កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​លោក ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ

    ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​បំណង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទាមទារ​ឲ្យ​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម ចេញ​ឲ្យ​បាន​ឆាប់។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ហេតុផល​ដែល​ប្រមុខ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ-​សមាគម​នេះ គឺ​ទំនង​ជា​ចង់​ការពារ​ខ្លួន​ពី​ការ​រិះគន់​រូប​គាត់ និង​ព្យាយាម​បិទ​បាំង​ភាព​ខុស​ឆ្គង​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ហើយ​មើល​ទៅ។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា ប្រសិន​បើ​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​ប្រាថ្នា​ឲ្យ​ចេញ​ដ៏​ឆាប់​ខាង​មុខ​នេះ ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​គតិយុត្តិ​ជា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ពេល​នោះ​សង្គម​ស៊ីវិល​នឹង​នៅ​តែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

  • ក្រុម​អ្នក​ប្ដូរ​ភេទ​ទាមទារ​អោយ​មាន​ច្បាប់​ការពារ​សិទ្ធិ​ដើម្បី​បញ្ឈប់​ការ​រើសអើង

    ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​ទាំង ២​ភេទ និង​​អ្នក​ប្ដូរ​ភេទ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិល.ជី.ប៊ី.ធី (LGBT) នៅ​តែ​រង​ការ​រើសអើង ដែល​ជំរុញ​អោយ​ពួកគេ​ជួប​ការ​លំបាក​ទាំង​នៅ​ក្នុង​ការ​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ការ​រើសអើង​ទាំងឡាយ​ទៅ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ អិល.ជី.ប៊ី.ធី ត្រូវ​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់​នៅ​របស់​ពួកគេ។ ករណី​នេះ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សិទ្ធិ​សេរី​ភាព​ពួកគេ​អោយ​បាន​ពេញលេញ។

  • ក្រសួងការបរទេស​កម្ពុជា​សង្គ្រោះ​និស្សិត​ខ្មែរ​ឥស្លាម​៨​នាក់​ចេញពី​ប្រទេស​យ៉េមែ​ន​​

    ក្រសួងការបរទេស​កម្ពុជា បាន​ជួយ​សង្គ្រោះ​និស្សិត​ខ្មែរ​ឥស្លាម​៨​នាក់ ចេញពី​ប្រទេស​យ៉េមែ​ន ក្រោយពេល​ប្រទេស​នោះ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ​។​ ​យោង​លិខិត​មួយ​ច្បាប់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង ចុះ​ថ្ងៃ​ទី​០៤​ខែ​មេសា​ឆ្នាំ​២០១៥​នេះ​ឲ្យដឹងថា ដោយ​មាន​ការណែនាំ​ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​គុយ​វ៉ែត បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​យ៉េមែ​ន (Yemen) ដើម្បី​ជួយ​បញ្ជូន​និស្សិត​ខ្មែរឥស្លាម​ចំនួន​៨​នាក់ ចេញពី​ប្រទេស​យ៉េមែ​ន ដោយសារ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​នេះ មិន​អាច​ធានា​សន្តិសុខ​ដល់​ពលរដ្ឋ​ខ្មែរ​បាន ។

  • សមាជិក​គ.ជ.ប​ថ្មី​ទាំង​៩​នាក់​ស្បថ​ចូល​បំពេញ​ការងារ

    សមាជិក គ.ជ.ប​ថ្មី ៩​រូប​ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ នាំ​គ្នា​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​១១ មេសា។ ពិធី​សម្បថ​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​មុន​ពេល​ពិធី​ផ្ទេរ​តំណែង​ពី​ប្រធាន គ.ជ.ប​ចាស់ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ។ ក្នុង​សម្លៀកបំពាក់​ជា​មន្ត្រី​ដែល​មាន​អាវ​ក​ត្រង់​ពណ៌​ស សំពត់​ចង​ក្បិន​ពណ៌​គ្រាប់​អំពិល ស្រប​ទៅ​តាម​បែប​ផែន​សម្លៀកបំពាក់​ទាំង ៧​ពណ៌​តាម​ប្រពៃណី​ខ្មែរ​សម្រាប់​ថ្ងៃ​សៅរ៍ សមាជិក គ.ជ.ប​ថ្មី​ទាំង ៩​រូប ត្រូវ​បាន​រថយន្ត​ដឹក​ចេញ​ពី​មន្ទីរ​រដ្ឋសភា នៅ​ម៉ោង​ប្រមាណ ៤​រសៀល ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង ទី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ការ​ស្បថស្បែ​មុន​នឹង​ចូល​កាន់​តួនាទី​នៅ​ក្នុង គ.ជ.ប​ថ្មី។

  • អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២

    ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​នៅ​ភូមិ​ស្រែគរ១ និង​ស្រែគរ២ នៅ​តែ​បន្ត​លើក​បដា​តាម​លំនៅឋាន ប្ដេជ្ញា​មិន​រុះរើ​លំនៅឋាន និង​មិន​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ ចំណែក​ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន នៅ​តែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​របស់​រាជ​រដ្ឋាភិបាល។

  • ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​សៀមរាប​រង​ការ​ចោទ​ថា​បិទ​សិទ្ធិ​កម្មករ​

    ហាង​កាហ្វេ​មួយកន្លែង ស្ថិត​នៅ​ក្រុង​សៀមរាប ខេត្ដ​សៀមរាប រង​ការ​ចោទថា គាបសង្កត់​លើ​ស្ត្រី​កម្មករ​បម្រើការ​ក្នុង​ហាង និង​គំរាម​សម្លាប់ បើសិន​ពួកគេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ ។ ​បុគ្គលិក​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​VOD​ថា ហាង​កាហ្វេ​ដែល​គាត់​បម្រើការ មានឈ្មោះ កាហ្វេ​ណូគារ ស្ថិតនៅ​ភូមិ​វត្ដ​បូព៌ សង្កាត់​សាលា​កំរើក មាន​ថៅកែ​ឈ្មោះ ញឹក ជា​ជនជាតិ​វៀតណាម​ ។ ស្ត្រី​ដដែល​បន្តថា ថៅកែ​រូបនោះ បាន​គាបសង្កត់​លើ​កម្លាំង​ពលកម្ម និង​បំបិទ​សិទ្ធិសេរីភាព​កម្មករ​ជនជាតិខ្មែរ ដូចជា​ហាម​មិន​ឲ្យប្រើ​ទូរស័ព្ទដៃ ដោយ​លើក​ហេតុផល​ថា ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុមគ្រួសារ ហាម​មិន​ឲ្យ​ស្នាក់នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កម្សាន្ដ​យប់​ព្រលប់​ជាដើម​ ។ នាង​បញ្ជាក់ថា ម្ចាស់​ហាង​កាហ្វេ​រូបនោះ គំរាមថា នឹង​តាម​សម្លាប់​ពួក​គេ​ចោល បើសិន​ពួកគេ​ផ្លាស់ប្ដូរ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ ។ ស្ដ្រីដ​ដែល​បន្ថែមថា បើ​បុគ្គលិក​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូបនោះមិន​ហាមឃាត់​រារាំង​អ្វី​ឡើយ​ ។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្ត្រី​បឹងកក់​៣​នាក់​បោក​ក្បាល​ក្នុង​ពន្ធនាគារ​ព្រៃ​ស

    សង្គម​ស៊ីវិល ចាត់​ទុក​ការ​ឌឺដង​របស់​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស (ម​២) ដែល​ធ្វើ​ឲ្យ​ស្ត្រី​បឹងកក់​កំពុង​ជាប់​ឃុំ បោក​ក្បាល​ខ្លួន​ឯង​ឲ្យ​រង​របួស គឺ​ជា​ករណី​រំលោភ​សិទ្ធិ និង​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត។ មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​៤ មេសា បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ជា​បន្ទាន់​មួយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ស្ត្រី​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ៣​នាក់ រង​របួស​ក្បាល​ក្នុង​ពេល​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​មន្ត្រី​ឆ្មាំ​ពន្ធនាគារ ដែល​ពួក​គេ​សុំ​ចេញ​ក្រៅ​បន្ទប់​យក​ខ្យល់​អាកាស។ អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​លីកាដូ នឹង​ធ្វើ​ការ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​ករណី​នេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​គណៈកម្មការ​ស៊ើប​អង្កេត​ចំពោះ​ឆ្មាំ​ពន្ធនាគារ​នេះ​យក​ទៅ​ផ្ដន្ទាទោស ដែល​ជា​ដើម​ហេតុ​នៃ​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទណ្ឌិត។ លោក​ថា បើ​សិន​ជា​រក​ឃើញ​ថា មន្ត្រី​ឆ្មាំ​ពន្ធនាគារ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត មន្ត្រី​រូប​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ករណី​ទាំងអស់​នេះ​ទាមទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ជា​បន្ទាន់។ នៅ​ក្នុង​ច្បាប់​ពន្ធនាគារ​បាន​កំណត់​ហើយ បើ​មាន​ឧប្បត្តិហេតុ​កើត​ឡើង​ក្នុង​ពន្ធនាគារ​ត្រូវ​ចាត់​ទុក​ថា​ជា​ករណី​ត្រូវ​តែ​មាន​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់»។

  • ​ក្រសួង​អប់រំ​អំពាវនាវ​ឲ្យ​សាធារណជន​ក្នុង​និង​ក្រៅប្រទេស​ជួយ​ឧបត្ថម្ភ​ថវិកា​ឬ​សម្ភារៈ​ដល់​សិស្ស​ពូកែ​​

    ក្រសួង​អប់រំ​យុវជន​និង​កីឡា​អំពាវនាវ​ដល់​សាធារណជន​ក្នុង និង​ក្រៅប្រទេស ឲ្យជួយ​ឧបត្ថម្ភ​ថវិកា​ក៏​ដូច​ជា​សម្ភារៈ ដើម្បី​ផ្តល់​ជា​រង្វាន់​ដល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ។​ ​សេចក្តីអំពាវនាវ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ចេញ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក​ហង់ ជួន​ណារ៉ុន ឲ្យដឹងថា ដើម្បី​លើកកម្ពស់​គុណភាពអប់រំ សំដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​សីលធម៌ និង​ចំណេះដឹង​ខ្ពស់ ក្រសួង​អប់រំ​បាន​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេសផ្នែក​ អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​សិស្ស​ថ្នាក់​ទី​៩​និង​ទី​១២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ នៅ​អនុវិទ្យាល័យ​មិត្តភាព​កម្ពុជា​ជប៉ុន ក្រុង​កំពត ខេត្ត​កំពត ។

  • គណៈកម្មាធិការសិទ្ធិមនុស្ស​UN​ ស្នើ​​កម្ពុជា​ស៊ើបអង្កេត​ការបាញ់សម្លាប់មនុស្សក្រោយ​ការ​បោះឆ្នោត​

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វ៊ី​ស បានដាក់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​ការស៊ើបអង្កេត​ទៅ​លើ​ករណី​បាញ់សម្លាប់ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ករណី​ផ្សេងៗ​ទៀត​ដែល​បាន​កើតឡើង​ក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ ។ ​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល VOD ទទួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឲ្យដឹងថា ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការស៊ើបអង្កេត ករណី​ទាំងអស់​នៃ​កា​រំលោភ​សិទ្ធិមនុស្ស ហើយ​ចាប់​ជនដៃដល់​មក​កាត់ទោស និង​ផ្តល់​សំណង​ជូន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ។ ប៉ុន្តែ​គណៈកម្មាធិការ​នេះ បារម្ភ​ពី​កង្វះ​នៃ​ព័ត៌មាន​ជាក់លាក់​ទៅលើ​ការស៊ើបអង្កេត​លើ​ករណី​ទាំងនេះ នាំឲ្យ​មាន​និទណ្ឌភាព​បន្ត​កើតមាន ។

  • ពលរដ្ឋ​នៅ​ជ្រោយចង្វា​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន OCIC តវ៉ា​ឲ្យ​ផ្អាក​ការ​ឈូស​ដី​​

    ​ប្រជា​សហគមន៍​ប្រមាណ​២០​នាក់ ក្នុងចំណោម​១០០​គ្រួសារ​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន OCIC បាន​ផ្ទុះ​ការតវ៉ា​ដោយ​ដុត​កង់​រថយន្ត​នៅ​ថ្ងៃនេះ ដោយ​ទាមទារ​សំណង​មុននឹង​ចាប់ផ្តើម​ឈូសឆាយ​បន្ត ។​ តំណាង​អ្នក​តវ៉ា លោក យឹម សាន ឲ្យដឹង​នៅ​កន្លែងត​វ៉ានោះថា ក្រុមហ៊ុន OCIC បាន​ឈូសឆាយដី​ធ្វើ​ថ្នល់ ប៉ះពាល់​ដី​ពួក​គេ​ដោយ​មិន​បាន​ជូនដំណឹង និង​ផ្តល់​សំណង ។ លោក​បន្តថា ពួកគាត់​តវ៉ា​នេះ គឺ​សុំឲ្យ អាជ្ញាធរ​មូលដ្ឋាន និង​សាលា​រាជធានី​ជំរុញ​ទៅ​ក្រុមហ៊ុន OCIC ចេញមុខ​ច​ចារ​រឿង​សំណង​សិន មុន​នឹង​បន្ត​ការ​ឈូសឆាយ ។

  • UN​ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ផែនការ​ជាតិ​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​​

    ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វ៊ី​ស ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ក្នុង​ការរៀបចំ​ជា​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​សាសន៍ ។​ ​ក្រោយពេល​ដែល​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ត្រួតពិនិត្យ​លើក​ទី​២ ស្តី​ពី​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា គណៈកម្មាធិការ​នេះ​បាន​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ។​ ​នៅក្នុង​របាយការណ៍​នោះ គណៈកម្មាធិការ​បាន​លើកឡើង​ថា បើទោះបីជា​ភាគី​កម្ពុជា​បាន​អះអាងថា កម្ពុជា​ពុំ​មាន​ការរើសអើង​ប្រឆាំង​អ្នកណាម្នាក់​ក៏ដោយ ក៏​របាយការណ៍​ស្ដីពី​ការរើសអើង និង​អំពើ​ហិង្សា​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​នៅតែ​ជា​កង្វល់ ។​

  • សកម្មជន​អា​រ៉ែ​ង​ប្រមូលផ្តុំ​គ្នា​មុខ​សាលាដំបូង​ខេត្តកោះកុង ​ដើម្បី​លើកទឹកចិត្ត​តំណាង​ពួកគេ​​

    សកម្មជន​ព្រៃឈើ​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង និង​ក្រុម​យុវជន​ពី​ភ្នំពេញ​ជិត​១០០​នាក់នៅ​ថ្ងៃ​សុក្រ​នេះ នាំគ្នា​ប្រមូលផ្តុំ​នៅមុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​លើកទឹកចិត្ត​តំណាង​ពួកគេ ដែល​តុលាការ​សាកសួរ​តាម​ពាក្យបណ្តឹង​របស់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្មបាំង ។​ កាលពីដើម​ខែ​មីនា​តុលាការ​ខេត្ត​កោះកុង​បាន​ចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ម្នាក់ ​ដែល​តែងតែចូលរួម​យ៉ាង​សកម្ម​កា​រពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង ​បន្ទាប់ពី​លោក អា​ឡិច ត្រូវបាន​អាជ្ញាធរបណ្តេញចេញ​ពី​កម្ពុជាកាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ។​

  • នគរបាល​ដោះ​លែង​​អ្នក​​កាប់​ឈើ​ខុស​ច្បាប់ដែល​ជាប់​ពាក់​ព័ន្ធ ជាមួយ​​មន្ត្រីម្នាក់​

    កាល​ពី​ថ្ងៃអង្គារ​ អ្នកភូមិ​ខេត្ត​មណ្ឌលគិរី​បាន​ឃាត់ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាមម្នាក់​ប្រគល់​ឲ្យ​អាជ្ញាធរ​​ដែលបុរស​រូបនេះ​​​បាន​ប្រាប់​នគរបាល​ថា លោក សុះ ម៉ាឡែន ជាមន្ត្រី​បរិស្ថាន​ម្នាក់​​​បាន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​កាប់ឈើ​ខុស​ច្បាប់។ ទោះ​យ៉ាងណា នគរបាល​អន្តោ​ប្រវេស​ន៍​បាន​ដោះលែង​​បុរស​រូបនេះ​​វិញ ដោយ​អះ​អាង​ថា មិនមាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ក្នុងការ​​ឃុំខ្លួន​គាត់​ឡើយ។ លោក ឃុត ចាន់រ៉ា បាន​មាន​ប្រសាសន៍​ថា លោក​និង​អ្នកភូមិ​ប្រហែល​៤០នាក់​ទៀត​​បាន​ល្បាត​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​​ណាំលៀ ក្នុងស្រុក​ពេជ្រាដា ដើម្បី​ឃ្លាំ​មើល​អ្នក​កាប់ឈើ​ខុស​ច្បាប់​​កាលពី​យប់​ថ្ងៃ​អង្គារ​ ស្រាប់តែ​ពួកគាត់​បាន​ប្រទះ​ឃើញ​​ជន​ជាតិ​វៀត​ណាម​ប្រាំមួយ​នាក់​​ហៀប​នឹង​បើក​រថយន្ត​ពីរ​គ្រឿង​ដឹក​ឈើ​គគីរ​​ឆ្លង​ព្រំដែន​​ចូល​ក្នុង​ប្រទេស​វៀត​ណាម​ទៅ​ហើយ​។

  • សកម្ម​​​ជន​​​សហ​​​គមន៍​​​​​​ប្រមាណ​​​ ៤០០ នាក់​​​កំពុង​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដើរ​​​ល្បាត​​​ពាស​​​ពេញ​​​​​​ព្រៃ​​​ឡង់​​​

    កាល​​​ពីម្សិលមិញ សកម្មជន​​​សហគមន៍​​​ប្រហែល​​​៤០០នាក់​​​បាន​​​ចេញ​​ដើរល្បាត​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​នៅ​​​តាម​​​ព្រៃ​​​ឡង់​​​ ដើម្បី​​​ចាត់​​​ការ​​​​​​ជន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ និង​​​ការ​​​​​កាប់​​​ឆ្ការ​​​ព្រៃ​​​ខុស​​​ច្បាប់​​​​​​ពីសំណាក់​​​​​​ចម្ការ​​​ធំៗ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​ ហើយ​​​នេះ​​​គឺ​​​ជា​​​ការ​​​ដើរ​​​ល្បាត​​​ធំ​​​បំផុត​​​របស់​​​បណ្ដាញ​​​សហគមន៍​​​ព្រៃ​​​ឡង់ ​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​នេះ។ បណ្តាញ​​​ដែល​​​​​​​​ប្រសូត្រ​​​ចេញ​​​ពី​​​ការ​​​​​​ប្រមូល​​​ចង​​​ក្រង​​​សហគមន៍​​​នៅ​​​ទូទាំង​​​​​​​​​ខេត្ត​​​ចំនួន​​​បួន​​​នេះ​​​​​​​​​​​​ បាន​​​​​​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដើរ​​​ល្បាត​​​ព្រៃ​​​ឡង់​​​ ​​​ទំហំ​​​៦៥០​​​.០០០ ហិកតា​​​​​អស់​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​​​​មក​​​​​​ហើយ​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​ជឿ​​​ថា ជា​​​ការ​​​ព្រងើយ​​​កន្តើយ​​​ ឬ​​​ការ​​​សមគំនិត​​​​​​របស់​​​អាជ្ញាធរ​​​នៅ​​​ក្នុង​​​សកម្ម​​​ភាព​​​​​​កាប់​​​ឆ្ការ​​​​​​ព្រៃ​​​ឡង់ យ៉ាង​​​រាល​​​ដាល ​​​​​ដែល​​​ជា​​​ព្រៃ​​​បៃ​​​តង​​​វាល​​​ទំនាប​​​ដ៏ធំ​​​បំផុត​​​មួ​​​យ​​​នៅក្នុង​​​តំបន់​​​។

  • បេក្ខភាព​​សមាជិក​​គ.ជ.ប​ ថ្មី​ នៅ​​មិន​ទាន់​​បើក​គ្រប​​អស់​​នៅ​ឡើយ​

    ទោះជា​កាលកំណត់​នៃ​ការទទួល​ពាក្យ​សម្រាប់​តំណែង​សមាជិក គ.ជ.ប ថ្មី ដែល​បាន កំណត់ ៤នាក់​ម្ខាង​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ជិត​ដល់ទី​បញ្ចប់ទៅ​ហើយក៏​ដោយ ក៏​គេ​នៅ​មិនទាន់អាច​ដឹងបាន​ពី​ឥស្សរជន​ណាខ្លះ​នៅឡើយ ក្រៅពី​លោក​ហង្ស ពុទ្ធា និង​លោក គួយ​ ប៊ុន​រឿន។នៅថ្ងៃនេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​កំពុងមាន​ការចាប់អារម្មណ៍​ហើយ​បាន​ទៅ​ដាក់ពាក្យ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ម្សិលមិញ​នៅ​រដ្ឋសភា​តាមរយៈ​កូតា​គណបក្ស​សង្គ្រោះ​ជាតិ។

  • សាលា​រាជធានី​ស្នើឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការនាំចូល​អាវុធ​ជាតិ​ផ្ទុះក្នុង​ពិធី​បុណ្យចូលឆ្នាំខ្មែរ​​

    សាលា​រាជធានី​ភ្នំពេញ ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទប់ស្កាត់​ការ​នាំចូល​អាវុធជាតិផ្ទុះ និង​កាំភ្លើង​បាញ់​ទឹក​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ធានាឲ្យបាន​នូវ​សន្ដិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ចៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ ​។​ សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ចេញផ្សាយ​ថ្ងៃ​ទី​២៤ ខែ​មីនា បាន​ស្នើ​ដល់​គ្រប់​អង្គភាព ក្រសួង​ស្ថាប័ន​រដ្ឋ និង​ឯកជនត្រូវ​យកចិត្ដទុកដាក់​ការ​ពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​តាម​មូល​ដ្ឋា​ន​របស់ខ្លួន ​។ សេចក្តីណែនាំ ក៏​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទប់ស្កាត់​ការ​នាំចូល​អាវុធជាតិផ្ទុះ និង​កាំភ្លើង​បាញ់​ទឹក ចៀសវាង​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​ ។ សេចក្តីជូនដំណឹងក៏​បាន​រំឭក ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ដុត​ទៀន​ធូប ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្ដ​អគ្គិសនី ឬ​ប្រើប្រាស់​គ្រឿង​ឆេះ​ផ្សេងៗ​ដែល​អាច​នាំឲ្យ​កើត​គ្រោះ​អគ្គិភ័យ ​។​

  • ស្ត្រី​​បឹងកក់​ដែល​ជាប់​ពន្ធនាគារ​ព្រៃ​ស​បី​នាក់​រងរបួស ខណៈ​ប៉ះទង្គិចសម្ដី​​ជាមួយ​ឆ្មាំ​គុក​​

    ស្វាមី​របស់​សកម្មជន​ដីធ្លី​ម្នាក់​នៅ​តំបន់​បឹង​កក់ បានឲ្យដឹងថា ប្រពន្ធ​របស់​ខ្លួន និង​ស្ត្រី​ពីរ​នាក់​ទៀត​បាន​រងរ​បួស ដោយសារ​បោក​ក្បាល​នឹង​ជញ្ជាំង ខណៈ​ដែលពួក​គេ​​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយនឹង​ឆ្មាំ​យាម​ពន្ធនាគារ ។​ ​ស្វាមី​របស់​អ្នកស្រី ទេព វ​ន្នី គឺ​លោក អ៊ូ គង់​ជា ប្រាប់​VOD​ថា នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​សុក្រ​នេះ ប្រពន្ធ​របស់​គាត់ និង​ស្ត្រី​ផ្សេងៗ​ទៀត​ចង់​ចេញ​ទៅ​ក្រៅ ដើម្បី​ស្រូបយក​ខ្យល់​អាកាស ។ លោក​បន្តថា តែ​ក្រោយមក​ឆ្មាំ​យាមគុក​បដិសេធ ហើយ​ក៏​ផ្ទុះ​ពាក្យសម្តី​ដាក់​គ្នា ។​

  • អ្នក​បឹងកក់​១៣​គ្រួសារ​ដាក់​ញត្តិ​ទាមទារ​សាលា​ក្រុង​ផ្ដល់​កម្មសិទ្ធិ​ដី​ទំហំ​៧០%​នៃ​ដី​ពី​មុន

    នក​ភូមិ​បឹងកក់១ ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជាច្រើន ស្នើសុំ​ឲ្យ​ជួយ​ជ្រោមជ្រែង និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​ដី​ដល់​ពួក​គាត់ ១៣​គ្រួសារ នៅ​ថ្ងៃ​ទី​២ ខែ​មេសា។ ក្នុង​ញត្តិ​នោះ ពួក​គាត់​មាន​ភ្ជាប់​សៀវភៅ​ស្នាក់នៅ​បញ្ជាក់​ពី​លំនៅ​ក្នុង​តំបន់​បឹងកក់ នា​ទសវត្ស​ឆ្នាំ​១៩៨០ និង​ទំហំ​វាស់វែង​ដី​មុន​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) បូម​ខ្សាច់​ពន្លិច​ដី និង​ផ្ទះ។ អ្នក​ភូមិ​បឹងកក់១ បាន​ដាក់​ញត្តិ​នោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ ១​ច្បាប់ ធនាគារ​ពិភពលោក (World Bank) ១​ច្បាប់ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ១​ច្បាប់ និង​សហគមន៍​អឺរ៉ុប ១​ច្បាប់។

  • លោកស្រី ​មូរ សុខហួរ៖ កូន​អ្នកក្រ​ធ្វើ​ចំណាកស្រុក​និង​ទទួល​រង​ការ​រំលោភ​សិទ្ធិ

    វ៉ាស៊ីនតោន—ពលរដ្ឋ​កម្ពុជា​ពេញ​កម្លាំង​ពលកម្ម​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅប្រទេស​ជិតខាងនិងក្នុង​តំបន់​បាន​នាំ​មក​នូវ​ទឹក​ប្រាក់​ដែល​រកបាន​មួយ​ចំនួន​ដើម្បី​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​កម្ពុជា​ប៉ុន្តែ​ក៏មាន​ផល​ប៉ះពាល់​ដល់​ការធ្វើ​កសិកម្ម​ក្នុងស្រុក​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ។

  • ពលរដ្ឋ​សហគមន៍​បឹងឈូក​ ធ្វើការ​តវ៉ា ​និង​​ការពន្យារ​សវនាការ​​របស់​តុលាការ

    ប្រជាពលរដ្ឋ​នៃ​សហគមន៍​បឹងឈូក នៃ​ខណ្ឌ​ឫស្សីកែវ បាន​នាំគ្នា​ឈរ​ស្រែក​តវ៉ា លើក​បដា​នៅ​មុខ​​សាលាដំបូង រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​មិ្សលមិញ ក្រោយពេល​សវនាការ​ត្រូវ​បាន​ពន្យារ​ជា​លើក​ទី​ ២ លើ​ករណី​​ដីធ្លី​ដែល​នាំឲ្យ​មាន​​ពាក្យបណ្តឹង​ប្តឹង​ចោទប្រកាន់​ថា​ពួកគេ ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត កាលពី​ឆ្នាំ​ ២០០៨ និង​ ២០០៩​។ អ្នកស្រី ខៀវ ចិន្តា អាយុ​ ៤២ ​ឆ្នាំ តំណាង​ពលរដ្ឋ​ ៤៣ គ្រួសារ​ នៃ​សហគមន៍​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ប្រាប់​ឲ្យ​​​ដឹង​នៅ​​មុខ​តុលាការ​ថា អ្នកស្រី និង​តំណាង​បី​រូប​ទៀត​ត្រូវ​ឡើង​តុលាការ​ ដើម្បី​កាត់ក្តី ប៉ុន្តែ​ការ​ខំ​ធ្វើ​ដំណើរ​​​ពី​ឆ្ងាយ​មក​ជាមួយ​ពលរដ្ឋ​ក្នុង​សហគមន៍​ឯទៀត ដែល​ជា​អ្នកគាំទ្រ ពួកគាត់​ បែរ​ជា​ទទួល​ដំណឹង​ថា​ តុលាការ​បាន​សម្រេច​ពន្យារ​សវនាការ​នេះ​ទៅវិញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo