កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សហភាព​អឺរ៉ុបថា គ​.​ជ​.​ប ធ្វើ​ផែនការ​សកម្មភាព​មិន​ស្រប​តាម​ស្ថានភាព​ជំនួយ​​

    សហភាព​អឺរ៉ុប​លើកឡើងថា ផែនការ​សកម្មភាពរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពេលខ្លះ​មិន​សមស្រប​នឹង​ស្ថានភាព​ជំនួយ ហើយ​សហភាព​អឺរ៉ុប​ប្រហែលជា​មិន​អាច​ផ្ដល់​ជំនួយ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ដែល គ​.​ជ​.​ប គ្រោង​នឹង​ធ្វើ​នៅ​ចុងឆ្នាំ​នេះ​ទេ ។​

  • ជន​ល្មោភកាម​តាម​រំលោភ​កុមារី អាយុ ១៤​ឆ្នាំ​ក្នុង​ពេល​កំពុង​ជិះ​កង់

    ពិតជា​គួរ​ឱ្យ​ហួសចិត្ត ដ្បិត​ជន​ល្មោភកាម​ម្នាក់​បាន​ជិះ​ម៉ូតូ​ ដេញ​តាម​ចាប់រំលោភ​កុមារី​ម្នាក់​ អាយុ​ជាង​១០​ឆ្នាំ ខណៈ​នាង​កំពុង​ជិះ​កង់​ដើរ​លក់​ត្រី​ តាម​ភូមិ កាលពី​ថ្ងៃ​ទី​២៣ ឧសភា នៅ​ក្នុង​ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក ។ ទាក់ទិន​ករណី​រំលោភ​សេពសន្ថវៈ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ពេ​ជ ថា​ល់ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក ឱ្យ​ដឹង​ថា ជន​នេះ​ឈ្មោះ បួន យិ​ត អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​កុមារី​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​រំលោភ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​នេះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​ឪពុក​កុមារី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។

  • សង្គម​ស៊ីវិល​ស្នើ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​សេចក្តី​ព្រាង​អនុក្រឹត្យ​ការពារ​ជីវចម្រុះ​ព្រៃ​ឡង់

    ក្នុង​គោលបំណង​ចង់​រក្សា​តំបន់​ព្រៃ​ឡង់​ឲ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ​ជា​និរន្តរ៍ ក្រុម​អង្គការ​សង្គម​ស៊ី​វិល (NGO) និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​សហគមន៍​ព្រៃ​ឡង់ បាន​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យព​ន្លឿ​ន​ឆាប់​ចេញ​សេចក្តី​ព្រាង​អនុក្រឹត្យ​កាលពី​ឆ្នាំ​២០១១ ស្តី​ពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិវឌ្ឍន៍​ជីវចម្រុះ «​ព្រៃ​ឡង់​» នោះ ។

  • ប្រជានេសាទ​ខ្មែរ​ ៥៩ នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​នៅ​លើ​កោះ​ពីរ​របស់​ប្រទេស​ឥណ្ឌូនេស៊ី

    ភ្នំពេញៈ ក្រសួង​ការ​បរទេស ​បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធថា ប្រជា​នេសាទ​កម្ពុជា ៥៩ នាក់​ទៀត គ្រោង​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​រយៈពេល ៣ សប្តាហ៍​ទៀត បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​រកឃើញ​នៅ​លើ​កោះ​ឥណ្ឌូនេស៊ី​ចំនួន ២។

  • ពលរដ្ឋ​បដិសេធ​ពុំ​ព្រម​ទទួល​យក​សំណង​បន្ថែម​ពី​ក្រុមហ៊ុន​ SKD

    ប្រជាពលរដ្ឋ​ ៦៥ ​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ៧១ ​គ្រួសារ​ដែល​បាន​ធ្វើការ​តវ៉ា​កន្លងមក​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន SKD លើ​ផ្ទៃដី​ទំហំ​ ១៥៥ ​ហិកតា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​ហៅ​មក​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​សាលា​ខេត្ត​បាន​បដិសេធ​ពុំ​ព្រម​ទទួល​យក​សំណង​បន្ថែម

  • វេទិកា​សាធារណៈ​ចំនួន​២​ត្រូវបាន​អាជ្ញាធរ​នៅ​ខេត្ដ​ព្រះវិហារ​រារាំង​​

    មន្ដ្រី​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ខេត្ដ​ព្រះវិហារ​ឲ្យដឹងថា វេទិកា​សាធារណៈ​ចំនួន​ពីរ ដែល​រៀបចំឡើង​ដើម្បី​សម្ដែង​មតិ និង​ផ្សព្វផ្សាយ​បទបញ្ជា​០១១​ដល់​សហគមន៍ ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​រារាំង ដោយ​អះអាង​ថា​មិនមាន​ច្បាប់រ​អនុញ្ញាត ។​

  • គ.ជ.ប ​គ្រោងធ្វើ​ការ​សាកល្ប​ងចុះ​ឈ្មោះ​បោះ​ឆ្នោត​​តាម​បែប​ប្រព័ន្ធ​ទំនើ​ប​កម្ម​

    គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.​ជ.​​ប​) គ្រោង​នឹង​ធ្វើការ​​សាក​ល្បង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ប្រព័ន្ធ​ទំនើប​កម្ម ឬតាម​ប្រព័ន្ធ​កុំ​ព្យូទ័រ​ចំនួន ២៥​ មណ្ឌ​ល នៅទូទាំង​រាជ​ធានីខេត្ត នា​​ចុងខែ​កក្កដា​​​​​ខាង​មុខ។

  • ពលរដ្ឋ​ព្រះវិហារ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឈូស​ដី​ចម្ការ

    ព្រះវិហារៈ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ប្រដាប់​ដោយ​ដំបង​ឈើ និង​ដំបង​ឆក់ ខណៈ​ដែល​ពលរដ្ឋ​ស្រុក​គូលែន​ប្រមាណ​ជា ៣០ នាក់ បាន​កំពុង​តវ៉ា​ចាប់​តាំងពី​ថ្ងៃ​ចន្ទ​មក ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូសឆាយ​លើ​ដី​របស់​ពួកគាត់។

  • អ្នកឃ្លាំមើល​រំពឹងថាបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​អាច​ប្រសើរ​ជាង​មុន​​

    ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោតរំពឹងថា ដំណើរការ​បោះឆ្នោត​នៅ​អាណ​តិ្ត​ក្រោយ​នេះ ​នឹង​ទទួលបាន​ផល​វិជ្ជមាន​ច្រើន​ជាង​អាណត្តិ​មុនៗ ដោយសារ​ភាគី​បរទេស​ជួយ​ធ្វើកំណែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​នីតិវិធី​ផ្សេងៗ ក្រោយពី​មាន​ការរិះគន់​ថា ស្ថាប័ន​នេះ​មិន​មាន​ភាព​ឯករាជ្យ​ ។​

  • លោក ​ឈាង វុន ថា​នឹង​បើ​កឲ្យពិភាក្សា​ច្បាប់ NGO ប្រសិន​ប្រធានសភា​អនុញ្ញាត​​

    អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ឲ្យដឹងថា គណៈកម្មការ​ជំនាញ​ទី​៥​នៃ​រដ្ឋសភា​របស់​លោក នឹង​បើក​សិក្ខា​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រសិនបើ​ប្រធានរដ្ឋសភា​អនុញ្ញាត ​។​

  • អង្គការ​ផ្នែក​យេនឌ័រ​ស្នើ​ដាក់​ស្ត្រី​ក្នុង គ​.​ជ​.​ប ឲ្យមាន​សមាមាត្រ​នឹង​បុរស​​

    អង្គការ​ធ្វើ​កិច្ចការ​លើ​វិស័យ​យេនឌ័រ ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ស្នើ​ជា​ថ្មី​ទៀត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​ដាក់​បេក្ខភាព​ស្ត្រី​ទៅ​ក្នុង​ស្ថាប័ន​នេះ ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​កិច្ចការ​នយោបាយ​ស្មើនឹង​បុរស ខណៈ​បច្ចុប្បន្ន​ចំនួន​ស្ត្រី​ដែល​ចូលរួម​បម្រើ​ក្នុង​វិស័យ​នយោបាយ​នៅ​តិច​នៅឡើយ ។​

  • សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ស្ថិត​ក្នុង​ដំណាក់កាល​ផ្តុំ​ឯកសារ

    ជា​ការ​ឆ្លើយតប​ទៅ​នឹង​មតិ​សាធារណជន​ក៏ដូចជា​ក្រុម​​អង្គការ សង្គម​ស៊ីវិល​ដែល​កំពុង​មាន​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​ព្រាង​​​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ថា​ជា​ការ​គំរាម​កំហែង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅក្នុង​ដំណាក់កាល​ផ្តុំ​ឯកសារ​បញ្ជូល​គ្នា​នៅ​ឡើយ​​។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ទប់​ស្កាត់​ការ​កាប់​ព្រៃឡង់

    មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល និងប្រជា​សហគមន៍​មក​ពី​ខេត្ត​​ចំនួន ៤ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ លើការ​អនុ​វត្ត​សកម្មភាព​របស់​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច ​នៅ​តំបន់​​ព្រៃឡង់ ព្រម​ទាំង​ពន្លឿន​ការ​អនុម័ត​អនុ​ក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជិវ​ចម្រុះ​ ព្រៃឡង់ ដើម្បី​ទប់​​ស្កាត់​បទ​ល្មើស​ព្រៃឈើ ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

  • បញ្ជូន​​ជន​ភៀស​​ខ្លួន​​អូស្ត្រាលី​​មក​​កម្ពុជា​៖ ទីក្រុង​​កង់បេរ៉ា​​ផ្ដល់​​ថវិកា​​បន្ថែម​​១២​លាន​​ដុល្លារ​

    អូស្ត្រាលី​នឹង​ផ្ដល់​ថវិកា​បន្ថែម​ប្រមាណ​​១២​លាន​ ដុល្លារ ទៅ​លើ​ជំនួយ​ដែល​បាន​ព្រម​ព្រៀង​ស្រាប់​ចំនួន​៣១,២​លាន​ដុល្លារ ទាក់ទង​នឹង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា​។ ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ថ្មីនេះ ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ អូស្ត្រាលី កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

  • កម្មករ​រោងចក្រ​កាត់ដេរ H&M ជាង​ ១០០ ​នាក់​ទាមទារ​អត្ថប្រយោជន៍​ការងារ

    កម្មករ​រោងចក្រ​កាត់ដេរ អឹមវ៉េ ប្រមាណ​ ១០០ នាក់ ដែល​ផ្គត់ផ្គង់​សម្លៀកបំពាក់​យីហោ H&M ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ បាន​សម្រេច​នាំ​គ្នា​បិទ​ផ្លូវ ចេញ​ចូល​មុខ​ទ្វារ​រោងចក្រ កាលពី​ម្សិលមិញ​ដោយ​ស្នើសុំ​ឲ្យ​គិតគូរ​ដំឡើង​ប្រាក់​បុង និង​អត្ថប្រយោជន៍​ផ្សេង​ទៀត តែ​ភាគី​រោងចក្រ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ និង​ងាក​មក​រក​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​វិញ​។

  • ពលករខ្មែរ​ចាញ់បោកធ្វើ​ការ​​លើ​​ទូកនេសាទប្រមាណ​៦០នាក់ នឹង​ត្រូវ​បញ្ជូន​មកកម្ពុជា​

    ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​ដឹងថា​ពលករខ្មែររងគ្រោះដែល​ចាញ់បោក​ធ្វើ​ការ​លើ​​ទូក​នេសាទ​ប្រមាណ​៦០​នាក់​ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗខាងមុខនេះ បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ជួយ​សង្រ្គោះពីប្រទេស​ឥណ្ឌូនេស៊ី។

  • ឯកអគ្គរដ្ឋទូតអាមេរិក៖ក្នុង​សង្គមប្រជាធិបតេយ្យ មតិយោបល់រិះគន់​ទាំងអស់គួរត្រូវ​បាន​ស្វាគមន៍​​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​លោក​សប្បាយ​ចិត្ត​ដែល​សាធារណជ​ន​ចាប់អារម្មណ៍នឹង​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​ចាត់​ទុក​ថាក្នុង​សង្គមប្រជាធិបតេយ្យ រាល់មតិយោបល់រិះគន់​​ទាំងអស់គួរ​ត្រូវ​បាន​​ស្វាគមន៍។​

  • លរដ្ឋអ្នក​សារព័ត៌មាន​៩នាក់​ទទួល​ការ​​បណ្តុះបណ្តាល​ឲ្យ​ក្លាយ​ជា​អ្ន​ក​សារព័ត៌មាន​អាជីព​​

    ប្រជា​ពលរដ្ឋ​៩​នាក់ មក​ពី​បណ្តា​ខេត្តនានា ត្រូវ​បាន​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​(CCIM)​ជ្រើស​រើស​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​​កម្រិត​ខ្ពស់ ​បន្ទាប់​ពី​មជ្ឈមណ្ឌល​យល់​ឃើញ​ថា​ពួក​គេ​​បាន​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​ការរាយការណ៍​ព័ត៌មានពីសហគមន៍​របស់​គេ​ ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។

  • ដើម​ឆ្នាំ​ ២០១៥ ​កូដកម្ម​កើន​ឡើង​ ៧៤%

    សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា ចំនួន​កូដកម្មនៅ​រោង​ចក្រ​កាត់​ដេរ​ក្នុង​រយៈ​ពេល​បី​ខែ​ដំបូង​ឆ្នាំ ២០១៥ បាន​កើន​ឡើង​ប្រហែល ​៧៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន។ ក្នុង​របាយការណ៍​សម្រាប់​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ (GMAC) បាន​រាប់​កូដកម្ម​មាន​ចំនួន ៤០ នៅ​រោង​ចក្រ​កាត់​ដេរ ពី​ខែ​មករា ដល់​ខែមីនា។ នេះ​គឺ​ជា​ចំនួន​កើន​ឡើង​ខ្លាំង​ពី​ឆ្នាំ ២០១៤​ ដែល​មាន​កូដកម្ម ២៣ ប៉ុណ្ណោះ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo