កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អាជ្ញាធរ​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​បាតុកម្ម​នៅ​ប៉ោយ​ប៉ែត

    ក្រោយ​បាតុកម្ម​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ កម្មករ​អូស​រទេះ​និង​អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត​ នៅថ្ងៃ​អង្គារ​ទី​២៦​ ឧសភា​នេះ​អាជ្ញាធរ​ខេត្ត​ បាន​បញ្ជាក់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បាតុកម្ម​នេះ​កំពុង​ដំណើរ​ ការ​ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ អាជ្ញាធរ​បាន​អះអាង​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​គឺ​ជា​អ្នក​ ដឹកនាំ​បាតុកម្ម​ដែល​ម្នាក់​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។

  • សហជីព​អន្តរជាតិ​ថ្កោលទោស​លើ​គម្រោង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​កាតា

    សហជីព​អន្តរជាតិ​ធំ​មួយ​បាន​ថ្កោលទោស​គម្រោង​ចុះ​កិច្ចព្រមព្រៀង​របស់​កម្ពុជា​ជាមួយ​ប្រទេស​កាតា​ (Qatar) ​ដើម្បី​បញ្ជូន​ពលករ​ទៅ​ទីនោះ ខណៈ​ប្រទេស​​ឈូងសមុទ្រ​​មួយ​នេះ​​ត្រៀម​ខ្លួន​សម្រាប់​ទទួល​ការ​ប្រកួត World Cup ២០២២ ​នា​ពេល​ខាង​មុខ​។

  • លីកាដូស្នើ​អាជ្ញាធរ​យកចិត្តទុកដាក់​លើ​ស្រី្ត​ជាប់​ពន្ធនាគារ ដែលមា​ន​កូនៗ​នៅក្រៅ​​

    អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិចារណា​ពី​ផលប៉ះពាល់​នៃ​ការដាក់​ម្តាយ​ក្នុង​ពន្ធនាគារ តែ​មាន​កូន​រស់នៅ​ក្រៅ​ពន្ធនាគារ ដែល​ធ្វើឲ្យ​ពួកគេ​ខ្វះ​ភាពកក់ក្តៅ និង​ជួប​វិបត្តិ​ក្នុង​គ្រួសារ ។​ ​របាយការណ៍​របស់​អង្គការ​លីកាដូ​មាន​កម្រាស់​៣​ទំព័រ ដែល​មាន​ចំណងជើង​ថា ផលប៉ះពាល់​នៃ​ការឃុំ​ខ្លួន​ស្រី និង​កូន​របស់​អ្នក​ទាំងនោះ ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា​នេះ​បាន​លើកឡើង​ថា នៅពេល​ម្តាយ​ជាប់​នៅ​ពន្ធនាគារ ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​បាន​ធ្លាក់​ទៅលើ​កូនៗ ទាំង​ផ្នែក​ការលូតលាស់ ការអប់រំ និង​សុភាព​របស់​កុមារ ស្ទើរតែ​ទទួល​ផលប៉ះពាល់​ជា​ដរាប ។

  • តំណាង​រាស្ត្រ​បញ្ជាក់​ថា ​អាច​នឹង​មាន​កិច្ច​​ពិភាក្សា​បន្ថែម​ទៀត​​ស្ដីពី​ច្បាប់​អង្គការ​​មិន​មែន​រដ្ឋាភិបាល​

    កាលពី ​ម្សិលមិញ អ្នក​នាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ប្រហែល​ជា​នៅ​តែ​មាន​ឱកាស​ជួប​​ពិភាក្សា​​​ជាមួយ​ ក្រុម​តំណាង​រាស្ត្រ​ជុំវិញ​​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ដែល​មាន​បំណង​គ្រប់គ្រង​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មាន​ទំហំ​ ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​មុន​ពេល​​​ដាក់ច្បាប់​នេះ​​ដើម្បី​បោះ​ឆ្នោត​អនុម័ត​។

  • នគរបាល​ចាប់ខ្លួន​បុរស​ពីរនាក់​នៅក្នុង​ករណី​ប៉ុនប៉ង​រំលោភ​និង​បៀត​បៀន កេរ្តិ៍ភេទ​ដាច់ដោយឡែក​ពីគ្នា

    នគរបាល ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកនេសាទ​អាយុ​៣២ឆ្នាំម្នាក់ដែល​តាម​ចោទថា បាន​ធ្វើ​ឲ្យ​ស្ត្រីម្នាក់​រង​របួស​ធ្ងន់​បន្ទាប់ពី​នាង​បាន​ប្រវាយ​ប្រតប់​ ​អំឡុង​ការ​ប៉ុនប៉ង​រំលោភ​​​កាលពី​វេលាទៀបភ្លឺ​ព្រឹក​ថ្ងៃច័​ន្ទ​​នៅក្នុង​ ខេត្ត​ព្រះ​សីហនុនោះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិល​មិញ ចំណែក​កម្មករ​សំណង់​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​បៀត​បៀន​កេរ្តិ៍​ភេទ​ក្មេងស្រី​អាយុ​ ៣ឆ្នាំម្នាក់​។ យោង ​តាម​លោក ណុប សារឿន នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា ទិត្យ ជឿន អ្នកនេសាទមកពី​ខេត្ត​កំពត​​​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល​៤និង​៣០នាទី​ទៀប​ភ្លឺ​​ព្រឹក​ថ្ងៃច័ន្ទ ​នៅក្នុង​ក្រុង​ព្រះ​សីហនុ រយៈពេល​ប្រហែល​ពីរម៉ោង​​បន្ទាប់ពី​ប៉ុនប៉ង​ចាប់រំលោភ​​ស្ត្រី​អាយុ​៣១ឆ្នាំ​ នៅ​ផ្ទះ​របស់ស្ត្រីរូបនេះ​ស្ថិត​ក្នុង​សង្កាត់​លេខ​១។

  • កម្មករ​ខ្មែរ​ ២០ ​នាក់​តវ៉ា​នៅ​មុខ​ស្ថានទូត​ស៊ុយអែត

    ភ្នំពេញៈ កម្មករ​​ខ្មែរ​​​រងគ្រោះ​ប្រមាណ ២០ នាក់ ដែល​បាន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន Skogsvardsarbetare hos Botnia Skong AB ប្រទេស​​ស៊ុយអែត បាន​ប្រមូលផ្តុំ​គ្នា​​នៅ​​​​មុខ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន ពន្លឿន​ការ​ដោះស្រាយ​ប្រាក់​សំណង​ជូន​ពួកគាត់ បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​​ក្ស័យធន ហើយ​គេចវេះ​មិន​​​បើក​ប្រាក់ខែ​ដែល​នៅ​សល់​ឲ្យ​ពួកគាត់​។

  • សង្គមស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សេរីភាព​បញ្ចេញ​មតិ ​តែ​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​កើត​ឡើង​យ៉ាង​គំហុក​

    សេចក្តី​ព្រាង​ច្បាប់​ ស្តីពី ​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្រមូល​ផ្តុំ​ឯកសារ​បញ្ចូល​គ្នា​នៅ​ឡើយ​ទេ។​ នេះ​ជា​អ្វី​ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ចេញ​ខ្លួន​មក​បញ្ជាក់​ជា​ថ្មី​ទៀត។ ការ​បញ្ចាក់​ដូច្នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សម្តែង​ក្តី​ព្រួយ​បារម្ភ​និង​ប្រតិកម្ម​ ជា​ច្រើន​និង​ជា​រឿយៗ​ ពី​សំណាក់​សង្គម​ស៊ីវិលរួម​ទាំង​អ្នក​ប្រើ​បណ្តាញ​​សង្គម។​ គួរ​កត់​សម្គាល់​ថា​ ខណៈ​ពេល​ដែល​មតិមួយ​ចំនួន​ខ្លាច​ការ​គំរាម​កំហែង​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត អត្រា​អ្នក​ប្រើ​ប្រព័ន្ធ​ទំនើប​នេះ បានកើន​ឡើង​ចំនួន​១៦ដង នៅ​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។​

  • របួស​ ៤ នាក់​ក្នុង​ការ​ប៉ះទង្គិច​រវាង​កម្មករ​ និង​សមត្ថកិច្ច​នៅ​ប៉ោយប៉ែត

    យ៉ាង​ហោច​ណាស់​កម្មករ ៣ នាក់ និង​សន្តិសុខ​ម្នាក់ បាន​រងរបួស​ធ្ងន់​ និង​ស្រាល នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​​មួយ​ រវាង​ក្រុម​កម្មករ​អូស​រទេះ និង​ក្រុម​កម្លាំង​សមត្ថកិច្ច​​កាលពី​ម្សិលមិញ ខណៈ​ដែល​កម្មករ​ប្រមាណ​ជាង​ ១០០ នាក់​បាន​ធ្វើការ​តវ៉ា នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ ប្រចាំ​​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ការ​បង់ពន្ធ​ទៅលើ​ទំនិញ​ជា​លក្ខណៈ​គ្រួសារ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ។

  • ក្រសួង​សម្រាល​ការ​រិះគន់​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល

    ក្រសួង​​មហាផ្ទៃ​បាន​​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បាន​​​រៀបចំ​ឡើង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​​​ផែនការ​ដទៃ​ទៀត របស់​រដ្ឋាភិបាល សម្រាប់​ច្បាប់​ប្រហាក់ប្រហែល​គ្នា​នេះ​។

  • កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​អំឡុង​​​ការ​​​តវា៉​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​

    កាល​​​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​ក្នុង​​​ក្រុ​​​ងប៉ោយ​​​ប៉ែត​​​អំឡុង​​​​​​​​​អ្នក​​​អូស​​​រទេះ​​​ធ្វើ​​​បាតុកម្ម​​​ទាម​​​ទារ​​​ឲ្យ​​​មន្ត្រី​​​គយ​​​ឈប់​​​​​​​​​យក​​​​​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ចេញ​​​ចូល​​​ច្រក​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​តាម​​​តែ​​​ទំនើង​​​ចិត្ត​​​។

  • ក្រសួង​មហាផ្ទៃ​អះអាង​ថា​មតិ​របស់​សង្គម​ស៊ីវិល​ត្រូវ​បាន​បញ្ចូល​ក្នុង​ច្បាប់​ថ្មី

    ក្រសួង​មហាផ្ទៃ​កម្ពុជា​អះអាង​ថា​ មតិ​ និង​យោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ​និង​តំណាង​ស្ថានទូត​នានា​ត្រូវ​បាន​បញ្ចូល​ក្នុង​សេចក្តី​ព្រាងច្បាប់​ដ៏ចម្រូងចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួចរាល់​អស់​ហើយ​។ ដូច្នេះ​ពួកគេ​មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ទេ។​

  • បទ​យកការណ៍​៖ កម្លាំងប្រដាប់អាវុធ​មា​ន​ឥទ្ធិពល​ខ្ពស់ ក្នុង​ការកាត់បន្ថយ​អំពើហិង្សា​លើ​ស្ដ្រី និង​ក្មេង​ស្រី​​

    ​នេះ​ជា​សូរ​សំឡេង​យុទ្ធនាការ ដើរ​ដង្ហែ​ក្បួន​របស់​កងកម្លាំង​ប្រដាប់អាវុធ មន្ដ្រីនគរបាល កងរាជអាវុធហត្ថ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់ នៅក្នុង​ទី​រួម​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែ​ឧសភា ក្រោម​ពាក្យស្លោក «​បុរស​ល្អ​» ។ ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​ដង្ហែ​នេះ​ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​កិច្ច​គាំពារ​ស្ត្រី និង​ចូលរួម​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ។​

  • ក្រសួងមហាផ្ទៃ​៖ សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ទេ​

    ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ការព្រួយបារម្ភ​ពី​សំណាក់​មជ្ឈដ្ឋាន​មួយចំនួន​ទាក់ទង​នឹង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ​ពិតប្រាកដ​នៃ​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ - See more at: http://www.cen.com.kh/local/01976567#sthash.XYO81ORi.ULEgI3yi.dpuf

  • រដ្ឋមន្ត្រី​គាំទ្រ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ជេរប្រមាថ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​

    កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា លោក​គាំទ្រ​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ដែល​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ ក្រោយ​ពេល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ម្នាក់​​បាន​ស្នើ​ឲ្យមាន​វិធាន​ការ​បែប​នេះ​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

  • កម្មករ​ម្នាក់​ និង​សមត្ថកិច្ច​៣​នាក់​របួស​ក្នុង​ការប៉ះទង្គិច​នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​​

    កម្មករ​ម្នាក់ និង​សមត្ថកិច្ច​៣​នាក់​រងរបួស ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ។​ ​អភិបាលក្រុង​ប៉ោយប៉ែតលោក ​ង៉ោ ម៉េង​ជ្រួន ឲ្យ​VOD​ដឹងថា កម្មករ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ​១០០​នាក់ បាន​ធ្វើ​បាតុកម្ម​តាំងពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២ ថ្ងៃត្រង់ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាចរ ។ លោក​ថា ដើម្បី​សម្រួល​ការកកស្ទះ​ចរាចរ​នោះ សមត្ថកិច្ច​បាន​បំបែក​ការតវ៉ា បណ្ដាលឲ្យ​កម្មករ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

  • សភា​យុវជន​ត្រាប់​ស្នើឲ្យ​រដ្ឋាភិបាល​ដក​ចេញ​មាត្រា​ចំនួន​ ២

    ​សភា​យុវជន​ត្រាប់ កាលពី​ថ្ងៃ​ម្សិលមិញ បាន​ស្នើឲ្យ​រាជរដ្ឋាភិបាល ដក​ចេញ​នូវ​មាត្រា​ចំនួន​ ២ ក្នុង​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ពួកគេ​យល់​ថា​ជា​ការ​រឹតបន្តឹង​ដល់​សកម្មភាព​ប្រតិបត្តិការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ជាតិ។

  • អ្នកភូមិ​ជិត​៤០០​គ្រួសារ​នឹង​ទទួល​បាន​​ដី​មួយ​ផ្នែក​នៅ​តំបន់​ជ្រោយចង្វា​

    យោង ​តាម​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ជិត​៤០០​ដែល​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នៅ​ក្នុង​​តំបន់​​​ដែល​​គេ​ បម្រុង​ទុក​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មាន​ទឹក​ប្រាក់​៣ពាន់​​លាន​ដុល្លារ​​ ក្នុង​តំបន់​ជ្រោយ​ចង្វា​នោះ នឹង​ត្រូវ​​ផ្ដល់​ឲ្យ​នូវ​ដី​រួម​​ទំហំ​២៨​ហិកតា។

  • ក្រសួងមហាផ្ទៃ​ប្រកាស​ថា​សេចក្តីព្រាងច្បាប់​អង្គការស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​កតិកាសញ្ញាអន្តរជាតិ​​

    ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃ​ចន្ទនេះ​បានប្រកាស​ថាសេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែលកំពុង​រង​ការទិតៀន​ ត្រូវ​បាន​ធ្វើ​ឡើង​​ផ្អែក​លើ​មូល​ដ្ឋាន​រដ្ឋធម្មនុញ្ញកម្ពុជា​ និង​កតិកាសញ្ញា​អន្តរជាតិ​ ដោយ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​រឹត​ត្បិត​សេរីភាព។​​

  • ក្រសួង​ប្រៃសណីយ៍៖ការ​ជេរប្រមាថត្រូវ​បាន​ដាក់ក្នុង​សេចក្តីព្រាង​​ច្បាប់​ឧក្រិដ្ឋកម្មអុីន​ធើណែត​

    ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ ឲ្យ​ដឹង​ថាសេចក្តីព្រាង​​​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន បាន​ដាក់​បញ្ចូល​ចំណុចនៃ​ការ​ជេរប្រមាថ​ ដើម្បីធានា​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់។​ សេចក្តី​បំភ្លឺ​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ ឲ្យ​ដឹង​ថា​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០ ទីស្តីការគណៈ​រដ្ឋមន្រ្តី​បា​ន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញ​ការងារ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​មាន​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន​ពី​ក្រុម​ប្រឹក្សាអឺរ៉ុប។ សេចក្តី​បំភ្លឺ​បន្ថែម​ថា​ការ​តាក់​តែង​ព្រាង​ច្បាប់​នេះ​ ក៏​មាន​ការ​សហការ​ពី​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់​​ មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី និង​ណូវែលហ្សេឡង់​។

    អានបន្ត
  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​ខេត្តកោះកុង​ជាមួយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាមទារ​សំណង​​

    ​អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​៥០០​នាក់​នៅ​ខេត្ត​កោះកុង អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពួកគេ​គ្រោង​ដាក់​ញត្តិ​ទៅ​ឃុំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ពាក់កណ្តាល​ខែ​មិថុនា​ក្រោយនេះ ដើម្បី​ទាមទារ​សំណង​ឬ​ដី ពី​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់​ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo