កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក ហ៊ុន សែន ​គំរាម​ថា​​ក្រែង​លោ​មានសង្រ្គាម ពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃពុធនេះ ផ្ញើ​សារ​គំរាម​​ជា​ថ្មីទៅកាន់​អ្នក​បោះឆ្នោត​​ថា​ប្រសិន​បើ​​គណ​បក្ស​​​ ប្រជាជនកម្ពុជាចាញ់ការ​បោះឆ្នោត​ លទ្ធភាព​​សង្រ្គាមក្នុង​ប្រទេសនឹង​កើត​មាន​ឡើង​ ដែល​នាំ​ឲ្យ​ឱកាស​​​នៃ​​ការ​អភិវឌ្ឍបាត់​បង់។លោក​នាយករដ្ឋមន្រ្តីគំរាម​ជា​ថ្មីបែបនេះ​ នៅ​ក្នុង​ពិធី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ និង​ផ្លូវជាតិ​លេខ​៩ពី​ខេត្ត​​ស្ទឹងត្រែង​ទៅខេត្ត​ព្រះវិហារ ស្រប​ពេល​ដែល​លោក​រិះគន់​អង្គការ​សង្គមស៊ីវិល​ដែលថា​​ច្បាប់​គជប​ថ្មី​ អាក្រក់​​​ជាង​ច្បាប់​គជប​ចាស់។​

  • សង្គម​​ស៊ីវិល​​ព្រួយបារម្ភ​​ចំពោះ​​ច្បាប់​​គ្រប់គ្រង​​ខ្លួនខ្លាច​​​មាន​ការ​បិទ​សិទ្ធិ​សេរីភាព​​

    លោក​គល់ បញ្ញា ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា ឬក៏​រាជរដ្ឋាភិបាល​កម្ពុជា មិន​គួរ​មាន​ចេតនា​បិទ​សិទ្ធិសេរីភាព​ក្នុង​​ការបញ្ចេញ​មតិ​​របស់​​ប្រជា​ពលរដ្ឋ​​ទេ ពី​ព្រោះ​ដោយសារ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​នេះ គឺ​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក គល់ បញ្ញា បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ត្រូវតែ​ខិតខំ លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​នេះ ឲ្យមាន​ភាពល្អប្រសើទើ​ប​​ជា​ការ​​ល្អ ហើយ​កិត្តិយស​របស់​​រាជរដ្ឋាភិបាល​ថែម​ទៀត​។​

  • ទស្សនៈ​នានា​ចំពោះ​បេក្ខភាព​លោក ហង្ស ពុទ្ធា ជា​សមាជិក​ទី​៩​នៃ​ គ.ជ.ប​​

    ក្រុមអ្នកវិភាគ​សង្គមបង្ហាញ​ទស្សនៈ​ផ្សេងគ្នាជុំវិញ​បេក្ខភាព​លោក ហង្ស ពុទ្ធា ដែល​ត្រូវ​ចូល​ធ្វើ​ជា​សមាជិក​ទី៩នៃ គ.ជ.ប ​ថ្មី ដែល​ស្នើ​ដោយ​គណបក្ស​ទាំង​ពីរ បន្ទាប់​ពី​លោកស្រី ពុង ឈី​វ​កេក បដិសេធ​តំណែង​នេះ ​។​ ​អ្នកវិភាគ​សង្គម​លោក​ស្រី ជា វណ្ណាត មានប្រសាសន៍ថា ផ្អែក​លើ​សមត្ថភាព និង​បទពិសោធន៍​នៃ​ការងារ​បោះឆ្នោត​នោះ លោក ហង្ស ពុទ្ធា នឹង​អាច​បំពេញ​ការងារ​ក្នុង​តួនាទី​ក្នុង គ.ជ.ប ថ្មី ហើយ​អាច​ជួយ​ជា​មតិ​យោបល់​ដល់​គណបក្ស​ទាំងពីរ ​។ តែ​លោក​ស្រី​ថា​ លោក ហង្ស ពុទ្ធា មិន​អាច​ធ្វើការ​ដោយ​ឯករាជ្យ​បាន​ទេ ​ដោយសារ​ក្នុង​ច្បាប់​ថ្មី​នេះមិន​ធានា​ពី​ឯករាជ្យភាព​របស់​មន្ត្រី​ក្នុង​ស្ថាន​ប័ន​នេះ​ ។

  • សហគមន៍​បឹងកក់​ប្រតិកម្ម​នឹង​សាលា​រាជធានី​ដែល​ចោទថា ពួកគេ​នៅលើ​ដី​រដ្ឋ​ខុសច្បាប់​​

    សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ចេញ​តវ៉ា​ជាថ្មីទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ប្រតិកម្ម​នឹង​ការ​ចោទ​របស់មន្ត្រី​សាលា​រាជធានី​ភ្នំពេញដែលថា អ្នកភូមិ​ទាំងនោះ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់ ​។​ ​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ​ជិត៣០នាក់ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ កែប្រែ​សំដី​របស់​ខ្លួន ដែល​បាន​ប្រាប់​សារព័ត៌មាន​កន្លងមក​ ។

  • លោក ហ៊ុន សែន អះអាង​ថា​ច្បាប់​គ្រប់​គ្រង​អង្គការ​​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​​

    លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ពុធនេះ​បាន​អះអាង​ថា​ច្បាប់​គ្រប់​គ្រង​​អង្គការក្រៅ​រដ្ឋាភិបាលនឹង ​ចេញ​​នៅ​ពេល​ខាង​មុខនេះ ដោយ​លោក​ចាត់​ទុក​ថា​ច្បាប់​នេះ​នឹង​ដាក់​កំហិត​ដល់​អង្គការ​ដែល​កំពុង​ធ្វើ ​ការ ងារ​​ក្រៅ​​​ច្បាប់។​

  • គណៈកម្មាធិការសិទ្ធិមនុស្ស​UN​ ស្នើ​​កម្ពុជា​ស៊ើបអង្កេត​ការបាញ់សម្លាប់មនុស្សក្រោយ​ការ​បោះឆ្នោត​

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​​ស្វ៊ី​ស បាន​ដាក់​អនុសាសន៍​ដល់​រដ្ឋាភិបាល​​កម្ពុជា ឲ្យ​​បើក​ការ​ស៊ើប​អង្កេត​​​ទៅ​លើ​ករណី​បាញ់សម្លាប់​កម្មករ​​នៅ​ផ្លូវ​វ៉េងស្រេង និង​ករណី​ផ្សេងៗ​ទៀត​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៣។​ នេះបើ​យោង​តាម​របាយការណ៍របស់​​គណៈ​កម្មាធិ​ការ ដែលចេញ​ផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ ​ក្រោយ​ពេល​ដែល​​គណៈកម្មាធិការ​បាន​ត្រួតពិនិត្យ​លើកទី​២ ស្តី​ពី​របាយការណ៍​សិទ្ធិមនុស្ស​​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា​ ​នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន។

  • លោក​​​ ហង្ស ពុទ្ធា ប្តេជ្ញា​​​ធ្វើ​​​កំណែទម្រង់​​​ពេល​​​ក្លាយ​​​ជា​​​សមាជិក​​​ “អព្យាក្រឹត” ​​​របស់​​​ គ.ជ.ប.​​​

    លោក​​​ ហង្ស ពុទ្ធា ដែល​​​ទំនង​​​​​​នឹង​​​ក្លាយ​​​ជា​​​បេក្ខ​​​ជន​​​ “អព្យាក្រឹត​​​” នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​កា​​​របោះ​​​ឆ្នោត(គ.ជ.ប.) ថ្មី​​​​​​ បានលើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​នឹង​​​ទទួល​​​យក​​​ការ​​​ជ្រើស​​​តាំង​​​ដើម្បី​​​បន្ត​​​ធ្វើ​​​ការ​​​កំណែទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អាច​​​សម្រេច​​​បាន​​​នោះ​​​។

  • កម្មករ​វៀតណាម​ និង​អាជ្ញាធរ​ដុតបំផ្លាញ​ខ្ទម​ជនជាតិ​ភាគតិច

    កម្មករ​វៀតណាម​ និង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ស្រុក​កែវសីមា ប្រមាណ​ជា ៧០ នាក់ ​បាន​ដុត ​និង​ឈូស​​បំផ្លាញ​ខ្ទម​ពលរដ្ឋ​អស់​ ១៣៦​ ខ្នង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដើម្បី​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​សហគមន៍​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ វៀតណាម។

  • ជន​ជាតិ​ព្នង​ប្តឹង​មន្ត្រី​ ឃុប​ឃិត​គ្នា​កាប់​ឈើ និង​លក់​ឲ្យ​វៀតណាម

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ក្នុង​ស្រុក​ ពេជ្រាដា បាន​ប្តឹង​មន្រ្តី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​បក្ស​ពួក​ជា​មន្រ្តី​អាជ្ញាធរ​ជាច្រើន​នាក់​ផ្សេង​ទៀត​ទៅ​តុលាការ ដោយ​ចោទ​ប្រកាន់​ថា មន្រ្តី​ទាំង​នោះ​បាន​ឃុប​ឃិត​គ្នា​កាប់​ឈើ និង​លក់​ឲ្យ​ជនជាតិ​វៀតណាម។ ក្រុម​ល្បាត​របស់​សហគមន៍​ភូមិ ពូលុ ស្ថិត​ក្នុង​ឃុំ ប៊ូស្រា ស្រុក ពេជ្រាដា ប្រមាណ​ជា ៤០ នាក់​បាន​ចាប់​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណា​ម្នាក់​ក្នុង​ចំណោម ៥ នាក់ នៅ​ខណៈ​ពេល​ដែល​ជន​ជាតិ​វៀតណាម​ទាំង​នោះ​កំពុង​តែ​ដឹក​ឈើ​គគីរ​ជាង ៥ ម៉ែត្រ​តាម​គោយន្ត​ពីរ​គ្រឿង​នៅ​តំបន់​ អូរឡ កាល​ពី​វេលា​ម៉ោង ១១ យប់​ថ្ងៃ​អង្គារ ទី ៣១ ខែមិនា។​

  • ក្រសួង​រ៉ែ​ព្រមាន​ដាក់ទោស​ពន្ធនាគា​រលើ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​​

    មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ថ្ងៃ​ពុធ​នេះ ព្រមាន​ដាក់ទោស​ពី​១​ទៅ​៥​ឆ្នាំ តាម​ច្បាប់​ដែល​មាន​ស្រាប់ ទៅ​លើ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​បក (​ខ្សាច់​លើគោក​)​និង​ខ្សាច់​ទន្លេ (​ខ្សាច់​ក្នុង​ទឹក​) នៅ​រាជធានី​ភ្នំពេញ និង​ស្រុក​ស្អាង ខេត្ត​កណ្តាល បើ​ក្រុមហ៊ុន​នោះ​នៅតែ​បន្ត​បូម​ខ្សាច់​ខុសច្បាប់ ។​ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់​តម្រូវការ​ខ្សាច់​ដែល​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ដោយ​មាន​តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់​ចូលរួម​ប្រមាណ​ជិត​១០០​នាក់ ។​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិ​ត ទីណា ថ្លែង​បន្ទាប់​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នោះ​ថា បើ​ក្រុមហ៊ុន​អាជីវកម្ម​បូម​ខ្សាច់​ណា ដែល​មិន​មាន​អាជ្ញាប័ណ្ណ ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ក្រសួង ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ។ លោក​ថា ការស្នើ​សុំ​អាជ្ញាប័ណ្ណ​នោះ​មាន​ចំនួន​៣​ខែ គឺ​ចាប់ពី​ខែ​៣ ដល់​ខែ​៦ ។

  • លោកកឹម សុខា​ ត្រូវបានតុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ជា​ថ្មី​ នា​ថ្ងៃ​ទី​៨​ខែ​មេសា​

    រាជធានីភ្នំពេញ ៖​ តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កោះហៅ​លោក កឹម សុខា អនុប្រធាន​ទី​១​ នៃរដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​តុលាការ​នា​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៥ ខាងមុខ​នេះ ពាក់ព័ន្ធ នឹង​សំណុំរឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម នៅ​ផ្លូវ​វេ​ង​ស្រេង។ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហៀ​ង សុភ័ក្ត្រ ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោកធ្លាប់​បាន​ចេញ​ដីកាកោះ​ហៅលោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​ចូលទៅ​បំភ្លឺ​ម្តង​រួចហើយ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ដែល​ការ​ចេញ​ដីកា​​កោះហៅ​មេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ​ខាងលើ​ឲ្យ​ចូល​បំភ្លឺ​នេះ បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​នោះ បាន​ញុះញង់​ និង​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី ចូលរួម​ធ្វើបាតុកម្ម​។ ដោយឡែក​នៅឯ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ខេត្តស្វាយរៀង លោក សម រង្ស៊ី បាន​ចូលទៅក្នុង​រោងចក្រ ដោយ​ខុសច្បាប់​បោយ​ដៃ​ហៅ​កម្មករ កម្មការិនី ឲ្យ​ចូលរួម​ធ្វើបាតុកម្ម ប៉ុន្តែ​ការ​ញុះញង់​នោះ កម្មករ កម្មការិនី​ភាគច្រើន​លើសលប់​គ្រាន់តែ​ឈរ​មើល​ប៉ុណ្ណោះ មិន​ស្តាប់​តាម​ការ​បោយ​ដៃ​ហៅ និង​ដាក់​មេក្រូ​និយាយ​ពី​សំណាក់​លោក សម រង្ស៊ី នោះទេ​។​

  • បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការការពារ​ព្រៃឈើ​​

    ​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ព្រៃ​ឡង់​សម្ដែង​ការបារម្ភ​ពី​ការបន្ត​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​នេះ និង​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការការពារ ដោយ​ពួកគេ​អះអាង​ថា​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​មិន​មាន​ការ​ជ្រោម​ជ្រែង​​ឲ្យបាន​ដិតដល់​ពី​អាជ្ញា​ធរមា​ន​សម្ថ​កិច្ច ។​ ​តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅក្នុង​ឃុំ​សណ្តាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ម៉ិញ នី មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​មិន​មាន​ការថយចុះ​នោះទេ គឺមាន​តែ​កើនឡើង ។ លោក​ថាបណ្ដាញ​សហគមន៍​មាន​ការពិបាក​ក្នុង​ការទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ទាំង​នោះ​ ដោយ​លោក​អះ​អាងថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយចំនួន​មាន​ភាព​អសកម្ម​ក្នុង​ការការពារ​ព្រៃឈើ និង​មាន​មួយចំនួន​បាន​​ឃុបឃិត​រកស៊ី​ឈើ​ទៀតផង ។​

  • សហគមន៍​ចំនួន​៤​នៅ​រតនគិរី​បដិសេធ​គោលការណ៍​ដោះស្រាយ​ដីធ្លី​របស់​អាជ្ញាធរ

    តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ធ្វើ​ពហិការ​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​គោលការណ៍​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន​សម្បទាន ៧​មករា ផារី (7 Makara Phary)។ ការ​ធ្វើ​ពហិការ​នេះ កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ខណៈ​អភិបាល​រង​ស្រុក​អណ្ដូងមាស បាន​អញ្ជើញ​តំណាង​អ្នក​ភូមិ​ជាង ៤០​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ៧​មករា ផារី មក​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​បាន​យល់ព្រម​កាត់​ដី​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​ជាក់ស្តែង​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​ដី​ក្រៅ​ពី​នោះ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ឈូស​ឆាយ​យក​ជា​ដី​សម្បទាន។ តំណាង​អ្នក​ភូមិ លោក កាឡាន ហ្លាង ហៅ​ការ​ណែនាំ​របស់​អាជ្ញាធរ​ស្រុក ថា​មិន​អនុលោម​ទៅ​នឹង​គោល​នយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ដែល​អន្តរ​ក្រសួង និង​រាជ​រដ្ឋាភិបាល​បាន​កំណត់។ លោក​ថា ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ត្រៀម​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​សមូហភាព ហេតុ​នេះ​អ្នក​ភូមិ​ត្រូវ​ការ​ដី​ត្រៀម​បម្រុង ដី​ព្រៃ​អារក្ស ដី​កប់​សព​សម្រាប់​បម្រើ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច៖ «ក្រុមហ៊ុន​ថា​នៅ​ខែ​បួន​នេះ​គេ​ចុះ​បោះ​បង្គោល ដី​កន្លះ​ហិកតារ​គេ​ឲ្យ​កន្លះ​ហិកតារ ប៉ុន្តែ​សហគមន៍​អត់​ព្រម។ នៅ​ភូមិ​ទាំង​៤ និយាយ​ដូច​គ្នា បើ​ក្រុមហ៊ុន​ឲ្យ​មួយ​ចំហៀង​អា​ហ្នឹង​សហគមន៍​ឯកភាព សហគមន៍​ស្នើសុំ​ដី​អារក្ស​ដី​សហគមន៍​ដី​ត្រៀម​បម្រុង​ផង»។

  • លោក ហង្ស ពុទ្ធា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ដ៏​លេច​ធ្លោ​មួយ​រូប​ ​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ “អព្យាក្រឹត​”​ថ្មី​របស់​ គ.ជ.ប.

    កាលពី​ម្សិលមិញ លោក ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខជន​សមាជិក​​ “អព្យាក្រឹត​” នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ក្រោយពី​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ច្រាន​ចោល​ការ​តែងតាំង​​លោកស្រី​។ ការ​ចរចា​រយៈ​ពេល​៧ខែ បាន​ឈាន​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​ថ្មី​ចំនួន​ពីរ​កាលពី​សប្ដាហ៍​មុន ដោយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​​បង្កើត​ គ.ជ.ប.ថ្មី ដែល​មាន​បេក្ខជន​បួន​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​បួន​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំង​សមាជិក​មួយ​រូប​ចុង​ក្រោយ​ដែល​គណបក្ស​ទាំង​ពីរ​អាច​ទទួល​យក​បាន។ លោកស្រី ពុង ឈីវកេក បាន​ទទួល​យក​​​តំណែង​ជា​សមាជិក​​ “អព្យាក្រឹត​” របស់ ​គ.ជ.ប.​នេះ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​កាលពី​ម្សិលមិញ លោកស្រី​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​​​​កែប្រែ​ការ​សម្រេច​ចិត្ត​របស់​លោកស្រី​ ដោយ​មាន​ប្រសាសន៍​ថា មុខតំណែង​នៅ​ក្នុង​គ.ជ.ប.នេះ នឹង​មិន​អាច​ធានា​បាន​នូវ​​ភាព​ឯករាជ្យ​ដូច​ដែល​បាន​សន្យា​នៅ​ពេល​លោកស្រី​ទទួល​តំណែង​នេះ​ឡើយ។

  • លោក ​ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ដែល​ចង់​ដូរ​បេក្ខភាព​លោក ហង្ស ពុទ្ធា នៃ​សមាជិក​ទី៩​គ.ជ.ប

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​លោក សម រង្ស៊ី ដែល​ស្នើ​ឲ្យ​ពិចារណា​លើ​លទ្ធភាព​នៃ​បេក្ខភាព​សមាជិក​គ.ជ.ប ទី​៩ ខណៈ​ដែល​បក្ស​ទាំង​ពីរ​ព្រមព្រៀង​ដាក់ នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ជំនួស​លោកស្រី ពុង ឈីវកេក ដែល​ប្រកាស​បដិសេធ​តំណែង​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា លោក ហ៊ុន សែន ថ្លែង​គាំទ្រ​ទាំងស្រុង​លើ​បេក្ខភាព លោក ហង្ស ពុទ្ធា សម្រាប់​តំណែង​សមាជិក​ទី៩ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត ដោយ​លោក​អះអាង​ថា លោក ហង្ស ពុទ្ធា មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ ក្នុង​ការងារ​បោះឆ្នោត។

  • លោក ហ៊ុន សែន មិន​ឆ្លើយ​រឿង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​​សង់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​នៅ​ស្ទឹងត្រែង

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្លើយ​តប​ទៅ​នឹង​រឿង​ពលរដ្ឋ​រងគ្រោះ ដោយ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ឡើយ ព្រោះ​លោក​និយាយ​ថា ការ​សាងសង់​ស្ពាន​ជា​សមិទ្ធផល​ធំធេង ហេតុ​អី​ត្រូវ​និយាយ​រឿង​តូច​មួយ​បែប​នេះ។ ថ្លែង​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ក្រោយ​ពិធី​សម្ពោធ​ស្ពាន ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា លោក ហ៊ុន សែន បដិសេធ​ឆ្លើយ​នឹង​សំនួរ របស់​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ឡើយ ទាក់ទង​នឹង​រឿង​ពលរដ្ឋ​មួយ​គ្រួសារ មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​សាងសង់​ស្ពាន​នេះ

  • សមាជិកទី៩ នៃ គ.ជ.ប៖ សម្តេចតេជោ រក្សាជំហរយក លោក ហង្ស ពុទ្ធា មិនត្រូវការបេក្ខភាពដទៃ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បាន ប្រកាសបង្ហាញជំហរនៅតែរក្សាជ្រើសតាំងលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ពោលមិនត្រូវការបេក្ខភាពដទៃនោះឡើយ។ សម្តេចបានបញ្ជាក់ថា ជំហរនេះ គឺរក្សាតាម ការព្រមព្រៀងគ្នាតាមទូរស័ព្ទរវាងសម្តេច និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥។ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ៩ (ស្ទឹង ត្រែង-ព្រះវិហារ) នាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នេះ សម្តេចតេជោ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរជ្រើសយកលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប មិនត្រូវការ បេក្ខភាពដទៃនោះឡើយ បើមិនដូច្នោះសមាភាព គ.ជ.ប នឹងរក្សាដដែល។

  • CCHR៖ អ្នកការពារ​សិទ្ធិមនុស្ស​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ព្រមាន​ថា អ្នកការពារ​សិទ្ធិមនុស្ស កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារ​រដ្ឋាភិបាល​ព្រងើយកន្តើយ អនុវត្ត តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០១៥​នេះ បាន​ចេញ​របាយការណ៍​អង្កេតកម្រាស់​៣០​ទំព័រ បង្ហាញថា ភាពស្ទាក់ស្ទើររបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញអនុវត្ត​ច្បាប់ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ម​នយោបាយ ធ្វើឲ្យ​អ្នការពារ​សិទ្ធិមនុស្សជាច្រើន​នៅ​កម្ពុជា​រង​ការគំរាមកំហែង និង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ​។​

  • លោក ​ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ដែល​ចង់​ដូរ​បេក្ខភាព​នៃ​សមាជិក​ទី៩ ​គ.ជ.ប

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​លោក សម រង្ស៊ី ដែល​ស្នើ​ឲ្យ​ពិចារណា​លើ​លទ្ធភាព​នៃ​បេក្ខភាព​សមាជិក​ គ.ជ.ប ទី​៩ ខណៈ​ដែល​បក្ស​ទាំង​ពីរ​ព្រមព្រៀង​ដាក់​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ជំនួស​អ្នកស្រី ពុង ឈីវកេក ដែល​ប្រកាស​បដិសេធ​តំណែង​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា លោក ហ៊ុន សែន ថ្លែង​គាំទ្រ​ទាំងស្រុង​លើ​បេក្ខភាព លោក ហង្ស ពុទ្ធា សម្រាប់​តំណែង​សមាជិក​ទី៩ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត ដោយ​លោក​អះអាង​ថា លោក ហង្ស ពុទ្ធា មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ ក្នុង​ការងារ​បោះឆ្នោត។

  • បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​​ ពី​បទ​រំលោភ​សេពសន្ថវៈ​ លើ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​

    រតនគិរី​៖ ​​យុវជន​ម្នាក់​ ត្រូវបាននគរបាល​ស្រុក​វ៉ើ​ន​សៃ​ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ អាយុ​៨​ឆ្នាំ​ ខណៈ​នាង​នៅ​តែ​ម្នាក់ឯង។ ការចាប់ខ្លួន​ជនសង្ស័យរូបនេះ បានធ្វើឡើង នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ធ្វើ​ សកម្មភាព​និង​បាន​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​ច្បាប់​។​ ជនសង្ស័យ​ឈ្មោះ​ ស៊ី​ ច​ន្ធី​ អាយុ​១៧​ ឆ្នាំ​ រស់នៅ​ភូមិ​បា​តុង​ ឃុំ​ប៉ុង​ ស្រុក​វ៉េើន​សៃ​ ខេត្ដរតនគិរី។​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ​ ខ​.​ស​ អាយុ​៨​ឆ្នាំ​ រស់នៅ​ឃុំ​ជា​មួយ​គ្នា​ ។​ ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo