កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • តុលាការ​បើក​សវនាការ​បន្ត​លើ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

    សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា បើក​សវនាការ​បន្ត​លើ​សំណុំរឿង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​នេះ ១០​នាក់​ផ្សេង​ទៀត។ សកម្មជន​ទាំង ១១​នាក់ បាន​ចូល​ស្ដាប់​សវនាការ​នៅ​ព្រឹក​នេះ។ ចំណែក​ឯ​នៅ​ខាង​ក្រៅ​តុលាការ​វិញ មាន​អ្នក​គាំទ្រ​តិចតួច​បាន​មក​ចាំ​នៅ​ខាង​មុខ​តុលាការ។

  • បុគ្គលិក​បុរី​ផ្ទះល្វែង​ក្បែរ​ក្រសួង​មហាផ្ទៃ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​​

    បុគ្គលិក​បុរី​ផ្ទះល្វែង Les Jardins Du Bassac ប្រមាណ​៥០​នាក់ ស្ថិតនៅក្បែរក្រសួងមហាផ្ទៃ បាន​ធ្វើ​បាតុកម្ម​ជា​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែ​ឧសភា​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ គោរព​លក្ខខណ្ឌ​ការងារ១៣​ចំណុច ។ ​ក្រុមអ្នតវ៉ាបាន​សុំ​ឲ្យ​ម្ចាស់​បុរី​នោះ គោរព​លក្ខខណ្ឌ​ការងារ​មួយចំនួនរួមមាន មិន​ត្រូវ​បង្ខំ​ឲ្យធ្វើ​ការ​ថ្ងៃបុណ្យ សុំ​ផ្តល់​ប្រាក់ខែ​ចាប់ពី១៥០ដុល្លារ​ឡើង​ទៅ និង​ផ្តល់​ប្រាក់​បន្ថែម​ម៉ោង ពេល​បុគ្គលិក​ធ្វើការ​លើស​ម៉ោង​ជាដើម ។​

  • អ្នក​​​ភូមិ​​​​​​មក​​​ពីខេត្ត​​​ក្រចេះ និង​​​ព្រះ​​​វិហារ​​​តវ៉ា​​ជំុវិញ​​​សំណង​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​

    អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ចំនួន​​​ពីរ​​​ផ្សេង​​​គ្នា​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ និ​​​ងខេត្ត​​​ព្រះវិហារ​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​រដ្ឋសភា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​ភ្នំពេញ​​​ កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ស្នើ​​​ឲ្យ​​​សមាជិក​​​សភា​​​ជួយ​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​រ​​​បស់​​​ពួក​​​គាត់​​​។ ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​នេះ​​​ មាន​​​ប្រហែល​​​៦០​​​នាក់ បាន​​​មក​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​ដោយ​​​តំណាង​​​ឲ្យ​​​អ្នកភូមិ​​​ចំនួន​​​២៥៣​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ដីស្រែ​​​ចម្ការ​​​របស់​​​ខ្លួន​​​ក្បែរ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​ការ​​​សាង​​​សង់​​​អគារ​​​ថ្មី​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​។ គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​លើក​​​ឡើ​​​ងថា ដី​​​ទំហំ​​​៣០​​​គុណ​​​១០០​​​ម៉ែត្រ​​​ដែល​​​ពួក​​​គាត់​​​ទទួល​​​បាន​​​នៅ​​​កន្លែង​​​ថ្មី​​​ក្នុង​​​ការ​​​ផ្តល់​​​​​​ជា​​​សំណង​​​នោះ​​​ គឺ​​​មិន​​​គ្រប់​​​គ្រាន់​​​ឡើយ​​​ ហើយ​​​កំពុង​​​ទាម​​​ទារ​​​ដី​​​ចាស់​​​របស់​​​ពួក​​​គាត់​​​ត្រឡប់​​​មក​​​វិញ​​​។

  • សហភាព​អឺរ៉ុប ប្តេជ្ញា​លុបបំបាត់​ការរើសអើង​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

    សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា នឹង​បន្ត​សហការ​ជាមួយគ្នា ដើម្បី​ដោះស្រាយ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរភេទ អ្នក​កែ​ភេទ លើ​ផ្នែក​គោលនយោបាយ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ក្រោម​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា ដែល​ពួកគេ​គួរតែ​អាច​រស់នៅ ដោយ​រួច​ផុតពី​ការរើសអើង ដោយសារតែ​ការជ្រើសរើស​ផ្លូវភេទ និង​អត្តសញ្ញាណ​យេនឌ័រ​នេះ​។​

  • លោក ហ៊ុន សែន ប្រតិកម្ម​នឹង​សង្គមស៊ីវិល និង​ទូតបរទេស​ដែល​រិះគន់​ដំណើរ​ការអនុម័តច្បាប់នៅ​កម្ពុជា​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះ បាន​ថ្លែង​ថា​រដ្ឋសភាកម្ពុជា​នឹងអនុម័តច្បាប់នានា​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មាន​ការ​​រិះគន់​ពី​សំណាក់​សង្គមស៊ីវិល​នានា និង​ទូតបរទេស​ក្នុង​ដំណើរ​ការ​អនុម័តច្បាប់អ្វីមួយ។ ​

  • ក្រុម​​គ្រួសារ និង​មិត្ត​ភក្ដិ​របស់​មហាសេដ្ឋី​រុស្ស៊ី​ ប៉ូលុនស្គី ចោទ​កម្ពុជា​ថា​បំពាន​សិទ្ធិ​​មនុស្ស​

    មួយ​ថ្ងៃ​បន្ទាប់ពី​មហាសេដ្ឋី​​រុស្ស៊ី សេរហ្គេ ប៉ូលុនស្គី ត្រូវ​បាន​​​និរទេស​ចេញពី​ប្រទេស​កម្ពុជា​ ​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្ដិ​របស់​មហាសេដ្ឋី​ដែល​មាន​​ចរិត​ចម្លែក​ខុស​គេ​រូប​េនះ​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​​កម្ពុជា​​​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ថា “បំពាន​​សិទ្ធិ​របស់​លោក ប៉ូលុនស្គី និង​បំពាន​ទាំង​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​”។

  • ជនជាតិ​ភាគតិច​ដាក់​បណ្តាសា អ្នក​រំលោភ​យក​ដី បំផ្លាញ​ព្រៃ

    ព្រះវិហារៈ នៅពេល​ដែល​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន​ រក​ច្រក​ចេញ​មិន​ទាន់​រួច​នោះ សហគមន៍​ជនជាតិ​ភាគតិច​ភូមិ​​ប្រមេរុ​ជាង ១០០ នាក់ បាន​ជួបជុំ​គ្នា ធ្វើ​ពិធី​ដាក់​បណ្តាសា​ដល់​ក្រុមហ៊ុន និង​អ្នក​ដែល​ឃុបឃិត និង​រំលោភ​យក​ដី​របស់​ពួកគាត់​តាំងពី​ឆ្នាំ​ ២០១២ ​មក​។

  • កម្មករ​សំណង់​ចិន​៩៥​នាក់​តវ៉ា​និង​ចង់​ទៅ​ស្រុក​វិញ

    ជនជាតិ​ចិន​៩៥​នាក់​ដែល​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​លើ​កោះ​ពេជ្រ បាន​តវ៉ា​នៅ​ក្រៅ​ស្ថានទូត​ចិន​កាលពី​ថ្ងៃ​សុក្រ​ ហើយ​បន្ទាប់មក​បាន​ទៅ​ការិយាល័យ​សង្កាត់​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​នឹង​និយោជក​របស់​ពួកគេ ចំពោះ​ការ​ដកហូត​លិខិត​ឆ្លងដែន​របស់​ខ្លួន។

  • សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​

    ខណៈ​លទ្ធ​ភាព​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​រីក​រាល​ដាល​យ៉ាង​លឿន​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា «ជំហាន​ដែល​ទើប​​ត្រូវ​បាន​បង្កើត​ថ្មី​សម្រាប់​​សេរីភាព​នៃ​ការ​​បញ្ចេញ​មតិ» កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ខ្លាំង​ឡើង​​ពី​រដ្ឋាភិបាល។ នេះ​បើ​តាម​អង្គការ​សិទ្ធិ​​មនុស្ស​ដែល​បាន​លើក​ឡើង

  • អ្នករាយការណ៍​ពិសេស​អ.ស.ប​ស្ដីពី​សិទ្ធិមនុស្ស​លើក​ពេល​មក​​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

    មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​មួយ​រូប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ឧសភា​ថា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​កម្ពុជា បាន​លើក​ពេល​មក​បំពេញ ទ​ស្សនកិច្ច​​នៅ​កម្ពុជា​ហើយ។

  • អង្គការ​លីកាដូ​៖ រដ្ឋាភិបាល​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​ទស្សនៈ​រិះគន់​

    នៅ​ក្នុង​របាយការណ៍​កម្រាស់​៣០​ទំព័រ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ អង្គការ ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បង្ហាញ​អំពី​ការ​រក​ឃើញ​ថ្មី​របស់ ខ្លួន ជុំវិញ​ការ​គម្រាម​កំហែង ចំពោះ​សេរីភាព​សារព័ត៌មាន។ បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ រដ្ឋាភិបាល​កម្ពុជា​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​នូវ​ទស្សនៈ​រិះគន់​នានា​ ខណៈ​ដែល​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្លាំង។

  • សកម្មជន​​គំរាម​តវ៉ា​ប្រឆាំងលោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

    ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​មាន​គម្រោង​ធ្វើ​ការ​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សូម​អភ័យ​ទោស​ចំពោះ​ការដែល​និយាយ​ថា ដី​ទំហំ​១៦,៦​ហិកតា​ដែល​មាន​វិវាទ​នៅ​តាម​ព្រំ​ប្រទល់​ខេត្ត​ត្បូងឃ្មុំ​ជា​របស់​វៀតណាម​​នោះ​។

  • អាជ្ញាធរ​សន្យា​ផ្តល់ដីនៅកន្លែង​ដែលមាន​វិវាទ​​ដល់គ្រួសារដែល​មិន​មាន​ដី​ធ្លី​ក្នុង​ខេត្ត​កំពត

    មន្ត្រី​ខេត្ត​កំពត​ម្នាក់​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា គ្រួសារ​អ្នក​ភូមិគ្មាន​ដីធ្លី​ដែល​រស់នៅខុសច្បាប់​​លើដី​ដែលមាន​វិវាទ​ទំហំ​១.៣០០ហិកតា​នៅក្នុង​ស្រុក​ឈូក ជា​កន្លែង​ដែល​សកម្មជន​ជា​និស្សិត​រាប់រយ​នាក់​បាន​ចុះ​ទៅ​មើល​កាលពីម្សិលមិញ​នោះ នឹង​​ទទួលបាន​ដី​នៅទី​នោះ​។

  • សេចក្តី​ថ្លែងការណ៍​រួមរបស់​អង្គការ​សង្គមស៊ីវិល​ ស្តីអំពីសេចក្តីព្រាង​ច្បាប់ស្តីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល

    នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ អង្គការ​សង្គមស៊ីវិ​ល​ដែលមាន​តំណាងមកពី​អង្គការសម្ព័ន្ធ​សមាជិក​ភាព​បណ្តាញ​យុវជន បណ្តាញ​យេន​ឌ័រ និង​បណ្តាញស្រ្តី​ អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជាបាន​ពិភាក្សា​គ្នាអំពីការ​អំពាវ​នាវរបស់​នាយករដ្ឋ​មន្រ្តី​នៃរាជរដ្ឋាភិបាល​កម្ពុជា​នាពេលថ្មី​ៗនេះ ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាលដែលនឹង​ត្រូវ​បញ្ចូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៅក្នុង​ ខែឧសភា ​ឆ្នាំ២០១៥​ ហើយនឹង​ត្រូវដាក់​ជូនរដ្ឋសភា​ធ្វើការអនុម័ត​នាពេលដ៏ឆាប់​ខាងមុខនេះ ។

    អានបន្ត
  • ពលរដ្ឋ​តំបន់​កូន​កុក មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេទោះបី​ជា​ឲ្យ​លុយ​ក្តី

    ប្រជាពលរដ្ឋ​នៅ​តំបន់​កូន​កុក ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ​Union Development group ដែល​បាន​យក​គ្រឿងចក្រ​កាយ​ប្រឡាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ដំណាំ​របស់​ប្រជាជន។ លោក​អភិបាល​ស្រុក​គិរីសាគរ ឃឹម ចន្ទឌី ប្រាប់វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ថា​ពលរដ្ឋ​មិន​អាច​តាំង​ទី​លំនៅ​នៅ​តំបន់​កូន​កុក​នោះ​ទេ​ ដោយ​ដី​ត្រូវ​អភិវឌ្ឍ​ហើយ​ថា​គួរ​តែ​មាន​ដំណោះ​ស្រាយ​ផ្សេង។ ប៉ុន្តែ​តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ជំហរ​ថាពលរដ្ឋ​ទាំង​នោះ​ មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេ ទោះ​បី​ជា​ផ្តល់​សំណង​ជា​ប្រាក់​ក្តី។

  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី ជនជាតិ​ភាគ​តិច​១២​គ្រួសារ​នៅ​ស្ទឹងត្រែង​ចោទ​អាជ្ញាធរ​ថា​ឲ្យ​ឈ្មួញ​កាប់​រាន​ដី​កំពុង​មាន​ទំនាស់

    ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ ថា​បណ្ដោយ​ឲ្យ​ឈ្មួញ​ចំណាក​ស្រុក​ចូល​ទៅ​ដាំ​ដំណាំ និង​កាប់​រាន​ដើម​ឈើ​លើ​ដី​ដែល​កំពុង​មាន​ទំនាស់​រវាង​ឈ្មួញ និង​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ទំនាស់​នោះ​កើត​ឡើង​ដោយសារ​ឈ្មួញ​ចំណាក​ស្រុក​ទាំង​នោះ បាន​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​ជ័រ​ជនជាតិ​ដើម​ភាគ​តិច​គួយ កាល​ពី​ឆ្នាំ​២០១៣ អស់​ជិត ៣០០​ដើម។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ឈ្មួញ​ចំណាក​ស្រុក បាន​ដាំ​ដំណាំ​ដំឡូងមី​លើ​ដី​មាន​ទំនាស់ កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា កន្លង​មក ពុំ​មាន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​ឡើយ។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អះអាង​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​បញ្ហា​នេះ​ទេ

  • អ្នក​ភូមិ​ក្នុង​ឃុំ​ពោធិ៍បាន​ប្រតិកម្ម​នឹង​អាជ្ញាធរ​ឃុំ​លក់​ដី​បឹង​ធំ​ដែល​ជា​សម្បត្តិ​រដ្ឋ

    ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពោធិ៍បាន ស្រុក​កោះធំ ខេត្ត​កណ្តាល ចោទ​អាជ្ញាធរ​ឃុំ ថា​បាន​លក់​ដី​បឹង​ធំ​មួយ​ផ្នែក​ដែល​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ទិញ​លក់​ដី។ ចំណែក​មេ​ឃុំ​ពោធិ៍បាន អះអាង​ថា ការ​លក់​ដី​នោះ​ធ្វើ​ឡើង​តាម​សំណើ​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​ក្នុង​ឃុំ​ពោធិ៍បាន កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​ការ​លក់​ដី​បឹង​ធំ ដែល​ជា​សម្បត្តិ​រដ្ឋ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ឯកជន។

  • ជនជាតិ​ព្នង​គ្រោង​ដាក់​ញត្តិ​សុំ​ឲ្យ​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​មេហ្គា​ហ្វើស

    ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ មេហ្គា​ហ្វើស (Mega First Corporation Berhad) កំពុង​បន្ត​ឈូស​ឆាយ​ទៅ​លើ​តំបន់​ព្រៃ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា ព្រៃ​នោះ​ជា​តំបន់​អាស្រ័យ​ផល​ជា​ប្រភព​ទឹក​ប្រើប្រាស់ និង​ជា​តំបន់​បន្សល់​នូវ​វប្បធម៌​ប្រពៃណី​អ្នក​ភូមិ។

  • ពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ​ប្រារព្ធ​ពិធី​បែប​សាសនា​ដើម្បី​ទប់ស្កាត់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ

    ពលរដ្ឋ​សហគមន៍​តាងៅ ឋិត​នៅ​តាម​បណ្ដោយ​ប្រឡាយ​ព្រែក​បារាំង ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​អ្នក​សហគមន៍​ដែល​រង​ការ​បណ្ដេញ​ចេញ​ដទៃ​ទៀត ប្រមាណ​ជាង ៦០​នាក់ បាន​ប្រារព្ធ​ពិធី​បែប​សាសនា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដើម្បី​សុំ​សេចក្ដី​សុខ ទប់ស្កាត់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

  • អភិបាល​​​ក្រុង​​​ប្រកាស​​​ថា គ្មានការ​​​ដោះ​​​ដូរ​​​ដី​​​ទៀត​​​ទេ

    លោក ប៉ា សុជាតិវង្ស អភិបាល​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ដរាបណា​​​លោក​​​នៅ​​​ជា​​​ចៅ​​​ហ្វាយ​​​ក្រុង​​​ ដរាប​​​នោះ​​​​​​នឹង​​​មិន​​​មាន​​​ការ​​​ដោះ​​​ដូរ​​​អចលនទ្រព្យ​​​ក្រុង​​​ជាមួយ​​​ក្រុមហ៊ុនឯកជន​​​ទៀតទេ ជា​​​ការ​​​​​​អនុវត្ត​​​យូរ​​​អង្វែង​​​មក​​​ហើយ​​​របស់​​​រដ្ឋាភិបាល​​​​​​ដែល​​​មាន​​​​​​ការ​​​លាក់​​​លៀម​​​ និង​​​ជាប់ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ចោទ​​​ថា​​​មាន​​​អំពើ​​​ពុក​​​រលួយ។​​​​​​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo