ឈ្មោះ Bernard Louis Francois Soudeller ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។​ ​លោក​វរសេនីយ៍ទោ លៅ លីន នាយការិយាល័យ​ការពារ​អនីតិជន​បាន​ឲ្យ​ដឹងថា ការចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បារាំង​នេះ គឺ​កម្លាំង​នាយកដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្តាល រួមជាមួយ​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល លោក លឹម សុគ​ន្ថា បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្ទះ​តា​ផុះ ស្ថិតនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ពាក់ព័ន្ធ​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។

  • លោក ខៀវ កាញារីទ្ធ បើក​កិច្ចប្រជុំ​ច​តាក់តែង​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

    លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី Anne LEMAISTRE តំណាង​អង្គការ​យូណេស្កូ ​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​លើក​ទី​៤ របស់​ក្រុម​ការងារ​បច្ចេកទេស រៀប​ចំតាក់តែង សេចក្តីព្រាងច្បាប់ ស្តី​ពី​សិទ្ធ​ទទួល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ នា​ទីក្រុង​ភ្នំពេញ​៕

  • ឯកអគ្គរដ្ឋទូតអាមេរិកលើក​ឡើង​ថារដ្ឋ​​សភាកម្ពុជាមិន​គួរ​យក​ច្បាប់​អង្គការ​ជា​អាទិភាពចម្បង​នោះទេ​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​​រដ្ឋសភា​កម្ពុជាមិន​គួរ​យក​​សេចក្តីព្រាងច្បាប់​អង្គការ​ មិន​មែន​រដ្ឋាភិបាល​ និង​សមាគម ជាអាទិភាពចម្បងនោះទេ ដោយ​លោកបា​ន​​ស្នើ​​ឲ្យ​រដ្ឋសភា​គិត​គូ​ពី​បញ្ហា​ភាពក្រីក្រ​របស់ប្រជា​ ពលរដ្ឋ​ ការថែ​ទាំ​សុខភាព និង​ការការពារ​បរិស្ថាន​ជាដើម​។​

  • GMAC​៖​​ការទាមទាររបស់​​កម្មករ​​ខ្លះប្រៀបបាននឹងការជំរិតពីថៅកែរោងចក្រ

    ករណី​​បាតុកម្ម កូដកម្ម​​ដែល​បាន​​នឹង​កំពុង​​កើតឡើង​​ក្នុង​សួន​​ឧស្សាហកម្ម​​កាណាឌីយ៉ា ស្ថិត​នៅ​​ជាយក្រុង​ភ្នំពេញ ដែល​ដឹកនាំ​​ដោយ​​ក្រុម​សហជីព​​លោក​មុំ សៀក ដែល​គ្មាន​​បញ្ជី​ការ​​នៅ​ក្នុង​​រោងចក្រ និង​ក្រុម​​​សហជីប​មួយ​ចំនួន​​ទៀត មិន​បាន​​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​​ជា​ធរមាន​នោះ​ទេ​។ សកម្មភាព​នេះ​អាច​ចាត់ទុកថា​ជា​ការដាក់​សម្ពាធ​លើ​រោងចក្រ និង​ប្រៀបបាន​នឹង​ការ​ជំរិត​ពី​ថៅកែ​រោងចក្រ​ដូច្នោះ​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​នៅ​ក្នុង​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​សមាគ​មរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា​(GMAC)​នៅ​ថ្ងៃ​ទី​១៦​មិថុនា​។​

  • សង្គម​ស៊ីវិល​​​ប្រឈម​ការ​​លុប​ឈ្មោះ​ចោល ប្រសិន​បើ​​មិនមាន​ជំហរ​អព្យាក្រឹតចំពោះ​បក្ស​នយោបាយ​

    សេចក្តីព្រាង​ច្បាប់​ស្តីពីសមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល បាន​បង្ហាញ​ថា​អង្គការ​សង្គមស៊ីវិលជាតិ និង​​បរទេស ​ប្រឈម​នឹង​ការ​លុប​ឈ្មោះ​ចេញពី​បញ្ជីរបស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេសកម្ពុជា​ នៅ​ពេល​រដ្ឋាភិបាល​រក​ឃើញ​ថា​​អង្គការ​សង្គមស៊ីវិលទាំងនោះ​មាន​និន្នាការ​ទៅ​កាន់​គណបក្ស​នយោបាយ​ណា​មួយ​។

  • ម៉ុងតាញ៉ា​វៀតណាម​ពីរ​នាក់​ថ្មី​ទៀត​រត់​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី

    ក្រុម​ម៉ុងតាញ៉ា​វៀតណាម ២៣​នាក់​ដែល​នៅ​សេសសល់​ក្នុង​ព្រៃ​ខេត្ត​រតនគិរី តាំង​ពី​ខែ​មេសា រហូត​បច្ចុប្បន្ន ត្រូវ​បាន​អ្នក​ភូមិ​ជម្លៀស​យក​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​ទីក្រុង​ភ្នំពេញ អស់​ហើយ។ ដោយ​ឡែក​អ្នក​ភូមិ​រាយការណ៍​ថា មាន​ម៉ុងតាញ៉ា មួយ​ក្រុម​ទៀត បាន​មក​ដល់​ទឹក​ដី​ខេត្ត​រតនគិរី ជា​ថ្មី​ទៀត។ ម៉ុងតាញ៉ា​វៀតណាម ពីរ​នាក់​ថ្មី​ទៀត​ត្រូវ​បាន​អ្នក​ភូមិ​អះអាង​ថា ទើប​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ចូល​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ចុង​សប្ដាហ៍​មុន។

  • រដ្ឋាភិបាល​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​អង្គការ​ទៅ​កាន់​រដ្ឋសភា​ហើយ​

    ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ទៅ​កាន់​រដ្ឋសភា​ជាតិ​ហើយ កាលពី​ថ្ងៃ​ទី​១៥ មិថុនា​ម្សិលមិញ​នេះ​។ មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​អនុម័ត​លើ​សេចក្ដីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​។ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ផៃ ស៊ីផា​ន បានឲ្យដឹង តាមរយៈ​ហ្វេ​សប៊ុក​លោក ថា បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​”​រួចរាល់ រាជរដ្ឋាភិបាល​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ផ្លូវការ​នេះ ទៅ​កាន់​រដ្ឋសភា​រួច​ហើយ ដើម្បី​ឲ្យ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​បន្ដ​។

  • កិច្ចប្រជុំ​ត្រីភាគី ពី​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​សម្រាប់​ឆ្នាំ២០១៦ ចាប់ផ្តើម​នៅ​ខែកញ្ញា

    នៅ​ខែកញ្ញា​ខាងមុខនេះ គឺជា​ពេលវេលា​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដែល​រួមមាន​ភាគី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគី​កម្មករ-និ​យោ​ជិ​ក និង​ភាគី​ថៅកែ​រោងចក្រ ពិភាក្សាគ្នា​ជុំវិញ​ការ​តម្លើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ទៅដល់​កម្មករ​សម្រាប់​ឆ្នាំ២០១៦ ។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​បាន​កំណ​ត​ឲ្យ​ភាគីនីមួយៗចាប់ផ្តើម​ពិភាក្សា​ពី​បញ្ហា​ប្រាក់​ឈ្នួលរៀងៗខ្លួន នៅក្នុង​ខែកក្កដា និង​នៅ​ខែសីហា ជាការ​ចាប់ផ្តើម​នៃ​ការពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo