កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • UN​ស្នើ​ទៅ​រដ្ឋាភិបាល​បើក​ការពិភាក្សាឲ្យ​បានទូលា​យលើច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបា​ល​​

    អង្គការសហប្រជាជាតិ​(UN)​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​អនុញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​តាក់តែង សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ច្បាប់​នោះ​មាន “​តម្លាភាព និង​គណនេយ្យភាព​” ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ​ ។​

  • ​ក្រុមយុវជន​ថា​ខ្លាច​អាជ្ញាធរ​បង្ក្រាប​ពេល​ប្រមូលផ្តុំ​គ្នា​និយាយ​រឿងរ​ស៊ើប​របស់​រដ្ឋាភិបាល​​

    ក្រុមយុវជន​នៅ​ថ្ងៃ​អាទិត្យ​នេះ លើកឡើងថា ពួកគេ​ភាគច្រើន​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​នៅ​កន្លែង​បាតុកម្ម ឬ​ទីសាធារណៈ​ផ្សេងៗ ព្រោះ​ខ្លាច​អាជ្ញាធរ​បង្ក្រាប និង​ប្រើ​ហិង្សា ​។​

  • អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស្នើ​សុំ​ក្រសួង​ពីរ​ឲ្យ​អន្តរាគមន៍​លើ​អ្នក​ប្រើ​ពាក្យ​អសុរោះ​តាម​បណ្តាញ​សង្គម

    តាម​រយៈ​លិខិត​ពីរ​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា ដែល​ប្រមាថ និង​បរិហារកេរ្តិ៍ ដល់​មន្ត្រីរាជការ។ ការ​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ទាំង​ពីរ​នេះ បាន​កើត​ឡើង​ភ្លាមៗ ក្រោយ​ពី​មាន​ការ​រឹះ​គន់ និង​ការ​ប្រើ​ប្រាស់​ពាក្យ​អសុរោះ​តាម​បណ្តាញ​សង្គម​ពី​បញ្ហា​ទឹកដី​កម្ពុជា។

  • លោក ផៃ ស៊ីផាន ស្នើ​ក្រសួង២ចាត់វិធាន​ការ​​លើ​អ្នក​ប្រើ​ពាក្យ​ប្រមាថ និង​វាយបរិហាកេរ្តិ៍​មន្រ្តីរដ្ឋាភិបាល​​

    អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានដាក់​ទៅលិខិត​ទៅ​​ក្រសួង​ចំនួន២ គឺ​ក្រសួង​មហាផ្ទៃ និង​​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធាន​ការ​តាមផ្លូ​វច្បាប់ និង​ផ្លូវ​បច្ចេក​ទេសលើ​​អ្នកលេងហ្វេសប៊ុក​មួយ​ចំនួន ដែល​លោក​ហៅ​ថា​ជា​«ជន​អគតិ និង​អសីលធម៌»​ ករណី​ប្រមាថ និង​វាយ​ប្រហារ​បរិ​ហារកេ​រ្តិ៍​ទៅលើ​មន្រ្តីរាជការ និង​ថ្នាក់ដឹកនាំរដ្ឋាភិបាល។

  • គ.ជ.ប រវល់ធ្វើការងារអាទិភាព មិនទាន់មានពេលជ្រើសរើសអគ្គលេខាធិការថ្មី​

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនទាន់គិតគូរដល់ការជ្រើសរើសអគ្គលេខាធិការ​ថ្មី សម្រាប់ស្ថាប័ននេះនៅឡើយទេ ដោយត្រូវរង់ចាំពេលវេលាមួយសមស្រប ព្រោះបច្ចុប្បន្ន គ.ជ.ប កំពុងមមា​ញឹកនឹងកិច្ចការអាទិភាពជាមុនសិន ។

  • ហោ ​ណាំហុង​ រិះ​គន់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ៤

    ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​រិះ​គន់​យ៉ាង​ខ្លាំង​លើ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន៤ ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ អំពីសេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស។

  • សកម្មជន​សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ដែល​ចាំបាច់​ជាជាង​ច្បាប់​គ្រប់គ្រង​សង្គមស៊ីវិល

    ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ កម្ពុជា បាន​បន្ត​សុំ​ឲ្យរដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​សេចក្តី​ព្រៀង​ច្បាប់​ស្តីពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​ងាក​មក​មើល​សេចក្តី​ព្រាង​ច្បាប់​ផ្សេង​ៗ​ទៀត​ ដែល​មាន​ភាព​ចាំបាច់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា។​

  • ស្ថាប័ន​ការពារ​សិទ្ធិ​កម្មករ​ជំរុញ​ឲ្យ​កែប្រែ​ប្រព័ន្ធ​ដឹកជញ្ជូន​កម្មករ

    ស្វាយរៀងៈ ស្ថាប័ន​ការពារ​សិទ្ធិ​កម្មករ​ចំនួន ១០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បាន​​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​ដឹកជញ្ជូន​កម្មករ​កម្មការិនី​រោងចក្រ​នៅ​កម្ពុជា និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​​ម៉ឺងមាត់ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏អាក្រក់​​នៅ​ខេត្ត​ស្វាយរៀង​កាលពី​ថ្មីៗ​នេះ​។

  • ឲ្យ​លុយ​ក្មេងស្រី​២​ម៉ឺន រួច​ល្បួង​យកទៅ​រំលោភ​បានសម្រេច

    បាត់ដំបង ៖ កុមារី​អាយុ​១២​ឆ្នាំ​ម្នាក់ ត្រូវបាន​បុរស​វ័យ​ចំណាស់​ចាប់រំលោភ​រហូត​បានសម្រេច តាំងពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​ល្ងាច ត្រង់​ចំណុច​ក្បែរ​ចម្ការ​ស្អំ ស្ថិត​ក្នុង​ភូមិ​បួ​រុន ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពី​បុរស​វ័យ​៦០​ឆ្នាំ​រូប​នេះ​ប្រើ​វិធី​ល្បួង​នូវ​ទឹកប្រាក់​ចំនួន​២​ម៉ឺន​រៀល​ធ្វើជា​ធ្នាក់​ក្នុង​ការ​ទាក់ទាញ​ទឹកចិត្ត​ក្មេង​ឲ្យ​ព្រមព្រៀង​ដេក​ជាមួយ​ខ្លួន​ទាំង​ការឈឺចាប់។

  • ក្រសួង​ការបរទេស​​ព្រមាន​ទីភ្នាក់ងារ​អ.ស.ប​​​​រឿង​សេចក្ដី​ព្រាងច្បាប់​អង្គការ-​សមាគម

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដាស់តឿន​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចំនួន ៤​រូប ឲ្យ​បញ្ឈប់​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្ដី​ព្រាង ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

  • អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ស្រុក​នៅ​ម៉ោង​២​រសៀល​នេះ

    អាជ្ញាធរ​ខេត្ត​បាន​សម្រេច​កំណត់​ពេល​ប្រជុំ​រក​ដំណោះ​ស្រាយ​ជាមួយ​ប្រជាពល​រដ្ឋ​មាន​បញ្ហា​វិវាទ​ដី​ធ្លី​ចំនួន​៧​ស្រុក​ នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ។ សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណជិត​១​ពាន់​នាក់ មក​ពី​១៥​សហគមន៍​តាម​​បណ្ដា​ស្រុក​ទាំង​៧​ក្នុង​ខេត្ត​សៀមរាប មាន​ដូចជា​ស្រុក​ស្វាយលើ, វ៉ារិន, អង្គរ​ធំ, ប្រាសាទ​បាគង, ពួក, បន្ទាយស្រី និង​ក្រុងសៀមរាប បាន​នាំ​គ្នា​ដាក់​ញត្តិ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ស្នើ​សុំ​ឲ្យ​អភិបាល​ខេត្ត​ជួយ​រក​វិធាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពួក​គាត់​ផង។

  • កម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ហែ​ក្បួន​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​​

    ​កងកម្លាំងប្រដាប់អាវុធ​រួមមាន នគរបាល កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​គ្រូបង្រៀន សិស្សានុស្សិ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​៣៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហែ​ក្បួន “​បុរស​ល្អ​” ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ។​

  • សមត្ថកិច្ចចម្រុះខេត្តសៀមរាបរារាំងពលរដ្ឋជាង១ពាន់នាក់មិនឲ្យហែញត្តិទៅដាក់នៅសាលាខេត្ត​

    សមត្ថកិច្ចចម្រុះខេត្តសៀមរាបរាប់រយនាក់ បានដាក់ពង្រាយនៅតាមដងផ្លូវពីបរិវេណអង្គរឃ្យុងយូ ទៅសាលាខេត្ត ខណៈប្រជាពលរដ្ឋជាង១ពាន់នាក់ បានប្រមូលផ្ដុំគ្នាហែញត្តិទៅដាក់នៅសាលាខេត្ត ជំរុញឲ្យមានដំណោះស្រាយ​បញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពួកគេ ។

  • រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​រិះគន់​អង្គការ​សហប្រជាជាតិ​ជុំវិញ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​

    កាលពី​ម្សិលមិញ លោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​កោះហៅ​តំណាង​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​មក​ពិភាក្សា​ជុំវិញ​លិខិត​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​មន្ត្រី​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​របស់​ខ្លួន​ចំនួន​បួន​រូប​​បាន​សរសេរ​រិះគន់​សេចក្ដីព្រាង​ច្បាប់​​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាលស្ដីពី​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មួយ​ថ្ងៃ​បន្ទាប់ពី​ក្រសួង​ការ​បរទេស​​បាន​ចាត់​ទុក​ពាក្យ​សម្ដី​​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ពាក់​ព័ន្ធ​បញ្ហា​ដដែល​ថា “​ព្រហើន”។ ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ​​សុទ្ធតែ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​បំផុត​នេះ​​​ដែល​នឹង​តម្រូវ​ឲ្យពួកគេ​ចុះ​បញ្ជី​ និង​ដាក់​​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ហិរញ្ញវត្ថុ​ និង​សកម្មភាព​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​។

  • សង្គមស៊ីវិលស្នើនាយករដ្ឋមន្រ្តីចរចាជាមួយវៀតណាមលុបចោលសន្ធិសញ្ញាបំពេញបន្ថែម​

    ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចរចាជាមួយវៀតណាម ដើម្បីលុបចោលនូវសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥​ ដោយចាត់ទុកថាសន្ធិសញ្ញានេះធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាទៅវៀតណាម។ ការស្នើនេះធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែឧសនេះ បន្ទាប់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចុះពិនិត្យព្រំដែន និងបានរកឃើញភាពមិនប្រក្រតីមួយចំនួននៅខេ​ត្តត្បូងឃ្មុំ។

  • ជប៉ុន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​លើ​កិច្ចការ​បោះឆ្នោត​ដល់​កម្ពុជា

    ភ្នំពេញៈ ក្រុម​ជំនាញ​កិច្ចការ​បោះឆ្នោត​ជប៉ុន កាលពី​ម្សិលមិញ​​នេះ​អះអាង​ថា ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការ​ផ្តល់​ជំនួយ​លើ​កិច្ចការ​បោះឆ្នោត​ដល់​កម្ពុជា ពាក់ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ការ​កែ​លម្អ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​កិច្ចការងារ​អប់រំ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន​ពី​សិទ្ធិ​បោះឆ្នោត។

  • អាដហុក​ស្នើ​ឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​ឲ្យ​ពលករ

    សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក បាន​​ស្នើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាថ្មី ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ Rice Natural និង Century manpower ឲ្យ​សង​ប្រាក់​ទៅ​ឲ្យ​ពលករ​​​វិញ និង​​​សំណង​​ខូចខាត ព្រមទាំង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ចំពោះ​​ជន​ឆបោក ខណៈ​ដែល​ចំនួន​ជនរងគ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​នៅ​សមាគម​នេះ​បាន​កើនឡើង​ដល់​ ២៣០ នាក់​។

  • អាដហុក​ប្តឹង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២ ​រូប

    ភ្នំពេញៈ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​កាលពី​ថ្ងៃ​ពុធ បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​រូប ទៅកាន់​តុលាការ​កំពូល និង​ក្រសួង​យុត្តិធម៌ ហើយ​គ្រោង​ដាក់​បន្ត​ទៅ​ស្ថាប័ន​ក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ​

  • ក្រសួង​ការបរទេស​ព្រមាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមរិក

    ភ្នំពេញៈ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ឆ្លើយតប​ខ្លាំងៗ​ទៅ​ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ចំពោះ​ការ​រិះគន់​របស់​គាត់​​​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​​​របស់​​កម្ពុជា​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស។

  • រដ្ឋាភិបាល​​​កម្ពុជា​​បញ្ចេញ​ប្រតិ​កម្ម​ថា ពាក្យ​សម្ដី​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​​ “ព្រហើន​”

    កាលពី​ម្សិលមិញ ក្រសួង​ការ​បរទេស​កម្ពុជា បាន​វាយ​បក​ខ្លាំងៗ​​ទៅ​លើ​លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​​កាល​ពី​​ពេលថ្មីៗ​នេះ​​អំពី​សេចក្ដី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស​មួយ​ដែល​មាន​បំណង​គ្រប់គ្រង​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​ទំហំទឹក​ប្រាក់​ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាត់​ទុក​ពាក្យ​សម្ដី​របស់​លោក​ថា “​ព្រហើន​ខ្លាំង​”។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo