កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក​​​ ផៃ ស៊ីផាន លើក​​​ឡើង​​​ថា អ្នក​​​លេង​​​ហ្វេស​​​ប៊ុក​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​បទ​​​ព្រហ្មទណ្ឌ

    កាល​​​ពី​​​ម្សិល​​​មិញ លោក ផៃ​​​ ស៊ីផាន​​ អ្នក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​ព្រមាន​​​ចាត់​​​វ​​​ិ​​​ធានការ​​​ផ្លូវ​​​ច្បាប់​​​លើ​​​អ្ន​​​ក​​​លេង​​​ហ្វេសប៊ុ​​​ក​​​ដែល​​​បាន​​​ប្រើ​​​ពាក្យ​​​ប្រមាថ​​​ និង​​​បរិហារ​​​កេរ្តិ៍​​​ថ្នាក់​​​ដឹក​​​នាំ​​​រដ្ឋាភិបាល​​​​​​ ដោយ​​​ទំនង​​​ជា​​​រំលោភ​​​លើ​​​ “វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​” ថ្មី​​​រវាង​​​គណបក្ស​​​កាន់​​​អំណាច​​​ និ​​​ងគណបក្ស​​​ប្រឆាំង​​​។

  • សហភាព​អឺរ៉ុប​នឹង​ចាត់តាំង​មន្ត្រី​ជំនាញ​មក​ធ្វើការ​ជាមួយ​ គ.ជ.ប

    ភ្នំពេញៈ សហភាព​អឺរ៉ុប​នឹង​ចាត់តាំង​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​របស់ គ.ជ.ប ដើម្បី​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ជំនួយ​ជាក់ស្តែង ជុំវិញ​ការងារ​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី បន្ទាប់ពី​ចាប់​អារម្មណ៍​ឃើញ​ថា គ.ជ.ប ​ថ្មី

  • ពលរដ្ឋ​ត្បូង​ឃ្មុំ​ដែល​រដ្ឋ​យក​ដី​ទៅ​អភិវឌ្ឍ​ទទូច​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ

    ខេត្តត្បូងឃ្មុំៈ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ស្រុក​ត្បូងឃ្មុំ ទទូច​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​នូវ​សំណង​ជា​ប្រាក់​ចំពោះ​ដីស្រែ​ចម្ការ ដែល​រដ្ឋាភិបាល​បាន​យក​រួច​​ និង​គ្រោង​យក ដើម្បី​ធ្វើ​ផ្លូវថ្នល់ ចូល​ទៅ​អគារ​រដ្ឋបាល​សាលា​ខេត្ត និង​សាកលវិទ្យាល័យ ដែល​បាន​បើក​ការដ្ឋាន​កាលពី​ដើម​ខែ​មករា​កន្លង​ទៅ​នេះ​ដោយ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

  • សាស្ត្រាចារ្យ​នៅវិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​​ត្រឡប់​មក​បង្រៀន​វិញ​បន្ទាប់ពី​មានដំណោះ​ស្រាយ​

    សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​​បាន​បញ្ចប់​ការ​ធ្វើ​កូដ​កម្ម​កាលពី​ម្សិលមិញ បន្ទាប់​ពី​នាយក​វិទ្យាស្ថាន​នេះ​បាន​យល់​ព្រម​បើក​ប្រាក់​ដល់​ពួកគាត់​ជាង​៣០.០០០​ដុល្លារ​ បន្ទាប់ពី​ការ​ចុះ​មក​របស់​មន្ត្រី​​ក្រសួង​ការ​ងារ​។

  • បុគ្គលិក​ក្រុមហ៊ុន​ជួល​ផ្ទះ​ទាមទារ​ឡើង​ប្រាក់ខែ

    ភ្នំពេញៈ បុគ្គលិក​ចំនួន ៤២ នាក់ ធ្វើការ​នៅ​​ក្រុមហ៊ុន Les Jardins du Bassac ដែល​បម្រើ​សេវាកម្ម​ជួល​​ផ្ទះ​សម្រាប់​ជនបរទេស​ក្នុង​សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌ​ចំការមន បាន​នាំគ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​គោល​​យ៉ាង​តិច ១៥០ ដុល្លារ ក្នុង​មួយ​ខែ និង​ត្រូវ​ទទួល​យក​​​ថ្នាក់​ដឹកនាំ​សហជីព ប្រចាំ​ក្រុមហ៊ុន​ឲ្យ​ចូល​​ធ្វើការ​វិញ ព្រមទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​។

  • សង្គម​ស៊ីវិល ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី “​ការរៀបចំ​គោលនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល

    នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ក្រុម​អង្គការ​សង្គម​ស៊ីវិល បានរៀបចំ កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី “​ការរៀបចំ​គោលនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​” ដែលមាន​អ្នក​ចូលរួម​មកពី ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ សិស្ស​-​និស្សិត និង​ក្រុមយុវជន​ផ្សេងៗ​ទៀត​។​

  • អ្នកត​វ៉ា​នៅទីលាន​ប្រជាធិបតេយ្យ​​បដិសេធ​ការ​ចោទប្រកាន់ពីបទ​កុបកម្ម

    សវនាការ​ជំនុំជម្រះ​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចូលរួម​ក្នុងកុបកម្មចំពោះ​វត្តមាន​របស់ពួកគេ​នៅ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញនោះ បាន​បន្ត​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​កាលពីម្សិលមិញ។

  • សាស្ត្រាចារ្យ​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​តវ៉ា​មិន​ចូល​បង្រៀន

    ភ្នំពេញៈ សាស្ត្រាចារ្យ និង​បុគ្គលិក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​កម្ពុជា​ប្រមាណ ៦០ នាក់ កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​លើក​ដំបូង ប្រកាស​ពហិការ​បង្រៀន​បន្ត លុះ​ណា​ថ្នាក់​ដឹកនាំ​នៃ​វិទ្យាស្ថាន​នេះ យល់ព្រម​ដោះស្រាយ​ការ​ទាមទារ​របស់​ពួកគេ ទាក់ទង​នឹង​ប្រាក់​អត្ថប្រយោជន៍ និង​ភាព​មិន​ប្រក្រតី នៃ​ការ​គ្រប់គ្រង​របស់​សាលារដ្ឋ​មួយ​នេះ។

  • រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ពង្រឹង​​សេដ្ឋកិច្ច​បៃតង

    ភ្នំពេញៈ វេទិកា​ជាតិ​លើក​ទី​មួយ​​ស្តីពី​សហគ្រាស ផល និង​អនុផល​ព្រៃឈើ​​តាម​សហគមន៍ ដែល​ជា​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​​ដែល​មាន​បំណង​ពង្រឹង​កិច្ចប្រឹងប្រែង​​កសាង​សេដ្ឋកិច្ច​បៃតង​ដែល​មាន​និរន្តរភាព​នៅ​កម្ពុជា ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​ឡើង​កាលពី​ម្សិលមិញ នៅ​រាជធានី​ភ្នំពេញ​។

  • ​កម្មករ​រោងចក្រ​អឹម​វ៉េ​នៅ​ចាក់អង្រែលើ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​សម្រាប់​ពេល​ដែល​រោងចក្រ​ព្យួរការងារ​​

    កម្មករ​រោងចក្រ អឹម​វ៉េ កាត់ដេរ​អន្តរជាតិ​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ តវ៉ា​ទាមទារ​ឲ្យ​រោងចក្រ​ផ្ដល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ឲ្យបាន​១០០​ភាគរយ ដល់​កម្មករ​ដែល​រោងចក្រ​បាន​ព្យួរ​ការងារ​កាលពី​ខែ​កុម្ភៈ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត ។​

  • គជប ប្រកាស​សាកល្បង​ចុះឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ នៅ​ចុងឆ្នាំ​២០១៥

    គជប ស្នើអោយ​ភាគី​សហគមន៍​អឺរ៉ុប និង​ក្រុមការងារ​ជប៉ុន អន្តរាគមន៍​ផ្តល់ជំនួយ​កុំព្យូទ័រ ដើម្បី​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​អប់រំ​អ្នកបោះឆ្នោត សាកល្បង​តាម​ប្រព័ន្ធ​ថ្មី ត្រឹម​ចុងឆ្នាំ​២០១៥ ដើម្បី​ត្រៀម​សម្រាប់​ការចុះឈ្មោះ​ឆ្នាំ​២០១៦ ដែល​នាំទៅរក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០១៧​។ នេះ​បើតាម​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប​។​

  • អតីត​ស្ត្រី​បឹងកក់​ដែល​បាន​បណ្ដេញ​ចេញ​តវ៉ា​ផ្អាក​ការសាងសង់​របស់​ក្រុមហ៊ុន​១ ដើម្បី​រក​សំណង​បន្ថែម​​

    បណ្ដាញ​អតីត​ស្ត្រី​បឹងកក់​ដែល​បាន​បណ្ដេញ ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​មួយ ទាមទារ​ឲ្យ​ផ្អាក​ការសាងសង់ រង់ចាំ​អាជ្ញាធរ​រាជធានី​ផ្ដល់​សំណង​បន្ថែម​ដល់​ពួកគាត់​សិន ។​ ​ក្រុមហ៊ុន​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ផ្អាក​ការសាងសង់​នេះ មានឈ្មោះ​ថា ភ្នំពេញ​ស៊ី​ធី​សេន​ធឺ​រ កំពុង​សាងសង់​អគារ​នៅក្នុង​ដី​បឹង​កក់ ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ចូល​ពី​ផ្លូវ​ថ្មី​មុខ​ក្ដាន់​ពីរ ជិត​ទីស្ដីការគណៈរដ្ឋមន្ត្រី ។​

  • ក្រុម​សាស្ត្រាចារ្យ​ធ្វើកូដកម្ម​ទាម​ទារ​ប្រាក់ថ្លៃបង្រៀន​​​ដែលមិនទាន់បាន​បើក​

    សាស្ត្រាចារ្យ​​៤០​នាក់​​នៅ​វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កូដកម្ម​​កាលពី​ម្សិលមិញ​ ដោយ​អះអាង​ថា នាយកវិទ្យាស្ថាន​​​មិន​បាន​បើក​​ប្រាក់​​ជាង​៣០.000​ដុល្លារ​ដល់​ពួកគាត់ជា​ប្រាក់​បង់​ថ្លៃ​សាលា​របស់​សិស្ស​ឡើយ​។

  • ប្រធាន​គ​.​ជ​.​ប​៖ សហគមន៍​អឺរ៉ុប ប្តេជ្ញា​ជួយ​ដល់​ការបោះឆ្នោត នៅ​កម្ពុជា

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​សហគម​ន៍​អឺរ៉ុប ដឹកនាំ​ដោយ​លោក Silvio Gonzato កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ដើម្បី​ជជែក​ពី​ការរៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើស​តតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។​

  • សវនាការ​សកម្មជន​សង្គ្រោះ​ជាតិ​លើក​ទៅ​សប្តាហ៍​ក្រោយ

    ភ្នំពេញៈ សាលា​ដំបូង​រាជធានី បាន​​ផ្អាក​​ការ​ជំនុំជម្រះ លើ​សកម្មជន​គណបក្ស​​ប្រឆាំង​ ដោយ​លើក​ទៅ​​សប្តាហ៍​ក្រោយ​ បន្ទាប់ពី​សកម្មជន ៥ នាក់ ក្នុង​ចំណោម​ ១១ ​នាក់ ត្រូវ​បាន​សាកសួរ​រួច កាលពី​​ព្រឹក​ម្សិលមិញ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​បទ​​ដឹកនាំ​ការ​បះបោរ កាលពី​ឆ្នាំ​មុន​ដែល​មជ្ឈដ្ឋាន​ជាច្រើន​និយាយ​ថា ជា​បទ​ចោទ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

  • គណៈប្រតិភូអឺរ៉ុប និង​ជប៉ុន ជួបសមាជិក​គ.ជ.ប ជាថ្មី​ ដើម្បីពិភាក្សាលើជំនួយ​សម្រាប់​ការបោះឆ្នោត​នៅកម្ពុជា​

    គណៈប្រតិភូសហភាពអឺរ៉ុប នៅព្រឹកថ្ងៃ​ពុធនេះ ​នឹង​ជួប​ជាមួយ​ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីពិភាក្សាការងារបោះឆ្នោតនៅកម្ពុជា និង​លទ្ធភាព​នៃ​ការ​ផ្តល់ជំនួយ​សម្រាប់​ការបោះឆ្នោត​។​

  • អាដហុក​ប្តឹង​ចៅក្រម និង​ព្រះរាជអាជ្ញារង​ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​​

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រកាស​ប្តឹង​ចៅក្រម និង​ព្រះរាជ​រង​អាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប ទៅ​ស្ថាប័ន​ធំៗ​ចំនួន​៤​ឲ្យ​ពិនិត្យ និង​សើរើ​ឡើងវិញ ដោយ​ចាត់ទុកថា ចំណាត់ការ​របស់​តុលាការ​ដែល​ចាប់​ប្រជាពលរដ្ឋ​ទាក់ទិន​រឿង​ដីធ្លី គឺធ្វើឡើង​ខុស​នីតិវិធី​ច្បាប់ ។

  • ព្រឹទ្ធសភា​ចាប់ផ្តើម​ចុះ​ធ្វើការ​អង្កេត​រឿង​ជម្លោះ​ដីធ្លី

    ភ្នំពេញៈ គណៈកម្មការ​​សិទ្ធិមនុស្ស​ នៃ​ព្រឹទ្ធសភា បាន​ចាប់ផ្តើម​ចុះ​អង្កេត និង​ប្រមូល​ព័ត៌មាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ចំនួន​ ៣ ក្នុង​ដំណាក់កាល​ទី​ ១ មុន​នឹង​មាន​វិធានការ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ទៅ​តាម​សំណើ​របស់​​​អង្គការ​សង្គម​ស៊ីវិល​។

  • អតីតទណ្ឌិតថា ពន្ធនាគារ​នៅ​កម្ពុជា​ ជា​ឋានន​រក​

    ភ្នំពេញៈ ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឋានន​រក​សម្រាប់​អ្នក​ទោស ដោយ​សារ​តែ​បញ្ហា កង្វះ​អនាម័យ អំពើ​ពុករលួយ និង​ការ​កេង​ប្រវ័ញ្ច​លើ​អ្នក​ទោស ដែល​កំពុង​តែ​កើត​មាន​ឡើង​លើ​អ្នក​ទោស​នា​ពេល​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អតីត​អ្នក​ទោស​ដែល​ជា​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស​ និង​ព្រះ​សង្ឃ​ ដែល​បាន​ជាប់​ក្នុង​ពន្ធនា​គារ​​កន្លង​មក​។

  • កម្មករ​១១នាក់ក្នុង​ចំណោម​កម្មករ​ជន​ជាតិ​ចិន​៩៦នាក់​​ត្រឡប់ទៅ​​ស្រុក​វិញ

    យោង​តាម​មន្ត្រីនគរ​បាល​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ​កម្មករ​សំណង់​១១​នាក់​​ក្នុង​ចំណោម​កម្មករ​សំណង់​ជនជាតិ​ចិន​ជាង​៩០​នាក់​ ដែល​បច្ចុប្បន្ន​នេះ​ស្នាក់​នៅ​ការដ្ឋាន​សំណង់​នៅ​​កោះពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ​អះអាង​ថា និយោជក​របស់​ខ្លួន​មិន​បើក​​ប្រាក់​ខែ​ឲ្យ​ពួកគេ​ ហើយ​បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​​នោះ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​​កាល​ពី​ម្សិល​មិញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo