កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អាដហុក​ថា​ស៊ុយ សែម ប្រើ​អំណាច​បំពានដី​

    សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ច្រាន​ចោល​សម្ដី​លោក ស៊ុយ សែម រដ្ឋម​ន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ចោទ​សមាគម​នេះ​ស្ថិត​នៅ​ពីក្រោយ​ខ្នង​ករណី​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​រវាង​ក្រុម​ហ៊ុន​ភរិយា​លោក និង​អ្នក​ភូមិ​ឡ​ពាង​ជិត​ ១០ ​ឆ្នាំ​មក​នេះ ហើយ​ថា​ រដ្ឋមន្ត្រី​កំពុង​ «ប្រើ​អំណាច» រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ផងដែរ។

  • អាជ្ញាធរ​រារាំង​ដំណើរ​ទស្សនកិច្ច​និស្សិត

    ក្រុម​និស្សិត​ និង​ព្រះសង្ឃ​ប្រមាណ​ ៥០ ​អង្គ-នាក់​​កាលពី​ព្រឹក​ម្សិលមិញ​បាន​សម្រេច​បោះបង់​ការ​ជួប​ប្រជុំ​មួយ​ជាមួយ​ក្រុម​សកម្មជន​ការពារ​ព្រៃឡង់​ក្នុង​ស្រុក​ថា​ឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​។

  • អាដហុក​គ្រោង​ប្តឹង​មន្ត្រី​តុលាការ​ពី​បទ​ឃុំ​ខ្លួន​ខុស​នីតិវិធី​ច្បាប់

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​​គ្រោង​ដាក់​ពាក្យប្ដឹង​​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​មួយ​ចំនួន​ទៅ​​​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​ការ​ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ខុស​​នីតិវិធី។

  • ជនជាតិ​ភាគតិច​សុំ​សភា​ជួយ​រឿង​អាជ្ញាធរ​លួច​លក់​ដី​សហគមន៍

    រតនគិរីៈ ជនជាតិ​ដើម​ភាគតិច​ជាង ១០០ គ្រួសារ​ ក្នុង​ស្រុក​​អណ្តូងមាស បាន​ផ្តិត​មេដៃ​ដាក់​ញតិ្ត​​មក​​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​ ទាមទារ​ដី​សហគមន៍ ១០៧ ហិកតា​ មក​វិញ បន្ទាប់ពី​អាជ្ញាធរ​ភូមិ-ឃុំ​ឃុបឃិត​​គ្នា​លួច​លក់​ឲ្យ​អ្នក​មាន​នៅ​ក្រុង​ភ្នំពេញ។

  • គ.ជ.ប បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចសហការ​ជាមួយ​ម្ចាស់​ជំនួយ

    ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី ព្រមទាំង​ត្រួតពិនិត្យ និង​សម្រេច​លើ​របាយការណ៍​ការងារ​របស់​គណៈកម្មការ​បច្ចេកទេស​កិច្ចការ​បោះឆ្នោត​ថ្នាក់​អគ្គលេខាធិការដ្ឋាន​។

  • ជន​​​ជាប់ចោទ​​​ពី​​​បទរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​​​​ទាញ​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​

    ជន​​​ជាប់​​​​​​ចោទ​​​ពី​​​បទ​​​​​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​កុមារ​​​ត្រូវ​​​បាន​​​​​​គេ​​​ចាប់​​​ទាញ​​​ចេញ​​​ពី​​​បន្ទប់​​​​​​សវនាការ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ការ​​​បង្គាប់​​​របស់​​​ចៅ​​​ក្រម​​​ឲ្យ​​​អង្គុយ​​​ចុះ​​​ និង​​​រង់​​​ចាំ​​​ដល់​​​វេន​​​របស់​​​ខ្លួន​​​​​​និយាយ​​​។

  • ស៊ុយ​ សែម ​ចេញ​មុខ​ការពារ​ភរិយា​រឿង​ជម្លោះ​ដី​នៅ​ឡពាង

    ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចេញ​មុខ​ជា​សាធារណៈ ការពារ​ក្រុមហ៊ុន​ភរិយា​របស់​លោក ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ ជាមួយ​ប្រជាពលរដ្ឋ​ នៅ​សហគមន៍​ឡពាង ក្នុង​ខេត្ត​កំពង់ឆ្នាំង ដោយ​​បាន​បន្ទោស​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អ្នក​នយោបាយ​ថា នៅ​ពី​ក្រោយ​ធ្វើការ​ញុះញង់​ទើប​បញ្ហា​​ជម្លោះ​ដីធ្លី​នេះ ​មាន​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​។

  • ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋ​សភា

    ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​ឆែប​ចំនួន​ ១០ នាក់​តំណាង​ឲ្យ ៤៨ គ្រួសារ​បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រសួង​បរិស្ថាន ដើម្បី​សុំ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ចិន​ឈូសឆាយ​ដី​ស្រែ​ចម្ការ​ពួកគាត់ ១១០ ហិកតា។

  • ពលករ​ខ្មែរ​ ៥៩ ​នាក់​ត្រូវ​សង្គ្រោះ​ឲ្យ​ត្រឡប់​មក​វិញ

    អ្នកនេសាទ​កម្ពុជា​ក្រុម​ទី​ ១ ​ដែល​​ទើប​តែ​ត្រូវ​បាន​សង្គ្រោះ​នា​ពេល​ថ្មីៗ​នេះ ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​​មក​ដល់​​ប្រទេស​កំណើត​ប្រកប​ដោយ​សុវត្ថិភាព កាលពី​ម្សិលមិញ​បន្ទាប់ពី​ទទួល​រង​ការ​​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ​នៅលើ​ទូក​នេសាទ។

  • សាលាដំបូង​ខេត្ត​កំពង់​ចាម​​ចោទ​ប្រកាន់​ស្ត្រីម្នាក់ពី​បទ​ជួញដូរ​មនុស្ស​

    ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​មិ្សលមិញ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ចោទ​ប្រកាន់​ស្ត្រី​អាយុ​៣៩​ឆ្នាំ​ម្នាក់​ពីបទ​ជួញដូរ​មនុស្ស​ បន្ទាប់ពី​តាម​ចោទ​ថា​​ស្ត្រី​រូប​នេះ​បាន​បោក​ប្រាស់​មនុស្ស​ជាង​១២​នាក់​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោម​ការ​សន្យា​ក្លែង​ក្លាយ​។

  • វិវាទ​ដីធ្លី​ដ៏​ជូរចត់​​រវាង​គ្រួសារ​​មួយ និង​ឧកញ៉ា​ ឃុន សៀ ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ​

    នៅឯ​​ផ្ទះ​ខ្ទម​របស់​ខ្លួន​នៅ​កាច់​ជ្រុង​នៃ​ចំណុច​ផ្លូវ​ប្រសព្វ​ដ៏​មមាញឹក​មួយ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ លោក លី ស្រា៊ង​ខេង វ័យ​៥៨​ឆ្នាំ ​បាន​យក​ដុំថ្ម​គប់​ជើង​របស់​ខ្លួន​ ហើយ​គ្រវីក្បាល​​ នៅ​ពេល​គិត​ដល់​ខុន​ដូ​មួយ​ដែល​គេ​​សាង​សង់​នៅ​លើ​ដី​ដែល​គាត់​បាន​តស៊ូការ​ពារ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។

  • ពលរដ្ឋ​ថា​អ្នក​មាន​អំណាច​ប្រើ​ឈ្មោះ​លោកនាយករដ្ឋមន្ត្រី​ទៅ​រំលោភ​យក​ដី

    ប្រជាពលរដ្ឋ​​ ១០៩ គ្រួសារ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល បាន​អំពាវនាវ​រក​យុត្តិធម៌​បន្ទាប់ពី​អ្នក​មាន​អំណាច ​ដែល​មាន​ងារ​ជា​ឯកឧត្តម​ បាន​ប្រើ​ឈ្មោះ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​​ភរិយា​ទៅ​ឈូស​យក​ដីស្រែ​ចម្ការ​ពួកគាត់​ជាង ៣០០ ហិកតា​ និង​ប្តឹង​ចាប់​ពលរដ្ឋ​ពីរ​នាក់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​។

  • មន្ត្រី​អាដហុក ប្រកាស​ប្តឹង​អនុប្រធាន​មន្ទីរ​សុរិយោដី រាជធានី​ភ្នំពេញ

    មន្ត្រី​បុគ្គលិក​សមាគម​អាដហុក​ម្នាក់ បានប្រកាស​ប្តឹង​លោក សូ សុ​វណ្ណា​រី អនុប្រធាន​មន្ទីរ​សុរិយោដី រាជធានី​ភ្នំពេញ និង​អ្នកស្រី មាស តុ​ន្នី ធ្វើការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​ករណី​សាងសង់​ផ្ទះ ធ្វើអោយ​បាក់ស្រុត ប្រេះស្រាំ​។​

  • អ្នក​​​នេសាទ​​​ទាសករ​​​វិលត្រឡប់មក​​​កម្ពុជា​​​វិញ​​​ បន្ទាប់​​​ពី​​​ជួប​​​ទុក្ខ​​​វេទនា​​​ជា​​​ច្រើន​​​ឆ្នាំ​​​

    អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​ដែល​​​ធ្លាក់​​​ខ្លួន​​​ក្លាយ​​ជា​​​ទាស​​​ករ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ អស់​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កំណើត​​​វិញ​​​កាល​​​ពីម្សិល​​​មិញ ដោយ​​​​​​សាច់​​​ញាតិ​​​របស់​​​ពួក​​​គេ​​​បាន​​​មក​​​​​​ទទួល​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​។ រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​បាន​​​ជួួយ​​​សង្គ្រោះ​​​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ជាមួយ​​​អ្នក​​​នេសាទ​​​ដែល​​​ត្រូវ​​​បាន​​​គេជួញ​​​ដូរ​​​រាប់​​​រយ​​​នាក់​​​ផ្សេង​​​ទៀត​​​ចេញ​​​ពី​​​កោះ​​​ដាច់​​​ស្រយាល​​​មួយ​​​ឈ្មោះ​​​ថា បេនជីណា កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​ ក្រោយ​​​ពេល​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​ព័ត៌​​​មាន​​​AP ដែល​​​លាត​​​ត្រដាង​​​ថា កោះ​​​នេះ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​សម្រាប់​​​បង្ខំ​​​កម្មករ​​​ឲ្យធ្វើ​​​ការ​​​។

  • ស្ថានភាព​រស់នៅ​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង​នៅ​ស្រុក​មេមត់​បន្ទាប់​ពី​បាត់បង់​ដី​ចម្ការ​វិល​ជុំ

    ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​ជនជាតិ​ដើម​ភាគ​តិច នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាន់​តែ​មាន​ជីវភាព​លំបាក​នា​ពេល​បច្ចុប្បន្ន ក្រោយ​ពេល​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គេ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ផ្ដល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ពលរដ្ឋ​ត្រូវ​នាំ​គ្នា​ស៊ី​ឈ្នួល​ឲ្យ​ពលរដ្ឋ​វៀតណាម ឬ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទីនោះ និង​ខ្លះ​ត្រូវ​ចំណាក​ស្រុក​ស្វែងរក​ការងារ​កន្លែង​ផ្សេង​សម្រាប់​ធ្វើ ជាដើម។

  • អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​តម្លាភាព​ក្នុង​ការធ្វើ​​ច្បាប់​NGO​

    ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដកចេញ​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) និង​ធ្វើឲ្យ​ដំណើរការ​នៃ​ការ​ព្រាង​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​មាន​តម្លាភាព ។

  • ប្រជាពលរដ្ឋ​២​ភូមិ​​​​ប្រើ​អំពើ​ហិង្សា​​​ដាក់​គ្នា​ រហូត​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត

    នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​ឧសភា​ ឆ្នាំ​២០១៥​នេះ ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​​បាន​លើក​គ្នា​ចំនួន​៩០​នាក់​ តំណាង​ឲ្យ​២៤៦​គ្រួសារ​ ​​ដោយ​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ សុំ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​រក​យុត្តិធម៌​អំពី​រឿង​ទំនាស់​ដីធ្លី​ និង​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នកភូមិ​ថ្នល់​បត់​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ម្នាក់។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទំនាស់​ដីធ្លី​ឈាន​​​ដល់​ប្រើ​អំពើ​ហិង្សា​នោះ​ គឺ​កើតឡើង​នៅ​ម៉ោង​៤​ល្ងាច ថ្ងៃ​១០ ​ខែ​ឧសភា ​ឆ្នាំ​២០១៥​នៅ​ចំណុច​ឃុំ​អូរ​បី​ជាន់ស្រុក អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ។

  • កម្ពុជា-ថៃ​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​ក្មេង​សុំទាន​ និង​ការ​ជួញដូរ​មនុស្ស

    អាជ្ញាធរ​កម្ពុជា-ថៃ បាន​ធ្វើ​យុទ្ធនាការ​រួម​គ្នា​បង្កើត​ជា​ផ្ទាំង​រូបភាព​ផ្សេងៗ​ទាក់ទង​នឹង​​ការ​លុប​បំបាត់​​ក្មេង​សុំទាន និង​ការ​ជួញដូរ​​មនុស្ស ដោយ​បិទ​តាម​ជញ្ជាំង​សាធារណៈ និង​រទេះ​រុញ​របស់​កម្មករ​អូស​រទេះ​​​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។

  • ពលរដ្ឋ​បញ្ឈប់​ក្រុមហ៊ុន​វៀតណាម​ឈូស​ដី​ព្រៃ

    ជនជាតិ​ដើម​ភាគតិច ៨០ នាក់​មកពី​ ៣៨៤ គ្រួសារ ក្នុង​ស្រុក​អណ្តូង​មាស​ បាន​នាំ​គ្នា​បញ្ឈប់​គ្រឿង​ចក្រ​ក្រុមហ៊ុន​វៀតណាម និង​បោះ​បង្គោល​សង្គ្រោះ​ព្រៃ​ការពារ​ជាង ៣០០ ហិកតា​​ដែល​កំពុង​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ និង​ឈូសឆាយ។ ជនជាតិ​ដើម​ភាគតិច​ទំពួន និង​ចារ៉ាយ​ចំនួន ៨០ នាក់​ដែល​រួមមាន​ទាំង​អាជ្ញាធរ​ភូមិ​កាហល់ ឃុំ​ម៉ាលិក​មួយ​ចំនួន​ផង​នោះ​បាន​នាំ​គ្នា​ទៅ​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​របស់​ក្រុមហ៊ុន​ជីងលី (Jing Ly Investment Col.Ltd) ហើយ​បាន​នាំ​គ្នា​បោះ​របង​លើ​ដី​​ព្រៃ​ការពារ​ចំនួន​ ៣៦០ ​ហិកតា​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ភូមិ លោក​ សល់ យ៉ន់ ​អាយុ ៤១ ឆ្នាំ និង​អង្គការ​អាដហុក​ខេត្ត​រតនគិរី។

  • គណៈកម្មការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល បង្ហាញ​លទ្ធផល ស្តីពី​សិទ្ធិមនុស្ស​ដល់​មន្ត្រី អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​

    នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា នេះ នៅ​វិមាន​ព្រឹទ្ធសភា មានការ​ធ្វើ​បទ​បង្ហាញ​លទ្ធផល ស្តីពី​សិទ្ធិមនុស្ស នៃ​នៅក្នុង​សម័យប្រជុំ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ ដល់​មន្ត្រីអគ្គលេខា ធិការដ្ឋាន​ព្រឹទ្ធ​សភា ចំនួន​ជាង​១០០​នាក់ ក្រោម​វត្តមាន​លោក ឡោក ឆាយ អគ្គលេខាធិការរង​ព្រឹទ្ធសភា​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo